Home Blog Page 1896

យន្តហោះមួយគ្រឿងហោះឡើងធ្វើមិនដឹង ចុងក្រោយទើបដឹងភ្លេចអ្នកដំណើរ៥៥នាក់

0

បរទេស៖ អ្នកដំណើររាប់សិបនាក់ត្រូវខកជើងហោះហើរ ក្រោយយន្តហើយមួយគ្រឿងធ្វើដំណើរហោះឡើង ដោយមិនដឹងខ្លួនថាបានភ្លេចភ្ញៀវនៅខាងក្រោមចំនួន៥៥នាក់។

កាលពីពេលថ្មីកន្លងទៅនេះ មានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា អ្នកដំណើរចំនួន ៥០ នាក់ដែលត្រៀមខ្លួនធ្វើដំណើរហោះហើរតាមក្រុមហ៊ុនអាកាសចរដែលមានឈ្មោះថា Go First Airways នៅក្នុងទីក្រុងBengaluru ក្នុងប្រទេសឥណ្ឌា ក្នុងគោលដៅធ្វើដំណើរឆ្ពោះទៅក្រុង Delhi។

ប៉ុន្តែរឿងដ៏ហួសចិត្តក៏បានកើតឡើង នៅពេលដែលជើងហោះហើរ G8 116 បានហោះចេញពីអាកាសយានដ្ឋាន នៅម៉ោង ៦.៣០ នាទីព្រឹក ដោយបានភ្លេចអ្នកដំណើរប្រហែល ៥៥ នាក់ត្រូវបានទុកចោលរហូតត្រូវបានខកខានជើងហោះហើរ។

ជាមួយគ្នានោះអ្នកដំណើរត្រូវបានគេរាយការណ៍ថាបានធ្វើការហោះហើរចាកចេញនៅបួនម៉ោងបន្ទាប់ពីខកខាន នៅម៉ោងប្រហែល ១០ ព្រឹក។

ទោះជាយ៉ាងណាបន្ទាប់ពីបញ្ហានេះបានកើតឡើងនិយតករអាកាសចរណ៍ បានផ្ញើការជូនដំណឹងទៅក្រុមហ៊ុនអាកាសចរណ៍សម្រាប់ “កំហុសមួយនេះ” ។

ក្នុងនោះ Go First ក៏បានធ្វើការសុំទោសចំពោះអ្វីដែលហៅថា “ការត្រួតពិនិត្យមិនបានត្រឹមត្រូវដោយអចេតនា” និងផ្តល់នូវការប៉ះបូវ ជូនអ្នកដំណើរដែលរងផលប៉ះពាល់ដោយការផ្ដល់សំបុត្រធ្វើដំណើរដោយឥតគិតថ្លៃម្នាក់មួយសន្លឹកដើម្បីធ្វើដំណើរគ្រប់ទីកន្លែងនៅក្នុងប្រទេសឥណ្ឌាក្នុងឆ្នាំបន្ទាប់។

បន្ថែមពីនោះសេចក្តីថ្លែងការណ៍បាននិយាយថា នាវិកដែលពាក់ព័ន្ធក្នុងឧប្បត្តិហេតុនេះ ក៏ត្រូវបានដកចេញពីការងារផងដែរ៕ ប្រភព៖ NDTV

 

 

អ្នកជិះម៉ូតូធំអត់ពន្ធត្រៀមខ្លួន! មេគយ ប្រកាសដាក់មុខសញ្ញាចេញបង្រ្កាបម៉ូតូធំគ្មានពន្ធដោយមិនសំចៃដៃ

0

ភ្នំពេញ៖ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ប្រភេទម៉ូតូធំៗគ្មានពន្ធ គឺជាមុខសញ្ញា ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ផ្ដោតលើការចុះបង្ក្រាប និងគ្រប់គ្រងពេលនាំចូល។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គុណ ញឹម រៀបចំសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញពីលទ្ធផលបិទបញ្ចប់នៃការងារ ប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ។

