បរិមណ្ឌល គឺជាពាក្យដែលមានស្រាប់រួចទៅហើយនៅក្នុងវចនានុក្រមសម្តេចសង្ឃ ជួន ណាត ហើយមានន័យថា “រង្វង់មូល”។ ចំណែកឯរូបរាងនៃសួនវិញ ត្រូវបានយកទម្រង់តាម “យ័ន្តរូបផ្កាឈូក”(Padma Mandala) មានទាំងអស់បីស្រទាប់ រចនាជា៤ត្របកខាងក្នុង រីកចេញជា៨ត្របកនៅកណ្តាល និងរីកជា១៦ត្របកទៀតនៅផ្នែកខាងក្រៅ ដែលមានបង្កប់នូវអត្ថន័យជ្រាលជ្រៅពីអត្តសញ្ញាណខ្មែរ និងព្រះពុទ្ធសាសនា។ខ្មែរធ្វើបាន! ទីបំផុត រង្វង់មូលបន្ទាយស្រី លេចចេញជារូបរាងហើយសម្រស់ស្អាតមិនចាញ់បរទេស - TrueID

លោកសាស្ត្រាចារ្យ អ៊ឹម សុខរិទ្ធី ដែលជាបុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា៖ ផ្កាឈូក(បទុម) គឺជានិមិត្តរូបនៃភាពបរិសុទ្ធ និងភាពជ្រះថ្លា ដែលរីកជាស្រទាប់ៗផ្តើមចេញពីចំណុចកណ្តាល ប្រៀបបានទៅនឹងដំណើរវិវត្តន៍បន្តិចម្តងៗនៃជីវិតរបស់មនុស្សយ៉ាងដូច្នេះដែរ។ ចំណែកឯ”យ័ន្ត”វិញ គឺជារបាំង ឬគ្រឿងការពារ រារាំងសត្រូវ និងភាពអន្តរាយផ្សេងៗ ដែលគូសចេញប្រទាក់ឆ្វាក់គ្នាជារាងក្រទ្បា តំណាងឲ្យឋាមពលចក្រវាលនៅលើផែនដី ដែលមនុស្សជឿថាជាទីវិសិដ្ឋបំផុត។ “យ័ន្តផ្កាឈូក”តែងមានឆ្លាក់នៅលើថ្មទោល និងនៅលើចម្លាក់លម្អតាមស៊ុមទ្វារចូលប្រាសាទមួយចំនួន ដែលបានសាងសង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ អ្វីដែលពិសេសបំផុតនោះគឺប្លង់បាតនៃជាន់កណ្តាលរបស់ប្រាសាទបាយ័ន គឺជារាងយ័ន្តផ្កាឈូកក្នុងទម្រង់បីស្រទាប់ ដូចដែលបានយកមករៀបចំជាសួនច្បារដ៏ធំនេះតែម្តង។May be an image of flower and nature

ត្របកទាំង៤ខាងក្នុង មានទាក់ទងនឹងតុល្យភាពនៃខ្លួនប្រាណមនុស្សរវាងធាតុទឹក ដី ភ្លើង និងខ្យល់ ហើយក៏តំណាងឱ្យរដ្តទាំង៤នៃដំណើរជីវិតមនុស្សដែរគឺ៖ កើត ចាស់ ឈឺ និងស្លាប់។ ក្នុងផ្លូវធម៌វិញ លេខ៤នេះតំណាងឲ្យព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា និងឧបេក្ខា។ ចំពោះលេខ៨ គឺជាធម្មចក្រ(កង់) ដែលមានកាំប្រាំបី តំណាងឱ្យអដ្ឋង្គិកមគ្គ ឬអរិយមគ្គទាំងប្រាំបី  ដែលជាវិថីឆ្ពោះទៅរកការរួចផុតទុក្ខ។ រីឯលេខ១៦ គឺសំដៅដល់ព្រះអរហន្ត ដែលជាសាវ័កឆ្នើមទាំង១៦អង្គរបស់ព្រះពុទ្ធជាម្ចាស់។ ទន្ទឹមនេះដែរលោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកសាស្ត្រាចារ្យ អ៊ឹម សុខរិទ្ធី ដែលបានផ្តល់ជាគំនិតផ្តួចផ្តើមឱ្យយកទម្រង់ និងរូបរាងតាមយ័ន្តផ្កាឈូកបុរាណប្រកបដោយអត្ថន័យមួយនេះ និងអ្នកផ្ដួចផ្ដើមកសាងសមិទ្ធិផលដ៏ស្រស់ត្រកាលនេះឡើងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmb-osxD-ptpsrZTYYlkgPmTOV-5_b6Gn1KgbLklhicm2DpJSYE_AyzyGum7KZmSf3MrshdoXGZwjd-Q3JYiBK21Tzp1tvHDNPVEljSr2QEWjFIwislfCGGwbjX1kHcJgC_BlcCXdU38QkiiEUB_-VxYeWsvQJH1UNh5y6YRSntPwongD_BO1eHQoq/s1100/6170da859f88e_1634785920_large.jpg