Home Blog Page 1963

វៀតណាមកំពុងតែបង្ហាញនូវឥទ្ធិពលនៃអំណាចសព្វាវុធដ៏ទំនើបៗ ក្នុងពិព័រណ៍មួយនៅទីក្រុងហាណូយ

0

ប្រទេសវៀតណាម៖ វៀតណាមបានដាក់បង្ហាញនូវសព្វាវុធដ៏ទំនើបៗ និងសម្បូបែប នៅក្នុងការតាំងពិព័រណ៍សព្វាវុធ និងបច្ចេកវិទ្យាការពារជាតិក្រោមប្រធានបទ “ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២២” ជាលើកដំបូងរបស់ខ្លួននៅទីក្រុងហាណូយ។

នាថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២២ នេះ ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងហាណូយ នៃប្រទេសវៀតណាម ទាក់ទងនឹងការ ពិព័រណ៍សព្វាវុធ និងបច្ចេកវិទ្យាការពារជាតិក្រោមប្រធានបទ “ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២២” ។

ក្នុងនោះការតាំងបង្ហាញពិព័រណ៍សព្វាវុធនេះផងដែរ ត្រូវបានប្រព្រឹត្តិធ្វើឡើងនៅក្នុងទីតាំងនៃអាកាសយានដ្ឋានអន្តរជាតិហាណូយ ក្នុងទីក្រុងហាណូយផ្ទាល់ ហើយពិព័រណ៍នេះនឹងបន្តរហូតដល់ ៣ ថ្ងៃបន្ទាប់ទៀត។

ប្រភពដដែលបានបញ្ជាក់ថា ពិព័រណ៍នេះជាពិព័រណ៍អាវុធធំបំផុតរបស់វៀតណាម ដែលមានការបង្ហាញនូវអាវុធទំនើបៗជាច្រើបប្រភេទ ដែលមានការចូលរួមពីសំណាក់ទីភ្នាក់ងាររដ្ឋាភិបាល សហគ្រាសរដ្ឋ និងក្រុមហ៊ុនឯកជនធំៗ សរុបចំនួន ១៧៤ មកពីប្រទេសចំនួន ៣០ រួមទាំងសហរដ្ឋអាមេរិក រុស្ស៊ី និងរដ្ឋជាសមាជិកនៃសហភាពអឺរ៉ុប (EU)ផងដែរ។

ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាមលោក ផាម មិញ ជិញ (Pham Minh Chinh) បានចាត់ទុកថា គោលនយោបាយសន្តិសុខរបស់ប្រទេសគឺផ្អែកលើការការពារខ្លួន។ ប៉ុន្តែសម្រាប់រដ្ឋាភិបាលក្រុងហាណូយវិញ យល់ឃើញថានេះគឺដើម្បីជាសន្តិភាពសម្រាប់ការរៀបចំព្រឹត្តិការណ៍នេះឡើង ព្រមទាំងជួយផ្សព្វផ្សាយឱកាសដល់សហគ្រិន និងផ្តល់ជម្រើសសម្រាប់គ្រប់វិស័យដែលពាក់ព័ន្ធ ចំពេលដែលបញ្ហាប្រឈមនឹងភូមិសាស្ត្រនយោបាយពិភពលោកកំពុងកើតមានឡើង៕ ប្រភព៖ Dailynews

 

 

 

ងាយៗ! Forward សារនៅក្នុង Telegram ដោយមិនជាប់ឈ្មោះម្ចាស់ដើម

0

ជាធម្មតាការផ្ញើសារត (Forward) អ្វីមួយ ទៅអោយអ្នកដ៏ទៃ តែងតែជាប់ឈ្មោះម្ចាស់ដើមជានិច្ច។ ដូច្នេះថ្ងៃនេះសារព័ត៌មាន KBN យើងខ្ញុំ នឹងណែនាំវិធីសាស្ត្រងាយៗក្នុងការធ្វើការផ្ញើរសារបន្តពីនរណាម្នាក់ដោយមិនជាប់ឈ្មោះម្ចាស់ដើម។

