ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៥-៣១ ខែមករា ឆ្នាំ២០២៣។

ក្រសួងធនធានទឹកបញ្ជាក់ថា ក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមករានេះ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានបក់ ក្នុងល្បឿនពីមធ្យមទៅខ្លាំង។

ក្រសួងបញ្ជាក់ថាស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ តំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C សីតុណ្ហភាពអតិបរមា មានពី ២៨-៣៣ °C អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម។

២៖ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ១៥-២០°C សីតុណ្ហភាពអតិបរមា មានពី ២៨- ៣១°C ធាតុអាកាសអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង។ ជាពិសេសខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ និងឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅ ១៥-១៧°C នៅពេលព្រឹក និងនៅពេលយប់។

៣៖ តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C នឹងអាចមានខ្យល់បក់បោកលាយឡំ និងរលកសមុទខ្ពស់។

ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់បងប្អូនសាធារណជន បន្តបង្កើនការប្រុងប្រយ័ត្ន ចំពោះស្ថានភាពចុះត្រជាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9phRYErcsTi4SK6joMl_9LKD6ioe9fUfSEzYrKUHhmM-huahd62Bpe0aiHBtUwFqgmz6XIhl3Jy0EpIgzCBSuOCHi9rR1vANnZbcFUbMq5fmsFL1tlRqBTYqMuSWFL9IaNdz8jsqgrcMUJ7D_Fc2WhcUMwdF-KKiRpx7fmNUb7KPF05Rj-CJgGXSR/s1280/photo_2023-01-24_09-33-27.jpg