Home Blog Page 1954

ពូទីន លុបចោលសន្និសីទសារព័ត៌មានមុនដំណាច់ឆ្នាំ ជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំ ព្រោះជាប់ធ្វើសង្រ្គាមជាមួយអ៊ុយក្រែន

0

អន្តរជាតិ៖ វិមានក្រឹមឡាំង បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនធ្វើសន្និសីទសារព័ត៌មានមុនដំណាច់ឆ្នាំ ជាមួយអ្នកសារព័ត៌មាន នោះទេ ហើយដែលនេះជាការលុបចោលលើកដំបូងបំផុតក្នុងរយៈពេល១០ឆ្នាំ ខណៈសង្រ្គាមនៅអ៊ុយក្រែន ជិតចូលដល់ខែទី១០។ នេះបើយោងតាមការដកស្រង់ ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថានឹងមិនមានសន្និសីទសារព័ត៌មាន មុនចូលឆ្នាំថ្មី នោះទេ ប៉ុន្តែបានកត់សម្គាល់ថា លោក ពូទីន នៅតែថ្លែងសុន្ទរកថាជាទៀងទាត់ទៅកាន់សារព័ត៌មាន និងជូនដំណឹងពីដំណើរទស្សនកិច្ចបរទេស។

យ៉ាងនេះក្តី លោក ប៉េសកូវ មិនបានផ្តល់ហេតុផលសម្រាប់ការមិនរៀបចំសន្និសីទប្រចាំឆ្នាំ ដែលជាធម្មតាមានរយៈពេលជាច្រើនម៉ោងនោះទេ ស្របពេល ក្រុមអ្នកជំនាញខ្លះចាត់ទុកថាការលុបចោលសន្និសីទនេះ គឺដោយសារតែសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា លោក ពូទីន ដែលកាន់អំណាចតាំងពីឆ្នាំ២០០០ តែងតែធ្វើសន្និសីទសារព័ត៌មានរៀងរាល់ខែធ្នូ ដែលជាព្រឹត្តិការណ៍មួយលើកមុខមាត់របស់លោក នៅលើទូរទស្សន៍រដ្ឋ។ នៅ២០២២ឆ្នាំនេះ គឺជាលើកទីមួយហើយក្នុងរយៈពេល១០ឆ្នាំមកនេះ ដែលលោក ពូទីន មិនប្រារព្ធព្រឹត្តិការណ៍ខែធ្នូ ដែលជាឱកាសដ៏កម្រមួយសម្រាប់អ្នកសារព័ត៌មាននៅខាងក្រៅវិមានក្រឹមឡាំង រួមទាំងអ្នកកាសែតអន្តរជាតិ ដើម្បីសួរសំណួរទៅកាន់ប្រធានាធិបតីរុស្ស៊ី ដោយផ្ទាល់​ ៕

មេពន្ធដារ កោះអញ្ជើញអគ្គនាយកក្រុមហ៊ុនចំនួន៥ ចូលខ្លួនមកទូទាត់បំណុលពន្ធ

0

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតអញ្ជើញអគ្គនាយកក្រុមហ៊ុនចំនួន៥ ឲ្យចូលខ្លួនមកទូទាត់បំណុលពន្ធរដ្ឋ។ នេះបើតាមលិខិត ដែលបណ្ដាញព័ត៌មានទទួលបាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ។

ខាងក្រោមនេះ ជាលិខិតអញ្ជើញ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានខ្លឹមសារទាំងស្រុង៖

Impunity KH ឈ្នះមេដាយពិភពលោកផ្លូវការលើកដំបូង ឱ្យកម្ពុជា

0

ការប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោកលើកទី១៤ (14TH IESF World Esport Championship) ឆ្នាំ២០២២រៀបចំដោយសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ (IeSF) នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីពីថ្ងៃទី១ ដល់ទី១១ ខែធ្នូ ឆ្នាំ២០២២។

