Home Blog Page 1961

ក្រោយលោកវេជ្ជបណ្ឌិត គួច ម៉េងលី លើកឡើងថាបរិភោគត្រីសាល់ម៉ុនប៉ះពាល់សុខភាព ស្រាប់តែអ្នកលក់ត្រីប្រភេទនេះផ្ទុះប្រតិកម្ម

0

ក្រោយពីមានការពន្យល់អំពីចំនេះដឹងសុខភាពរបស់វេជ្ជបណ្ឌិត គួច ម៉េងលី ទាក់ទងនឹងការទទួលទានត្រីសាល់ម៉ុនដែលមិនមានប្រភពច្បាស់លាស់ ឬត្រីចិញ្ចឹមអាចប៉ះពាល់សុខភាព និងបង្កជាជំងឺមហារីក ស្រាប់តែមានបុរសជាអ្នកនាំចូលនូវប្រភេទត្រីសាល់ម៉ុនមកលក់ស្រុកខ្មែរបានប្រតិកម្មខ្លាំងៗទៅនឹងការលើកឡើងមួយនេះ និងបានពន្យល់បន្ថែមកុំឱ្យយល់ច្រឡំរហូតមិនហ៊ានទទួលទាន។

កាលពីកន្លងទៅថ្មីៗនេះ អ្នកឧកញ៉ា គួច ម៉េងលី បានធ្វើការបកស្រាយអំពីផលប៉ះពាល់នៃការទទួលទានត្រីសាល់ម៉ុនដែលមិន​មានប្រភពច្បាស់លាស់ រហូតមានអ្នកយកវីដេអូលោកទៅចែករំលែកបន្តគ្នា។

ជាមួយគ្នានោះស្រាប់តែមានម្ចាស់អាជីវករម្នាក់ ដែលជាអ្នកនាំត្រីសាល់ម៉ុនចូលពីបរទេសមកកាន់ស្រុកខ្មែរ បានធ្វើការប្រតិកម្មនិងបានលើកឡើងពីផលប្រយោជន៍ និងគុណសម្បត្តិ ផលវិជ្ជមាននៃសាច់ត្រីសាល់ម៉ុន ព្រោះសម្រាប់ប្រទេសដទៃគេបរិភោគរាប់រយតោន ហើយក៏បានពន្យល់ឱ្យបងប្អូនឈប់យល់ច្រឡំបន្តទៀតពីត្រីដែលបាននាំចូលមកត្រឹមត្រូវ។

ក្នុងនោះលោកបានរៀបរាប់ថា ការលើកឡើងរបស់លោកវេជ្ជបណ្ឌិតគឺពិតជាត្រឹមត្រូវ ដោយបងប្អូនគួរតែដឹងពីប្រភពឱ្យបានច្បាស់ ប៉ុន្តែសូមបងប្អូបកុំយល់ច្រឡំថាការទទួលទានត្រីសាល់ម៉ុនវាធ្វើឱ្យប៉ះពាល់សុខភាព ព្រោះមានប្រទេសជាច្រើនបានទទួលទានត្រីប្រភេទនេះអស់រាប់តោនក្នុងមួយថ្ងៃៗ ជាមួយនឹងការចិញ្ចឹមដោយមានស្ដង់ដាត្រឹមត្រូវនៅបរទេស ដូច្នេះបងប្អូនកុំមានការខ្លាចរអាក្នុងការទទួលទាន ហើយបើអ្នកចង់ចែករំលែកគួរតែគិតពីអាជីវកម្មរបស់អ្នករកស៊ីគេ ថាតើវាប៉ះពាល់ឬអត់។

ទោះជាយ៉ាងណាលោកវេជ្ជបណ្ឌិត គួច ម៉់េងលី នៅមិនទាន់មានប្រតិកម្ម ឬការលើកឡើងបន្ថែមយ៉ាងណានោះទេ៕

 

ប្លន់ណាមិនប្លន់ បែរជាប្លន់ប៉ះម្ចាស់ហាងមាសជើងឯកបាញ់កាំភ្លើង លទ្ធផលនឹកស្មានមិនដល់ (មានវីដេអូ)

