Home Blog Page 189

ហ្សាកាតាជាប់ចំណាត់ថ្នាក់ទី១ គឺជាទីក្រុងមានពលរដ្ឋរស់នៅច្រើនបំផុតលើពិភពលោក

0

ប្រទេសថៃ ៖ ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី បានជាប់ចំណាត់ថ្នាក់ទី១ គឺជាទីក្រុងមានពលរដ្ឋរស់នៅច្រើនបំផុតលើពិភពលោក គឺចំនួនពលរដ្ឋស្មើរហូតដល់ជិត៤២លាននាក់ និងវ៉ាដាច់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលធ្លាប់ជាប់ចំណាត់ថ្នាក់ទី១អស់រយៈពេលជាច្រើនឆ្នាំ បានធ្លាក់មកនៅចំណាត់ថ្នាក់ទី៣ ដែលមានពលរដ្ឋ ចំនួន៣៣លាន ៤សែននាក់ ខណៈទីក្រុងថាកា ប្រទេសបង់ក្លាដែស ជាប់ចំណាត់ថ្នាក់ទី២ មានពលរដ្ឋ ចំនួន៣៦លាន ៦សែននាក់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9S44e9oGyWyKq9x9Wc6-alSrU_jR4aw-EKJKxbuvPxsb38sGckfeZkQYGKNvqZDvBpmS2_0re96EnTTrJE45lgN_b6K6cBMFfQn0Sqvk_GObsFg6gddFoC4Rq4fEIX9xv1Opy1lCuL3DWC87H1JB6eDJ9UDaNXhk4iN4XnOGtvaolmFJk02qxeh25ONPa/s696/photo_2025-11-27_15-55-43.jpg

យោងតាមទិន្នន័យពី World Urbanization Prospects 2025 របស់អង្គការសហប្រជាជាតិ (UN) ដែលបង្ហាញពីចំនួនពលរដ្ឋនៅលើពិភពលោក ឱ្យដឹងថា នៅឆ្នាំ២០២៥ ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី មានពលរដ្ឋរស់នៅជិត៤២លាននាក់ ។ ចំណាត់ថ្នាក់ទី២ បានទៅទីក្រុងថាកា ប្រទេសបង់ក្លាដែស មានពលរដ្ឋ ចំនួន៣៦លាន ៦សែននាក់ ខណៈទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលធ្លាប់ជាប់ចំណាត់ទី១អស់រយៈពេលជាច្រើន បានធ្លាក់មកនៅចំណាត់ថ្នាក់ទី៣ ដែលមានពលរដ្ឋ ចំនួន៣៣លាន ៤សែននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinL5IOODITGyH1pBRdv4012nQ5HDvBsTtyaBXfuZMr9-p91q0GE_6bC_UcGI-MESfYgi76YdBUUH2QN5pQEB1juKRyVetTHv9BlWUeXbdZUyRS8uJLpFZswXKTnNXp8VfPHMY59OgBZ9P8trxkuUceLDTHq4WoHV_JuEV52-z-EL_QAzEW51uCelY9CJMN/s600/photo_2025-11-27_15-55-43%20(3).jpg

ខាងក្រោមនេះជាការចាត់ចំណាត់ថ្នាក់ទីក្រុងមានពលរដ្ឋរស់នៅច្រើនបំផុត ៖

១-ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី មានពលរដ្ឋ ជិត៤២លាននាក់
២-ទីក្រុងថាកា ប្រទេសបង់ក្លាដែស មានពលរដ្ឋ ៣៦លាន ៦សែននាក់
៣-ទីក្រុងតូក្យូ ប្រទេសជប៉ុន មានពលរដ្ឋ ៣៣លាន ៤សែននាក់
៤-ទីក្រុងញូវដេលី ប្រទេសឥណ្ឌា មានពលរដ្ឋ ៣០លាន ២សែននាក់
៥-ទីក្រុងសៀងហៃ ប្រទេសចិន មានពលរដ្ឋ ២៩លាន ៦សែននាក់
៦-ទីក្រុងក្វាងចូវ ប្រទេសចិន មានពលរដ្ឋ ២៧លាន ៦សែននាក់
៧-ទីក្រុងគែរ ប្រទេសអេហ្ស៊ីប មានពលរដ្ឋ ២៥លាន ៦សែននាក់
៨-ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន មានពលរដ្ឋ ២៤លាន ៧សែននាក់
៩-ទីក្រុងកាល់គូតា ប្រទេសឥណ្ឌា មានពលរដ្ឋ ២២លាន ៥សែននាក់ និង
១០-ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង មានពលរដ្ឋ ២២លាន ៥សែននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-2jIJBIEaOyow_d_WePkcLOmrIAXHHvntBZQbH7hS_sIQrWKnJzSyVwQ-JsGkqiH6XiV72un2lCu_F0bQdUM_Fla3nbmOIaxXfnZG6NXNsj12IQjJwtOwwOcpr7Qjbxp_z2IUCzbFfAUruzcpGfrEUzYxlKigZVDjdd2CGzf1_8iIweSDyApJdgVoezwo/s1020/photo_2025-11-27_15-55-43%20(2).jpg

ចំណែកទីក្រុងផ្សេងៗ ដូចជា ៖ ទីក្រុងអាឌីសអាបាបា ប្រទេសអេត្យូពី, ទីក្រុងដាអេសសាឡាម ប្រទេសតង់ហ្សានី, ទីក្រុងហាជិពុរ៉ាក់ ប្រទេសឥណ្ឌា និងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី គឺមានពលរដ្ឋប្រមាណជាង១០លាននាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjclEqnM0Iyc1XjyFhWhETKf48Hb4OCCzFXtGVzyJbYZUxxISgR5gkMS6mPFmNeJT05rxSJtQtj46sXJiS5sEJ4z-EXXB-e2fiwFOGk50TreJ_-e7q8d0EnDvXpUyGv6nU8c9VWe4ZXvmwW4cUl9olusQrlw0COObWtwd0l0m_NHnjFMNE1cpSPqRStGwVB/s1280/photo_2025-11-27_15-55-44.jpg
តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ គឺទីក្រុងនានាលើពិភពលោកបានរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេស ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី មិនត្រឹមតែជាទីក្រុងរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែចំនួនពលរដ្ឋរស់នៅទីក្រុងនេះក៏កើនឡើងផងដែរ ស្មើរហូតដល់ជិត៤២លាននាក់ ៕

កម្ពុជា លាតត្រដាងការពិតពីករណីទាហានថៃបា.ញ់ជនស៊ីវិលកម្ពុជាប្រាប់ទៅកាន់បណ្តាទូតបរទេស

0

រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសកម្ពុជា បានលើកបង្ហាញទៅកាន់អង្គទូតបរទេសប្រចាំនៅរាជធានីភ្នំពេញ អំពីលទ្ធផលនៃការស៊ើបអង្កេតលើករណីបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBeGU1pm4IFWxA-AxQmsSOHsotzjQyqslMeJpv30pB9hmSJlMSkf3m9zjk_Pn48IHmEfCkuaZyvZKymCUl091YnRUCc3cAm3PyseASugp5kcTQa3MS5EI-G3BckrsSffm2yXUkU0TgG361OL5faRhd_Skzfypv4I_Un7ydKd1cEq-_uwPYdhvdsqEGo0no/s1280/photo_2025-11-27_14-44-09.jpg
លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសកម្ពុជា ផ្អែកតាមលទ្ធផល នៃការស៊ើបអង្កេតបឋម នៅទីតាំងកើតហេតុ ក្នុងភូមិព្រៃចាន់ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា គឺ «ពុំមានការផ្ទុះអាវុធ ពីសំណាក់កងកម្លាំងកម្ពុជានៅមុន ឬក៏នៅក្រោយ ពេល ដែលកងកម្លាំងថៃ បាញ់ប្រហារចូលទៅក្នុងភូមិនេះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf3yztnZX8OOXfo9DHd6ktsXM0w3tn9C0qqKKmEJ6N6cHDwPZvey2Si3sIQAq9MQVPuvld0Wdv4Ar15RYRXOP5i4NPE8DUuLWvmEZesSowJcLf19z6LCVnVE8J2dPqCa1K7PiBnsnFNfwxCweQNpC71dLxXXi2JHz3eG4-psUJ5qCAx876orOsqMoB2ehg/s1024/photo_2025-11-27_14-44-09%20(4).jpg