  1. ដំបូងលោកអ្នកចូលទៅកាន់តេឡេក្រាម
  2. ស្វែងរកឯកសារណាមួយដែលលោកអ្នកចង់ផ្ញើបន្ត (Forward)
  3. ក្រោយមករើសឈ្មោះអ្នកដែលចង់អ្នកចង់ផ្ញើបន្ត (Forward)
  4. បន្ទាប់មកចុចលើសញ្ញាព្រួញនៅខាងមុខពាក្យផ្ញើបន្ត (Forward Message)
  5. ចុងក្រោយ លោកអ្នករើសយកពាក្យថា Hide sender’s Name ជាការស្រេចhttps://blogger.googleusercontent.com/img/a/AVvXsEigyVqQTmAf28QmEbUJGIMcJIII-S5WTzfZMUZoMIU3qfYjUcOakM8tWbSzXY2OzS_SpGRnnCO5i3P1c449pbcSuQGijDrBwRmtQWtT_5sEolOowGvMduQBgXbhutHfnofnb30IcXf0Di6i29BHl1RY9TLCt2y7ZFNpT6qauQpSx2Rg-1ZYK_OYBolf=s1200

ប្រឡងបាក់ឌុបចប់ បើចង់រៀន IT គួរជ្រើសយកសាលាណា?

0

សម្រាប់សិស្សានុសិស្សដែលទើបតែប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា ២០២០-២០២១ ចប់ ហើយមានបំណងចង់សិក្សា ព័ត៌មានវិទ្យា ឬ IT នោះ ក៏ប៉ុន្តែមិនដឹងត្រូវជ្រើសរើសសាលាណារៀនមែនទេ! ថ្ងៃនេះសារព័ត៌មាន KBN យើងខ្ញុំសូមណែនាំសកលវិទ្យាល័យមួយចំនួននៅក្នុងស្រុកដែលមានភាពល្បីល្បាញខាងផ្នែក IT។

  1. សកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPPFlagship Status for Royal University - Khmer Times
  2. វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ KITKirirom Institute of Technology (KIT Cambodia) - Full Info | Quipper Campus
  3. វិទ្យាស្ថាន SETEC
  4. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា TECHNOInstitute of Technology of Cambodia (Phnom Penh) | Structurae
  5. បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា CADT (ឈ្មោះពីមុន វិទ្យាស្ថានជាតិប្រៃសណីយ៍ ឬ NIPTICT)NIPTICT Celebrates 1st Graduating Class

សម្រាប់ការបង់ថ្លៃសិក្សាវិញ ក្នុងចំណោមសាលាទាំង៥នេះ យើងឃើញថា សកលវិទ្យាល័យភូមិន្ទភ្នំពេញ មានភាពធូរថ្លៃជាគេបន្តិច ដោយមួយឆ្នាំយើងត្រូវចំណាយត្រឹមតែ៤០០-៥០០ដុល្លារតែប៉ុណ្ណោះ។ ដោយឡែកវិទ្យាស្ថាន SETEC និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា TECHNO រៀងថ្លៃជាងនេះបន្តិច។ ផ្ទុយមកវិញ វិទ្យាស្ថានគិរីរម្យ KIT និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា CADT ជារៀងរាល់ឆ្នាំតែងតែមានការប្រឡងយកអាហារូបករណ៍ ១០០%៕

 

 

អាមេរិក រិះគន់ពូទីនរឿងយកលេសប្រើអាវុធនុយក្លេអ៊ែរទៅលើអ៊ុយក្រែន ដោយសំអាងហេតុផលការពារទឹកដីរបស់ខ្លួន

0

អន្តរជាតិ៖ ​នៅថ្ងៃទី៧ ខែធ្នូ រិះគន់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដែលនិយាយពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជាការគ្មានការគិតពិចារណា បន្ទាប់ពីមេដឹកនាំរុស្ស៊ីរូបនេះព្រមានជាថ្មីពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ ហើយនឹងប្រើអាវុធប្រភេទនេះដើម្បីការពារទឹកដីខ្លួន។

ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់រុស្ស៊ីដែលចេញផ្សាយតាមទូរទស្សន៍ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន លើកឡើងថា ក្រុងមូស្គូនឹងការពារខ្លួនជាមួយគ្រប់មធ្យោបាយដែលមានទាំងអស់។ លោកក៏បានព្រមានជាថ្មីពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរដែរ ប៉ុន្តែអះអាងថា រុស្ស៊ីនឹងប្រើអាវុធនុយក្លេអ៊ែរដើម្បីតបទៅវិញប៉ុណ្ណោះ មិនមែនវាយប្រហារទៅមុនទេ។