0

ថៃ៖ មានករណីប្លន់មិនបានសម្រេចមួយ បានកើតឡើងនៅឯប្រទេសថៃ ដោយជនល្មើសមានគ្នា ៤នាក់ ជិះម៉ូតូ ២គ្រឿង ប្រដាប់ដោយអាវុធ និងឧបករណ៍កាត់ដែក បានចូលទៅប្លន់ហាងមាសមួយកន្លែង នៅមុខសាលា Takpittayakhom ក្នុងខេត្តតាក។​ នៅពេលមកដល់ចំណុចមុខហាងមាស ក្រុមជនល្មើសដែលមានអាយុប្រហែល ២៥-៣០ ឆ្នាំទាំងនោះ ក៏បាន​ទម្លាយ​ចូលទៅក្នុងហាង ដោយ​ប្រើ​កាំភ្លើងបាញ់​ទ្វារកញ្ចក់របស់ហាង។ យ៉ាងណាក៏ដោយ វាមិនងាយស្រួលដូចការរំពឹងរបស់ពួកលោកចោរនោះទេ ខណៈដែលពួកជនល្មើសបានព្យាយាមកាត់ដែកនៅបញ្ជរលក់មាស ស្រាប់តែម្ចាស់ហាងមាសទាញកាំភ្លើងវែងបាញ់តបតវិញ។

នៅក្នុងវីដេអូបានបង្ហាញថា ម្ចាស់ហាងបានប្រើប្រាស់កាំភ្លើងវែងបាញ់ទៅជនល្មើស ដែលបណ្តាលឱ្យជនល្មើស ១នាក់ រងរបួសធ្ងន់ធ្ងរដេកដួលលើដី ខណៈក្រុមជនល្មើសផ្សេងទៀតបានរត់គេចខ្លួន និងបន្សល់ទុកម៉ូតូ ១គ្រឿង ហើយខ្លះទៀតបានរត់ពួននៅម្តុំមុខហាង។ ក្រោយទទួលបានការរាយការណ៍ ប៉ូលិស​ក៏ចាប់បានចោរ​ចំនួន ​២​នាក់​ (ម្នាក់ដែលរបួស និងម្នាក់ដែលរត់ពួន) ហើយ ២ នាក់ផ្សេងទៀត បាន​រត់គេច​ខ្លួន​បាត់។ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក គេក៏ឃើញមានការបង្ហោះរូបភាពកាំភ្លើងវែងរបស់ម្ចាស់ហាង និងពានរង្វាន់មួយផងដែរ ដែលអាចឱ្យដឹងបានថា ម្ចាស់ហាងគឺជាអ្នកជំនាញ ឬជាជើងឯកខាងបាញ់កាំភ្លើង ៕

ប្រវត្តិនៃខេត្តភូមិភាគឦសានមួយ ដែលធ្លាប់ជាអតីតរាជធានីចេនឡាទឹកលិចដ៏អស្ចារ្យ

0

ក្រចេះគឺជាខេត្តតូចមួយ សិ្ថតនៅប៉ែកឦសាននៃប្រទេសកម្ពុជា មានទីតាំងលាតសន្ធឹងតាមបណ្តោយដងទន្លេមេគង្គ។ ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តស្ទឹងត្រែងនៅភាគខាងជើង មណ្ឌលគិរីនៅភាគខាងកើត ហើយជាប់ខេត្តកំពង់ធំ និងកំពង់ចាមនៅភាគខាងលិច និងជាប់ខេត្តត្បូងឃ្មុំ និងប្រទេសវៀតណាមផងដែរ ។អភិបាលខេត្តក្រចេះ រៀបចំពិធីសូត្រមន្តសម្ពោធវិមានឯករាជ្យថ្មី និងបួងសួងសុំសេចក្តីសុខដល់ប្រជាពលរដ្ឋទូទាំងខេត្ត | Grand News

ខេត្តក្រចេះមានផ្លូវគមនាគមន៍តភ្ជាប់៣ខ្សែ គឺផ្លូវជាតិលេខ៧A ចម្ងាយ៣៤០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងផ្លូវកៅស៊ូកំណាត់ផ្លូវជាតិលេខ៧៣ មួយខ្សែកាត់ស្រុកតំបែខេត្តត្បូងឃ្មុំ មកទល់នឹងស្រុកឆ្លូង និងមានផ្លូវតាមជួរមាត់ទនេ្លមួយខ្សែទៀតមានចម្ងាយប្រហាក់ប្រហែលនឹងផ្លូវទឹកទនេ្លមេគង្គ២២០គីឡូម៉ែត្រ។

បើតាមឯកសារមួយបានបង្ហាញថា ខេត្តក្រចេះ ជាដែនដីប្រវត្តិសាស្ត្រមួយក្នុងកម្ពុជរដ្ឋនៃយើង តាំងពីសម័យចេនឡាមកម្ល៉េះ ដោយហេតុថា “ស្រុកសម្បូរ” ដែលស្ថិតនៅតាមដងទន្លេមេគង្គ គឺជាអតីតរាជធានីនៃ “ចេនឡាទឹកលិច” មានឈ្មោះថា “ក្រុងសម្ភុបុរៈ” ។អ្នកស្រាវជ្រាវ៖ ថាសំណង់បន្សល់ពីសម័យអាណានិគម ទាមទារឲ្យថែរក្សា និង អភិរក្សឲ្យល្អ - KHB News

