Home Blog Page 1962

ឥណ្ឌូនេស៊ី ព្រួយបារម្ភ រឿងសេដ្ឋកិច្ច ក្រោយប្រទេសបានចេញច្បាប់ថ្មីហាមរួ.ម.ភេ.ទមុនរៀបការ

0

បរទេស៖ ប្រទេសឥណ្ឌូនេស៊ីកំពុងតែព្រួយបារម្ភជាមួយនឹងសេដ្ឋកិច្ច ក្រោយពីខ្លួនបានចេញច្បាប់ថ្មី “ហាមរស់នៅជាមួយគ្នា ឬរួមភេទមុនរៀបការ” ដែលវាអាចធ្វើឱ្យអ្នកទេសចរអូស្ត្រាលី ដែលជាក្រុមគោលដៅសំខាន់របស់ឥណ្ឌូនេស៊ី ងាកធ្វើដំណើរទៅកាន់ប្រទេសផ្សេង។

កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ សភាឥណ្ឌូនេស៊ីបានអនុម័តសេចក្តីព្រាងនៃក្រមព្រហ្មទណ្ឌថ្មី  គឺច្បាប់មួយក្នុងចំណោមច្បាប់ដែលនឹងត្រូវអនុវត្ត ដោយប្រជាជនក្នុងវ័យបន្តពូជទាំងអស់ត្រូវបានហាមឃាត់មិនឱ្យរួមភេទមុនពេលរៀបការ ក៏ដូចជាហាមរស់នៅជាប្ដីប្រពន្ធ បើមិនទាន់បានរៀបការស្របច្បាប់។

ជាមួយគ្នានោះ គូស្នេហ៍ដែលមិនទាន់រៀបការអាចប្រឈមនឹងការជាប់ពន្ធនាគារដល់ទៅមួយឆ្នាំ ប្រសិនបើ ពួកគេ រាយការណ៍ថា មានការរួមភេទ បន្ថែមពីនោះប្រសិនបើរស់នៅជាមួយគ្នាដោយមិន រៀបការ នោះពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគារដល់ទៅ ៦ ខែ។

ក្នុងនោះគេរំពឹងថាច្បាប់នេះនឹងចូលជាធរមានក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ប៉ុន្តែបញ្ហាសំខាន់គឺ ច្បាប់ ថ្មីនេះប៉ះពាល់មិនត្រឹមតែពលរដ្ឋឥណ្ឌូណេស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏មាន ជនបរទេសក្នុងប្រទេស និងអ្នកទេសចរដែលមកលេងប្រទេសឥណ្ឌូនេស៊ីផងដែរ។

ដោយប្រទេសខ្លួនបានពឹងផ្អែកផ្នែកសេដ្ឋកិច្ចមកពីក្រុមទេសចរណ៍សំខាន់មកពី អូស្ត្រាលី ដែលពួកគេតែងតែ មកលេងឥណ្ឌូនេស៊ីច្រើនជាងគេ ដោយមានចំនួនភ្ញៀវទេសចរអូស្ត្រាលីរាប់លាននាក់បានមកលេងកោះបាលី។

ទោះជាយ៉ាងណាក្រោយពីមានព័ត៌មានច្បាប់ថ្មីចេញមក  កត្តានេះបានធ្វើឲ្យភ្ញៀវទេសចរអូស្ត្រាលីមួយ ចំនួនព្រួយបារម្ភថាតើពួកគេគួរទៅលេងប្រទេសឥណ្ឌូនេស៊ី ឬក៏អត់។ ខណៈពេលដែលអ្នកខ្លះនិយាយថាបន្ទាប់ពីនេះពួកគេនឹងធ្វើដំណើរជាមួយសំបុត្រអាពាហ៍ពិពាហ៍របស់ពួកគេ។ ខណៈ អ្នកខ្លះដែល មានមិត្តប្រុស ឬ ដៃគូដែលជាស្ត្រីនៅទីនោះហើយមិនទាន់រៀបការបាននិយាយថា ពួកគេនឹងធ្វើដំណើរទៅប្រទេសផ្សេងជំនួសវិញ ប្រសិនបើច្បាប់ចែងថា ពួកគេមិនត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងសណ្ឋាគារជាមួយដៃគូរបស់ពួកគេ។

