Home Blog Page 1898

មកដឹងអំពីប្រវត្តិរបស់វត្តឥន្ទ្រាធិបតីហៅវត្តសង្កែ ស្ថិតនៅក្រុងបាត់ដំបង

0

វត្តឥន្ទ្រាធិបតីហៅវត្តសង្កែ មានទីតាំងស្ថិតនៅក្នុងភូមិ រំចេក៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ទីរួមខេត្ត បាត់ដំបង ខាងជើងទល់និងផ្លូវចូលទៅវត្តប៉ាឆា ខាងកើតទល់របងវត្តប៉ាឆា ខាងត្បូងជាប់ និងផ្លូវជាតិលេខ ៥ ខាងលិចជាប់ផ្លូវជាតិរ៉បមាត់ស្ទឹងសង្កែ ជាប់គល់ ស្ពាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (នៅត្រើយខាងកើតស្ទឹង ) ។

ឈ្មោះដើមហៅថាវត្ត ឥន្ទ្រាធិបតី ត្រូវបានស្ថាបនាកសាងឡើងក្នុងអំឡុង ឆ្នាំ១៤៤០ ដោយ សម្ដេចសង្ឃព្រះនាម និល ទៀង, ព្រះតេជគុណ ព្រះនាម គង់ ងែត, ព្រះនាម ចាប ទេន (មុនឆ្នាំ ១៩៧៥ ), ព្រះតេជគុណ ព្រះនាម ចាន់, ព្រះតេជគុណ ព្រះនាម បៀន បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1QIqN3xtZk-U3IAQv42veFFH8mRKywULnJn39goZJ0LMgq5K-CQ7knV90FlmqW6grGQNxghZKUhD6WANHjHBQKwOTuuAFm82Yfq9FEjbcYLFwpFPLRyMOpLCzjiOljl7__I8ZTz9dI8Ha2_Co76wgPJB0RIEZkap0bX-K4Pxjqxkzxtm7qpFcus1z/s1280/photo_2023-01-11_16-59-34%20(2).jpg

ហេតុដែលនាំឲ្យហៅថាវត្ត សង្កែ ព្រោះកាលដើមឡើយមានដើមសង្កែរមួយគុម្ពយ៉ាងធំដុះជាប់របងវត្ត រ៉បមាត់អូរដែលសព្វថ្ងៃ គេហៅថា ស្ទឹងសង្កែ ប៉ុន្តែសម័យក្រោយមកគុម្ពសង្កែនោះ បានរលំបាក់អស់ទៅ ទើបគេហៅវត្តនេះថា វត្តសង្កែ ជាប់រហូតមកដល់ពេលបច្ចុប្បន្ននេះ ។

ជាបន្តាប់ក្រោយៗមកទៀត ស្ថានភាពមុន ឆ្នាំ១៩៧៥ដោយស្រុកយើង ឆ្លងកាត់សង្រាមដ៏រាំរៃ ពិសេសក្នុងរបប ៣ឆ្នាំ ៨ខែ ២០ ថ្ងៃ នៃរបបប្រល័យពូជសាសន៍ (ប៉ុល ពត )ទើបក្នុងទីវត្តសង្កែនេះត្រូវ បានក្លាយទៅជាកន្លែងឃ្លាំង ដាក់គ្រាប់រំសេវគ្រប់ប្រភេទ រហូតមកដល់ឆ្នាំ១៩៧៩ គ្រប់រំសេវទាំងនោះបានផ្ទុះឆេះបាក់ បែក ខ្ទេចខ្ទីអស់គ្មានសល់ដូចជា ព្រះវិហារ កុដិ សាលា សមិទ្ធិផល ផ្សេងៗជាដើម ក៏ត្រូវបាត់បង់ផងដែរ ប៉ុន្តែព្រះពុទ្ធរូបអង្គធំមួយព្រះអង្គ ដែលនៅក្នុងព្រះវិហារនោះ ពុំបានបាត់បង់ខូចខាតអ្វីឡើយ ។May be an image of outdoors

ព្រះគ្រូចៅអធិការថ្មីព្រះនាម ផាត់ សារ៉ាយ ជាលោកគ្រូចៅ អធិការដើម្បីដឹកនាំរៀបកសាងបន្ត ដោយមានលោកអាចារ្យ គណៈកម្មការ រួមមាន ៖ លោកអាចារ្យ ទុំ ខឿន, លោកអាចារ្យ អ៊ូ ជា, លោក ង៉ែត ឈួន, លោក ពេជ្រ បូរ, លោក ឌុច ឈាង។

ព្រះអង្គក៏បានរៀបចំកសាងនូវសាលា ធម្មសាភា មួយខ្នងដែលមានបណ្ដោយ ៣៦ម គុណ ២០ម ដែលធ្វើអំពីថ្មប្រក់ក្បឿង នឹងរៀបចំដោះស្រាយ ប្រជាពលរដ្ឋដែលរស់នៅក្នុងបរិវេណវត្ត បានមួយចំនួនធំ ព្រមទាំង កសាងសមិទ្ធិផលនានាផ្សេងទៀត ។