សម្រាប់កម្ពុជាបានបញ្ជូនក្រុម Impunity KH លើប្រភេទវិញ្ញាសា Mobile Legends: Bang Bang មួយប៉ុណ្ណោះ និងឈ្នះមេដាយសំរឹទ្ធផ្លូវការជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កីឡាអេឡិចត្រូនិកកម្ពុជាក្នុងនាមជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ ស្របពេលដែលវិញ្ញាសា Mobile Legends: Bang Bang កំពុងរីកចម្រើននៅកម្ពុជា។ ក្រុម Impunity KH របស់កម្ពុជាឆ្លងកាត់៤ប្រកួតគឺឈ្នះ២ប្រកួត និងចាញ់២ប្រកួត។

ប្រកួតទី១ ក្រុមកម្ពុជាឈ្នះក្រុមជម្រើសជាតិណាមីប៊ី ២-០, ប្រកួតលើកទី២ ឈ្នះក្រុមម៉ាឡេស៊ី ២-១ ប៉ុន្តែចាញ់ឥណ្ឌូនេស៊ី ២-១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្រិតខ្ពស់ និងបន្តចាញ់ហ្វីលីពីន ២-០ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៀតនៅកម្រិតទាប ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣ គឺមេដាយសំរឹទ្ធ ជាមួយប្រាក់រង្វាន់២ម៉ឺនដុល្លារអាមេរិក ខណៈឥណ្ឌូនេស៊ីឈ្នះមេដាយមាសទទួលបានប្រាក់រង្វាន់៥ម៉ឺនដុល្លារ និងហ្វីលីពីនទទួលបានមេដាយប្រាក់ជាមួយប្រាក់រង្វាន់៣ម៉ឺនដុល្លារ៕

កីឡាករបាល់ទាត់កំពូលរបស់អ៊ីរ៉ង់ ប្រឈមមុខនឹងការកា.ត់.ទោ.ស.ប្រ.ហា.រ.ជី.វិ.ត ក្រោយធ្វើរឿងមួយនេះក្នុងប្រទេស

0

បរទេស៖ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ កាសែត The Daily Star បានយការណ៍ថា កីឡាករបាល់ទាត់លំដាប់កំពូលរបស់អ៊ីរ៉ង់ម្នាក់ កំពុងប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត បន្ទាប់ពីគាត់ត្រូវបាន “បង្ខំ” ឱ្យសារភាពតាមទូរទស្សន៍ទាក់ទងនឹងការធ្វើយុទ្ធនាការទាមទារសិទ្ធិស្ត្រី និងសេរីភាពក្នុងប្រទេសថាមិនសមរម្យ។

ទាក់ទងនឹងបញ្ហាខាងលើ សហព័ន្ធកីឡាករបាល់ទាត់ FIFPRO បានបង្ហោះសារកាលពីយប់ថ្ងៃចន្ទ ទី១២ ខែធ្នូនេះ ថា FIFPRO ពិតជាមានការភ្ញាក់ផ្អើល និងខកចិត្តចំពោះរបាយការណ៍ដែលថាកីឡាករបាល់ទាត់អាជីពលោក Amir Nasser-Azadani ប្រឈមនឹងការប្រហារជីវិតនៅអ៊ីរ៉ង់បន្ទាប់ពីលោកធ្វើយុទ្ធនាការទាមទារសិទ្ធិស្ត្រី និង សេរីភាពជាមូលដ្ឋានក្នុងប្រទេស ឈរក្នុងសាមគ្គីភាព ហើយអំពាវនាវឲ្យដក ទណ្ឌកម្មចេញភ្លាមៗ។

ជាមួយគ្នានោះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Iran Wire ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ សំខាន់របស់ប្រទេសនេះបានបន្ថែមថា ប្រព័ន្ធតុលាការនៃសាធារណរដ្ឋអ៊ីស្លាមគ្រោងនឹងព្យួរកកីឡាករបាល់ទាត់វ័យ ២៦ ឆ្នាំរូបនេះ បន្ទាប់ពីលោក Nasser-Azadani ដែលជាជនជាប់ចោទ និងពីរនាក់ទៀតបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍រដ្ឋកាលពីថ្ងៃទី ២០ ខែវិច្ឆិកាកន្លងទៅ ពួកគេត្រូវបានគេឱ្យអានការសារភាពដែល “បង្ខំ” ពីអាជ្ញាធរ។