លោកស្រី អ៊ាត សោភា បានគូសបញ្ជាក់ថា ការអះអាងនេះ គឺសំអាងទៅលើលទ្ធផលនៃការស៊ើបអង្កេតបឋមរបស់កងកម្លាំងនគរបាលជាតិកម្ពុជា ដោយមានការចូលរួមត្រួតពិនិត្យពីក្រុមសង្កេតការណ៍អាស៊ាន (AOT)ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWHmLC5DxVVpuUeUysrxXMRTJ57WVeLIu-uELka84pBZxeLjfy7XAIgE_IHti1QpRL9kMV5vRnoI1UunRfV-E6Z_W3XvZ6NC4l-WS5i_7ICVqy4RYbe6B_-ehSkZie62QsQFtSiKtiqH7Inzo2yGyLZbXI2us5Z5ZjHOTjwKHwqOfxrWvSKhCN9JsNpjA2/s1280/photo_2025-11-27_14-44-09%20(3).jpg
ក្រៅពីបង្ហាញលទ្ធផលស៊ើបអង្កេតបឋម លោកស្រី រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសកម្ពុជា ក៏បានបញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្តេជ្ញាចិត្តមុតមាំ ចំពោះការអនុវត្តពេញលេញ នូវកិច្ចព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា និងសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLInVnMpfVuQXV7sIDmAoeiA_M0beZzJewJJLMdD14GQ-NMHuJmI7eTdgIqfh-nJwLzBu52sHmxCFXp3OmSTwoFhjVWweqy4xlxQwnqXFmushxFjmXlJEuRV1v2up66GgdJFAgRJtwrorhRDn72PAiL-1DnT2KI31FLO-q_mHxXT9PjQAk_0BGzeVeZwXJ/s1280/photo_2025-11-27_14-44-09%20(2).jpg

ក្នុងពេលជាមួយគ្នានេះ លោកស្រី អ៊ាត សោភា ក៏បានបដិសេធយ៉ាងដាច់ អហង្ការ ចំពោះការចោទប្រកាន់ថាកងកម្លាំងកម្ពុជាបានដាក់មីនថ្មី និងសោកស្តាយដែលភាគី ថៃ បានសម្រេចចិត្តព្យួរការអនុវត្តសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ បន្ទាប់ពីឧបទ្ទវហេតុទាហានថៃជាន់មីនផ្ទុះ នៅថ្ងៃទី១០ ខែវិច្ឆិកា។ បើតាមអ្នកស្រី អ៊ាត សោភា ឧបទ្ទវហេតុទាហានថៃជាន់មីនផ្ទុះ គឺព្រោះពួកគេចូលទៅតំបន់ចំការមីនចាស់ ក្នុងដែនដីកម្ពុជា យោងតាមផែនទីផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម ដែលតុលាការយុត្តិធម៌អន្តរជាតិ បានប្រើប្រាស់ជាមូលដ្ឋានសម្រាប់សាលក្រម ឆ្នាំ១៩៦២ និងឆ្នាំ២០១៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivDtkV_-oyIK3xNA-nT_PPrOPyn0wrXB1Hke52D1tS2P3IZr71JT-h_Z_Xn_KpKzgrTBEN5Dan5A65wukJpHyPJGfy8rk4xyrnO2yT-DTd7C1pIa6qw_VgKgVHU1MG5UdWhgnn6k5wfjzdwbT-wQXxACvYIaW7iIC7pzpEbcQ5PWkCJmYHnN8GdKUSxlcH/s1024/photo_2025-11-27_14-44-09%20(5).jpg

គួររំឭកថា ព្រឹត្តការណ៍ផ្ទុះអាវុ.ធកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា បានចាប់ផ្ដើមឡើងដោយសារទាហានថៃ បានបើកការបាញ់ប្រហារដោយគ្មានមូលហេតុសំដៅលើពលរដ្ឋកម្ពុជាដែលជាជនស៊ីវិល នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ហេតុការណ៍ផ្ទុះអាវុធនេះ បានបណ្តាលឱ្យជនស៊ីវិលខ្មែរ ១ នាក់ ស្លា.ប់ភ្លាមៗនៅនឹងកន្លែង និង៣នាក់រងរបួសធ្ងន់ស្រាល៕

ហួសចិត្ត! ភ្នាក់ងារសង្គ្រោះព្យាយាមជួយពលរដ្ឋលិចទឹកនៅភាគខាងត្បូង បែរជារងការបា.ញ់គំរា.មជាច្រើនគ្រាប់

0

ប្រទេសថៃ ៖ សារព័ត៌មាន Khaosod រាយការណ៍ថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ភ្នាក់ងារសង្គ្រោះបានព្យាយាមជួយពលរដ្ឋលិចទឹកនៅភាគខាងត្បូងប្រទេសថៃ បែរជារងការបា.ញ់គំរា.មជាច្រើនគ្រាប់ បណ្តាលឱ្យភ្នាក់ងារសង្គ្រោះម្នាក់លោតចុះពីទូក Jet Ski រកកន្លែងលាក់ខ្លួន ។ ភ្នាក់ងារសង្គ្រោះប្រាប់ថា ខំតាំងចិត្តមកជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តសុងក្លា ប៉ុន្តែជួបហេតុការណ៍បែបនេះទៅវិញ ។ ការបា.ញ់គំរា.មភ្នាក់ងារសង្គ្រោះបានកើតឡើងម្តងហើយនាពេលថ្មីៗនេះ ដែលធ្វើឱ្យភ្នាក់ងារសង្គ្រោះសម្រេចចិត្តដកថយវិញដើម្បីសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJV59s7On7u6W1LXfwdXWQDSdhoOt8FeMuq3r0g7rSi1-VtAYBLIw0zp2RIoeIpGRBNSEHz_2Mcs9HCQuFWGrdjlZh_clRhBliZk_pmAupl6-nnZ-Fz4oHh5sJ6YpN15kcdBFLPuEgW3CCtgN4nJlUDcrojhHizQ6gip1PNL3OtoUl5O629jgWX7bojiVR/s851/photo_2025-11-27_14-46-05%20(2).jpg

ស្ថានការណ៍ទឹកជំនន់ធ្ងន់ធ្ងរទាំង១៦ស្រុកនៅខេត្តសុងក្លា បានធ្វើឱ្យភ្នាក់ងារសង្គ្រោះមកពីតាមបណ្តាខេត្ត និងច្រើនស្ថាប័នធ្វើដំណើរមកជួយសង្គ្រោះ ជាពិសេស នៅស្រុកហាតយៃ ប៉ុន្តែជួបឧបសគ្គដោយសារទឹកហូរខ្លាំង រហូតដល់ភ្នាក់ងារសង្គ្រោះពុំអាចទៅជួយពលរដ្ឋនៅតំបន់គ្រោះថ្នាក់ ។ លើសពីនេះ ពលរដ្ឋខ្លះបានបាញ់កាំភ្លើងគំរាមថែមទៀត ពេលភ្នាក់ងារសង្គ្រោះជិះទូក Jet Ski ទៅជួយ ហើយការបាញ់នេះភាគច្រើនកើតឡើងនៅតំបន់៨ រហូតធ្វើឱ្យភ្នាក់ងារសង្គ្រោះជាច្រើនក្រុមដកថយកម្លាំង និងបញ្ឈប់ការជួយ ។

