បន្ទាប់ពីមានរឿងចម្រូងចម្រាស់ជាមួយលោក Johnny Depp ជុំវិញការលែងលះគ្នានោះ ពេលនេះអ្នកនាង Amber Heard បានប្រកាសបិទគណនី Twitter ចោលភ្លាមៗ។
គណនីរបស់ Amber Heard ត្រូវបានគេប្រទះឃើញ មិនមានដំណើរការទៀតនោះទេ ក្រោយតែពី Elon Musk ដែលជាអតីតគូរស្នេហ៍របស់នាងក្លាយជាម្ចាស់ Twitter។
ជុំវិញរឿងនេះមានព័ត៌មានចរចាមអារ៉ាមមួយលើកឡើងថា “មិនដឹងថា Amber Heard បានលុបគណនី Twitter របស់នាងដោយខ្លួនឯង ឬក៏នាយកប្រតិបត្តិ Tesla នៅពីក្រោយនៃការលុបគណនីរបស់នាងនោះទេ។”
គួរបញ្ជាក់ផងដែរថា Musk បានទិញផ្តាច់បណ្តាញសង្គម Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ៕
ប្រភព៖ Daily Mail