រដ្ឋធានីប៉ារីស៖ រហូតមកដល់ពេលនេះ នៅតែមានទស្សនកិច្ច លើកឡើងខុសៗគ្នា ជុំវិញសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ខណៈក្រុមមន្រ្ដីរុស្ស៊ី បានចាត់ទុកការពង្រីកខ្លួនរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ ជាដើមចម នៃជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែន ហើយបណ្ដាប្រទេសបស្ចិមលោក បានចាត់ទុកសកម្មភាពយោធារបស់ក្រុងមូស្គូ ជាការលេបត្របាក់ទឹកដីរបស់ប្រទេសជិតខាង ប៉ុន្ដែសម្រាប់ប្រេសិតចិន វិញ ដែលមានទំនោរទៅរករុស្ស៊ី បានចោទប្រកាន់ ដល់បណ្ដាប្រទេសលោកខាងលិច មិនបានស្វែងរកវិធីសាស្រ្ដណាមួយ សម្រាប់ការបញ្ចប់នូវការប៉ះទង្គិចគ្នា ដោយយោធានេះ ឲ្យបានឆាប់នោះឡើយ។

សារព័ត៌មាន គ្រប់គ្រង ដោយរដ្ឋរុស្ស៊ី Tass បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ថា លោក លូ សាយេ (Lu Shaye) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសបារាំង បានបង្ហាញអំពីទស្សនៈផ្ទាល់ខ្លួនមួយ ចាក់ផ្សាយតាមបណ្ដាញទូរទស្សន៍ LCI TV របស់បារាំង ថា សកម្មភាពរបស់បស្ចិមលោក មិនបានចូលរួមចំណែក ដើម្បីបញ្ចប់ជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែន ឲ្យបានឆាប់បំផុតនោះទេ។Lu Shaye - MCFRលោកឯកអគ្គរដ្ឋទូតចិន រូបនេះ បានបញ្ជាក់ នៅតាមបណ្ដាញទូរទស្សន៍ LCI TV កាលពីថ្ងៃចន្ទ ថា ចិន នៅតែប្រកាន់គោលជំហរអព្យាក្រឹត ចំពោះជម្លោះនៅអ៊ុយក្រែន។ ប៉ុន្តែក្រុងប៉េកាំង យល់អំពីការព្រួយបារម្ភរបស់រុស្ស៊ី ចំពោះការពង្រីកខ្លួនរបស់អង្គការណាតូ ឆ្ពោះទៅទិសខាងកើត និង ផែនការនានា ដាក់បញ្ចូលអ៊ុយក្រែន ចូលទៅក្នុងសម្ពន្ធភាព ដែលនាំឲ្យក្លាយជាដើមចម នៃជម្លោះ នាពេលបច្ចុប្បន្ននេះ។

លោក Lu Shaye បានសង្កត់ធ្ងន់ ដោយឆ្លើយនឹងសំណួរមួយ អំពីហេតុផលជាច្រើន នៅពីខាងក្រោយជម្លោះ នៅអ៊ុយក្រែន នាពេលបច្ចុប្បន្ននេះ ថា «អង្គការណាតូ បាន និង កំពុងតែគំរាមកំហែង ដល់សន្តិសុខរបស់រុស្ស៊ី អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ … នៅក្នុងការពង្រីកខ្លួនជុំទី៥ឆ្ពោះទៅទិសខាងកើតរបស់អង្គការណាតូ បង្កនូវការគំរាមកំហែងយ៉ាងខ្លាំង ដល់សន្តិសុខរបស់រុស្ស៊ី។ នេះជាអ្វីដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កំពុងតែនិយាយអំពីបញ្ហានេះ។ គាត់ប្រឆាំងយ៉ាងខ្លាំងនឹងសកម្មភាពរបស់អង្គការណាតូ។Vladimir Putin: US intelligence agencies make understanding Russian  President's state of mind a top priority | CNN Politics