រហូតមកដល់ឆ្នាំ១៩៩៩ លោកគ្រូចៅអធិការ អង្គនេះក៏បានលាលែងឈប់អំពីតួនាទីចាគ្រូចៅអធិការ លុះក្រោយមកដល់ឆ្នាំ ២០០០ ពុទ្ធបរិស័ទ្ធ និងមន្រ្តីសង្ឃក៏បានរៀបចំប្រកាសតែងតាំង ព្រះតេជគុណ ( ឥន្ទ្រីយ៍សំវរៈ )យ៉ាន់ បូរ៉ា ជាចៅអធិការរហូតមកដល់សព្វថ្ងៃ ដែលមានលោកអាចារ្យគណៈកម្មការ ដូចមានរាយនាម ៖លោកអាចារ្យ ទុំ ខឿន, លោកអាចារ្យ ពេជ្រ បូរ, លោកអាចារ្យ ម៉ែន សុខុម និងគណៈកម្មការមាន លោក ហុក លៀប, លោក សួស គួយ, លោក ថុក ប៊ុនឈិន, លោក អ៊ុក មិត្ត, លោក មែន សារឿន, លោក អាន អ៊ាន, លោក អ៊ូង បូរ៉ាផា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyQCVhYsd6h8iwDI4umrys9sicYfFqwwe9EjhwbL87kn5e34yO-qel3WPPcPOCq-gTdGjzK0rflFBAaZSfJ7j1YKOwYNMRTZfHLJVotYJkZAaMD1xSLqsZs7gCWI4a6a5O8Cz2RrA-M03F02f8ta26HqgBskn2O8g9Xrn3BfIwBKxr8ApHFIqVQ2wy/s800/photo_2023-01-11_16-59-34.jpg

ក្នុងពេលដែលលោកបានទទួលនូវតួនាទីជាចៅអធិការនោះហើយព្រះអង្គក៏បានដឹកនាំ ទូន្មានធម៌អាថ៌ សិក្ខាវិន័យដល់ភិក្ខុ សាមណេរ និង ក្មេងៗដែលមកស្នាក់អាស្រ័យនូវសិក្សារៀនសូត្រ ។

មិនតែប៉ុណ្ណោះព្រះអង្គថែមទាងបានដឹកនាំពុទ្ធបរិស័ទ ជិតឆ្ងាយ ឱ្យចូលរួមចំណែតក្នុងការកសាងនិងសំរួលដោះស្រាយ សំណង់ អនាធិតេយ្យ ដែលរស់ក្នុងបរិវេណវត្ត បានមួយចំនួន និង កសាងសំណង់ផ្សេងៗ ដូចជា កុដិ ទិញដីចាក់ ក្នុងបរិវេណវត្ត ព្រមទាំងកសាងខ្លោងទ្វារ របងវត្ត សួនច្បារ និង សំណង់ផ្សេងៗជាដើម ។

ព្រះវិហារនៃវត្តសង្កែ នេះត្រូវបានផ្តើមកសាងឡើងដោយលោកកថាថន ញ៉ុញ ឬលោកម្ចាស់ព្រះកោដ្ឋ វត្តនេះគឺជា វត្តដែលធំជាងគេនៅក្រុងបាត់ដំបង នាសម័យចៅ ពញា កថាថន ឈុំ ទសវត្សរ៍ឆ្នាំ ១៩០០ ។ស្ថាបត្យកម្មនៃព្រះវិហាគឺជាប្រភេទសំណង់មុខដាច់ដែលបច្ចុប្បន្នកម្រនិងជួបនៅក្នុងស្រុកយើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgecBkpRbNSKR1BC_nIobv9rjb03gAbynOC4kcOU22O9x2mm2Yb85d9v6sBKrw4yEYAoNSCVeaMVog23E6S5PzG4NMGxpLw0PnOCuPD0c1zvaxcQoTATm2jLM9hK4A2azqu4nBAkGD5cpFMLqTrLJiM_h23ja1wpdceaoHRY7Z1SD17DkeXsy7I6bTb/s1000/photo_2023-01-11_16-59-37%20(2).jpg

ចំណែកព្រះអង្គជីវ៍(ចាស់ៗដំណាលថាព្រះអង្គមានបារមីខ្លាំងពូកែដោយពេលសាងមានបញ្ចុះនៅព្រះក្រឹង)នៃព្រះវិហារគឺសល់តាំងពីបុរាណ។នៅសម័យខ្មែរក្រហមគេបានយកព្រះវិហារវត្តសង្កែនេះធ្វើជាឃ្លាំងដាក់គ្រាប់។

ចុងឆ្នាំ ខែ ធ្នូ ១៩៧៨ កងទព័យួន វាយលុកចូលកម្ពុជាខ្លាំងទាំងផ្លូវគោក និងអាកាស យន្តហោះ យួនបានទំលាក់គ្រាប់លើ ព្រះវិហារ វត្តសង្កែ ព្រោះដឹងថាជាកន្លែងស្តុកគ្រាប់។ព្រះវិហារបានឆេះនិងខូចខាតទាំងស្រុងប៉ុន្តែអ្វីដែលពិសេសនោះគឺព្រះអង្គជីវ៍ក្នុងព្រះវិហាមិនខូចខាតឡើយ។ បច្ចុប្បន្នគេបានសាងព្រះវិហារថ្មីដោយសាងលើខឿននៃព្រះវិហារចាស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFPhT2cenFydFNrROPx7qdwC612SUgx0epKFFE3q9PTxRCBalEucEVzTOdf-kwMo5YCTVpdhdveqrfiipRgPg3S3wsBbspQwGsO7CzVoV-TOznMaFJE582ctGZOgzKPHrjQGAu_No12nO6bJt3m2DcGwGWTlPcx4ObG61qMFRoyLgiMT1TiZC0MBB3/s800/photo_2023-01-11_16-59-37.jpg

កម្ពុជា ត្រៀមយកឈ្មោះមេដឹកនាំឥណ្ឌូនេស៊ី មកដាក់ធ្វើជាឈ្មោះដងវិថី

0

អ្នកស្រាវជ្រាវមួយរូបនៅ រាជបណ្ឌិត្យ សភាកម្ពុជាបានបង្ហាញការយល់ស្របចំពោះ  ដាក់ឈ្មោះវិថីមួយនៅរាជធានីភ្នំពេញ តាមឈ្មោះ ថ្នាក់ដឹកនាំឥណ្ឌូណេស៊ី។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិបញ្ជាក់ជាថ្មីអំពីការវាយតម្លៃខ្ពស់របស់កម្ពុជា ចំពោះតួនាទីដ៏សំខាន់ និងការរួមចំណែកដ៏ចាំបាច់របស់ ឥណ្ឌូនេស៊ី នៅក្នុងដំណើរការសន្តិភាពនៅក្នុងប្រទេសកម្ពុជា ដោយមានប្រសាសន៍ថា៖ “រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុង ពិចារណា ក្នុងការដាក់ឈ្មោះផ្លូវនៅរាជធានីភ្នំពេញតាមឈ្មោះរបស់ថ្នាក់ដឹកនាំឥណ្ឌូណេស៊ី”។លោក​ ប្រាក់ សុខុន ​នឹង​​ទៅ​មីយ៉ាន់ម៉ា  ដើម្បី​ស្វែងរក​ដំណោះស្រាយ​ពី​វិបត្តិ​នៅ​ប្រទេស​នេះ | ភ្នំពេញ ប៉ុស្ដិ៍