ខេត្តក្រចេះ បានបន្សល់នូវប្រាសាទបុរាណមួយចំនួនដែលបានកសាងឡើងនៅសតវត្សទី៨ ផងដែរ ដូចជា ប្រាសាទនាងពៅ ស្ថិតនៅឃុំសំបុក ប្រាសាទព្រះធាតុខ្វាន់ពីរ ស្ថិតនៅក្នុងស្រុកក្រចេះ ប្រាសាទទួល ត្រពាំងថ្ម ស្ថិតនៅស្រុកសំបូរនៅខាងកើត ប្រាសាទប្រាំ ប្រាសាទកោះគ្រីង ដែលមានរូបទេវៈដ៏ល្អវិចិត្រៗជាច្រើន សាលបុរាណៗ ព្រះវិហារសសរមួយរយដែលបានកសាងនៅសតវត្សទី១៦ វត្តនេះមានជាប់ទាក់ទងនឹងរឿងព្រេងខ្មែរ រឿងក្រពើនេនធន ផ្ទះបុរាណៗរបស់ខ្មែរ អគាររចនាបថបារាំង និងប្រាសាទជាច្រើនទៀត ដែលគេមិន អាចស្គាល់់ឈ្មោះ ព្រោះបានបែកបាក់អស់ហើយ។តើមានកត្តាអ្វីខ្លះដែលជំរុញឲ្យកម្ពុជាស្នើសុំដាក់ប្រាសាទសំបូរព្រៃគុកទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក? - រដ្ឋបាលខេត្តកំពង់ធំ

ផ្ទួយមកវិញ យោងតាមប្រភពឯកសារដែលចងក្រងដោយរដ្ឋបាលខេត្តក្រចេះបានបង្ហាញថា សាវតាខេត្តក្រចេះអ្នកស្រាវជ្រាវបារាំងបានបញ្ជាក់ថាមនុស្សរស់នៅកម្ពុជាដំបូងៗមានភស្ដុតាងជាង៦០ម៉ឺនឆ្នាំមុន មាននៅតំបន់ខ្ពង់រាបក្នុងតំបន់ស្រែស្បូវ រលួច ស្រែឫស្សី ..ខេត្តក្រចេះ រហូតដល់កំឡុងឆ្នាំ២៥០០ មុនគ្រិសសករាជ នៅតំបន់ស្នួល របស់ខេត្តក្រចេះ មានការកសាងរដ្ឋរបស់សហគមនុស្សដំបូងៗ រស់នៅក្នុងជំរុំដីរាងមូល នៅស្ថានីយធួនស្នួល កាំឡែក ប៉ាក់កាឡី ជើងឃ្លូ និងត្រពាំងល័ក្ស។ ប្រភពដដែលបន្តថាបើតាមវចនានុក្រមខ្មែរបានពន្យល់ពាក្យ “ក្រចេះ: ជាឈ្មោះខេត្តមួយនៃប្រទេសកម្ពុជា ។ប្រវត្តិសាស្ត្រ​ខ្មែរ​៖ ឥទ្ធិពល​នៃ​អារ្យធម៌​ខ្មែរ​នា​សម័យ​ចេនឡា​ ដែលគេ​ពុំសូវ​បានដឹង​ (ត)

ក្រចេះ ជាឈ្មោះម្សៅក្រអូបមួយប្រភេទ ៖ គឺម្សៅក្រចេះ តាមវចនានុក្រមខែ្មរ របស់សមេ្តចព្រះសង្ឃរាជ ជួន-ណាត លោកបានសរសេរថា “ក្រចេ” ជាពាក្យជនជាតិស្ទៀង ក្របីកំពង់ក្រចេ មានន័យថាកំពង់ចម្លងក្របី លុះក្រោយមកក៏ក្លាយជា មកជាពាក្យ “ក្រចេះ”៕

អាមេរិក-រុស្ស៊ី ធ្វើការដោះដូរអ្នកទោសគ្នា រវាងកីឡាករបាល់បោះ និងឈ្មួញអាវុធដ៏ល្បីល្បាញលើពិភពលោក

0

បរទេស៖ របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយខាងក្រៅបានរាយការណ៍ថាអាមេរិក និងរុស្ស៊ី បានធ្វើការផ្លាស់ប្តូរអ្នកទោសគ្នារវាង ប្រីត នី ក្រៃ នើរ (Britney Greiner) អ្នកលេងបាល់បោះដ៏ល្បីល្បាញ និងអ្នកទោស វ៉ិចធឺ បូត (Victor Bout) ដែលជាឈ្មួញអាវុធរុស្ស៊ីដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក។

ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក នាថ្ងៃទី៩ ខែធ្នូ ដែលបានឱ្យដឹងថា ​សេតវិមានបានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់អំពីការធ្វើបត្យាប័នលោក វ៉ិចធឺ បូត (Victor Bout) ដែលជាឈ្មួញអាវុធរុស្ស៊ីដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោកទៅកាន់រដ្ឋាភិបាលក្រុងម៉ូស្គូ នៃប្រទេសរុស្ស៊ី។

ខណៈ ភាគីខាងរុស្ស៊ី បានក៏បញ្ជូនលោកស្រី ប្រីត នី ក្រៃ នើរ(Britney Greiner) ដែលជាកីឡាករបាល់បោះស្ត្រីជនជាតិ អាមេរិកមកកាន់ប្រទេសវិញ។

គួររំលឹកថាលោក វ៉ិចធឺ បូត(Victor Bout) ដែលជាអតីតទាហានសូវៀត និងជាឈ្មួញអាវុធរុស្ស៊ីដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោកត្រូវបានកាត់ទោសឱ្យជាប់គុក ២៥ ឆ្នាំនៅសហរដ្ឋអាមេរិក ដោយចោទប្រកាន់ពីបទសមគំនិតធ្វើឃាតជនជាតិអាមេរិក និងការនាំចេញកាំជ្រួចប្រឆាំងយន្តហោះ។

ក្នុងនោះវិមានក្រឹមឡាំងក៏បានអំពាវនាវឱ្យមានការដោះលែងលោក ដោយបាននិយាយថាការកាត់ក្តីនេះមិនមានមូលដ្ឋាន និងមានភាពលម្អៀងផងដែរ។

ដោយឡែកអ្នកទោស ប្រីត នី ក្រៃ នើរ (Britney Greiner) ដែលនាងជាអ្នកលេងឱ្យក្រុមបាល់បោះនារីរុស្ស៊ីអស់ជាច្រើនឆ្នាំត្រូវបានចាប់ខ្លួនពីបទរត់ពន្ធថ្នាំញៀននៅព្រលានយន្តហោះក្នុងតំបន់ មូស្គូ កាលពីខែកុម្ភៈកន្លងទៅ។ ទោះបីជានាងបានផ្តល់សក្ខីកម្មថានាងបានវេចខ្ចប់ប្រេងកញ្ឆាដោយចៃដន្យដែលបានរកឃើញនៅក្នុងវ៉ាលីរបស់នាងក៏ដោយ ប៉ុន្តែទោះជាយ៉ាងណានាងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំ ហើយត្រូវបានផ្ទេរទៅពន្ធនាគារនៅ ម៉រ ឌូ វៀ (Mordovia) នៅពាក់កណ្តាលខែវិច្ឆិកា បន្ទាប់ពីបាត់បង់បណ្តឹងឧទ្ធរណ៍។

យ៉ាងណាមិញ ការដោះដូរអ្នកទោសទាំងពីរភាគី គឺធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិ អាបូ ដាប៊ី(Abu Dhabi) រដ្ឋធានីនៃប្រទេសអារ៉ាប់រួម ខណៈពេលដែលក្រសួងការបរទេសអារ៉ាប់រួម​បានចេញសេចក្តីថ្លែងការណ៍ស្តីពីបញ្ហានេះ ដោយបញ្ជាក់ថាការផ្លាស់ប្តូររវាងអ្នកទោសទាំងពីរគឺជាការចរចាដោយផ្ទាល់ រវាងអាមេរិក និងរុស្ស៊ីតែប៉ុណ្ណោះ ដែលមិនគួរពាក់ព័ន្ធនឹងអារ៉ាប់រួមនោះឡើយ៕ ប្រភព៖ Dailynews

 

 

 

 

 

ម្ចាស់ស្លាកយីហោដ៏ល្បីរបស់ពិភពលោក ទម្លាក់ Elon Musk ចេញពីដំណែងអ្នកមានជាងគេលើពិភពលោក

0

Elon Musk បានធ្លាក់ទៅចំណាត់ថ្នាក់លេខ២ក្នុងបញ្ជីរបស់ មហាសេដ្ឋីមានជាងគេបង្អស់របស់ពិភពលោក  ដោយនិយកប្រតិបត្តិរបស់ក្រុមហ៊ុនស្លាកយីហៅដ៏ល្បី Louis Vuitton (LV)  លោក Bernard Arnault ឡើងមកលេខមួយវិញ។Elon Musk promotes release of internal Twitter documents rehashing  platform's block of Hunter Biden story

