Home Blog Page 1919

ទំនើបណាស់! ចិនសាកល្បងតាក់ស៊ីគ្មានមនុស្សបើកជាលើកដំបូងសម្រាប់អតិថិជនក្នុងប្រទេស

0

បរទេស៖ ក្រុមហ៊ុន Baidu Inc របស់ប្រទេសចិនទទួលបានអាជ្ញាប័ណ្ណសាកល្បងតាក់ស៊ីគ្មានមនុស្សបើកបរនៅទីក្រុងប៉េកាំង ដោយបានបញ្ជាក់កាលពីសប្តាហ៍មុនថាខ្លួនបានទទួលអាជ្ញាប័ណ្ណសម្រាប់ការធ្វើតេស្តលើផ្លូវនៃរថយន្តដែលបើកបរដោយខ្លួនឯងនៅទីក្រុង ខណៈតាក់ស៊ីគ្មានអ្នកបើកបរចំនួន ២០០ ផ្សេងទៀតនឹងត្រូវបញ្ចូលទៅក្នុងបណ្តាញរបស់ខ្លួននៅទូទាំងប្រទេសចិននៅឆ្នាំនេះ។

នាថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៣ សារព័ត៌មានរ៉យទ័របានរបាយការណ៍ពីទីក្រុងប៉េកាំងនៃប្រទេសចិន ដោយបានលើកឡើងថា ក្រុមហ៊ុនផលិតរថយន្តដ៏ទំនើប Baidu Inc បាននឹងកំពុងផ្តោតទៅលើបច្ចេកវិទ្យាយានយន្តស្វយ័តក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះខណៈដែលខ្លួនកំពុងស្វែងរកការធ្វើពិសោធកម្ម។

ក្នុងនោះក្រុមហ៊ុនបានបញ្ជាក់ថាខ្លួនបានទទួលអាជ្ញាប័ណ្ណសម្រាប់ការធ្វើតេស្តផ្លូវនៃរថយន្តដែលបើកបរដោយខ្លួនឯងនៅទីក្រុង ខណៈតាក់ស៊ីគ្មានអ្នកបើកបរចំនួន ២០០ ផ្សេងទៀតនឹងត្រូវបញ្ចូលទៅក្នុងបណ្តាញរបស់ខ្លួននៅទូទាំងប្រទេសចិននៅឆ្នាំនេះ។

យ៉ាងណាមិញការជំរុញឱ្យមានដំណើរការនេះឡើង របស់ក្រុមហ៊ុន Baidu Inc កើតឡើងខណៈក្រុមហ៊ុននៅក្រៅប្រទេសចិន បានដកខ្លួនចេញពីកាលវិភាគដាក់ឱ្យដំណើរការនៃយានជំនិះស្វ័យប្រវត្តិ ពេញលេញ កាលពីប៉ុន្មានឆ្នាំមុន ដោយសារតែការស៊ើបអង្កេត និងផ្ដោតលើបញ្ហាជាមួយរថយន្តបើកបរដោយខ្លួនឯង របស់ក្រុមហ៊ុនអាមេរិកដូចជា Tesla និង Cruise របស់ Elon Musk ជាដើម៕ ប្រភព៖ dailynews

 

ទៅដើរលេងបរទេស បើមិនចេះភាសា គួរធ្វើដូចម្តេច ដើម្បីទំនាក់ទំនង?

0

ចូលចិត្ត​ដើរលេង​នៅ​ប្រទេស​ក្រៅ​មែន​ទេ? ពិបាក​ក្នុង​ការ​ ទំនាក់ទំនង​ជាមួយ​ជនជាតិ​គេ​មែន​ទេ? ទាំង​នេះ​លែង​ជា​ការ​បារម្ភ​ទៀត​ហើយ​ បើ​អ្នក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​មុន​នឹង​ទៅ​កន្លែង​ណា​មួយ ឬ​បាន​ស្រាវជ្រាវ​ថា​កន្លែង​នោះ​និយាយ​ភាសា​អ្វី នោះ​ការ​ធ្វើ​ដំណើរ​របស់​អ្នក​នឹង​កាន់​តែ​​មាន​ភាព​ងាយ​ស្រួល ព្រម​ទាំង​សប្បាយ​រីករាយ​ជាក់​ជា​មិន​ខាន។

+ទូរសព្ទ​ស្មាតហ្វូន

ពិត​ណាស់​ទូរសព្ទ​ស្មាត​ហ្វូន ជា​មិត្ត​សំខាន់​សម្រាប់​មនុស្ស​គ្រប់​គ្នា​ នា​សម័យ​បច្ចុប្បន្ន​នេះ ហើយ​ទូរសព្ទ ក៏​ជា​ជំនួយ​យ៉ាង​ពិសេស​ពេល​អ្នក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ក្រៅ​ផង​ដែរ។ អ្នក​អាច ដោត​ឡួត App ភាសា​ដែល​អ្នក​នឹង​ទៅ​លេង ព្រោះ​ថា​សម័យ​ជឿន​លឿន​នេះ បើ​ទោះ​បី​ជា​អ្នក​មិន​ចេះ​ភាសា​ក៏​អាច​ទំនាក់ទំនង​ទៅ​គេ​បាន​យ៉ាង​ងាយ​ស្រួល ដោយ​គ្រាន់​តែ​ប្រើ​ប្រាស់​ទូរសព្ទ​ស្មាតហ្វូន​ប៉ុណ្ណោះ។Premium Photo | Portrait of afro tourist man using his mobile phone while walking outdoors on the street. new normal lifestyle concept. tourism concept.