ទោះជាយ៉ាងណាអ្នកនាំពាក្យក្រសួងយុត្តិធម៌ឥណ្ឌូនេស៊ី លោក Albert Ares បានព្យាយាមបន្ធូរបន្ថយកង្វល់របស់ពួកគេ ដោយនិយាយដូច្នេះថា អ្នកទេសចរ មិនសូវងាយរងការកាត់ទោសទេ  ដោយភ្ញៀវទេសចរអន្តរជាតិមិនបាច់ព្រួយបារម្ភពេកទេ ព្រោះពួកគេនឹងត្រូវចាប់ខ្លួនយកមកផ្ដន្ទាទោស លុះត្រាតែឪពុក ម្តាយ ប្តី ប្រពន្ធ ឬ កូនរបស់ ភាគីណាមួយប្តឹងតែប៉ុណ្ណោះ៕ ប្រភព៖ pptvhd36

 

ទាន់សភាពការណ៍វឹកវរ! រុស្ស៊ី លួចវាយឆ្មក់ឃ្លាំងផ្ទុកប្រព័ន្ធមីស៊ីល HIMARS របស់អ៊ុយក្រែន

0

អន្តរជាតិ៖ រុស្ស៊ីបានវាយឆ្មក់ឃ្លាំងផ្ទុកអាវុធរបស់អ៊ុយក្រែនបណ្តាលឱ្យក្រុងកៀវបាត់បង់កាំជ្រួចចំមីស៊ីលចំនួន ៧០ ដើម ប្រភេទ ហ៊ីម៉ារ (HIMARS)។ ទីក្រុងមូស្គូបានបញ្ជូនរថភ្លើងពាសដែក ដើម្បីចូលរួមក្នុងប្រតិបត្តិការពិសេសនេះ។
យោងតាមសារព័ត៌មានតាស​ (TASS) កាលពីថ្ងៃទី ៧ ខែធ្នូ បានផ្សាយថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានប្រើប្រាស់អាវុធដែលមានភាពជាក់លាក់ខ្ពស់ក្នុងការវាយឆ្មក់ឃ្លាំងអាវុធនៅតំបន់គ្រីវូរ៉ស (Krivoi Rog) ដែលបណ្តាលឱ្យអ៊ុយក្រែនបាត់បង់កាំជ្រួចមីស៊ីលជាច្រើន។

ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា ដោយផ្អែកលើសម្តីរបស់មន្រ្តីជាន់ខ្ពស់អ៊ុយក្រែនម្នាក់ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន អ៊ិនធើហេ្វគ អ៊ុយក្រែន (Interfax-Ukraine) បានរាយការណ៍ថា កងកម្លាំងរបស់រុស្ស៉ីបានបាញ់មីស៉ីល និងរ៉ុក្កែតសរុបលើសពី១,០០០គ្រាប់មកលើបណ្តាញថាមពលអគ្គិសនីរបស់អ៊ុយក្រែន។

លោក វ៉ូឡូឌីមៀរ គូឌ្រីតស្គី (Volodymyr Kudrytsky) អគ្គនាយកក្រុមហ៊ុន យ៊ូក្រេណឺហ្កូ (Ukrenergo) ដែលជាប្រតិបត្តិករបណ្តាញថាមពលអគ្គិសនីនៅអ៊ុយក្រែនបាននិយាយប្រាប់ដូចខាងលើ ក្នុងអំឡុងកិច្ចប្រជុំមួយដែលរៀបចំឡើងដោយធនាគារអឺរ៉ុបសម្រាប់ការអភិវឌ្ឍនិងការស្ថាបនាឡើងវិញ ។ លោក គូឌ្រីតស្គី បានបន្ថែមថា ក្រុមមន្រ្តីរបស់លោកកំពុងស្វះស្វែងរកបរិក្ខារសំខាន់ៗនៅជុំវិញពិភពលោកដែលចាំបាច់សម្រាប់ការជួសជុល។

បើតាមលោក គូឌ្រីតស្គី ការបាញ់ស្រោចមីស៉ីល និងគ្រាប់រ៉ុក្កែត៨លើកចុងក្រោយរបស់រុស្ស៉ី ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំពោះបណ្តាញថាមពល និងបាននាំឱ្យមានការដាច់និងផ្តាច់ចរន្តអគ្គិសនីនៅពាសពេញប្រទេស ប៉ុន្តែប្រព័ន្ធបណ្តាញថាមពលនៅអាចដំណើរការបាន។