នៅថ្ងៃទី២៧ ខែវិច្ឆិកា ហ្វេសប៊ុកឈ្មោះ «Ohm Dynamo» គឺជាភ្នាក់ងារសង្គ្រោះជួយពលរដ្ឋលិចទឹកនៅស្រុកហាតយៃ ខេត្តសុងក្លា បានបង្ហោះវីដេអូពេលខ្លួនជិះទូក Jet Ski ទៅជួយសង្គ្រោះពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់ ប៉ុន្តែបែរជាត្រូវពលរដ្ឋបាញ់គំរាម ។ ក្នុងវីដេអូ គេបានឮសូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់ រហូតដល់ភ្នាក់ងារសង្គ្រោះលោតចុះពីទូកដើម្បីគេចពីគ្រាប់កាំភ្លើង ។ ហ្វេសប៊ុកនេះសរសេរថា ៖ «ខ្ញុំតាំងចិត្តមកជួយពួកអ្នក ប៉ុន្តែបែរជាបាញ់កាំភ្លើងទៅវិញ ខ្ញុំដកថយហើយ អាក្រក់ណាស់បែបនេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGo06mY150GEt0PUZHTtkeqJ0zETDy_GtLVULagmNMeGqrHCjlcWrB3jrGJBz3SzcKg2F74Szj3Ye4aGG8U_PAgXxTdRIQazIq9jX5mJsZE5Fy0qUOeQgUXq16msDn4JNqdRGRhMDkR_7kPtfWRa23rU3r5PCNT_NhxPQpQRgJa_9qAUcWRBrID7x0KV0i/s823/photo_2025-11-27_14-46-05.jpg

អ្នកលេងបណ្តាញបានបង្ហាញការអាណិតអាសូរភ្នាក់ងារសង្គ្រោះដែលព្យាយាមមកជួយពលរដ្ឋភាគខាងត្បូង បែរជារងការបាញ់គំរាម ដោយពួកគេថា ការបាញ់បែបនេះ នឹងគ្មានភ្នាក់ងារសង្គ្រោះហ៊ានមកចែកអាហារ និងជម្លៀសអ្នកជំងឺ ។ ការបាញ់កាំភ្លើងមិនត្រឹមតែធ្វើឱ្យភ្នាក់ងារសង្គ្រោះភ័យរត់ទេ វាក៏ធ្វើឱ្យពលរដ្ឋផ្សេងទៀតភ័យស្លន់ស្លោផងដែរ។ អ្នកលេងបណ្តាញសង្គមបានផ្តល់កម្លាំងចិត្តឱ្យភ្នាក់ងារសង្គ្រោះដែលមានឧបសគ្គក្នុងការបំពេញភារកិច្ច ខណៈខ្លះថា ការបាញ់អាចសញ្ញាជូនដំណឹងឱ្យភ្នាក់ងារសង្គ្រោះឆាប់ទៅជួយក៏ថាបាន ។

ដោយឡែក កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ក៏មានហេតុការណ៍បាញ់គំរាមដូចគ្នានេះដែរមកលើភ្នាក់ងារសង្គ្រោះនៅផ្លូវបាងហ្វែប-ឃ្លងវ៉ាត ក្នុងភូមិ៧ និងភូមិ១១ ឃុំថាឆាង ស្រុកបាងក្លាំ ខេត្តសុងក្លា ក្នុងអំឡុងពេលភ្នាក់ងារសង្គ្រោះកំពុងប្រមូលសម្ភារៈត្រឡប់ទៅវិញ ។ គ្រាប់កាំភ្លើងបានផ្ទុះឡើងចំនួន៤គ្រាប់ និងក្រោយមក ជនល្មើសបានសូមទោស ប៉ុន្តែហេតុការណ៍នេះធ្វើឱ្យភ្នាក់ងារសង្គ្រោះសម្រេចចិត្តឈប់បំពេញភារកិច្ចនៅផ្លូវបាងហ្វែប-ឃ្លងវ៉ាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5HcQlGLy4vZIOvC9nGnPFIctNnBF4gXaoPwRz6Z23u6SdQdFZAW-CmYiMzrLDSRDPDhC7yhaPI7tnWDefrsuU3mWXLU4MwlxjIN0yFIuIBdswb3xYsSArc7ntAzYEOj0rQWrYswNLzNKR0GqqLODpxkj2ein1z2SQHOrcgj6pvcJD7fj6kUfSWYY-92Tf/s851/photo_2025-11-27_14-46-06.jpg

តាមការសាកសួរជនល្មើសឱ្យដឹងថា ការបាញ់គំរាមភ្នាក់ងារសង្គ្រោះនេះ គឺមកពីតានតឹងផ្លូវចិត្តដោយសារទឹកជំនន់ខ្លាំងពេក ពីព្រោះមានទូកភ្នាក់ងារសង្គ្រោះឆ្លងកាត់តំបន់ដែលជនល្មើសស្ថិតនៅ ប៉ុន្តែទូកមិនបានជួយជម្លៀសខ្លួនចេញទេ ។

គួរបញ្ជាក់ថា ស្ថានការណ៍ទឹកជំនន់នៅស្រុកហាតយៃ ខេត្តសុងក្លា នៅថ្ងៃទី២៧ ខែវិច្ឆិកានេះ កម្ពស់ទឹកបានស្រកចុះក្នុងតំបន់មួយចំនួន ប៉ុន្តែតំបន់ជាច្រើនទៀតនៅតែជន់លិច និងរង់ចាំការជួយសង្គ្រោះ ៕

អតីតស្នងការរងនគរបាលជាតិទាមទារឱ្យនាយករដ្ឋមន្ត្រីថៃទទួលខុសត្រូវពលរដ្ឋស្លា.ប់ដោយសារទឹកជំនន់

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ អតីតស្នងការរងនគរបាលជាតិបានទាមទារឱ្យនាយករដ្ឋមន្ត្រីថៃទទួលខុសត្រូវពលរដ្ឋស្លា.ប់ ដោយសារទឹកជំនន់នៅភាគខាងត្បូង ដោយអតីតស្នងការរងនគរបាលជាតិរូបនេះស្តីបន្ទោសនាយករដ្ឋមន្ត្រីបរាជ័យក្នុងការដោះស្រាយបញ្ហាទឺកជំនន់នៅស្រុកហាតយៃ ខេត្តសុងក្លា រហូតដល់ពលរដ្ឋស្លា.ប់ជាបន្តបន្ទាប់ ក្រោយពីទន្ទឹងរង់ចាំការជួយសង្គ្រោះពីរដ្ឋាភិបាលទាំងអស់សង្ឃឹម ។ លោក Anutin Charnvirakul កាន់តំណែងជានាយករដ្ឋមន្ត្រីផង និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃផង បែរជាមិនចេះដោះស្រាយបញ្ហាទឹកជំនន់ បណ្តោយឱ្យមន្ត្រីថ្នាក់ក្រោមធ្វើជំនួស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8dukXrtN5FmSZ27eeG0R3w5iwZNJJJ9gc4bs9Mxqya2pciwvkVR9H9E2GlYwIWD_crNmWFDc94bs-WwNe9rAQL9XkTUNTI-IRe6DwFMUga4i_qyeRKzMSrhtkaaeQ8QI87TQULN_FH8W6ljZk6-1UM1-2PwTWRLfkDjNkS_9EKgAQ85hT61IzMlnLBqBa/s1300/image_2025-11-27_13-31-56%20(2).png
អតីតស្នងការរងនគរបាលជាតិទាមទារឱ្យនាយករដ្ឋន្ត្រីថៃទទួលខុសត្រូវ ក្រោយពីចំនួនពលរដ្ឋស្លា.ប់ដោយសារទឹកជំនន់នៅភាគខាងត្បូងកើនឡើងជាបន្តបន្ទាប់ បើទោះជារដ្ឋាភិបាលព្យាយាមបញ្ជូនក្រុមសង្គ្រោះ ទូក ឧបករណ៍ និងចែកអាហារដល់ពលរដ្ឋរងគ្រោះក្តី ប៉ុន្តែការជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នា.ក់យឺតយ៉ាវ ថែមទាំងចែកអាហារមិនដល់ដៃពលរដ្ឋគ្រប់រូប ទើបធ្វើឱ្យអ្នកទន្ទឹងរង់ចាំជំនួយដាច់បាយ ដាច់ទឹក ស្លាប់ជាបន្តបន្ទាប់ ។ ពលរដ្ឋបានបន្ទោសរដ្ឋាភិបាលពុំជួយជម្លៀសទាន់ពេលវេលា ជាពិសេស មិនបញ្ជូនកងទ័ពជើងទឹក និងកងទ័ពជើងគោកមកជួយដោយទុកឱ្យកងទ័ពប្រចាំការនៅព្រំដែនកម្ពុជា-ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSYWwlQDru97D0z3ZN5EKXoxNaFaUFXtmEMoBqL_DWixtM8tO0MSRXj7QlxwWVOEmV8HT-hchH2PsSUiHQ3bKiPqht8PiHp8PNGULGDC284Yq4p_jvdf3lCRpSGKUSMXLbyW4btcYG5AJPu0i3-pNSEYDeHa5BTsUfjPIa3AB0Dfc3jPNp5mrGQ2bMiPlg/s1000/image_2025-11-27_13-31-56.png
ចំណែកគណបក្សប្រជាជនបានណែនាំឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Anutin អំពាវនាវសុំឱ្យប្រទេសនានាជួយសង្គ្រោះទឹកជំនន់នៅភាគខាងត្បូង ពីព្រោះនាយករដ្ឋមន្ត្រីចាត់វិធានការយឺតយ៉ាវ រហូតធ្វើឱ្យពលរដ្ឋស្លាប់ដោយខ្សែភ្លើងឆក់ លង់ទឹក និងគ្មានអាហារបរិភោគជាច្រើនថ្ងៃ ។ គណបក្សនេះសំណូមពរឱ្យលោក Anutin ប្រញាប់ទាក់ទងទៅម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីឱ្យប្រទេសទាំងពីរមកជួយពលរដ្ឋភាគខាងត្បូងជាបន្ទាន់ ពីព្រោះទឹកជំនន់ធ្ងន់ធ្ងរពេក ហួសពីសមត្ថភាពដោះស្រាយរបស់នាយករដ្ឋមន្ត្រីថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkreTVfqPnUgwyURM2926RJpwCToBfurhPbOW_GpRPl86FnGzDUwYN0upjlWo8oaOUpL34vbhyphenhyphengbg0Kj6Y1fo4j1pE4IJgzgbav0162e1nSvH82zDGXgjYCI9ACbcf5OcRZrLc0jZZX4jXEdLJPRvavb_PL_o0-c_oielwE2tb_jNfwLaOPLU-OwTvsXdO/s675/photo_2025-11-27_12-09-24%20(2).jpg