+សៀវភៅ​ទេសចរណ៍

បើ​ទោះ​បី​ជា​បច្ចុប្បន្ន​ ស្មាតហ្វូន ងាយ​ស្រួល​ក៏​ដោយ​តែ​យ៉ាង​ណា​គួរ​ត្រៀម​សៀវភៅ​សន្ទនា​ទុក​មួយ​ ព្រោះ​ពេល​ខ្លះ​ ស្មាតហ្វូន​របស់​អ្នក​អាច​នឹង​អស់​ថ្ម ហើយ​បើ​សិន​ជា​អ្នក​ទិញ​សៀវភៅ ក៏​អាច​អោយ​អ្នក​អាច​រៀន​ភាសា​គេ​បាន​ពេល​ធ្វើ​ដំណើរ ទាំង​នេះ​គឺ​ចំណេញ​បាន​ទាំង​សង​ខាង។Male tourist looking at map in front of eiffel tower 671623 Vector Art at Vecteezy

+ភាសា​កាយ​វិការ

កុំ​មើល​ស្រាល​ភាសា​កាយវិការ​។ មិន​ថា​អ្នក​ចង្អុល​ម្រាមដៃ ឬ គ្រវីក្បាល​ អ្នក​ដ៏​ទៃ​អាច​នឹង​យល់​ថា​អ្នក​នឹង​ចង់​បាន​អ្វី។ ដូច​នេះ​បើ​អ្នក​មិន​ដឹង​ថា​និយាយ​ពាក្យ​យ៉ាងម៉េច អ្នក​គ្រាន់​តែ​ញញឹម​ហើយ​ចង្អុល​ប្រាប់​ពី​ទិសដៅ ឬ​របស់​អ្វី​មួយ​ដែល​អ្នក​ចង់​បាន៕18,937 Tourist Asking Direction Stock Photos, Pictures & Royalty-Free Images - iStock

ថ្មីប្លែកទៀតហើយៗ! ផលិតផលភេសជ្ជៈប៉ូវកម្លាំងមួយ បានយកស្រោ.ម.អ.នា.ម័.យប្រើរួចធ្វើជានិម្មិតសញ្ញា!

0

បរទេស៖ យុទ្ធសាស្ត្រផ្សាយពាណិជ្ជកម្មបែបប្លែកលើសគេលើលោក ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង CUM Sauce ដែលភេសជ្ជៈមួយប្រភេទនេះផលិតចេញពីប្រទេសស៊ុយអែតតែមួយគត់ដែលទទួលបានការចាប់អារម្មណ៍ និងទទួលបានការចែករំលែកជាមួយនិងរូបរាងដែលមានផ្លាកឡូហ្គោរូបភាពស្រោមអនាម័យដែលគេបានប្រើហើយ នៅលើកំប៉ុង។

ភេសជ្ជៈប៉ូវកម្លាំងប្រភេទថ្មីនេះ បើនិយាយពីរូបភាពវិញ មិនបាច់ថ្លែងឡើយ ហេតុដូច្នេះហើយបានជាទទួលបានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញសង្គមឥឡូវនេះទាក់ទងនឹងភេសជ្ជៈប៉ូវកម្លាំង ផលិតពីប្រទេសស៊ុយអែត ដែលប្រើរូបភាពនៃឡូហ្គោ និងម៉ាកយីហោ ដើម្បីបង្កើត និងទាក់ទាញអារម្មណ៍សម្រាប់មនុស្សជុំវិញពិភពលោក។

រូបភាពឡូហ្គោដែលស្រដៀងនឹងស្រោមអនាម័យប្រើរួច ធ្វើឲ្យគ្រប់គ្នាគិតថានេះពិតជារសជាតិដូចភេសជ្ជៈដែលគួរឱ្យចង់ទទួលទានឬទេ? ហើយក៏មានអ្នកខ្លះបានទាមទារចង់ភ្លក់ និងស្គាល់រសជាតិរបស់ភេសជ្ជៈប៉ូវកម្លាំងមួយនេះជាខ្លាំង។

ពិតណាស់គេបានដឹងថាភេសជ្ជៈ CUM Sauce បើទោះបីមានឡូហ្គោដ៏ប្លែក នឹងត្រូវបានលាយបញ្ចូល នូវរសជាតិច្រើនយ៉ាងក្តី ក៏ភេសជ្ជៈនេះសម្បូរទៅដោយសារធាតុចិញ្ចឹម និង វីតាមីនផ្សេងៗ ល្អសម្រាប់រាងកាយ។

ហើយចំពោះរសជាតិវិញមហាជនមានតែរងចាំភ្លក់បន្ទាប់ពីមានការនាំ ឬចែកដោយស្រប់ច្បាប់ណាមួយចូលក្នុងប្រទេសរបស់យើង ព្រោះមិនមានលក់នៅប្រទេសកម្ពុជាទេ ដោយទំនិញនេះត្រូវតែនាំចូលពីប្រទេសស៊ុយអែតតែប៉ុណ្ណោះ៕ ប្រភព៖ Sanook

ភ្លឺភ្នែក! អាជ្ញាធរចុះរុះរើកាស៊ីណូភ្លើងឆេះ រកឃើញលុយក្នុងទូដែកចំនួន៧កេស នៅល្អទាំងស្រុង

0

ខេត្តបន្ទាយមានជ័យ៖ អគារកាស៊ីណូហ្គ្រេនដាយអឺមេន ស៊ីធី ដែលត្រូវបានអគ្គិភ័យឆាបឆេះបង្កឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់នោះ ពេលនេះអាជ្ញាធរ និងក្រុមហ៊ុនបានសម្រេចចិត្តបើកប្រតិបត្តិការរុះរើហើយ ខណៈថ្ងៃដំបូង ក្រុមហ៊ុនម៉ៅការរុះរើ បានរកឃើញកេសដែកដាក់លុយចំនួន៧ ខណៈលុយទាំងនោះនៅល្អដូចដើមទាំងស្រុ។