លោក គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «ម៉ូតូគ្មានពន្ធ ជាពិសេសគឺប្រភេទម៉ូតូធំៗ ក៏ជាមុខសញ្ញា ដែលយើងត្រូវផ្ដោតការយកចិត្តទុកដាក់បង្ក្រាប និងគ្រប់គ្រង នៅពេលនាំចូល។ បើយោងតាមលទ្ធផល នៃការបង្ក្រាបនេះ យើងបានស្វែងរកមូលហេតុ ឬចំណុចចន្លោះខ្វះខាត ហេតុអីបានជាមានម៉ូតូប្រភេទធំៗ ហើយគ្មានពន្ធ វាចូលមកបាន»។

លោក គុណ ញឹម បានលើកឡើងថា នៅតាមព្រំដែន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹងថាការរត់ពន្ធម៉ូតូ ក៏មានជាហូរហែ ហើយការរត់ពន្ធម៉ូតូ តាមច្រករបៀងនោះ គឺជាបញ្ហាស្មុគស្មាញ ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លំបាកទប់ស្កាត់ឲ្យបាន១០០ភាគរយ។

ជាមួយគ្នានេះ លោក គុណ ញឹម បានឲ្យដឹងផងដែរថា ក្នុងមួយៗខែ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទប់ស្កាត់បានច្រើន ប៉ុន្តែទន្ទឹមនោះ ក៏មានរបូតមកដែល ដោយវាមិនអស់នោះទេ។ ទន្ទឹមនោះ គយក៏បានរឹតបន្តឹង ក្នុងការត្រួតពិនិត្យ ការនាំចូលម៉ូតូ ពីប្រទេសឆ្ងាយៗ ដូចជា៖ មកពីអឺរ៉ុប, ជប៉ុន, កូរ៉េ ដែលផ្ទុកក្នុងកុងតឺន័រ។

លោក គុណ ញឹម បានគូសបញ្ជាក់ថា ការនាំចូលម៉ូតូ ដែលផ្ទុកក្នុងទូកុងតឺន័រ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានត្រួតពិនិត្យចោះៗមានន័យថា ១០តូកុងតឺន័រ អាចចុចឲ្យត្រួតពិនិត្យ៥ទូ ឬ៦ទូ ដោយធ្វើការត្រួតពិនិត្យយ៉ាងលម្អិត ដើម្បីចូលរួមទប់ស្កាត់ កុំឲ្យចំនួនម៉ូតូអត់ពន្ធគេចវេះពន្ធ ចូលមកក្នុងប្រទេស។

លោក គុណ ញឹម បានឲ្យដឹងទៀតថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បើកផ្លូវឲ្យម្ចាស់ម៉ូតូធំគ្មានពន្ធ ចូលមកបង់ពន្ធផងដែរ ដោយមានការពិន័យ ប៉ុន្ដែវាធូរជាងការពិន័យ ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះបង្ក្រាបបាន។

លោក គុណ ញឹម ​ក៏បានឲ្យដឹងផងដែរថា ជាគោលការណ៍ គឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អត់មានយុទ្ធនាការអនុគ្រោះពន្ធលើម៉ូតូ គ្មានពន្ធមានស្រាប់ក្នុងប្រទេសនេះទេ។

សូមរំលឹកថា កម្លាំងគយ និងរដ្ឋាកររាជធានីភ្នំពេញ បានឆ្មក់ចុះពិនិត្យអនុលោមភាពម៉ូតូធំទំនើបៗជាច្រើន ដែលប្រមូលផ្ដុំគ្នា នៅខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ដោយបានរកឃើញ ម៉ូតូធំទំនើបៗ សរុបចំនួន១៥០គ្រឿងគ្មានពន្ធ។

ម៉ូតូធំជាច្រើនគ្រឿងនេះ បានប្រមូលផ្ដុំគ្នា ដើម្បីត្រៀមធ្វើដំណើរកម្សាន្ដ ទៅខេត្តសៀមរាប ប៉ុន្ដែមិនទាន់បានចេញដំណើរផង ក៏ត្រូវសមត្ថកិច្ចគយចុះពិនិត្យតែម្ដង ហើយម៉ូតូធំទាំងនោះ ត្រូវបានគេដឹងថា មួយគ្រឿងខ្លះតម្លៃដល់ម៉ឺនដុល្លារ៕

