Home Blog Page 1929

ចិនប្រកាសថាប្រព័ន្ធសុខាភិបាលរបស់ខ្លួន ហៀបនឹងដួលរលំហើយ ក្រោយជំងឺកូវីដវាយលុកកាន់តែខ្លាំង

0

ប្រទេសចិន៖ មន្ទីរពេទ្យជាច្រើនក្នុងប្រទេសចិនកំពុងប្រឈមនឹងសម្ពាធយ៉ាងខ្លាំង ដោយសារចំនួនអ្នកឆ្លងកូវីដ -១៩ មានការកើនឡើងយ៉ាងឆាប់រហ័ស ធ្វើឱ្យធនធានវេជ្ជសាស្រ្តស្ថិតនៅក្រោមភាពតានតឹង បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចចិត្តបន្ធូរបន្ថយ វិធានការគ្រប់គ្រងកូវីដ-១៩ ស្ទើរតែទាំងអស់ក្នុងប្រទេស។

កាលពីពេលថ្មីៗនេះប្រទេសចិនបានរាយការណ៍ពីការពីស្ថាពភាពដ៏យ៉ាប់យឺន ក្នុងប្រព័ន្ធសុខាភិបាលក្នុងប្រទេសដែលកំពុងតែទទួលរងនូវភាពខ្វះខាត និងភាពលំបាកជាខ្លាំងសម្រាប់ការគ្រប់គ្រងនូវជំងឺកូវី -១៩ដែលកំពុងតែរីករាលដាលខ្លាំង។

ដោយក្នុងនោះគេបានរាយការណ៍មកថាបុគ្គលិកមន្ទីរពេទ្យជាច្រើនកន្លែងដែលជាមន្ទីរពេទ្យធំៗនៅក្នុងតំបន់ Chengdu រាជធានីនៃខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន នាពេលបច្ចុប្បន្ននេះ បុគ្គលិកបានធ្វើការយ៉ាងលំបាកក្នុងការថែទាំអ្នកជំងឺកូវីដ-១៩ ជាច្រើន ចាប់តាំងពីអាជ្ញាធរបានប្រកាស ពីការបន្ធូរបន្ថយវិធានការកាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ។

បើតាមប្រភពនៃគ្គលិកឱសថស្ថាននៃនាយកដ្ឋានសង្គ្រោះបន្ទាន់បានបញ្ជាក់ថា មន្ទីពេទ្យជាច្រើនកំពុងប្រឈមមុខនឹងភាពតានតឹងដ៏ធំបំមួយ ដោយសារអ្នកជំងឺនៅក្នុងមន្ទីរពេទ្យស្ទើរតែទាំងអស់ គឺជាអ្នកជំងឺកូវីដ-១៩  ហើយឥឡូវនេះមន្ទីរពេទ្យកំពុងអស់ថ្នាំប្រឆាំងកូវីដ មិនតែប៉ុណ្ណោះមន្ទីរពេទ្យមួយចំនួនបានត្រឹមចែកចាយថ្នាំប្រឆាំងការក្អកប៉ុណ្ណោះដល់អ្នកជំងឺ។

ទោះជាយ៉ាងថ្មីៗនេះគេបានរាយការណ៍បន្ថែមថា អ្នកជំងឺត្រូវបានតម្រង់ជួរជាជួរៗទាំងខាងក្រៅ និង ខាងងរហូតដល់ផ្នែកខាងក្នុងនៃបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ រួមទាំងគ្លីនិកក្បែរនោះផងដែរ ខណៈពេលដែលអ្នកជំងឺមួយចំនួនធំទៀត ត្រូវបានគេដឹកតាមរថយន្តសង្គ្រោះមកកាន់មន្ទីរពេទ្យដោយភ្ជាប់ជាមួយអុកស៊ីសែនដើម្បីទ្រទ្រង់ការដកដង្ហើមរបស់ពួកគេ។

ទន្ទឹមនឹងនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានដកស្រង់សម្តីមន្ត្រីនៅមន្ទីរពេទ្យ Beijing Chaoyang ក្នុងទីក្រុង ប៉េកាំងថា ៖ អ្នកជំងឺកូវីដ-១៩ ភាគច្រើន គឺជាមនុស្សចាស់ និងអ្នកដែលមានជំងឺមូលដ្ឋានប្រចាំកាយ ដែលនាំឱ្យមានអាការធ្ងន់ធ្ងរ ហូតមានអ្នកជំងឺដែលត្រូវសង្គ្រោះបន្ទាន់បានកើនឡើងដល់កម្រិតខ្ពស់រហូតដល់ ៤៥០ទៅ ៥៥០ ក្នុងមួយថ្ងៃ ដែលជាការកើនឡើងជាងពីមុនត្រឹមតែ ១០០ នាក់ក្នុងមួយថ្ងៃ។

គួរបញ្ជាក់ផងដែរថាប្រទេសចិនបានសម្រេចបន្ធូរបន្ថយ វិធានការគ្រប់គ្រងកូវីដ-១៩ ស្ទើរតែទាំងអស់កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ដោយសារតែចង់ឱ្យសេដ្ឋកិច្ចគ្រប់វិស័យមានដំណើរការល្អ ជាមួយនឹងការរៀបចំសម្រាប់ជនបរទេសចូលមកប្រទេសចិន ក៏ដូចជាសម្រាប់ការងារ និងអាជីវកម្ម នឹងត្រូវបានកែលម្អឡើងវិញ ក្រោមការអះអាងថា ការឆ្លងមិនសូវមានភាពធ្ងន់ធ្ងរ ហើយកូវីដ១៩ នឹងវិវត្តបន្តិចម្តងៗទៅជាការឆ្លងមេរោគផ្លូវដង្ហើមធម្មតា៕ប្រភព៖ Thairath