នេះជាការបញ្ជាក់នៅក្នុង សេចក្តីប្រកាស ព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិស្ដីពីជំនួបរវាង ឯកឧត្តម ប្រាក់ សុខុន ជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី កាលពីដើម សប្ដាហ៍នេះ។ ទោះជាយ៉ាងណាក្រសួងការបរទេសកម្ពុជាមិនទាន់បញ្ជាក់ទេថាកម្ពុជានឹងយកឈ្មោះមេដឹកនាំឥណ្ឌូនេស៊ីជំនាន់ណាមកធ្វើជាឈ្មោះដងវិថីនៅភ្នំពេញនៅឡើយទេ។បណ្ឌិត យង់ ពៅ ៖ «​ស្លឹកត្នោត ខ្ចប់​ស្ករត្នោត ជា​រូបមន្ត  បាន​ប្រើ​នៅ​រាជបណ្ឌិត្យសភា​» - CEN

លោក យង់ ពៅ បញ្ជាក់ថា ៖ “ដូច្នេះការដាក់ឈ្មោះផ្លូវមួយ ឬក៏ច្រើន ខ្ញុំមិនបានដឹងទេ ប៉ុន្តែយ៉ាងហោចណាស់ការគ្រោងដាក់ឈ្មោះផ្លូវ ដោយយកឈ្មោះថ្នាក់ដឹកនាំឥណ្ឌូនេស៊ីនេះ វាសម្រាប់ជាការ ផ្ដល់ នូវគុណឧបការៈ ដូចជា ការផ្ដល់នូវកិត្តិយសដល់ប្រទេសឥណ្ឌូនេស៊ី សម្រាប់ការជួយជ្រោមជ្រែងដល់កម្ពុជាក្នុងការដំណើរការស្វែងរកសន្តិភាពនោះ”៕

ចាប់ពីខែមិថុនា ប្រទេសថៃនឹងប្រមូលប្រាក់ពីភ្ញៀវទេសចរណ៍ម្នាក់១២ដុល្លារ

0

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ លោក ហ្វីផាត រ៉ាត់ឆាគីត ប្រាកាន ( Phiphat Ratchakitprakarn) បាននិយាយថា អ្នកទេសចរបរទេសទាំងអស់ដែលចូលប្រទេសថៃ ចាប់ពីខែមិថុនា នឹងត្រូវបង់ថ្លៃ ៣០០បាត (១២ដុល្លារអាមេរិក)។Tourism minister warns of domestic slowdown

លោក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃបានលើកហេតុផលថា ប្រាក់១២ដុល្លារនេះនឹងត្រូវប្រើប្រាស់ ដើម្បីអភិវឌ្ឍតំបន់ទេសចរណ៍ និងចំណាយលើការធានារ៉ាប់រងគ្រោះថ្នាក់សម្រាប់អ្នក ដែលមិនមានលទ្ធភាពព្យាបាល។ ប៉ុន្តែ ជនបរទេសដែលមានប័ណ្ណការងារ និងលិខិតឆ្លងដែននឹងត្រូវបានលើកលែងពីការបង់ថ្លៃសេវា។

ប្រទេសថៃ ទទួលបានភ្ញៀវបរទេសចំនួន ១១ លាននាក់ កាលពីឆ្នាំមុន ហើយប្រទេសថៃ បានកំណត់គោលដៅ ឱ្យបានចំនួន ២៥ លាននាក់ នៅឆ្នាំ២០២៣នេះ។Foreign tourist arrivals in Thailand fall to decade low

គោលដៅទេសចរណ៍ពេញនិយមជាច្រើននៅជុំវិញពិភពលោកគ្រោងនឹងដាក់ថ្លៃស្រដៀងគ្នា នៅឆ្នាំ ២០២៣ ដើម្បីបង្កើនគុណភាពនៃសេវាកម្មទេសចរណ៍៕ Thailand To Offer Longer Visa On Arrival To Attract More Travelers - Travel  Off Path

ប្រភព៖ VN Express

សង័្សយជិតអស់គ្រាប់ ទើបទាហានរុស្ស៊ី បាញ់កាំភ្លើងធំថយចុះខ្លាំង

0

រដ្ឋធានីកៀវ៖ នៅក្នុងសង្គ្រាមរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) អស់រយៈពេល៣២៣ គិតត្រឹមថ្ងៃទី១២ ខែមករា ក្រុមមន្រ្ដីសហរដ្ឋអាមេរិក និង អ៊ុយក្រែន បានមើលឃើញនូវកម្រិតបាញ់ផ្លោងកាំភ្លើងធំរបស់កម្លាំងទាហានរុស្ស៊ី បានថយចុះ រហូតដល់៧៥ភាគរយ។

គេហទំព័របណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក CNN បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១១ ខែមករា ថា ក្រុមមន្រ្ដីសហរដ្ឋអាមេរិក និង អ៊ុយក្រែន បានប្រាប់ដល់ CNN ថា ការបាញ់ផ្លោងកាំភ្លើងធំរបស់កម្លាំងទាហានរុស្ស៊ី បានថយចុះយ៉ាងខ្លាំង ដោយកន្លែងខ្លះ ថយចុះ រហូតដល់៧៥ភាគរយ ខណៈសង្គ្រាម នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ បានឈានចូលខែទី១១។

