ក្រុមតំណាងកម្ពុជា Burn X Flash បានអស់ឱកាសប្រកួតដណ្ដើមជើងឯកពិភពលោក M4 World Championship នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ក្រោយចាញ់ក្រុម The Valley មកពីអាមេរិកខាងជើង ក្នុងលទ្ធផល ២-០ កាលពីល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ក្នុងវគ្គ Lower Bracket ។

ដោយឆ្លងកាត់៣ប្រកួតកន្លងមកក្រុមតំណងកម្ពុជា Burn X Flash ធ្វើមិនបានល្អចាញ់ទាំង៣ប្រកួតស្ថិតនៅវគ្គ Lower Bracket និងចាញ់ក្រុម The Valley អាមេរិកខាងជើង ធ្លាក់ចេញពីព្រឹត្តិការណ៍ M4។ក្រុមដែលអស់ឱកាសប្រកួតដណ្ដើមជើងឯកពិភពលោក M4 World Championship មាន៖ RSG Singapore (សិង្ហបុរី), MDH Esports (វៀតណាម), Burn X Flash (កម្ពុជា), Malvinas Games (អាហ្សង់ទីន)។

គួររំលឹកថាកាលព្រឹត្តិការ M3 ក្រុមកម្ពុជា See You Soon ក៏ធ្វើបានល្អដែរ ដោយទទួលបានចំណាត់ថ្នាក់លេខ៩ ក្នុងចំណោម១៦ក្រុម ដោយទទួលបានប្រាក់រង្វាន់១៥០០០ដុល្លារអាមេរិក។ ដោយឡែកសម្រាប់ព្រឹត្តិការណ៍ M4 នៅឆ្នាំនេះ មានប្រាក់រង្វាន់សរុបចំនួន៨០ម៉ឺនដុល្លារអាមេរិក ដែលនឹងត្រូវបែងចែកទៅតាមចំណាត់ថ្នាក់៕