លោក Surachet Hakpal អតីតស្នងការរងនគរបាលជាតិបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ អំពីស្ថានការណ៍ទឹកជំនន់នៅស្រុកហាតយៃ ខេត្តសុងក្លា ដោយសួរថា តើលោក Anutin ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ដូចម្តេច ទលបនៅស្រុកហាតយៃមានពលរដ្ឋស្លាប់ជិត១០០នាក់ នេះបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃមិនចេះដោះស្រាយបញ្ហាទឹកជំនន់ ។ បើលោក Anutin ចង់ជួយពលរដ្ឋមែននោះ ត្រូវបញ្ជាដោយខ្លួនឯង ពីព្រោះកាន់តំណែងជានាយករដ្ឋមន្ត្រីផង និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃផង ប៉ុន្តែបែរជាឱ្យអគ្គមេបញ្ជាការកងទ័ព លោក ឧគ្រីត ប៊ុនតាណុន ទទួលខុសត្រូវជំនួស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1LWjbQcuN58uNl6DjcKRJt3a-H4CixlVMjU7OpBcqyXqKhNk6FJsYmYlj_rGRZbN_-EBsrRMCo35CTevgvs1TX6OotMHqgXBz82P2IUuwBAv-fczfmMluoBvanjcqjrmXHd4TbL0Sj-w5q369VzZ-769GEmTnYlKtKWwvxhxhHpUEBaUUCil1ViSJ35H-/s900/photo_2025-11-27_12-09-24.jpg
លោកនាយករដ្ឋមន្ត្រី Anutin កាន់តំណែងចំនួន២ ប៉ុន្តែមិនទទួលខុសត្រូវដោះស្រាយបញ្ហាទឹកជំនន់នៅភាគខាងត្បូង លោកជាមេដឹកនាំប្រទេសត្រូវតែទទួលខុសត្រូវ មិនមែនបោះបង់ការទទួលខុសត្រូវទេ អ្វីដែលលោកកំពុងធ្វើពេលនេះ គឺមិនទទួលស្គាល់កំហុសរបស់ខ្លួន ។ លោក Anutin បានជិះយន្តហោះមកពិនិត្យមើលទឹកជំនន់នៅភាគខាងត្បូង ចង់សួរថា តើចុះមកធ្វើអី នាំតែអស់ប្រេងយន្តហោះ លោកគួរអង្គុយនៅទីក្រុងបាងកកបញ្ជាចាត់ការទឹកជំនន់វិញ ព្រមទាំងបញ្ជូនដ្រូន ទូក ស្វែងរកជម្រកបណ្តោះអាសន្ន និងចែកអាហារឱ្យពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg35Jr_c_MfcUuStomk6gRHUfUAc83cBlIpu6tXL8cWIZ2OPAcTILi8RecVmDerN_613Xykt9ka6UBHaM8Fcp85UBUvGktxScseXhZh9o6Lx8JLdNyKNTNm6pzBfP1w7G4s3m4mGa6opWXaGFC752xc7whfMbVN3aQkHL4-QHvdmj507lPcX5GVINGMsend/s1155/photo_2025-11-27_12-09-25%20(2).jpg

លោកអាណិតពលរដ្ឋរងគ្រោះណាស់ បើទោះមានក្រុមកសង្គ្រោះ ប៉ុន្តែគ្មានការសហការគ្នា រីឯខ្លួនលោកនឹងយកទឹកបរិសុទ្ធទៅចែកឱ្យពលរដ្ឋរងគ្រោះ លោកជួយបានតែប៉ុណ្ណឹងទេ ពីព្រោះគ្មានអំណាច ខណៈលោក Anutin មានអំណាចពេញដៃ ប៉ុន្តែជួយពលរដ្ឋបានត្រឹមតែចែកសម្ភារៈ ។ លោក Anutin ចុះពិនិត្យមើលទឹកជំនន់តែមួយតំបន់ប៉ុណ្ណោះ រីឯតំបន់ភាគខាងត្បូងផ្សេងទៀត គ្មានអ្នកមើលការខុសត្រូវទេ ។ នេះបង្ហាញថា លោក Anutin ខ្វះសមត្ថភាពដោះស្រាយបញ្ហា បើទោះលោកកាន់តំណែងត្រឹម៤ខែ ប៉ុន្តែត្រូវទទួលខុសត្រូវពលរដ្ឋស្លាប់ដោយទឹកជំនន់ ទើបអាចបន្តតំណែងអាណត្តិក្រោយរយៈពេល៤ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3UXzo8pMG9hdfYC3ZlrrUCN0nQkuFjQiKx1f-KyrPWaFTXxMHk7g8I5T54P7vyOF1YJmbC_gFWqPgV1vmrNVmx7_kcTflG3OQBjgUk7oFEkh_dv5NoPBhzdfYacdt74ut29LR3N_g9Xb6cvX9T4MbXF8BMhOlff3XCcWQnCVQ1TiP-Qb4NXX_zxAp2Rru/s900/photo_2025-11-27_12-09-25%20(3).jpg

លោក Anutin ធ្វើបានតែការគ្រប់គ្រងសំឡេងឆ្នោតក្នុងរដ្ឋសភាប៉ុណ្ណោះ ប៉ុន្តែមិនយល់ពីទុក្ខលំបាករបស់ពលរដ្ឋ ។ ពេលនេះ ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅភាគខាងត្បូងទ្រាំលែងបាននឹងការជួយសង្គ្រោះយឺតយ៉ាវពេក រហូតដល់យកកាំភ្លើងមកបាញ់រះក្រុមសង្គ្រោះ ដោយសារពលរដ្ឋតានតឹងផ្លូវចិត្តខ្លាំង ។ នេះបើតាមការលើកឡើងរបស់អតីតស្នងការរងនគរបាលជាតិ ៕

ភ្ញាក់ផ្អើល! ប្រធាន Miss Universe រងការចោ.ទប្រកាន់ពីបទជួ.ញដូរគ្រឿ.ងញៀ.ន អាវុ.ធ និង ប្រេងឥន្ធនៈ