គួរបញ្ជាក់ផងដែរថាប្រទេសអ៊ីរ៉ង់កំពុងជួបប្រទះការតវ៉ាទូទាំងប្រទេស មូលហេតុគឺបន្ទាប់ពីការស្លាប់របស់ Mahsa Amini អាយុ ២២ ឆ្នាំ ខណៈពេលដែលនាងស្ថិតនៅក្រោមការឃុំឃាំងរបស់ប៉ូលីសនៅក្នុងខែកញ្ញាកន្លងទៅ ហើយនាងត្រូវបានឃុំខ្លួនដោយការចោទប្រកាន់ថាបានបំពានច្បាប់តឹងរ៉ឹងទាក់ទង នឹងការគ្របក្បាលរបស់ស្ត្រី៕ ប្រភព៖ Sanook

 

 

កុំភ្លេចទស្សនារឿងភាគ របស់តារាខ្មែរ ពេជ្រ វត្តីសារ៉ាវឌ្ឍី សម្ដែងជាមួយតារាល្បីថៃ នឹងចាក់ផ្សាយឆាប់ៗនេះហើយ

0

កាលពីពេលថ្មីៗនេះម្ចាសក្រុមហ៊ុន MGI គឺ​លោក​ Nawat បានបង្ហើបឱ្យដឹងថា បវរកញ្ញា Miss Grand Cambodia ២០២២ ពេជ្រ វត្តីសារ៉ាវឌ្ឍី ហៅ Pichy នាងនឹងចូលរួមសម្ដែងជាមួយនឹងតារាល្បីៗក្នុងប្រទេសថៃមួយចំនួន ជាពិសេសគឺជាមួយម្ចាស់ជ័យលាភី  Miss Grand Thailand លំដាប់ ថ្នាក់ លេខ ១ និង ជារង  Miss Grand International 2022 កញ្ញា Ingfah ដោយរឿងដែលបានសម្ដែងរួមគ្នានេះផងដែរនឹងត្រូវចាក់ផ្សាយនៅដើមខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ។

មហាជនអ្នកគាំទ្រវិស័យបវរកញ្ញា Miss Grand International ច្បាស់ជាបានស្គាល់ជាមួយនឹងបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជាបវរកញ្ញា Miss Grand Cambodia ២០២២នេះ ដោយក្នុងនោះ​បន្ទាប់ពីនាងទទួលបាននូវជ័លាភីរង  Miss Grand International 2022 រួចមក នាងបានក្លាយជាអាដល់ក្នុងដួងចិត្តរបស់ហ្វេនៗក្នុងប្រទេសខ្មែរយ៉ាងខ្លាំង ជាពិសេសកញ្ញាក៏បានឆកយបេះដូងរបស់ហ្វេនៗនៅក្នុងប្រទេសថៃមិនតិចនាក់នោះដែរ។

ទោះជាយ៉ាងណាបន្ទាប់មានកេរ្ដិ៍ឈ្មោះល្បី ល្បាញ ក៏មានក្រុមហ៊ុនជាច្រើនបានផ្ដល់ឱកាសការងារផ្សេងៗនៅក្នុងប្រទេសថៃ  មិនតែប៉ុណ្ណោះបើតាមផេកអ្នកដែលនិយមគាំទ្រ Pichy បានបង្ហើបថាកញ្ញាជិតក្លាយជា BA របស់ ផលិតផលធំមួយនៅក្នុងប្រទេសកម្ពុជា ដែលមានតម្លៃខ្លួនខ្ពស់រហូតដល់ខ្ទង់លានឯណ្ណោះ។

យ៉ាងណាមិញអ្វីដែលរឹតតែពិសេស និងគួរឱ្យចាប់អារម្មណ៍ គឺ​ម្ចាសក្រុមហ៊ុន MGI គឺ​លោក​ Nawat បានបង្ហើបឱ្យដឹងថា Pichy នាងនឹងចូលរួមសម្ដែងជាមួយនឹងតារាល្បីៗក្នុងប្រទេសថៃមួយចំនួន រួមមាន កញ្ញា Ingfah ម្ចាស់ជ័យលាភី  Miss Grand Thailand លំដាប់ថ្នាក់លេខ ១ និងជារង  Miss Grand International 2022 រួមនឹងកញ្ញា Charlotte Austin បេក្ខនារី  Miss Grand Thailand រងលំដាប់ទី ៥ផងដែរ។

