Home Blog Page 190

កម្ពុជា កាត់បន្ថយប្រតិភូកីឡា និងអត្តពលិកជាង២០០នាក់ ក្នុងការចូលរួមសុីហ្គេមប្រទេសថៃ

0

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សម្រេចចិត្តដក៨វិញ្ញាសាកីឡាចេញពីការចូលរួមសុីហ្គេមលើកទី៣៣នៅប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZPxXSA8RMtlET_YdE39Qc0uSMSa8eGVylqD4-S4Flun6bqU-DipZ_2c-jSR4UYyRAkM5Ec8EM5P3VZYIrUo4HH-nT5YRCTDwPhUQXXFD8IRLt3gN-L0SqCflqWbZJeBnUpdduMOhvmddKWKyjySGwS3m0Yop6pxiGxsL6S8cRgivhsqpxvSns2r25_Nuw/s2000/image_2025-11-27_11-37-13.png
ដើមឡើយកម្ពុជា គ្រោងនឹងបញ្ជូនអត្តពលិក៣៣៣នាក់ ទៅចូលរួមការប្រកួតស៊ីហ្គេមប្រទេសថៃក្នុងប្រភេទកីឡាចំនួន២១ តែបច្ចុប្បន្ននៅសល់តែ១៣ ក្រោយពីដកខ្លួនលើប្រភេទកីឡាចំនួន៨។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2mO4N4We4TMtRr9CEm5G4GoItUiYmCiAci_P34fQ7ZgitMe-P0csli_GSGzI5Xqv1ODQOJd_ROwIeIMcGt_tsLW6CnZFwyBlvTJf_k5_2RPMbcEZhnLJis9qT3kNPM2yX_WuoWlrdf_RkR63m_ddFt0kpdI0-TBrjdnOADldMx1HLTR0euej-QCjtZLs2/s900/image_2025-11-27_11-37-21%20(2).png
ប្រភេទកីឡាចំនួន៨ ដែលដកចេញរួមមានកីឡាយូដូ ការ៉ាតេ បញ្ចស៊ីឡាត់ ប៉េតង់ ចំបាប់ វូស៊ូ បាល់ទាត់ និងសីប៉ាក់តាក្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0t3zH4w3vU7J0qyg-tnWgue-6OBAC2UlDH3ClQjO_n0f2eXsI2788OEK9uP4EESeUri0322elN6rM4Zq2wpOVPJ6z9pG1Flt7EBCQADsFy3Gij_vTyoneL8Y4111ly4NRqGF3DOoFNIA3fU8InB-tEqsTXZfbsJM5zrdGOG_iJXED2GKRlgj_QfWGIpdR/s2000/image_2025-11-27_11-37-15.png

មូលហេតុចម្បងនៅការដកវិញ្ញសានេះ ដោយសារតែថ្នាក់ដឹកនាំគិតគូរខ្ពស់ពីសុវត្ថិភាពកីឡាករ និងកីឡាការិនីជាអាទិភាពចម្បងបំផុត និងធានាបានការចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhobb3TRZdIUEfvkZ0NzdE1xYwvioN6YYg25OdZxUmV9_uKfYW2Vd6VmWvH1xkNdDuARQBfb5vMeCe-p2KR1WUGlir6mbt12mxD5BdU4Tr_63FM4RJhRfi9dUTlJ3428X3rZRazeRgzcG1au4VTjLMn3sbMZBCtLOkRSVtTFuUEZxecyFLY31a7fpeXa6pk/s2000/image_2025-11-27_11-37-18.png

បច្ចុប្បន្នប្រតិភូកីឡាកម្ពុជាសរុបមានចំនួនតែ ១៥០នាក់ ក្នុង ១៣ប្រភេទកីឡាតែប៉ុណ្ណោះ ដែលត្រូវទៅចូលរួមព្រឹត្តិការណ៍សុីហ្គេមនៅប្រទេសថៃ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOU5dlj4k52xd1mXfYIBZWUkP6tfOJbKOtW0KFqwukqHQS8v8oig00b8cf-d9kpAohgzgM-WE0Dirs1ZijTm9K8haVOyrxFKz1WIgWLpWitqf0FZucNOwcyfZm5uqOl6EMgxM58P6ajczYMgqpR4ikNZI0rhnjN0_58Q2HVw77JUoCH_c-jHGidND9RzS4/s750/image_2025-11-27_11-37-20%20(2).png

សំណាងលើសំណាង អ្នកបាត់ដំបង ឈ្នះទាំងរង្វាន់សេដ្ឋីក្មេងពីប៊ូសស្រ្តង បានទាំងជួប G-Devith

0

អ្នកបាត់ដំបង បើមិនបានទៅចូលរួម គឺខកចិត្តលំដាប់ VIP ហើយ។ កំពូលតារារ៉េបលោក G-Devith នឹងមកច្រៀងអបអរអ្នកស្រុកកំណើតខ្លួនឈ្នះរង្វាន់សេដ្ឋីក្មេង 130លានរៀលពីប៊ូសស្រ្តង ក្នុុងនោះក៏មានវត្តមាន OG, Emi និងតារាចម្រៀងជាច្រើនរូបទៀត ក្នុងព្រឹត្តការណ៍ “Boostrong Concert” ថ្ងៃអាទិត្យ ទី30 ខែវិច្ឆិកា ឆ្នាំ2025 ចាប់ពីម៉ោង 6ល្ងាចតទៅ នៅតារាងបាល់ទាត់វាលបែកចាន ខេត្តបាត់ដំបង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcvmTETib1sY3tEGjQRLhwV9l1Ue46N-lf1YJvWlxrvCr3538QZdqh9hAIDHV7dGpCGnKxpiKGefhqtQM5X69jBl53ZRmlJ_-LIpKkRTl0XfEF37iL-zj8QwqFxZTdvqoB6RTa0wpZGY5nupLr0TzcbAAfo0zPYe3Zc4ztE2GiEJumBRO8X9YraNozow5t/s1250/Concert%20BS.jpg
ប្រគុំតន្រ្តីប៊ូសស្រ្តង នៅបាត់ដំបងនេះ បងប្អូនអាចចូលរួមដោយឥតគិតថ្លៃ ដូច្នេះអ្នកបាត់ដំបងណាត់គ្នាចូលរួមឱ្យបានច្រើនកុះករ។ ជាពិសេស ទិញប៊ូសស្រ្តងញុំាប៉ូវកម្លាំងថាមពលស្រែកច្រៀងរាំឱ្យណាណីម្ដងមើល៎ ប៉ុន្តែពេលគាស់ប៊ូសស្រ្តងញុំា កុំភ្លេចពិនិត្យក្រវិលកំប៉ុងផង ប្រយ័ត្នឈ្នះរង្វាន់សេដ្ឋីក្មេង 130លានរៀល ច្រលំបោះកំប៉ុងចោល ក្លាយជាអាសារបង់ ព្រោះប៊ូសស្រ្តងរង្វាន់ច្រើនណាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLys0kdd6YrXZHZSZ94ndXyYN2xI2qZHPXFVLT0PWQ-gSeM2z-FKzduIqxxhK6xgf4YHMZmwsZkMPrQQgitBXkaTIfqvtaxVrclwfDRIdQplVVFnWZYSnVRiv7DAGLCsFDXWkI5t7hJmcmYThZPtqhkJy8819GplMdoLIEJJFw6JhUhDOyjmEToVCoMqtm/s1250/GD.jpg
ប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ ហើយមានរង្វាន់សេដ្ឋីក្មេង 130លានរៀល កែប្រែជីវិតអ្នកភ្លាមៗ! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM7h61StFEu8BwzvuI4UZYwE0nytehyJ08awHp5pLdp-7inzyVmNLxejaJJpUV43uFkZUuhB4RhyUueHG_AOkkVwrrNeRTKz1AtJEvwopcj5-eXMeKdXauX1xXDmME_XQHJ4rQZ_RcV34wu80HA8p15LQx9tRXQfhR2RCvjSgThwBPKbb4082P9VW7Ro1j/s6627/BS%203%20(8).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRSRcaTMnbm9XryZUPJWLdFi8xIjwoj_tw2tXfIGpg5x6tg63yqXO7rEUxrs1_tT65Vkii-kgB2MPT5rv9WPjeo38f_Rh-QtZh181u7Hy6hC5Uzx-jfeVDXqfFdZizajFsjcijt-21MufP7710MSO15ztJqZ5gl56gOXnQx3-efzZnGmcqHSU6AFRkgUxp/s7008/BS%202%20(8).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiVmjAsloPoAbXSF6naIk1GebJ17cryeQWFDgTWBJL-u_zNSo4alc9363lNx1XyhQhQbNif9Se0fFcUQ42iLlqifc3qEsaI6TSMKOq6MHcrUlJwMM-dJutXNozFwzSWdM96XT3a0eWodKYz9k92ERR9SCQnnd7n2Udf3TuYrsLMG4-M38E_a2DVuqqpU1V/s7008/BS%201%20(10).jpg