ទោះជាយ៉ាងណា ក្រុមមន្រ្ដីសហរដ្ឋអាមរិក និង អ៊ុយក្រែន នៅតែមិនទាន់មានការពន្យល់ឲ្យច្បាស់លាស់នៅឡើយ។ រុស្សី អាចនឹងលៃលក បែងចែកគ្រាប់កាំភ្លើងធំ ដោយសារតែការផ្គត់ផ្គង់បានធ្លាក់ចុះ ឬ អាចជាផ្នែកមួយ នៃការវាយតម្លៃនូវយុទ្ធសាស្ត្រដ៏ទូលំទូលាយឡើងវិញ នៅក្នុងការប្រឈមមុខនឹងអ៊ុយក្រែន។Immediate impact: How Western heavy weapons are already helping Ukraine  halt Russia – European Council on Foreign Relations

ក្រុមមន្រ្ដីសហរដ្ឋអាមរិក និង អ៊ុយក្រែន បានបន្ដ ថា ការថយចុះ នៅក្នុងការវាយប្រហារដោយកាំភ្លើងធំ ជាភស្ដុតាងមួយផ្សេងទៀត សម្រាប់ការចុះខ្សោយរបស់រុស្ស៊ី នៅលើសមរភូមិ អស់រយៈពេលជិតមួយឆ្នាំមកនេះ។ សកម្មភាពទាំងនេះ ក៏បានកើតឡើង ស្របពេលអ៊ុយក្រែន កំពុងតែទទួលបាននូវការគាំទ្រយោធាយ៉ាងខ្លាំង ពីសម្ពន្ធមិត្តបស្ចិមលោក ជាមួយនឹងការប្រកាសរបស់សហរដ្ឋអាមេរិក និង អាល្លឺម៉ង់ អំពីការផ្ដល់រថចម្បាំងដ៏ទំនើប ដោយរួមទាំងប្រព័ន្ធការពារដែនអាកាស Patriot សម្រាប់ការពារដែនអាកាស ផងដែរ។

ទន្ទឹមនឹងនេះ ក្រុមមន្ត្រីចារកម្មរបស់សហរដ្ឋអាមេរិក ជឿ ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទំនងជាកំពុងទាមទារនូវការគាំទ្រផ្នែកនយោបាយ នៅក្នុងប្រទេស សម្រាប់សង្រ្គាម ដែលគាត់បានរៀបរាប់ តាំងពីការចាប់ផ្ដើមដំបូង ដោយបានកំណត់ «ជាប្រតិបត្ដិការយោធាពិសេស»។Ukraine Says It Needs More Guns, Shells, and Firepower

កម្លាំងទាហានរុស្ស៊ី បានរងគ្រោះយ៉ាងខ្លាំង នៅដើមខែមករា នេះ ខណៈកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានវាយប្រហារ ទៅលើឃ្លាំងស្ដុកគ្រឿងសព្វាវុធ នៅទីក្រុងម៉ាគីអ៊ីវកា (Makiivka) ស្ថិតនៅភាគខាងកើត ប្រទេស ដោយបានបំផ្លិចបំផ្លាញនូវបណ្ដាញផ្គត់ផ្គង់គ្រឿងសឹក និង សម្លាប់ទាហានរបស់រុស្ស៊ី យ៉ាងច្រើន។ ការវាយប្រហាររបស់អ៊ុយក្រែន នាពេលនោះ បានធ្វើឲ្យអ្នកសរសេរប្លុកគ័រ (Blogger) យោធារបស់រុស្ស៊ី ស្ដីបន្ទោសយ៉ាងខ្លាំង ដល់មេបញ្ជាការទទួលខុសត្រូវកម្លាំងទាហាន ដែលទើបនឹងកេណ្ឌបាន នាំទៅផ្ដុំគ្នា ទុកនៅលើទីនោះ។

ក្រុមមន្រ្ដីសហរដ្ឋអាមេរិក និង អ៊ុយក្រែន បានប៉ាន់ប្រមាណខុសៗគ្នា ជុំវិញការបាញ់ផ្លោងគ្រាប់កាំភ្លើងធំរបស់រុស្ស៊ី ។ សហរដ្ឋអាមេរិក បានអះអាង ថា កម្លាំងទាហានរុស្ស៊ី បានបាញ់ផ្លោងគ្រាប់កាំភ្លើងធំ ថយចុះពី២០ ០០០គ្រាប់ ក្នុងមួយថ្ងៃ មកនៅប្រហែល ៥ ០០០គ្រាប់ ក្នុងមួយថ្ងៃ។ ដោយឡែក ក្រុមមន្រ្ដីអ៊ុយក្រែន បានអះអាង ថា ការបាញ់របស់រុស្ស៊ី បានថយចុះពី ៦០ ០០០គ្រាប់ មកនៅ ២០ ០០០គ្រាប់ ក្នុងមួយថ្ងៃ។ ចំណែក កងទ័ពអ៊ុយក្រែន បានបាញ់ផ្លោងគ្រាប់កាំភ្លើងធំ គិតជាមធ្យម ប្រហែល ចន្លោះពី ៤០០០-៧០០០គ្រាប់ នៅក្នុងរយៈពេល១ថ្ងៃ៕Ukraine Claims Heavy Russian Losses in Waves of Missile Strikes - The New  York Times

បារាំងប្រកាសផែនការបង្កើនអាយុចូលនិវត្តន៍

0

ប្រទេសបារាំង ៖ បារាំងបានប្រកាសផែនការបង្កើនអាយុចូលនិវត្តន៍រហូតដល់៦៤ឆ្នាំ ដែលវាជាផ្នែកមួយនៃផែនការកែទម្រង់ប្រព័ន្ធចូលនិវត្តន៍ ប៉ុន្តែពលរដ្ឋ៨០% មិនយល់ស្របនឹងផែនការនេះទេ ខណៈសហជីពកម្មករបានណាត់គ្នាធ្វើបាតុកម្មនៅប៉ុន្មានថ្ងៃខាងមុខ ។