«យើងមិនឆ្កួតទេ យើងដឹងថាអាវុធនុយក្លេអ៊ែរជាអ្វី»។ ប្រធានាធិបតីរុស្ស៊ីបញ្ជាក់បែបនេះនៅថ្ងៃទី៧ ខែធ្នូ ដោយបន្ថែមថា អាវុធរុស្ស៊ីជឿនលឿន និងទំនើបជាងប្រទេសនុយក្លេអ៊ែរផ្សេងទៀត ប៉ុន្តែក្រុងមូស្គូមិនដើរលើកអាវុធនេះគំរាមពិភពលោកទេ។

យ៉ាងណាមិញ ភ្លាមៗអាម៉េរិកដែលតែងបញ្ជូនជំនួយអាវុធយោធាឱ្យអ៊ុយក្រែនរិះគន់ថា នេះជាការនិយាយដោយគ្មានការត្រិះរិះរបស់លោក ពូទីន។ កន្លងមក ក្រុងវ៉ាស៊ីនតោនព្រមានថា ក្រុងមូស្គូអាចនឹងប្រើអាវុធនុយក្លេអ៊ែរវាយប្រហារអ៊ុយក្រែន បន្ទាប់ពីលោក ពូទីន គំរាមប្រើអាវុធប្រល័យលោកប្រភេទនេះការពារទឹកដីដែលខ្លួនដណ្តើមបានពីអ៊ុយក្រែន។

« យើងគិតថា ការនិយាយពីអាវុធនុយក្លេអ៊ែរដែលមិនពិចារណាឱ្យបានត្រឹមត្រូវគ្មានការទទួលខុសត្រូវទាល់តែសោះ»។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក នីត ប្រាយ (Ned Price) ប្រាប់អ្នកកាសែតបែបនេះនៅថ្ងៃទី៧ ខែធ្នូ។

ទាក់ទងនឹងការប្រយុទ្ធគ្នានៅអ៊ុយក្រែនវិញ លោក ពូទីន បញ្ជាក់ថានឹងមិនមានការចល័តទ័ពនៅពេលនេះបន្ថែមទៀតទេ ប៉ុន្តែជម្លោះនៅអ៊ុយក្រែនក៏នឹងមិនបញ្ចប់ក្នុងរយៈពេលខ្លីខាងមុខដែរ។

«សម្រាប់រយៈពេលនៃប្រតិបត្តិការយោធាពិសេស ជាការពិតណាស់នេះអាចជាដំណើរការដ៏យូរមួយ»។ ប្រធានាធិបតីរុស្ស៊ីលើកឡើងបែបនេះអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សដដែល។

សូមបញ្ជាក់ថា រុស្ស៊ីចាប់ផ្តើមឈ្លានពានអ៊ុយក្រែនតាំងពីចុងខែកុម្ភៈ ប៉ុន្តែលោក ពូទីន លើកឡើងកាលពីខែកក្កដាថា រុស្ស៊ីទើបតែចាប់ផ្តើមប្រតិបត្តិសឹករបស់ខ្លួនប៉ុណ្ណោះ។ បន្ថែមពីនេះ នៅខែកញ្ញា ក្រុងមូស្គូបានចល័តទ័ពបម្រុងយ៉ាងតិច ៣០ ម៉ឺននាក់ដើម្បីបន្តប្រយុទ្ធនៅអ៊ុយក្រែន ប៉ុន្តែតាំងពីនោះមក ទ័ពរុស្ស៊ីដកថយចេញពីទឹកដីអ៊ុយក្រែនជាច្រើន។​ តាមទិន្នន័យរបស់វិទ្យាស្ថានសិក្សាពីសង្រ្គាមដែលផ្តល់ឱ្យកាសែតញូវយ៉កថាម (New York Times អ៊ុយក្រែនដណ្តើមបានទឹកដី ៥៤ ភាគរយមកវិញពីរុស្ស៊ីដែលក្តោបក្តាប់តាំងពីសង្រ្គាមចាប់ផ្តើម​ ៕

ពីអ្នកជំងឺក្លាយជាអ្នកទោស ក្រោយប៉ុនប៉ងសម្លាប់អ្នកជំងឺដូចគ្នា

0

បរទេស៖ ពិតជាគួរឱ្យហួសចិត្ត និងបង្កការភ្ញាក់ផ្អើលជាខ្លាំង ក្រោយប៉ូលិសធ្វើការចាប់ខ្លួនស្ត្រីជាអ្នកជំងឺជនជាតិអាឡឺម៉ង់ម្នាក់ ជាប់ចោទពីបទល្មើលលួចដកបំពង់ខ្យល់អុកស៊ីហ្សែនរបស់អ្នកជំងឺរួមបន្ទប់ជាមួយគ្នា រហូតទៅដល់ពីរដង ដោយអះអាងថាឮសំឡេងរំខាន។

