សម្រាប់សិស្សានុសិស្សដែលទើបតែប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ចប់ ហើយមានដុងសិល្បៈ មិនដឹងថាគួរជ្រើសរើសសាលាណាល្អមែនទេ ថ្ងៃនេះគហទំព័រ KBN សូមណែនាំលោកអ្នកទៅស្គាល់សកវិទ្យាល័យមួយដែលមានកេរ្តិ៍ឈ្មោះល្បីជាងគេខាងផ្នែកសិល្បៈ នៅកម្ពុជា។
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA ឬសាលារចនា) ជាគ្រឹះស្ថានឧត្តមសិក្សាដ៏ចំណាស់មួយ និងមានកេរ្តិ៍ឈ្មោះបោះសម្លេងខ្លាំងខាងផ្នែកសិល្បៈ។ 
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានមហាវិទ្យាល័យចំនួន ៥ ដែលមានមុខជំនាញដូចខាងក្រោម :
១. មហាវិទ្យាល័យបុរាណវិទ្យា
- ជំនាញ: បុរាណវិទ្យា
- ជំនាញ: មគ្គុទេសក៍បេតិកភណ្ឌវប្បធម៌
២. មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូនីយវិទ្យា
- ជំនាញ៖ ស្ថាបត្យកម្ម និងនគរូបនីយវិទ្យា
៣. មហាវិទ្យាល័យតូរ្យតន្តី្រ
- ជំនាញ: ឧបករណ៍តន្តី្រ (បុរាណ និងសម័យ) និង ជំនាញ៖បញ្ញាវង់ភ្លេង
- ជំនាញ: តន្ត្រីវិទ្យា
- ជំនាញ:និពន្ធតន្តី
- ជំនាញ: ចម្រៀង (បុរាណ និងជាពួក)
៤. មហាវិទ្យាល័យសិល្បៈសូនរូប
- ជំនាញ: វិចិត្រកម្ម
- ជំនាញ: ចម្លាក់ទំនើប និង ជំនាញ៖ តុបតែងលម្អនៃស្ថាបត្យកម្ម
៥. មហាវិទ្យាល័យសិល្បៈនាជសាស្ត្រ
- ជំនាញ: ដឹកនាំរឿង ល្ខោននិយាយ
- ជំនាញ: ដឹកនាំរឿង ល្ខោនបាសាក់
- ជំនាញ: ដឹកនាំរឿង ល្ខោនខោល
- ជំនាញ: ដឹកនាំរឿង ល្ខោនអាប៉េ
- ជំនាញ: ដឹកនាំរឿង របាំប្រពៃណី និងសៀក
- ជំនាញ: ដឹកនាំរឿង ល្ខោនក្បាច់បុរាណ
- ជំនាញ: ដឹកនាំរឿង ល្ខោនយីកេ
- ជំនាញ: ដឹកនាំរឿង ល្ខោនមហោរី
- ជំនាញ: ដឹកនាំរឿង ល្ខោនកំណាព្យ
- ជំនាញ: ដឹកនាំរឿង ល្ខោនស្រមោលស្បែកធំ

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានទីតាំងនៅអគារលេខ ៧២ កាច់ជ្រុងផ្លូវព្រះអង្គយុគន្ធរ (លេខ១៩) និងផ្លូវមគ្គវ័ន សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ទ្វរស័ព្ទលេខ ០២៣ ៩៨៦ ៤១៧)៕
ប្រភព: សៀវភៅណែមគ្គុទេសសិក្សាក្រសួងអប់រំ យុវជន និងកីឡា










