Home Blog Page 1897

លាភធំណាស់! Tesla ត្រៀមបើករោងចក្រផលិតរថយន្តនៅប្រទេសមួយក្នុងតំបន់អាស៊ានយើង

0

ក្រុមហ៊ុនផលិតរថយន្តល្បីខ្លាំងនៅអាមេរិក តេស្លា(Tesla) ជិតឈានដល់កិច្ចព្រមព្រៀងបឋម ក្នុងការសាងសង់រោងចក្រផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានសមត្ថភាពផលិត ដល់១លានគ្រឿង នេះបើតាមទីភ្នាក់ងារព័ត៌មាន Bloomberg ដែលបានដកស្រង់ពីប្រភពលាក់អត្តសញ្ញា ដែលដឹងពីគម្រោងនេះ កាលពីថ្ងៃពុធ។Tesla May Add a New Factory Soon - TheStreet

ប្រធានាធិបតីឥណ្ឌូនេសុី លោក Joko Widodo បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់នីកែលចំនួន 5 ពាន់លានដុល្លារ  ទៅឱ្យ Tesla កាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅ។ នៅក្នុងបទសម្ភាសន៍មួយនៃខែនោះជាមួយ  លោក Widodo បាននិយាយថាគាត់ចង់ឱ្យ Tesla ផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេស មិនមែនត្រឹមតែអាគុយទេ ដោយលោកបានចំណាយពេលវេលាដើម្បីបញ្ចុះបញ្ចូល Musk ឱ្យមើលឃើញប្រទេសឥណ្ឌូនេស៊ីជាជាងគ្រាន់តែជាអ្នកផ្គត់ផ្គង់ធនធានសំខាន់ៗ។Indonesia's Jokowi meets Tesla's Musk after nickel talks | Reuters

យ៉ាងណាមិញ កាលពីខែវិច្ឆិកា លោក អ៊ីឡន ម៉ាស ធ្លាប់បាននិយាយថា ប្រទេសកូរ៉េខាងត្បូងគឺជាទីតាំងអាទិភាពរបស់ខ្លួន សម្រាប់រោងចក្រផលិតរថយន្តអគ្គិសនី នេះបើយោងតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង៕Tesla is again rumored to be near deal to build factory in Indonesia | Electrek

ប្រភពៈ Bloomberg

មានការ.បំ.ផ្ទុះ.គ្រា.ប់.បែក ក្នុងទីក្រុងកាប៊ុល ស.ម្លា.ប់មនុស្សអស់ ២០នាក់

0

បរទេស៖ មានករណីនៃការវាយប្រហារនៅក្រសួងការបរទេសនៃទីក្រុងកាប៊ុល ប្រទេសអាហ្វានីស្ថាន ដែលបានសម្លាប់មនុស្សជាង២០នាក់នៅក្នុងហេតុការណ៍នេះ។

នាថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការពីសារព័ត៌មាន BBC បានឱ្យដឹងអំពីវឌ្ឍនភាពបន្ទាប់ពី ការវាយប្រហារ ដោយគ្រាប់បែកអត្តឃាត នៅខាងក្រៅ ក្រសួងការបរទេស អាហ្វហ្គានីស្ថាន ក្នុងទីក្រុងកាប៊ុលនៅម៉ោងប្រហែល ៤:០០ រសៀលថ្ងៃពុធ ទី១១ ខែមករា កន្លងទៅនេះ។

ដែលជាលទ្ធផលមនុស្សយ៉ាងតិច ២០ នាក់បានស្លាប់ ដែលក្នុងនោះមាន ៥ នាក់ជាជនស៊ី វិល និង មានអ្នករងរបួសរាប់សិបនាក់ផ្សេងទៀត។

ជាមួយគ្នានោះមន្ត្រីរដ្ឋាភិបាលតាលីបង់បាននិយាយថា ក្រុមអ្នកវាយប្រហារបានព្យាយាមទម្លុះចូលទៅក្នុងការិយាល័យក្រសួងការបរទេស ប៉ុន្តែមិនបានសម្រេច ហើយសម្រេចចិត្តបំផ្ទុះខ្លួនឯងនៅខាងក្រៅច្រកចូល។

ទោះជាយ៉ាងណាក្រោយកើតហេតុ ក្រុមរដ្ឋអ៊ីស្លាមនៃខេត្ត Khorasan (IS-K) ដែលមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) បានសារភាពថា ខ្លួនគឺជាអ្នកនៅពីក្រោយការវាយប្រហារនេះ។

យ៉ាងណាមិញឧបទ្ទវហេតុនេះបានធ្វើឱ្យប្រជាជនមានការភ័យខ្លាចថា អំពើនេះអាចនឹងមានការវាយប្រហារ និងកើតមានជាបន្តបន្ទាប់ទៀត  ព្រោះកន្លែងកើតហេតុជាទីតាំងបណ្ដុំនៃស្ថានទូតបរទេសជាច្រើនរួមទាំងស្ថានទូតទួរគី និងប្រទេសចិនជាដើម៕ ប្រភព៖ Khaosod

