Home Blog Page 1985

ទិញបាន Twitter ភ្លាម Elon Musk លុបចោលគណនីតារាសម្ដែងល្បី Amber Heard ភ្លេត

0

បន្ទាប់ពីមានរឿងចម្រូងចម្រាស់ជាមួយលោក Johnny Depp ជុំវិញការលែងលះគ្នានោះ ពេលនេះអ្នកនាង Amber Heard បានប្រកាសបិទគណនី Twitter ចោលភ្លាមៗ។

គណនីរបស់ Amber Heard ត្រូវបានគេប្រទះឃើញ មិនមានដំណើរការទៀតនោះទេ ក្រោយតែពី Elon Musk ដែលជាអតីតគូរស្នេហ៍របស់នាងក្លាយជាម្ចាស់ Twitter។

ជុំវិញរឿងនេះមានព័ត៌មានចរចាមអារ៉ាមមួយលើកឡើងថា “មិនដឹងថា Amber Heard បានលុបគណនី Twitter របស់នាងដោយខ្លួនឯង ឬក៏នាយកប្រតិបត្តិ Tesla នៅពីក្រោយនៃការលុបគណនីរបស់នាងនោះទេ។”

គួរបញ្ជាក់ផងដែរថា Musk បានទិញផ្តាច់បណ្តាញសង្គម Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ៕Amber Heard Speaks Out on Split from Elon Musk: We 'Care Deeply for One  Another and Remain Close'

ប្រភព៖  Daily Mail

 

ទីបំផុត! រដ្ឋបាលខណ្ឌ៧មករា ចេញមុខបកស្រាយមូលហេតុដែលនាំឱ្យអាជ្ញាធរប្រើហិង្សាលើម្ចាស់រទេះអេតចាយ

0

ភ្នំពេញ៖ កាលពីពេលម្សិលមិញនេះមានការចែករំលែកក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងវីដេអូឃ្លីបខ្លីមួយ ដែលបង្ហាញពីសកម្មភាពអាជ្ញាធរបានប្រើហិង្សាមកលើអ្នករើសអេតចាយ នៅតាមផ្លូវសាធារណៈបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជុំវិញករណីនេះផងដែរ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខណ្ឌ៧មករា បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៥ និង៣០នាទី ក្រុមការងារចំនួន ០៤នាក់ បានចុះរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍លើកំណាត់ផ្លូវលេខ ១៦៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដែលមានការចតយានជំនិះ រទេះអេតចាយ និងរទេះលក់ទំនិញផ្សេងៗលើទ្រូងថ្នល់នៃកំណាត់ផ្លូវនេះ។

ក្នុងកំឡុងពេលនៃការរៀបចំសណ្តាប់ធ្នាប់នេះ ក្រុមការងារបានផ្សព្វផ្សាយណែនាំតាមឧគ្ឃោសនាសព្ទឲ្យម្ចាស់យានជំនិះ និងរទេះដែលចតលើកំណាត់ផ្លូវ១៦៤ ឲ្យយកយានជំនិះ និងរទេះរបស់ខ្លួនចេញ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍បានល្អប្រសើរ រំពេចនោះក៏មានយុវជនម្នាក់ដែលជាម្ចាស់រទេះអេតចាយបានធ្វើសកម្មភាពជេរប្រមាថមកលើក្រុមការងារដោយមិនព្រមយករទេះចេញពីលើទ្រូងថ្នល់ ហើយក្រុមការងារក៏បានព្យាយាមនាំយករទេះ និងយុវជនម្នាក់នោះមកអប់រំ។ ប៉ុន្តែយុវជនជាម្ចាស់រទេះអេតចាយនោះមិនព្រម ថែមទាំងបន្តជេរប្រមាថមកលើក្រុមការងារ ក៏បានកើតមានការប្រតាយប្រតប់គ្នាទៅវិញទៅមករហូតដល់មានការប្រើហិង្សាបន្តិចបន្តួច។