លោក លី សារី និងលោក ង៉ោ ម៉េងជ្រួនអភិបាលរងខេត្តបន្ទាយមានជ័យ រួមជាមួយមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១, កងកម្លាំងចម្រុះទាំងបី រួមជាមួយក្រុមហ៊ុនម៉ៅការរុះរើ និងម្ចាស់ក្រុមហ៊ុនកាស៊ីណូ បានពិនិត្យទីតាំងកាស៊ីណូផ្ទាល់ ដើម្បីធ្វើការរុះរើសំណង់អគារ ដែលរងការខូចខាត ដោយអគ្គិភ័យកាលពីយប់ថ្ងៃទី២៨ធ្នូ ឆ្នាំ២០២២កន្លងទៅ។ លោក លី សារី បានឱ្យដឹងថា៖ ក្រោយត្រូវអគ្គិភ័យឆាបឆេះ អគារកាស៊ីណូហ្គ្រេនដាយអឺមេន ស៊ីធី នៅក្រុងប៉ោយប៉ែត រយៈពេល២យប់ គឺចាប់ថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២២ ទើបអាជ្ញាធរគ្រប់គ្រងស្ថានការបាន ខណៈកម្លាំងចម្រុះកម្ពុជា-ថៃ បានចុះអន្តរាគមន៍ និងជួយសង្គ្រោះអ្នករងរបួសធ្ងន់-ស្រាលចំនួន៥៧នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះប្រទេសថៃ៤៦នាក់ និងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត១១នាក់ និងបានបន្តរុករកអ្នកបាត់ខ្លួនក្នុងអគារកាស៊ីណូរយៈពេល២ថ្ងៃដូចគ្នា គឺចាប់ពីថ្ងៃទី២៩-៣០ ខែធ្នូ ឆ្នាំ២០២២ ដោយបានបិទបញ្ចប់នៅយប់ថ្ងៃទី៣០ និងរកឃើញអ្នកស្លាប់ចំនួន២៦សព ក្នុងនោះសពដែលមិនស្គាល់អត្តសញ្ញាមានចំនួន៦សព ឆេះអស់៤អគារខូចខាតទាំងស្រុងអស់៣អគារ។

ចំណែក លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ឱ្យដឹងជាថ្មីម្ដងទៀតថា អគ្គិភ័យ បានឆាបឆេះអគារកាស៊ីណូអស់៤អគារ ខូចខាតទាំងស្រុង៣អគារ មាន២អគារជារបស់ក្រុមហ៊ុនកាស៊ីណូហ្ក្រេនដាយអឹមិនស៊ីធី និង១អគារជារបស់ក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតរីសត។ អាជ្ញាធរ និងភាគីពាក់ព័ន្ធខាងលើ បានសម្រេចគ្នា ឱ្យមានការរុះរើអគារកស៊ីណូដែលត្រូវភ្លើងឆេះនោះ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ដើម្បីបង្ការកុំឱ្យអគារកាស៊ីណូប៉ោយប៉ែតរីសត ដែលកំពុងមានសភាពទ្រុឌទ្រោមដោយសារភ្លើង និងរកកល់រលំទៅហើយនោះ ឱ្យក្រុមហ៊ុនម៉ៅការរុះរើចុះធ្វើការងារទាញទម្លាក់សំណង់អគារដែលភ្លើងបានឆេះឱ្យធ្លាក់ចុះមកក្រោម។

លោកអភិបាលរងខេត្ត បញ្ជាក់បន្ថែមថា ពេលនេះ ក្រុមហ៊ុនម៉ៅការរុះរើ បានបែងចែកជា២ក្រុមដោយ១ក្រុមផ្នែករុះរើអគារសំណង់អគ្គិភ័យឆាបឆេះ និង២ក្រុមដឹកជញ្ជូនកាកសំណល់បន្សល់ពីអគ្គិភ័យឆាបឆេះ។ មកដល់ពេលនេះ អាជ្ញាធរ និងក្រុមអ្នកជំនាញពាក់ព័ន្ធទាំងអស់ បានបាំងស័ង្កសីហ៊ុមព័ទ្ធបរិវេណជុំវិញអគារ និងបានបិទផ្លូវចាប់ពីរង្វង់មូលព្រះនរាយណ៍ ដល់ផ្លូវច្រកឆ្លងព្រំដែនកម្ពុជា-ថៃ ដោយមិនអនុញ្ញាតឱ្យមានមនុស្សដើរឆ្លងកាត់ ឬទៅក្បែរនោះឡើយ ដើម្បីការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ។

បើយោងតាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចប្រចាំការនៅទីនោះ បានឱ្យដឹងថា ការរុករករយៈពេលត្រឹមកន្លះថ្ងៃទី០២ មករា អាជ្ញាធរបានរកឃើញកេសដែកធំៗចំនួន៧កេស ដែលបានដាក់លុយ និងទ្រព្យសម្បត្តិផ្សេងៗរបស់អគារកាស៊ីណូនៅផ្នែកខាងជើងផ្លូវ និងនៅអគារកាស៊ីណូផ្នែកខាងត្បូងផ្លូវរបស់ក្រុមហ៊ុនកាស៊ីណូហ្គ្រេនដាយអឹមេនស៊ីធី មិនទាន់បានរុះរើនៅឡើយ…៕

បិទឧទ្យានជាតិដ៏ល្បី ទុកសម្រាប់ឱ្យជនចំណាកស្រុកស្នាក់អាស្រ័យនៅតំបន់សមុទ្រនៃសហរដ្ឋអាមេរិក

0

បរទេស៖ ឧទ្យានជាតិ ត្រាយ ថោធូ ហ្គែស (Dry Tortugas) បានប្រកាសថា ខ្លួនបានបិទប្រតិបត្តិការនៅឧទ្យាននេះលើកោះមួយនេះកាលពីថ្ងៃច័ន្ទកន្លងទៅបន្ទាប់ពីមានការចុះចតរបស់ជនចំណាកស្រុកជាច្រើននៅទូទាំងតំបន់ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។

នាថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២៣ មានសេចក្តីថ្លែងការណ៍ចេញផ្សាយដោយឧទ្យានជាតិ Dry Tortugas  និយាយថានឹង “បិទជាបណ្តោះអាសន្នសម្រាប់ការចូលប្រើជាសាធារណៈខណៈពេលដែលមានការអនុវត្តច្បាប់ និងបុគ្គលិកពេទ្យចេញចូលផ្តល់ការថែទាំ និងសម្របសម្រួលការដឹកជញ្ជូនទៅកាន់តំបន់នេះសម្រាប់ជនចំណាកស្រុកប្រមាណ ៣០០ នាក់ដែលបានមកដល់ និងចុះចតនៅលើឧទ្យាននេះក្នុងរយៈពេលពីរបីថ្ងៃកន្លងមកនេះ។

ឧទ្យានជាតិ Dry Tortugas គឺជាកោះដាច់ស្រយាលស្ថិតនៅចម្ងាយ ៧០ ម៉ាយពីភាគខាងលិចនៃតំបន់ Key West រដ្ឋ Florida ហើយក៏ជាឧទ្យានទំហំ ១០០ ម៉ាយ ដែលត្រូវបានបង្កើតឡើងដោយកោះតូចៗចំនួនប្រាំពីរ និងអាចចូលចតបានដោយទូក ឬយន្តហោះសមុទ្រប៉ុណ្ណោះ។

ទោះជាយ៉ាងណា ប្រធានក្រុមកិច្ចការសន្តិសុខមាតុភូមិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមការងារសន្តិសុខមាតុភូមិ – ភាគអាគ្នេយ៍បានដឹងពីការចុះចតជនចំណាកស្រុកជាច្រើននៅចុងសប្តាហ៍នេះ លើឧទ្យានជាតិ Dry Tortugas ហើយឆ្មាំឆ្នេរសមុទ្រអាមេរិក និងដៃគូសហព័ន្ធរដ្ឋ និងផ្នែកក្នុងតំបន់ កំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីសង្គ្រោះជនចំណាក់ស្រុកទាំងអស់នោះដែលជាប់គាំងនាពេលបច្ចុប្បន្ននេះលើកោះដាច់ស្រយាល និងគ្មានមនុស្សរស់នៅ។

គួរបញ្ជាក់ថាឧទ្យាននេះត្រូវបានគេឱ្យដឹងថា មានការកើនឡើងនៃអ្នកធ្វើដំណើរចំណាកស្រុកតាមទូកដែលភាគច្រើនពីប្រទេសគុយបា ហើយឧទ្យានជាតិនេះតែងតែឆ្លើយតបទៅកាន់ពួកជនចំណាកស្រុកទាំងអស់នោះ ដោយផ្តល់នូវអាហារ ទឹក និងការថែទាំសុខភាពជាមូលដ្ឋាន រហូតដល់នាយកដ្ឋានសន្តិសុខមាតុភូមិមានចំណាត់ការ និងដោះស្រាយបន្ត ដើម្បីកំណត់ស្ថានភាពផ្លូវច្បាប់របស់ពួកគេ ថាអាចបន្តឱ្យនៅក្នុងសហរដ្ឋអាមេរិក ឬត្រូវដំណើរការសម្រាប់ការដកចេញ និងធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសដើមរបស់ពួកគេវិញ៕ ប្រភព៖ yahoo.news

 

អង់គ្លេសជួបបញ្ហាធ្ងន់ធ្ងរ ខណៈអ្នកជំងឺកូវីដមិនបានព្យាបាល

0

អង់គ្លេស ៖ ផ្នែកសេវាសុខភាពជាតិអង់គ្លេស National Health Service (NHS) បានប្រឈមនឹងផ្នែកថវិកាជាង១ទសវត្សរ៍មកហើយ បណ្តាលមកពីជំងឺកូវីត-១៩ បានធ្វើឱ្យប្រទេសនេះធ្លាក់ក្នុងសភាពមួយតានតឹងខ្លាំង ។ តាមទិន្នន័យបង្ហាញថា អ្នកជំងឺម្នាក់ក្នុងចំណាម៥នាក់នៅប្រទេសអង់គ្លេស បានរង់ចាំរថយន្តសង្គ្រោះជាង១ម៉ោងដើម្បីបញ្ជូនពួកគេទៅមន្ទីរពេទ្យក្នុងសប្តាហ៍កន្លងមក ខណៈអ្នកជំងឺជាច្រើនម៉ឺននាក់ទៀតត្រូវរង់ចាំជាង១២ម៉ោងឯណោះ មុននឹងពួកគេបានទទួលការព្យាបាល ។

កាលពីថ្ងៃទី១ ខែមករា Royal College of Emergency Medicine របស់អង់គ្លេសនិយាយថា នឹងមានអ្នកជំងឺប្រមាណ៣០០-៥០០នាក់ស្លាប់ក្នុងបន្ទប់សង្គ្រោះបន្ទាន់ក្នុង១អាទិត្យ ព្រោះពួកគេរង់ចាំយូរពេកដើម្បីទទួលការព្យាបាល ។ ប៉ុន្តែអនុប្រធាន Royal College of Emergency Medicine បានបដិសេធការសន្និដ្ឋានរបស់មន្ទីរពេទ្យមួយចំនួន លោក Ian Higginson បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុ BBC ថា វាតែងកើតឡើងគ្រប់រដូវរងា ហើយវាតែងធ្វើឱ្យគេឯងភ្ញាក់ផ្អើលគ្រប់ពេល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5Ge93sXIMvyPq28lInhoaGNK73r6u2s8J2K1q9ievTsFuocoriRmtoa08uJSJmkS1D-OD4L4W8YZ-VEeVakw1dTPkthI8ITWQIuKNMSPfCKbYm7eaFGOOYJjezJUXRhNVkTSCOzZHDPi62Do2eMsVI-90uD4JnOsdQcSGYCRO6yNBD1X0j_vk7RhA/s768/photo_2023-01-03_11-10-45%20(2).jpg

