អន្តរជាតិ៖ រដ្ឋបាលចំណីអាហារ និងឱសថ កំពុងណែនាំប្រជាជនក្នុងរដ្ឋចំនួន១៣ មិនឱ្យបរិភោគ អយស្ទ័រឆៅមួយចំនួនពីប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីយ៉ាងហោចណាស់មនុស្សម្នាក់ នៅទីក្រុង Las Vegas បានឈឺដោយមេរោគដែលអាចបណ្តាលឱ្យរាគ និងក្អួត។

FDA បាននិយាយថា មណ្ឌលសុខភាព Southern Nevada បានជូនដំណឹងដល់មន្ត្រីអំពីជំងឺពីរក្រុម ពីភោជនីយដ្ឋានមួយនៅ Las Vegas  ក្រោយយ៉ាងហោចណាស់មនុស្សម្នាក់ត្រូវបានគេបញ្ជាក់ថា មានជំងឺ sapovirus ហើយ៩នាក់ផ្សេងទៀតអាចមានជម្ងឺដូចគ្នា ខណៈអយស្ទ័រត្រូវបានលក់​ នៅភោជនីយដ្ឋាន នៅថ្ងៃទី ២៨ ខែតុលានិងថ្ងៃទី ៥ ខែវិច្ឆិកា។

យោងតាមការចេញផ្សាយព័ត៌មានរបស់ FDA មេរោគ sapoviruses បណ្តាលឱ្យមានជំងឺរលាក ក្រពះពោះវៀនធំ ហើយរោគសញ្ញាទូទៅបំផុតគឺរាគ ក្អួត ចង្អោរ និងឈឺក្រពះ។

FDA បាននិយាយថារោគសញ្ញាជាធម្មតាលេចឡើងក្នុងរយៈពេល ៤៨ ម៉ោង។ មន្ត្រីបាននិយាយថា អ្នកប្រើប្រាស់ ជាពិសេសអ្នកដែលមានផ្ទៃពោះ ឬអ្នកមានគំរោងមានផ្ទៃពោះ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ដែលថ្មីៗនេះបានទទួលទានអយស្ទ័រឆៅនៅក្នុង១៣រដ្ឋ ហើយសង្ស័យថាពួកគេបានពុលអាហារ ដែលគួរតែស្វែងរកការព្យាបាលជាបន្ទាន់។

បន្ថែមពីលើរដ្ឋ Nevada ការណែនាំរបស់ FDA បានអនុវត្តចំពោះអ្នកប្រើប្រាស់ និងអ្នកលក់នៅក្នុងរដ្ឋ Alabama រដ្ឋ California រដ្ឋ Florida រដ្ឋ Georgia រដ្ឋ Maryland ទីក្រុង New York រដ្ឋ New Jersey រដ្ឋ North Carolina រដ្ឋ Pennsylvania រដ្ឋ South Carolina រដ្ឋ Tennessee និងរដ្ឋ Virginia ៕