 

 

កូនខ្មែរត្រូវដឹង! តើខេត្តណា នៅចំកណ្តាលផ្ទៃប្រទេស

0

កំពង់ធំ គឺជាខេត្ត មួយដែលស្ថិតនៅចំកណ្តាលផ្ទៃប្រទេសកម្ពុជា។ ខេត្តនេះមានផ្ទៃដីសរុប ១៣ ៨១៤ សហាតិមាត្រការ៉េ ហើយបែងចែកជា ៨ ស្រុក-ក្រុង, ៨១ ឃុំ-សង្កាត់ និង ៧៣៤ ភូមិ ខេត្តកំពង់ធំជាខេត្តមានផ្ទៃដីធំទី២នៅក្នុងប្រទេសកម្ពុជា។

ខេត្តនេះ មានព្រំប្រទល់ជាប់ខេត្តសៀមរាបនៅភាគពាយព្យ ព្រះវិហារនៅភាគខាងជើង ស្ទឹងត្រែងនៅភាគឦសាន ក្រចេះនៅខាងកើត កំពង់ចាម កំពង់ឆ្នាំង នៅខាងត្បូង និង បឹងទន្លេសាបនៅភាគខាងលិច។ រដ្ឋាភិបាល សម្រេចបង្កើតស្រុកថ្មីមួយទៀតក្នុងខេត្តកំពង់​ធំ​ - វីអូឌី -

​ខាងលិចនៃផ្នែកមួយនៃផ្លូវជាតិលេខ ៦ គ្របដណ្តប់៣០ភាគរយ ផ្ទៃធម្មតានេះគឺជាតំបន់ពង្រីកទៅដល់បឹងទន្លេសាប។ តំបន់នេះគឺជាការល្អសម្រាប់ការដាំដុះស្រូវនិងការនេសាទត្រីសម្រាប់គាំទ្រដល់តម្រូវការនៃខេត្តនេះនិងនាំចេញទៅទៀត

ខេត្តនេះ មានបណ្តាញផ្លូវជាតិលេខ៦ ភ្ជាប់ពី ក្រុងភ្នំពេញ ទៅ ខេត្តសៀមរាប ហើយ មានផ្លូវបំបែកទៅ ខេត្តព្រះវិហារ តាមរយៈផ្លូវជាតិលេខ៦៤ ដែលមានចម្ងាយ ១២៦ សហាតិមាត្រ។ ខេត្តកំពង់ធំជាខេត្តមួយផងដែរដែលសំបូរទៅដោយសក្តានុពលទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្ដរជាតិដូចជាការកម្រនិងអសកម្មបឹង, ទន្លេ, ព្រៃភ្នំនិងប្រាសាទបុរាណចំនួនជាង២០០ ។ រដ្ឋបាលខេត្តកំពង់ធំ ប្រកាសផ្អាកបណ្តោះអាសន្នរថយន្តធំៗឆ្លងកាត់ផ្លូវជាតិ៦ខ្សែនេះ | Khmerpress

ប្រាសាទសំបូរព្រៃគុហ៍ ដែលសរុបមានប្រមាណជិតពីររយប្រាសាទផ្សេងទៀត មានសារៈសំខាន់ណាស់សម្រាប់ការសិក្សាអំពីអារ្យធម៌ខ្មែរ មុនសម័យអង្គរ។ ប្រាសាទទាំងនេះ បានទាក់ទាញទេសចរណ៍ និង អ្នកស្រាវជ្រាវបុរាណវិទូជាច្រើនរូបមកធ្វើការស្វែងរកកាពិតផ្សេងៗ ដូចទៅនឹងប្រាសាទដ៏ទៃ។ប្រាសាទសំបូរព្រៃគុហ៍ – កត្តបុរីរាជសីហ៍នគរ

កំពង់ធំ គឺជាខេត្តមួយក្នុងប្រទេសកម្ពុជា ខេត្តកំពង់ធំមានទីរួមខេត្តឈ្មោះក្រុងស្ទឹងសែន​ ដែលជាទីក្រុងមួយដែលមានប្រជាជន ៣០ ០០០ នាក់ មានទេសភាពដ៏ល្អប្រណីត គួរអោយចាប់ចិត្ត ស្ថិតនៅតាម​បណ្តោយនៃច្រាំងដងស្ទឹងសែន៕តើប្រាសាទ​សំបូរព្រៃគុក នាសម័យបុរាណ​ជាទីតំាងអ្វី? តើអត្តន័យ​នៃពាក្យ «ព្រៃគុក» មានន័យយ៉ាងណា ? | PRESS OCM I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័សខេត្តកំពង់ធំ - Visit Cambodia

វៀតណាម បញ្ចេញដៃដែកចាប់ខ្លួន និងបណ្ដេញមន្រ្ដីជួរមុខក្រសួងការបរទេស ជុំវិញរឿងអាស្រូវពុករលួយ

