បរទេស៖ ចិនបានបើកបង្ហាញយន្តហោះដឹកអ្នកដំណើរខ្នាតធំ ម៉ូដែល C 919 ដែលផលិតក្នុងប្រទេសជាលើកដំបូង ត្រូវបាបគេបញ្ជាទិញ ១,០០០ ជាងគ្រឿងហើយ។

នាថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ សារព័ត៌មាន Xinhua បានរាយការណ៍ឱ្យដឹងថា គណៈកម្មការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសៀងហៃ នៅភាគខាងកើត នៃប្រទេសចិន បានបញ្ជាក់ថា យន្តហោះម៉ូដែល C919 គឺជាយន្តហោះដឹកអ្នកដំណើរខ្នាតធំដែលផលិតដោយខ្លួនឯងដំបូងបង្អស់របស់ចិនបានទទួលការបញ្ជាទិញរហូតដល់ចុងឆ្នាំ ២០២២កន្លងទៅនេះ ពីអតិថិជនចំនួន ៣២ នាក់នៃក្រុមហ៊ុនរបស់ពួកគេ ដែលសរុបមាន ១,០៣៥គ្រឿង។
ក្នុងនោះគេបានបញ្ជាក់ថា យន្តហោះ C919 ដំបូងត្រូវបានបញ្ជូនទៅឱ្យក្រុមហ៊ុន China Eastern Airlines កាលពី ខែធ្នូ ឆ្នាំកន្លងទៅនេះ។ ហើយចិនសង្ឃឹមថាយន្តហោះម៉ូដែលថ្មីនេះ នឹងត្រូវបានចូល ប្រតិបត្តិការពាណិជ្ជកម្ម នៅ និទាឃរដូវ ឆ្នាំ២០២៣។

ទន្ទឹមនឹងនេះសម្រាប់ យន្តហោះដឹកអ្នកដំណើរក្នុងតំបន់ប្រភេទ ARJ 21 ដែលត្រូវបានគេអភិវឌ្ឍ និងផលិតដោយប្រទេសចិនផងដែរនោះ ក៏ទទួលបានការបញ្ជាទិញចំនួន ៦៩០ គ្រឿង ក្នុងអំឡុងពេលដូចគ្នាពីអតិថិជន ២៥ នាក់ នៃក្រុមហ៊ុនដំឡើងយន្តហោះ៕ ប្រភព៖ Khaosod
.jpg)