កងម៉ារីនរបស់អាមេរិកនឹងបញ្ជូនទៅឆ្នេរសមុទ្រជប៉ុនដើម្បីទប់ទល់ការគំរាមពីចិន

0

អាមេរិក ៖ កាលពីថ្ងៃទី១២ ខែមករា AFP រាយការណ៍ថា មន្ត្រីអាមេរិកបានប្រកាសបញ្ជូនកងម៉ារីនឆ្នេរសមុទ្រទៅប្រចាំនៅប្រទេសជប៉ុន ដើម្បីទប់ទល់នឹងការគំរាមកំហែងពីប្រទេសចិន ដែលកំពុងរីករាលដាលទូទាំងតំបន់អាស៊ី ។Who is Tony Blinken? Biden taps close confidante, longtime aide for  secretary of state - ABC News

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ឡយ អូស្ទីន និងលោក Anthony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានពិភាក្សាគ្នានៅទីក្រុងវ៉ាស៊ីនតោនជាមួយលោក Hamada Yasudasu រដ្ឋមន្ត្រីការពារជាតិជប៉ុន និងលោក Hayashi Yoshimasa រដ្ឋមន្ត្រីការបរទេសជប៉ុន ។ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមគ្នាថា នឹងពង្រឹងសមត្ថភាពផ្នែកកងទ័ពរបស់ប្រទេសទាំងពីរឱ្យកាន់តែទំនើប ដើម្បីទប់ទល់នឹងការគំរាមកំហែងកាន់តែខ្លាំងឡើងរបស់ចិន ។

កងម៉ារីនឆ្នេរសមុទ្រនឹងចូលទៅប្រចាំការនៅខេត្តអូគីណាវ៉ារបស់ប្រទេសជប៉ុនក្នុងឆ្នាំ២០២៥ ជំនួសកងវរសេនាតូចកាំភ្លើងធំ ខណៈកងម៉ារីនឆ្នេរសមុទ្រអាចប្រតិបត្តិតួនាទីទាំងផ្នែកជម្លោះនិងដែនអាកាស ស្របពេលប្រទេសចិនកំពុងអភិវឌ្ឍន៍ផ្កាយរណបយ៉ាងឆាប់រហ័សនាប៉ុន្មានឆ្នាំចុងក្រោយនេះ ។Naval Integration > United States Marine Corps Flagship > News Display

អាមេរិក និងជប៉ុននិយាយថា ការវាយប្រហារផ្នែកអាកាសចាត់ទុកជាការប្រឈមចំពោះសន្តិសុខជាតិនៃប្រទេសសម្ព័ន្ធមិត្តទាំងពីរ ។ យោងតាមមាត្រា ៥ នៃសន្ធិសញ្ញាសន្តិសុខអាមេរិក-ជប៉ុនបញ្ជាក់ថា ការវាយប្រហារប្រទេសណាមួយ មិនថាវាយប្រហារជប៉ុន ឬអាមេរិក គឺចាត់ទុកជាការវាយប្រហារទាំងពីរប្រទេស ។

ជាមួយគ្នានេះ ក្នុងកិច្ចប្រជុំក្រុមប្រទេសឧស្សាហកម្មឈានមុខគេលើពិភពលោក (G7) រួមមាន ប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងអង់គ្លេស លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានពិភាក្សាគ្នាពីការជំរុញទំនាក់ទំនងផ្នែកកងទ័ពរបស់ប្រទេសសម្ព័ន្ធមិត្តទាំងអស់ផងដែរ ៕Search concludes for US Marine reported overboard west of Philippines - ABC  Newsប្រភព ៖ Khaosod

