ប្រទេសថៃ៖ កប៉ាល់ Spectrum of the Seas ដែលជាកប៉ាល់ទេសចរណ៍ធំបំផុត និងច្នៃប្រឌិតបំផុតរបស់អាស៊ីបាននឹងកពុងតែចុះចតក្នុងសមុទ្រខេត្តភូកេតនៃប្រទេសថៃ ហើយត្រៀមដឹក ភ្ញៀវទេសចរសម្សាន្ត ទៅកាន់ឋានសួគ៌លំហែកាយក្នុងប្រទេសថៃ ៤ទៅ៧យប់ និងត្រៀមបន្តធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីបន្តទៀត។

កាលពីថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ២០២២ នេះមានការចុះផ្សាយក្នុងស្រុកបានឱ្យដឹងថា កប៉ាលខ្នាតធំបំផុតរបស់អាស៊ីអាគ្នេយ៍ Spectum ដោយបានដឹកអ្នកដំណើរជាច្រើននាក់សម្រាប់មកសម្រាកសំហែរកាយក្នុងប្រទេសថៃ និងបានចុះចតនៅក្នុងខេត្តភូកេត ដោយមានរយៈពេល ៤ទៅ ៧ថ្ងៃ សម្រាប់ការកម្សាន្តនៅក្នុងតំបន់សំខាន់ៗក្នុងប្រទេស។

ក្នុងនោះការសម្រាកកម្សាន្ត និងចុះចតក្នុងខេត្តមួយនេះ និងត្រៀមបន្តដំណើរទៅកាន់តំបន់Penang និង Port Klang ក្នុងប្រទេសម៉ាឡេស៊ី តាមកាលវិភាគនៃការធ្វើដំណើរជាមួយ ការកក់ការធ្វើដំណើរបន្ទាប់។

ក្រឡេកទៅមើលទិដ្ឋភាពក្នុងកប៉ាល់ Spectum ពិតជាមានផាសុខភាព ដោយកប៉ាល់បានបម្រើភ្ញៀវយ៉ាងយកចិត្តទុកដាក់ ភ្ញៀវអាចទទួលទានអាហារឆ្ងាញ់ៗពីទូទាំងអាស៊ី រួមទាំងភោជនីយដ្ឋាន Teppanyaki, Szechuan Red, Hot Pot និងជាច្រើនទៀត ហើយបន្ទប់ Suite Enclave ដ៏ប្រណិតមានលក្ខណៈពិសេសដាច់ដោយឡែកពីគ្នា បន្ថែមពីនោះរួមមានបន្ទប់ទទួលទានអាហារ និង កន្លែងទទួលភ្ញៀវ ដែលភ្ញៀវតាមទូកអាចចូលរួមក្នុងព្រឹត្តិការណ៍ Royal Caribbean នៅ SeaPlex ឬកន្លែងសកម្មភាពក្នុងផ្ទះដ៏ធំបំផុតនៅសមុទ្រ ព្រមទាំងជិះយន្តហោះនិម្មិត ឬ RipCord ដោយ iFly រីករាយជាមួយ North Star ឬកែវកញ្ចក់ដែលបើក ៣០០ ហ្វីតពីលើនីវ៉ូទឹកសមុទ្រ និង FlowRider ដែលជាសកម្មភាព Surf និម្មិតជាដើម។

ទោះជាយ៉ាងណាការសម្រាកកម្សាន្តរយៈពេលខ្លីក្នុងប្រទេសថៃមួយនេះ នឹងនាំអ្នកទេសចអ្នកទស្សនានៅលើកប៉ាល់ Spectum នឹងស្វែងយល់ពីឆ្នេរដ៏រស់រវើកនៃ ភូកេត និងរីករាយជាមួយសកម្មភាពឆ្នេរផ្តាច់មុខជាច្រើននៅលើកោះ ដូចជាការហាលថ្ងៃ ការមុជទឹក ដើម្បីទទួលបទពិសោធន៍ពិភពក្រោមទឹក និង ជីវិតសត្វ សមុទ្រដ៏កម្រដូចជាអណ្តើកសមុទ្រជាដើម ព្រមទាំងទេសភាព វប្បធម៌ ការហូបចុក និងការដើរទិញឥវ៉ាន់នឹង ក៏ដូចជាការទស្សនាទីផ្សារក្នុងស្រុកនៅភូកេត ដែលល្បីខាង ម្ហូបថៃ និង ការចរចា ដោយភាពទាក់ទាញនៃអាស៊ីអាគ្នេយ៍ជាមួយនឹងដំណើរកម្សាន្តពហុវប្បធម៌ ទស្សនាតំបន់បុរាណ និងទទួលទានអាហារតាមចិញ្ចើមផ្លូវជាដើម៕ ប្រភព៖ Sanook