នាយករដ្ឋមន្ត្រីបារាំង លោកស្រី Reelisabeth Bourne បានប្រកាសផែនការបង្កើនអាយុចូលនិវត្តន៍ដល់៦៤ឆ្នាំនៅឆ្នាំ២០៣០ ។ ផែនការកំណែទម្រង់ប្រព័ន្ធចូលនិវត្តន៍ គឺជានយោបាយចម្បងក្នុងនយោបាយកែទម្រង់របស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលជំរុញការដឹកនាំកំណែទម្រង់តាំងពីលោកឡើងកាន់តំណែងជាប្រធានាធិបតីបារាំងលើកដំបូងនៅឆ្នាំ២០១៧ ។Who is French PM Elisabeth Borne? What challenges does she face? - The Week

ប៉ុន្តែផែនការកែទម្រង់ប្រព័ន្ធចូលនិវត្តន៍របស់លោក Macron ត្រូវបានពន្យារពេលជាច្រើនដង ដែលធ្វើឱ្យមានការធ្វើបាតុកម្ម និងការរាតត្បាតជំងឺកូវីដ-១៩ ធ្វើឱ្យលោកផ្អាកផែនការនេះនៅឆ្នាំ២០២០ ។ លើកនេះគឺជាការព្យាយាមលើកទី២ ក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធចូលនិវត្តន៍ ដែលមិនមែនជារឿងងាយឡើយ ។

ផែនការនេះ ក៏គ្មានការគាំទ្រពីពលរដ្ឋផងដែរ ជាពិសេសមន្ត្រីរាជការ ព្រោះធ្វើឱ្យពួកគេបានទទួលប្រាក់ចូលនិវត្តន៍ និងទទួលផលប្រយោជន៍យឺតយ៉ាវ ខណៈពលរដ្ឋបារាំងត្រូវប្រឈមជាមួយការចំណាយខ្ពស់ក្នុងការរស់នៅ ។ តាមការស្ទង់មតិបង្ហាញថា ពលរដ្ឋបារាំង៤នាក់ក្នុងចំណោម៥នាក់ ឬស្មើ៨០%របស់ពលរដ្ឋបារាំងទាំងអស់ ប្រឆាំងនឹងផែនការនេះ ។

សហជីពកម្មករជាច្រើនកន្លែងមានផែនការធ្វើបាតុកម្មនៅថ្ងៃទី១៩ ខែមករា និងបានណាត់គ្នាពិភាក្សាពីផែនការនេះ ហើយពួកគេនឹងធ្វើបាតុកម្មជាច្រើនដងទៀតដើម្បីប្រឆាំងជាមួយការបង្កើនអាយុចូលនិវត្តន៍ ។Could the state pension age be lowered? | Personal Finance | Finance |  Express.co.uk

នាយករដ្ឋមន្ត្រី Bourne ដាស់តឿនថា ប្រសិនបើបារាំងមិនធ្វើកំណែទម្រង់ប្រព័ន្ធចូលនិវត្តន៍ទេ វានឹងមានឱនភាពដ៏ធំធេងទៅថ្ងៃអនាគត ។ លើសពីនេះ ការធ្វើកំណែទម្រង់នឹងជួយរក្សាតុល្យភាពថវិកាដែលប្រើសម្រាប់ចូលនិវត្តន៍ និងជួយសន្សំប្រាក់ដល់១៧.៧០០យូរ៉ូក្នុង១ឆ្នាំនៅឆ្នាំ២០៣០ ។

ដំណាក់កាលបន្តទៀត ផែនការបង្កើនអាយុចូលនិវត្តន៍នឹងត្រូវបញ្ជូនទៅរដ្ឋសភា ហើយនឹងទទួលបានការអនុម័តពីរដ្ឋសភាផងដែរ ។ គួរបញ្ជាក់ថា ផែនការខាងលើបានធ្វើឱ្យគណបក្សរបស់លោក Macron បាត់បង់អាសនៈនៅក្នុងសភានៅពេលបោះឆ្នោតកាលពីឆ្នាំមុន ៕

ប្រភព ៖ TNN World

កងទ័ពជើងទឹកអាមេរិកប្រទះឃើញអា.វុ.ធ រាប់ពាន់ដើមនៅលើទូកនាសាទកណ្ដាលសមុទ្រ

0

បរទេស៖ កងទ័ពជើងទឹកអាមេរិករឹបអូសបាន AK-47 ចំនួន ២,០០០ ដើមជាងពីទូកនេសាទមួយគ្រឿង ដែលគេសង្ស័យថាកាំភ្លើងទាំងអស់នេះ នឹងត្រូវដឹកជញ្ជូនប្រគល់ទៅឲ្យពួកក្រុមឧទ្ទាម Houthi របស់ យេម៉ែន។

នាថ្ងៃទី ១២ ខែមករា​ ឆ្នាំ២០២៣ មានសេចក្តីរាយពីសារព័ត៌មាន NBC Newe បានឱ្យដឹងថា កាលពីថ្ងៃសុក្រសប្តាហ៍មុន កងនាវាចរអាមេរិក ប្រទះឃើញទូកនេសាទគួរឲ្យសង្ស័យមួយគ្រឿង ដោយធ្វើដំណើរជិះទូកឆ្លងកាត់ឈូងសមុទ្រ អូម៉ង់ពីអ៊ីរ៉ាក់ ទៅយេម៉ែន។

ជាមួយគ្នានោះគេដឹងច្បាស់ថា ផ្លូវនេះត្រូវបានប្រើជាញឹកញាប់ក្នុងការដឹកជញ្ជូនទំនិញខុសច្បាប់ទៅ កាន់ក្រុមឧទ្ទាម Houthi។