 

 

សម្រស់នៃតំបន់ ច្រាំងថ្មធម្មជាតិដ៏អស្ចារ្យក្នុងឧទ្យានជាតិមួយកន្លែង នៅប្រទេសថៃ

0

ប្រទេសថៃ៖ ការិយាល័យឧទ្យានជាតិនៃប្រទេសថៃ បានលាតត្រដាងសម្រស់នៃ Pha Cho ដែលជាច្រាំងថ្មធម្មជាតិដ៏អស្ចារ្យ ដែលវាបានកើតឡើងដោយខ្យល់បក់បោក និង ភ្លៀងធ្លាក់ រហូតដល់វាក្លាយជាគំរូដ៏ចម្លែកនៃផ្ទាំងល្បាក់ដីដ៏ប្លែង និងក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយនៅក្នុងឧទ្យានជាតិ Mae Wang នៃខេត្ត Chiang Mai។

តំបន់នៃច្រាំងថ្មធម្មជាតិ Pha Chor មានទីតាំងនៅស្រុក Doi Lo  ខេត្តឈៀងម៉ៃ ដែលគ្រប់គ្រងដោយឧទ្យានជាតិ Mae Wang ។ ពិតណាស់វាមើលទៅដូចជាជញ្ជាំង និងសសរថ្មដ៏ធំមួយមានកម្ពស់ ប្រហែល ៣០ ម៉ែត្រ មានទទឹងរាប់រយម៉ែត្រ ជាមួយនឹងរូបរាង និងលំនាំដីដ៏ចម្លែក ដែលជាបាតុភូតធម្មជាតិ បណ្តាលមកពីខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ រហូតបណ្តាលឲ្យមានចម្លាក់ថ្មភ្នំជាផ្ទាំងធំ។

ក្នុងនោះគេជឿថាផ្ទាំងថ្មដ៏ចម្លែកនេះបានកើតឡើងរាប់រយឆ្នាំមុន ឬមួយពាន់ឆ្នាំមុន និងការវិវត្តរូបរាងម្ដងបន្តិចៗ រហូតជាលទ្ធផល វាក្លាយជារូបចម្លាក់ថ្មភក់ពណ៌ទឹកក្រូចក្រហម លំនាំដ៏ស្រស់ស្អាត មើលទៅដូចជា Petra នៃប្រទេសហ្ស៊កដានី ដែលជាតំបន់គោលដៅទេសចរណ៍លំដាប់ពិភពលោក។

យ៉ាងណាមិញសម្រាប់អ្នកដំណើរកំសាន្តទៅលេងតំបន់នៃច្រាំងថ្មធម្មជាតិ Pha Chorនេះ នៅពេលដែលអ្នកបានទៅដល់ចំណតរថយន្តដែលផ្តល់ដោយឧទ្យាននេះរួច លោកអ្នកត្រូវដើរប្រហែល ៥០០ម៉ែត្របន្ថែមទៀតតាមរយៈផ្លូវលំធម្មជាតិដែលរួមមានការដើរតាមដងអូរស្ងួត និងដើរឡើងភ្នំទៅកាន់ Pha Choដោយផ្ទាល់។

ជាមួយគ្នានោះអ្នកដំណើរត្រូវតែរៀបចំខ្លួនប្រាណឱ្យបានរួចរាល់ រួមទាំងសម្លៀកបំពាក់ ស្បែកជើងឱ្យសមស្របក្នុងការធ្វើដំណើរឱ្យមានភាពងាយស្រួល ដោយសារតែផ្លូវគឺកខ្វក់ អាកាសធាតុគឺក្តៅណាស់។ ដូច្នេះសម្រាប់ពេលវេលាដ៏ល្អសម្រាប់ការទៅលេងគឺពេលព្រឹកព្រលឹម ទើបអ្នកទៅដល់គោលដៅនៃទីតាំងជញ្ជាំងច្រាំងថ្មចោទនេះដោយអារម្មណ៍ស្រស់ស្អាត និងអស្ចារ្យដែលលោកអ្នកកម្រនឹងបានមើលឃើញពីមុនមក៕ ប្រភព៖ Sanook

 

បើចង់បានមុខម៉ត់គ្មានរន្ធញើសរីកធំ គួរចៀសវាងកំហុសទាំងនេះ

0

មាន​ទម្លាប់​មួយ​ចំនួន​ដែល​បំផ្លាញ​ដល់​សុខភាព​ស្បែក នាំ​ឲ្យ​រន្ធ​រោម​​លើ​ស្បែក​មុខ​ប្រែ​ជា​រីក​ធំ​។ ​ទាំង​នោះ​ដោយសារ​តែ​កំហុស​ដូច​ខាង​ក្រោម៖