0

អន្តរជាតិ៖ ក្រសួងការបរទេសវៀតណាម អាចនឹងត្រូវទទួលរងការដាក់ពិន័យ ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយក្នុងការរៀបចំការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋវៀតណាម ដែល បានជាប់គាំងនៅឯបរទេស អំឡុងការឆ្លងរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩ ដោយនាំឱ្យមានការចាប់ខ្លួន ស្ដីបន្ទោស និងការបណ្ដេញមន្ត្រីជាច្រើនរូបចេញពីគណបក្សកម្មុយនិស្ដ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ឌីផ្លូម៉ាត់ (Diplomat​) នៅថ្ងៃពុធ ទី២៨ ខែធ្នូ​ ឆ្នាំ២០២២។

គណៈកម្មាធិការអធិការកិច្ចមជ្ឈិមនៃគណបក្សកុម្មុយនិស្ដវៀតណាម (VCP) បានផ្ដល់អនុសាសន៍ឱ្យការិយាល័យនយោបាយ និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមបក្ស ដាក់ពិន័យលើក្រសួងការបរទេសវៀតណាមទាំងមូល ក្នុងនោះរួមមានទាំងការស្ដីបន្ទោសរដ្ឋមន្ត្រីការបរទេស លោក ប៊ុយ ថាន សាន់ (Bui Thanh Son) ជុំវិញរឿងអាស្រូវពុករលួយខាងលើ។ អំពើពុករលួយនេះបានកើតឡើងនៅក្នុងការរៀបចំជើងហោះជាង៤០០ជើង សម្រាប់ការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋវៀតណាម ដែលបានជាប់គាំងនៅឯបរទេស អំឡុងការឆ្លងរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩។

បើតាមក្រសួងសន្តិសុខសាធារណៈវៀតណាម កាលពីខែមិថុនាកន្លងទៅ ក្នុងមួយជើងៗនៃជើងហោះហើរ ក្រុមមន្ត្រីវៀតណាមមួយចំនួនបានប្រព្រឹត្តអំពើពុករលួយ ក្នុងទឹកប្រាក់ រាប់ពាន់លានដុង ហើយបើធ្វើការប្រៀបធៀប មួយពាន់លានដុង ស្មើនឹងជាង ៤៣,៦០០ដុល្លារ។

គួរបញ្ជាក់ថា ការផ្ដល់អនុសាសន៍របស់គណៈកម្មាធិការអធិការកិច្ចមជ្ឈិមនៃគណបក្សកុម្មុយនិស្ដវៀតណាម កើតមានឡើង ខណៈអនុប្រធានបក្សប្រចាំទីក្រុងហាណូយ លោក ឈូ ស៊ន ដុង (Chu Xuan Dung) ត្រូវបានចាប់ខ្លួន ពីបទទទួលសំណូក រួមជាមួយលោក វ៉ូ ហុង ណាម (Vu Hong Nam) ជាអតីតអគ្គរដ្ឋទូតប្រចាំប្រទេសជប៉ុន។ មកទល់នឹងពេលនេះ មានមនុស្ស ៣៥នាក់ មកពីក្រសួងមួយចំនួន ត្រូវបានចាប់ខ្លួន ក្នុងនោះរួមមានទាំងមន្ត្រីជាន់ខ្ពស់ដូចជាអតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក ធូ អញ ដុង (To Anh Dung)។ ចំណែកឯ មន្ត្រីប្រចាំ ស្ថានកុងស៊ុលវៀតណាម នៅឯរុស្ស៉ី ម៉ាឡេស៊ី និងអង់ហ្គូឡា ព្រមទាំងលោក ង្វៀន ហុងហា (Nguyen Hong Ha) ជាអគ្គស្ថានកុងស៊ុលវៀតណាម ប្រចាំទីក្រុងអូសាកា ប្រទេសជប៉ុន ត្រូវបានបណ្ដេញចេញពីតំណែង និងគណៈកម្មាធិការអធិការកិច្ចមជ្ឈិមនៃគណបក្សកុម្មុយនិស្ដ។

មិនតែប៉ុណ្ណោះ មន្ត្រីដទៃទៀតដូចជាឯកអគ្គរដ្ឋទូតបច្ចុប្បន្នប្រចាំម៉ាឡេស៊ី អតីតឯកអគ្គរដ្ឋទូតប្រចាំឥណ្ឌា និងអគ្គស្ថានកុងស៊ុលប្រចាំទីក្រុង ហ្វូគូអុកា ប្រទេសជប៉ុន ក៏ត្រូវបាន ស្ដីបន្ទោសផងដែរ​ ៕

ល្បីពេញហ្វេកប៊ុក! ចុះមានដឹងថា ព្រះនោះឈ្មោះអ្វីអត់?

0

ថ្មីៗនេះ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមនៅស្រុកខ្មែរ មានការផ្អើលចែករំលែករូបភាព ព្រះមួយអង្គ ដោយអ្នកទាំងនោះជឿថាសុំអ្វី នឹងសម្រេចដូចបំណង។ ហើយអ្នកខ្លះទៀតបានលើកឡើងថា “បើមិនជឿកុំប្រមាថ បានផលពិតៗ ចង់បានអីបានហ្នឹង ស៊ែរប្រាប់ពីអ្វីដែរអ្នកចង់បាន”។

ចុះតើអ្នកដឹងទេថា ព្រះនោះមានឈ្មោះអ្វី ហើយនៅក្នុងជំនឿ និងសិល្បៈខ្មែរយើងតាំងពីបុរាណកាលមក​ ព្រះ​នោះ ​តំណាង​ឱ្យ​អ្វី?