បច្ចុប្បន្នអ៊ុយក្រែនកំពុងប្រឈមនឹងបញ្ហាខ្វះខាតខ្លាំងនូវសមត្ថភាពផលិតថាមពល បើទោះបីជាការប្រើប្រាស់បានថយចុះក្នុងអត្រា២៥-៣០ភាគរយ បើធៀបនឹងកាលពីពេលមុនមានសង្រ្គាមក៏ដោយ។ កាលពីសប្តាហ៍មុន ក្រុមហ៊ុន អ៊ុយក្រែននឺហ្គោ (Ukrenergo) បានប្រាប់ថា ខ្លួនធានាបានកម្ចីទំហំ៣០០លានអឺរ៉ូ (៣១៥លានដុល្លារ) ពីធនាគារ អ៊ីប្រ៊េដ (EBRD) ដើម្បីស្តារហេដ្ឋារចនាសម្ពន្ធថាមពល ដែលបានរងការបំផ្លិចបំផ្លាញក្នុងការវាយប្រហាររបស់រុស្ស៉ី និងដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពផ្នែកហិរញ្ញវត្ថុ ៕

ឈ្វេងយល់! អត្ថន័យរបស់រង្វង់មូលធំជាងគេបំផុតនៅប្រទេសកម្ពុជា

0

បរិមណ្ឌល គឺជាពាក្យដែលមានស្រាប់រួចទៅហើយនៅក្នុងវចនានុក្រមសម្តេចសង្ឃ ជួន ណាត ហើយមានន័យថា “រង្វង់មូល”។ ចំណែកឯរូបរាងនៃសួនវិញ ត្រូវបានយកទម្រង់តាម “យ័ន្តរូបផ្កាឈូក”(Padma Mandala) មានទាំងអស់បីស្រទាប់ រចនាជា៤ត្របកខាងក្នុង រីកចេញជា៨ត្របកនៅកណ្តាល និងរីកជា១៦ត្របកទៀតនៅផ្នែកខាងក្រៅ ដែលមានបង្កប់នូវអត្ថន័យជ្រាលជ្រៅពីអត្តសញ្ញាណខ្មែរ និងព្រះពុទ្ធសាសនា។ខ្មែរធ្វើបាន! ទីបំផុត រង្វង់មូលបន្ទាយស្រី លេចចេញជារូបរាងហើយសម្រស់ស្អាតមិនចាញ់បរទេស - TrueID

លោកសាស្ត្រាចារ្យ អ៊ឹម សុខរិទ្ធី ដែលជាបុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា៖ ផ្កាឈូក(បទុម) គឺជានិមិត្តរូបនៃភាពបរិសុទ្ធ និងភាពជ្រះថ្លា ដែលរីកជាស្រទាប់ៗផ្តើមចេញពីចំណុចកណ្តាល ប្រៀបបានទៅនឹងដំណើរវិវត្តន៍បន្តិចម្តងៗនៃជីវិតរបស់មនុស្សយ៉ាងដូច្នេះដែរ។ ចំណែកឯ”យ័ន្ត”វិញ គឺជារបាំង ឬគ្រឿងការពារ រារាំងសត្រូវ និងភាពអន្តរាយផ្សេងៗ ដែលគូសចេញប្រទាក់ឆ្វាក់គ្នាជារាងក្រទ្បា តំណាងឲ្យឋាមពលចក្រវាលនៅលើផែនដី ដែលមនុស្សជឿថាជាទីវិសិដ្ឋបំផុត។ “យ័ន្តផ្កាឈូក”តែងមានឆ្លាក់នៅលើថ្មទោល និងនៅលើចម្លាក់លម្អតាមស៊ុមទ្វារចូលប្រាសាទមួយចំនួន ដែលបានសាងសង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ អ្វីដែលពិសេសបំផុតនោះគឺប្លង់បាតនៃជាន់កណ្តាលរបស់ប្រាសាទបាយ័ន គឺជារាងយ័ន្តផ្កាឈូកក្នុងទម្រង់បីស្រទាប់ ដូចដែលបានយកមករៀបចំជាសួនច្បារដ៏ធំនេះតែម្តង។May be an image of flower and nature