ទស្សនាវត្តីដ៏ធំរបស់ពិភពលោក Forbes បានចេញផ្សាយថា  បច្ចុប្បន្ន Musk មានត្រឹមតែ ១៨៣.៦ ពាន់លានដុល្លារតែប៉ុណ្ណោះ ដែលទាបជាងទ្រព្យសម្បត្តិរបស់លោក  Arnault ១៨៦.២ ពាន់លានដុល្លារ។

កត្តាដែលជំរុញឱ្យ Musk ធ្លាក់ទៅលេខ២បែបនេះ ក៏ព្រោះតែការធ្លាក់ចុះនៃភាគហ៊ុន Tesla និងចំណាយថវិការ៤៤ពាន់លានដុល្លារ ទិញបណ្តាញសង្គម Twitter។Bernard Arnault

ដោយឡែក ភាគហ៊ុនរបស់លោក Bernard Arnault វិញបានកើនឡើងគួរឱ្យកត់សម្គាល់នៅដើមឆ្នាំ២០២២នេះ។ គួរបញ្ជាកផងដែរមិនត្រឹមតែជាម្ចាស់យីហៅ Louis Vuitton តែប៉ុណ្ណោះនោះទេ រូបលោកក៏ជាម្ចាស់Christian Dior, Fendi, Givenchy, Marc Jacobs និង Kenzo ផងដែរ៕

ប្រភព៖ CNN

ចប់បាក់ឌុប! ចង់ក្លាយជាគ្រូបង្រៀនកម្រិតឧត្តមសិក្សា គួរជ្រើសរើសសកលវិទ្យាល័យណា?

0

សម័យប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា ២០២១-២០២២ បានបញ្ចប់ជាស្ថាពរ សិក្សានុសិក្សមួយចំនួនកំពុងតែពិចារណាស្វែងរកសកលវិទ្យាល័យ ត្រៀមសិក្សាបន្តយកបរិញ្ញាបត្រ។

សម្រាប់អ្នកដែលមានក្តីស្រមៃចង់ក្លាយទៅជាគ្រូបង្រៀនកម្រិតឧត្តមមិនថាផ្នែកវិទ្យាសាស្រ្ត គណិត រូប គីមី ជីវ: ឬក៏គ្រូបង្រៀនភាសាខ្មែរ ភូមិវិទ្យា ឬក៏ភាសាបរទេសនិងនៅមានមុខជំនាញជាច្រើនល្អៗទៀត តើអ្នកទាំងអស់គ្នាគួរតែរៀននៅសាកលវិទ្យាល័យណាទើបល្អ?RUPP leading the nation to its Industry 4.0 future - Khmer Times

សាកលវិទ្យាល័យភូមិន្ទភ្នំពេញគឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណ:ដ៏ចំណាស់មួយនិងមានកេរ្ត៍ឈ្មោះល្បីល្បាញសុះសាយរន្ទឺតាំងពីសម័យសង្គមរាស្ត្រនិយមនូវក្នុងការផ្តល់ជាចំណេះដឹងសាបព្រួស ការអប់រំដល់និស្សិតជាច្រើនឆ្នាំមកហើយ។សាកលវិទ្យាល័យនេះមានមហាវិទ្យាល័យជាច្រើនសម្រាប់សិស្សានុសិស្សទាំងអស់គ្នាអាចបន្តការសិក្សាជាច្រើនមុខជំនាញ ប៉ុន្តែសម្រាប់អ្នកដែលចង់ក្លាយទៅជាគ្រូបង្រៀនកម្រិតឧត្តម មិនគួរមើលរំលងសាកលវិទ្យាល័យនេះឡើយ ជាមួយនឹងតម្លៃសមរម្យចំពោះនិស្សិតនៅក្នុងមួយឆ្នាំៗមិនលើសពី ៣០០ឬ៣៥០នោះទេ តែសម្រាប់មុខជំនាញផ្សេងមានតម្លៃលើសពីនេះក៏មានដែរ។

គួរបញ្ជាក់ផងដែរថាសាកលវិទ្យាល័យភូមិន្ទភ្នំពេញសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានមហាវិទ្យាល័យចំនួន ៤ និងវិទ្យាស្ថានចំនួន ១៕English Language Support Unit at RUPP – MCC Cambodia

 

ប្រាសាទបុរាណដ៏ស្រស់ត្រកាលមួយ ក្នុងអតីតរាជធានីអង្គរធំ ដែលពុំសូវមានភ្ញៀវទេសចរទៅទស្សនា