យើងបានគោរពព្រះគណេសតាំងពីសម័យមុនអង្គរ ( សតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៨ ) រហូតដល់សម័យអង្គរ តាមរយៈសិលាចារឹកនិងបដិមា។ កុំថាឡើយតែប្រជារាស្ត្រទូទៅ ទោះជាទំនៀមនៅក្នុងព្រះបរមរាជវាំងក៏មានគោរពព្រះគណេសដែរ ត្បិតទេពនេះនៅក្នុងចំណោមទេពទាំង ៥ ដែលហៅថា “មហាក្សេត្រ” ឬ “បញ្ចក្សេត្រ” (ព្រះឥសូរ, ព្រះនារាយណ៍, ព្រះចន្ទី, ព្រះគណេស និងព្រះកច្ចាយន៍)។

ក្រោយមកខ្មែរដូរមកកាន់ពុទ្ធសាសនាថេរវាទវិញ ជាពិសេសចាប់ពីស.វ.ទី១៤ មកទល់បច្ចុប្បន្ន។ ដោយសារការផ្លាស់ប្តូរនេះ ខ្មែរភ្លេច ឬលែងរាប់រកទេពក្នុងព្រហ្មញ្ញសាសនាមួយចំនួន។ ទោះបីជានៅរាប់រកខ្លះក៏មិនខ្លាំងក្លាដូចមុន លើកលែងតែព្រះឥសូរ ព្រះនារាយណ៍ និងព្រះព្រហ្ម ដែលអ្នកស្រុកនៅតែស្គាល់ ហើយជួនកាលគោរពក្រោមរូបភាពផ្សេងៗ។

ក្នុងគំនិតដើម ព្រះគណេសមានគុណសម្បត្តិច្រើនណាស់ ដូចជាកម្ចាត់ឧបសគ្គគ្រប់បែបយ៉ាង ផ្ទុកនូវចំណេះចេះដឹងទាំងពួងក្នុងខ្លួន មានជាអាទិ៍ គឺវិជ្ជាខាងមន្តអាគម។ ហេតុនេះហើយទើបខ្មែរនៅតែរាប់រក ត្បិតជីវិតតែងតែប្រទះនឹងបញ្ហាធំតូច ពុំសូវល្ហែ ទោះជាសម័យកាលណាក៏ដោយ ដូច្នេះក្រៅពីការដោះស្រាយបញ្ហាតាមមធ្យោបាយធម្មតា មនុស្សតែងតែទៅរកពឹងពាក់អាស្រ័យលើមន្តអាគម។

ដូច្នេះហើយទើបនៅសម័យបច្ចុប្បន្ននេះយើងនៅតែឃើញគេគូរព្រះគណេសដាក់ក្នុងយន្ត្រ គេធ្វើជាកំណារពាក់នៅកឬចង្កេះ ឬមួយសាក់នៅលើស្បែកផ្ទាល់តែម្តង បើអ្នកខ្លះទៀតតម្កល់រូបព្រះគណេសនៅលើហឹង ហើយគោរពបូជាទៀងទាត់ទៀតផងដែរ៕

ប្រភព៖ Wikipedia

ក្រសួងហាមឃាត់ ការចែកចាយឬលក់ឱសថឈ្មោះ Trajenta ដែលគ្មានលេខបញ្ជិការ ពីក្រសួងសុខាភិបាលកម្ពុជា

0

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថាក្រសួងសុខាភិបាលពិនិត្យឃើញមាន ការចែកចាយ និងលក់ឱសថ Trajenta” គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ស្រដៀង នឹងឱសថឈ្មោះ Trajenta” មានលេខបញ្ជិកា CAM ROSS3IP-I3 ដែលចែកចាយដោយក្រុមហ៊ុន DKSH (Cambodia) Itd។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យ រាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល។

ដូច្នេះសូមប្រជាពលរដ្ឋមុននឹងទិញឱសថគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្រ បញ្ជិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ ក្រុមហ៊ុន ២-ផ្នែកខាងក្រោមមានលេខបញ្ជិកា ដូចមានគំរូភ្ជាប់មកជាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5pLoMm1vhEOpcv9NXvj3QEMBbNNi1fXZlqXCggGjNQFwOKT7i8CDmmNU9df0PjeZy9CNTHeBcgilSXw3tZx8Nsu3_Ta3--JMtvRP9kRAyLSieOdQFqrwU8nEw8Vd3RMXRRFPg2tefLllP4qQi36ZplNhcRtjm0OKlQYnX_zGkaelq2ZzCl70Z9_i6/s1280/photo_2022-12-28_09-14-38.jpg

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ឱសថដែល គ្មានលេខបញ្ជិកាខាងលើ ជាបន្តទៀត ព្រោះឱសថនេះមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ ហើយអាចជាឱសថក្លែងក្លាយ បណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។

ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ឱសថគ្មានលេខបញ្ជិកាខាងលើ រួមទាំងជនពាក់ព័ន្ធ ដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ឱសថខាងលើនេះជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយ ឬលក់ឱសថគ្មានលេខបញ្ជិកា ឱសថក្លែងក្លាយ និងជនពាក់ព័ន្ធដទៃទៀតទៅ តាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ឱសថដែលគ្មានលេខ បញ្ជិកា សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន និងត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និង គ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១២ ៩០៤ ៣៨៥, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦,០១៧ ៨៦៦ ៧៦០ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC9lsy5X7CFQybGhc7InWvq8-06OaOL5BxRyZtwGFlhBV5Vf2Ye_7QE2ZjNiVY6qxNXCpwBfOxRst-6vaIZyl8kZ5RTy2HP1WAXvUPu95noPOSeDvSs-vCc9FC1MrNviAH0IBmhxtp0ZIjaGL4AkH-c9Di9Tf628DhGMHSpoAMiYKUmszNu6REtaoI/s960/photo_2022-12-28_09-14-38%20(2).jpg

ដែលដឹងអត់! តើការចាប់ដៃ រាក់ទាក់គ្នាកើតឡើងដោយសារអ្វី?