កាលពីថ្ងៃទី២ មករា សមាគមវេជ្ជសាស្ត្រអង់គ្លេស (BMA) ហៅស្ថានការណ៍បច្ចុប្បន្នថា មិនអាចទ្រាំបានទៀតទេ ខណៈប្រព័ន្ធសេវាសុខភាពជាតិត្រូវទទួលកំណើនអ្នកជំងឺ ហើយរដ្ឋាភិបាលត្រូវចាត់វិធានការបញ្ហានេះ ។

រដ្ឋាភិបាលថា ស្ថានការណ៍តានតឹងដែលមន្ទីរពេទ្យកំពុងប្រឈមពេលនេះ ប៉ះពាល់ដោយសារជំងឺរាតត្បាត វាជាជំងឺតាមរដូវកាល ដូចជា ផ្តាសាយ ។ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Rici Sunak បានថ្លែងក្នុងអំឡុងពេលឆ្នាំថ្មីថា រដ្ឋាភិបាលរបស់លោកបានប្រើវិធានការច្បាស់លាស់ ដោយប្រមូលធនធានសម្រាប់ចាត់ការរឿងនេះ និងជំរុញបុគ្គលិកផងដែរ ។

ទោះយ៉ាងណា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលមានគោលនយោបាយសន្សំថវិកា និងបដិសេធការឡើងប្រាក់បៀវត្សរ៍តាមការទាមទារពីមន្ទីរពេទ្យមួយចំនួន ។ វិបត្តិសុខភាពសាធារណៈលើកនេះកើតឡើងក្រោយពីបណ្តាបុគ្គលិកមន្ទីរពេទ្យទូទាំងប្រទេសចាកចេញពីការងាររបស់ខ្លួនជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjp1qzEIQFDEfaKCz4eN1tgjLnwnsQWQbgPJTmefhEYRpaCvDdR5onOD7lTKEx0shmzrTJL85TCkrm62TW_MoQVH62B80p8HVFN0LM3mtujkPLmv62OYWPWnLxuXlvyJJCqYM8Fc9SKTJtkA9bz6C6aYCyUgU7H6jxCoae7PrlExaf4TQu2ZR9rZR8/s870/photo_2023-01-03_11-10-45.jpg

ប្រភព ៖ mgronline

ផ្ទះពលរដ្ឋចំនួន ៣ខ្នង បានបាក់ស្រុតចូលក្នុងទន្លេខូចខាតទាំងស្រុង នៅស្រុកពារាំង

0

ភ្នំពេញ៖ ផ្ទះពលរដ្ឋចំនួន ៣ខ្នង ដោយផ្ទះថ្ម១ និងផ្ទះឈើ២ ដែលសាងសង់ក្នុងជាប់មាត់ច្រាំង បានបាក់ស្រុតចូលក្នុងទន្លេខូចខាតទាំងស្រុង កាលពីរសៀលម៉ោង៣ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិជំនីក ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhup4NlOA-9vp6VHOybds3wmd6A8q98CdxJg83VjKx8JsnIlpoe0UD5Uu78ohMoaHDsWWM7EP8CWHdQuAj4Et7Uk3_e0oDZEHEFxRS0OoU7-VfsG4riqPwnjIpdy1ixLun6LJwDT-DXPFZY_qmXAaW26w83jNyVPKpeGOp_dG7zit0q4MwH-nH5_2_c/s1280/photo_2023-01-03_10-28-34.jpg

បើយោងតាមអធិការដ្ឋាននគរបាលស្រុកពារាំងបានបញ្ជាក់ថា ផ្ទះទាំង ៣ខ្នងដែលបាក់ស្រុតចូលក្នុងទន្លេនោះ ម្ចាស់ផ្ទះរើ និងបញ្ជូនទ្រព្យសម្បត្តិមិនទាន់ចេញពីផ្ទះដែលបាក់ស្រុតនោះឡើយ។

អធិការដ្ឋាននគរបាលស្រុកពារាំងបានបន្តថា ក្នុងហេតុការណ៍បាក់ស្រុតផ្ទះនោះ ពុំបណ្តាលឱ្យមានមនុស្សរងរបួស ឬបាត់បង់ជីវិតឡើយ។

ក្រោយទទួលបានដំណឹងភ្លាម អភិបាលស្រុកពារាំង លោក ចេម ប្រា បានដឹកនាំកម្លាំងចុះទៅជួយជញ្ជូនសម្ភារដែលនៅសេសសល់ឡើងមកលើគោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8XTEWnVy4wFVwsdqyjNSnZ8n2ewF6vxxeiWKbc-cSeW6j8pzwxVncRXjKmfbvz3IevkaM_LSh7qMpqJT1p8NPTsdCcJYE_8XF0m7mgOJJrdlBXXVLyg1ZoPxmkUP5Ae8_d-tfqE6-LzBgE21zdqans4XC0lYokRIDYfPU08DGabqgUsrmh1Szxpav/s1080/photo_2023-01-03_10-28-29.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVnQ3Bcvkhl-G76PTWOlhtguAgxn6gAJItZj92g-y8fgcj5Wox_DKMT8L6SupVpMC_CmFXxQCB8DMSzKnPx4p7io-CVyfuTi-VXLHKEL3Ou2cK30jfYk7MzQAyWqG-nn1GDnaeiZ3LILMJooyHbBJRfJ31AmxiJkQLO1ngNt5I0-Xa0uQ-WmNDSfd4/s1280/photo_2023-01-03_10-28-28.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-JODhP9O5qmPN-nxV5z8BuSZ8g2pnq30aMKKiQUjG_CDonWGD0dfJerX5lWNIWceSh3WXSoG_lajyG4NdwPMUfCSBgD4bOkuqMAl9TwhA_eitMtaUt0l6--oMxU_bsuaaxXla90NbBytBQDL1H2Eun16JqW_vFA4SHIdgSRal388L9DLqY2Eogb2K/s1280/photo_2023-01-03_10-28-27.jpg