ម៉ាឡេស៊ីអាចនឹងបញ្ឈប់ការនាំចេញប្រេងដូងទៅកាន់សហភាពអឺរ៉ុប

0

បរទេស៖ បើតាមរដ្ឋាភិបាលម៉ាឡេស៊ី បានឱ្យដឹងថាប្រទេសខ្លួនអាចនឹងបញ្ឈប់ការនាំចេញប្រេងដូងទៅកាន់សហភាពអឺរ៉ុបទាំងស្រុង ដើម្បីប្រឆាំងនឹងច្បាប់ថ្មីរបស់សហភាពអឺរ៉ុប ដែលនឹងអនុម័តច្បាប់មិននាំចូលផលិតផល “ពាក់ព័ន្ធការកាប់បំផ្លាញព្រៃឈើ។

កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការពីសារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថាប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បាន គំរាមបញ្ឈប់ការនាំចេញប្រេងដូងទៅកាន់សហភាពអឺរ៉ុប ឬ EU បន្ទាប់ពីមានការមិនពេញចិត្តនឹងច្បាប់ថ្មីរបស់សហភាពអឺរ៉ុប ក្នុងការបញ្ឈប់ការនាំចូលទំនិញ និងផលិតផលដែលសហភាពអឺរ៉ុបចាត់ទុកថាជាការកាប់បំផ្លាញព្រៃឈើ។

ស្ថានភាពនេះកើតឡើងចំពេលមានភាពចម្រូងចម្រាសពីអ្នក បរិស្ថានដែលបានស្តីបន្ទោសឧស្សាហ កម្មប្រេងដូងជាមូលហេតុចម្បងនៃការកាប់បំផ្លាញព្រៃឈើនៅអាស៊ីអាគ្នេយ៍ ទោះបីជាម៉ាឡេស៊ី និងឥណ្ឌូនេស៊ីមានការត្រួតពិនិត្យ និងវិញ្ញាបនបត្រសម្រាប់អ្នកនាំចេញក៏ដោយ។

បញ្ហានេះលោក ហ្វែត ឌីលាស់ យូសូវ (Fadillah Yusof) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងផលិតផលកសិកម្មម៉ាឡេស៊ី  បាននិយាយថា មន្ត្រីម៉ាឡេស៊ី និងឥណ្ឌូនេស៊ី នឹងពិភាក្សាអំពីបញ្ហានៃបទប្បញ្ញត្តិថ្មីពីសហភាពអឺរ៉ុប  ដែលមិនទទួលយកផលិតផលដែលគេមើលឃើញថាបំផ្លាញព្រៃឈើ លុះត្រាតែប្រទេសនាំចេញអាចបញ្ជាក់ការចោទប្រកាន់របស់សហភាពអឺរ៉ុបមិនពិត។

ក្នុងនោះរបាយការណ៍ក៏បានបញ្ជាក់ផងដែរថា សហភាពអឺរ៉ុបក៏ស្ថិតក្នុងចំណោមប្រទេសដែលបាននាំចូលប្រេងដូងកំពូលរបស់ពិភពលោកផងដែរ មុនពេលដែលច្បាប់ថ្មីរបស់សហភាពអឺរ៉ុបបានអនុម័តច្បាប់នេះឡើងកាលពីខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ រហូតបានបង្កើតឱ្យមានការមិនពេញចិត្តក្នុងចំណោមប្រទេសនាំចេញប្រេងដូងធំជាងគេលើពិភពលោក រួមទាំងម៉ាឡេស៊ី និងឥណ្ឌូនេស៊ីផងដែរ។

ទោះជាយ៉ាងណាអាជ្ញាធរម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ធ្លាប់បាននាំពាក្យបណ្ដឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ដោយនិយាយថា ច្បាប់ថ្មីរបស់សហភាពអឺរ៉ុបគឺជាការរើសអើង និងបង្កើតរបាំងពាណិជ្ជកម្មដ៏ធំមួយ។