0

ដើម្បី​ជា​ការ​ស្វាគមន៍ ឬ​គោរព​គ្នា លោក​អ្នក​ភាគ​ច្រើន​តែង​ចាប់​រលាក់​ដៃ​ នៅ​ពេល​ជួប​គ្នា​ម្ដងៗ។ ទោះ​ជា​យ៉ាង​ណា​នេះ ប្រហែល​ជា​មាន​ប្រិយមិត្ត​មិន​តិច​ទេ ដែល​មិន​ដឹង​ពី​ប្រវត្តិ​នៃ​ទំនៀម​មួយ​នេះ។

ការ​ចាប់​រលាក់​ដៃ​គ្នា ត្រូវបានប្រទះឃើញឆ្លាក់នៅលើរូប​ចម្លាក់​មួយ​ដែល​មាន​អាយុ​កាល​តាំងពី​សតវត្ស​ទី ៩ មុន​គ.ស​មក​ម្ល៉េះ។ ក្នុង​រូប​នោះ បាន​បង្ហាញ​ពី រូប​មេ​ដឹកនាំ​នគរ អាស់ សុី រី (Assyria) គឺ​ស្ដេច សាល មែន នេស ហ្សឺ (Shalmaneser) ទី ៣ បាន​ចាប់​ដៃ​មេដឹកនាំ បេប៊ី ឡុន (Babylon) ដើម្បី​បង្ហាញ​ពី​ការ​ចង​សម្ព័ន្ធ​ភាព​គ្នា។ នគរ​ទាំង​ពីរ​ស្ថិត​នៅ​ផ្នែក​មួយ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​បច្ចុប្បន្ន។When Did We Start Shaking Hands? Plus The History Of 5 More Gestures | HistoryExtra

បន្ថែម​ពី​លើ​នេះ ក្នុង​កំណាព្យ​ក្រិក​ល្បី​ឈ្មោះ អុី ឡេត(Illiad) និង អូ ឌឺ សុី (Odyssey) របស់​អ្នក​និពន្ធ​ ហូម មឺរ(Homer) នៅ​សតវត្ស​ទី ៨​នៃ​គ.ស ក៏​បាន​រៀប​រាប់​ពី​ការ​ចាប់​រលាក់​ដៃ​ផង​ដែរ។ ក្នុង​នោះ ទំនៀម​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​និមិត្តរូប​នៃ​ការ​សន្យា និង​ការ​ជឿជាក់​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ ទោះ​ជា​យ៉ាង​ណា ក្រោយ​មក ក្នុង​ផ្ទាំង​គំនូរ​សិល្បៈ​ជា​ច្រើន​របស់​ក្រិក​នៅ​សតវត្ស​ទី ៤ និង ៥ មុន​គ.ស ការ​ចាប់​រលាក់​ដៃ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការ​លា​គ្នា​រវាង​អ្នក​រៀប​នឹង​ស្លាប់ និង​សាច់​ញាតិ​របស់​ខ្លួន​ទៅ​វិញ។

ដោយ​ឡែក ក្នុង​សម័យ​អាណាចក្រ​រ៉ូម​បុរាណ​វិញ ការ​ចាប់​រលាក់​ដៃ​ត្រូវ​បាន​ចាត់​ទុក​ជា​និមិត្តរូប​នៃ​មិត្ត​ភាព និង​ភាព​ស្មោះ​ត្រង់។Handshake - Wikiwand

បើ​ទោះ​ជា​មាន​វត្តមាន​ទាំង​ពី​យូរ​យារ​ក្ដី ការ​ចាប់​រលាក់​ដៃ​ទើប​តែ​ចាប់​ផ្ដើម​មាន​ប្រជាប្រិយ​នៅ​អំឡុង​សតវត្ស​ទី ១៧​ប៉ុណ្ណោះ។ អ្នក​ប្រវត្តិសាស្ត្រ​ជា​ច្រើន​បាន​យល់ឃើញ​ដូច​គ្នា​ថា មូលហេតុ​ដែល​នាំ​មាន​ប្រការ​ដូច្នេះ គឺ​ដោយ​សារ​ទំនៀម​នេះ​បង្ហាញ​ពី​ភាព​ស្មើ​ភាព​គ្នា​រវាង​មនុស្ស​ និង​មនុស្ស ជាង​ទំនៀម​ផ្សេងៗ​ទៀត​ដូច​ជា​ការ​អោន​ក្បាល​គោរព ឬ​ដោះ​មួក​ជា​ដើម។ តាំង​ពី​ពេល​នោះ​មក ការ​ចាប់​រលាក់​ដៃ​គ្នា បាន​សាយ​ភាយ​ឥទ្ធិពល​ខ្លួន រហូត​ស្ទើរ​តែ​ក្លាយ​ជា​ទម្លាប់​ទូទៅ​សម្រាប់​ប្រទេស​ជា​ច្រើន​ក្នុង​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន៕What's in a handshake? A clue to whether or not you're hirable