ក្រោយកើតហេតុ រដ្ឋបាលខណ្ឌបានជួបយុវជនជាម្ចាស់រទេះអេតចាយ ជាមួយគ្នានេះដែរ យុវជននោះរូបនោះបានសុំទោស និងទទួលស្គាល់កំហុស ហើយមិនមានការប្តឹងផ្តល់អ្វីឡើយ។ ចំពោះក្រុមការងារដែលបានប្រព្រឹត្តកំហុសឈ្មោះ ឆាំ ឆាន រដ្ឋបាលខណ្ឌបានធ្វើការអប់រំ ដាក់ពិន័យដោយបញ្ឈរជើង ផ្អាកប្រាក់ខែរយៈពេល៦ខែ និងដាក់ពិន័យទៅតាមច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាណន៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖

 

មួយខែទៀតបាក់ឌុប! វេបសាយក្នុងស្រុកទាំងប៉ុន្មាននេះ មានប្រយោជន៍បំផុតសម្រាប់សិស្សត្រៀមប្រឡង

0

ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប កាន់តែខិតជិតមកដល់ ដោយនៅសល់ពេលត្រឹមតែ ១ខែទៀតប៉ុណ្ណោះ ការប្រឡងនឹងចូលមកដល់។

ស្របពេលវេលាកាន់តែតិចទៅៗនោះ សារព័ត៌មាន KBN សូមណែនាំទៅដល់ បេក្ខជនប្រឡងដែលត្រូវការវិញ្ញាសាត្រៀមប្រឡងបាក់ឌុបអាចចូលទៅកាន់វេបសាយទាំងប៉ុន្មានខាងក្រោមនេះ ដែលសុទ្ធសឹងតែផ្ដល់អត្ថប្រយោជន៍ ដល់សិស្សានុសិស្សទាំងអស់ដែលត្រៀមប្រឡង៖

គេហទំព័រ ឬវ៉េបសាយទាំងនោះរួមមាន:

ម្សិលមិញបាញ់ ថ្ងៃនេះក៏បាញ់! ចុះដែលដឹងអត់កូរ៉េខាងជើង ចំណាយថវិការប៉ុន្មានក្នុងការបាញ់មីសុីលម្តងៗ?

0

នៅក្នុងអំឡុងពេលសមយុទ្ធកូរ៉េខាងត្បូង-អាមេរិក ប្រទេសកូរ៉េខាងជើងបានបាញ់មីសុីលមិនតិចជាង១០គ្រាប់នោះទេ ជាក់ស្តែងកាលពីមិ្សលមិញប្រទេសនេះក៏បានបាញ់មីសុីល២គ្រាប់រំលងចូលសមុទ្រជប៉ុនថែមទៀតផងដែរ។

ការបាញ់របស់កូរ៉េខាងជើង គឺជាការឆ្លើយតបទៅនឹងកូរ៉េខាងត្បូងដែលបានបាញ់មីសុីល៣គ្រាប់ ចេញពីយន្តហោះចម្បាំងទៅកាន់ខ្សែបន្ទាត់ព្រំដែនរវាងឧបទ្វីបកូរ៉េទាំងពីរ។ North Korea conducts ninth missile test of the year ahead of South Korea  election

ជុំវិញការសមយុទ្ធនេះ ប្រទេសកូរ៉េខាងជើង បានធ្វើថ្កោលទោសជាច្រើនលើកច្រើនសារ ហើយបញ្ជាឱ្យបញ្ឈប់ការធ្វើសមយុទ្ធនេះ ដោយចោទអាមេរិកថាកំពុងធ្វើឱ្យមានភាពតានតឹងនៃកូរ៉េទាំងពីរ។

ដោយសារតែប៉ុន្មានថ្ងៃនេះ កូរ៉េខាងជើងបាញ់មីសុីលច្រើនពេក ក៏មានសំនួរចោទថាតើកូរ៉េខាងជើង ចំណាយអស់ប៉ុន្មានលើការធ្វើតេស្តមីស៊ីលម្តងៗ?

