ប្រទេសថៃ៖ ក្លាយជារឿងដ៏ភ្ញាក់ផ្អើលពេញទាំងក្នុងបណ្ដាញសង្គមនៅក្នុងប្រទេសថៃ ក្រោយពីមានការបង្ហោះអំពីនារីវ័យក្មេងម្នាក់បានទទួលសេវាការព្យាបាលស្បែកក្បាល និងសក់ ក្រោយពីនាងមានបញ្ហាយ៉ាងដាច់សក់ទាំងដុំៗ រហូតមិនអាចកែបាន។ ដោយបញ្ហានេះបណ្ដាលមកនារីម្នាក់នោះបានធ្វើការលាបពណ៌សក់ដោយខ្លួនឯងគ្មានបច្ចេកទេសត្រឹមត្រូវ។
នាថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២២ មានការបង្ហោះដាស់តឿនពីម្ចាស់ហាងសាឡន ធ្វើសក់ មួយក្នុងប្រទេសថៃដែលមានអាខោនហ្វេសប៊ុកថា “The Best Salon By K.Aon” ទៅកាន់នារីៗគ្រប់ដែលតែងតែចូលចិត្តលាបពណ៌សក់ដោយខ្លួនឯងគ្មានបច្ចេកទេសត្រឹមត្រូវ។ រហូតបណ្ដាលឱ្យមានបញ្ហាធ្ងន់ធ្ងរទៅលើសរសៃសក់ និងស្បែកក្បាលបន្ទាប់ពីការលេងពណ៌សក់ ដោយបានធ្វើឱ្យមានការជ្រុះសក់ទាំងដុំៗ នៅសល់តែស្បែកក្បាល ដូចជានារីម្នាក់ដែលជាអតិថិជន បានមកទទួលសេវាកម្មព្យាបាល បន្ទាប់ពីជួយបញ្ហានេះរួចមក ប៉ុន្តែម្ចាស់ហាងបានអះអាងថា វាហាក់ដូចជាពិបាក់ក្នុងការព្យាបាល និងកែខៃឱ្យមករកសភាពដើមបាននោះទេ។
ដោយក្នុងនោះម្ចាស់ហាងបានបង្ហោះសារអមជាមួយនឹងរូបភាពសក់ក្បាលរបស់នារីដែលជួបបញ្ហាដោយដាស់តឿនដល់នារីៗគ្រប់រូបយ៉ាងដូច្នេះថា៖
“ប្រយ័ត្នចំពោះ អ្នកដែលចូលចិត្ត លាបពណ៌ដោយខ្លួនឯង សូមកុំព្យាយាមលាបពណ៌ដោយខ្លួនឯងទាំងគ្មានបច្ចេកទេសត្រឹមត្រូវ។ ដោយថ្ងៃនេះមានអតិថិជនមកលេង ព្រមទាំងសួរថាតើអ្នកអាចជួសជុលអ្វីបានទេ? គាត់បានលាបពណ៌សក់ដោយខ្លួនឯង ព្រមទាំងបានយំជាច្រើនថ្ងៃព្រោះតែបញ្ហានេះ។
ពិតណាស់ខ្ញុំពិតជាសុំទោស អ្នកបច្ចេកទេសមិនអាចជួយអ្នកបានទេ ដោយពេលនេះមិនព្រមធ្វើអ្វីឡើយក្នុងអំឡុងពេលនេះ ព្រោះវារមានបញ្ហាខ្លាំង ព្រោះតែកំហុសបច្ចេកទេសលាប និងលាយថ្នាំលាប។ អ្នកលាបត្រូវមាន បទពិសោធ ឆ្លងកាត់ការសិក្សារៀនសូត្រច្រើនឆ្នាំដូចជាខ្ញុំ”៕ ប្រភព៖ Sanook