ប្រភព៖ History

ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី តម្រូវឱ្យអ្នកបើកបរគ្រប់ប្រភេទ ត្រូវធ្វើតេស្តរកសារធាតុញៀន

0

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ឱ្យដឹងថា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរគ្រប់ប្រភេទ ត្រូវធ្វើតេស្តរកសារធាតុញៀន ប៉ុន្តែមិនទាន់កំណត់ថា នឹងត្រូវធ្វើតេស្តប៉ុន្មានដងក្នុងរយៈពេលមួយឆ្នាំ។

ក្នុងឱកាសអញ្ជើញបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២សម្តេចក្រឡាហោម មានប្រសាសន៍ថា “ការធ្វើវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ នឹងមានការបន្ថែមចំណុចមួយ ដោយតម្រូវឱ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវតែធ្វើតេស្តសារធាតុញៀន ហើយត្រង់ថាយើងនឹងត្រូវកំណត់ធ្វើប៉ុន្មានឆ្នាំម្តងយ៉ាងណានោះ គឺនឹងកំណត់ដោយរាជរដ្ឋាភិបាល ហើយ ធ្វើតេស្តនៅទីណា ឬកន្លែងណានោះក៏នឹងកំណត់នៅពេលក្រោយ។ ប៉ុន្តែជាគោលការណ៍គឺត្រូវតែធ្វើតេស្តចំពោះអ្នកបើកយានយន្តទាំងអស់ តាំងពីអ្នកបើកម៉ូតូ, ម៉ូតូកង់បី,ឬកង់បួនក៏ត្រូវតែធ្វើដូចគ្នាដែរ”។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានពន្យល់ពីការធ្វើតេស្តរកសារធាតុញៀន ដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទនេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់សារធាតុញៀន និងដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចណ៍នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ខណៈបញ្ហាគ្រឿងញៀន និងបញ្ហាចរាចណ៍នេះបានកំពុងមានកង្វល់យ៉ាងខ្លាំងនៅកម្ពុជា៕បញ្ហា​សង្គម​ដ៏​ស្មុគស្មាញ​មួយ​នៅ​រាជធានី​ភ្នំពេញ៖ ការ​កកស្ទះ​ចរាចរណ៍

មហាសេដ្ឋីរុស្ស៊ីធ្លាក់ពីលើសណ្ឋាគារស្លា.ប់នៅប្រទេសឥណ្ឌាក្រោយបង្ហោះសារប្រឆាំងសង្គ្រាមនៅ អ៊ុយក្រេន

0

បរទេស៖ មហាសេដ្ឋីរុស្ស៊ីម្នាក់បានស្លាប់ភ្លាមៗ ក្រោយពីធ្លាក់ពីជាន់ទី ៣ នៃសណ្ឋាគារមួយក្នុងសង្កាត់ Rayagada នៃរដ្ឋ Orissa ក្នុងប្រទេសឥណ្ឌា ដោយការស្លាប់របស់មហាសេដ្ឋីរូបនេះស្ថិតក្នុងចំណោមមហាសេដ្ឋីចំនួន១០រូបដែលបានស្លាប់ជាបន្តបន្ទាប់ក្រោយពីប្រទេសរុស្ស៊ីមានសង្គ្រាមជាមួយអ៊ុយក្រេន។

ទាក់ទងនឹងបញ្ហាខាងលើប៉ូលីសឥណ្ឌាកំពុងតែធ្វើការស៊ើបអង្កេតនៃការស្លាប់របស់មហាសេដ្ឋីរុស្ស៊ីអាយុ ៦៥ ឆ្នាំរូបនេះដែលមានឈ្មោះថា Pavel Antov ដែលជាមហាសេដ្ឋីប្រចាំប្រទេសរុស្ស៊ីដ៏មានឥទ្ធិពលមួយរូប។

ក្នុងនោះប្រភពដដែលបានបញ្ជាក់ថាការស្លាប់របស់មហាសេដ្ឋីរូបនេះគឺបណ្ដាលមកពីឧទ្ទវហេតុធ្លាក់ពីជាន់ទី ៣ នៃសណ្ឋាគារមួយក្នុងរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍កន្លងទៅ បន្ទាប់ពីរូបលោកបានធ្វើដំណើរកម្សាន្តក្នុងប្រទេសឥណ្ឌាជាមួយមិត្តរបស់គាត់ម្នាក់ទៀត ប៉ុន្តែរឿងដ៏ចម្លែកមិត្តរបស់គាត់បានគាំងបេះដូងស្លាប់បន្ទាប់ពីចូលដល់ទឹកដីឥណ្ឌា រយៈពេល២ថ្ងៃមុន នឹងលោក Pavel Antovជួបឧបទ្ទវហេតុធ្លាក់ពីអាគារ។

ជាមួយគ្នានោះគេបានដឹងថាមហាសេដ្ឋីលោក Pavel Antov បានជួបនូវឧបទ្ទវហេតុនេះបន្ទាប់ពីរូបលោកបានធ្វើការបង្ហោះក្នុងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនប្រឆាំងនឹងសង្គ្រាម ដោយលោកបាននិយាយថា “ការប្រើប្រាស់កាំជ្រួចរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ចាត់ទុកថាជាអំពើភេរវកម្មដ៏ខ្លាំង”។