លោកឯកអគ្គរដ្ឋទូតចិន រូបនេះ បានបន្ថែម ថា «តើអ្នកជឿ ថា ការពង្រីកខ្លួនរបស់អង្គការណាតូ មិនគំរាមកំហែងដល់រុស្ស៊ី ទេឬ? ប៉ុន្តែនៅពេលមេដឹកនាំសហភាពសូវៀត លោក នីគីតា គ្រូសឆែវ (Nikita Khruschev) បានសម្រេចចិត្តដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសគុយបា តើប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចន ខែនណេឌី (John Kennedy មានប្រតិកម្មយ៉ាងណាខ្លះដែរ? ជាការកត់សម្គាល់ គឺនៅមុនពេលមានប្រតិបត្តិការយោធាពិសេសនោះ មានការចោទប្រកាន់ ថា មិនមានគម្រោង ដាក់បញ្ចូលអ៊ុយក្រែន ចូលទៅក្នុងសម្ពន្ធភាព និង ដាក់ពង្រាយខែលការពាររបស់អង្គការណាតូ នៅលើទឹកដីរបស់ខ្លួននោះទេ តែវាអាចកើតមានឡើង នាពេលអនាគត។

លោកឯកអគ្គរដ្ឋទូតចិន បានសង្កត់ធ្ងន់ទៀត ថា «ប្រសិនបើអង្គការណាតូ រុញច្រានព្រំដែនរបស់ខ្លួន ទៅដល់កម្រិតព្រំដែនជាប់ជាមួយនឹងរុស្ស៊ី នោះ អង្គការសម្ពន្ធមិត្ដយោធាដ៏ខ្លាំងក្លាមួយនេះ នឹងដាក់ខែលការពារ នៅលើដែនដីរបស់ពួកគេ។ ដោយឡែក ចិននៅតែប្រកាន់គោលជំហរអព្យាក្រឹត ហើយក្រុងប៉េកាំង មិនបញ្ជូនគ្រឿងសព្វាវុធ ទៅឲ្យរុស្ស៊ី និង មិនបានធ្វើអ្វី ប្រឆាំងនឹងការសម្របសម្រួលជម្លោះ ដោយសន្ដិវិធីនោះដែរ។Live updates: Russia's war in Ukraine

ប្រេសិតចិនរូបនេះ បានបង្ហាញនូវការកត់សម្គាល់របស់គាត់ ថា «អស់រយៈពេលជាច្រើនខែកន្លងមកហើយ បណ្ដាប្រទេសអឺរ៉ុប បានបដិសេធ បញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់របស់លោកខាងលិច ទៅកាន់ប្រទេសអ៊ុយក្រែន។ ឥឡូវ ពួកគេបានសម្រេចចិត្ត បញ្ជូនទៅជួយប្រទេសអឺរ៉ុបខាងកើតមួយនេះ។ ថ្ងៃនេះ ពួកគេបដិសេធ ដឹកជញ្ជូនយន្ដហោះចម្បាំង ប៉ុន្ដែ អាចនឹងបញ្ជូន នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

ចាប់តាំងពីការផ្ទុះសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក ក្លាយជាប្រទេសផ្ដល់ជំនួយយោធាច្រើនជាងគេបំផុត ជួយដល់ប្រទេសអ៊ុយក្រែន ដែលមានទឹកប្រាក់ ប្រហែលជាជាង២៧ពាន់លានដុល្លារ។ ដោយឡែក ប្រធានាធិបតីអ៊ុយក្រែន ធ្លាប់ថ្លែងទៅកាន់សភារបស់សហរដ្ឋអាមេរិក នៅក្នុងដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ថា ជំនួយរបស់សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត មានទំហំទឹកប្រាក់ រាប់សិបពាន់លានដុល្លារនេះ មិនមែនជាជំនួយមនុស្សធម៌នោះឡើយ។ ប៉ុន្ដែវាជាការវិនិយោគ សម្រាប់សិទ្ធិ សេរីភាព និង លទ្ធិប្រជាធិបតេយ្យ នៅលើពិភពលោកតែប៉ុណ្ណោះ៕