0

លោក Raúl Rocha ដែលជាប្រធាន និងជាសហម្ចាស់នៃអង្គការ Miss Universe ត្រូវបានគេរាយការណ៍ថាត្រូវបានចោទប្រកាន់ដោយការិយាល័យអគ្គមេធាវីរបស់ប្រទេសម៉ិកស៊ិក (FRG) លើការចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀន អាវុធ និងប្រេងឥន្ធនៈរវាងហ្គាតេម៉ាឡា និងម៉ិកស៊ិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfqKu1Gb8-vZVI9nUByWliJafAekHyA4vDYYUaILm5l_CCVLtksDO0sWXrzJ0wBDWAd9sKehb1QFyyFai-MvxCWVn4g8qcPv6d9P3RxJhYN9db4lacdYsMYt5i1n3QtWyL414-_xVFzer6HgIQYi5BjmEfhFNbVLtLsMO5Z-jKSS7bzs3-nLdboG1M0_jv/s1200/image_2025-11-27_08-17-42.png

របាយការណ៍ដែលចុះផ្សាយដោយកាសែតម៉ិកស៊ិក លោក Raúl Rocha ដែលជាពាណិជ្ជករម៉ិកស៊ិកដែលមានតួនាទីជាកុងស៊ុលរបស់ហ្គាតេម៉ាឡាក្នុងប្រទេសម៉ិកស៊ិកត្រូវបាន FRG ចាត់ទុកថាជាមេដឹកនាំនៃអង្គការឧក្រិដ្ឋជនដែលរត់ពន្ធប្រេងតាមទូកតាមដងទន្លេ Usumacinta ហើយបន្ទាប់មកតាមឡានដឹកទំនិញទៅកាន់ Querétaro ប្រទេសម៉ិកស៊ិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPEJwnAaBtCBZB7U21C2HxpNUE_0ZQNpPj1mv5dFSdCJzR3eN6w5zQG6YUWVegWijHe-yEFnpXS7-hX4vswIEF8clq9qIsRBDJ6s7sOX5roOtySBFpHiOgbGPm9C0vt7W7OepiLBl3Sf-ehzBl_khxKtY2sTEwrPftDCkp4TtS0qEERmBU5MNNlDuqwzG4/s1081/image_2025-11-27_08-48-39%20(3).png

នៅថ្ងៃទី៦ ខែសីហា ភ្នាក់ងារនៅក្នុងការិយាល័យរដ្ឋអាជ្ញាពិសេសរបស់ប្រទេសម៉ិកស៊ិកសម្រាប់ឧក្រិដ្ឋកម្មបានរៀបចំស្នើសុំដីកាចាប់ខ្លួនលោក Raúl Rocha ជុំវិញការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មដែលកើតចេញពីការចោទប្រកាន់របស់ខ្លួនក្នុងការជួញដូរគ្រឿងញៀន និងអាវុធ។ ជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ពួកគេ FRG បានវាយឆ្មក់លំនៅដ្ឋានជាច្រើន រួមទាំងកន្លែងមួយដែលពួកគេចោទប្រកាន់ថាពួកគេទទួលបានកំណត់ត្រានៃការរួមចំណែករូបិយវត្ថុពីលោក Raúl Rocha ដល់សហគ្រាសឧក្រិដ្ឋកម្ម ដែលមួយក្នុងចំណោមនោះមានចំនួនសរុប ២.១ លានប៉េសូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCvWKif5a8Q1rlWsuCUb4XSNCZ6I2fg3rIRRQtGcDDBfNswk3Sb5QJPyMcCk30mjYOn-NTaAl6Bs7TExq5akvGXrxhRPhfYogalbyw5I1pHKxSkPRjiQVWtYUirVuvb1jHxr5ECTjDo_FE6_u2Hc_FnUXR4JEgy8EiH6_r8j2RVbbvkrWVbEESUmB4TE0b/s1500/image_2025-11-27_08-48-39.png

នៅក្នុងដីកាចាប់ខ្លួន FRG អះអាងថា សមាជិកនៃសហគ្រាសឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់របស់លោក Raúl Rocha មាន «ទំនាក់ទំនងជាមួយអ្នកនយោបាយ និងអាជ្ញាធរនៅគ្រប់កម្រិតនៃរដ្ឋាភិបាលទាំងបី ដើម្បីអនុវត្តបេសកកម្មរបស់ពួកគេដោយចេតនា ដែលរួមមានការលក់អ៊ីដ្រូកាបូន គ្រឿងញៀន និងការជួញដូរ និងការលក់អាវុធសង្រ្គាមក្នុងបរិមាណដ៏ច្រើន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8dMEDTbkTx43_-jKhh4h-GWP4R1RFMUTz5obxEEciOewknEFE-B9FKOBOKJM0VE9Tyt2oajeITvfA5ia38TYaFPJdcE7SHzBR9km2jYZBl1MYP0v5Cku6sCd_xo3P2I-atBfBMasC4oPBTeon7cgaCbMXbsEAjcp3vL6uajOpwj8eyCzt0lqzU5sIKRFh/s1820/image_2025-11-26_10-29-00.png

តាមប្រភពដដែលបានឱ្យដឹងទៀតថាលោក Raúl Rocha បានទៅជួប FGR ក្នុងខែតុលាដើម្បីចរចារសុំការចរចារចំពោះព័ត៌មានពាណិជ្ជកម្មសម្រាប់អភ័យឯកសិទ្ធិពីការកាត់ទោស។ លោកបានយល់ព្រមជាមួយអគ្គរដ្ឋអាជ្ញានៃសាធារណរដ្ឋ (FGR) ដើម្បីធ្វើជាសាក្សីការពារ។ ក្នុងខែវិច្ឆិកា កិច្ចព្រមព្រៀងជាមួយ FGR ត្រូវបានដាក់ជាផ្លូវការក្នុងនាមជាសាក្សីសហការ ដែលត្រូវបានគេស្គាល់ជាទូទៅថាជាសាក្សីការពារ៕

សូរ ពេជ្រវលក្ខណ៍ ប្តេជ្ញាប្រកួតអស់ពីសមត្ថភាពនិងសង្ឃឹមថាអាចសាងប្រវត្តិសាស្រ្តថ្មី

0

មុនការប្រកួតផ្តាច់ព័្រត្រមកដល់បវរកញ្ញា សូរ ពេជ្រវលក្ខណ៍ Miss International Cambodia 2025 បានបង្ហាញការដឹងគុណដល់អ្នកគាំទ្រនិងការប្តេជ្ញាចិត្តរបស់ខ្លួនប្រឹងប្រែងការប្រកួតឱ្យអស់ពីសមត្ថភាពអាចសាងប្រវត្តិសាស្រ្តថ្មីជូនកម្ពុជាម្តងទៀត។ កាលពីឆ្នាំ២០២៣ សូរ ពេជ្រវលក្ខណ៍ ធ្លាប់បានបើកទ្វារកម្ពុជាចូល TOP20 ក្នុងការប្រកួត Miss Aura International។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Qgz3hNFYessyZUMLBHITbRIZybq-SMbU5G5t1c9TvjsQhcItDxalPCaKXY1xIrQ5U7exJP8CEqvV52DBA4TdBdMz79PuihI1c9mLn-MGnw_-Vy3uZScFUdEqrakKwEIMqhSxw6TRwe3dD0WVMsgILy9dp3Qicn_HB5Yqn6WGxYSAKHnuo40myFVOLl0G/s2048/image_2025-11-27_09-35-13%20(2).png
អ្នកតាមវិស័យបវរកញ្ញាជ្រាបមកហើយថា សូរ ពេជ្រវល្ខណ៍ កំពុងតែតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិ Miss International 2025 នៅឯប្រទេសជប៉ុន ដែលកម្មវិធីនេះជាការប្រកួតសម្រស់ធំមួយក្នុងចំណោមកម្មវិធីធំៗទាំង៥។ យ៉ាងណាការប្រកួតរបស់នាងពុំសូវទទួលបានការគាំទ្រអធិកអធមខ្លាំងនោះទេប៉ុន្តែអ្នកតំណាងកម្ពុជារូបនេះនៅតែបន្តកាតព្វកិច្ចរបស់ខ្លួនប្រកបដោយក្តីសង្ឃឹម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8SOl7GMSawbVEpVusPOTdMHvzy4OpjT8cx0KlAJz4iuPgYpz2JblNLYx_PykOSEqoHGYh1tYEGPcQENNtT1Cxdp2LS1ts9k9lnCA6Heb1xNU8JRlg0ri0ezupnU_4od3ZqmPcKvRheu-1u1ILk2epkDIHjGrka8yh_tT6455c0by9OYWozBahVu-Jloxn/s1920/image_2025-11-27_09-35-08.png