ក្រៅពីទឹកជំនន់! ខ្យល់ពុលក្នុងអាកាសនឹងបន្ថែមសម្ពាធលើក្រុងបាងកក និងខេត្តមួយចំនួនរបស់ថៃ

0

ប្រទេសថៃ៖ យោងតាមការត្រួតពិនិត្យគុណភាពខ្យល់នាពេលថ្មីៗនេះ អាជ្ញាធរថៃបានចេញសេចក្ដីប្រកាសព័ត៌មានថា ទីក្រុងបាងកក និងខេត្តចំនួន ១៦ ដែលនៅក្បែរៗនោះ នឹងជួបប្រទះជាមួយការកើនឡើងនៃកម្រិតធូលីនៅក្នុងខ្យល់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព។ ការកើនឡើងនៃកម្រិតខ្យល់ពុលនេះ កើតមានចំពេញដែលខេត្តជាច្រើននៅក្នុងប្រទេសថៃកំពុងរងទុក្ខធ្ងន់ធ្ងរដោយសារទឹកជំនន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfEMdbNQswPI-xrLa_NlrrbAIctUW8L42FhzToCmonj_mV3JZH_t_bZx4rn6Tuzzc13lPuzy1FzUa_8pmIOeAVAjf2sOdmksXdp3OA9BjSzzL-pvnZ1MB70E4z5lXwaw5ynMMtbObE0q-DrCmjaEVF5kwVP6epVxWXSdFziLUnnnkki2dJgCMMjZq172bu/s1024/image_2025-11-27_10-51-54%20(2).png
បើតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ នាយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា កម្រិតធូលីនៅក្នុងខ្យល់PM ២.៥ បានឈានដល់៤២.២មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ លើកម្រិតសុវត្ថិភាពកំណត់ដោយរដ្ឋាភិបាលដែលដាក់ត្រឹម ៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។ ស្ថានភាពនេះបានជំរុញឱ្យមានការព្រមា.នភ្លាមៗសម្រាប់អ្នកស្រុក ជាពិសេសក្រុមងាយរងគ្រោះដូចជាកុមារ មនុស្សចាស់ និងអ្នកដែលមានបញ្ហាផ្លូវដង្ហើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiXarxkFLfx8lqQoOrbknwG8ww49aZUvA2vOhd4OmhceN-3WR8BkDbwLBX07NcJnXFtw7f3047f7X3gf6dnwGLpf8oLwHowHQE1Lwq5mpyuJu3r4e3tS5sTyKj6QJw_1FmfMXHKVaMyx6ymRYboLQ5xQqeWpnem9LBhTj7ZKbvYMtSlDOJ2FYwYTJuVcff/s1280/image_2025-11-27_10-51-54.png
បច្ចុប្បន្នមន្ត្រីសុខាភិបាលថៃ កំពុងណែនាំសាធារណជនឱ្យកំណត់សកម្មភាពក្រៅផ្ទះ និងពាក់ម៉ាស់ការពារនៅពេលចេញទៅខាងក្រៅ។ បន្ថែមលើនេះ មន្ទីរពេទ្យជាច្រើនបានចេញសេចក្ដីក្រើនរំលឹកដល់អ្នកដែលមានជំងឺហឺត បញ្ហាបេះដូង និងជំងឺពាក់ព័ន្ធនឹងផ្លូវដង្ហើម ឱ្យមានការប្រុងប្រយ័ត្នបន្ថែម ព្រោះភាគល្អិត PM2.5 នៅក្នុងខ្សល់នេះអាចជ្រាបចូលទៅក្នុងសួត និងចរន្តឈាមបានយ៉ាងជ្រៅដោយងាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF8csWrq6_NMi6UJLWzXtcWo1DptOletFNkhDL_i36Rb5ti1RzSyG_OW-89SbzwOCapxzHiUVSberA1ZnFrLL_3sxCBhSU2h0aYRG9oGA8Qr7yofozrYqPdpS8U1R10cHEFDas14t0GzNKQf34tc-Sa3CvSHqlCv5CRhY0akq-EWm5VWBPPLgziY6v6Mgj/s1024/image_2025-11-27_10-51-55%20(2).png
គួរជម្រាបថា ស្ថានភាពគ្រោះធម្មជាតិនៅក្នុងប្រទេសថៃបច្ចុប្បន្ននេះកំពុងតែវឹកវរខ្លាំង ដោយខេត្តភាគខាងត្បូងត្រូវបានវា.យប្រហារដោយទឹកជំនន់យ៉ាងកា.ចសាហា.វមិនធ្លាប់មានក្នុងរយៈពេលជាង ៣០០ឆ្នាំ។ ក្នុងនោះ តំបន់មួយចំនួនត្រូវបានគេរាយការថាកំពុងរងការបំផ្លិ.ចបំផ្លាញយ៉ាងតំណម ខណៈប្រជាជនជិត ២លាននាក់ កំពុងស្រែកដង្ហើយរកជំនួយទាំងអស់សង្ឃឹម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH25fsUiHN8Inn0h8iM3baPDSETSm-JPmSNvhv4B5DaSRG5C-1PwDgWbvlW5twy7gQ87WLaO8S-S_R06xxPXl_GnlgkFGJN0UIplqOs1MFSJlKNGKbFl9JJhIu4yroDvI8RyG-OGpHRCK1EQpVzVfv9vcPOEpElwCL73ZMd9u4ZKmfOutOjRZaO4rKWai5/s1200/image_2025-11-27_10-51-55.png

បើយោងតាមរបាយការណ៍គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ចំនួនអ្នកស្លា.ប់ដោយសារគ្រោះធម្មជាតិដ៏ខ្លាំងក្លានេះបានកើនឡើងដល់ ៣៣នាក់ហើយ។ ចំណែកឯការខាតបង់ផ្នែកសេដ្ឋកិច្ចត្រូវបានគេប៉ាន់ប្រមាណថាមានទំហំប្រហែល ១ទៅ១.៥ពាន់លានបាតក្នុងមួយថ្ងៃ។ មិនតែប៉ុណ្ណោះ ផ្ទះរាប់ម៉ឺនខ្នងបានរងការខូចខាត, អគាររដ្ឋាភិបាលនិងហាងនានាត្រូវបិទទ្វារ ស្របពេលផ្លូវថ្នល់និងស្ពានត្រូវកាត់ផ្តាច់ ហើយសូម្បីសេវារថភ្លើងនិងយន្តហោះ ក៏ជាប់គាំងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9mQbBVFbQX11hj3IgXjkvG5mNQZNUNZWSsXz08ACpq3kYK6o7a0wCs05lwtEIxCQ_XcFECc5IEvrhiMGuBtEI8R4Yebyd5r30ydAtm6u6N6SAFxCionpYpK_dWswJe5E7wKJbAECCniMurBrwdSeMbDDTw2O7sN2DRtjOaAQE1qdyeJ8KBEoWa781H5fc/s2840/image_2025-11-27_10-51-56.png