0

ស្ថាបនាឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ សតវត្សរ៍ទី១២ ប្រាសាទកោរសក់ជាប្រាសាទមួយនៅភាគខាងលិចនៃក្រុមប្រាសាទព្រះពិធូរ ខណៈក្រុមប្រាសាទនេះគឺស្ថិតនៅក្នុងបរិវេណក្រុងអង្គរធំ។

ប្រាសាទកោរសក់ សង់លើខឿន ៣ជាន់ កម្ពស់ប្រហែល ៦ម៉ែត្រ បែរមុខទៅគ្រប់ទិសទាំងបួន។ ប្រាសាទនេះ កសាងពីថ្មភក់ មានទ្វារចូលគ្រប់ទិសទាំងបួន។ ផ្នែកខាងលើនៃប្រាង្គបាក់រលំជាច្រើនអន្លើ ហោជាងសំខាន់ៗ ដែលមានចម្លាក់ទេវកថាផ្សេងៗក៏ធ្លាក់បាក់បែកជ្រុះមកដីដែរ។ នៅលើជញ្ជាំងមានចម្លាក់អប្សរ និងក្បាច់ផ្កាភ្ញី ដែលស្ថិតនៅក្នុងរចនាប័ទ្មបាយ័ន។May be an image of monument and nature

នៅលើដីខាងលិចប្រាង្គបន្ដិចមានជើងទម្រសិវលិង្គធំមួយ តែមិនឃើញសិវលិង្គទេ។ សិវលិង្គ និងជើងទម្រ កាល ពីមុនប្រហែលជាតម្កល់នៅក្នុងប្រាង្គខាងលើ។ ក្បែរជើងទម្រនោះ មានបំណែកផ្ដែរមួយឆ្លាក់រូបព្រះកាល លម្អ ដោយក្បាច់ដ៏វិចិត្រច្បាស់ល្អ ដែលសិល្បករបុរាណបានឆ្លាក់ចូលសាច់ថ្មយ៉ាងជ្រៅ។May be an image of monument and outdoors

ក្រៅពីនោះ គេក៏ឃើញមានបំណែកផ្ដែរមានរូបព្រះវិស្ណុផ្ទំ ហើយបំណែកផ្ដែរផ្សេងទៀតបង្ហាញពីរឿងកូរសមុទ្រទឹកដោះផងដែរ។ ប្រាសាទនេះមានកំពែងថ្មភក់ព័ទ្ធជុំវិញមានបណ្ដោយ ៤៥ម៉ែត្រ ទទឹង ៤០ម៉ែត្រ និងមានក្លោងទ្វារ ឬគោបុរៈពីរ មួយនៅខាងលិចមួយនៅខាងកើត។

ចំណែកនៅខាងលិចប្រាសាទ មានស្ពានហាលមួយយ៉ាងល្អរាងកាកបាទ អមដោយបង្កាន់ដៃនាគនៅគ្រប់ផ្លូវឡើង ហើយមានសសរខ្លីទ្រជុំវិញ៕May be an image of outdoorsMay be an image of tree and outdoorsMay be an image of tree and outdoors

រូបភាព៖ Angkor Aurora

កុមាររាប់សិបនាក់នៅអង់គ្លេស បានស្លា.ប់ជាបន្តបន្ទាប់ ក្រោយពីមានជំងឺឆ្លងថ្មីរាតត្បាត

0

បរទេស៖ តួលេខទីភ្នាក់ងារសន្តិសុខ សុខភាពចុងក្រោយបង្អស់របស់ចក្រភពអង់គ្លេសបានបង្ហាញថា ក្មេងអាយុក្រោម ១៥ ឆ្នាំចំនួន ១៥ នាក់បានបាត់បង់ជីវិតជាបន្តបន្ទាប់ដោយសារជំងឺ Strep A ដែលបានរាតត្បាតនៅក្នុងចក្រភពអង់គ្លេសចាប់តាំងពីខែកញ្ញាកន្លងទៅ។

នាថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២២ មានសេចក្តីរាយការណ៍បានបញ្ជាក់ពីតួលេខនៃការស្លាប់របស់កុមារនៅក្នុងចក្រភពអង់គ្លេសដោយសារតែជំងឺរាតត្បាត Strep A ក្នុងប្រទេស។ ដោយជំងឺ Strep A បានបណ្តាលឱ្យមានជំងឺរួមមានការឆ្លងមេរោគលើស្បែក គ្រុនក្តៅក្រហម និងរលាកបំពង់កជាដើម។

ប៉ុន្តែខណៈពេលដែលការឆ្លងភាគច្រើនមានលក្ខណៈស្រាល ជួនកាលបាក់តេរីអាចបង្កជាជំងឺដែលគំរាមកំហែងដល់អាយុជីវិត និងបង្កឱ្យមានករណីបាត់បង់ជីវិតលើកុមារជាច្រើន​នាក់។