១ ញិចមុន

នៅពេល​អ្នក​ញិច​មុន​មិន​បាន​ត្រឹម​ត្រូវ នឹង​ធ្វើ​ឲ្យ​ស្បែក​ងាយ​ឆ្លង​បាក់តេរី ពិសេស​នៅ​ពេល​មុន​មិន​ទាន់​ទុំ។ ​មេរោគ​នឹង​ចូល​​ដល់​ក្នុង​ស្រទាប់​ស្បែក ធ្វើ​ឲ្យ​​មុន​កាន់​តែ​រីក​ធំ ហើយ​រន្ធ​រោម​នឹង​រីក​ធំ​​ផង​ដែរ។

២ ​ខាត់​ស្បែក​ញឹក​ញាប់

អ្នក​គួរ​តែ​ខាត់​ស្បែក​យ់ាង​តិច​២​ដង​ក្នុង​មួយ​សប្តាហ៍ ព្រោះ​បើ​ខាត់​ច្រើន​ដង​នឹង​ធ្វើ​ឲ្យ​ស្បែក​ស្ងួត។ ស្បែក​មុខ​ដែល​គ្មាន​ជាតិ​ប្រេង​នឹង​ទាក់​ទាញ​ធូលី​ដី​ធ្វើ​ឲ្យ​រន្ធ​រោម​កាន់​តែ​ធំ។ បន្ថែម​ពី​នេះ លាង​មុខ​ច្រើន​ជាង​២​ដង​ក្នុង​មួយ​ថ្ងៃ ក៏​លុប​បំបាត់​ជាតិប្រេង​ពី​ធម្មជាតិ​លើ​ស្បែក​មុខ​ផង​ដែរ។ ដូច្នេះ​ហើយ ស្បែក​ងាយ​នឹង​រងភាព​កខ្វក់​ពី​ខាង​ក្រៅ នាំ​ឲ្យ​រលាក​និង​កើត​មុន។

៣ ​ទុក​ស្បែក​ឲ្យស្ងួត​យូរពេក

ស្បែក​ស្ងួត​ងាយ​ណឹង​ធ្វើ​ឲ្យ​រន្ធ​រោម​រីកធំ​បំ​ផុត ដូច្នេះ​អ្នក​​ត្រូវ​ផ្តល់​សំណើម​ដល់​ស្បែក​របស់​អ្នក​ជាមួយ​ការ​លាប Toner និង​ឡេ​ដែល​សក្តិសម​សម្រាប់​ស្បែក​មុខ​របស់​អ្នក។8 Effective Tips to Get Smooth, Clear Skin | Garnier PH

៤ ​តប់​ម្សៅ​ក្រាស់ៗ​ហើយ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ

​ការ​លាប​ម្សៅ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ពិបាក​បញ្ចេញ​ជាតិ​ប្រេង​ពី​ធម្មជាតិ​។ ដែល​ទាំង​នេះ​ ងាយ​នឹង​កើត​មុន ហើយ​រន្ធ​រោម​ក៏​រីក​ធំ​ទៀត។

៥ ញ៉ាំ​អាហារ​មិន​ល្អ​

សុរា ​អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ ​ជាតិ​ប្រៃ ហិរ និង​ខ្លាញ់ សុទ្ធតែ​ប៉ះ​ពាល់​ដល់​ស្បែក​មុខ។ វា​ធ្វើ​ឲ្យ​ស្បែក​រលាក បញ្ចេញ​ញើស​ច្រើន ​ដែល​អ្នក​គួរ​តែ​ងាក​មក​ញ៉ាំ​បន្លែ ឬ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​វិញ ល្អ​ជាង។

៦ មិន​បាន​ប្រើ​ឡេ​ការពារ​កម្តៅ​ថ្ងៃ

ពន្លឺ​ថ្ងៃ​ធ្វើ​ឲ្យ​ស្បែក​រង​ការ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង ពិសេស​នាំ​ឲ្យ​បាត់​បង់​ខូឡាជែន​ដល់​​ស្បែក​ថែម​ទៀត​ផង ដែល​នាំ​ឲ្យ​ស្បែក​ឆាប់​ជ្រួញ ហើយ​ឡើង​ជា​រន្ធ​រោម​រីក​ធំ​ថែម​ទៀត៕16 Ways To Get Clear, Soft & Radiant Skin! – SkinKraft

កូរ៉េខាងត្បូងនឹងបំពាក់អាវុធនុយក្លេអ៊ែរទប់ទល់ជាមួយកូរ៉េខាងជើង

0

ប្រទេសកូរ៉េខាងត្បូង ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Seok Yeol បានថ្លែងថា កូរ៉េខាងត្បូងនឹងបំពាក់អាវុធនុយក្លេអ៊ែរក្នុងប្រទេសរបស់ខ្លួន បើបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើងកាន់តែអាក្រក់ ។