គួរបញ្ជាក់ផងថាតម្រូវការប្រេងដូងរបស់សហភាពអឺរ៉ុប ត្រូវបានគេរំពឹងថានឹងថយចុះក្នុងរយៈពេល ១០ឆ្នាំខាងមុខ ដោយសារផែនការអភិវឌ្ឍន៍ថាមពលសកលរបស់សហភាពអឺរ៉ុបដែលមានគោលបំណងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈដែលមកពីប្រេងដូង (ដូចជា ចំហេះ) ត្រឹមឆ្នាំ ២០៣០ ដោយសារវាទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើ៕ ប្រភព៖ Khaosod

 

 

 

 

 

 

 

វៀតណាម ទទួលបានជំនួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ក្នុងការផ្លាស់ប្តូរថាមពលបៃតង

0

តំណាង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម លោកស្រី រ៉ាមឡា អាល់ ខាលីឌី (Ramla Al Khalidi) បាននិយាយថា UNDP ត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្ររដ្ឋាភិបាលវៀតណាម ក្នុងការរៀបចំលម្អិត និងការអនុវត្តផែនការគៀងគរធនធាននៃភាពជាដៃគូផ្លាស់ប្តូរថាមពល ដោយយុត្តិធម៌ (JETP) ក្នុងឆ្នាំ ២០២៣។UNDP pledges to support Vietnam in green energy transition - VnExpress  International

លោកស្រី ខាលីឌី (Khalidi ) បាននិយាយ តាមរយៈសេចក្តីថ្លែងការណ៍មួយថា “នេះរួមបញ្ចូលទាំងសេវាជំនួយបច្ចេកទេស ដែលបានបង្ហាញឱ្យឃើញរបស់យើង ដល់រដ្ឋាភិបាលក្នុងគម្រោងផ្លាស់ប្តូរបៃតង / NAMA ដែលអាចជួយវៀតណាមកាត់បន្ថយហានិភ័យ ក្នុងការលើកកម្ពស់ និងពង្រីកការវិនិយោគរបស់វិស័យឯកជននៅក្នុងផែនការប្រមូលធនធាន JETP” នេះជាអ្វីដែលមានក្នុងកិច្ចសម្ភាសន៍ ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម។UNDP pledges to support Vietnam in green energy transition | Society |  Vietnam+ (VietnamPlus)

យោងតាមអ្នកតំណាងរបស់ UNDP រូបនេះដដែល កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ កំពុងចាប់ផ្តើមការវាយតម្លៃលើផលប៉ះពាល់នៃការផ្លាស់ប្តូរថាមពលធ្យូងថ្ម និងការផ្លាស់ប្តូរថាមពលនៅក្នុងប្រទេសវៀតណាម ហើយកំណត់នូវអ្វីដែលដំណើរការទាំងនេះមានន័យ ជាពិសេស សម្រាប់ប្រទេសវៀតណាម៕UNDP pledges to support Vietnam in green energy transition - VnExpress  International

ចិន អះអាងថា ប្រាក់កម្ចីរបស់ចិនសម្រាប់អាហ្រ្វិកមិនមែនជាអន្ទាក់បំណុលទេ

0

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសចិន លោក ឈិន យ៉េង (Qin Gang) ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកចាប់តាំងពីទទួលបានការតែងតាំងកាលពីខែមុនបានច្រានចោលការចោទប្រកាន់ថា ប្រាក់ដែលប្រទេសលោកបានផ្តល់កម្ចីទៅឱ្យទ្វីបអាហ្រ្វិក គឺជា «អន្ទាក់បំណុល»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន ប្លុំប៊រ (Bloomberg) ។

ការអត្ថាធិប្បាយរបស់លោក Qin គឺជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ដែលមន្ត្រីសហរដ្ឋអាមេរិកបានធ្វើម្តងហើយម្តងទៀតដែលរិះគន់ថា ការផ្តល់កម្ចីរបស់ចិននិងក្រុមហ៊ុនរបស់ចិនទៅកាន់ប្រទេសនៅទ្វីបអាហ្វ្រិកខ្វះតម្លាភាព។ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកគឺលោក ចេនីត យេលលេន (Janet Yellen) បាននិយាយថា ប្រទេសចិនគឺជាឧបសគ្គដ៏ធំបំផុតចំពោះវឌ្ឍនភាពក្នុងការដោះស្រាយវិបត្តិបំណុល។

