ប្រទេសរុស្ស៊ី៖ មហាសេដ្ឋីរុស្ស៊ីលោក Oleg Yuryevich Tinkov  បានចាកចេញពីសញ្ជាតិរុស្ស៊ីហើយ ព្រោះលោកមិនយល់ស្របនឹង ការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ដោយគាត់តែងតែរិះគន់ចំពោះសង្គ្រាមមួយនេះ។

លោក Oleg Yuryevich Tinkov  អាយុ ៥៤ ឆ្នាំគឺជាពាណិជ្ជករជនជាតិរុស្ស៊ីដ៏លេចធ្លោម្នាក់ និងបានបង្កើតធនាគារអនឡាញ Tinkov ដែលបានក្លាយជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតមួយរបស់ប្រទេសរុស្ស៊ីបន្ទាប់ពី Sberbank និង VTB ដែលមានអតិថិជនប្រហែល ២០ លាននាក់។

ក្នុងនោះបន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមការលុកលុយចុងក្រោយបំផុតរបស់ខ្លួនលើអ៊ុយក្រែននៅចុងខែកុម្ភៈ លោក Tinkov គឺជាមនុស្សម្នាក់ក្នុងចំណោមប្រជាជនដែលត្រូវបានវាយប្រហារដោយរដ្ឋាភិបាលបរទេស រួមទាំងចក្រភពអង់គ្លេសផងដែរ ក្នុងការប្រកាសពហិការ។

នៅឆ្នាំ ២០២០ បុរសមហាសេដ្ឋីម្នាក់នេះត្រូវបានគេចាប់ខ្លួននៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស លើការចោទប្រកាន់ពីការគេចពន្ធនៅសហរដ្ឋអាមេរិក ក្រោយមកគាត់ត្រូវបានគេដោះលែងឱ្យនៅក្រៅឃុំ ហើយ ទទួលការព្យាបាល ជំងឺ មហារីកឈាម (leukemia) នៅទីក្រុងឡុងដ៍។

ទោះយ៉ាងណាក៏ដោយនៅឆ្នាំដដែលនេះលោក Tinkov បានលាលែងពីតំណែងជានាយកប្រតិបត្តិ (CEO) របស់ធនាគារ ហើយខាងធនាគារបាននិយាយថា វាមិនពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោក Tinkov ទេ។

បន្ថែមពីនោះលោកក៏បានចាកចេញពីសញ្ជាតិរុស្ស៊ី ព្រោះលោកមិនយល់ស្របនឹង ការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ ក្នុងនោះលោកបានរៀបរាប់ថា៖

“ខ្ញុំបានសម្រេចចិត្តចាកចេញពីសញ្ជាតិរុស្ស៊ីរបស់ខ្ញុំ ហើយខ្ញុំមិនជាប់ពាក់ព័ន្ធ នឹងប្រទេសហ្វាស៊ីសដែលកំពុងចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងប្រទេសជិតខាងដោយសន្តិវិធី និងការសម្លាប់ប្រជាជនស្លូតត្រង់ជារៀងរាល់ថ្ងៃនោះទេ”។

“ខ្ញុំសង្ឃឹមថា ពាណិជ្ជកររុស្ស៊ីល្បីៗនឹងធ្វើការសម្រេចចិត្តដូចខ្ញុំ បន្ទាប់ពីនោះមក វានឹងជួយធ្វើឱ្យរបបលោកពូទីនចុះខ្សោយ និងហិរញ្ញវត្ថុរបស់ខ្លួន ដែលនឹងធ្វើឱ្យគាត់បាត់បង់ទៅនៅទីបញ្ចប់”៕ ប្រភព៖ Sanook