គេហទំព័រព័ត៌មាន KBS របស់កូរ៉េខាងត្បូងរាយការណ៍ថា លោកប្រធានាធិបតីកូរ៉េខាងត្បូងបានថ្លែងកាលពីថ្ងៃទី១១ ខែមករា ថា បើបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើងកាន់តែអាក្រក់ឡើង កូរ៉េខាងត្បូងអាចស្វែងរកអាវុធនុយក្លេអ៊ែរ ឬបំពាក់អាវុធនុយក្លេអ៊ែរឈរជើង ។Yoon Suk-yeol Is on the 2022 TIME 100 List | TIME

ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១១ ខែមករា ជាកិច្ចប្រជុំលើកដំបូងក្នុងឆ្នាំ២០២៣នេះ ជាមួយក្រសួងការបរទេស និងក្រសួងការពារជាតិកូរ៉េខាងត្បូង លោកប្រធានាធិបតី Yoon បានបញ្ជាក់ពីភាពចាំបាច់ក្នុងការបង្កើនកម្លាំងតាមប្រព័ន្ធ៣យ៉ាង ដែលមានគោលបំណងប្រឆាំងនឹងការគំរាមកំហែងអាវុធនុយក្លេអ៊ែរ និងមីស៊ីលពីកូរ៉េខាងជើង ។

ផែនការយុទ្ធសាស្ត្របង្កើនសក្តានុពលផ្នែកការពារជាតិរបស់កូរ៉េខាងត្បូង ដើម្បីប្រឆាំងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលពីកូរ៉េខាងជើង គឺតាមរយៈប្រព័ន្ធ៣យ៉ាងដូចជា ប្រព័ន្ធដំបូងដើម្បីបំបែកការគំរាមកំហែង, ប្រព័ន្ធការពារដែនអាកាស និងមីស៊ីល (KAMD) ព្រមទាំងប្រព័ន្ធប្រឆាំង និងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ (KMPR) ។ លោក Yoon ថា ប្រព័ន្ធទី៣ (KMPR) គឺសំខាន់បំផុតក្នុងចំណោមប្រព័ន្ធទាំង៣ ដើម្បីរារាំងការបង្កហេតុនានាពីកូរ៉េខាងជើង ។South Korea Test Fires New Ballistic Missile – The Diplomat

ទោះយ៉ាងណា លោក Yoon បន្ថែមថា ជម្រើសសម្រាប់ពេលបច្ចុប្បន្ន គឺប្រទេសកូរ៉េខាងត្បូង និងអាមេរិកត្រូវរួមគ្នាដាក់ផែនការ និងអនុវត្តតាមផែនការអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់អាមេរិក ៕North Korea's lake-launched missile complicates Seoul's defense plans:  Experts | NK News

ប្រភព ៖ TNN World

យន្តហោះដឹកអ្នកដំណើរខ្នាតធំផលិតដោយចិន ត្រូវបានគេដាក់បញ្ជាទិញរាប់ពាន់គ្រឿង

0

បរទេស៖ ចិនបានបើកបង្ហាញយន្តហោះដឹកអ្នកដំណើរខ្នាតធំ ម៉ូដែល C 919 ដែលផលិតក្នុងប្រទេសជាលើកដំបូង ត្រូវបាបគេបញ្ជាទិញ ១,០០០ ជាងគ្រឿងហើយ។

នាថ្ងៃទី ១២ ​ខែមករា ឆ្នាំ២០២៣ សារព័ត៌មាន Xinhua បានរាយការណ៍ឱ្យដឹងថា គណៈកម្មការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសៀងហៃ នៅភាគខាងកើត នៃប្រទេសចិន បានបញ្ជាក់ថា យន្តហោះម៉ូដែល C919 គឺជាយន្តហោះដឹកអ្នកដំណើរខ្នាតធំដែលផលិតដោយខ្លួនឯងដំបូងបង្អស់របស់ចិនបានទទួលការបញ្ជាទិញរហូតដល់ចុងឆ្នាំ ២០២២កន្លងទៅនេះ ពីអតិថិជនចំនួន ៣២ នាក់នៃក្រុមហ៊ុនរបស់ពួកគេ ដែលសរុបមាន ១,០៣៥គ្រឿង។

ក្នុងនោះគេបានបញ្ជាក់ថា យន្តហោះ C919 ដំបូងត្រូវបានបញ្ជូនទៅឱ្យក្រុមហ៊ុន China Eastern Airlines កាលពី ខែធ្នូ ឆ្នាំកន្លងទៅនេះ។ ហើយចិនសង្ឃឹមថាយន្តហោះម៉ូដែលថ្មីនេះ នឹងត្រូវបានចូល ប្រតិបត្តិការពាណិជ្ជកម្ម នៅ និទាឃរដូវ ឆ្នាំ២០២៣។

ទន្ទឹមនឹងនេះសម្រាប់ យន្តហោះដឹកអ្នកដំណើរក្នុងតំបន់ប្រភេទ ARJ 21 ដែលត្រូវបានគេអភិវឌ្ឍ និងផលិតដោយប្រទេសចិនផងដែរនោះ ក៏ទទួលបានការបញ្ជាទិញចំនួន ៦៩០ គ្រឿង ក្នុងអំឡុងពេលដូចគ្នាពីអតិថិជន ២៥ នាក់ នៃក្រុមហ៊ុនដំឡើងយន្តហោះ៕ ប្រភព៖ Khaosod