ក្នុងនោះបន្ទាប់ពីការឃាត់ទូក  និងត្រួតពិនិត្យ គេបានរកឃើញជនជាតិយេម៉ែនចំនួន៦នាក់ រួមទាំងកាំភ្លើង AK-47 ចំនួនចំនួន ២,១១៦ ដើមដែលត្រូវបានដឹកជញ្ជូនតាមទូកនេសាទនេះ។ ហើយនាវិកអាមេរិកក៏បានរឹបអូសកាំភ្លើងដ៏ច្រើនសន្ធឹកសន្ធាប់ និងបានធ្វើការឃាត់ខ្លួនមនុស្សទាំង៦នាក់ក្នុងការស៊ើបអង្កេត និងដោះស្រាយបន្ត។ ខណៈគេសង្ស័យថាអាវុធទាំងនេះបានដឹកជញ្ជូន គោលដៅប្រគល់ទៅឲ្យពួកក្រុមឧទ្ទាម Houthi របស់ យេម៉ែន។

គួររំលឹកថាកាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ កងទ័ពជើងទឹកអាមេរិកក៏ធ្លាប់បានរឹបអូស គ្រាប់រំសេវ ជាង ៥០ តោន ហ្វុយហ្ស៊ីប និង គ្រាប់ រ៉ុក្កែត ពីទូកនេសាទ នៅឈូងសមុទ្រ អូម៉ង់នេះដូចគ្នា។

បន្ថែមពីនោះពួកគេក៏ធ្លាប់ស្ទាក់ចាប់ការដឹកជញ្ជូនគ្រឿងផ្ទុះដ៏ធំរបស់ប្រទេសអ៊ីរ៉ង់នៅលើទូកនេសាទមួយគ្រឿង ដែលធ្វើដំណើរទៅកាន់ប្រទេសយេម៉ែន និងធ្វើការត្រួតពិនិត្យ រកឃើញផ្ទុកសារធាតុផ្ទុះជាង ១៨០ តោនផងដែរ។

ទន្ទឹមនឹងការរឹបអូសនេះផងដែរ ឧត្តមនាវាឯក Brad Cooper មេបញ្ជាការនៃបញ្ជាការកណ្តាល កងនាវាចរទី៥ កងម៉ារីនអាមេរិក និងកងកម្លាំងម៉ារីនចម្រុះ បាននិយាយថា “ការដឹកជញ្ជូន និងការផ្តល់អាវុធនេះគឺជាផ្នែកមួយនៃគំរូការបះបោរដែលកំពុងបន្តពីប្រទេសអ៊ីរ៉ង់”។

គួរបញ្ជាក់ផងដែរថា សម្រាប់ក្រុមឧទ្ទាម Houthi គាំទ្រដោយអ៊ីរ៉ង់ បន្ទាប់ពីបានកាន់កាប់រដ្ឋធានីសាណារបស់យេម៉ែននៅក្នុងឆ្នាំ ២០១៤ មក ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតក៏បានធ្វើអន្តរាគមន៍នៅឆ្នាំបន្ទាប់ រហូតដល់សង្គ្រាមស៊ីវិលយេម៉ែន ធ្លាក់ក្នុងស្ថានការណ៍ដ៏អាក្រក់ និងនាំឱ្យមានភាពក្រីក្រ ក៏ដូចជាសង្គ្រាម រីករាលដាល ដែលធ្វើឱ្យប្រជាជនទទួលរងគ្រោះ និងរបួសរាប់ម៉ឺននាក់៕ ប្រភព៖ pptvhd36

 

 

 

 

ស៊ុយអែតកេណ្ឌទាហាន និងបង្កើនថវិកាការពារជាតិ

0

ប្រទេសស៊ុយអែត ៖ អាជ្ញាធរស៊ុយអែតបានត្រឡប់មកប្រើប្រាស់ប្រព័ន្ធកេណ្ឌទាហានម្តងទៀត និងបង្កើនថវិកាការពារជាតិស្មើ២% នៃផលិតផលក្នុងស្រុកសរុប (GDP) ។

រដ្ឋាភិបាលស៊ុយអែតទទួលស្គាល់ថា បានស្តារឡើងវិញក្នុងការកេណ្ឌទាហាន រហូតដល់ការចល័តជនស៊ីវិលសម្រាប់បេសកកម្មសង្គ្រោះបន្ទាន់ផ្សេងៗ និងបង្កើនថវិកាការពារជាតិស្មើ២% នៃផលិតផលក្នុងស្រុកសរុប ។ លោកនាយករដ្ឋមន្ត្រី Ulf Christerson ឱ្យដឹងថា រដ្ឋាភិបាលនឹងចាប់ផ្តើមអនុវត្តក្នុងសប្តាហ៍នេះ ។Volodymyr Zelensky visits recaptured Izium in eastern Ukraine

លោក Karl-Oscar Bohlin រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលខុសត្រូវផ្នែកការពារជនស៊ីវិលរបស់ស៊ុយអែតថ្លែងថា គម្រោងនេះនឹងដឹកនាំជនស៊ីវិលឱ្យទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវក្នុងផ្នែកសង្គ្រោះផ្សេងៗនៅទីក្រុង បង្កើនសមត្ថភាពឆ្លើយតប គ្រប់គ្រងស្ថានភាពអាសន្ន ឬការវាយលុកដែលអាចកើតមានឡើង ។ លោកបន្តថា រដ្ឋាភិបាលមានចំណែករួមក្នុងការធ្វើការងារឱ្យទូលំទូលាយ ហើយស្នើសុំការកេណ្ឌទាហានក្នុងផ្នែកផ្សេងទៀតរបស់គម្រោងការពារជនស៊ីវិល ។As Western Arms Pour Into Ukraine, Zelensky Promises Victory - The New York  Times