ចិនកំរិតជើងហោះហើរ និងចាត់វិធានការជាច្រើនទៅជប៉ុន ស្របពេលទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាន់តែតានតឹងមិនធ្លាប់មាន

0

ប្រទេសចិន ៖ រដ្ឋាភិបាលចិនបានកំណត់ឱ្យក្រុមហ៊ុនអាកាសចរណ៍នានានៅប្រទេសចិនកាត់បន្ថយជើងហោះហើរទៅជប៉ុនរហូតដល់ខែមីនា ឆ្នាំ២០២៦ ស្របពេលទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាន់តែតានតឹងក្រោយពីនាយករដ្ឋមន្ត្រីថ្មីជប៉ុន លោកស្រី Sanae Takaichi បង្ហាញគោលជំហរគាំទ្រតៃវ៉ាន់ បើរងការវាយប្រ.ហារពីចិន ។ ចិនចាត់ទុកពាក្យសម្តីនេះជាកំហុសដ៏ធ្ងន់ធ្ងរ និងបានចាត់វិធានការឆ្លើយតបវិញជាបន្តបន្ទាប់ បើទោះជាជប៉ុនបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅចរចាបញ្ចប់ភាពតានតឹងក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaE9DZjEbOMChKfYawwKo8Xh-qNMMWKLBnDxPgHmM98Kau2szYsdnOuJx_QD1txVNlFs4Xcw4iMZUqkNTXaJ6WBJUPoJab7VSfEfzN-DxaUR-NwZM2NR9vcvxxHNnSnmeuG6ySKc2fnK-sliHtjjjzQdS33wFHdr0YG3078ymtx1kNtaC8rpHtUej6_6hm/s1500/image_2025-11-27_10-40-20%20(2).png

សារព័ត៌មានបរទេសរាយការណ៍នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ក្រុមហ៊ុនអាកាសចរណ៍ចិននានាត្រូវបានណែនាំឱ្យផ្លាស់ប្តូរពេលវេលាហោះហើរ និងអនុវត្តតាមគោលការណ៍នៃទំនាក់ទំនងទ្វេភាគីរវាងចិន-ជប៉ុនដែលកំពុងធ្លាក់ចុះ ប៉ុន្តែគ្មានសេចក្តីរាយការណ៍លម្អិតពីការផ្លាស់ប្តូរពេលវេលាហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ចិនទេ ។ ក្រុមហ៊ុនអាកាសចរណ៍ចិនជាច្រើនដែលមានជើងហោះហើរទៅជប៉ុន បានចាប់ផ្តើមកាត់បន្ថយការហោះហើរក្រោយពីទទួលបានការណែនាំពីរដ្ឋាភិបាលចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBSYXXaFAHmAV-xuEnu13kv8zT92WQimcoHJGzEbCGUdxv1Bc3dTYugbdnGMNFWzKAoz43-c1Er4YSxjIeE5kfvFs-D5T0dcseJa76B0cF3wDTFx4FR_Yds0kiFl9zS6T14p5kFlh_yfSW97FmFGrIMQognoDbVypwALZvLDI_9hNoukEWzRJ5LO4Mv-Ny/s1240/image_2025-11-27_10-40-20.png

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian ចាត់ទុកពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីជប៉ុនខ្វះការទទួលខុសត្រូវ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង បើជប៉ុនមិនសិក្សាពីប្រវត្តិសាស្ត្រ និងបញ្ជូនកងទ័ពមកជ្រៀតជ្រែតបញ្ហាតៃវ៉ាន់ ជប៉ុននឹងបរាជ័យមិនខាន ។ ចិនចាត់ទុកការបញ្ជូនកងទ័ពជប៉ុនមកចូលរួមក្នុងជម្លោះតៃវ៉ាន់ជាការឈ្លានពាន និងបង្កើនជម្លោះការទូត ហើយចិននឹងការពារអធិបតេយ្យនៅក្រោមច្បាប់អន្តរជាតិ ដោយប្រឆាំងដាច់ខាតចំពោះពាក្យសម្តីនេះ ។ បញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ជប៉ុនមិនគួរជ្រៀតជ្រែកនាំឱ្យទំនាក់ទំនងការទូតជាមួយចិនធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkSQc87M6U_1EJ_e0xXN46gzFDISFzDW1mxRYWHrOE2NRb-NXEkVAaYTZCVq99GBB6ejlrAsiaxwFaZWyLxHaguDQDOlrm78YB6xsDy0e-AiT_ZYvcflpFo2q9tL8Wjv87ziQQJWb-3QA6RDQw0QAJP38YEtmTeUL9FeVrTAAXEohCHx6QwnC_UF9h4qjx/s600/image_2025-11-27_10-40-23.png

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយក្នុងរដ្ឋសភានាពេលកន្លងមកថា ជប៉ុនអាចនឹងបញ្ជូនកងទ័ពទៅការពារតៃវ៉ាន់ ប្រសិនបើរងការវាយប្រហារពីចិន ពីព្រោះចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ជប៉ុននឹងប្រើប្រាស់សិទ្ធិការពារខ្លួន ។ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុននិយាយបែបនេះ មន្ត្រីរដ្ឋាភិបាលចិនបានកោះហៅមន្ត្រីស្ថានទូតជប៉ុនមកបកស្រាយជាបន្ទាន់ និងបង្ហាញក្តីបារម្ភចំពោះគោលជំហររបស់លោកស្រី Sanae Takaichi ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS74XsKGhqaNQr-tCPa8MQSeBit73mDhMMaFrK0YvbmN2qtYvmtT4n0KmjUxF2TnLhy13XGWJlwjaTCikCW_JjYhf8gyF-CmI8edxCkTt_2ka2VLZWtuz1ke-INP_dZ2TK__THF-mHB277mvGP62heYvUGb12EY8aETP8v2zfA-iXVJXwfXt2ERMf4wEAV/s800/image_2025-11-27_10-40-22%20(2).png

ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរធ្លាក់ចុះកាន់តែខ្លាំង ទើបជប៉ុនបញ្ជូនលោក ខាណាអិ ម៉ាសាអាគិ ប្រធានការិយាល័យកិច្ចការអាស៊ីនៃក្រសួងការបរទេសទៅជួបលោក Liu Jinsong ប្រធានការិយាល័យកិច្ចការអាស៊ីក្រសួងការបរទេសចិននៅទីក្រុងប៉េកាំង ដើម្បីបញ្ជាក់ពីគោលជំហររដ្ឋាភិបាលជប៉ុនចំពោះតៃវ៉ាន់ ប៉ុន្តែចិននៅតែមិនព្រម និងទាមទារឱ្យនាយករដ្ឋមន្ត្រីជប៉ុនដកពាក្យសម្តីវិញ បើមិនដូច្នោះទេ ជប៉ុននឹងទទួលលទ្ធផលតបស្នង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglgQpdiNIsoLSA3qoqZxCBpQV_kRZR34Kp8qAxKigKVUlnQpkdwWUT5WwSo64jwT5v-j_fxUbBEFEPJsx2VcMyEx2CgnbZsCh96DuSbhclVSQFh2DHZfkFdQY15vfTQAyoa6vqZRfIPtL5eCVMApX7EL7kW3AK2NQt7uGaspaTFy6X-B7xmoyyIEA6x-hO/s900/image_2025-11-27_10-40-21.png