ការបាញ់មីស៊ីលមួយលើករបស់ទីក្រុងព្យុងយ៉ាង អាចមានតម្លៃចាប់ពី ៣លានដុល្លារសម្រាប់មីស៊ីលរយៈចម្ងាយខ្លីដល់ ១០លានដុល្លារសម្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ៕South Korea says it has ability to intercept 'very grave and serious'  threat of North's missiles - ABC News

ប្រភព៖ VOA

 

កាដូ​នាឡិកា​​ដៃ​ស្នាដៃ​ខ្មែរ​ សម្រាប់ជូន​ប្រធាន​គណៈប្រតិភូ​ចូល​រួម​ប្រជុំ​កំពូល​អាស៊ាន​ នៅ​កម្ពុជា​

0

សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ការ​បង្ហាញ​នូវ​រូប​រាង​កាដូ​នាឡិកាដៃ​ ដែល​ធ្វើ​ដោយ​ស្នាដៃ​ខ្មែរ​ផ្ទាល់​ ដែល​កម្ពុជា​នឹង​​ជូន​ប្រធានគណៈ​ប្រតិភូ​ចូល​រួម​ប្រជុំ​កំពូល​អាស៊ាន​ នៅ​កម្ពុជា​ ឆ្នាំ​២០២២។May be an image of wrist watch

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សម្ដេច​ផ្ទាល់​៖” កម្ពុជា​បាន​ផលិត​នាឡិកា​ដៃ​ចំនួន​២៥​គ្រឿង​សម្រាប់​ជា​វត្ថុ​អនុស្សាវរីយ៍​ជូន​ប្រធាន​គណៈ​ប្រតិ​ភូ​ដែល​អញ្ជើញ​មក​ចូល​រួម​ប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា​ឆ្នាំ​២០២២​។នាឡិកា​នេះ​ត្រូវ​បាន​រៀប​ចំ​ផ្គុំ​ឡើង​ដោយ​អ្នក​បច្ចេកទេស​ខ្មែរ​សុទ្ធ​សាធ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​រីក​ចំរើន​ខាង​វិទ្យាសាស្រ្ត​ និង​បច្ចេកទេស​របស់​កម្ពុជា​(ខ្មែរធ្វើបាន)​ “។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ទី​៤០ និង​៤១ ដែល​មាន​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​ នឹង​ធ្វើ​នៅ​ពី​ថ្ងៃ​ទី​១០-១៣ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ខាង​មុខ​ នៅ​រាធានីភ្នំពេញ​៕May be an image of indoorMay be an image of wrist watchMay be an image of wrist watch and text that says '一A MADE IN CAMBODIA'

កុំចេះតែហ៊ាន! នារីៗដែលចូលចិត្តលាបពណ៌សក់ដោយខ្លួនឯង ប្រយ័ត្នដូចករណីស្ត្រីម្នាក់នេះ

0

ប្រទេសថៃ៖ ក្លាយជារឿងដ៏ភ្ញាក់ផ្អើលពេញទាំងក្នុងបណ្ដាញសង្គមនៅក្នុងប្រទេសថៃ ​ក្រោយពីមានការបង្ហោះអំពីនារីវ័យក្មេងម្នាក់បានទទួលសេវាការព្យាបាលស្បែកក្បាល និងសក់ ក្រោយពីនាងមានបញ្ហាយ៉ាងដាច់សក់ទាំងដុំៗ រហូតមិនអាចកែបាន។ ដោយបញ្ហានេះបណ្ដាលមកនារីម្នាក់នោះបានធ្វើការលាបពណ៌សក់ដោយខ្លួនឯងគ្មានបច្ចេកទេសត្រឹមត្រូវ។

នាថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២២ មានការបង្ហោះដាស់តឿនពីម្ចាស់ហាងសាឡន ធ្វើសក់ មួយក្នុងប្រទេសថៃដែលមានអាខោនហ្វេសប៊ុកថា “The Best Salon By K.Aon” ទៅកាន់នារីៗគ្រប់ដែលតែងតែចូលចិត្តលាបពណ៌សក់ដោយខ្លួនឯងគ្មានបច្ចេកទេសត្រឹមត្រូវ។ រហូតបណ្ដាលឱ្យមានបញ្ហាធ្ងន់ធ្ងរទៅលើសរសៃសក់ និងស្បែកក្បាល​បន្ទាប់ពីការលេងពណ៌សក់ ដោយបានធ្វើឱ្យមានការជ្រុះសក់ទាំងដុំៗ នៅសល់តែស្បែកក្បាល ដូចជានារីម្នាក់ដែលជាអតិថិជន បានមកទទួលសេវាកម្មព្យាបាល បន្ទាប់ពីជួយបញ្ហានេះរួចមក ប៉ុន្តែម្ចាស់ហាងបានអះអាងថា វាហាក់ដូចជាពិបាក់ក្នុងការព្យាបាល និងកែខៃឱ្យមករកសភាពដើមបាននោះទេ។

