បុរីញូវយ៉ក៖ ស្របពេលការវាយប្រយុទ្ធគ្នា កាន់តែខ្លាំងឡើង រវាងកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន និង កម្លាំងទាហានរុស្ស៊ី នោះ ប្រមុខអង្គការសហប្រជាជាតិ មានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែមានការរំពឹងទុក អំពីការកើនឡើង នៃជម្លោះ និង ការបង្ហូរឈាមបន្ថែមទៀត នៅក្នុងសង្គ្រាមរបស់ក្រុងមូស្កូ ដែលកំពុងតែបន្ត។

សារព័ត៌មាន Aljazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ថា លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (General Antonio Guterres) អគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) បានព្រមានទៅដល់ពិភពលោក ថា សង្គ្រាមអាចនឹងរីករាលដាល កាន់តែធំឡើង ដោយសារហានិភ័យ នៃជម្លោះ រវាងរុស្ស៊ី និង អ៊ុយក្រែន កំពុងតែមានសភាពខ្លាំងក្លាឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr3qku2MtDMYEx_txxWxdkZrTni3E_KhGV13XJYNHrjGhB-pl77EpIVeZ32_bA8J7JyEcgRKZgwOdFpy3BSknxQ0suw9HNPhLxaJY2-n1zbn85C97u-OMk6SKG0tGqWxK03l-Ele9o8xGV7M-8MGmutpymPbCnC8Geg2h5hEGLJcMeydtEowHtNdXu/s1280/photo_2023-02-07_09-43-03%20(2).jpg

នៅក្នុងសុន្ទរកថា ថ្លែងទៅកាន់មហាសន្និបាត អង្គការសហប្រជាជាតិ ដែលមានសមាជិក ចំនួន១៩៣ប្រទេស កាលពីថ្ងៃចន្ទ ដោយបង្ហាញពីអាទិភាព សម្រាប់ឆ្នាំ២០២៣នោះ លោក Guterres បានរិះគន់ដល់ការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ដោយនិយាយថា សង្រ្គាមបាននាំមកនូវការឈឺចាប់ ដែលមិនអាចនិយាយបាន ដល់ប្រជាជនអ៊ុយក្រែន ជាមួយនឹងផលប៉ះពាល់ ជាសកលយ៉ាងជ្រាលជ្រៅបំផុត។

ប្រមុខអង្គការសហប្រជាជាតិ បានបញ្ជាក់ ថា «ការរំពឹងទុកទៅលើសន្ដិភាព កំពុងតែថយចុះ ខណៈឱកាសបង្កើនជម្លោះ និង ការបង្ហូរឈាម កំពុងតែកើនឡើង។ ខ្ញុំបារម្ភ ថា ពិភពលោកមិនអាចដេកលក់ នៅក្នុងសង្រ្គាមកាន់តែធំ។ ខ្ញុំខ្លាច ថា វាកំពុងតែបើកភ្នែករបស់ធំៗឡើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhfypMaN6McgrBoJiRn1WuTGHcC2uuATLw9uGm4gzZeOGbmWh_Fpd1KuHOgigvbZUPnXD9ag83fAYlDI2UEwYaRazTYtn9yQJnV-3Zbu_C6gkHySLUYSuI7T5lM3WC16nIQdcOPF799O6_dUGoxAgKh3NrK3JVOQWB9EKIvBwTAoDdXxeqNb-sVeL1/s1042/photo_2023-02-07_09-43-04.jpg

ជម្លោះ អស់រយៈពេលជិតមួយឆ្នាំមកនេះ បាននិងកំពុងតែ បង្កឲ្យមានភាពតានតឹងខ្លាំងឡើង ហើយកាលពីប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗនេះ មានការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង រវាងកងកម្លាំងអ៊ុយក្រែន និង រុស្ស៊ី ដើម្បីគ្រប់គ្រងទីប្រជុំជន នៅភាគខាងកើត ប្រទេសអ៊ុយក្រែន។

លោក ប៉ាវឡូ គីរីឡែនកូ (Pavlo Kyrylenko) អភិបាលខេត្តដូណែតស្ក៍ (Donetsk) បានថ្លែង កាលពីថ្ងៃចន្ទ ថា «សមរភូមិ នៅតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន កំពុងតែឡើងកម្ដៅខ្លាំង ដោយការវាយប្រយុទ្ធគ្នាជាមួយនឹងកងកម្លាំងរុស្ស៊ី ខណៈក្រុងមូស្គូ បានបោះកម្លាំងទើបនឹងកេណ្ឌថ្មី មកចូលនៅក្នុងសមរភូមិ ហើយលុបបំបាត់ទីក្រុង និងភូមិរបស់យើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNJqSNAtLW1CaeoUrxaw0QDK3S77B-F3wqfMuXRdsnv7Pat6IkSOPwiYNagwPDynmpjUrUHpLhEzsOcz_-3ppglIzhhu2FednG6iiV3u8uiRZsYFv3EODk8KdHyW8k_S4nwCV4XlEuMmtWxQiwL6Pu8HyKi1JVzNAWs-5lN9hYZdai9IBcb8vGgrC-/s1170/photo_2023-02-07_09-43-03.jpg

រុស្ស៊ី បានចូលឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោយពេលក្រុងមូស្គូ បានប្រមូលផ្ដុំកងទ័ព នៅជិតព្រំដែនអ៊ុយក្រែន ខណៈលោក វ៉្លាឌីមៀ ពូទីន បានទាមទារឲ្យបញ្ចប់នូវការពង្រីកខ្លួនរបស់អង្គការណាតូ មកកាន់ទឹកដីរបស់អតីតសហភាពសូវៀត។ យុទ្ធនាការយោធារបស់ក្រុងមូស្គូ បានរងនូវបរាជ័យជាច្រើនលើក ខណៈមហាអំណាចលោកខាងលិច បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និង យោធា ជួយដល់ក្រុងកៀវ។

ដោយឡែក ក្រុមមន្រ្ដីរុស្ស៊ី បានលើកឡើង ថា ការបញ្ជូនគ្រឿងសព្វាវុធ ទៅកាន់ប្រទេសអ៊ុយក្រែន កំពុងតែពន្យារពេល និង ធ្វើឲ្យជម្លោះនេះ កាន់តែផ្ទុះខ្លាំងឡើង។ ចំណែកសហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត បានបញ្ជាក់ ថា ពួកគេ មិនចង់ឲ្យមានការប្រឈមមុខ ដោយផ្ទាល់ជាមួយនឹងរុស្ស៊ី នៅលើទឹកដីរបស់អ៊ុយក្រែន។ ប៉ុន្ដែលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានព្រមានម្ដងហើយម្ដងទៀត ដល់ក្រុងមូស្គូ ប្រឆាំងនឹងការពង្រីកជម្លោះ ដោយប្ដេជ្ញា ថា មិនឲ្យរុស្ស៊ី ប៉ះលើទឹកដីរបស់អង្គការណាតូ សូម្បីតែមួយមិល្លីម៉ែត្រ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJbM3dxmEC5tBKnkF7pdHYpxXsgfbqnAsZNDyV6d2tjbmdXb3GOEUrX1PO39KJXCh_ek_UYjwfCJm582JfJ9NahkRkqzSlIsD08RICgmAoMwMHr3TlQkBERmENle1II0q2_Bl84JEw_u4f3sl3hTrihEOQk9ewYfqX4TMf0aDBKjQSatHg9kaykK-u/s790/photo_2023-02-07_09-43-40.jpg