ត្របកទាំង៤ខាងក្នុង មានទាក់ទងនឹងតុល្យភាពនៃខ្លួនប្រាណមនុស្សរវាងធាតុទឹក ដី ភ្លើង និងខ្យល់ ហើយក៏តំណាងឱ្យរដ្តទាំង៤នៃដំណើរជីវិតមនុស្សដែរគឺ៖ កើត ចាស់ ឈឺ និងស្លាប់។ ក្នុងផ្លូវធម៌វិញ លេខ៤នេះតំណាងឲ្យព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា និងឧបេក្ខា។ ចំពោះលេខ៨ គឺជាធម្មចក្រ(កង់) ដែលមានកាំប្រាំបី តំណាងឱ្យអដ្ឋង្គិកមគ្គ ឬអរិយមគ្គទាំងប្រាំបី  ដែលជាវិថីឆ្ពោះទៅរកការរួចផុតទុក្ខ។ រីឯលេខ១៦ គឺសំដៅដល់ព្រះអរហន្ត ដែលជាសាវ័កឆ្នើមទាំង១៦អង្គរបស់ព្រះពុទ្ធជាម្ចាស់។ ទន្ទឹមនេះដែរលោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកសាស្ត្រាចារ្យ អ៊ឹម សុខរិទ្ធី ដែលបានផ្តល់ជាគំនិតផ្តួចផ្តើមឱ្យយកទម្រង់ និងរូបរាងតាមយ័ន្តផ្កាឈូកបុរាណប្រកបដោយអត្ថន័យមួយនេះ និងអ្នកផ្ដួចផ្ដើមកសាងសមិទ្ធិផលដ៏ស្រស់ត្រកាលនេះឡើងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmb-osxD-ptpsrZTYYlkgPmTOV-5_b6Gn1KgbLklhicm2DpJSYE_AyzyGum7KZmSf3MrshdoXGZwjd-Q3JYiBK21Tzp1tvHDNPVEljSr2QEWjFIwislfCGGwbjX1kHcJgC_BlcCXdU38QkiiEUB_-VxYeWsvQJH1UNh5y6YRSntPwongD_BO1eHQoq/s1100/6170da859f88e_1634785920_large.jpg

ហានិភ័យ! រដ្ឋបាលចំណីអាហារអាមេរិក រកឃើញមេរោគមួយប្រភេទនៅក្នុងអយស្ទ័រ

0

អន្តរជាតិ៖ រដ្ឋបាលចំណីអាហារ និងឱសថ កំពុងណែនាំប្រជាជនក្នុងរដ្ឋចំនួន១៣ មិនឱ្យបរិភោគ អយស្ទ័រឆៅមួយចំនួនពីប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីយ៉ាងហោចណាស់មនុស្សម្នាក់ នៅទីក្រុង Las Vegas បានឈឺដោយមេរោគដែលអាចបណ្តាលឱ្យរាគ និងក្អួត។

FDA បាននិយាយថា មណ្ឌលសុខភាព Southern Nevada បានជូនដំណឹងដល់មន្ត្រីអំពីជំងឺពីរក្រុម ពីភោជនីយដ្ឋានមួយនៅ Las Vegas  ក្រោយយ៉ាងហោចណាស់មនុស្សម្នាក់ត្រូវបានគេបញ្ជាក់ថា មានជំងឺ sapovirus ហើយ៩នាក់ផ្សេងទៀតអាចមានជម្ងឺដូចគ្នា ខណៈអយស្ទ័រត្រូវបានលក់​ នៅភោជនីយដ្ឋាន នៅថ្ងៃទី ២៨ ខែតុលានិងថ្ងៃទី ៥ ខែវិច្ឆិកា។

យោងតាមការចេញផ្សាយព័ត៌មានរបស់ FDA មេរោគ sapoviruses បណ្តាលឱ្យមានជំងឺរលាក ក្រពះពោះវៀនធំ ហើយរោគសញ្ញាទូទៅបំផុតគឺរាគ ក្អួត ចង្អោរ និងឈឺក្រពះ។

FDA បាននិយាយថារោគសញ្ញាជាធម្មតាលេចឡើងក្នុងរយៈពេល ៤៨ ម៉ោង។ មន្ត្រីបាននិយាយថា អ្នកប្រើប្រាស់ ជាពិសេសអ្នកដែលមានផ្ទៃពោះ ឬអ្នកមានគំរោងមានផ្ទៃពោះ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ដែលថ្មីៗនេះបានទទួលទានអយស្ទ័រឆៅនៅក្នុង១៣រដ្ឋ ហើយសង្ស័យថាពួកគេបានពុលអាហារ ដែលគួរតែស្វែងរកការព្យាបាលជាបន្ទាន់។

បន្ថែមពីលើរដ្ឋ Nevada ការណែនាំរបស់ FDA បានអនុវត្តចំពោះអ្នកប្រើប្រាស់ និងអ្នកលក់នៅក្នុងរដ្ឋ Alabama រដ្ឋ California រដ្ឋ Florida រដ្ឋ Georgia រដ្ឋ Maryland ទីក្រុង New York រដ្ឋ New Jersey រដ្ឋ North Carolina រដ្ឋ Pennsylvania រដ្ឋ South Carolina រដ្ឋ Tennessee និងរដ្ឋ Virginia ៕

ប៊ូសស្ត្រង​ (BOOSTRONG) នឹងអញ្ជើញកំពូលកីឡាករបាល់ទាត់ Ronaldo និង Messi មកស្រុកខ្មែរ?