លើសពីនេះ ចិនបានចាត់វិធានការជាច្រើនដើម្បីឱ្យសេដ្ឋកិច្ចជប៉ុនធ្លាក់ចុះ ដូចជា ៖ ហាមភ្ញៀវទេសចរចិនទៅជប៉ុន ផ្អាកនាំចូលអាហារសមុទ្រជប៉ុន និងពហិការភាពយន្តជប៉ុន ។ ចិនថែមទាំងមិនចូលរួមកម្មវិធីវប្បធម៌ជាច្រើន និងលុបចោលជំនួបរវាងនាយករដ្ឋមន្ត្រីចិន លោក Li Qiang ជាមួយរដ្ឋមន្ត្រីជប៉ុន នៅក្រៅកិច្ចប្រជុំមេដឹកនាំប្រទេស G20 នៅអាហ្រ្វិកខាងត្បូងនាសប្តាហ៍ទី៣ ខែវិច្ឆិកា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNrkcZodkRtneFTRAkF6nU9IU5OxBH0wzjO1hev9fk6jGUo9Q_Pf9JA06LDL88xkCCtgwIouhLDmSs7h3o7YJTH9i6W1rE5zGODXpDvUw8k1xQxa5eTIRKtO7lk4uwHgz6Qx0-vlOYNLxAtTHjGYVhPTvJORn-h7M9ewQPl8SoAmI8d2Li7FLxBalS_ivd/s1020/image_2025-11-27_10-40-22.png

គួរបញ្ជាក់ថា ចិននិងជប៉ុនធ្លាប់មានជម្លោះការទូតជាមួយគ្នាកាលពីឆ្នាំ២០១២ ពាក់ព័ន្ធនឹងការគ្រប់គ្រងប្រជុំកោះ ដែលពេលនោះ នៅប្រទេសចិនបានធ្វើបាតុកម្មប្រឆាំងជប៉ុន ដែលធ្វើឱ្យមេដឹកនាំប្រទេសទាំងពីរមិនជជែកគ្នាអស់រយៈពេលជាង២ឆ្នាំ ៕

មិនជឿកុំប្រមាថ! តារាចម្រៀង កែវ វាសនា រម្លឹកកាលពីជាង១០ឆ្នាំមុនជាន់លើប្រាសាទបាក់បែកជួបរឿងនឹកស្មានមិនដល់

0

ជុំវិញហេតុការណ៍គ្រោះទឹកជំនន់ខ្លាំងក្លានៅភាគខាងត្បូងប្រទេសថៃក្នុងរយៈពេល៣០០ឆ្នាំបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមវែកញែកជាច្រើនដោយមនុស្សមួយចំនួនជឿថានេះជាបាបកម្មដែលថៃឈ្លានពានទឹកដីកម្ពុជា។ ឃើញផ្ទាល់ភ្នែកនិងមានបទពិសោធន៍ផ្ទាល់ខ្លួនផង តារាចម្រៀង កែវ វាសនា ជីកកាយរឿងជាង១០ឆ្នាំមុនឱ្យមហាជនបានដឹងពីការបំពានមកលើប្រាសាទខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbXdyAAasKZMeEo1Fj6dIlNHnXjWJiz-gc916oj6PpuLfcd7rXnSIjaqkARP1xLAB651SmwKm5mIZO_KA3wASGLb9HzRREgpVwH8JJJ-IrurudNADW-FZTTWaGwk9iOJrOZEz2UTQrqeqHuKkqmgayaMB0I3WTiMQv25fEg-dzWFhrx6LWIi4qG_aSRz4V/s1440/image_2025-11-26_15-02-59%20(2).png

ថ្មីៗនេះតារាចម្រៀងក្នុងទ្រនំសាន់ដេ លោក កែវ វាសនា បានបង្ហោះរូបភាពទឹកជំនន់នៅប្រទេសថៃនិងរូបភាពដែលប្រាសាទព្រះវិហាររងការខូចខាតដោយសារស្នាដៃថៃជាមួយនឹងការរៀបរាប់ថា «មិនបានសើចយំអីទេ តែខ្ញុំជឿលើដូនតាខ្មែរយើង កាលពី១០ជាងឆ្នាំមុនខ្ញុំទៅច្រៀងតាមខេត្តហើយក៏បានឈ្លៀតចូលលេងប្រាសាទមួយកន្លែង តែកំហុកអចេតនាខ្ញុំមិនដឹងថា បានដើរជាន់អ្វីខ្លះទេព្រោះប្រាសាទនោះបាក់បែកខ្លាំង គ្រាន់ចេញពីប្រាសាទមួយសន្ទុះក្រោយមក ធ្វើទុក្ខខ្ញុំចង់ស្លាប់ចង់រស់ ទាល់តែខ្ញុំអុជធូបថ្វាយផ្លែឈើហើយនិយាយសុំខមាទោស ទើបខ្ញុំបានមានអារម្មណ៍ប្រសើរឡើងវិញ ចុះទំរាំអ្នកមកបំផ្លាញប្រាសាទដូចតាខ្មែរទៀត ប្រាកដណាស់អ្នកសងមិនអស់ទេចាំទុក សាងអីទទួលហ្នឹងទៅ»។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ2fXdHc-nLwkxwTdjSRVcNX0ycX31kxbOPXGKwwjq1RWrLucNNmycvGUEUR6DvqyFHiUQOr_7vN2qK7hjlM4_z8TLWpxTDidYGaKyTWeUlGY_f7ZhyFamrtsP9Cm2ySlTtCCK_g9MqGun-54mqr72obY-s6saCigXUPwS7GQBOzO0ushP8ROiDpGp5ERh/s1440/image_2025-11-26_15-02-57.png

    មិនត្រឹមតែតារាចម្រៀង កែវ វាសនា ប៉ុណ្ណោះទេដែលយល់ថាទេវតាហាក់ដូចជាដាក់ទោសដល់ប្រទេសថៃដែលឈ្លានពានទឹកដីកម្ពុជា បំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោករបស់ខ្លួនព្រោះតែប្រទេសមួយនេះជួបទុក្ខផ្ទួនៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-32mSG9s912nuK__3myixL9io1aSJW_PzFdGoFhadoM3tbizT72rdi5Eg0zLUlrtQ_JO6zbrhz2dm_4vFFyhc0iG9-tPzynLtb1fdW5MCMUUGVSn_0EkBACcl4GvdOGz4iwW97jCCDfe2qy6OtzUsbBo2gwTJp20cVVohWnZTfvw8Xw-_KQOEoX06tqS3/s1440/image_2025-11-26_15-02-56.png

    អ្នកលេងបណ្តាញសង្គមក៏បានប្រៀបធៀបហេតុការណ៍ដែលថៃជួបប្រទះចាប់តាំងពីឈ្លានពានកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ រំលង២ខែក្រោយនៅថ្ងៃទី២៤ ខែកញ្ញា ក្នុងទីក្រុងបាងកកបានជួបហេតុការណ៍បាក់ផ្លូវដ៏ធំមួយប្រៀបដូចជាធរណីស្រូបដែលបណ្ដាលឱ្យមានរណ្ដៅជម្រៅប្រហែល៥០។ លុះថ្ងៃទី២៤ ខែតុលា ប្រទេសថៃក៏ជួបទុក្ខសោកដែលព្រះមហាក្សត្រី Sirikit ព្រះមាតារបស់ស្ដេចថៃយាងសោយទិវង្គត។ នៅថ្ងៃទី២៤ ខែវិច្ឆិកា នេះភាគខាងត្បូងនៃប្រទេសថៃក៏ជួបគ្រោះទឹកជំនន់ខ្លាំងក្លាដែលពុំទាន់ស្រាកស្រាន្តនៅឡើយ៕

គណបក្សប្រជាជនណែនាំរដ្ឋាភិបាលថៃអំពាវនាវឱ្យបរទេសជួយដោះស្រាយបញ្ហាទឹកជំនន់នៅខេត្តសុងក្លា