ដើមឆ្នាំលាភចូលតែម្តង! វៀតណាម នឹងក្លាយជាមជ្ឈមណ្ឌលផលិតគ្រឿងបន្លាស់ធំជាងគេរបស់ Apple នៅអាសុី

0

ប្រទេសវៀតណាមបានទាក់ទាញអ្នកផ្គត់ផ្គង់ Apple ចំនួន ២១ ឱ្យធ្វើប្រតិបត្តិការនៅក្នុងប្រទេស បើទោះបីជាខ្លួនខ្វះសមត្ថភាពក្នុងការផលិតទូរស័ព្ទ iPhone សំខាន់ៗទាំងអស់ក៏ដោយ។

ជាមួយគ្នានេះ ក្រុមអ្នកវិភាគ JP Morgan បានព្យាករណ៍ថា ប្រទេសវៀតណាមនឹងផលិតបាន ៦៥% នៃ AirPods របស់ Apple នៅឆ្នាំ២០២៥ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកនៅតែបន្តផ្លាស់ប្តូរការផលិតរបស់ខ្លួនឆ្ងាយពីប្រទេសចិន។

ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏សំខាន់មួយរបស់ Apple កាលពីខែសីហា បានជួលដីទំហំ ៥០.៥ ហិកតានៅក្នុងខេត្ត Bac Giang ហើយគ្រោងសាងសង់រោងចក្រតម្លៃ ៤០០លានដុល្លារដែលមានកម្មករចំនួន ៣០,០០០នាក់។

គួរបញ្ជាក់ផងដែរថា កន្លងទៅ ក្រុមហ៊ុន Foxconn  មានមូលដ្ឋាននៅប្រទេសចិន ក៏ប៉ុន្តែដោយសារតែស្ថានភាពនយោបាយ ចិន តៃវ៉ាន់ និងអាមេរិក បានជំម្រុញឱ្យ Apple បង្ខំចិត្ត ផ្លាស់មកវៀតណាម និងឥណ្ឌា ប្រេសុីលជាដើម៕

ប្រភព៖ VN Express

 

ទិន្នន័យចំពោះករណីបាត់កូនក្មេងបានកើនឡើងខ្ពស់នៅឆ្នាំ២០២២ក្នុងប្រទេសថៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១២ ខែមករា លោក ឯកឡាក់ ឡុមឈុមខែ ប្រធានមជ្ឈមណ្ឌលព័ត៌មានមនុស្សបាត់ខ្លួន បានថ្លែងថា ទិន្នន័យបាត់ក្មេងនៅថៃកាលពីឆ្នាំ២០២២ សរុបស្មើ២៥១នាក់ កើនឡើងខ្ពស់ក្នុងរយៈពេល៤ឆ្នាំ ហើយខ្ពស់ជាងកាលពីឆ្នាំ២០២១ ដល់២៥% ។ មូលហេតុចម្បង ៦១% ឬ១៦១នាក់ គឺក្មេងរត់ចេញពីផ្ទះ រីឯក្មេងបាត់ខ្លួនដែលមានការអភិវឌ្ឍយឺតផ្នែកប្រាជ្ញា ឬមានជំងឺផ្លូវចិត្ត ស្មើ២១% ឬ៥២នាក់ និងមានក្មេងត្រូវគេចាប់ខ្លួនទៅ២នាក់ ។

អាយុជាមធ្យមរបស់ក្មេងបាត់ពីផ្ទះភាគច្រើនគឺចន្លោះពី១១-១៥ឆ្នាំ ចំនួន១៥៧នាក់ បន្ទាប់មកគឺចន្លោះពី១៦-១៨ឆ្នាំ ចំនួន៦៧នាក់ និងអាយុ១០ឆ្នាំ ចំនួន២៨នាក់ ។ សម្រាប់ក្មេងអាយុចន្លោះពី១១-១៥ឆ្នាំ គឺជាក្មេងជំទង់ចូលចិត្តសេពគប់មិត្តភក្តិ ប្រើប្រាស់បច្ចេកវិទ្យា និងមានចំណង់ផ្លូវភេទតាមធម្មជាតិ ហើយទីក្រុងបាងកកមានក្មេងបាត់ពីផ្ទះច្រើនបំផុតស្មើ៧០នាក់ ។

ក្នុងរយៈពេល៤ឆ្នាំកន្លងមក ឆ្នាំ២០២២ មានទិន្នន័យបាត់ក្មេងច្រើនបំផុត ក្នុងនោះអាយុពី១១-១៥ឆ្នាំជាក្រុមក្មេងងាយសម្រេចចិត្តរត់ចេញពីផ្ទះ ជាពិសេស ក្មេងប៉ះពាល់ដោយសារអំពើហិង្សាក្នុងគ្រួសារ ដែលធ្វើឱ្យពួកគេរត់ទៅរកមិត្តភក្តិ ឬអ្នកទើបស្គាល់គ្នាតាមអ៊ីនធើរណេត ។