0

ការប្រកួត World Cup ២០២២ នៅប្រទេសកាតាលើកនេះ ជាវត្តមានចុងក្រោយក្នុងឆាកជីវិតរបស់កីឡាករអាហ្សង់ទីន Lionel Messi មានអាយុ 35 ឆ្នាំ និងកីឡាករព័រទុយហ្គាល់ Cristiano Ronaldo វ័យ៣៧ឆ្នាំ។ ទោះជា Ronaldo និង Messi ជាកីឡាករដ៏អស្ចារ្យបំផុតធ្លាប់ឈ្នះពានធំៗជាច្រើនក្តី ប៉ុន្តែពួកគេនៅមិនទាន់បានលើកពាន World Cup ម្ដងឡើយក្នុងឆាកជីវិតពួកគាត់។

ក្រុមហ៊ុនភេសជ្ជៈ BOOSTRONG បានបង្ហាញពីគោលបំណងដ៏ធំមួយ គឺប្រសិនបើ​ ប្រទេសអាហ្សង់ទីន ឬ ព័រទុយហ្គាល់បានលើកពាន WORLD CUP លើកនេះ ក្រុមហ៊ុនBOOSTRONGនឹងអញ្ជើញក្រុម Messi ឬ Ronaldo មកទស្សនាប្រទេសខ្មែរ ជាពិសេសប្រាសាទអង្គរវត្តយើង ដោយក្រុមហ៊ុន BOOSTRONG នឹងធានារ៉ាប់រងរាល់ការចំណាយលើដំណើរកម្សាន្តទេសចរណ៍ក្នុងប្រទេសខ្មែរយើង។

តំណាងក្រុមហ៊ុន BOOSTRONG បានលើកឡើងថា គោលបំណងនៃការអញ្ជើញក្រុម Messi ឬ Ronaldo មកប្រទេសយើង គឺដើម្បីអបអរដល់ជ័យជំនះនៃការសំរេចបំណងលើកពានបាល់ទាត់ពិភពលោករបស់គាត់ ហើយប្រសិនបើកំពូលកីឡាករទាំង២រូប យល់ព្រមអញ្ជើញមក នោះពិភពលោក ក៏កាន់តែស្គាល់វប្បធម៌ខ្មែរយើងទូលំទូលាយ និងចង់មកទស្សនាប្រទេសខ្មែរយើងកាន់តែច្រើន។

គួបញ្ជាក់ផងដែរថា ក្រុមហ៊ុន BOOSTRONG គឺជាក្រុមហ៊ុនដៃគូឧបត្ថម្ភធំផ្លូវការដែលបាននាំយកការផ្សាយផ្ទាល់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកមកផ្សាយជូនប្រជាជនខ្មែរយើងបានទស្សនាទូទាំងប្រទេស ៕

 

វៀតណាម និងថៃ ក្លាយជាទីផ្សារចម្បងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ

0

ថៃ និងវៀតណាមប្រៀបបានជាខ្លាសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាននាពេលបច្ចុប្បន្ន ដោយក្រុមហ៊ុនធំៗនៅលើពិភពលោក បានមកសាងសង់រោងចក្រនៅក្នុងប្រទសទាំងពីរនេះ ដែធ្វើអោយសេដ្ឋកិច្ចប្រទេសពីរនេះ មានការកើនឡើងគួរអោយកត់សម្គាល់។

បច្ចុប្បន្នថៃ ជាគោលដៅរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី។ ជាក់ស្តែងថ្មីៗនេះ ក្រុមហ៊ុនចិន BYD នឹងបើករោងចក្រផលិតរថយន្តអគ្គិសនីជាលើកដំបូងក្នុងប្រទេសថៃ ដើម្បីចង់ក្តោបក្តាប់ទីផ្សារអាស៊ាន និងអឺរ៉ុប។ អ្វីដែលពិសេសជាងនេះទៅទៀត សូម្បីតែ Tesla ក៏មកបើកទីស្នាក់ការលក់នៅក្នុងប្រទេសនេះថែមទៀត។Proud Tesla owner recounts experience driving a fully electric vehicle

ក្រឡេកទៅមើលវៀតណាមវិញ បច្ចុប្បន្នប្រទេសមួយនេះ ត្រូវបានកំពូលក្រុមហ៊ុនបច្ចេកវិទ្យាទាំង៣របស់ពិភពលោក​​ Samsung, Apple និង Xiaomi បានមកសាងសង់រោងចក្រ ដើម្បីផលិតគ្រឿងបង្គុំ និងតម្លើង នៅក្នងទំហំទឺកប្រាក់រាប់ពាន់លានដុល្លារ។ លើសពីនេះក៏មានក្រុមហ៊ុន Google ផងដែរ ដែលបានដករោងចក្ររបស់ខ្លួនពីប្រទេសចិនមក ដាក់នៅវៀតណាម។Vietnam might become largest manufacturing facility of Samsung