0

ប្រទេសថៃ ៖ បន្ទាប់ពីទឹកជំនន់បង្កការខូចខាត និងសម្លា.ប់ជីវិតពលរដ្ឋថៃយ៉ាងច្រើននៅភាគខាងត្បូង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ គណបក្សប្រជាជនដែលជាគណបក្សប្រឆាំងបានណែនាំរដ្ឋាភិបាលថៃអំពាវនាវឱ្យបរទេសជួយដោះស្រាយបញ្ហាទឹកជំនន់នៅខេត្តសុងក្លាជាបន្ទាន់ ពីព្រោះស្ថានការណ៍ពេលនេះធ្ងន់ធ្ងរខ្លាំងពេក ទើបរដ្ឋាភិបាលថៃមិនអាចដោះស្រាយបាន ។ គណបក្សនេះបញ្ជាក់ថា ដល់ពេលវេលាសុំជំនួយពីបរទេសហើយ មុនពេលប្រទេសថៃកាន់តែខាតបង់ធ្ងន់ធ្ងរជាងនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii_jOunbZvK7jZk2Ip4f7qOa-IWtCIVJqvB5Mwi_wzsIYNpT2lcTRoBtrVJu3zFDqjMpiw0_KD4FEUHLmPmOruBtQg8Esv-2vOwck7xatM2Kz4LFVwWzjxfLwV37jEFXl0r4did_SV8w8SQwmccYm66-ISS_g0k440l0tvpmQZxWTqtsyIEApW5hifV88-/s1280/photo_2025-11-26_17-12-32%20(2).jpg
នៅថ្ងៃទី២៦ ខែវិច្ឆិកា លោក Parit Wacharasindhu អ្នកនាំពាក្យគណបក្សប្រជាជនបានសំណូមពរឱ្យរដ្ឋាភិបាលថៃជួយសង្គ្រោះជីវិតពលរដ្ឋនៅខេត្តសុងក្លា និងខេត្តផ្សេងទៀតនៅភាគខាងត្បូង ដោយលោកនិយាយថា ស្ថានការណ៍ទឹកជំនន់ខេត្តសុងក្លា ជាពិសេស ស្រុកហាតយៃ គឺធ្ងន់ធ្ងរបំផុត ហើយរដ្ឋាភិបាលមានតួនាទីសំខាន់ជួយការពារពលរដ្ឋថៃកុំឱ្យស្លាប់ច្រើនជាងនេះ ។ មនុស្សជាប់ក្នុងអគាររាប់ម៉ឺននាក់ ប៉ុន្តែក្រុមសង្គ្រោះបានជួយជម្លៀសអ្នកជាប់ក្នុងអគារមកកន្លែងសុវត្ថិភាពបានតែខ្ទង់ពាន់នាក់ប៉ុណ្ណោះ ហេតុនេះ លោកគិតថា គ្រប់វិនាទីសំខាន់ណាស់ រដ្ឋាភិបាលត្រូវតែការពារពលរដ្ឋឱ្យឆាប់បំផុត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-bUrwqhHZwuA4o1kv9UScLKoAomTxsVWWJigQF91yzojI_ECkklXs-0Sud5H6LB1tDH8CtNMIG9rLwfzckGJHtTKoZdoIE5AVCDCg4m6tYABEU9A3hHTp9CxnApso5IMP-25io12LWzM3CWl9FMtwyhcR9VwWxR2c7ynij2bscljVA63SCCVYY8oMrut0/s1280/photo_2025-11-26_17-12-32.jpg
គណបក្សប្រជាជនសូមសំណូមពរទៅកាន់រដ្ឋាភិបាលត្រូវតែសហការជាមួយភ្នាក់ងារពាក់ព័ន្ធឱ្យបាន ដោយរៀបចំប្រព័ន្ធទិន្នន័យទីតាំងជនរងគ្រោះ និងប្រញាប់អនុវត្តឱ្យលឿនបំផុត ពីព្រោះបើគ្មានទិន្នន័យទេនោះ រដ្ឋាភិបាលនឹងពិបាកដោះស្រាយបញ្ហា ហើយនៅថ្ងៃទី២៦ ខែវិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ត្រូវតែសម្រេចចិត្តថា គួរធ្វើបែបណាបន្តទៀត ។ រដ្ឋាភិបាលត្រូវតែជម្លៀសពលរដ្ឋឱ្យលឿន ដោយប្រមូលទូកឱ្យបានច្រើនគ្រឿងសម្រាប់ដឹកជញ្ជូនជនរងគ្រោះ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_nCrfw3KXi5XohA8cHunyZN6Zu4bCXUozchTNnmg9cdNQjan4M_IYeRJuXJOmW_7gJuq_6JvjdK5jBoXIg8aSvqM7RwIaLbRx1h_OvzYJOkREKsOKJ8h8dZnDeUQ00lnlQ5-T1cmsA3HWBLRZSuN07nRW0heWDYTRrOllpshZ1eh-_aulsXw8VBk32UwG/s1280/photo_2025-11-26_17-12-33%20(2).jpg

    ការសំណូមពរមួយទៀតរបស់គណបក្សប្រជាជន គឺបើទោះជាការជម្លៀសជនរងគ្រោះបានឆាប់រហ័ស និងច្រើនបំផុតក្តី ក៏រដ្ឋាភិបាលមិនអាចជម្លៀសជនរងគ្រោះបានគ្រប់គ្នាដែរ ។ អ្វីចាំបាច់បំផុតសម្រាប់ពេលនេះ ត្រូវចែកអាហារឱ្យដល់ដៃជនរងគ្រោះគ្រប់រូប បើទូកមិនអាចចូលទៅដល់ទីតាំងគ្រោះថ្នាក់ទេ ត្រូវប្រើប្រាស់ឧទ្ធម្ភាគចក្របញ្ជូនអាហារឱ្យជនរងគ្រោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRqh3bhA73CNcG5HXnI4zaGox_DVMo-UC9S0_u_0M9zeLmk-jrYesQmy2lpqG8Cjj6uUFgnFVC7SJycdL0Ny3Ewx8ctShGK9uGk97VgxBbcLOcl80PeOMaHFYYumrPU0-1-E4_Css4aflJfx3QG8mH3tg-va2-mPxdskeDSazjMNvB5NjwDJx0yWS413PA/s1280/photo_2025-11-26_17-12-33.jpg

    ចុងក្រោយ រដ្ឋាភិបាលថៃត្រូវរូតរះអំពាវនាវឱ្យបរទេសជួយដោះស្រាយទឹកជំនន់នៅខេត្តសុងក្លា ពីព្រោះស្ថានការណ៍ទឹកជំនន់នៅខេត្តសុងក្លាធ្ងន់ធ្ងរខ្លាំងហួសពីសមត្ថភាពរបស់រដ្ឋាភិបាលថៃក្នុងការដោះស្រាយ ។ ក្រសួងការបរទេសថៃគួរប្រញាប់ទូរស័ព្ទទៅប្រទេសនានាឱ្យជួយពលរដ្ឋថៃ ដោយទូរស័ព្ទទៅម៉ាឡេស៊ី និងសិង្ហបុរី ពីព្រោះប្រទេសទាំងពីរអាចមានពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅថៃ ព្រមទាំងទាក់ទងទៅក្រុមហ៊ុនអាមេរិកដើម្បីប្រើប្រាស់ Starlink ជាសេវាអ៊ីនធើរណេតល្បឿនលឿនតាមផ្កាយរណបជួយផ្តល់សេវាអ៊ីនធើរណេតនៅថៃ ដោយផ្តល់ភាពងាយស្រួលដល់ក្រុមសង្គ្រោះដឹងទីតាំងជនរងគ្រោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFeIViYEDLWqZieKqFYfcMmNlPKbQZDktrsFdd-HDCD1Ke2zZbCP7rR5bNvRfjfhCXQng4FQfURAIqHy-PIT4llW9_QZ5KUnrNjvDsJMc2ywCHwmGeif5-J7vZbn9MPFZ76j4XZsvQClklqRWNEYPgCWB3s7eLSAuqPAgtMi0cTxtBppDQKJ_8lz-B_iNi/s1239/photo_2025-11-26_17-12-35.jpg

    គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី Anutin បានប្រកាសថា មិនត្រឡប់ទៅទីក្រុងបាងកកវិញទេ លោកនឹងនៅជួយពលរដ្ឋភាគខាងត្បូងរហូតដល់ស្ថានការណ៍ទឹកជំនន់ធូរស្រាលឡើងវិញ ប៉ុន្តែពលរដ្ឋមើលឃើញថា ការជួយរបស់រដ្ឋាភិបាលយឺតយ៉ាវខ្លាំង មិនទាន់ពេលវេលា មិនថាការជម្លៀស ឬចែកអាហារ ជាហេតុធ្វើឱ្យពលរដ្ឋស្លាប់ជាបន្តបន្ទាប់ ៕

សូមប្រុងប្រយ័ត្ន! កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះមួយ ដែលនាំឱ្យមានភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្រ្តាក់

0

ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកាដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជានឹងត្រូវទទួលរងឥទ្ធិពល៣០% នៃខ្យល់ព្យុះមួយដែលមានឈ្មោះថា«កូតូ» ដែលអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង លាយឡំនឹងបាតុភូតខ្យល់កន្រ្តាក់នៅតាមតំបន់មួយចំនួន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzLFJuBBiMoEGfwy4FoPbxief2EBVxXVm_K1AHul4jiTK1MCtSVOxOQdft2MYCVrkBbnQ7P85mUDBnJmcRM0fvEbk9N94n6SN-An9a6qzK2R8DSav39mNjx2kzfbMA-MKLQC1afHLQ4u-_bNv2BOvveNCt-jT_i-Wmn1yv4-iGXYxy9xEM7JhfyYW4ymEm/s1000/photo_2025-11-27_08-35-19.jpg
យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹកនិងឧតុនិយម បានជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធទាបដែល កើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី២៧ឈ្មោះ កូតូ (Koto) T2527 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានខ្លាំង ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ ប្រទេសកម្ពុជាដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះនេះ នឹងទទួលរងឥទ្ធិពលកម្រិត ៣០% នៅចន្លោះរវាងចាប់ពីថ្ងៃទី២៦ ដល់ទី៣០ ខែវិច្ឆិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPleQGbDv-p31Z6fHReLgs9qTpDamyAB4X4WZinpGV06YpU-5ZectJPs2JKKnRsa56qC70Q9Ipj6r9olq0zjtMH5DMOVCxt114DanPr3NyuADOv44xRz9OI0eLOQ9mWoamXKFwUyN_RAV5Y09DfSl0yE9lD14ZciFxS8tHq-jdtx1VDRTmyd7kX2K5lCrR/s640/photo_2025-11-27_08-35-19%20(2).jpg

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់មួយចំនួនជួបប្រទះនូវលក្ខខណ្ឌខុសៗគ្នាដូចជា៖
១.តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូត ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៥%។
២.តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០%។
៣.តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ បរិមាណទឹកភ្លៀងនឹងអាចកើនឡើងក្នុង កម្រិតមធ្យម និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០%។ រលកសមុទ្របោក បក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQF7LgMUhVtv5ucT8lSOOjZJyXskf0DOkpL3qjlXrTU4wpH3RShTiClH4O9nr5sM2fSbKj0EB_rZUqSzEA41Fby5izoaoCKdXKK9Uybf7XYRfMGumu_olAXuUhRtKtN49f1OdYgts3JT0gEmEkaQchQDMbjeZ4dBtzFYmGk9VOHxkJzx8CqzzFqETbYCJR/s750/photo_2025-11-27_08-35-19%20(3).jpg

យោងលើការព្យាករដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបងប្អូន ដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក និងបងប្អូនប្រជានេសាទតាមសមុទ្រ។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtBpmXeviLaeMaA8PLrondBq_YrNaXg0MxpDFBJ6CYDES56XDtrWDxnjiMEg64FUSkjuZH9zQRR1GffDSUl9nmjIQag6NYijfDGMk9ODPBO0iMUghUuP7kvgHU8EAwQsKSzlBVffqulOyv7UO_-dZ205pxn4wGedPrHhZOT-zjCgnst3vOJTOWPMo7g7MQ/s1280/photo_2025-11-27_08-35-19%20(4).jpg

មនុស្ស៣នាក់ រងការចោទប្រកាន់ពីបទមនុស្សឃាត នៅក្នុងហេតុការណ៍ឆេះអគារនៅហុងកុង

0

មនុស្សចំនួន៤៤នាក់បានស្លាប់ ខណៈ២៧៩នាក់ទៀតបាត់ខ្លួន នៅក្នុងហេតុការណ៍ឆេះអគារដ៏សាហាវនៅហុងកុង ប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik1DADsrlgFzydw3x-BGbHo6Kees5edx6vAFjPxjNzZhcKeexT2ms4uIBEq3lqP5Mzav0SuT6uyRTkj5F6siXg2X4o2q0hBwD2Zph-ufGfPvCucHL0IilRc6sak8oK3MWvPHGv9cTreDvMBZo4i3iniz43WtEveFNUIWVwohi7y3YYx2HDWzFDEMQI2LyV/s3072/image_2025-11-27_09-12-35.png

សោកនាដកម្មនេះកើតឡើង កាលពីថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ នៅឯតំបន់ Wang Fuk Court ដែលមានមនុស្សស្នាក់នៅប្រមាណជា ៤ ៨០០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipdJ1LlsTSExIzqG5t_WR69w10Np7a4BXsA_sUb9kqFJsyMTQexOINgyZCz_rd1x-hcJmZfTsL15hrM9krhy3h3mSbDHvngWyiY2tPCrueKQvZuGbAMRaOoTa64YtCmAu34FYeoPy1U8pfiSRo1_-slDXuS68Sldnqlf13o3cinoEjfjVKsxyd0paFki01/s1280/image_2025-11-27_09-12-39.png

មនុស្សជាង៩០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព ខណៈក្រុមពន្លត់រហូតដល់ទៅ៨០០នាក់ត្រូវបានដាក់ពង្រាយ ដើម្បីអន្តរាគមន៍ទប់ទល់ ស្របពេលអាជ្ញាធរអះអាងថា តួលេខមនុស្សស្លាប់នឹងកើនឡើងបន្ថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuxRaQd0p-vhFgff-EJ3tEtDojcabglmtbNXaEqMQwlN_zhR4PVP73kmnNdVOZlPXeoQhGqbsUNDxNQLa16LfHVLmDff6VjA83pSD43P8L88GKd_Ov5FLiheMP-X0gg068sKAUqiP3a3nqeiuGYkdOVV05E2m3CsDMnJRWktZbZ_xPerjZ-RFAT6WTlTUv/s1600/image_2025-11-27_09-12-41.png
ចំពោះមូលហេតុនៃអគ្គិភ័យវិញ មិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYCoU85V0K-PLdAATNXZeri2QDbkrgjmCgcwkxiD45WLkGKrrPhHrTdPj5ukhHKqKzTjIRPmVoNSiMaK6pIu73Sj8YmiigPmD3-XAQ4wZU3h0hG0sUfZIhl_dLFO33_v9Rlq2fmXXgTsb2t6R8frMuedJIEqLnEhdhG-gjKWC9D56enM0-ceqxlmPj1YqW/s999/image_2025-11-27_09-12-42.png

តែយ៉ាងណាមិញក្នុងហេតុការណ៍នេះមនុស្ស៣នាក់ ត្រូវបានឃាត់ខ្លួន ដោយចោទប្រកាន់ពីបទ ធ្វេសប្រហែសបណ្តាលឱ្យមានអគ្គិភ័យយ៉ាងធ្ងន់ធ្ងរ និងបទមនុស្សឃាត៕

ប្រវត្តិរបស់ Anne Jakapong អតីតប្រធាន Miss Universe មុនពេលប៉ូលិសថៃចេញដីកាចាប់ខ្លួន

