ប្រទេសតួកគី ៖ WHO និយាយថា ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីកើតឡើងនៅប្រទេសតួកគី ជិតព្រំដែនប្រទេសស៊ីរី អាចកើនឡើងដល់ទៅ៨ដងឯណោះ ពីតួលេខបច្ចុប្បន្នដែលរកឃើញអ្នកស្លាប់ជាង៣.០០០នាក់ ។

ហេតុការណ៍គ្រោះរញ្ជួយដីនៅភាគខាងត្បូងប្រទេសតួកគីនេះ កើតឡើងកាលពីថ្ងៃទី៦ ខែកុម្ភៈ ពេលនេះ ចំនួនអ្នកស្លាប់កើនឡើងបន្ថែមទៀតយ៉ាងតិច៣.៤០០នាក់ ។ ចំនួនអ្នកស្លាប់ជាងពាក់កណ្តាលជាពលរដ្ឋតួកគី និងជិតពាក់កណ្តាលទៀតជាពលរដ្ឋស៊ីរី ។ ក្រុមជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅមានជីវិត ដែលអាចជាប់នៅក្រោមអគារផ្សេងៗក្រោមអាកាសធាតុត្រជាក់ខ្លាំង និងមានព្រិលធ្លាក់ ។Turkey-Syria earthquake: More than 3,830 dead after powerful quake hits  region | CNN

រីឯអ្នករងរបួសស្មើប្រមាណ១២.០០០នាក់ ក្នុងនោះមានពលរដ្ឋតួកគី៩.៧០០នាក់ និង២.០០០នាក់ទៀតជាពលរដ្ឋស៊ីរី ហើយភាគច្រើនជាអ្នករស់នៅភាគខាងជើងប្រទេស ។ ប្រទេសជាច្រើនដូចជា អាមេរិក សហភាពអឺរ៉ុប រុស្ស៊ី ឥណ្ឌា ចិន អ៊ីរ៉ាក់ និងអ៊ីរ៉ង់ បានប្រកាសជួយឧបត្ថម្ភក្រុមសង្គ្រោះដើម្បីរកអ្នកនៅមានជីវិត ក្នុងនោះមានអ្នកជំនាញសង្គ្រោះ ឆ្កែហិតក្លិន និងឧបករណ៍ផ្សេងៗ ខណៈរដ្ឋាភិបាលតួកគីបានស្នើសុំជំនួយជាផ្លូវការពីអង្គការសន្ធិសញ្ញាខាងជើង (NATO) ។Why the Earthquake in Turkey Was So Damaging and Deadly - Scientific  American

អ្នកជំនាញផ្នែករញ្ជួយដីបញ្ជាក់ថា គ្រោះរញ្ជួយដីពេលនេះខ្លាំងក្លាបំផុតដែលគេធ្លាប់កត់ត្រាទុកនៅប្រទេសតួកគី ចំណែកអ្នកនៅមានជីវិតនិយាយថា កម្លាំងញ័រមានរយៈពេល២នាទី ។ លើសពីនេះ កម្លាំងញ័របានធ្វើឱ្យប្រាសាទបុរាណដែលមានអាយុកាលជាង២.០០០ឆ្នាំ ដែលជាទីកន្លែងសំខាន់របស់ក្រុងហ្គាហ្សីនថេប បានដួលរលំធ្លាក់មក ហើយលំនៅឋានពលរដ្ឋ និងអគារនានាជាង៥.៦០០កន្លែងទៀតក៏ដួលរលំផងដែរ ។Turkey and Syria earthquake: Pictures show devastation of 7.8 magnitude  tremor | World News | Sky News

ចំណែករញ្ជួយដីលើកទី២ កើតឡើងរយៈពេល១២ម៉ោងក្រោយទៀតនៅតំបន់ Elbistan ខេត្ត Kahramanmaras នៅក្បែរក្រុងហ្គាហ្សីនថេប ។ ទោះយ៉ាងណា ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយ និងស្ថានការណ៍បន្ទាន់របស់ប្រទេសតួកគីបញ្ជាក់ថា គ្រោះរញ្ជួយដីនេះមានកម្លាំងញ័រទៅដល់ប្រទេសលីបង់ អ៊ីស្រាអែល និងស៊ីប្រាស ៕Death toll from Turkey earthquake rises to 116 as rescuers finish searches  | PBS NewsHour

ប្រភព ៖ pptvhd36