ដោយក្នុងនោះម្ចាស់ហាងបានបង្ហោះសារអមជាមួយនឹងរូបភាពសក់ក្បាលរបស់នារីដែលជួបបញ្ហាដោយដាស់តឿនដល់នារីៗគ្រប់រូបយ៉ាងដូច្នេះថា៖

“ប្រយ័ត្នចំពោះ អ្នកដែលចូលចិត្ត លាបពណ៌ដោយខ្លួនឯង សូមកុំព្យាយាមលាបពណ៌ដោយខ្លួនឯងទាំងគ្មានបច្ចេកទេសត្រឹមត្រូវ។ ដោយថ្ងៃនេះមានអតិថិជនមកលេង ព្រមទាំងសួរថាតើអ្នកអាចជួសជុលអ្វីបានទេ? គាត់បានលាបពណ៌សក់ដោយខ្លួនឯង ព្រមទាំងបានយំជាច្រើនថ្ងៃព្រោះតែបញ្ហានេះ។

ពិតណាស់ខ្ញុំពិតជាសុំទោស អ្នកបច្ចេកទេសមិនអាចជួយអ្នកបានទេ ដោយពេលនេះមិនព្រមធ្វើអ្វីឡើយក្នុងអំឡុងពេលនេះ ព្រោះវារមានបញ្ហាខ្លាំង ព្រោះតែកំហុសបច្ចេកទេសលាប និងលាយថ្នាំលាប។ អ្នកលាបត្រូវមាន បទពិសោធ ឆ្លងកាត់ការសិក្សារៀនសូត្រច្រើនឆ្នាំដូចជាខ្ញុំ”៕ ប្រភព៖ Sanook

 

កប៉ាល់ដឹកទំនិញលិចកណ្ដាលសមុទ្រ បណ្ដាលឱ្យកុងតឺន័រ ៤២ ត្រូវបានលិចបាត់ស្រមោល

0

ប្រទេសថៃ៖ កប៉ាល់មួយគ្រឿងដឹកទំនិញកុងតឺន័រចំនួន ៤២ ត្រូវបានលិចក្នុងសមុទ្រ រហូតប្រធានក្រុមនាវិកត្រូវចម្រេចចិត្តបោះបង់ចោលកប៉ាល់ មុនពេលដុតកាំជ្រួចសុំជំនួយ តែជាសំណាងល្អ ទូកនេសាទបានឃើញហេតុការណ៍នេះ និងបានប្រញាប់ទៅសង្គ្រោះជីវិតមនុស្សបាន១០នាក់។

នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២២ លោកវរសេនីយ៍ទោ Sathit Kongniam ស្នងការនគរបាល Pak Nam Chumphon រួមជាមួយលោក Suwannao Saensuk ប្រធានឧទ្យានជាតិ Chumphon ហើយ មន្ត្រីពាក់ព័ន្ធបានប្រញាប់ប្រញាល់ទៅរង់ចាំយកនាវិកនាវិកសមុទ្រដែលមានប្រុស ៩ នាក់ ស្រី ១ នាក់សរុប ១០ នាក់ក្រោយពីកប៉ាល់ដែលផ្ទុកឈើ  ដាក់ក្នុងធុងកុងតឺន័រចំនួន ៤២ បានលិចនៅកណ្តាលសមុទ្រទាំងពាក់កណ្តាលយប់។

ក្នុងហេតុការលិចកប៉ាលដឹកទំនិញដ៏ធំមួយនេះ ត្រូវបានគេដឹងថាបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតំបន់ទល់មុខឆ្នេរ Sai Ri Sawi ឃុំ Tha Hin ស្រុក Sawi ខេត្ត Chumphonនៃប្រទេសថៃ ដោយគោលដៅដឹកទំនិញចេញពីខេត្ត Surat Thani ឆ្ពោះទតៅ ខេត្ត Laem Chabang។

