Home ព័ត៌មានអន្តរជាតិ វៀតណាមដោះស្រាយវិបត្តិកង្វះប្រេងដោយការប្រើប្រាស់សូឡាទាញយកអគ្គិសនី

វៀតណាមដោះស្រាយវិបត្តិកង្វះប្រេងដោយការប្រើប្រាស់សូឡាទាញយកអគ្គិសនី

91
0

នាយករដ្ឋមន្ត្រីវៀតណាម កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានកំណត់ឱ្យស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងពលរដ្ឋរួមគ្នាកាត់បន្ថយការប្រើប្រាស់អគ្គិសនី យ៉ាងហោចណាស់១០% ពេលអាកាសធាតុក្តៅចាប់ពីខែមេសា រហូតដល់ខែកក្កដា និងងាកមកដំឡើងបន្ទះសូឡាលើដំបូលអគារវិញ ដើម្បីសម្រេចឱ្យបាននូវគោលដៅសន្សំសំចៃអគ្គិសនីទូទាំងប្រទេសក្នុងឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4KnlR2IhQscVQfpf_ZbNTy6_k_tvKlfe6ZS8UJ7ABJwwVc80yXJZ1XMXBrnLj7hIP51Ly0bqf2I3xnh9UdfTnICmbW1CyjWUSnqgx3Ch1Kf6zq9peo6HFj1nPV-uA0mZ3VvWPjd0dZJ6QsjUAMUJjK4xABsAw2cwOVmxhwV4pS4tB7vlvXXoNXZdaUBJd/s1280/photo_2026-04-01_16-59-47.jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៣០ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានកំណត់ឱ្យស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងពលរដ្ឋ កាត់បន្ថយការប្រើប្រាស់អគ្គិសនីយ៉ាងហោចណាស់១០% ចាប់ពីខែមេសា ដល់ខែកក្កដា ដែលជាពេលអាកាសធាតុក្តៅខ្លាំងជំរុញឱ្យការប្រើប្រាស់អគ្គិសនីកើនឡើងច្រើនបំផុត ។ ការកំណត់នេះ ក្នុងគោលដៅសន្សំសំចៃអគ្គិសនី និងលើកទឹកចិត្តការប្រើប្រាស់បន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVduraNDJ8-54vbOXpbW7Bz9tteA6bJ9m9mhdP3s1Myu21gbHeXwoiP4r1ShRorX6ps0mEw7c9u43edQ3juIazUGgMLEo-iwfvKvNUy-cFVH6vcjEwpX0lWIB5nxDI0kSRQP9qKNdrHMqdqIl9vGXev-IVZQ6kOIwg1sSr5J_RmtmF77KrDaYRkeE3Hem8/s665/photo_2026-04-01_16-59-47%20(2).jpg

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ជំរុញឱ្យក្រសួង អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋទាំងអស់រួមគ្នាសម្រេចឱ្យបាននូវគោលដៅសន្សំសំចៃអគ្គិសនីទូទាំងប្រទេសក្នុងឆ្នាំ២០២៦ ដោយអំពាវនាវឱ្យពន្លឿនការដំឡើងបន្ទះសូឡាលើដំបូលអគារស្រូបពន្លឺព្រះអាទិត្យប្រើប្រាស់ដោយខ្លួនឯង ដោយចាប់ផ្តើមពីស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុនផលិត អាជីវកម្ម សេវាកម្ម និងលំនៅឋានពលរដ្ឋ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLNVAH7FtzIYH6CMRFk6M7uAZDvQxsEMygMZvaR9qPXk4ZfE_Gx5gWgLR-7F8xeNEnBtRqYbojDg_TMEq4WA_sXuwcCqpwLw-1pG6PaxSOjC8ZnRgKXlOTqqcYJszzEmFWGNfhcfJWd2P2SmkIWBTix-brPUIVWOL2NpWqpXgM9Ui7tx8krURjczpWTcYS/s1075/photo_2026-04-01_16-59-47%20(3).jpg
ក្រៅពីនេះ នាយករដ្ឋមន្ត្រីវៀតណាមក៏បានកំណត់ពីការអនុវត្តផែនការសន្សំសំចៃអគ្គិសនីបំភ្លឺតាមទីសាធារណៈ ដោយបិទភ្លើងសម្រាប់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ និងបិទភ្លើងនៅក្រៅអគារនានា ព្រមទាំងកែសម្រួលម៉ោងបើក-បិទភ្លើងនៅទីសាធារណៈតាមពេលវេលាជាក់ស្តែង ឬបន្ថយភ្លើងនៅកន្លែងពុំចាំបាច់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtPRwzOf2w5fHpHIf-60IUvlk40VJQSX8N6BMx7zuvigoA9cS1aqq6OBBfJmrhTqQQHIWTh6qJV60xK-PIFgd1VEhWoQclaGDAxVmXqoOSfP-ZqwvI53G4P5tqGk2m3DrJxyAnw59HxZ6KnG2PAir77KFVUibHqKCbQCFOjth4-ogVG-bfju2k03WylzUq/s730/photo_2026-04-01_16-59-48.jpg

ចំណែកភោជនីយដ្ឋាន សណ្ឋាគារ គ្រឹះស្ថានសេវាកម្ម ពាណិជ្ជកម្ម អគារការិយាល័យ និងអាផាតមិន ត្រូវតែបិទភ្លើង ឬកាត់បន្ថយភ្លើងតុបតែងអគារឱ្យបាន៥០% នៅពេលល្ងាច ព្រមទាំងអនុវត្តតាមគោលការណ៍សន្សំសំចៃថាមពលដែលជាការកំណត់របស់ក្រុមហ៊ុនថាមពលក្នុងស្រុក ។ វៀតណាមកំណត់ឱ្យកាត់បន្ថយការប្រើប្រាស់អគ្គិសនីនៅទូទាំងប្រទេស ស្របពេលពិភពលោកកំពុងប្រឈមនឹងវិបត្តិថាមពលដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាអូសបន្លាយ ៕