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយ Anne Jakapong អតីតនាយកប្រតិបត្តិក្រុមហ៊ុន JKN Global និងជាអតីតប្រធាន Miss Universe ទើបតែត្រូវបានតុលាការថៃចេញដីកាចាប់ខ្លួនពីបទមិនចូលខ្លួនទៅតុលាការក្នុងសំណុំរឿងឆបោកប្រាក់ចំនួន ៣០ លានបាត ប្រមាណ៩៣ម៉ឺនដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUf0K-xPFUfQpCxhpQgkF3ksix20ECJ4PdLDmZRIPkmMK3e55C-hRPEkaNGg_aj7SaHMybas8W-HssVmNTIt6LMRpeXHT9BixQu4JaHRqz5hcjoO6lozKxfl0UJVIgEFoWScZVAuTlxTnBghWGE8BBvCzt35JaRBRe_A07Qyer1-LqTMhkbk5h8rPEMwkv/s2048/image_2025-11-26_13-34-52.png

យោងតាមពាក្យបណ្តឹងចាប់ពីថ្ងៃទី ២៤ ខែកក្កដាដល់ថ្ងៃទី ៨ ខែសីហាឆ្នាំ ២០២៣ ស្រី Anne និង JKN Global ត្រូវបានចោទប្រកាន់ពីបទផ្តល់ព័ត៌មានមិនពិតដើម្បីទាក់ទាញអ្នកវិនិយោគឱ្យទិញមូលបត្របំណុល។ Anne មានអាយុ ៤៦ ឆ្នាំគឺជាអ្នកជំនួញកែភេទដ៏ល្បីល្បាញនៅក្នុងប្រទេសថៃ។ នៅឆ្នាំ ២០២២ នាងបានទិញ Miss Universe Organization (MUO) ដែលជាអ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញាចក្រវាលក្នុងតម្លៃ ២០លានដុល្លារ។ នាងគឺជានាយកប្រតិបត្តិនៃ JKN Global Group ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx4QwR0uQrRJStNryEIefeOIZgPeC5frLoQd1vf_2Gq5HrABT2BxmQTRdXRu_AGvQumnOWWfRhoeRiRThjCBAM19ELK1tk958fAfkLCg4MTfiKwubfNWBy_ULbiWB7mwFdvrk7XIwtfkila9Yqu55EQzh55IIv0-earKMFctPri-z5bUQ_V_I5AUFmyHZq/s960/image_2025-11-26_13-34-46.png

ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុននេះបានជួបប្រទះនឹងវិបត្តិហិរញ្ញវត្ថុ ហើយត្រូវដាក់ពាក្យសុំក្ស័យធន ដោយស្នើសុំឱ្យដំណើរការអាជីវកម្មឡើងវិញនៅឆ្នាំ ២០២៤ ។ នៅខែមករាឆ្នាំ ២០២៤ Anne ត្រូវលក់ភាគហ៊ុន ៥០% របស់នាងនៅក្នុង MUO ។ នៅឆ្នាំដដែលនោះ នាងបានចាកចេញពីតំណែងជា CEO របស់ MUO។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaaNn8HSt3V4ecOEuzReOBnTp3wLrRxbh7gQt-QVdXXhONvYSPDzhLZBKxo5O_ybi9kX-l_GzECofgOYYUSTrG4er-MUQBVyxNke8WCeS6laJTFtr5u2AzNdt0iFGVy1szXTfW8_2lhknaHKr8S16J-Cm5J55_FOVVrc9hPSH7h9yGiBURGoiN_RREm5PU/s2048/image_2025-11-26_13-34-47%20(2).png

នៅខាងក្រៅអាជីវកម្ម Anne បានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍ជាច្រើនដូចជា Project Runway និង Shark Tank Thailand ហើយត្រូវបានគេស្គាល់ថាជា «Queen of Indian Content Distribution»សម្រាប់ការនាំយករឿងភាគបូលីវូដទៅកាន់ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsnS3l9NM1emsfBkDfXbg8Ug7W7j-WhYEw9SZeXbXTlXcQzZ-4TgWPlHhls9eaF39ey6Eq6MqpvqJ7rWIlYXNMPRlbTZ-GWKeSaYofyrpVvLQotChjf-17fRr8Y0o0UPxUpHnTgA1iOUpt7-IHIFxkeoNYZPIquq_oPayDykmyXEV1WRKrAVwsuQZRe5Au/s960/image_2025-11-26_13-34-47.png

មុនពេលក្លាយជាមហាសេដ្ឋី Anne Jakkaphong បានជួបប្រទះភាពក្រីក្រក្នុងវ័យក្មេង។ នៅក្នុងបទសម្ភាសន៍មួយ Anne ស្រក់ទឹកភ្នែកនៅពេលនាងរៀបរាប់ពីពេលវេលាដែលនាងត្រូវបានគេធ្វើបាប និងបៀតបៀនផ្លូវភេទពេលកំពុងសិក្សានៅបរទេស។ បន្ទាប់ពីបញ្ចប់ការសិក្សានៅអាយុ ២១ ឆ្នាំ Anne បានត្រឡប់ទៅប្រទេសថៃដើម្បីកាន់កាប់ហាងជួលវីដេអូរបស់ឪពុកនាង ប៉ុន្តែអាជីវកម្មមិនដំណើរការល្អទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWv0qcsX21q2jTm9BKPlV3DoIKPk9bQW3qCnhuS_eSXGdidanadDVxmmAM25l53_l2B6L7crSrD-UyrRzJcr0kBbcIg_VW6d5fF3ZdsNHuHGs1FMqKNtkTi17kuvb5RYlmpYCE0K4mM-3YSUh6UNu2Ek6uPYEX3wgvZZ0VaYXbWM6_TwuhZo8JuzYohk2D/s1568/image_2025-11-26_13-34-48%20(2).png
បន្ទាប់មក Anne បានងាកទៅផលិតភាពយន្ត ដែលបានក្លាយជាប្រភពចំណូលដ៏សំខាន់ដំបូងរបស់នាង ដោយដាក់មូលដ្ឋានគ្រឹះសម្រាប់ដំណើររបស់នាង ដើម្បីក្លាយជាសហគ្រិន។ តាមរយៈការនាំចូលមាតិកាអន្តរជាតិមកលក់ឱ្យស្ថានីយទូរទស្សន៍ថៃមួយរយៈក្រោយមក Anne បានបង្កើតក្រុមហ៊ុន JKN Global Media (ក្រោយមក JKN Global Group) ដោយមានដើមទុនដំបូងត្រឹមតែ ២៦,៥០០ ដុល្លារប៉ុណ្ណោះ។ ក្រុមហ៊ុននេះបានពង្រីកយ៉ាងឆាប់រហ័សទៅក្នុងការផលិតខ្សែភាពយន្ត ការផ្សាយពាណិជ្ជកម្ម ការចែកចាយអាហារដែលមានមុខងារ និងបានរក្សាសិទ្ធិកម្មវិធី និងភាពយន្តជាច្រើនពីប្រទេសកូរ៉េ ឥណ្ឌា ចិន ហ្វីលីពីន ទៅកាន់សហរដ្ឋអាម៉េរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsMi1Y57T2wvIxKaQ7zaZ0ybXXPSeNXbx2vAxNfF7fUufjUMk62KobokzFTemJuwpXHIaDAnlmdOzfMQrinMc8jT4pJ8yys0rfEiLQajkpB5y4021RICD-Rtx_82LnBc5dDoTOpByt4BT8yEcxhjpP-oSkX8T3ZCmErquAF07yr_Uj3isS2bxsyCo6sNhT/s1424/image_2025-11-26_13-34-48.png
តាមប្រភពបានឱ្យដឹងទៀតថា Anne Jakkaphong ធ្លាប់កាន់កាប់ក្រុមហ៊ុនចំនួន ១៥ដែលប្រតិបត្តិការលើប្រព័ន្ធផ្សព្វផ្សាយ ការផ្សាយពាណិជ្ជកម្ម និងទំនិញប្រើប្រាស់។
ក្នុងឆ្នាំ ២០២០ Anne ជាប់ចំណាត់ថ្នាក់ទី ១៤៩ ក្នុងបញ្ជីមហាសេដ្ឋីក្នុងប្រទេសថៃ។ ទស្សនាវដ្ដី Forbes បានចាត់ចំណាត់ថ្នាក់ Anne ថាជាអ្នកកែភេទដែលមានជាងគេទីបីនៅលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មានចំនួន ២១០លានដុល្លារក្នុងឆ្នាំ ២០២០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSB8CJW1zocxMrtp3dsoDSwUdFcvo0gnjYJ5XNYsw3g8qrpfihekRh17ow046PtVRgI-a7Hf8aj-7BKVN94AL1ICG47iI1zso9BPCfSR71RgPuca_KrmFoW0SlRbvhlF0obDXqKWtRVOy-uTGzCo8RJ3aLyEdOKrGbeV1PU6Hd_m54MLE5BPx7PsSayauA/s1478/image_2025-11-26_13-34-50.png