ដោយក្នុងរឿងភាគដែលពួកគេចូលរួមសម្ដែងរួមគ្នានោះមានចំណងជើងថា «แค่อยากบอกรัก (Show me love)» ដែលមានអត្ថន័យថា “គ្រាន់តែចង់ប្រាប់ថាស្នេហ៍”។ នៅក្នុងរឿងនេះជាប្រភេទរឿងបែបYuri ឬប្រភេទសាច់រឿងបែបស្រីស្រលាញ់ស្រី។

ក្នុងនោះគេក៏បានកំណត់នូវថ្ងៃចាក់ផ្សាយនូវរឿងនេះ អាចនឹងខ្ទងដើមខែ កុម្ភៈ ឬក្នុងអំឡុងនៃបុណ្យសេចក្ដីស្រឡាញ់ក្នុងឆ្នាំ២០២៣ខាងមុខឆាប់ៗនេះ។

ទោះជាយ៉ាងណាសូមកុំភ្លេចតាមដានទស្សនា ពីស្នាដៃកូនខ្មែរចាប់ដៃគ្នាសម្ដែងជាមួយនឹងបរទេសថាតើសមត្ថភាពសម្ដែងរបស់ Pichy អស្ចារ្យប៉ុណ្ណា? ហើយការចេញសម្ដែងនេះក៏ជាឱកាសឱ្យគេបានស្គាល់ពីតារាស្រីខ្មែរយើងកាន់តែច្បាស់ថែមទៀត៕

 

 

សហភាពអឺរ៉ុប បង្ហើបពីឃ្លាំងស្តុកអាវុធជិតអស់ពីឃ្លាំងហើយ ព្រោះតែផ្តល់ជូនអ៊ុយក្រែន

0

អន្តរជាតិ៖ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយថា ឃ្លាំងស្តុកអាវុធយោធារបស់សមាជិកសហភាពអឺរ៉ុបបានធ្លាក់ចុះដោយសារតែការបន្តផ្តល់ជំនួយដល់អ៊ុយក្រែន។

យោងតាមតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបដែលទទួលបន្ទុកផ្នែកសន្តិសុខ និងគោលនយោបាយការបរទេសលោក Josep Borrell បានលើកឡើងថា សមាជិកសហភាពអឺរ៉ុបត្រូវតែចំណាយធនធានបន្ថែមទៀតចូលទៅក្នុងការពង្រឹងសមត្ថភាពយោធារបស់ខ្លួន ដើម្បីធានាឱ្យមានលំហូរនៃសព្វាវុធបន្តទៅកាន់អ៊ុយក្រែន។

លោក Josep Borrell បាននិយាយថា “យើងបានផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន។ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះយើងដឹងថា ឃ្លាំងផ្ទុកយោធារបស់យើងបានអស់ហើយ”។

លោក Josep Borrell បានសង្កត់ធ្ងន់ថា ស្ថានភាពបច្ចុប្បន្នគឺជា “ការដាស់តឿនសម្រាប់រដ្ឋសមាជិកសហភាពអឺរ៉ុបទាំងអស់អំពីសមត្ថភាពយោធារបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខ និងគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបក៏បានសរសើរផងដែរចំពោះការណ៍ពិតដែលថាការចំណាយរបស់សហភាពអឺរ៉ុបលើវិស័យការពារជាតិបានលើសពី ២០០ពាន់លានអឺរ៉ូជាលើកដំបូង។

យោងតាមលោក Josep Borrell ប្រទេសជាសមាជិកសហភាពអឺរ៉ុបកំពុងខិតទៅជិតស្តង់ដារ NATO នៃការចំណាយយោធានៅ ២% នៃផលិតផលក្នុងស្រុកសរុប ខណៈដែលមកទល់ពេលនេះទីភ្នាក់ងារការពារអឺរ៉ុបបានវិនិយោគលើវិស័យការពារជាតិដែលមានចំនួនកំណត់ត្រា ៥២ពាន់លានអឺរ៉ូ។