៥កន្លែង ស័ក្កសមសម្រាប់គយគ់ថ្ងៃលិច នៅលើទឹកដីអង្គរ

0
1. ប្រាសាទភ្នំបាខែង
ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី៩ និងដើមសតវត្សទី១០ នៅក្នុងរាជព្រះបាទយសោវរ្ម័នទី១ ឧទ្ទិសដល់ព្រហ្មមញ្ញសាសនា។ ប្រាសាទនេះមានទីតាំងស្ថិតនៅលើកំពូលភ្នំធម្មជាតិមួយ ដែលជាទីតាំងល្អបំផុតក្នុងការទស្សនាព្រះអាទិត្យរៀបលិច។ លើសពីនេះទៅទៀត យើងក៏អាចមើលឃើញកំពូលរបស់ប្រាសាទអង្គរវត្ត បារាយណ៍ទឹកថ្លា និងទេសភាពវាលស្រែក្បែរៗនេះផងដែរ។ប្រាសាទភ្នំបាខែង
2. ប្រាសាទប្រែរូប
ប្រាសាទប្រែរូប​ មានចម្ងាយប្រមាណជា ១៥ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងចម្ងាយប្រហែលជា ២គីឡូម៉ែត្រពីផ្លូវខ្វែងវង់ធំនិងវង់តូច ត្រង់ជ្រុងនៃផ្លូវកែងកាច់ទៅទិស ខាងជើង។ ប្រាសាទនេះក៏សាងឡើងនៅក្នុងឆ្នាំ ៩៦១ ក្នុងរាជព្រះបាទរាជេន្រ្ទវរ្ម័ន ឧទ្ទិសដល់ព្រះឥសូរនៅក្នុងព្រហ្មមញ្ញសាសនា។ ប្រាសាទប្រែរូបគឺជាគោលដៅទេសចរណ៍ ដែលភ្ញៀវទេសចរភាគច្រើនទៅ ទស្សនាព្រះអាទិត្យរះឬក៏លិច ដោយសារតែពេលដែលយើងឈរពីលើប្រាសាទនេះ យើងអាចទស្សនាទេសភាពព្រៃព្រឹក្សា និងជួរភ្នំគូលេន បង្កើតបានជាផ្ទាំងទស្សនីយភាពមួយដ៏កម្រនឹងបានឃើញ។ការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប ត្រូវបានបិទបណ្ដោះអាសន្នចាប់ថ្ងៃទី១ខែកញ្ញា  ឆ្នាំ២០២០នេះតទៅ - The Plus News
3. បឹងអភិរក្សជីវចម្រុះពារាំង
ទីនេះគឺជាសហគមន៍អភិរក្សជីវចម្រុះ ដែលមានចម្ងាយប្រហែលជា ១៥ គីឡូម៉ែត្រពីក្រុងសៀមរាប និងមានទីតាំងនៅភាគខាងត្បូង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ដោយមានការពារមេពូជត្រីពង ការពារព្រៃលិចទឹក ធ្វើឱ្យតំបន់បឹងមានទំហំព្រៃលិចទឹកជាច្រើនហិកតា បានទាក់ទាញប្រភេទសត្វស្លាបទឹកជាង ៣០០ប្រភេទ។មន្ទីរកសិកម្មខេត្តសៀមរាប ត្រៀមបង្ហូរទឹកជួយសង្គ្រោះតំបន់អភិរក្សបឹងពារាំង
4. ភ្នំក្រោម
ភ្នំក្រោមមានចម្ងាយប្រហែល 10 គីឡូម៉ែត្រ ស្ថិតនៅខាងត្បូងក្រុងសៀមរាប និងខាងជើងបឹងទន្លេសាប។ នៅលើកំពូលភ្នំមានប្រាសាទមួយក្រុមដែលបានសាងសង់ឡើងពីថ្មភក់ នៅចុងសតវត្សទី9 និងដើម្បីសតវត្សទី10 ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១។ ទីនេះក៏ជាកន្លែងដែលល្អបំផុត ក្នុងការគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាត នៃប្រាសាទបុរាណ និងទេសភាពវាលស្រែយ៉ាងធំល្វឹងល្វើយនារដូវវស្សា ជាមួយព្រះអាទិត្យរៀបអស្ដង្គត។ប្រាសាទភ្នំក្រោម – ព្រះរាជាណាចក្រកម្ពុជា
5. Angkor Eye
ជាកន្រ្តកយក្សដ៏ធំនៅកម្ពុជា និងខ្ពស់លំដាប់លេខ៣ នៅតំបន់អាស៊ី ដែលមានកម្ពស់ ៨៥ម៉ែត្រពីដី អាចឲ្យអ្នកជិះទស្សនាទេសភាពក្រុងសៀមរាបបាន ៣៦០ ដឺក្រេក្នុងរយៈពេល ១៨ នាទី និងមើលឃើញព្រះអាទិត្យអស្ដង្គតយ៉ាងស្រស់ស្អាតផងដែរ។ គ្រប់កន្រ្តកទាំងអស់សុទ្ធតែមានបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ មានសុវត្ថិភាព និងស្ដង់ដារខ្ពស់ របស់ប្រទេសជប៉ុន៕It's official – Siem Reap now open for business - Khmer Times