តាមរយៈអ្នកបកប្រែនៅក្នុងសុន្ទរកថាមួយដែលថ្លែងនៅក្នុងប្រទេសអេត្យូពីកាលពីថ្ងៃពុធ លោក Qin បានថ្លែងថា៖ «ការចូលរួមចំណែករបស់ប្រទេសចិនគឺជាក់ស្តែងធ្វើឱ្យជីវិតរបស់ប្រជាជនអាហ្រ្វិកកាន់តែប្រសើរឡើង។ យើងមិនទទួលយកការចោទប្រកាន់មិនសមហេតុផលថាជាអន្ទាក់បំណុលនោះទេ»

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់វិទ្យាស្ថាន ឆាតដឹម ហោស (Chatham House) ដែលជាវិទ្យាស្ថានគោលនយោបាយកិច្ចការអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ថា ប្រទេសចិនមានចំណែកប្រហែល ១២% នៃបំណុលបរទេសរបស់ទ្វីបអាហ្រ្វិកពោលគឺប្រហែល ៧០០ ពាន់លានដុល្លារ ដោយប្រទេសសំប៊ី និងហ្កាណាបានបរាជ័យកាតព្វកិច្ចបំណុលរបស់ពួកគេ។ ទោះជាយ៉ាងណា ការផ្តល់ប្រាក់កម្ចីរបស់ប្រទេសចិនបានជួយធ្វើឱ្យមានការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសជាច្រើននៅទ្វីបអាហ្វ្រិក។

ដោយដកស្រង់ទិន្នន័យរបស់ធនាគារពិភពលោក លោក Qin បាននិយាយថា ស្ថាប័នផ្តល់ប្រាក់កម្ចីអន្តរជាតិផ្តល់កម្ចីចំនួនបីភាគបួននៃបំណុលបរទេសរបស់ទ្វីបអាហ្រ្វិក ហើយគួរតែដើរតួនាទីធំជាងចិនក្នុងការដោះស្រាយបញ្ហាបំណុល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ៕

រុស្ស៊ី មានប្រៀបខ្លាំងនៅលើសមរភូមិទីក្រុងសូឡេដា តែខូចខាតធ្ងន់ធ្ងរ

0

រដ្ឋធានីកៀវ៖ បើទោះជាក្រុងមូស្គូ បានអះអាង អំពីជោគជ័យរបស់ខ្លួន នឹងជិតដណ្ដើមកាន់កាប់ទីក្រុងសូឡេដា (Soledar) នាភាគខាងកើត ប្រទេសអ៊ុយក្រែន បានទាំងស្រុងយ៉ាងណាក្ដី ប៉ុន្ដែនៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ រុស្ស៊ី បានបាត់បង់កម្លាំងទ័ព ជាង១០០នាក់ នៅលើសមរភូមិប្រយុទ្ធគ្នាយ៉ាងសាហាវបំផុត ជាមួយនឹងកងទ័ពការពារទឹកដីរបស់ក្រុងកៀវ។Soledar: Why is Russia so keen to capture the town? | CNN

សារព័ត៌មាន ABC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៣ ខែមករា ថា រុស្ស៊ី បានបញ្ជាក់ ថា កម្លាំងទាហានរបស់ខ្លួន ជិតនឹងដណ្ដើមកាន់កាប់ទីក្រុងអណ្ដូងរ៉ែអំបិលសូឡេដា នាភាគខាងកើត ប្រទេសអ៊ុយក្រែន។ ការអះអាងរបស់ក្រុងមូស្គូ នឹងបង្ហាញនូវការកត់សម្គាល់ អំពីជ័យជម្នះរបស់មេដឹកនាំវិមានក្រឹមឡាំង។ ប៉ុន្ដែរុស្ស៊ី បានខាតបង់ទាហាន និង ប្រឈមមុខនឹងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុត នៅលើសមរភូមិមួយនេះ។