កាលពីពេលថ្មីៗនេះមានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា អ្នកជំងឺស្ត្រីជនជាតិអាល្លឺម៉ង់អាយុ ៧២ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន និង កាត់ទោសក្រោយពីសង្ស័យបិទបំពង់ខ្យល់អុកស៊ីហ្សែនរបស់អ្នកជំងឺវ័យចំណាស់ម្នាក់ទៀត ក្នុងបន្ទប់ជាមួយគ្នានៅខាងក្នុងមន្ទីរពេទ្យ Mannheim ប្រទេសអាល្លឺម៉ង់ ដោយសារតែនាងខឹងនឹងសំឡេងរំខាន់របស់វា។

បន្ទាប់ពីស្ត្រីរូបនោះបានប្រព្រឹត្តនូវបទល្មើសរហូតបណ្តាលឱ្យអ្នកជំងឺស្រីអាយុ ៧៩ ឆ្នាំមានបញ្ហាយ៉ាងធ្ងន់ធ្ងរ ហើយគិលានុបដ្ឋាយិកាបានប្រញាប់ប្រញាល់ជួយសង្គ្រោះជីវិតអ្នកជំងឺឱ្យរួចផុតពីវិបត្តិ ហើយស្ត្រីរងគ្រោះនាងនៅតែត្រូវស្ថិតក្រោមការមើលថែរបស់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាយ៉ាងជិតស្និទ្ធ និងយកចិត្តទុកដាក់។

គួរបញ្ជាក់ថាជនជាប់ចោទត្រូវបានគេរាយការណ៍ថា ទង្វើបទល្មើសនេះជនបង្កមិនមែនធ្វើតែម្ដងនោះទេ ដោយគាត់បានព្យាយាមបិទបំពង់ខ្យល់ របស់អ្នកជំងឺអាយុ ៧៩ ឆ្នាំម្តងហើយម្ដងទៀត ដោយលើកទីមួយ ពេទ្យ និងគិលានុបដ្ឋាយិកាបានព្យាយាមពន្យល់នាងថា បំពង់ខ្យល់មានសារៈសំខាន់ខ្លាំងណាស់ចំពោះអ្នកជំងឺម្នាក់ទៀត ហើយហាមនាងបិទម៉ាស៊ីនរបស់គេ ប៉ុន្តែនៅល្ងាចថ្ងៃដដែលនោះជនបង្កក៏បានប្រព្រឹត្តម្តងទៀត ដោយអះអាងថាវាបានផ្ដល់សំលេងរំខានចេញពីម៉ាស៊ីនអុកស៊ីហ្សែន។

ទោះជាយ៉ាងណា ជាបឋម ជនជាប់ចោទត្រូវបានគេនាំខ្លួនទៅកាន់តុលាការពីបទប៉ុនប៉ងមនុស្សឃាត ហើយនឹងត្រូវបានគេចាប់ឃុំខ្លួនជាបណ្ដោះអាសន្ន រង់ចាំការស៊ើបអង្កេតបន្តទៀត៕ ប្រភព៖ Thairath

 

 

ទីបំផុត! កូរ៉េខាងត្បូង ទម្លាក់ថវិកាជិត ២៥០លានដុល្លារ សម្រាប់សង់ស្ពាន ឆ្លងកាត់ទន្លេ ភ្ជាប់ពីផ្សារចាស់ ទៅអរិយក្សត្រ

0

ភ្នំពេញ៖ ការទន្ទឹងរង់ចាំជាយូររបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នករាជធានីភ្នំពេញ និងខេត្តកណ្តាល ក្នុងការចង់ឃើញវត្តមានស្ពានតភ្ជាប់ពីភ្នំពេញ ទៅកាន់អរិយក្សត្រ ខេត្តកណ្តាល នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះហើយ។