គួរបញ្ជាក់ផងដែរថា​ ភាគច្រើននៃក្រុមហ៊ុនទាំងអស់នេះ ដែលបានមកវិនិយោគនៅក្នុងប្រទេសទាំងពីរនេះ គឹត្រូវបានដកចេញពីប្រទេសចិនដែលកំពុងមានការកើឡើងកម្តៅផ្នែកនយោបាយជាមួយកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក៕

 

ខ្មែរអាចធ្វើបាន! កូនខ្មែរដំបូងដែលទទួលបានប៊ូតុងពេជ្រពីក្រុមហ៊ុន YouTube

0

កូនខ្មែរដំបូងដែលទទួលបានប៊ូតុងពេជ្រពីក្រុមហ៊ុន YouTube ត្រូវបានគេស្គាល់ថាគឺជាលោក ឃត់ សុខា ដែលជាអ្នកជំនាញផលិតវីដេអូរកលុយតាមបណ្ដាញសង្គម មិនតែថា YouTube សម្បីតែFacebook និង Google។

លោក ឃត់ សុខា ត្រូវបានគេដឹងថា ជាអ្នកផលិតវីដេអូបែប Primitive ដែលឆានែលយូធូបរបស់លោកមានឈ្មោះថា Survival Builderមានអ្នក Subscribers រហូតដល់ ១០.៣លាននាក់ឯណ្ណោះ។ លោកក៏មានហ្វេសប៊ុកឈ្មោះ Survival Builder Viral អ្នកចំនួនអ្នកតាមដានដល់ទៅ ៣លាននាក់ផងដែរ។

លោក ឃត់ សុខា ត្រូវបានគេដឹងថា គឺជាអតីតបុគ្គលិកជំនាញផ្នែកអាយធី តែក្រោយមកលោកក៏បានងាកមកចាប់អារម្មណ៍ផលិតមាតិការនៅលើបណ្ដាញសង្គមដើម្បីរកចំណូលបន្ថែមវិញ។ វីដេអូរបស់លោកភាគច្រើនបង្ហាញពីការជីកដីសង់ផ្ទះ សង់ជ្រកប្លែកៗ ដែលជាទីទាក់ចិត្តអ្នកទស្សនា និងអាចស្រូបទាញឱ្យមានអ្នកតាមដានសកម្មភាពវីដេអូរបស់ដល់ទៅ ១០លាននាក់។

គួរបញ្ជាក់ផងដែរថា តាមគោលការណ៍របស់យូធូប អ្នតផលិតមាតិការដែលទទួលបានប៊ូតុងប្រាក់ (Silver) លុះត្រាតែមានចំនួន ១សែន subscribers សម្រាប់ប៊ូតុងមាស (Gold) គឺមានចំនួន ១លាន subscribers ចំពោះប៊ូតុងពេជ្រ (Diamond) គឺមានចំនួនកើនឡើងដល់ ១០លាន subscribers (10 លាននាក់) និងប៊ូតុងពិសេសចុងក្រោយគេនេះ ពេជ្រក្រហម (Red Diamond) ១០០លាន subscriber (គឺ ១០០លាននាក់) ។ នេះអាចចាត់ទុកថា ជាលោកដំបូងហើយដែលកូនខ្មែរយើងអាចធ្វើបាន និងទទួលបានប៊ូតុងពេជ្រ៕

ប្រឡងបាក់ឌុបចប់ មានដុងខាងសិល្បៈ! តើគួរជ្រើសយកសកលណាល្អ?

0

សម្រាប់សិស្សានុសិស្សដែលទើបតែប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ចប់ ហើយមានដុងសិល្បៈ មិនដឹងថាគួរជ្រើសរើសសាលាណាល្អមែនទេ ថ្ងៃនេះគហទំព័រ KBN សូមណែនាំលោកអ្នកទៅស្គាល់សកវិទ្យាល័យមួយដែលមានកេរ្តិ៍ឈ្មោះល្បីជាងគេខាងផ្នែកសិល្បៈ នៅកម្ពុជា។