ជាមួយគ្នានោះផងដែរនៅក្នុងរដូវកាលបច្ចុប្បន្ននៃការឆ្លងមេរោគ Strep A មានដល់ ៨៥ ករណីចំពោះកុមារដែលមានអាយុចាប់ពី ១ ទៅ ៤ ឆ្នាំ ហើយ UKHSA បានបន្ថែមថាការកើនឡើងនៃករណីនេះគឺដោយសារតែចំនួនបាក់តេរីដ៏ច្រើន និងការកើនឡើងនៃទំនាក់ទំនងសង្គមដែលមានភាពងាយស្រួលដល់ការរីករាលដាល។

យ៉ាងណាមិញនាពេសបច្ចប្បន្ន ខាងឧសថការីបានត្អូញត្អែរពីកង្វះខាតថ្នាំ រួមទាំងកំណែរាវនៃប៉េនីស៊ីលីន និងអង់ទីប៊ីយោទិចដែលជារឿយៗផ្តល់ឱ្យកុមារសម្រាប់ការព្យាបាល ទើបធ្វើឱ្យមានករណីស្លាប់បែបនេះ ប៉ុន្តែរដ្ឋមន្ត្រីសុខាភិបាល Steve Barclay បាននិយាយថា វាមិនមានការខ្វះខាតថ្នាំអង់ទីប៊ីយោទិចទេជាមួយនឹងការលើកឡើងរបស់ឧសថការីនេះ៕ ប្រភព៖ LBC

 

 

 

បែកក្រឡប្រហុក! រកឃើញប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ ធ្វើទង្វើមួយនេះដើម្បីកិបកេងថវិកាជាតិរាប់រយលានរៀល

0

ត្បូងឃ្មុំ៖ លោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ត្រូវបានមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន រាប់ចាប់ពីអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុការិយាល័យ នាយកសាលា ដល់បុគ្គិលអប់រំ បានបញ្ចេញភស្តុតាង និងសំណុំឯកសារជាច្រើន ចោទប្រធានមន្ទីររូបនេះ ថាបានប្រព្រឹត្តអំពើពុករលួយ ក្លែងបន្លំឯកសារសាធារណៈ ដើម្បីកិបកេងថវិកាជាតិរាប់រយលានរៀល សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន។

ពាក់ព័ន្ធករណីនេះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាននៅព្រឹកថ្ងៃទី៩ ខែធ្នូនេះយ៉ាងខ្លីថា ក្រសួងកំពុងស្រាវជ្រាវករណីនេះ ដោយការយកចិត្តទុកដាក់។

យោងតាមសំណុំឯកសារជាច្រើន ដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ មន្ត្រីអប់រំទាំងនោះ ក៏បានដាក់ពាក្យស្នើសុំឲ្យលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បញ្ចប់តំណែងលោក អ៉ិន ពៅសម្បត្តិ ពីប្រធានមន្ទីរអប់រំត្បូងឃ្មុំផងដែរ ដោយសារអះអាងថា ក្រោមការដឹកនាំរបស់លោកប្រធានមន្ទីរ រយៈពេលប៉ុន្មានឆ្នាំមកនេះ គិតតែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។

ក្រៅតែពីការរៀបរាប់ពីការដឹកនាំគ្មានតម្លាភាព និងគណនេយ្យភាព ក្នុងអង្គភាពរបស់ប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំហើយនោះ, មន្ត្រីទាំងនោះ បានលើឡើងនូវភាពមិនប្រក្រតី លើកការកិបកេងថវិកាជាតិ ពីសំណាល់លោក អ៉ិន ពៅសម្បត្តិ ផងដែរដោយអះអាងថា ប្រធានមន្ទីររូបនេះដោយបានកាត់យកប្រាក់គ្រូកិច្ចសន្យាខែមករា ឆ្នាំ២០២១ ចំនួន៩៥ នាក់ ក្នុងស្រុកមេមត់ចំនួនថវិកាជិត ៩៧លានរៀល ដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួន ហើយក្រោយមកបែកធ្លាយរឿងនេះ ក៏ប្រមូលលុយយកមកវិញ ឱ្យការិយាល័យគណនេយ្យ ធ្វើនីតិវិធីបង្វិលចូលរដ្ឋ តែមកទល់ពេលនេះ ថវិកាមិនទាន់បានបង្វិលនៅឡើយទេ។