ក្រោមសំណើដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នោះ នៅពេលនេះរដ្ឋាភិបាលកូរ៉េខាងត្បូង បានយល់ព្រមផ្តល់កម្ចីសម្រាប់ការសាងសង់ ស្ពានដ៏មានសារៈសំខាន់មួយខ្សែនេះ។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ប្រាក់កម្ចីសាងសង់ស្ពានជិត ២៥០លានដុល្លារ នឹងត្រូវចុះហត្ថលេខានៅថ្ងៃទី០៩ ខែធ្នូ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ស្ពានដែលនឹងត្រូវប្រសិទ្ធនាមថា «ស្ពានមិត្តភាពកម្ពុជា-កូរ៉េ» នេះ នឹងត្រូវសាងសង់ចាប់ពីផ្សាររាត្រី (សួនច្បារផ្សារចាស់) ឆ្លងកាត់ទន្លេសាប ភ្ជាប់ទៅជ្រោយចង្វារ ទើបបន្តពីជ្រោយចង្វារ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅអរិយក្សត្រ ខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ដែរថា ស្ពាននេះ នឹងត្រូវសាងសង់ដោយប្រើដែកខ្សែកាបខ្ពស់អត់មានសរសេរ ដើម្បីសម្រួលចរាចរណ៍តាមផ្លូវទឹក ហើយស្ពាននេះ ក៏នឹងរួមចំណែកជួយរំដោះចរាចរណ៍នៅលើស្ពានជ្រោយចង្វារផងដែរ។

សម្តេចតេជោ ធ្លាប់បានលើកឡើងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងកា្លយជាចំណែកទាក់ទាញទេសចរណ៍ទាំងក្រុងស្រុក និងក្រៅស្រុក ព្រោះជាស្ពានទំនើប ដោយឆ្លងទន្លេអត់មានសរសេរផង។

សម្តេចតេជោ បានចាត់ទុកសមិទ្ធផលនេះ ជាផលប្រយោជន៍ នៃចំណងទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលសម្តេចបានពុះពារក្នុងកសាងឡើងកាលពីឆ្នាំ១៩៩៧មកនោះ៕

ដែលដឹងអត់? បាតុភូតទេពច្យុតជាអ្វី ហើយវាកើតឡើងនៅពេលណា?

0

ប្រសិនបើយើងមើលឃើញផ្កាយដុះកន្ទុយជាច្រើនហោះឆ្លងកាត់លើផ្ទៃមេឃពេលរាត្រី ហើយហាក់ចេញមកពីចំណុចតែមួយ បាតុភូតនោះគេហៅថា “ទេពច្យុត”។

ពួកវាគឺជាបំណែកឬកម្ទេចកម្ទី ភាគច្រើនបន្សល់ទុកដោយអាចម៍ផ្កាយប្រភេទ Comet ដែលរសាត់អណ្តែតជុំវិញព្រះអាទិត្យ។ អាចម៍ផ្កាយមួយប្រភេទទៀតគឺ Asteroid។Go Stargazing This Weekend And You May See A Slow 'Shooting Star' From The Boötids Meteor Shower

នៅពេលផែនដីគោចរកាត់កម្ទេចកម្ទីទាំងនេះ ពួកវាក៏ត្រូវធ្លាក់ចូលក្នុងស្រទាប់បរិយាកាសភពយើង ហើយកកិតឆេះក្នុងល្បឿនយ៉ាងលឿន ដែលបង្កើតទៅជាផ្កាយដុះកន្ទុយជាច្រើននៅលើផ្ទៃមេឃ។

ឈ្មោះ “ទេពច្យុត” នីមួយៗ ត្រូវបានគេដាក់ឱ្យតាមកញ្ចុំផ្កាយលើផ្ទៃមេឃ ដែលចំណុចចាប់ផ្តើមនៃទេពច្យុតទាំងនោះហៅថា Radiant Point ស្ថិតនៅ។

គួរបញ្ជាក់ផងដែរថា តាមជំនឿមួយចំនួនគេយល់ឃើញថា ប្រសិនបើយយើងឃើញទេពច្យុតកាលណា សូមឱ្យយើងបួងសួងដើម្បីសម្រេចបំណងដែលបានប្រាថ្នា៕Reality of shooting star. Shooting stars look like stars that… | by Sehrishbutt Butt | Medium

ប្រទេសអ៊ីតាលី បានបើកពិធីបំភ្លឺដើមឈើណូអែលដ៏ធំបំផុតលើពិភពលោក

0

បរទេស៖ អស្ចារ្យណាស់ប្រទេសអ៊ីតាលីបំភ្លឺដើមឈើណូអែលដ៏ធំបំផុតរបស់ពិភពលោកនៅតំបន់ Gubbio នៅលើភ្នំមួយកន្លែងអមទៅដោយភ្លើងពណ៌ដ៏ស្រស់ស្អាតមានកំពស់រាប់រយគីឡូម៉ែត្រ និងដណ្ដើមបានកំណត់ត្រាជើងឯក Guinness Book of World Records។

