កូនខ្មែរដំបូងដែលទទួលបានប៊ូតុងពេជ្រពីក្រុមហ៊ុន YouTube ត្រូវបានគេស្គាល់ថាគឺជាលោក ឃត់ សុខា ដែលជាអ្នកជំនាញផលិតវីដេអូរកលុយតាមបណ្ដាញសង្គម មិនតែថា YouTube សម្បីតែFacebook និង Google។

លោក ឃត់ សុខា ត្រូវបានគេដឹងថា ជាអ្នកផលិតវីដេអូបែប Primitive ដែលឆានែលយូធូបរបស់លោកមានឈ្មោះថា Survival Builderមានអ្នក Subscribers រហូតដល់ ១០.៣លាននាក់ឯណ្ណោះ។ លោកក៏មានហ្វេសប៊ុកឈ្មោះ Survival Builder Viral អ្នកចំនួនអ្នកតាមដានដល់ទៅ ៣លាននាក់ផងដែរ។

លោក ឃត់ សុខា ត្រូវបានគេដឹងថា គឺជាអតីតបុគ្គលិកជំនាញផ្នែកអាយធី តែក្រោយមកលោកក៏បានងាកមកចាប់អារម្មណ៍ផលិតមាតិការនៅលើបណ្ដាញសង្គមដើម្បីរកចំណូលបន្ថែមវិញ។ វីដេអូរបស់លោកភាគច្រើនបង្ហាញពីការជីកដីសង់ផ្ទះ សង់ជ្រកប្លែកៗ ដែលជាទីទាក់ចិត្តអ្នកទស្សនា និងអាចស្រូបទាញឱ្យមានអ្នកតាមដានសកម្មភាពវីដេអូរបស់ដល់ទៅ ១០លាននាក់។

គួរបញ្ជាក់ផងដែរថា តាមគោលការណ៍របស់យូធូប អ្នតផលិតមាតិការដែលទទួលបានប៊ូតុងប្រាក់ (Silver) លុះត្រាតែមានចំនួន ១សែន subscribers សម្រាប់ប៊ូតុងមាស (Gold) គឺមានចំនួន ១លាន subscribers ចំពោះប៊ូតុងពេជ្រ (Diamond) គឺមានចំនួនកើនឡើងដល់ ១០លាន subscribers (10 លាននាក់) និងប៊ូតុងពិសេសចុងក្រោយគេនេះ ពេជ្រក្រហម (Red Diamond) ១០០លាន subscriber (គឺ ១០០លាននាក់) ។ នេះអាចចាត់ទុកថា ជាលោកដំបូងហើយដែលកូនខ្មែរយើងអាចធ្វើបាន និងទទួលបានប៊ូតុងពេជ្រ៕