ទោះជាយ៉ាងណាក្រោយការបង្ហោះ លោក Antov ក៏បានលុបនូវសារនេះភ្លាមៗ និងបានបដិសេធដោយ និយាយថាវាមកពីបញ្ហាបច្ចេកទេស។

ទន្ទឹមនឹងនោះក៏មានរបាយការបញ្ជាក់ថានេះគឺជាករណីនៃការស្លាប់ចុងក្រោយបង្អស់របស់ ពាណិជ្ជកររុស្ស៊ី ហើយរឿងនេះកើតឡើងបន្ទាប់ពីពាណិជ្ជកររុស្ស៊ីប្រហែល ១០ នាក់ត្រូវបានសម្លាប់ជាបន្តបន្ទាប់ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈកន្លងទៅ ដោយអ្នកស្លាប់ភាគច្រើនជាបុគ្គលប្រឆាំងនឹងសង្រ្គាម។

យ៉ាងមិញនាពេលបច្ចប្បន្ន អាជ្ញាធរឥណ្ឌាកំពុងតែធ្វើការស៊ើបអង្កេត និងធ្វើកុសល្យវិច្ច័យលើសាកសពដើម្បីស្វែងរកថានេះជាករណីនៃការធ្វើអត្តឃាត ឬជាករណីស៊ីផ្សេង។

គួរបញ្ជាក់ថា លោក Pavel Antov គឺជាស្ថាបនិកនៃក្រុមហ៊ុនកែច្នៃអាហារដ៏ធំនៅក្នុងប្រទេសរុស្ស៊ី ហើយនៅឆ្នាំ ២០១៨ គាត់ត្រូវបានគេដាក់ឈ្មោះថាជាសមាជិកសភាម្នាក់ក្នុងចំណោម ១០០ នាក់ដែលមានជាងគេបំផុតរបស់សភារុស្ស៊ី៕ ប្រភព៖ pptvhd36

ត្រូវដឹង! ឯកសារចាំបាច់ ពេលទៅ​ធ្វើសៀវភៅ​ស្នាក់នៅ-សៀវភៅគ្រួសារ

0

យោងតាម​សេចក្តីណែនាំ​ស្តីពី​បែបបទ និង​នីតិវិធី​នៃការងារចុះបញ្ជី​ និង​គ្រប់គ្រង​ការស្នាក់នៅ របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​បាន​ឱ្យដឹងថា ឯកសារភ្ជាប់​សម្រាប់ចុះបញ្ជីផ្តល់សៀវភៅ​ស្នាក់នៅ និង​សៀវភៅគ្រួសារ រួមមានដូចខាងក្រោម៖

សៀវភៅគ្រួសារ

សហព័ទ្ធ (ប្តីឬប្រពន្ធ) នៃ​គ្រួសារ​ណាមួយ ត្រូវដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជីផ្តល់​សៀវភៅ​គ្រួសារ​នៅប៉ុស្តិ៍នគរបាល​រដ្ឋបាលឃុំសង្កាត់ ដោយភ្ជាប់​ជាមួយ​នូវ​ឯកសារ​ណាមួយ​មានដូចខាងក្រោម៖

  • ពលរដ្ឋខ្មែរ ត្រូវមាន​សៀវភៅ​ស្នាក់នៅ និង​សេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្រ​បញ្ជាក់កំណើត (ក្នុងករណីប្តី ប្រពន្ធ ត្រូវមាន​សេចក្តីចម្លង​សំបុត្រ​អាពាហ៍ពិពាហ៍​ ឬសំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍)
  • កូនស្មុំ ត្រូវមាន​សាលក្រមតុលាការ
  • ជនបរទេស​ដែល​ចូលសញ្ជាតិ​ខ្មែរ ត្រូវមាន​ច្បាប់ចម្លង​ព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែរ

មន្រ្តី​បុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំសង្កាត់ ត្រូវបំពេញ​សំណុំ​បែបបទតាមការស្នើសុំ​របស់​មេគ្រួសារ ដោយមានភ្ជាប់​ជាមួយនូវ​ឯកសារ​ដាក់ជូននាយប៉ុស្តិ៍នគរបាល​រដ្ឋបាល ពិនិត្យ និងសម្រេច បន្ទាប់ពី ចម្លង​ទិន្នន័យ​ចូល​ក្នុងបញ្ជីគ្រួសារ និង​សៀវភៅ​គ្រួសារបាន​ត្រឹមត្រូវ តាមខ្លឹមសារ​នៃទម្រង់​នីមួយៗ​ដោយមិនអនុញ្ញាតឱ្យ​សរសេរ​អក្សរកាត់ ឬប្រើប្រាស់​សញ្ញាអ្វីឡើយ និងមេគ្រួសារ​ត្រូវផ្តិមេដៃលើ​បញ្ជីគ្រួសារ រួចនាយប៉ុស្តិ៍នគរបាល​រដ្ឋបាលត្រូវចុះហត្ថលេខា និងបោះត្រា​លើបញ្ជីគ្រួសារ ព្រមទាំង​បញ្ជូនសៀវភៅ​គ្រួសារនោះ​ទៅសុំការ​សម្រេចពីអធិការ​នគរបាលក្រុង ស្រុក ខណ្ឌ ដើម្បី​ចុះហត្ថលេខា និងបោះត្រា​លើសៀវភៅគ្រួសារ

