ជាទូទៅ អ៊ែរ ហ្វស់ វ៉ាន់ (Air Force One) គឺជាឈ្មោះសម្គាល់យន្តហោះទាំងឡាយណារបស់កងទ័ពអាកាសអាមេរិក ដែលដឹកជញ្ជូនប្រធានាធិបតីនៃសហរដ្ឋអាមេរិក ពោលគឺយន្តហោះណាក៏ដោយរបស់កងទ័ពអាកាសអាមេរិក ឱ្យតែប្រធានាធិបតីស្ថិតនៅលើនោះគឺត្រូវគេហៅសំដៅថា អ៊ែរ ហ្វស់ វ៉ាន់ (Air Force One) ទាំងអស់។

អ៊ែរ ហ្វស់ វ៉ាន់ (Air Force One) ត្រូវបានផលិតឡើងនៅឆ្នាំ ១៩៩០ ដោយមាន​ប្រវែង​បណ្តោយ​ជិត​៦០​ម៉ែត្រ និងទំហំ​៤០០ ម៉ែត្រកា​រ៉េ ដែលជាធម្មតានៅក្នុងពេលធ្វើដំណើរម្តងៗ ផ្ទុកមនុស្សប្រមាណជាជិត១០០នាក់។ យន្តហោះ​នេះ មាន​ការពារ​ពី​ការ​បំផ្ទុះ​នុយក្លេអ៊ែរ ពោល​គឺ​ផ្នែក នីមួយ​ៗ​របស់​យន្តហោះ​នេះ​សុទ្ធតែ​ជា​គ្រឿង​សព្វាវុធ​ទាំង​អស់។Air Force One | The White House

យន្តហោះសម្រាប់ដឹកប្រធានាធិបតីសហរដ្ឋអាមេរិក នេះបានផលិតឡើងយ៉ាងពិសេស ហើយមានតែចំនួន ពីរគ្រឿងប៉ុណ្ណោះ ពោលគឺសម្រាប់ផ្លាស់ប្តូរគ្នា។ នៅលើនោះមានបន្ទប់ពិសេសជាច្រើន សម្រាប់ប្រធានាធិបតីធ្វើការ ដោយមានការិយាល័យ បន្ទប់ប្រជុំ កន្លែងកម្សាន្ត កងសន្តិសុខ និង មានចុងភៅនៅលើនោះផង។ និយាយរួមវាប្រៀបដូចជាសេតវិមានដូច្នេះដែរ។

អ៊ែរ ហ្វស់ វ៉ាន់ (Air Force One) មានលទ្ធភាពធ្វើដំណើរមួយជើង បានចម្ងាយលើសពី១២,០០០គីឡូម៉ែត្រ ប៉ុន្តែបើចាក់សាំងនៅលើផ្ទៃអាកាសតែម្តងនោះ គឺវាមានលទ្ធភាពធ្វើដំណើរក្រឡឹងជុំវិញពិភពលោកឯណោះ។ យន្តហោះទាំងពីរគ្រឿងនេះ កំពុងឈរជើងនៅមូលដ្ឋានទ័ពអាកាស អេន ដ្រួន (Andrews) ក្នុងរដ្ឋ ម៉ារីលេន(Maryland) ក្បែររដ្ឋធានីវ៉ាសុីនតោន។Air Force One: Inside the Oval Office in the Sky - YouTube

មុនការចុះចតរបស់យន្តហោះដឹកប្រធានាធិបតី យន្តហោះពិសេសមួយទៀតដែលផ្ទុក ដោយរថយន្តពិសេសរួមជាមួយនឹងកងសន្តិសុខផងនឹងមកដល់ជាមុន។

ហើយបន្ទាប់ពីយន្តហោះ Air Force One ដែលដឹកប្រធានាធិបតីសហរដ្ឋអាមេរិកចុះចត នឹងមានយន្តហោះមួយទៀតចុះចតតាមក្រោយដែរ ដែលវាគឺជាយន្តហោះសម្រាប់ត្រៀមនៅពេលដែល Air Force One មានបញ្ហា៕The New Air Force Ones Are Late, So the Old Planes Need More Cash, Official  Says - Defense One

ប្រភព៖ Wikipedia