តារាចម្រៀងជើង​ចាស់ សាពូន​ មីដាដា ​ត្រូវ​គេ​ដៀល​ថា​ចង់​គេច​កាតព្វកិច្ច​ជា​ឪពុក

0

ថ្មីៗ​នេះ​តារា​ចម្រៀង​ សាពូន ​មីដាដា បាន​បង្ហោះ​រូប​ភាព​កូន​ប្រុស​ពៅ​លុត​ជង្គង់​ជូន​នំខួប​កំណើត​នៅ​ចំ​ថ្ងៃ​ខួប​របស់​កូនគម្រប់​អាយុ​៥​ឆ្នាំ​ ព្រម​​ទាំង​​​ប្រកាស​ដោយ​សេច​ក្ដី​អំណរ​ចង់​បំបួស​កូន​ប្រុស​ពៅ​នៅពេល​កូន​លោក​មាន​អាយុ​គ្រប់​៦​ខួប​​ ពោល​គឺ​ឆ្នាំ​២០២៤​ខាង​មុខ​។

ស្រាប់​តែ​ មាន​អ្នក​ចេញ​មក​រិះគន់​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​លោក​ថា​លោក​​គិត​​បែប​នេះ​ព្រោះ​ចង់​​គេច​កាតព្វកិច្ច​ជា​ឪពុក​។

សាពូន ​មីដាដា បង្ហោះថា “ថ្ងៃ​នេះ​គម្រប់​ខួប​៥​ឆ្នាំ​ហើយ​កូន​ប្រុស​ពុក​ ចេះ​លុត​ជង្គង់​ជូន​នំ​ពុក​ ឆ្នាំ​ក្រោយ​គម្រប់​៦​ឆ្នាំ​ ពុក​នឹង​ឱ្យ​កូន​បួស​ដូច​កាល​ព្រះពុទ្ធ​សម័យ​ ព្រះអង្គ​បាន​ឱ្យ​ព្រះរាហ៊ុល​បួស​ កាលណោះ​ព្រះរាហ៊ុល​ក៏​មាន​ព្រះជន្ម​៦​ព្រះវស្សា​ដែរ​”

យ៉ាង​ណា​មិញ​អ្វី​ដែល​ជា​ការ​លើក​ឡើងរបស់​​ម្ចាស់​បទ​ «ភក្ដី​ស្នេហ៍​​ពេញ​បេះដូង​» ខាង​លើ​​ដោយ​ផ្អែក​តាម​មាគ៌ា​ព្រះពុទ្ធ​អង្គ​បាន​បំបួស​ព្រះរាជកុមារ ​រាហ៊ុល ​នៅ​អាយុ​៦​​ព្រះវស្សា​​​នោះ​​ ទំនង​ជា​មិន​ទទួល​បាន​ការសាទរ​និង​អបអរ​​ពី​អ្នក​គាំទ្រ​​ទាំង​អស់​នោះ​ឡើយ​ ព្រោះបើ​មើល​តាម​រយៈ​ Comment ក្រៅ​ពី​ចូល​មក​អបអរខួប​កំណើត​កូន​ប្រុស​លោក​ សាពូន​ មីដាដាហើយ​នោះ ក៏​មាន​អ្នក​​​រិះគន់​ចំពោះ​អ្វី​ដែល​លោក​ មីដាដា បាន​នឹក​ឃើញ​នេះ​ថា​ជាការ​គេច​វេស​ពី​កាតព្វកិច្ច​ធ្វើ​ជា​ឪពុក​គេ​។

​”ក្មេង​ត្រូវ​ញ៉ាំ​គ្រប់​គ្រាន់​១ថ្ងៃ​៣​ពេល​ ឱ្យ​ក្មេង​ទៅ​បួស​តើ​គេ​អាច​អត់​ទ្រាំ​នូវ​ការ​អត់​បាយ​ពេល​ល្ងាច​បាន​ទេ? ចង់​គេច​វេស​កាតព្វកិច្ច​ជា​ឪពុក​មែន​?”

ក្រោយ​ត្រូវ​គេ​រិះគន់​ចំៗ​បែបនេះ​លោក​ សាពូន​ មីដាដា​ បាន​ប្រតិកម្ម​​ឆ្លើយ​តប​វិញ​ថា​៖ការ​យល់​ឃើញ​របស់​លោក​នេះ​មិនមែន​ចង់​គេច​កាតព្វកិច្ច​​ជា​ឪពុក​នោះ​ឡើយ​ តែ​លោក​កំពុង​តែ​ជួយ​បំភ្លឺ​ផ្លូវ​ជួយ​នាំ​កូន​ប្រុស​ឱ្យ​ដល់​ត្រើយ​ផុត​ទុក្ខ​នៃ​លោកីយ៍។

បន្ទាប់​ពី​មាន​ការ​បកស្រាយ​របស់​លោក​ សាពូន​ មីដាដា​ចំពោះ​ករណី​នេះ អ្នក​មីង​ដែល​ជា​អ្នក​រិះគន់​​អតីត​ស្វាមី​អ្នក​នាង​ សឿ សុធារ៉ា នៅ​តែ​ប្រកាន់​គោល​គំនិត​មិន​ទទួល​យក​ការ​បកស្រាយ​របស់​លោក​នោះ​ឡើយ​ ដោយ​អ្នក​មីង​​បាន​តប​ថា​៖ “ខ្ញុំ​មិន​យល់​ពី​ពុទ្ធ​ប្រវត្តិ​មែន​ តែ​ខ្ញុំ​ស្គាល់​ច្បាស់​ពី​កាតព្វកិច្ច​ជា​ឪពុក​ម្ដាយ​ មិន​យក​តែ​រួច​ខ្លួន​ឯង បោះ​បង់​គ្រួសារ​ចោល​នោះ​ ចង់​បួសៗ​ខ្លួន​ឯង​ទៅ​កុំ​និយាយ​បាន​តែ​មាត់​”៕

សមត្ថកិច្ចបញ្ជូនតែសំណុំរឿងទៅតុលាការ ខណៈអតីតអភិបាលរងខេត្តកែប គេចខ្លួនបាត់ស្រមោលឈឹង