នៅក្នុងខែមិថុនា ឆ្នាំ២០២៥ Anne Jakkaphong បានលាលែងពីតំណែងនាយកប្រតិបត្តិទាំងអស់នៅ JKN បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងពិន័យជាប្រាក់ចំនួន ៤.១ លានបាត និងត្រូវបានហាមឃាត់មិនឱ្យកាន់តួនាទីជានាយក ឬអ្នកគ្រប់គ្រងរយៈពេល ៥៦ ខែ៕

ភាពក្លាហានកាលពី៧ឆ្នាំមុនជំរុញឱ្យ ជា ស្រីនា មានថ្ងៃនេះ

0

ប្រសិនជាគ្មានភាពក្លាហានកាលពី៧ឆ្នាំមុនហ៊ានលើកកាមេរ៉ាថតវីដេអូ ជា ស្រីនា ថាជីវិតនាងប្រហែលខុសពីពេលនេះឆ្ងាយណាស់។ បទពិសោធន៍រយៈពេល៧ឆ្នាំក្នុងវិស័យនៃការបង្កើតមាតិកាធ្វើឱ្យ ជា ស្រីនា រៀនសូត្របានច្រើនបើគិតជាការសិក្សានាងថាដូចជាបញ្ចប់ថ្នាក់ Master Degree។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3fBioWCSMNHmq93OVwJDuLx4i_5KfQ2aNYO1NDUerD0G8faaGsFg2rjQw8pkDgX24BNp7Csva2RniqMk2VHyn3b9sN-PR7-kdo5_3mcs76-BcALhrJnkt0TGgREQd0cDUq-iGoahF2ZmdAW7O_zfkqD8JOtt4W4n9lOmhgtfKLmFhcDOyjuRw24fwchTv/s2048/image_2025-11-26_14-40-35.png

ជា ស្រីនា គឺជាអ្នកបង្កើតមាតិកាល្បីមួយរូបដែលសាងប្រជាប្រិយភាពតាមរយៈវីដេអូ Make Up ជីវិតរស់នៅប្រចាំថ្ងៃជាដើម។ ជាមនុស្សដែលមានចិត្តសប្បុរសសាងប្រជាប្រិយភាពប្រកបដោយសេចក្តីថ្លៃថ្នូរក្នុងសង្គម ស្រីនា ទទួលបានការស្រលាញ់គាំទ្រជាច្រើនពីមហាជនពីមួយថ្ងៃទៅមួយថ្ងៃ។ ដ្បិតតែទទួលបានការស្រលាញ់ច្រើនពិតណាស់ជាមនុស្សសាធារណៈ ជា ស្រីនា ក៏មានពេលខ្លះទទួលបានមតិអវិជ្ជមានដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcmdMc140MTbT4TrS-r9bKMavtgYxqWspC34B1Ekf3jkeq0qNKCNYP8CXgcsfdZRNJMQkH-gVAdxP2lXC23yeFgOE9Bo6a2XSMJF3f1ssstq7xScgsAzlU_3_yz8ACEsW5ftydXYXTB0d1QMSr773Q4Gp2RNojVnoSjKP7MYteYm9NrFpeLWF-FKSAhoQN/s2048/image_2025-11-26_14-40-36.png

បទពិសោធន៍ក្នុងជីវិតនេះដែរ ជា ស្រីនា ក៏បានបង្ហាញពីភាពក្លាហានរបស់ខ្លួនកាលពី៧ឆ្នាំមុនដែលនាងហ៊ានលើកកាមេរ៉ាថតវីដេអូទើបធ្វើឱ្យមាន ជា ស្រីនា ដូចបច្ចុប្បន្ននេះ។ នៅថ្ងៃទី២៦ ខែវិច្ឆិកា ភរិយា ហេង វិសាល បានរៀបរាប់លើបណ្តាញសង្គមរបស់ខ្លួនថា «ថ្ងៃនេះ ៧ ឆ្នាំមុនមានក្មេងស្រីម្នាក់ សម្រេចចិត្តថាលែងខ្វល់ពីអ្នកណាគិតអី លែងខ្លាចការរិះគន់ និងលែងស្តាប់សំឡេងក្នុងចិត្តដែលប្រាប់នាងថា «កុំធ្វើ គ្មានអ្នកណាចង់មើលទេ»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2OvokHzxNDXWkd43orWbAsGsAz3GiUTCdri2hjSZwfx7CvBwUn8LZJipkxgXVQl5mY1ncJ3rF5WIRAAksxM5B8xVSoPiVExHTT9mPyuqY45wi4VfvSVRedWawa2bP7Uarvp27jT9Tu3ytejC-2V0YhmOJpPFBQ16B_UX66g87QgNQpVaBS43fkk8nOGAv/s2048/image_2025-11-26_14-40-37.png
ក្មេងស្រីនោះលើកកាមេរ៉ាមួយ ហ៊ានថតវីដេអូដំបូង ហ៊ានផុសវាចេញ ហ៊ានបើកទ្វារតូចមួយឱ្យពិភពលោកឮសំឡេងរបស់គាត់»។ ៧ ឆ្នាំកន្លងទៅបើគិតជាការសិក្សា វាដូចជាបញ្ចប់ Master Degree មួយហើយ។
ដំណើរនេះ ជា ស្រីនា ថាបានបង្រៀននាងអំពីភាពអត់ធ្មត់ ដួលហើយងើបឡើងវិញ ដោះស្រាយថ្ងៃលំបាក ទំនួលខុសត្រូវ និងគុណធម៌។ ពីក្មេងស្រីកាលពី២០១៨ ជា ស្រីនា ថានាងមិនដែលគិតថាចំណង់ចំណូលចិត្តតូចមួយអាចក្លាយជាចំណែកនៃជីវិតរបស់នាង ជួបគូអនាគត និងក្លាយជាកន្លែងដែលអាចផ្តល់ឥទ្ធិពលល្អៗឱ្យអ្នកដទៃបានដល់សព្វថ្ងៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJKrO5MUBmA2garbP7_Q6XkQmPXKnJmsUt6amD6j-MPd_96GLyRjj-bIlW-za7e561SXv2jdGWURDvohtAMgp8YhQWrTUHPWzlAaFbBRQpeilBFp0dww1knmPk6aflfHnTw3yeaREQ3YtWpwToJPfhcovz5uLSDW48eAcTG8flfGq6-3j-i5GtmGdShoy0/s2048/image_2025-11-26_14-40-39.png

អ្នកបង្កើតមាតិការូបនេះបានលើកឡើងទៀតថារយៈពេល៧ឆ្នាំនេះនាងនៅតែរៀនសូត្រ នៅតែឱ្យខ្លួនឯងមានការរីកចម្រើននិងនៅតែអរគុណដល់ក្មេងស្រីជាខ្លួននាងកាលពីមុនដែលបានហ៊ានចាប់កាមេរ៉ាឡើងនៅថ្ងៃមួយនោះទាំងមិនទាន់ដឹងអ្វីទាំងអស់ក្រៅពីក្តីស្រលាញ់។ ជា ស្រីនា ថា «បើមិនមានភាពក្លាហាននៅពេលនោះ ជីវិតខ្ញុំប្រហែលខុសពីពេលនេះឆ្ងាយណាស់»៕