ខណៈពេលកប៉ាល់កំពុងតែរៀបនឹងលិច លោក Santhat Samut ៤ មេបញ្ជាការនាវាកុងតឺន័របានរាយការណ៍សុំជំនួយ ដោយបាននិយាយថា កប៉ាល់កំពុងស្ថិតក្នុងស្ថានភាពគ្រោះថា្នក់ ដោយវាកំពុងតែលិចនៅចម្ងាយ ៤.៨៤ ម៉ាយពីឆ្នេរ Sai Ri Sawi ស្រុក Sawi ដែលមានផ្ទុកកុងតឺន័រចំនួន ៤២ ត្រូវបានលិច។

ក្នុងនោះជាសំណាងល្អគេដឹងថាមានទូកនេសាទ ១ បានប្រទះឃើញ ហើយក៏ប្រញាប់មកជួយនាវិកទាំងអស់ ហើយនាំពួកគេទាំងអស់ទៅចតនៅផែ Pak Nam Chumphon ប្រកបដោយសុវត្ថិភាព។

ទោះជាយ៉ាងណាលោក Amporn Wongtham ប្រធានកប៉ាល់កុងតឺន័របាននិយាយថាមូលហេតុដែល កប៉ាល់ក្រឡាប់លិច គឺដោយសារតែការផ្អៀងកប៉ាល់ព្រោះទំនិញនៅលើនោះដាក់មិនស្មើរ និងតុល្យភាពគ្នា រហូតដល់វិនាទីចុងក្រោយ កប៉ាលមិនអាចត្រឡប់មកសភាពដើម ដូច្នេះគាត់ប្រាប់អ្នករាល់គ្នានៅក្នុងកប៉ាល់ថានឹងត្រូវបោះបង់កប៉ាល់ចោល។ បន្ទាប់មកស្ថានភាពនៃកប៉ាល់ក៏ចាប់ផ្ដើមលិចបន្តិចម្តងៗ ទឹកចាប់ផ្តើមហូរចូល និងលិចចូលទៅក្នុងបាតសមុទ្រ ប៉ុន្តែជាសំណាងល្អ មានទូកនេសាទមកជួយទាន់ពេលវាលា៕ ប្រភព៖ ​Thairath

 

 

សម្ដេច ស ខេង៖ មុននឹងចូលបម្រើការងារទាំងរដ្ឋ និងឯកជន ចាំបាច់ត្រូវតែធ្វើតេស្តរកសារជាតិញៀន

0

ភ្នំពេញ៖ អ្នកណាក៏ដោយ មិនថាដាក់ពាក្យសុំបម្រើការងារក្នុងមុខតំណែងអ្វី មិនថាដាក់ពាក្យសុំបម្រើការងារតាមក្រុមហ៊ុនឯកជន ឬតាមស្ថាប័នរដ្ឋ ម្ចាស់ក្រុមហ៊ុនឯកជន ឬអ្នកគ្រប់គ្រងស្ថាប័នរដ្ឋទាំងនោះ ចាំបាច់ត្រូវតែធ្វើតេស្តរកសារជាតិគ្រឿងញៀនលើពួកគេជាមុនសិន។ ពួកគេ ដាច់ខាតមិនត្រូវទទួលឲ្យចូលបម្រើងការងារឡើយ បើរកឃើញសារជាតិគ្រឿងញៀនក្នុងខ្លួន។

សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា នៅថ្ងៃមុខ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នឹងត្រូវធ្វើវិសោធនការកម្ម ដើម្បីបញ្ចូលចំណុចអំពីការធ្វើតេស្តរកសារជាតិគ្រឿងញៀនលើមនុស្សទាំងអស់ ដែលដាក់ពាក្យសុំចូលបម្រើការងាររដ្ឋ ឬការងារក្រុមហ៊ុនឯកជន។ ធ្វើជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សានៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ភ្នំសំពៅ នៅស្រុកបាណន់ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចរដ្ឋមន្រ្តី សង្កត់ធ្ងន់ដូច្នេះថា៖«អ្នកទៅធ្វើការអីក៏ដោយ ត្រូវធ្វើតេស្ត [រកសារជាតិគ្រឿងញៀន] តែម្តង»។