ជាក់ស្តែងមុនការប្រកួតផ្តាច់ព្រ័ត្រមកដល់នាល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា នេះ សូរ ពេជ្រវលក្ខណ៍ បានបង្ហាញពីការប្តេជ្ញាចិត្តនិងសេចក្តីសង្ឃឹមរបស់ខ្លួននឹងបើកមុខមាត់ប្រទេសកម្ពុជា ខណៈនេះក៏ជាឱកាសចុងក្រោយរបស់នាងក្នុងការប្រកួតសម្រស់។ Miss International Cambodia 2025 បានសរសេរនៅលើបណ្តាញសង្គមថា «អរគុណទាំងអស់គ្នាសម្រាប់ការស្រលាញ់គាំទ្រ នាងខ្ញុំនឹងខំឱ្យអស់ពីលទ្ធភាព ក្នុងការប្រកួត Final របស់ Miss International 2025 ហើយខ្ញុំសង្ឃឹមថានឹងអាចសាងប្រវត្តិសាស្រ្តថ្មីម្តងទៀតជូនកម្ពុជាក្នុងឆាកចុងក្រោយនៃវិស័យបវរកញ្ញារបស់ខ្ញុំ។ អរគុណទៅដល់ Pichvoleak Supporter យើងមានគ្នាមិនច្រើនតែទាំងអស់គ្នាបានផ្តល់ភាពកក់ក្តៅ និងកម្លាំងចិត្តដ៏ធំធេងកន្លងមកស្រលាញ់អ្នកទាំងអស់គ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDWIxxez9Y3GBGhO3dpMVc_AYSoGowCwERdHvrDPKNt6Okc76d53U3-Y6-7tTa6R9dADItxpXUYAnuyCKsmle7_2KbB8TlX-tPvZkjtJ5uOjZpUvXnQd7-oCVj_OcdYbLVoHQh61dj1FUV6ohc6d2HMTJvl8KjkM71BviW25IfVCu_PwbAYevOJhP_CToK/s1917/image_2025-11-27_09-35-10.png

គួរបញ្ជាក់ផងដែរថា សូវ ពេជ្រវលក្ខណ៍ បានតំណាងប្រទេសកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss Aura International ក្នុងឆ្នាំ២០២៣ ក្នុងប្រទេសតួកគី ដោយឈានចូលដល់TOP20 ក្នុងការប្រកួត។ នាងគឺលំដាប់រងទី២ នៃការប្រកួត Miss Mera Cambodia 2024 ផងដែរ៕

Jackson Yee ក្លាយជា «ស្តេច Box Office» វ័យក្មេងបំផុតមួយរបស់ប្រទេសចិន

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនបានឱ្យដឹងថាភាពយន្ត «Resurrection» សម្តែងដោយ Jackson Yee ដែលដើរតួ៥ម្នាក់ឯងនិង Shu Qi បានជាប់ចំណាត់ថ្នាក់លេខ ១ នៅ Box Office ភ្លាមៗនៅពេលដែលចេញលក់នៅក្នុងប្រទេសចិន។ រួមទាំងការចាក់បញ្ចាំងដំបូងផងដែរ ប្រាក់ចំណូលថ្ងៃបើកសម្ពោធសរុបរបស់ភាពយន្តបានកើនដល់ ៧៩,៧៩ លានយន់។ គិតត្រឹមល្ងាចថ្ងៃទី ២៣ ខែវិច្ឆិកា រឿងនេះបានឈានដល់ប្រាក់ចំណូលសរុបចំនួន ១១៥លានយន់ប្រមាណជាង១៦លានដុល្លារអាម៉េរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxvCbjI6_Ti91KCxOfHFXmD-qBZ-lmuLdYIWj7EXbXAKALMOewtI6G4sH9zkRBJwml4WENGVrwRUGLGFGhJfzRrNrRdzqesoFx__ZNjdbG4BuXCqvfClBFCIJ6veTcT-kGSkTltEvrUzFPlAGb7rSqtW90FKnxfLYS5DuV5bCdXKuG5F1z98A0folu_C01/s1440/image_2025-11-25_15-34-06.png
កាលពីមុន «Resurrection» ឈានដល់ ១០០ លានយន់នៅក្នុងប្រាក់ចំណូលដែលបានបញ្ជាទិញជាមុនដោយជួយ Jackson Yee ឬ Yi Yang Qianxi បង្កើតកំណត់ត្រាថ្មីក្នុងអាជីពរបស់ខ្លួន។ នេះគឺជាការងារទី ៨ ជាប់ៗគ្នាដែលលោកបានសម្តែងដែលបានបំបែក១០០លាន យន់មុនពេលការចេញផ្សាយរបស់វា។ នៅក្នុងបរិបទនៃការធ្លាក់ចុះនៃឧស្សាហកម្មភាពយន្តចិន សមិទ្ធិផលនេះបង្ហាញពីការទាក់ទាញ និងឥទ្ធិពលដ៏គួរឱ្យកត់សម្គាល់របស់តារាសម្តែងដែលកើតឆ្នាំ ២០០០រូបនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhINJktJj2v0qBtknkPEIR_iYluvNGs6gaWJKhdAJx-cCgInW0ST3ezNpiUsC2lTPaviS-hMXE59WjambZcQGp8Tq2K-juF8QyqX-26eHCB2WJDYq2gkbdKDCeHhOU2efIXThd_z94rilNdGyT2mRCf6JLP4MWybSJY1C2WfQlWJMLk4dc8U_xz_CAwySfp/s1440/image_2025-11-25_15-34-05.png

Jackson Yee បានក្លាយជា «ស្តេច Box Office» វ័យក្មេងបំផុតមួយរបស់ប្រទេសចិន ខណៈដែលប្រាក់ចំណូលសរុបនៃការងារដែលលោកបានសម្តែងបានលើសពី ១៩.៥ ពាន់លានយន់។ ក្នុងចំណោមរឿងដែលលោកបានសម្តែងភាពយន្តទាំង៦ដំបូងសុទ្ធតែបានបំបែកកំណត់ត្រាចំនួន ១ ពាន់លានយន់។ ភាពយន្ត «The Battle at Lake Changjin» ទទួលបានកំណត់ត្រាសម្រាប់ខ្សែភាពយន្តចិនដែលរកចំណូលបានខ្ពស់បំផុតនៅឆ្នាំ ២០២១ជាមួយនឹង ៥.៧៧៥ ពាន់លានយន់ ហើយជាភាពយន្តចិនដែលរកចំណូលបានខ្ពស់បំផុតគ្រប់ពេល។ «Big World» ដែលចាក់ផ្សាយនៅចុងខែធ្នូ ឆ្នាំ២០២៤ ក៏បានកត់ត្រាចំនួន ៧៦៥លានយន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFFAN2tSkR9Gh1TtUCXX9pQqSMfb_3x5VIYL_dO0z4Arn1lgjApewOl2QMZp9CdspNdSRLT7dBDhy2HVdl4EvAz76RB76vs3ANGCWMC2QNqCJmKaFBawRaI6poMTeyjzRy2tLiWii_PVk4UKOwUFEKfg1CaDUUwdC-3190wZyb1wYhPL4MyhkJO5MiIO2w/s2048/image_2025-11-25_15-34-12.png
ប្រាក់ចំណូលដែលបានបញ្ជាទិញជាមុនខ្ពស់នៃ «Resurrection» គឺមួយផ្នែកដោយសារតែការទម្លាយរបស់ Jackson Yee នៅពេលដែលលោកបានក្លាយជាតារាវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រដែលឈ្នះពានរង្វាន់តារាសម្តែងល្អបំផុតនៅឯ Golden Rooster Film Awards ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKZqi3H47XYf7f75_z0jFNj9678GnvMS7-mQE1C101YsO-9l8XMT6S1rEY94z0DnGrsUUbSY2i0P3GaJifp03BRv2jfmybuKx1M2FaVyFrfgHlIJPH9SE4OxNTYuhZubRkZkDHA27HZA-u-gHDQBfvfaq4qJgh5wsxrsKFT3OlIrBnGms2JRbbVyDsOvbv/s2048/image_2025-11-25_15-34-08.png

