គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សម្រេចចិត្តដក៨វិញ្ញាសាកីឡាចេញពីការចូលរួមសុីហ្គេមលើកទី៣៣នៅប្រទេសថៃ។

ដើមឡើយកម្ពុជា គ្រោងនឹងបញ្ជូនអត្តពលិក៣៣៣នាក់ ទៅចូលរួមការប្រកួតស៊ីហ្គេមប្រទេសថៃក្នុងប្រភេទកីឡាចំនួន២១ តែបច្ចុប្បន្ននៅសល់តែ១៣ ក្រោយពីដកខ្លួនលើប្រភេទកីឡាចំនួន៨។
.png)
ប្រភេទកីឡាចំនួន៨ ដែលដកចេញរួមមានកីឡាយូដូ ការ៉ាតេ បញ្ចស៊ីឡាត់ ប៉េតង់ ចំបាប់ វូស៊ូ បាល់ទាត់ និងសីប៉ាក់តាក្រ។
មូលហេតុចម្បងនៅការដកវិញ្ញសានេះ ដោយសារតែថ្នាក់ដឹកនាំគិតគូរខ្ពស់ពីសុវត្ថិភាពកីឡាករ និងកីឡាការិនីជាអាទិភាពចម្បងបំផុត និងធានាបានការចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។
បច្ចុប្បន្នប្រតិភូកីឡាកម្ពុជាសរុបមានចំនួនតែ ១៥០នាក់ ក្នុង ១៣ប្រភេទកីឡាតែប៉ុណ្ណោះ ដែលត្រូវទៅចូលរួមព្រឹត្តិការណ៍សុីហ្គេមនៅប្រទេសថៃ៕.png)










