ប្រទេសថៃ៖ យោងតាមការត្រួតពិនិត្យគុណភាពខ្យល់នាពេលថ្មីៗនេះ អាជ្ញាធរថៃបានចេញសេចក្ដីប្រកាសព័ត៌មានថា ទីក្រុងបាងកក និងខេត្តចំនួន ១៦ ដែលនៅក្បែរៗនោះ នឹងជួបប្រទះជាមួយការកើនឡើងនៃកម្រិតធូលីនៅក្នុងខ្យល់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព។ ការកើនឡើងនៃកម្រិតខ្យល់ពុលនេះ កើតមានចំពេញដែលខេត្តជាច្រើននៅក្នុងប្រទេសថៃកំពុងរងទុក្ខធ្ងន់ធ្ងរដោយសារទឹកជំនន់។
.png)
បើតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ នាយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា កម្រិតធូលីនៅក្នុងខ្យល់PM ២.៥ បានឈានដល់៤២.២មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ លើកម្រិតសុវត្ថិភាពកំណត់ដោយរដ្ឋាភិបាលដែលដាក់ត្រឹម ៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។ ស្ថានភាពនេះបានជំរុញឱ្យមានការព្រមា.នភ្លាមៗសម្រាប់អ្នកស្រុក ជាពិសេសក្រុមងាយរងគ្រោះដូចជាកុមារ មនុស្សចាស់ និងអ្នកដែលមានបញ្ហាផ្លូវដង្ហើម។

បច្ចុប្បន្នមន្ត្រីសុខាភិបាលថៃ កំពុងណែនាំសាធារណជនឱ្យកំណត់សកម្មភាពក្រៅផ្ទះ និងពាក់ម៉ាស់ការពារនៅពេលចេញទៅខាងក្រៅ។ បន្ថែមលើនេះ មន្ទីរពេទ្យជាច្រើនបានចេញសេចក្ដីក្រើនរំលឹកដល់អ្នកដែលមានជំងឺហឺត បញ្ហាបេះដូង និងជំងឺពាក់ព័ន្ធនឹងផ្លូវដង្ហើម ឱ្យមានការប្រុងប្រយ័ត្នបន្ថែម ព្រោះភាគល្អិត PM2.5 នៅក្នុងខ្សល់នេះអាចជ្រាបចូលទៅក្នុងសួត និងចរន្តឈាមបានយ៉ាងជ្រៅដោយងាយ។
.png)
គួរជម្រាបថា ស្ថានភាពគ្រោះធម្មជាតិនៅក្នុងប្រទេសថៃបច្ចុប្បន្ននេះកំពុងតែវឹកវរខ្លាំង ដោយខេត្តភាគខាងត្បូងត្រូវបានវា.យប្រហារដោយទឹកជំនន់យ៉ាងកា.ចសាហា.វមិនធ្លាប់មានក្នុងរយៈពេលជាង ៣០០ឆ្នាំ។ ក្នុងនោះ តំបន់មួយចំនួនត្រូវបានគេរាយការថាកំពុងរងការបំផ្លិ.ចបំផ្លាញយ៉ាងតំណម ខណៈប្រជាជនជិត ២លាននាក់ កំពុងស្រែកដង្ហើយរកជំនួយទាំងអស់សង្ឃឹម។
បើយោងតាមរបាយការណ៍គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ចំនួនអ្នកស្លា.ប់ដោយសារគ្រោះធម្មជាតិដ៏ខ្លាំងក្លានេះបានកើនឡើងដល់ ៣៣នាក់ហើយ។ ចំណែកឯការខាតបង់ផ្នែកសេដ្ឋកិច្ចត្រូវបានគេប៉ាន់ប្រមាណថាមានទំហំប្រហែល ១ទៅ១.៥ពាន់លានបាតក្នុងមួយថ្ងៃ។ មិនតែប៉ុណ្ណោះ ផ្ទះរាប់ម៉ឺនខ្នងបានរងការខូចខាត, អគាររដ្ឋាភិបាលនិងហាងនានាត្រូវបិទទ្វារ ស្របពេលផ្លូវថ្នល់និងស្ពានត្រូវកាត់ផ្តាច់ ហើយសូម្បីសេវារថភ្លើងនិងយន្តហោះ ក៏ជាប់គាំងផងដែរ៕