សម្តេចឧបនាយករដ្ឋមន្រ្តី លើកយកករណីមួយចំនួន មកបញ្ជាក់ថា ដូចជា អ្នក ដែលដាក់ពាក្យសុំបម្រើការងារ ជាអ្នកបើករថយន្តតាមក្រុមហ៊ុនឯកជន ជាអ្នកបម្រើការងារតាមភោជនីយដ្ឋាន ជាអ្នកបម្រើការងារតាមសណ្ឋាគារ ជានគរបាល ជាមន្រ្តីរាជការ និងជាគ្រូបង្រៀន ជាដើម ត្រូវតែឆ្លងកាត់ការធ្វើតេស្តរកសារជាតិគ្រឿងញៀនទាំងអស់គ្នាជាមុនសិន។ សម្តេច បានបន្ថែមពីករណីអ្នកបើករថយន្តក្រុមហ៊ុនឯកជនថា ពួកគេ មិនមែនត្រូវធ្វើតេស្តរកសារជាតិគ្រឿងញៀនតែម្តង ពេលដាក់ពាក្យសុំបម្រើការងារនោះទេ គឺត្រូវធ្វើតេស្តជាប់ជានិច្ចតាមកាលកំណត់ ក្រោយពួកគេ បានចូលបម្រើការងារ។

រដ្ឋមន្រ្តីមហាផ្ទៃ លើកឧទាហរណ៍ថា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នឹងត្រូវធ្វើវិសោធនកម្ម ហើយអាចនឹងត្រូវកំណត់ថា រយៈពេល៣ខែ ឬ៦ខែ អ្នកបើករថយន្តទាំងនោះ ត្រូវធ្វើតេស្តរកសារជាតិគ្រឿងញៀនម្តង។ សម្តេច បន្តថា ការតម្រូវឲ្យអ្នកដាក់ពាក្យសុំចូលបម្រើការងារជាអ្នកបើករថយន្តក្រុមហ៊ុនឯកជន ត្រូវឆ្លងកាត់ការធ្វើតេស្តរកសារជាតិគ្រឿងញៀនជាមុន និងការកំណត់ពេលវេលាសម្រាប់ការធ្វើតេស្តរកសារជាតិគ្រឿងញៀនជាប់ជាប្រចាំ ពេលពួកគេ បានចូលបម្រើការងារ នឹងត្រូវលើកយកទៅពិភាក្សាក្នុងកិច្ចប្រជុំស្តីពីការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ហើយនឹងត្រូវបញ្ចូលទៅក្នុងច្បាប់នេះ។

សម្តេចឧបនាយករដ្ឋមន្រ្តី ស្នើឲ្យលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ រៀបចំធ្វើវិសោធនកម្មលើច្បាប់ស្តីពីការត្រួតពីពិនិត្យគ្រឿងញៀន និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ហើយបញ្ចូលអ្វីដែលសម្តេចមានប្រសាសន៍ខាងលើទៅក្នុងច្បាប់ទាំង២នេះ។ សម្តេច មើលឃើញថា ការធ្វើវិសោធនកម្មលើច្បាប់ទាំង២ឲ្យមានភាពតឹងរ៉ឹងបែបនេះ គឺជាវិធានការ១ ដែលអាចទប់ស្កាត់គ្រឿងញៀន និងអាចការពារកូនខ្មែរ កុំឲ្យផុងខ្លួនក្នុងគ្រឿងញៀន ៕

កប៉ាល់ដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍កំពុងតែចុះចតនៅសមុទ្រខេត្តភូកេតនៃប្រទេសថៃ

0

ប្រទេសថៃ៖ កប៉ាល់ Spectrum of the Seas ដែលជាកប៉ាល់ទេសចរណ៍ធំបំផុត និងច្នៃប្រឌិតបំផុតរបស់អាស៊ីបាននឹងកពុងតែចុះចតក្នុងសមុទ្រខេត្តភូកេតនៃប្រទេសថៃ ហើយត្រៀមដឹក ភ្ញៀវទេសចរសម្សាន្ត ទៅកាន់ឋានសួគ៌លំហែកាយក្នុងប្រទេសថៃ ៤ទៅ៧យប់ និងត្រៀមបន្តធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីបន្តទៀត។

កាលពីថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ២០២២ នេះមានការចុះផ្សាយក្នុងស្រុកបានឱ្យដឹងថា កប៉ាលខ្នាតធំបំផុតរបស់អាស៊ីអាគ្នេយ៍ Spectum ដោយបានដឹកអ្នកដំណើរជាច្រើននាក់សម្រាប់មកសម្រាកសំហែរកាយក្នុងប្រទេសថៃ និងបានចុះចតនៅក្នុងខេត្តភូកេត ដោយមានរយៈពេល ៤ទៅ ៧ថ្ងៃ សម្រាប់ការកម្សាន្តនៅក្នុងតំបន់សំខាន់ៗក្នុងប្រទេស។

ក្នុងនោះការសម្រាកកម្សាន្ត និងចុះចតក្នុងខេត្តមួយនេះ និងត្រៀមបន្តដំណើរទៅកាន់តំបន់Penang និង Port Klang ក្នុងប្រទេសម៉ាឡេស៊ី តាមកាលវិភាគនៃការធ្វើដំណើរជាមួយ ការកក់ការធ្វើដំណើរបន្ទាប់។

ក្រឡេកទៅមើលទិដ្ឋភាពក្នុងកប៉ាល់ Spectum ពិតជាមានផាសុខភាព ដោយកប៉ាល់បានបម្រើភ្ញៀវយ៉ាងយកចិត្តទុកដាក់ ភ្ញៀវអាចទទួលទានអាហារឆ្ងាញ់ៗពីទូទាំងអាស៊ី រួមទាំងភោជនីយដ្ឋាន Teppanyaki, Szechuan Red, Hot Pot និងជាច្រើនទៀត ហើយបន្ទប់ Suite Enclave ដ៏ប្រណិតមានលក្ខណៈពិសេសដាច់ដោយឡែកពីគ្នា បន្ថែមពីនោះរួមមានបន្ទប់ទទួលទានអាហារ និង កន្លែងទទួលភ្ញៀវ ដែលភ្ញៀវតាមទូកអាចចូលរួមក្នុងព្រឹត្តិការណ៍ Royal Caribbean នៅ SeaPlex ឬកន្លែងសកម្មភាពក្នុងផ្ទះដ៏ធំបំផុតនៅសមុទ្រ ព្រមទាំងជិះយន្តហោះនិម្មិត ឬ RipCord ដោយ iFly រីករាយជាមួយ North Star ឬកែវកញ្ចក់ដែលបើក ៣០០ ហ្វីតពីលើនីវ៉ូទឹកសមុទ្រ និង FlowRider ដែលជាសកម្មភាព Surf និម្មិតជាដើម។

ទោះជាយ៉ាងណាការសម្រាកកម្សាន្តរយៈពេលខ្លីក្នុងប្រទេសថៃមួយនេះ នឹងនាំអ្នកទេសចអ្នកទស្សនានៅលើកប៉ាល់ Spectum នឹងស្វែងយល់ពីឆ្នេរដ៏រស់រវើកនៃ ភូកេត និងរីករាយជាមួយសកម្មភាពឆ្នេរផ្តាច់មុខជាច្រើននៅលើកោះ ដូចជាការហាលថ្ងៃ ការមុជទឹក ដើម្បីទទួលបទពិសោធន៍ពិភពក្រោមទឹក និង ជីវិតសត្វ សមុទ្រដ៏កម្រដូចជាអណ្តើកសមុទ្រជាដើម ព្រមទាំងទេសភាព វប្បធម៌ ការហូបចុក និងការដើរទិញឥវ៉ាន់នឹង ក៏ដូចជាការទស្សនាទីផ្សារក្នុងស្រុកនៅភូកេត ដែលល្បីខាង ម្ហូបថៃ និង ការចរចា ដោយភាពទាក់ទាញនៃអាស៊ីអាគ្នេយ៍ជាមួយនឹងដំណើរកម្សាន្តពហុវប្បធម៌ ទស្សនាតំបន់បុរាណ និងទទួលទានអាហារតាមចិញ្ចើមផ្លូវជាដើម៕ ប្រភព៖ Sanook

តើយន្តហោះដឹកលោក Joe Biden មកប្រជុំអាស៊ាននៅកម្ពុជា មានលក្ខណៈពិសេសអ្វីខ្លះ?