    នៅក្នុងប្រទេសចិន ភាពយន្តសិល្បៈភាគច្រើនកត់ត្រាប្រាក់ចំណូលទាបបំផុត ដែលឈានដល់ខ្ទង់រយលានយន់គឺកម្រណាស់។ Jackson Yee ត្រូវបានគេចាត់ទុកថាជា ប្រអប់ធានាដែលធ្វើឱ្យទស្សនិកជនមានទំនុកចិត្តពេលទៅរោងកុន។ មុនពេលចាក់បញ្ចាំងរឿងខាងលើនេះ Jackson Yee ក៏បានឈ្នះពានរង្វាន់ពិសេសនៅមហោស្រពភាពយន្ត Cannes លើកទី ៧៨ផងដែរ៕

កម្ពុជា កាត់បន្ថយប្រតិភូកីឡា និងអត្តពលិកជាង២០០នាក់ ក្នុងការចូលរួមសុីហ្គេមប្រទេសថៃ

0

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សម្រេចចិត្តដក៨វិញ្ញាសាកីឡាចេញពីការចូលរួមសុីហ្គេមលើកទី៣៣នៅប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZPxXSA8RMtlET_YdE39Qc0uSMSa8eGVylqD4-S4Flun6bqU-DipZ_2c-jSR4UYyRAkM5Ec8EM5P3VZYIrUo4HH-nT5YRCTDwPhUQXXFD8IRLt3gN-L0SqCflqWbZJeBnUpdduMOhvmddKWKyjySGwS3m0Yop6pxiGxsL6S8cRgivhsqpxvSns2r25_Nuw/s2000/image_2025-11-27_11-37-13.png
ដើមឡើយកម្ពុជា គ្រោងនឹងបញ្ជូនអត្តពលិក៣៣៣នាក់ ទៅចូលរួមការប្រកួតស៊ីហ្គេមប្រទេសថៃក្នុងប្រភេទកីឡាចំនួន២១ តែបច្ចុប្បន្ននៅសល់តែ១៣ ក្រោយពីដកខ្លួនលើប្រភេទកីឡាចំនួន៨។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2mO4N4We4TMtRr9CEm5G4GoItUiYmCiAci_P34fQ7ZgitMe-P0csli_GSGzI5Xqv1ODQOJd_ROwIeIMcGt_tsLW6CnZFwyBlvTJf_k5_2RPMbcEZhnLJis9qT3kNPM2yX_WuoWlrdf_RkR63m_ddFt0kpdI0-TBrjdnOADldMx1HLTR0euej-QCjtZLs2/s900/image_2025-11-27_11-37-21%20(2).png
ប្រភេទកីឡាចំនួន៨ ដែលដកចេញរួមមានកីឡាយូដូ ការ៉ាតេ បញ្ចស៊ីឡាត់ ប៉េតង់ ចំបាប់ វូស៊ូ បាល់ទាត់ និងសីប៉ាក់តាក្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0t3zH4w3vU7J0qyg-tnWgue-6OBAC2UlDH3ClQjO_n0f2eXsI2788OEK9uP4EESeUri0322elN6rM4Zq2wpOVPJ6z9pG1Flt7EBCQADsFy3Gij_vTyoneL8Y4111ly4NRqGF3DOoFNIA3fU8InB-tEqsTXZfbsJM5zrdGOG_iJXED2GKRlgj_QfWGIpdR/s2000/image_2025-11-27_11-37-15.png

មូលហេតុចម្បងនៅការដកវិញ្ញសានេះ ដោយសារតែថ្នាក់ដឹកនាំគិតគូរខ្ពស់ពីសុវត្ថិភាពកីឡាករ និងកីឡាការិនីជាអាទិភាពចម្បងបំផុត និងធានាបានការចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhobb3TRZdIUEfvkZ0NzdE1xYwvioN6YYg25OdZxUmV9_uKfYW2Vd6VmWvH1xkNdDuARQBfb5vMeCe-p2KR1WUGlir6mbt12mxD5BdU4Tr_63FM4RJhRfi9dUTlJ3428X3rZRazeRgzcG1au4VTjLMn3sbMZBCtLOkRSVtTFuUEZxecyFLY31a7fpeXa6pk/s2000/image_2025-11-27_11-37-18.png

បច្ចុប្បន្នប្រតិភូកីឡាកម្ពុជាសរុបមានចំនួនតែ ១៥០នាក់ ក្នុង ១៣ប្រភេទកីឡាតែប៉ុណ្ណោះ ដែលត្រូវទៅចូលរួមព្រឹត្តិការណ៍សុីហ្គេមនៅប្រទេសថៃ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOU5dlj4k52xd1mXfYIBZWUkP6tfOJbKOtW0KFqwukqHQS8v8oig00b8cf-d9kpAohgzgM-WE0Dirs1ZijTm9K8haVOyrxFKz1WIgWLpWitqf0FZucNOwcyfZm5uqOl6EMgxM58P6ajczYMgqpR4ikNZI0rhnjN0_58Q2HVw77JUoCH_c-jHGidND9RzS4/s750/image_2025-11-27_11-37-20%20(2).png

សំណាងលើសំណាង អ្នកបាត់ដំបង ឈ្នះទាំងរង្វាន់សេដ្ឋីក្មេងពីប៊ូសស្រ្តង បានទាំងជួប G-Devith

0

អ្នកបាត់ដំបង បើមិនបានទៅចូលរួម គឺខកចិត្តលំដាប់ VIP ហើយ។ កំពូលតារារ៉េបលោក G-Devith នឹងមកច្រៀងអបអរអ្នកស្រុកកំណើតខ្លួនឈ្នះរង្វាន់សេដ្ឋីក្មេង 130លានរៀលពីប៊ូសស្រ្តង ក្នុុងនោះក៏មានវត្តមាន OG, Emi និងតារាចម្រៀងជាច្រើនរូបទៀត ក្នុងព្រឹត្តការណ៍ “Boostrong Concert” ថ្ងៃអាទិត្យ ទី30 ខែវិច្ឆិកា ឆ្នាំ2025 ចាប់ពីម៉ោង 6ល្ងាចតទៅ នៅតារាងបាល់ទាត់វាលបែកចាន ខេត្តបាត់ដំបង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcvmTETib1sY3tEGjQRLhwV9l1Ue46N-lf1YJvWlxrvCr3538QZdqh9hAIDHV7dGpCGnKxpiKGefhqtQM5X69jBl53ZRmlJ_-LIpKkRTl0XfEF37iL-zj8QwqFxZTdvqoB6RTa0wpZGY5nupLr0TzcbAAfo0zPYe3Zc4ztE2GiEJumBRO8X9YraNozow5t/s1250/Concert%20BS.jpg
ប្រគុំតន្រ្តីប៊ូសស្រ្តង នៅបាត់ដំបងនេះ បងប្អូនអាចចូលរួមដោយឥតគិតថ្លៃ ដូច្នេះអ្នកបាត់ដំបងណាត់គ្នាចូលរួមឱ្យបានច្រើនកុះករ។ ជាពិសេស ទិញប៊ូសស្រ្តងញុំាប៉ូវកម្លាំងថាមពលស្រែកច្រៀងរាំឱ្យណាណីម្ដងមើល៎ ប៉ុន្តែពេលគាស់ប៊ូសស្រ្តងញុំា កុំភ្លេចពិនិត្យក្រវិលកំប៉ុងផង ប្រយ័ត្នឈ្នះរង្វាន់សេដ្ឋីក្មេង 130លានរៀល ច្រលំបោះកំប៉ុងចោល ក្លាយជាអាសារបង់ ព្រោះប៊ូសស្រ្តងរង្វាន់ច្រើនណាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLys0kdd6YrXZHZSZ94ndXyYN2xI2qZHPXFVLT0PWQ-gSeM2z-FKzduIqxxhK6xgf4YHMZmwsZkMPrQQgitBXkaTIfqvtaxVrclwfDRIdQplVVFnWZYSnVRiv7DAGLCsFDXWkI5t7hJmcmYThZPtqhkJy8819GplMdoLIEJJFw6JhUhDOyjmEToVCoMqtm/s1250/GD.jpg
ប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ ហើយមានរង្វាន់សេដ្ឋីក្មេង 130លានរៀល កែប្រែជីវិតអ្នកភ្លាមៗ! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM7h61StFEu8BwzvuI4UZYwE0nytehyJ08awHp5pLdp-7inzyVmNLxejaJJpUV43uFkZUuhB4RhyUueHG_AOkkVwrrNeRTKz1AtJEvwopcj5-eXMeKdXauX1xXDmME_XQHJ4rQZ_RcV34wu80HA8p15LQx9tRXQfhR2RCvjSgThwBPKbb4082P9VW7Ro1j/s6627/BS%203%20(8).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRSRcaTMnbm9XryZUPJWLdFi8xIjwoj_tw2tXfIGpg5x6tg63yqXO7rEUxrs1_tT65Vkii-kgB2MPT5rv9WPjeo38f_Rh-QtZh181u7Hy6hC5Uzx-jfeVDXqfFdZizajFsjcijt-21MufP7710MSO15ztJqZ5gl56gOXnQx3-efzZnGmcqHSU6AFRkgUxp/s7008/BS%202%20(8).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiVmjAsloPoAbXSF6naIk1GebJ17cryeQWFDgTWBJL-u_zNSo4alc9363lNx1XyhQhQbNif9Se0fFcUQ42iLlqifc3qEsaI6TSMKOq6MHcrUlJwMM-dJutXNozFwzSWdM96XT3a0eWodKYz9k92ERR9SCQnnd7n2Udf3TuYrsLMG4-M38E_a2DVuqqpU1V/s7008/BS%201%20(10).jpg