ថ្ងៃនៃបុណ្យណូអែលក៏កាន់តែខិតជិតមកដល់ ក្នុងនោះនាពេលថ្មីៗនេះប្រទេសអ៊ីតាលីបានធ្វើការតាំងបង្ហាញនូវភាពអស្ចារ្យពីនៃដើមណូអែលដែលមានទំហំធំគ្មានពីរ នឹងអស្ចារ្យបំផុត ជាមួយនឹងពិធីបំភ្លឺដើមឈើណូអែលនៅលើភ្នំ Inquino  កណ្តាលនៃប្រទេសអ៊ីតាលីផ្ទាល់។

ពិតណាស់ដើមណូអែលដ៏ធំសម្បើមនេះបានបង្កើតឡើងដោយភ្លើងជិត ៣០០ អំពូល មានកំពស់ ៧៥០ ម៉ែត្រ ទទឹង ៤៥០ ម៉ែត្រ និងត្រូវការខ្សែភ្លើង ៨.៥ គីឡូម៉ែត្រ ដើម្បីបំភ្លឺអំពូល បន្ទាប់ពីចុចប៊ូតុងដើម្បីបើកភ្លើងដើមឈើណូអែលកាំជ្រួចត្រូវបានអុជនៅពីលើដើមណូអែល ដើម្បីស្វាគមន៍ និងអបអរពិធីបុណ្យនៃសុភមង្គល។

ជាមួយនឹងពិធីបើកបំភ្លឺភ្លើងនោះផងដែរក៏មានមនុស្សម្នា និងភ្ញៀវទេសចរជាច្រើនកុះករបានធ្វើការមកចូលទស្សនានូវភាពអស្ចារ្យនៅក្នុងតំបន់នេះយ៉ាងរីករាយ។

ពិធីបំភ្លឺដើមឈើណូអែលនៅ Gubbio គឺជាប្រពៃណីដែលបានបន្តតាំងពីឆ្នាំ ១៩៨១ ហើយនៅឆ្នាំនេះត្រូវបានផ្តល់កិត្តិយសដោយលោក Roberto Morroni អនុប្រធាន Umbria  មកចុចកុងតាក់ភ្លើងវិញម្ដង ព្រោះកាលពីឆ្នាំមុនក៏មានវត្តមានមនុស្សល្បីៗជាច្រើនដែលធ្វើការងារនេះ ក្នុងនោះមាន  អតីតប្រធានាធិបតីអ៊ីតាលី Giorgio Napolitano និងមានអ្នកអវកាសយានិក Paolo Nespoli ផងដែរ៕ ប្រភព៖ Thairath

 

 

 

 

 

មានរឿងអ្វីចេះ! Elon Musk ចង់វាយ Kanye West

0

Elon Musk បាន​ធ្វើឱ្យពិភពលោក​មាន​ការភ្ញាក់ផ្អើល​ នៅពេល​បោះពាក្យសម្ដីថាខ្លួនចង់ដាល់មុខ Kanye West។

គេហទំព័រទ្រឹស្ដីសមគំនិតស្តាំនិយមរបស់សហរដ្ឋអាមេរិកInfowars បានចុះផ្សាយបទសម្ភាសន៍មួយដែលម្ចាស់កម្មវិធី Alex Jones ធ្វើឡើងជាមួយតារារ៉េប Kanye West ដោយបានកោតសរសើរអ្នកនយោបាយមួយរូបគឺលោក Adolf Hitler ហើយច្រានចោលថា Holocaust បាន​កើតឡើង មិនមែនដោយសារ Adolf Hitler ជាអ្នកសម្លាប់ជនជាតិជ្វីសចំនួន ៦លាននាក់ នោះទេ។Elon Musk | Biography, SpaceX, Tesla, Twitter, & Facts | Britannica