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA ឬសាលារចនា) ជាគ្រឹះស្ថានឧត្តមសិក្សាដ៏ចំណាស់មួយ និងមានកេរ្តិ៍ឈ្មោះបោះសម្លេងខ្លាំងខាងផ្នែកសិល្បៈ។ សិល្បៈ​បុរាណ​មួយ​ចំនួន​ប្រឈម​នឹង​បញ្ហា​គ្មាន​សិស្ស​ចូល​រៀន – Koh Santepheap Daily

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានមហាវិទ្យាល័យចំនួន ៥ ដែលមានមុខជំនាញដូចខាងក្រោម :

១. មហាវិទ្យាល័យបុរាណវិទ្យា

  • ជំនាញ: បុរាណវិទ្យា
  • ជំនាញ: មគ្គុទេសក៍បេតិកភណ្ឌវប្បធម៌

២. មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូនីយវិទ្យា

  • ជំនាញ៖ ស្ថាបត្យកម្ម និងនគរូបនីយវិទ្យា

៣. មហាវិទ្យាល័យតូរ្យតន្តី្រ

  • ជំនាញ: ឧបករណ៍តន្តី្រ (បុរាណ និងសម័យ) និង ជំនាញ៖បញ្ញាវង់ភ្លេង
  • ជំនាញ: តន្ត្រីវិទ្យា
  • ជំនាញ:និពន្ធតន្តី
  • ជំនាញ: ចម្រៀង (បុរាណ និងជាពួក)

៤. មហាវិទ្យាល័យសិល្បៈសូនរូប

  • ជំនាញ: វិចិត្រកម្ម
  • ជំនាញ: ចម្លាក់ទំនើប និង ជំនាញ៖ តុបតែងលម្អនៃស្ថាបត្យកម្ម

៥. មហាវិទ្យាល័យសិល្បៈនាជសាស្ត្រ

  • ជំនាញ: ដឹកនាំរឿង ល្ខោននិយាយ
  • ជំនាញ: ដឹកនាំរឿង ល្ខោនបាសាក់
  • ជំនាញ: ដឹកនាំរឿង ល្ខោនខោល
  • ជំនាញ: ដឹកនាំរឿង ល្ខោនអាប៉េ
  • ជំនាញ: ដឹកនាំរឿង របាំប្រពៃណី និងសៀក
  • ជំនាញ: ដឹកនាំរឿង ល្ខោនក្បាច់បុរាណ
  • ជំនាញ: ដឹកនាំរឿង ល្ខោនយីកេ
  • ជំនាញ: ដឹកនាំរឿង ល្ខោនមហោរី
  • ជំនាញ: ដឹកនាំរឿង ល្ខោនកំណាព្យ
  • ជំនាញ: ដឹកនាំរឿង ល្ខោនស្រមោលស្បែកធំមហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ ​នឹងក្លាយជា​ព្រឹត្ដិការណ៍ ​កម្រិត​ពិភពលោក​ នៅ​ឆ្នាំ​២០២២ ខាង​មុខ​ – DAP News

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានទីតាំងនៅអគារលេខ ៧២ កាច់ជ្រុងផ្លូវព្រះអង្គយុគន្ធរ (លេខ១៩) និងផ្លូវមគ្គវ័ន សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ទ្វរស័ព្ទលេខ ០២៣ ៩៨៦ ៤១៧)៕

ប្រភព: សៀវភៅណែមគ្គុទេសសិក្សាក្រសួងអប់រំ យុវជន និង​កីឡា

មោទកភាពណាស់! កូនខ្មែរដំបូងដែលទទួលបានប៊ូតុងពេជ្រពីក្រុមហ៊ុន YouTube

0

កូនខ្មែរដំបូងដែលទទួលបានប៊ូតុងពេជ្រពីក្រុមហ៊ុន YouTube ត្រូវបានគេស្គាល់ថាគឺជាលោក ឃត់ សុខា ដែលជាអ្នកជំនាញផលិតវីដេអូរកលុយតាមបណ្ដាញសង្គម មិនតែថា YouTube សម្បីតែFacebook និង Google។

លោក ឃត់ សុខា ត្រូវបានគេដឹងថា ជាអ្នកផលិតវីដេអូបែប Primitive ដែលឆានែលយូធូបរបស់លោកមានឈ្មោះថា Survival Builderមានអ្នក Subscribers រហូតដល់ ១០.៣លាននាក់ឯណ្ណោះ។ លោកក៏មានហ្វេសប៊ុកឈ្មោះ Survival Builder Viral អ្នកចំនួនអ្នកតាមដានដល់ទៅ ៣លាននាក់ផងដែរ។