ទោះយ៉ាងណា គេនៅមិនទាន់ច្បាស់ទេថា គម្រោងខាងលើនេះនឹងមានជនស៊ីវិលចូលរួមប៉ុន្មាននាក់ ប៉ុន្តែសារព័ត៌មានក្នុងតំបន់បញ្ជាក់ថា ពលរដ្ឋប្រមាណ៣.០០០នាក់អាចត្រូវគេហៅចូលក្នុងគម្រោងនេះជាលើកដំបូង ។ វាបានឆ្លុះបញ្ចាំងពីការត្រៀមខ្លួនការពារប្រទេសរបស់ស៊ុយអែតក្នុងសម័យសង្គ្រាមត្រជាក់ ។

គួរបញ្ជាក់ថា ការកេណ្ឌជនស៊ីវិលរបស់ស៊ុយអែតត្រូវបានផ្អាកកាលពីឆ្នាំ២០០៨កន្លងមក ដោយទាំងប្រទេសស៊ុយអែត និងហ្វាំងឡង់ បានឈប់ធ្វើជាអ្នកនៅកណ្តាល ហើយសុំចូលរួមជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បន្ទាប់ពីមានទំនាស់រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ៕

ប្រភព ៖ TNN World

សកម្មជនទាមទារឱ្យសហរដ្ឋអាមេរិកសុំទោស និងផ្ដល់សំណងក្រោយការធ្វើតេស្តនុយក្លេអ៊ែរនៅប៉ាស៊ីហ្វិក

0

បរទេស៖ ក្រុមអ្នកគ្រប់គ្រងអាវុធ បរិស្ថាន និងក្រុមសកម្មជនដទៃទៀតជាង ១០០ ផ្សេងទៀតបានអំពាវនាវឱ្យរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden ចេញការសុំទោសជាផ្លូវការ ព្រមទាំងផ្តល់សំណងសមរម្យដល់កោះ Marshall  សម្រាប់ផលប៉ះពាល់នៃការសាកល្បងនុយក្លេអ៊ែរដ៏ធំតាំងពីក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៤០ និងឆ្នាំ ១៩៥០។

នាថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ សារព័ត៌មានរ៉យទ័រ បានធ្វើសេចក្តីរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថាក្រុមសកម្មជន ដឹកនាំដោយសមាគមគ្រប់គ្រងអាវុធ រួមជាមួយនឹង Greenpeace ដែលជាក្រុមគ្រូពេទ្យសម្រាប់ទំនួលខុសត្រូវសង្គម និង Marshall Lease Education Initiative (MEI) បានដាក់លិខិតមួយទៅកាន់លោក Joe Biden កាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ដោយជំរុញឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគោរពការសន្យារបស់ខ្លួនក្នុងការការពារបរិស្ថាននៅលើកោះMarshall ក្រោយក្នុងការចរចាបន្តជាមួយគ្នា ទាក់ទងនឹងការបន្តកិច្ចព្រមព្រៀងទំនាក់ទំនងសេរី (COFA) ដែលផ្អែកលើទំនាក់ទំនងជាមួយទឹកដីក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០។

ពិតណាស់កន្លងមកប្រទេសកោះនេះរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ប៉ុន្តែក្រោយមកអ្នកវិភាគជាច្រើនបានព្រមានថា ទំនាក់ទំនងរវាងតំបន់ទាំងពីនេះ បានបរាជ័យ ក្រោយអាមេរិកមិនបានបំពេញលក្ខខណ្ឌថ្មីសម្រាប់ជំនួយសេដ្ឋកិច្ចដល់កោះMarshall។

ដែលនេះផ្ទុយពីរដ្ឋាភិបាលវ៉ាស៊ីនតោនធ្លាប់បានប្តេជ្ញាដោះស្រាយបញ្ហាបរិស្ថាន សុខភាពសាធារណៈ និងបញ្ហាសុខុមាលភាពផ្សេងទៀតដែលមាននៅក្នុងកោះ Marshall។

ជាមួយគ្នានោះក្រុមសកម្មជន ពួកគេបានទាមទាសេចក្ដីថ្លែងការសុំទោសជាផ្លូវការ និងផ្ដល់សំណង សម្រាប់ការគាំទ្រការការពារបរិស្ថានរយៈពេលវែង ដោយពង្រីកលទ្ធភាពទទួលបានសេវាថែទាំសុខភាព ជាពិសេសជំងឺទាក់ទងនឹងការប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចេញឯកសារទាក់ទងនឹងការធ្វើតេស្តនុយក្លេអ៊ែរឱ្យបានច្បាស់លាស់ ក្រោយពីអាមេរិកបានជ្រើសទីតាំងនៃកោះMarshall មកធ្វើជាកន្លែងតេស្តសាកល្បងនុយក្លេអ៊ែរដ៏ធំតាំងពីក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៤០ និងឆ្នាំ ១៩៥០ ដែលវាបានផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

យ៉ាងមិញ មន្ត្រីក្រសួងម្នាក់បាននិយាយកាលពីខែមុនថា ក្រសួងកំពុងស្វែងរកតំបន់ដែលសហរដ្ឋអាមេរិកអាចផ្តល់ជំនួយទូលំទូលាយ ដើម្បីដោះស្រាយតម្រូវការដែលមានស្រាប់ជូនដល់ពួកគេ៕ ប្រភព៖ Dailynews

សាកស្រមៃមើល! ប្រសិនបើផែនដី គ្មានពពក តើនឹងមានរឿអ្វីកើតឡើង?

0

ផែន​ដី​ត្រូវ​បាន​ដុំ​ពពក​​តូច​ធំ​ជា​ច្រើន​គ្រប​ដណ្ដប់​ពាសពេញ​ចំនួន​ប្រមាណ ៧០% នៃ​ផ្ទៃ​មេឃ​ទាំង​មូល។ និយាយ​ក្នុង​ន័យ​ឧបមា​ថា ចុះ​បើ​គ្មាន​ពពក​សោះ​នៅ​លើ​មេឃ តើ​វា​នឹង​ប៉ះពាល់​ដែរ​ឬ​ទេ​ចំពោះ​​ជីវិត​នៅ​លើ​ផែន​ដី?