សៀវភៅស្នាក់នៅ

មេគ្រួសារ ឬអ្នកតំណាង​ត្រូវដាក់​ពាក្យ​ស្នើសុំចុះ​បញ្ជី​ផ្តល់​សៀវភៅ​ស្នាក់នៅ នៅប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ដោយភ្ជាប់​ជាមួយ​នូវ​ឯកសារ​ណាមួយមានដូចខាងក្រោម៖

  • ពលរដ្ឋខ្មែរ ត្រូវមាន​សេចក្តីចម្លង​សំបុត្រ​កំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត (ក្នុង​ករណី​អ្នកទើប​រៀប​អាពាហ៍ពិពាហ៍ ត្រូវ​ភ្ជាប់​ជាមួយ​សេចក្តី​ចម្លង​សំបុត្រ​អាពាហ៍ពិពាហ៍ ឬសំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍)
  • ជនបរទេស​អន្តោប្រវេសន្ត​ដែល​ស្នាក់នៅស្របច្បាប់ ដែលមាន​ប្រកាស​ទទួលស្គាល់​របស់​ក្រសួងមហាផ្ទៃ និងបណ្ណស្នាក់នៅអចិន្រ្តៃយ៍ (មាន​សុពលភាព)
  • ជនបរទេស​ដែល​ចូលសញ្ជាតិខ្មែរ ត្រូវមាន​ច្បាប់​ចម្លងព្រះរាជក្រឹត្យ​ចូលសញ្ញាជាតិខ្មែរ
  • សមាជិក​គ្រួសារ​ខ្មែរ​ដែលវិលត្រឡប់​មកពីក្រៅប្រទេស ត្រូវមាន​លិខិត​បញ្ជាក់​អំពី​ការធានាអះអាងពីមេគ្រួសារ ឬសាក្សី
  • អ្នកជួល​លំនៅឋាន​ដែល​ពុំទាន់​បានចុះបញ្ជី​ស្នាក់នៅ​អចិន្រ្តៃយ៍​នៅតាមលំនៅឋាន​ណាមួយ ត្រូវមាន​ឯកសារ​បន្ថែម​ដូចជា​កិច្ចសន្យា​ជួលលំនៅឋាន និង​លិខិត​បញ្ជាក់​ពីម្ចាស់​លំនៅឋាន ឱប្រើប្រាស់​អាសយដ្ឋាន ដែលមានការបញ្ជាក់​ទទួលស្គាល់ពីមេឃុំ ឬចៅសង្កាត់។

ពន្ធប្រាក់ខែថ្មី! ថាតើឆ្នាំ២០២៣​ខាងមុខនេះ ប្រាក់ខែយើងត្រូវកាត់ពន្ធចូលរដ្ឋប៉ុន្មាន?

0

ភ្នំពេញ៖ ដោយយោងតាមមាត្រា ៤២​​ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ ពាក្យ “ប្រាក់បៀវត្ស” សំដៅដល់ប្រាក់បៀវត្ស លាភ ប្រាក់បំណាច់ បុព្វលាភ ប្រាក់ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវនានា និងអត្ថប្រយោជន៍បន្ថែមដែលបានទូទាត់ដើម្បីប្រយោជន៍ផ្ទាល់ ឬប្រយោលដល់និយោជិក ចំពោះការបំពេញសកម្មភាពបម្រើការងារ។

ហើយក្នុងនោះមានបុគ្គលិកបម្រើការងារជាច្រើនដែលកំពុងបំពេញការងាររបស់ខ្លួន ដោយមិនដឹងឡើយថា​ អត្រាប្រាក់បៀវត្សកម្រិតណាដែលត្រូវកាត់ពន្ធចូលរដ្ឋ។ជាមួយគ្នានេះ បើយោងតាម យោងតាមអនុក្រឹតស្តីពីប្រាក់ចំណូលពន្ធប្រចាំឆ្នាំ និងប្រាក់បៀវត្សជាប់ពន្ធប្រចាំខែថ្មីលើការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្សថ្មី ដែលចេញផ្សាយដោយអគ្គនាយដ្ឋានពន្ធដារកាលពីពេលថ្មីៗកន្លងទៅបានឱ្យដឹងថាបុគ្គលដែលមានប្រាក់បៀវត្សប្រចាំខែក្នុងលក្ខខណ្ឌកំណត់នេះនឹងត្រូវកាត់ពន្ធចូលរដ្ឋ៖

១. ពី ០៛ ដល់ ១,៥០០,០០០៛ អត្រាពន្ធ ០ %

២. ពី ១,៥០០,០០១៛  ដល់ ២,០០០,០០០៛  អត្រាពន្ធ  ៥%

៣. ពី ២,០០០,០០១៛ ដល់ ៨,៥០០,០០០៛  អត្រាពន្ធ   ១០%

៤. ពី ៨,៥០០,០០១៛ (បួនលានប្រាំសែនរៀល) ដល់ ១២,៥០០,០០០៛ អត្រាពន្ធ  ១៥%

៥. លើសពី ១២,៥០០,០០០៛ អត្រាពន្ធ ២០% ៕

ដើម្បីឱ្យជ្រាបកាន់តែច្បាស់សូមប្រិយមិត្តអញ្ជើញទស្សនាសេចក្ដីប្រកាសដូចខាងក្រោម៖

7d233107 5653 4cca 9a4b B8c5320b7162

8621c112 77eb 45ce B4dc Ac4319d7ab36

E9fa63be F8c2 4673 Af20 5b9e9d3573c9