យោងតាមស្ថិតិដែលប្រមូលបានដោយវិទ្យាស្ថាន Kiel សម្រាប់សេដ្ឋកិច្ចពិភពលោក គិតត្រឹមខែមុន សហភាពអឺរ៉ុប និងប្រទេសជាសមាជិកបានផ្តល់ជំនួយយោធាជាង១១ ពាន់លានដុល្លារដល់អ៊ុយក្រែនក្នុងឆ្នាំ 2022 ដោយចក្រភពអង់គ្លេស និងកាណាដាផ្តល់ច្រើនជាង ៥,៥ ពាន់លានដុល្លារ ខណៈដែល អាមេរិកបានបូមកញ្ចប់ជំនួយយោធាសរុបយ៉ាងតិច ២២,៨ ពាន់លានដុល្លារ។

ប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ Olaf Scholz បានសន្យាថានឹងបន្តផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងកៀវ “ដរាបណាចាំបាច់”។

ទីក្រុងមូស្គូបានព្រមានលោកខាងលិចជាយូរមកហើយប្រឆាំងនឹងការបញ្ជូនសព្វាវុធទៅកាន់ទីក្រុងកៀវ ដោយនិយាយថា វាគ្រាន់តែអូសបន្លាយការប្រយុទ្ធ និងបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី នឹងអង្គការណាតូ ហើយធ្វើឱ្យលោកខាងលិចក្ក្លាយជាអ្នកចូលរួមក្នុងសង្គ្រាមដោយផ្ទាល់​ ៕

នារីម្នាក់ស្មោះចិត្តសងបំណុលគេ ជំនួសម្តាយ ដោយចេញសែកស្អុយជាង១លានដុល្លារ

0

ភ្នំពេញ៖ ស្ដ្រីម្នាក់ដែលត្រូវការស្គាល់ថា ជាអ្នកមានមុខជំនួញ និងកេរ្ដិ៍គ្រាន់បើនៅក្នុងសង្គម ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនពាក់ព័ន្ធចេញសែកស្អុយ ជាង១លានដុល្លារ។

ស្ដ្រីដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនឈ្មោះ លី ឈីវហ៊ុយ អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះលេខ១៧ ផ្លូវលេខ៤៨៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីចាត់វិធានការតាមច្បាប់ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (សែកស្អុយ) ជាង១លានដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ២០២១។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ស្ដ្រីខាងលើនេះ មានមុខជំនួញជាម្ចាស់ស្ថានីយប្រេងឥន្ទនៈមួយកន្លែង ដែលមានទីតាំងនៅម្ដុំបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយនាពេលកន្លងទៅ ស្រ្តីជាម្តាយរបស់ជនសង្ស័យរូប ក៏ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្ដងរួចមកហើយ ពាក់ព័ន្ធករណីស្រដៀងគ្នានេះ ប៉ុន្ដែត្រូវបានដោះលែងត្រឡប់មកវិញ។

ពាក់ព័ន្ធករណីនេះ ជនរងគ្រោះតាមអំពាវនាវដល់ស្ថាប័នតុលាការ ជួយចាត់វិធានការឲ្យម៉ឺងម៉ាត់ចំពោះស្ដ្រី លី ឈីវហ៊ុយ ដែលបានបោកប្រាស់លុយរបស់ខ្លួន ដើម្បីកុំឲ្យមានឱកាសបន្ដសកម្មភាពខុសច្បាប់បែបនេះទៀត​ ៕

ស្រ្តីជាម្តាយ និងកូនស្រី ដែលបានរងការចោទប្រកាន់ចេញសែកស្អុយដល់ជនរងគ្រោះ

ភ្នំភ្លើងនៅឈីលីជាតំបន់កម្សាន្តដ៏ទាក់ទាញបានផ្ទុះជាលើកដំបូង រហូតអាជ្ញាធរប្រកាសអាសន្ន

0

បរទេស៖ ការផ្ទុះភ្នំភ្លើង “Lascar” ដែលជាទីតាំងនៃកន្លែងទេសចរណ៍ដ៏ល្បីល្បាញមួយនៅក្នុងប្រទេសឈីលី បង្កឱ្យមានការភ្ញាក់ផ្អើលជាមួយនឹងផេះខ្មួលខ្មាញ់បានបង្កើតជាផ្សែងហុយឡើងកម្ពស់ ៦.០០០ ម៉ែត្រ រហូតមន្ត្រីក្នុងតំបន់បានប្រកាសកម្រិតអាសន្ន និងបានបញ្ជាឱ្យបិទផ្លូវទេសចរណ៍ឡើងទៅលើភ្នំភ្លើងជាបណ្ដោះអាសន្ន។