ក្រៅពីទឹកជំនន់! ខ្យល់ពុលក្នុងអាកាសនឹងបន្ថែមសម្ពាធលើក្រុងបាងកក និងខេត្តមួយចំនួនរបស់ថៃ

0

ប្រទេសថៃ៖ យោងតាមការត្រួតពិនិត្យគុណភាពខ្យល់នាពេលថ្មីៗនេះ អាជ្ញាធរថៃបានចេញសេចក្ដីប្រកាសព័ត៌មានថា ទីក្រុងបាងកក និងខេត្តចំនួន ១៦ ដែលនៅក្បែរៗនោះ នឹងជួបប្រទះជាមួយការកើនឡើងនៃកម្រិតធូលីនៅក្នុងខ្យល់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព។ ការកើនឡើងនៃកម្រិតខ្យល់ពុលនេះ កើតមានចំពេញដែលខេត្តជាច្រើននៅក្នុងប្រទេសថៃកំពុងរងទុក្ខធ្ងន់ធ្ងរដោយសារទឹកជំនន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfEMdbNQswPI-xrLa_NlrrbAIctUW8L42FhzToCmonj_mV3JZH_t_bZx4rn6Tuzzc13lPuzy1FzUa_8pmIOeAVAjf2sOdmksXdp3OA9BjSzzL-pvnZ1MB70E4z5lXwaw5ynMMtbObE0q-DrCmjaEVF5kwVP6epVxWXSdFziLUnnnkki2dJgCMMjZq172bu/s1024/image_2025-11-27_10-51-54%20(2).png
បើតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ នាយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា កម្រិតធូលីនៅក្នុងខ្យល់PM ២.៥ បានឈានដល់៤២.២មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ លើកម្រិតសុវត្ថិភាពកំណត់ដោយរដ្ឋាភិបាលដែលដាក់ត្រឹម ៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។ ស្ថានភាពនេះបានជំរុញឱ្យមានការព្រមា.នភ្លាមៗសម្រាប់អ្នកស្រុក ជាពិសេសក្រុមងាយរងគ្រោះដូចជាកុមារ មនុស្សចាស់ និងអ្នកដែលមានបញ្ហាផ្លូវដង្ហើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiXarxkFLfx8lqQoOrbknwG8ww49aZUvA2vOhd4OmhceN-3WR8BkDbwLBX07NcJnXFtw7f3047f7X3gf6dnwGLpf8oLwHowHQE1Lwq5mpyuJu3r4e3tS5sTyKj6QJw_1FmfMXHKVaMyx6ymRYboLQ5xQqeWpnem9LBhTj7ZKbvYMtSlDOJ2FYwYTJuVcff/s1280/image_2025-11-27_10-51-54.png
បច្ចុប្បន្នមន្ត្រីសុខាភិបាលថៃ កំពុងណែនាំសាធារណជនឱ្យកំណត់សកម្មភាពក្រៅផ្ទះ និងពាក់ម៉ាស់ការពារនៅពេលចេញទៅខាងក្រៅ។ បន្ថែមលើនេះ មន្ទីរពេទ្យជាច្រើនបានចេញសេចក្ដីក្រើនរំលឹកដល់អ្នកដែលមានជំងឺហឺត បញ្ហាបេះដូង និងជំងឺពាក់ព័ន្ធនឹងផ្លូវដង្ហើម ឱ្យមានការប្រុងប្រយ័ត្នបន្ថែម ព្រោះភាគល្អិត PM2.5 នៅក្នុងខ្សល់នេះអាចជ្រាបចូលទៅក្នុងសួត និងចរន្តឈាមបានយ៉ាងជ្រៅដោយងាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF8csWrq6_NMi6UJLWzXtcWo1DptOletFNkhDL_i36Rb5ti1RzSyG_OW-89SbzwOCapxzHiUVSberA1ZnFrLL_3sxCBhSU2h0aYRG9oGA8Qr7yofozrYqPdpS8U1R10cHEFDas14t0GzNKQf34tc-Sa3CvSHqlCv5CRhY0akq-EWm5VWBPPLgziY6v6Mgj/s1024/image_2025-11-27_10-51-55%20(2).png
គួរជម្រាបថា ស្ថានភាពគ្រោះធម្មជាតិនៅក្នុងប្រទេសថៃបច្ចុប្បន្ននេះកំពុងតែវឹកវរខ្លាំង ដោយខេត្តភាគខាងត្បូងត្រូវបានវា.យប្រហារដោយទឹកជំនន់យ៉ាងកា.ចសាហា.វមិនធ្លាប់មានក្នុងរយៈពេលជាង ៣០០ឆ្នាំ។ ក្នុងនោះ តំបន់មួយចំនួនត្រូវបានគេរាយការថាកំពុងរងការបំផ្លិ.ចបំផ្លាញយ៉ាងតំណម ខណៈប្រជាជនជិត ២លាននាក់ កំពុងស្រែកដង្ហើយរកជំនួយទាំងអស់សង្ឃឹម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH25fsUiHN8Inn0h8iM3baPDSETSm-JPmSNvhv4B5DaSRG5C-1PwDgWbvlW5twy7gQ87WLaO8S-S_R06xxPXl_GnlgkFGJN0UIplqOs1MFSJlKNGKbFl9JJhIu4yroDvI8RyG-OGpHRCK1EQpVzVfv9vcPOEpElwCL73ZMd9u4ZKmfOutOjRZaO4rKWai5/s1200/image_2025-11-27_10-51-55.png

បើយោងតាមរបាយការណ៍គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ចំនួនអ្នកស្លា.ប់ដោយសារគ្រោះធម្មជាតិដ៏ខ្លាំងក្លានេះបានកើនឡើងដល់ ៣៣នាក់ហើយ។ ចំណែកឯការខាតបង់ផ្នែកសេដ្ឋកិច្ចត្រូវបានគេប៉ាន់ប្រមាណថាមានទំហំប្រហែល ១ទៅ១.៥ពាន់លានបាតក្នុងមួយថ្ងៃ។ មិនតែប៉ុណ្ណោះ ផ្ទះរាប់ម៉ឺនខ្នងបានរងការខូចខាត, អគាររដ្ឋាភិបាលនិងហាងនានាត្រូវបិទទ្វារ ស្របពេលផ្លូវថ្នល់និងស្ពានត្រូវកាត់ផ្តាច់ ហើយសូម្បីសេវារថភ្លើងនិងយន្តហោះ ក៏ជាប់គាំងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9mQbBVFbQX11hj3IgXjkvG5mNQZNUNZWSsXz08ACpq3kYK6o7a0wCs05lwtEIxCQ_XcFECc5IEvrhiMGuBtEI8R4Yebyd5r30ydAtm6u6N6SAFxCionpYpK_dWswJe5E7wKJbAECCniMurBrwdSeMbDDTw2O7sN2DRtjOaAQE1qdyeJ8KBEoWa781H5fc/s2840/image_2025-11-27_10-51-56.png