លោក ឃត់ សុខា ត្រូវបានគេដឹងថា គឺជាអតីតបុគ្គលិកជំនាញផ្នែកអាយធី តែក្រោយមកលោកក៏បានងាកមកចាប់អារម្មណ៍ផលិតមាតិការនៅលើបណ្ដាញសង្គមដើម្បីរកចំណូលបន្ថែមវិញ។ វីដេអូរបស់លោកភាគច្រើនបង្ហាញពីការជីកដីសង់ផ្ទះ សង់ជ្រកប្លែកៗ ដែលជាទីទាក់ចិត្តអ្នកទស្សនា និងអាចស្រូបទាញឱ្យមានអ្នកតាមដានសកម្មភាពវីដេអូរបស់ដល់ទៅ ១០លាននាក់។

គួរបញ្ជាក់ផងដែរថា តាមគោលការណ៍របស់យូធូប អ្នតផលិតមាតិការដែលទទួលបានប៊ូតុងប្រាក់ (Silver) លុះត្រាតែមានចំនួន ១សែន subscribers សម្រាប់ប៊ូតុងមាស (Gold) គឺមានចំនួន ១លាន subscribers ចំពោះប៊ូតុងពេជ្រ (Diamond) គឺមានចំនួនកើនឡើងដល់ ១០លាន subscribers (10 លាននាក់) និងប៊ូតុងពិសេសចុងក្រោយគេនេះ ពេជ្រក្រហម (Red Diamond) ១០០លាន subscriber (គឺ ១០០លាននាក់) ។ នេះអាចចាត់ទុកថា ជាលោកដំបូងហើយដែលកូនខ្មែរយើងអាចធ្វើបាន និងទទួលបានប៊ូតុងពេជ្រ៕

ទិដ្ឋភាពដ៏ស្រស់ស្អាតហុំព័ទ្ធទៅដោយវាលផ្កា ក្នុងអាកាសធាតុចុះអ័ព្ទនៅឈៀង ដាវ ខេត្ត ឈៀងម៉ៃ

0

ប្រទេសថៃ៖ ទេសភាពដ៏ស្រស់ស្អាត និងអាកាសធាតុដ៏ត្រជាក់មានចុះអ័ព្ទនៅជុំវិញតំបន់ភ្នំ Doi Luang Chiang Dao នៃស្រុក ឈៀង ដាវ ខេត្តឈៀងម៉ៃ ដែលបានបង្ហាញនូវភាពស្រស់ស្អាតនៃវាលផ្កាហាក់ដូចជាឋានសួគ៌ក្រោមមេឃ។

ក្នុងអំឡុងពេលនេះតំបន់ភ្នំ Doi Luang Chiang Dao គឺបានបញ្ចញនូវភាពស្រស់ស្អាតបំផុត និងគួរឱ្យចង់ទៅទស្សនាជាខ្លាំង ព្រោះនៅទីនោះមានខ្យល់ត្រជាក់ដែលព័ទ្ធជុំវិញដោយអ័ព្ទនាពេលព្រឹក ​ស័ក្តិសមសម្រាប់ការសម្រាកលំហែកាយក្នុងខ្យល់អាកាសបរិសុទ្ធរួមជាមួយនឹងវាលផ្កាចំរុះពណ៌យ៉ាងទាក់ទាញ និងស្រស់ស្អាតជាខ្លាំង។

លើសពីនោះនៅទីនេះជាតំបន់កសិកម្មដែលដាំផ្កាចម្រុះពណ៌ជុំវិញអគារផ្សេងៗ រួមទាំងមានផ្ទះសំណាក់ដែលជាផ្ទះធ្វើពីឈើតូចៗ ដ៏គួរឱ្យស្រលាញ់ដែលអាចឱ្យអ្នកសម្រាកស្រូបយកធម្មជាតិបានយ៉ាងពេញលេញ។

ជាមួយគ្នានោះនៅពេលព្រឹកអ្នកអាចក្រោកឡើងដើម្បីមើលថ្ងៃរះជាមួយនឹងអ័ព្ទជុំវិញនៅលើភ្នំកណ្តាលទិដ្ឋភាពនៃ Doi Luang Chiang Dao ដែលឈរនៅពីមុខអ្នកយ៉ាងអស្ចារ្យ និងមានជ្រុងសម្រាប់ឱ្យភ្ញៀវសម្សាន្តថតរូបនៅក្នុងសួនផ្កាផងដែរ។

ដូច្នេះប្រសិនបើចង់ទទួលបាននូវបរិយាកាសដ៏រ៉ូមែនទិកសូមកុំភ្លេចមកកម្សាន្តនៅតំបន់ភ្នំ Doi Luang Chiang Dao ក្នុងខេត្ត ឈៀង ម៉ៃ៕ ប្រភព៖ Sanook