ប្រទេសថៃ៖ ទេសភាពដ៏ស្រស់ស្អាត និងអាកាសធាតុដ៏ត្រជាក់មានចុះអ័ព្ទនៅជុំវិញតំបន់ភ្នំ Doi Luang Chiang Dao នៃស្រុក ឈៀង ដាវ ខេត្តឈៀងម៉ៃ ដែលបានបង្ហាញនូវភាពស្រស់ស្អាតនៃវាលផ្កាហាក់ដូចជាឋានសួគ៌ក្រោមមេឃ។

ក្នុងអំឡុងពេលនេះតំបន់ភ្នំ Doi Luang Chiang Dao គឺបានបញ្ចញនូវភាពស្រស់ស្អាតបំផុត និងគួរឱ្យចង់ទៅទស្សនាជាខ្លាំង ព្រោះនៅទីនោះមានខ្យល់ត្រជាក់ដែលព័ទ្ធជុំវិញដោយអ័ព្ទនាពេលព្រឹក ស័ក្តិសមសម្រាប់ការសម្រាកលំហែកាយក្នុងខ្យល់អាកាសបរិសុទ្ធរួមជាមួយនឹងវាលផ្កាចំរុះពណ៌យ៉ាងទាក់ទាញ និងស្រស់ស្អាតជាខ្លាំង។
លើសពីនោះនៅទីនេះជាតំបន់កសិកម្មដែលដាំផ្កាចម្រុះពណ៌ជុំវិញអគារផ្សេងៗ រួមទាំងមានផ្ទះសំណាក់ដែលជាផ្ទះធ្វើពីឈើតូចៗ ដ៏គួរឱ្យស្រលាញ់ដែលអាចឱ្យអ្នកសម្រាកស្រូបយកធម្មជាតិបានយ៉ាងពេញលេញ។
ជាមួយគ្នានោះនៅពេលព្រឹកអ្នកអាចក្រោកឡើងដើម្បីមើលថ្ងៃរះជាមួយនឹងអ័ព្ទជុំវិញនៅលើភ្នំកណ្តាលទិដ្ឋភាពនៃ Doi Luang Chiang Dao ដែលឈរនៅពីមុខអ្នកយ៉ាងអស្ចារ្យ និងមានជ្រុងសម្រាប់ឱ្យភ្ញៀវសម្សាន្តថតរូបនៅក្នុងសួនផ្កាផងដែរ។

ដូច្នេះប្រសិនបើចង់ទទួលបាននូវបរិយាកាសដ៏រ៉ូមែនទិកសូមកុំភ្លេចមកកម្សាន្តនៅតំបន់ភ្នំ Doi Luang Chiang Dao ក្នុងខេត្ត ឈៀង ម៉ៃ៕ ប្រភព៖ Sanook

.jpg)
