តាមទិន្នន័យ ពួកគេយល់ព្រមទៅជាមួយមនុស្សទើបស្គាល់គ្នា ឬជជែកគ្នាតាម facebook instagram tiktok មិនថាពួកគេស្ម័គ្រចិត្តរត់ចេញពីផ្ទះខ្លួនឯង ប៉ុន្តែពិភពខាងក្រៅមានគ្រោះថ្នាក់ច្រើនយ៉ាងដូចជា ការគំរាមកំហែង ការរកប្រយោជន៍ផ្លូវភេទ និងការប្រើអំពើហិង្សា ។ លើសពីនេះ ក្មេងទាំងនោះបានទៅសម្លាប់ខ្លួនផងដែរ ។

ឧត្តមសេនីយត្រី សារុត ខ្វែងសុផា នាយកការិយាល័យប្រឆាំងការជួញដូរមនុស្សថ្លែងថា ការបាត់ក្មេងគឺជាបញ្ហាសំខាន់របស់សង្គម វាកើតឡើងគ្រប់ប្រទេសក្នុងពិភពលោក ។ ក្មេងបាត់ពីផ្ទះតែងមានគ្រោះថ្នាក់គ្រប់ពេលទាំងអស់ ហើយអាចកើតការល្មើសផ្លូវភេទ ឬការស្វែងរកប្រយោជន៍ជាមួយក្មេង ។

តាមសិ្ថតិបង្ហាញថា កាលពីឆ្នាំមុន មានករណីក្មេងត្រូវបានចាប់ខ្លួនទៅឱ្យដើរសុំទាន ដោយជនអាក្រក់បបួលក្មេងទៅញ៉ាំនំ និងដើរលេង រហូតដល់ក្មេងទុកចិត្ត ។
នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សបានដាស់តឿនដល់ឪពុកម្តាយ ឬអាណាព្យាបាលក្មេងត្រូវប្រុងប្រយ័ត្ន ជាពិសេស អាយុពី៤-៨ឆ្នាំ ងាយនឹងត្រូវគេចាប់យកទៅ ។ កត្តាសំខាន់ គឺអាណាព្យាបាលបណ្តោយឱ្យពួកគេរត់លេងតែឯង ហើយមនុស្សអាក្រក់ប្រើឱកាសនេះចូលមកជជែកស្និទ្ធស្នាលជាមួយក្មេង ខណៈជនពាលខ្លះទៅលួងក្មេងនៅហាងហ្គេមដោយផ្តល់ប្រាក់ឱ្យលេងហ្គេមជាដើម ។

អគ្គស្នងការនគរបាលជាតិរបស់ថៃបានផ្តាំផ្ញើដល់ឪពុកម្តាយដើម្បីការពារកូនរបស់ខ្លួន ដូចជា ៖
១-ឪពុកម្តាយត្រូវចាំពីកម្ពស់ ទម្ងន់ និងពណ៌សម្លៀកបំពាក់កូន
២-ថតរូបចុងក្រោយជាមួយសម្លៀកបំពាក់ដែលកូនស្លៀកមុនចេញពីផ្ទះ
៣-បិទស្លាកឈ្មោះ និងលេខទូរស័ព្ទទំនាក់ទំនងមកគ្រួសារលើខ្លួនកុមារ
៤-បង្រៀនកូនថា ជួបគ្នានៅត្រង់ចំណុចណា
៥-បង្រៀនកូនពេលស្ថិតក្នុងគ្រោះថ្នាក់មានអ្នកដឹកដៃទៅ ដោយឱ្យកូនស្រែកខ្លាំងៗឱ្យគេជួយ ៕

ប្រភព ៖ 3PlusNews

សហរដ្ឋអាមេរិក និងជប៉ុន បង្កើនកម្លាំងសន្ដិសុខ បំផ្លាញផែនការរបស់ចិន

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលក្រុងប៉េកាំង បាន និង កំពុងតែបង្កើនកម្លាំងយោធា កាន់តែខ្លាំងក្លានោះ សហរដ្ឋអាមេរិក និង ជប៉ុន បានចាប់ដៃគ្នា ពង្រឹងចំណងទំនាក់ទំនងសន្ដិសុខដោយក្រុងវ៉ាស៊ីនតោន និង ក្រុងតូក្យូ បានចាត់ទុកចិន ជាគូប្រជែងយុទ្ធសាស្រ្ដដ៏ធំបំផុត នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និង នៅក្រៅតំបន់នេះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ថា សហរដ្ឋអាមេរិក និង ជប៉ុន បានបង្ហាញនូវផែនការជាច្រើន ដើម្បីបង្កើននូវកិច្ចសហប្រតិបត្ដិការសន្ដិសុខ នៅក្នុងប្រឈមមុខនឹងការព្រួយបារម្ភរួមគ្នា អំពីចិន។9 things to know about Antony Blinken, the next US secretary of state –  POLITICO