កាលពីថ្ងៃទី១១ ​ខែធ្នូ ឆ្នាំ២០២២ ​ ទីភ្នាក់ងារសារព័ត៌មាន BBC បានរាយការណ៍ថា ភ្នំភ្លើង “Lascar” (Lascar) នៅលើជួរភ្នំ Andes  នៅភាគខាងជើងនៃប្រទេសឈីលី ផ្សែង និងផេះបានផ្ទុះឡើងក្នុងចម្ងាយ ជាង ៦.០០០ ម៉ែត្រទៅលើអាកាសដែលនេះជាការផ្ទុះដំបូងក្នុងរយៈពេល ៣០ឆ្នាំ ។

អាជ្ញាធរឈីលីបានបង្កើនកម្រិតប្រកាសអាសន្នភ្នំភ្លើង ពីពណ៌បៃតងទៅជាពណ៌លឿង ជាពិសេសនៅ តំបន់តាឡាបឺរ និង Antofagasta ដែលជាទីក្រុងតូចមួយមានចម្ងាយត្រឹមតែ ១២ គីឡូម៉ែត្រពីភ្នំភ្លើង ហើយបានប្រកាសតំបន់ហាមឃាត់ក្នុងរង្វង់ ៥ គីឡូម៉ែត្រជុំវិញរណ្ដៅភ្នំភ្លើង។

ជាមួយគ្នានោះទីភ្នាក់ងារភូគព្ភសាស្ត្រ និងរ៉ែរបស់ប្រទេសឈីលី បាននិយាយថាការរញ្ជួយដីកម្រិតស្រាលត្រូវបានគេរាយការណ៍ថាមាននៅក្នុងតំបន់ជាច្រើននៅជិតភ្នំភ្លើង ប៉ុន្តែសំណាងល្អមិនមានសេចក្តីរាយការណ៍អំពីការខូចខាតណាមួយឡើយ។

គួរបញ្ជាក់ថា្នភ្នំភ្លើង Lascar ស្ថិតនៅចម្ងាយត្រឹមតែ ៧០ គីឡូម៉ែត្រពីទីក្រុង San Pedro de Atacama ដែលជាទីក្រុងទេសចរណ៍ដ៏ពេញនិយមមួយ វាតែងតែត្រូវបានភ្ញៀវទេសចរជាច្រើនមកទស្សនាសម្រាប់ការឡើងភ្នំ និងទស្សនាវាលខ្សាច់ Atacama ដ៏ស្រស់ស្អាត ប៉ុន្តែវាជាកន្លែងស្ងួតបំផុតនៅលើផែនដីនេះ៕ ប្រភព៖ Thairath

 

កងទ័ពឥណ្ឌា និងចិន វាយប្រហារគ្នាជាថ្មី នៅឯតំបន់ព្រំដែន

0

ញូវដេលី៖ កងទ័ពឥណ្ឌា និងចិន បានប៉ះទង្គិចគ្នានៅឯតំបន់ជម្លោះព្រំដែននៃជួរភ្នំហិរម៉ាឡៃ កាលពីសប្ដាហ៍មុន ដោយបណ្ដាលឱ្យកងទ័ពទាំងសងខាង ជាច្រើននាក់រងរបួសស្រាល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន AFP ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពពីយោធាឥណ្ឌា ដែលបានបញ្ជាក់ទៀតថា ការប៉ះទង្គិចគ្នាបានកើតឡើងកាលពី ថ្ងៃទី៩ ខែធ្នូកន្លងទៅនេះនៅឯតំបន់ តាវ៉ាង (Tawang) រដ្ឋអារូណាចាល់ ប្រាដែស Arunachal Pradesh របស់ឥណ្ឌា ជាប់ព្រំដែនជាមួយចិន និងបន្ទាប់ពី យោធាឥណ្ឌា និងអាមេរិកដឹកនាំការធ្វើសមយុទ្ធយោធានៅក្បែរតំបន់ព្រំដែន។ យោធាឥណ្ឌាដែលបានទទួលស្គាល់ការប៉ះទង្គិចគ្នាជាមួយចិន កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ បានបន្ថែមថា កងទ័ពរបស់ខ្លួនយ៉ាងហោច ៦នាក់បានរងរបួស ប៉ុន្តែខាងភាគីចិនមិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងឥណ្ឌា និងចិន បានស្គាល់ភាពតានតឹង ចាប់តំាងពីផ្ទុះជម្លោះព្រំដែនដ៏ហិង្សាកាលពីខែមិថុនា ឆ្នាំ២០២០ ដែលបានធ្វើឱ្យ កងទ័ពឥណ្ឌា ២០នាក់ស្លាប់ រីឯកងទ័ពចិន ៤នាក់បានស្លាប់៕