នៅ​ក្នុង​រយៈពេល​២-៣​ថ្ងៃ​ដំបូង បញ្ហា​ចម្បង​​ដែល​កើត​មាន​ឡើង​គឺ​សំណើម។ ដូច​ដែល​បាន​​ដឹង កម្ដៅ​ព្រះ​អាទិត្យ​នឹង​បង្កើត​​ឱ្យ​មាន​លំហួត​ទឹក ដែល​​ប្រមូល​ផ្ដុំ​កកើត​ជា​ពពក។ ​​បើ​​មិន​អាច​កើត​ជា​ពពក នោះ​លំហួត​ទឹក​នៅ​តែ​វិល​ចុះ​ឡើង​នៅ​ក្នុង​ស្រទាប់​បរិយាកាស ដែល​បង្កើត​ជា​សំណើម​ក្នុង​ខ្យល់​ជិត ១០០%​តែ​ម្ដង។ ឧទាហរណ៍​ថា អ្នក​​កំពុង​ជិះ​យន្តហោះ នោះ​លំញ័រ​​នឹង​កើន​ឡើង​ខ្លាំង​ជាង​ធម្មតា។Scientists confirm Earth's clouds are intensifying global heating

បន្ថែម​​ពី​នេះ បើ​គ្មាន​ការ​ការពារ​ពី​ពពក​នោះ​ទេ ពន្លឺ​ព្រះ​អាទិត្យ​នឹង​ចាំង​ចូល​ផែនដី​​ខ្លាំង​ជាង​​ធម្មតា ដែល​បង្ក​ឱ្យ​កើន​ឡើង​កម្ដៅ​ផែនដី និង​បង្កើត​ជា​​រលក​ខ្យល់​ក្ដៅ​មិន​ខាន។ ការ​ឡើង​កម្ដៅ​នឹង​សម្លាប់​ជីវិត​សត្វ និង​រុក្ខជាតិ​មួយ​ចំនួន ហើយ​វា​នឹង​ធ្វើ​ឱ្យ​ដុំ​ផ្ទាំង​ទឹកកក​ធំៗ​រលាយ បង្ក​ជា​គ្រោះ​ទឹក​ជំនន់។6 Inch Wide Earth Without Clouds. - Etsy Canada

កាន់​តែ​វែង​ឆ្ងាយ​ថែម​ទៀត វា​ក៏​នឹង​មិន​មាន​ភ្លៀង​ ឬ​ព្រិល​ធ្លាក់​ទៀត​ឡើយ​សម្រាប់​ផែនដី។ កត្តា​នេះ​នឹង​កាត់​ផ្ដាច់​​ចរន្ត​ប្រភព​ទឹក​នៅ​លើ​ផែនដី​ទាំង​មូល។ គ្មាន​ភ្លៀង នោះ​​រុក្ខជាតិ ដំណាំ និង​សត្វ​មួយ​ចំនួន​ច្បាស់​នឹង​ប្រឈម​គ្រោះ​មហន្តរាយ​ដល់​​បាត់បង់​ជីវិត​គ្មាន​សេសសល់។ ពិភពលោក​នឹង​អស់​ទឹក​សាប​ប្រើប្រាស់​ក្នុង​រយៈពេល​ប្រមាណ​ជា ២៣​ឆ្នាំ​ខាង​មុខ។How And When To See Your Own Galaxy As The Milky Way Reaches Its Brightest  And Best Of 2020

ស្ដាប់​ទៅ​វា​គ្រោះថ្នាក់​ណាស់​មែន​ទេ? យ៉ាង​ណា​មិញ វា​ក៏​មាន​ចំណុច​ល្អ​តិច​តួច​ផង​ដែរ ដូចជា ពិភពលោក​នឹង​គ្មាន​ខ្យល់​ព្យុះ ឬ​ខ្យល់​កន្ត្រាក់​ទៀត​ទេ ហើយ​ផ្ទៃ​មេឃ​នឹង​ស្រឡះ​ល្អ ងាយស្រួល​មើល​ផ្កាយ​នៅ​ពេល​រាត្រី៕Hurricane Survival Guide: What to Do During and After the Storm | Travelers  Insurance

ប្រភព៖ Business Insider 

ត្រៀម! តំបន់មួយចំនួននិងរអាក់រអួលផ្គត់ផ្គង់ចរន្តអគ្គិសនី ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែមករា

0

ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

អគ្គិសនីកម្ពុជាបញ្ជាក់ថា “ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន”៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-Tv65SMAvHh2hBaxgDfkJ9R2bR6QarGnFrSmbsL59Lz_RYCisnOeY1yHh-I_15fc1WVpE_Ev-bujWkbhW4xvA7OBPPIB-owV72gCtpr83M_rNVrbFwM2c1MrswjREZmFK62VEwvhdP4QDsdQ9tovfH_4v5lV_UqElhYOuwtneERj5jwtwTlb9Hzer/s1280/photo_2023-01-12_09-39-07.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTVz6GjzePLx7PgsvyCkh9pufpBMOiBEolRYLFmKFiDZhjiymWCsfsQVptWP9pWpjDGojdJKqi81-D8iP86u49fXVfzQYWOCbxQeRHFxyPJzQNzlHaW9J1EQweeWzz4KzeqrQohuj4BMGZq4-SEeoYJyD5r1GKIsQ_1aOQRwhu2drGPlwahGjF-Rb6/s1280/photo_2023-01-12_09-39-08.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoc65NbtjFbuw-EImWyxs5bUYkJt1kg_L2kRBlPeWvKmJwzYfgnFN9Q4UbwN5AI7DpR5iGlAyAdohHgYsheMZEX1IUdM4ONpRlHAMiR2unaGmVjmDbFX0pTgmu3cmgUnZnUaNJDWsInpJsHKXaAXslc0AYLpfrAcBx0KYLLyDtMipxtPbbASTMLHET/s1280/photo_2023-01-12_09-39-08%20(2).jpg