សេចក្ដីថ្លែងការណ៍រួមគ្នាមួយ បានចេញ កាលពីថ្ងៃពុធ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្រោយការចរចាគ្នា រវាងរដ្ឋមន្រ្ដីក្រសួងការបរទេស និង រដ្ឋមន្រ្ដីក្រសួងការពារជាតិរបស់ជប៉ុន និង សហរដ្ឋអាមេរិក ប្រទេសមហាសេដ្ឋកិច្ចទាំង២នេះ បានបញ្ជាក់ ថា ចិន បានបង្ហាញនូវការគំរាមកំហែង មិនធ្លាប់មានពីមុនមក ចំពោះសណ្ដាប់ធ្នាប់របស់ពិភពលោក។ ក្រុងវ៉ាស៊ីនតោ និង ក្រុងត្យូ បានសន្យា ធ្វើឲ្យសម្ពន្ធមិត្តរបស់ខ្លួនរឹងមាំ ដើម្បីយកជ័យជម្នះ នៅក្នុងយុគសម័យប្រកួតប្រជែងយុទ្ធសាស្រ្ដថ្មីនេះ។

សេចក្ដីថ្លែងការណ៍រួមគ្នារបស់លោក អេនតូនី ប្ល៊ីនខែន (Antony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក និង សមភាគីជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី (Yoshimasa Hayashi) និង លោក យ៉ាស៊ូកាហ្ស៊ូ ហាម៉ាដា (Yasukazu Hamada) បានបញ្ជាក់ ថា «គោលនយោបាយការបរទេសរបស់ប្រទេសចិន ស្វែងរកការរៀបចំសណ្តាប់ធ្នាប់អន្តរជាតិឡើងវិញ ដើម្បីផលប្រយោជន៍របស់ខ្លួន និង ប្រើប្រាស់អំណាចនយោបាយ សេដ្ឋកិច្ច យោធា និង បច្ចេកវិទ្យារបស់ចិន ដែលកំពុងរីកចម្រើន រហូតដល់ទីបញ្ចប់។ អាកប្បកិរិយាបែបនេះ គឺជាការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសម្ពន្ធមិត្ត និង សហគមន៍អន្ដរជាតិ ហើយវាជាការបង្ហាញនូវការប្រកួតប្រជែងជាយុទ្ធសាស្រ្ដដ៏ធំបំផុត នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និង នៅខាងក្រៅតំបន់នេះ»។Foreign Minister Hayashi Yoshimasa: Toward Realism and a Stronger US-Japan  Alliance | Nippon.com

ជាមួយគ្នានេះ ប្រមុខការទូត និង ការពារជាតិ ទាំង៤រូបនេះ បានព្រមព្រៀងគ្នា កែសម្រួលវត្តមានកងទ័ពរបស់សហរដ្ឋអាមេរិក នៅលើកោះអូគីណាវ៉ា នាភាគខាងត្បូងប្រទេសជប៉ុន ជាផ្នែកមួយ នៃការបង្កើនសមត្ថភាព ប្រឆាំងនឹងនាវាចម្បាំង ដែលចាំបាច់ នៅក្នុងករណីមានការលុកលុយរបស់ចិន ចូលទៅលើកោះតៃវ៉ាន់ ឬ អំពើអរិភាពផ្សេងៗទៀត នៅក្នុងសមុទ្រចិនខាងត្បូង ឬសមុទ្រចិនខាងកើត។

រដ្ឋមន្រ្ដីរបស់ជប៉ុន និង សហរដ្ឋអាមេរិក ទាំង៤រូបនេះ ក៏បានលើកឡើងជាផ្លូវការ អំពីលំហអាកាស នៅក្នុងសន្ធិសញ្ញាសន្តិសុខរបស់អាមេរិក-ជប៉ុន មានរយៈពេលយូរ ដោយបញ្ជាក់យ៉ាងច្បាស់ ថា «ការវាយប្រហារ នៅក្នុងលំហអាកាស» អាចបង្កឱ្យប៉ះពាល់ដល់បទប្បញ្ញត្តិការពារទៅវិញទៅមក នៅក្នុងសន្ធិសញ្ញានេះ។ បន្ថែមពីលើសនេះ ទីភ្នាក់ងារអវកាសរបស់សហរដ្ឋអាមេរិក NASA មានគម្រោង ចុះកិច្ចសហប្រតិបត្ដិការ ជាមួយជប៉ុន នៅថ្ងៃសុក្រ។Japan, U.S. conduct fighter jet drill again amid N. Korea threat

លោករដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ ថា សម្ពន្ធមិត្ត រវាងក្រុងវ៉ាស៊ីតោន និង តូក្យូ ក្លាយជាមូលដ្ឋានគ្រឹះ សម្រាប់សន្តិភាព និងស្ថិរភាព នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយធានាបាននូវសន្តិសុខ សេរីភាព និង វិបុលភាពរបស់ប្រជាជន និង ប្រជាជាតិរបស់យើង នៅទូទាំងតំបន់នេះ។

