ប្រទេសថៃ៖ កប៉ាល់មួយគ្រឿងដឹកទំនិញកុងតឺន័រចំនួន ៤២ ត្រូវបានលិចក្នុងសមុទ្រ រហូតប្រធានក្រុមនាវិកត្រូវចម្រេចចិត្តបោះបង់ចោលកប៉ាល់ មុនពេលដុតកាំជ្រួចសុំជំនួយ តែជាសំណាងល្អ ទូកនេសាទបានឃើញហេតុការណ៍នេះ និងបានប្រញាប់ទៅសង្គ្រោះជីវិតមនុស្សបាន១០នាក់។
នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២២ លោកវរសេនីយ៍ទោ Sathit Kongniam ស្នងការនគរបាល Pak Nam Chumphon រួមជាមួយលោក Suwannao Saensuk ប្រធានឧទ្យានជាតិ Chumphon ហើយ មន្ត្រីពាក់ព័ន្ធបានប្រញាប់ប្រញាល់ទៅរង់ចាំយកនាវិកនាវិកសមុទ្រដែលមានប្រុស ៩ នាក់ ស្រី ១ នាក់សរុប ១០ នាក់ក្រោយពីកប៉ាល់ដែលផ្ទុកឈើ ដាក់ក្នុងធុងកុងតឺន័រចំនួន ៤២ បានលិចនៅកណ្តាលសមុទ្រទាំងពាក់កណ្តាលយប់។
ក្នុងហេតុការលិចកប៉ាលដឹកទំនិញដ៏ធំមួយនេះ ត្រូវបានគេដឹងថាបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតំបន់ទល់មុខឆ្នេរ Sai Ri Sawi ឃុំ Tha Hin ស្រុក Sawi ខេត្ត Chumphonនៃប្រទេសថៃ ដោយគោលដៅដឹកទំនិញចេញពីខេត្ត Surat Thani ឆ្ពោះទតៅ ខេត្ត Laem Chabang។
ខណៈពេលកប៉ាល់កំពុងតែរៀបនឹងលិច លោក Santhat Samut ៤ មេបញ្ជាការនាវាកុងតឺន័របានរាយការណ៍សុំជំនួយ ដោយបាននិយាយថា កប៉ាល់កំពុងស្ថិតក្នុងស្ថានភាពគ្រោះថា្នក់ ដោយវាកំពុងតែលិចនៅចម្ងាយ ៤.៨៤ ម៉ាយពីឆ្នេរ Sai Ri Sawi ស្រុក Sawi ដែលមានផ្ទុកកុងតឺន័រចំនួន ៤២ ត្រូវបានលិច។
ក្នុងនោះជាសំណាងល្អគេដឹងថាមានទូកនេសាទ ១ បានប្រទះឃើញ ហើយក៏ប្រញាប់មកជួយនាវិកទាំងអស់ ហើយនាំពួកគេទាំងអស់ទៅចតនៅផែ Pak Nam Chumphon ប្រកបដោយសុវត្ថិភាព។
ទោះជាយ៉ាងណាលោក Amporn Wongtham ប្រធានកប៉ាល់កុងតឺន័របាននិយាយថាមូលហេតុដែល កប៉ាល់ក្រឡាប់លិច គឺដោយសារតែការផ្អៀងកប៉ាល់ព្រោះទំនិញនៅលើនោះដាក់មិនស្មើរ និងតុល្យភាពគ្នា រហូតដល់វិនាទីចុងក្រោយ កប៉ាលមិនអាចត្រឡប់មកសភាពដើម ដូច្នេះគាត់ប្រាប់អ្នករាល់គ្នានៅក្នុងកប៉ាល់ថានឹងត្រូវបោះបង់កប៉ាល់ចោល។ បន្ទាប់មកស្ថានភាពនៃកប៉ាល់ក៏ចាប់ផ្ដើមលិចបន្តិចម្តងៗ ទឹកចាប់ផ្តើមហូរចូល និងលិចចូលទៅក្នុងបាតសមុទ្រ ប៉ុន្តែជាសំណាងល្អ មានទូកនេសាទមកជួយទាន់ពេលវាលា៕ ប្រភព៖ Thairath