Elon Musk បាន​ប្រាប់ថា​ អ្នកដែលបាន​ស្ដាប់សំណួរចម្លើយ កាលពីថ្ងៃសៅរ៍ថា៖ “ខ្ញុំផ្ទាល់ ពិតជា​ចង់ដាល់មុខ Kanye ណាស់ ព្រោះពិតជាញុះញង់ឲ្យខ្ញុំមានទំនោរទៅរកអំពើហិង្សា អ៊ីចឹងវាមិនល្អទាល់តែសោះ”។ Musk បន្តទៀតថា “ខ្ញុំគិតថា វាសំខាន់ណាស់ដែលមនុស្សគ្រប់គ្នា​ដឹង​ថា​ នេះគឺជាការសម្រេចចិត្តរបស់ខ្ញុំ។ ចំណុចខ្លះ អ្នកត្រូវ​តែនិយាយពីអ្វីដែលជាការញុះញង់ឲ្យមាន​អំពើហិង្សា ព្រោះ​វាផ្ទុយនឹងច្បាប់របស់សហរដ្ឋអាមេរិក”។Kanye West Tells Jewish People to 'Forgive Hitler' – Billboard

ជាការពិត ពាក្យសម្ស្ដីចេញជាសាធារណៈ របស់ Kanye West បាននាំលោក ឲ្យប្រឈមមុខនឹងរលកនៃការធ្វើពហិការដ៏ធំបំផុតក្នុងអាជីពការងារ ដូចជាត្រូវបានដកហូតតំណែងមហាសេដ្ឋីលុយដុំ ដោយទស្សនាវដ្ដី Forbes កាលពីថ្ងៃទី ២៥ ខែតុលា ម៉ាកយីហោធំៗជាច្រើនបានលុបចោលកិច្ចសន្យាផ្សាយពាណិជ្ជកម្មដូចជា Adidas, GAP ជាដើម។ គ្រប់យ៉ាងដែល​បាន​កើតឡើង គឺដោយសារតែចលនាប្រកាន់ពូជសាសន៍របស់លោក៕Kanye West: Are Jewish fans still listening? - BBC News

ប្រភព៖ New York Post

ទៅដល់សៀមរាបមួយទាំងមូល មិនចូលលេងកន្លែងនេះ ដូចជាមិនសមសោះ

0

ស្ពានពស់ អូរមានជ័យ ស្ថិតនៅក្នុងភូមិអូរមានជ័យ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ជាកន្លែងកម្សាន្តធម្មជាតិ ដែលមានបរិយាកាសស្ងប់ស្ងាត់ ស្រស់ស្រាយ និង ប្លែកអារម្មណ៍ អមដោយព្រៃព្រឹក្សាបៃតងព័ទ្ធជុំវិញ និង ស្ពានវែងអន្លាយអូសកាច់កោងនៅលើវាលស្រែ លាតសន្ធឹងល្វឹងល្វើយ គួរជាទីមនោរម្យក្រៃលែង។May be an image of 4 people and outdoors

តាមរយៈទិដ្ឋភាពដ៏ស្រស់ត្រកាលបៃតងខ្ចីនេះ បានធ្វើឱ្យមហាជនជាច្រើនរូប នាំគ្នាកួចប៉ងទៅទស្សនាកម្សាន្តនៅទីនោះ ដើម្បីស្រូបជំនោរពីធម្មជាតិ វាលស្រែជាប់ជើងភ្នំ ថតរូបលេងកម្សាន្ត ជិះកង់លើស្ពានដ៏វែងអន្លាយខ្វាត់ខ្វែង។ ទីកន្លែងថ្មីនេះគឺដ៏ស្អាតបំផុតមួយនេះ អមជាមួយសួនផ្កា ចម្រុះពណ៌ដ៏ស្រស់បំព្រង ភាយខ្លិនក្រអូប បើបានទៅលេងម្ដងពិតជាស្រស់ស្រាយ មិនស្ដាយកម្លាំងធ្វើដំណើរនោះទេ។May be an image of 1 person, grass, golf course and tree

ដោយឡែក ដើម្បីទៅដល់ទីស្ថានមួយនេះត្រូវជិះទៅពីប្រាសាទបឹងមាលា ប្រហែល ៥ គីឡូ ដោយនៅខាងឆ្វេងដៃ មានខ្លោងទ្វារសាលាបឋមសិក្សាអូរមានជ័យ ជិះចូលតាមខ្លោងទ្វារសាលា ជិះត្រង់តំរង់ទៅរកជើងភ្នំតែម្ដង៕May be an image of 1 person, tree, cloud, grass and natureMay be an image of 2 people, tree, sky and natureMay be an image of nature, sky and treeMay be an image of sky, nature, tree and road

រូបភាព៖ Angkor Aurora