សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា បានការបង្ហាញនូវរូបរាងកាដូនាឡិកាដៃ ដែលធ្វើដោយស្នាដៃខ្មែរផ្ទាល់ ដែលកម្ពុជានឹងជូនប្រធានគណៈប្រតិភូចូលរួមប្រជុំកំពូលអាស៊ាន នៅកម្ពុជា ឆ្នាំ២០២២។
បើតាមការចុះផ្សាយរបស់សម្ដេចផ្ទាល់៖” កម្ពុជាបានផលិតនាឡិកាដៃចំនួន២៥គ្រឿងសម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២។នាឡិកានេះត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធដែលជាផ្នែកមួយនៃការរីកចំរើនខាងវិទ្យាសាស្រ្ត និងបច្ចេកទេសរបស់កម្ពុជា(ខ្មែរធ្វើបាន) “។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលអាស៊ានលើទី៤០ និង៤១ ដែលមានកម្ពុជាជាម្ចាស់ផ្ទះ នឹងធ្វើនៅពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ នៅរាធានីភ្នំពេញ៕