មន្ត្រីអប់រំទាំងនោះបន្ថែមថា លោកប្រធានមន្ទីរបានក្លែងបន្លំឯកសារគ្រូបង្រៀនពីរពេលចំនួន១៨នាក់ ដោយសាម៉ីខ្លួនពុំបានដឹងទាល់តែសោះ នូវទឹកប្រាក់ចំនួន ២០១ លានរៀល ក្រោយបែកការថាថវិកានេះ ក៏បង្កើតពាក្យដោះសារថា បង្កើនកូតាដើម្បីកុំឲ្យក្រសួងកាត់ឆ្នាំក្រោយ ប៉ុន្តែជាតាមធម្មតាចំនួនកូតាប្រើប្រាស់ក្របខណ្ឌ គួរតែរក្សាចំនួនឆ្នាំចាស់ ឬថយជាមុន ព្រោះមានគ្រូក្របខណ្ឌចេញថ្មី មកបំពេញចន្លោះខ្វះខាត និងដើម្បីសន្សំសំចៃថវិការដ្ឋ។ បន្ថែមលើសពីនេះ បានក្លែងបន្លំឯកសារប្រាក់តំបន់ និងគ្រូជាប់ការងារបោះឆ្នោតជាច្រើនថែមទៀត ដើម្បីបង្វែរថវិកាដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួន។

ពួកគាត់សង្កត់ធ្ងន់ថា «លោក អ៉ិន ពៅសម្បត្តិ មិនមែនជាអ្នកពាក់ព័ន្ធទេ តែជាមេក្លោងនៃរឿងនេះតែម្ដង ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នា អស់ទំនុកចិត្ត និងទទួលរងនូវភាពអាម៉ាស់ លើការដឹកនាំរបស់លោកប្រធានមន្ទីរ ជាមួយកិត្តិយសវិស័យអប់រំខេត្ត អាប់ឱន ដែលមិនអាចទៅអប់រំ ដឹកនាំការងារអប់រំ យុវជន និងកីឡាក្នុងមន្ទីរ ក៏ដូចគ្នានឹងគ្រឹះស្ថានសិក្សាបានទៀតនោះទេ» ៕

 

រុស្សី ប្រតិកម្មការរឿងជ្រើសរើសលោក ហ្សេលេនស្គី ជា «បុគ្គលប្រចាំឆ្នាំ» របស់ទស្សនាវដ្ដី Time ឆ្លុះបញ្ចាំងពីគំនិតស្អប់រុស្ស៉ី

0

មូស្គូ៖ វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាការសម្រេចចិត្តតែងតាំងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ជាបុគ្គលប្រចាំឆ្នាំ២០២២ ឬ Person of the Year ដោយទស្សនាវដ្ដីអាមេរិក Time គឺជាការឆ្លុះបញ្ចាំងពីគំនិតស្អប់រុស្ស៉ីនៅក្នុងបណ្ដាប្រទេសលោកខាងលិច។ នេះ បើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០២២។

ប្រតិកម្មរបស់វិមានក្រឹមឡាំង កើតមានឡើងបន្ទាប់ពីទស្សនាវដ្ដី Time បានជ្រើសរើសលោក ហ្សេលេនស្គី ជា «បុគ្គលប្រចាំឆ្នាំ» កាលពីថ្ងៃពុធសប្ដាហ៍នេះ ហើយនៅថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអ៊ុយក្រែនរូបនេះក៏ត្រូវបានតែងតាំងជា «បុគ្គលមានឥទ្ធិពលខ្លាំងបំផុត» នៅក្នុងតំបន់អឺរ៉ុប ដោយសារព័ត៌មាន Politico ផងដែរ។ ទស្សនាវដ្ដី Time បានអះអាងថាការជ្រើសរើសរបស់ខ្លួន គឺធ្វើឡើងតាមស្ថានភាពជាក់ស្ដែងជាការសាទរដល់ភាពក្លាហានរបស់លោក ហ្សេលេនស្គី ដែលមិនបានចាកចេញពីទីក្រុងកៀវ ហើយតស៊ូដឹកនាំប្រទេស ប្រយុទ្ធតតាំងនឹងការឈ្លានពានពីសំណាក់រុស្ស៉ី។

ក៏ប៉ុន្តែ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បាននិយាយថាការសម្រេចចិត្តជ្រើសរើសលោក ហ្សេលេនស្គី ជាបុគ្គលប្រចាំឆ្នាំធ្វើឡើងតែនៅក្នុងចង្កោមបណ្ដាសារព័ត៌មានលោកខាងលិចប៉ុណ្ណោះ និងឆ្លុះបញ្ចាំងពីគំនិតប្រឆាំង និងស្អប់រុស្ស៉ី។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក៏ធ្លាប់ត្រូវបានទស្សនាវដី្ដ Time ជ្រើសរើសជា «បុគ្គលប្រចាំឆ្នាំ» ផងដែរកាលពីឆ្នាំ២០០៧​ ៕