0

ជាទូទៅ អ៊ែរ ហ្វស់ វ៉ាន់ (Air Force One) គឺជាឈ្មោះសម្គាល់យន្តហោះទាំងឡាយណារបស់កងទ័ពអាកាសអាមេរិក ដែលដឹកជញ្ជូនប្រធានាធិបតីនៃសហរដ្ឋអាមេរិក ពោលគឺយន្តហោះណាក៏ដោយរបស់កងទ័ពអាកាសអាមេរិក ឱ្យតែប្រធានាធិបតីស្ថិតនៅលើនោះគឺត្រូវគេហៅសំដៅថា អ៊ែរ ហ្វស់ វ៉ាន់ (Air Force One) ទាំងអស់។

អ៊ែរ ហ្វស់ វ៉ាន់ (Air Force One) ត្រូវបានផលិតឡើងនៅឆ្នាំ ១៩៩០ ដោយមាន​ប្រវែង​បណ្តោយ​ជិត​៦០​ម៉ែត្រ និងទំហំ​៤០០ ម៉ែត្រកា​រ៉េ ដែលជាធម្មតានៅក្នុងពេលធ្វើដំណើរម្តងៗ ផ្ទុកមនុស្សប្រមាណជាជិត១០០នាក់។ យន្តហោះ​នេះ មាន​ការពារ​ពី​ការ​បំផ្ទុះ​នុយក្លេអ៊ែរ ពោល​គឺ​ផ្នែក នីមួយ​ៗ​របស់​យន្តហោះ​នេះ​សុទ្ធតែ​ជា​គ្រឿង​សព្វាវុធ​ទាំង​អស់។Air Force One | The White House

យន្តហោះសម្រាប់ដឹកប្រធានាធិបតីសហរដ្ឋអាមេរិក នេះបានផលិតឡើងយ៉ាងពិសេស ហើយមានតែចំនួន ពីរគ្រឿងប៉ុណ្ណោះ ពោលគឺសម្រាប់ផ្លាស់ប្តូរគ្នា។ នៅលើនោះមានបន្ទប់ពិសេសជាច្រើន សម្រាប់ប្រធានាធិបតីធ្វើការ ដោយមានការិយាល័យ បន្ទប់ប្រជុំ កន្លែងកម្សាន្ត កងសន្តិសុខ និង មានចុងភៅនៅលើនោះផង។ និយាយរួមវាប្រៀបដូចជាសេតវិមានដូច្នេះដែរ។

អ៊ែរ ហ្វស់ វ៉ាន់ (Air Force One) មានលទ្ធភាពធ្វើដំណើរមួយជើង បានចម្ងាយលើសពី១២,០០០គីឡូម៉ែត្រ ប៉ុន្តែបើចាក់សាំងនៅលើផ្ទៃអាកាសតែម្តងនោះ គឺវាមានលទ្ធភាពធ្វើដំណើរក្រឡឹងជុំវិញពិភពលោកឯណោះ។ យន្តហោះទាំងពីរគ្រឿងនេះ កំពុងឈរជើងនៅមូលដ្ឋានទ័ពអាកាស អេន ដ្រួន (Andrews) ក្នុងរដ្ឋ ម៉ារីលេន(Maryland) ក្បែររដ្ឋធានីវ៉ាសុីនតោន។Air Force One: Inside the Oval Office in the Sky - YouTube

មុនការចុះចតរបស់យន្តហោះដឹកប្រធានាធិបតី យន្តហោះពិសេសមួយទៀតដែលផ្ទុក ដោយរថយន្តពិសេសរួមជាមួយនឹងកងសន្តិសុខផងនឹងមកដល់ជាមុន។

ហើយបន្ទាប់ពីយន្តហោះ Air Force One ដែលដឹកប្រធានាធិបតីសហរដ្ឋអាមេរិកចុះចត នឹងមានយន្តហោះមួយទៀតចុះចតតាមក្រោយដែរ ដែលវាគឺជាយន្តហោះសម្រាប់ត្រៀមនៅពេលដែល Air Force One មានបញ្ហា៕The New Air Force Ones Are Late, So the Old Planes Need More Cash, Official  Says - Defense One

ប្រភព៖ Wikipedia