រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលក្រុងប៉េកាំង បាន និង កំពុងតែបង្កើនកម្លាំងយោធា កាន់តែខ្លាំងក្លានោះ សហរដ្ឋអាមេរិក និង ជប៉ុន បានចាប់ដៃគ្នា ពង្រឹងចំណងទំនាក់ទំនងសន្ដិសុខដោយក្រុងវ៉ាស៊ីនតោន និង ក្រុងតូក្យូ បានចាត់ទុកចិន ជាគូប្រជែងយុទ្ធសាស្រ្ដដ៏ធំបំផុត នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និង នៅក្រៅតំបន់នេះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ថា សហរដ្ឋអាមេរិក និង ជប៉ុន បានបង្ហាញនូវផែនការជាច្រើន ដើម្បីបង្កើននូវកិច្ចសហប្រតិបត្ដិការសន្ដិសុខ នៅក្នុងប្រឈមមុខនឹងការព្រួយបារម្ភរួមគ្នា អំពីចិន។9 things to know about Antony Blinken, the next US secretary of state –  POLITICO

សេចក្ដីថ្លែងការណ៍រួមគ្នាមួយ បានចេញ កាលពីថ្ងៃពុធ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្រោយការចរចាគ្នា រវាងរដ្ឋមន្រ្ដីក្រសួងការបរទេស និង រដ្ឋមន្រ្ដីក្រសួងការពារជាតិរបស់ជប៉ុន និង សហរដ្ឋអាមេរិក ប្រទេសមហាសេដ្ឋកិច្ចទាំង២នេះ បានបញ្ជាក់ ថា ចិន បានបង្ហាញនូវការគំរាមកំហែង មិនធ្លាប់មានពីមុនមក ចំពោះសណ្ដាប់ធ្នាប់របស់ពិភពលោក។ ក្រុងវ៉ាស៊ីនតោ និង ក្រុងត្យូ បានសន្យា ធ្វើឲ្យសម្ពន្ធមិត្តរបស់ខ្លួនរឹងមាំ ដើម្បីយកជ័យជម្នះ នៅក្នុងយុគសម័យប្រកួតប្រជែងយុទ្ធសាស្រ្ដថ្មីនេះ។

សេចក្ដីថ្លែងការណ៍រួមគ្នារបស់លោក អេនតូនី ប្ល៊ីនខែន (Antony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក និង សមភាគីជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី (Yoshimasa Hayashi) និង លោក យ៉ាស៊ូកាហ្ស៊ូ ហាម៉ាដា (Yasukazu Hamada) បានបញ្ជាក់ ថា «គោលនយោបាយការបរទេសរបស់ប្រទេសចិន ស្វែងរកការរៀបចំសណ្តាប់ធ្នាប់អន្តរជាតិឡើងវិញ ដើម្បីផលប្រយោជន៍របស់ខ្លួន និង ប្រើប្រាស់អំណាចនយោបាយ សេដ្ឋកិច្ច យោធា និង បច្ចេកវិទ្យារបស់ចិន ដែលកំពុងរីកចម្រើន រហូតដល់ទីបញ្ចប់។ អាកប្បកិរិយាបែបនេះ គឺជាការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសម្ពន្ធមិត្ត និង សហគមន៍អន្ដរជាតិ ហើយវាជាការបង្ហាញនូវការប្រកួតប្រជែងជាយុទ្ធសាស្រ្ដដ៏ធំបំផុត នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និង នៅខាងក្រៅតំបន់នេះ»។Foreign Minister Hayashi Yoshimasa: Toward Realism and a Stronger US-Japan  Alliance | Nippon.com

ជាមួយគ្នានេះ ប្រមុខការទូត និង ការពារជាតិ ទាំង៤រូបនេះ បានព្រមព្រៀងគ្នា កែសម្រួលវត្តមានកងទ័ពរបស់សហរដ្ឋអាមេរិក នៅលើកោះអូគីណាវ៉ា នាភាគខាងត្បូងប្រទេសជប៉ុន ជាផ្នែកមួយ នៃការបង្កើនសមត្ថភាព ប្រឆាំងនឹងនាវាចម្បាំង ដែលចាំបាច់ នៅក្នុងករណីមានការលុកលុយរបស់ចិន ចូលទៅលើកោះតៃវ៉ាន់ ឬ អំពើអរិភាពផ្សេងៗទៀត នៅក្នុងសមុទ្រចិនខាងត្បូង ឬសមុទ្រចិនខាងកើត។

រដ្ឋមន្រ្ដីរបស់ជប៉ុន និង សហរដ្ឋអាមេរិក ទាំង៤រូបនេះ ក៏បានលើកឡើងជាផ្លូវការ អំពីលំហអាកាស នៅក្នុងសន្ធិសញ្ញាសន្តិសុខរបស់អាមេរិក-ជប៉ុន មានរយៈពេលយូរ ដោយបញ្ជាក់យ៉ាងច្បាស់ ថា «ការវាយប្រហារ នៅក្នុងលំហអាកាស» អាចបង្កឱ្យប៉ះពាល់ដល់បទប្បញ្ញត្តិការពារទៅវិញទៅមក នៅក្នុងសន្ធិសញ្ញានេះ។ បន្ថែមពីលើសនេះ ទីភ្នាក់ងារអវកាសរបស់សហរដ្ឋអាមេរិក NASA មានគម្រោង ចុះកិច្ចសហប្រតិបត្ដិការ ជាមួយជប៉ុន នៅថ្ងៃសុក្រ។Japan, U.S. conduct fighter jet drill again amid N. Korea threat

លោករដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ ថា សម្ពន្ធមិត្ត រវាងក្រុងវ៉ាស៊ីតោន និង តូក្យូ ក្លាយជាមូលដ្ឋានគ្រឹះ សម្រាប់សន្តិភាព និងស្ថិរភាព នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយធានាបាននូវសន្តិសុខ សេរីភាព និង វិបុលភាពរបស់ប្រជាជន និង ប្រជាជាតិរបស់យើង នៅទូទាំងតំបន់នេះ។

ការពិភាក្សាគ្នា កាលពីថ្ងៃពុធ នឹងត្រូវបន្ដ ដោយកិច្ចប្រជុំ នៅថ្ងៃសុក្រ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) និង នាយករដ្ឋមន្រ្ដីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នឹងគូសបញ្ជាក់ អំពីសារៈសំខាន់ នៃទំនាក់ទំនងរបស់ប្រទេសទាំង២។ លោកនាយករដ្ឋមន្រ្ដីជប៉ុន កាលពីថ្ងៃពុធ ក៏បានចុះហត្ថលេខាជាមួយសមភាគីចក្រភពអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) ដោយផ្ដោត ទៅលើទំនាក់ទំនងសន្ដិសុខ៕