0

ខេត្តកែប៖ អភិបាលរងខេត្តកែប លោក ភូ លិ កំពុងគេចខ្លួនក្រោយពីសមត្ថកិច្ច បានបញ្ជូនសំណុំរឿង ករណីអំពីប្រព្រឹត្តការបៀតបៀន ប្រពន្ធគេ និងបង្ករបួសស្នាម ល្បីរន្ទឺពេញខេត្តកែប និងបច្ចុប្បន្ន ក្លាយជាជនម្នាក់ត្រូវបានមជ្ឈដ្ឋានទូទៅតាមដាន បន្ទាប់ពីរាជរដ្ឋាភិបាលចេញអនុក្រឹត្យ បញ្ចប់់មុខដំណែង ចំពោះការប្រព្រឹត្តបទល្មើស របស់ខ្លួនទៅលើស្ត្រីទន់ខ្សោយ ។

សូមបញ្ជាក់ថា ៖ សមត្ថកិច្ច បានបញ្ជូនសំណុំរឿង ស្តីអំពីការបៀតបៀន ប្រពន្ធគេ និងបង្ករបួសស្នាម ដល់ស្ត្រីម្នាក់ទៀត ដល់តុលាការ ស្របពេលអតីត អភិបាលរងខេត្តកែប ដែលរងបណ្តឹងកំពុងគេចខ្លួន។ ទោះជាយ៉ាងណាក៏ដោយ គេយល់ឃើញថា មិនអាចគេចខ្លួនបានទេ គួរតែមកដោះស្រាយចំពោះមុខច្បាប់ ប្រសើរជាងការគេចខ្លួន យូរនិងឆាប់ តុលាការបញ្ជាអោយចូលខ្លួន ប្រើប្រាស់កម្លាំងសមត្ថកិច្ចនាំខ្លួនដដែល។

សូមជម្រាបថា, នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ បានបញ្ជាក់ថាៈ ស្នងការដ្ឋាន បានបញ្ជូន សំណុំរឿង លោក ភូ លិ អតីតអភិបាលរងខេត្តកែប ក្រោមបទសង្ស័យបៀតបៀន និងបង្ករបួសស្នាម ទៅសាលាដំបូង រួចរាល់ហើយ។ ពេលនេះ សមត្ថកិច្ច កំពុងរង់ចាំអនុវត្តបន្ត ក្រោយពីមានសេចក្តីសម្រេចតាមឆន្ទានុសិទ្ធិរបស់តុលាការ។

លោកស្នងការ បានបញ្ជាក់ទៀតថាៈ អតីតអភិបាលរងខេត្តកែប រូបនោះ បានគេចខ្លួន បន្ទាប់ពីបង្កហេតុភ្លាមៗ។

សូមរំលឹកថា កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ លោក ភូ លិ បានអញ្ជើញ ចូលរួមក្នុងពិធីជប់លៀងអបអរសាទរ ពិធីចូលកាន់តំណែង ប្រធានមន្ទីរបរិស្ថានខេត្តកែប។ កាលនោះដោយមានភាពស្រវឹងជាប់ខ្លួនផង លោកអតីតអភិបាលរងខេត្តរូបនេះ បានដើរទៅតុមួយ រួចថើបក្បាលស្ត្រីឈ្មោះ ទ.ម.រ ក្នុងបំណងបៀតបៀន។ បន្ទាប់ពីសាមីខ្លួន ហាមមិនឲ្យធ្វើទង្វើមិនសមរម្យបែបនេះ ព្រោះនាងមានប្តី លោក ភូ លិ ក៏ត្រឡប់ទៅតុវិញ។ មួយសន្ទុះក្រោយមក អតីតអភិបាលរងខេត្ត ក៏ដើរមកម្តងទៀត ទើបស្រ្តីម្នាក់ ជាបងប្អូនរបស់ស្ត្រី ទ.ម.រ បាននាំនាងចេញ បំណងត្រឡប់ទៅផ្ទះវិញ ខ្លាចក្រែងមានបញ្ហាកើតឡើង។ ឃើញដូច្នោះ លោក ភូ លិ ក៏យកកែវស្រា គប់សំដៅទៅលើស្ត្រី ទ.ម.រ តែចៃដន្យ កែវនោះ បានត្រូវចំ អ្នកនាំចេញ បណ្តាលឲ្យបែកក្បាល ហូរឈាមស្រោចខ្លួន ត្រូវគ្រូពេទ្យដេរ ចំនួន ១៦ ថ្នេរ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះទាំង ២នាក់ បានដាក់បណ្តឹងចូលសមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវច្បាប់។

ជាមួយនេះដែរ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានចេញ អនុក្រឹត្យលេខ ១២០២ អនក្រ.តត មានខ្លឹមសារថា ត្រូវបានបញ្ចប់មុខតំណែង លោក ភូ លិ ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ១ ពីអភិបាលរងខេត្តកែប ។

ការប្រព្រឹត្តរបស់ អតីតអភិបាលរងខេត្តរូបនេះ សមណាស់ដែលរាជរដ្ឋាភិបាល ចេញអនុក្រឹត្យបញ្ចប់មុខតំណែង ហើយប្រជាពលរដ្ឋ មន្ត្រីរាជការ កម្លាំង ក៏គាំទ្រ ចំពោះចំណាត់ការ របស់សមត្ថកិច្ច តុលាការ និងសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ចប់តំណែងភ្លាមៗ។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានចេញញាត្តិគាំទ្រ រាជរដ្ឋាភិបាលចេញអនុក្រឹត្យ បញ្ចប់មុខតំណែង លោក ភូ លិ ពីអភិបាលរង ខេត្តកែប ហើយអោយមានការផ្តន្ទាទោសជននេះទៀតផង ៕