ការបាញ់ប្រហារឆ្លងព្រំដែន រវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានយ៉ាងក្ដៅគគុក បណ្តាលឲ្យជនស៊ីវិល ៦ នាក់ស្លា.ប់

0

បរទេស៖ កងទ័ពអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានបានប៉ះទង្គិចគ្នា និងបានបាញ់កាំភ្លើងធំ ព្រមទាំងអាវុធតបតទៅវិញទៅមកតាមព្រំដែន ដែលបណ្តាលឱ្យមានជនស៊ីវិល ៦នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។

នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ទីភ្នាក់ងារសារព័ត៌មាន BBC រាយការណ៍ថា កងទ័ពប៉ាគីស្ថានបានថ្កោលទោសកងទ័ពអាហ្វហ្គានីស្ថានក្រោមរបបតាលីបង់ ដោយទាហានអាហ្វហ្គានីស្ថានបានបើកការបាញ់ ប្រហារ ឆ្លងកាត់ព្រំដែនក្នុងទីក្រុង  Shaman ភាគខាងជើងកាលពីថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

ហេតុការណ៍នេះបានបណ្ដាលឱ្យជនស៊ីវិល ៦នាក់បានស្លាប់ និងយ៉ាងហោចណាស់ ១៧នាក់បានរងរបួស។

ទោះបីជាយ៉ាងណាគេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុដែលបង្កឱ្យមានការផ្ទុះអាវុធឡើងរវាងប្រទេសទាំងពីរនៅចំណុចព្រំដែននេះនៅឡើយទេ ប៉ុន្តែភាពតានតឹងរវាងប្រទេសទាំងពីរនៅតែបន្តកើនឡើងចាប់តាំងពីពួកតាលីបង់ បានដណ្តើមអំណាចម្តងទៀតនៅអាហ្វហ្គានីស្ថានកាលពីខែសីហា កន្លងទៅ។

យ៉ាងណាមិញប្រភពដដែលបានឱ្យដឹង និងបានដកស្រង់ប្រភពមួយនៅក្នុងទីភ្នាក់ងារសន្តិសុខ អាហ្វហ្គានីស្ថាន ដោយនិយាយថាការវាយប្រហារបានកើតឡើងបន្ទាប់ពីភាគីប៉ាគីស្ថានបានអំពាវនាវឱ្យឆ្មាំព្រំដែនអាហ្វហ្គានីស្ថាន “កំណត់ការវាយប្រហារ”  ព្រោះតែការបញ្ឈប់ការសាងសង់ប៉ុស្តិ៍ត្រួតពិនិត្យ នៅខាងព្រំដែនរបស់ពួកគេ។

មិនតែប៉ុណ្ណោះភាពតានតឹងនេះបានផ្ទុះឡើងបន្ទាប់ពីទាហានអាហ្វហ្គានីស្ថានបានព្យាយាមកាត់ផ្នែកខ្លះនៃរបងព្រំដែនផងដែរ។

ជាមួយគ្នានោះបន្ទាប់ពីមានហេតុការផ្ទុះអាវុធកើតឡើង នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បាននិយាយថា សកម្មភាពរបស់អាហ្វហ្គានីស្ថានសមនឹងទទួលបានការថ្កោលទោសខ្លាំងបំផុត៕ ប្រភព៖ Thairath