ការពិភាក្សាគ្នា កាលពីថ្ងៃពុធ នឹងត្រូវបន្ដ ដោយកិច្ចប្រជុំ នៅថ្ងៃសុក្រ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) និង នាយករដ្ឋមន្រ្ដីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នឹងគូសបញ្ជាក់ អំពីសារៈសំខាន់ នៃទំនាក់ទំនងរបស់ប្រទេសទាំង២។ លោកនាយករដ្ឋមន្រ្ដីជប៉ុន កាលពីថ្ងៃពុធ ក៏បានចុះហត្ថលេខាជាមួយសមភាគីចក្រភពអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) ដោយផ្ដោត ទៅលើទំនាក់ទំនងសន្ដិសុខ៕

NASA បង្ហាញពីភពដែលទើបរកឃើញមួយទៀត! ដោយអាចឱ្យមនុស្សរស់នៅបាន

0

បរទេស៖ ណាសាបានរកឃើញភពដែលអាចរស់នៅបានមួយទៀតមានឈ្មោះថា TOI 700 E ដែលមានចម្ងាយប្រហែល ១០០ ឆ្នាំពន្លឺពីផែនដី។

កាលពីពេលថ្មីៗកន្លងទៅនេះ បេសកកម្មអង្កេតផ្កាយរណប Exoplanet Survey (TESS) របស់ NASA បានរបាយការណ៍ ពីការរកឃើញភពមួយបន្ថែមទៀត ដែលត្រូវបានគេរំពឹងថានឹងអាចឱ្យមនុស្សរស់នៅបាន ដែលភពនេះមានទំហំប្រហាក់ប្រហែលនឹងផែនដី និងប្រហែល ១០០ ឆ្នាំពន្លឺ  ឬចម្ងាយ 9.46 ពាន់ពាន់លានគីឡូម៉ែត្រពីផែនដី។

ដោយភពនេះមានឈ្មោះថា TOI 700 E ឬ ផ្កាយ អ៊ី (e) ដែលជាភពថ្មីមានទំហំប្រហែល ៩៥ភាគរយនៃទំហំផែនដី។

គួរបញ្ជាក់ថានៅដើមឆ្នាំ ២០២០ គេក៏បានរកឃើញភពមួយ ដែលមានឈ្មោះថា TOI 700 D ឬផ្កាយ ឌី(D ) ជាមួយនឹងក្ដីសង្ឃឹមថា ភពនេះអាចឱ្យមនុស្សរស់នៅបានផងដែរ។

ពិតណាស់ភព ដែលទើបរកឃើញថ្មីទាំងពីរ TOI 700 E និង TOI 700 D ដែលបានរកឃើញពីមុន ទាំងអស់គឺជាភពដែលវិលជុំវិញតារា Dwarf Star  ដែលជាប្រភេទផ្កាយមួយ ជាមួយនឹងចម្ងាយមួយដ៏សមស្រប ដែលនេះអនុញ្ញាតឱ្យទឹកនៅលើភពនោះនៅតែមានលក្ខណៈរាវ និងមិនមានការហួតចេញពីកំដៅនៃភព Dwarf Star  នោះឡើយ ដែលបង្ហាញថាភពទាំងពីរនេះអាចរស់នៅបាន។

ក្នុងនោះអ្នកវិទ្យាសាស្ត្រ បានបង្ហាញបន្ថែមថា ភព TOI 700 D ត្រូវចំណាយពេល ៣៧ ថ្ងៃ និង ភព TOI 700 E ត្រូវចំណាយពេល ២៨ ថ្ងៃដើម្បីគោចរជុំវិញភព Dwarf Star  ដែលនេះមានន័យថាភព TOI 700 E នៅជិតភព Dwarf Star  ជាងភព TOI 700  D ។

ទោះជាយ៉ាងណា ណាសាក៏បានបង្ហាញ និងបញ្ជាក់ផងដែរថា នៅក្នុងប្រព័ន្ធនៃភព Dwarf Star  មិនមែនមានតែភព TOI 700 D និង ភព TOI 700 E នោះទេ ប៉ុន្តែកាលពីកន្លងមកក៏អ្នកវិទ្យាសាស្ត្របានរកឃើញភពចំនួន ពីរផ្សែងទៀតដែលមានឈ្មោះថា TOI 700 B និងភព TOI 700 C ដែលទំហំ ២.៥ដងនៃផែនដី និងវិលនៅក្នុងគន្លងនៃភព Dwarf Starដូចគ្នា ដែលស័ក្តិសមសម្រាប់ជីវិតរស់នៅ បើទោះបីភពទាំងពីរនេះមានចម្ងាយឆ្ងាយពីភព Dwarf Star ជាងភព TOI 700 E ក៏ដោយ៕ ប្រភព៖ pptvhd36