លោក ប៉ាវឡូ គីរីឡែនកូ (Pavlo Kyrylenko) អភិបាលខេត្តដូណែតស្ក៍ (Donetsk) របស់អ៊ុយក្រែន បានបញ្ជាក់ នៅក្នុងការធ្វើអត្ថាធិប្បាយ នៅតាមបណ្ដាញទូរទស្សន៍ ថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានសម្លាប់ទាហានរុស្ស៊ី នៅលើសមរភូមិប្រយុទ្ធដ៏សាហាវ នៅក្នុងទីក្រុងសូឡេដា នាភាគខាងកើត ប្រទេស។ ទាហានរុស្ស៊ី បានដើរ នៅលើសាកសពយោធារបស់ពួកគេ ខណៈទីក្រុងមួយនេះ បានរងនូវការបាញ់ផ្លោងបំផ្លិចបំផ្លាញយ៉ាងខ្លាំង។Head of the Donetsk Military Administration Pavlo Kyrylenko on the war with  Russia, Mariupol and Volnovakhaទាហានរុស្ស៊ី កំពុងតែប្រើប្រាស់កាំភ្លើងត្បាល់ និង គ្រាប់រ៉ុក្កែត បាញ់ផ្លោងទម្លាក់ ស្រោចទៅលើទីក្រុងសូឡេដា នៅក្នុងការវាយប្រយុទ្ធគ្នាឥតឈប់ឈរ ដើម្បីទម្លុះទម្លាយខ្សែត្រៀមការពារដ៏រឹងមាំរបស់កងទ័ពការពារទឹកដីអ៊ុយក្រែន។ បច្ចុប្បន្ន ទាហានរុស្ស៊ី កំពុងតែខិតខំប្រឹងប្រែងស្ដារស្ថានការណ៍បាក់ទ័ពជាញឹកញាប់ ដើម្បីធ្វើឲ្យវិមានក្រឹមឡាំង មានក្ដីសង្ឃឹមឡើងវិញ ថា នឹងទទួលបានជ័យជម្នះយ៉ាងឆាប់រហ័ស នៅក្នុងសង្គ្រាមដ៏ឃោរឃៅ អស់រយៈពេលជិត១១ខែកន្លងមកនេះ។

លោកអភិបាលខេត្តដូណែតស្ក៍ (Donetsk) របស់អ៊ុយក្រែន បានសង្កត់ធ្ងន់ ថា «ជនស៊ីវិលរស់នៅក្នុងទីក្រុង នាភាគខាងកើត ប្រទេស កំពុងតែព្យាយាម រស់រានមានជីវិត ស្របពេលមានការបង្ហូរឈាមកាន់តែខ្លាំងឡើង រវាងកងទ័ព នៃប្រទេសទាំង២ ខណៈទាហានរុស្ស៊ី កំពុងតែបង្កើននូវការវាយប្រហារកាន់តែខ្លាំង»។Soledar would be a strategic victory for Russia – DW – 01/11/2023

លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំង បានកោតសរសើរដល់កម្លាំងទាហានរុស្ស៊ី អំពីសកម្មភាពមិនគិតតែ អំពីខ្លួនឯង និង មានភាពក្លាហាន ហើយគាត់ ថែមទាំងអះអាងទៀត ថា ក្រុងមូស្គូ កំពុងតែជួយដល់ពួកគេឆ្ពោះទៅមុខ នៅក្នុងទីក្រុងសូឡេដា។ ការងារដ៏ធ្ងន់ធ្ងរបំផុត កំពុងតែធ្វើ នៅក្នុងទីក្រុងមួយនេះ។

លោក យ៉ែវហ្គេនី ប៊្រីហ្គូហ្ស៊ីន (Yevgeny Prigozhin) ប្រធានក្រុមហ៊ុនទាហានស៊ីឈ្មួលរបស់រុស្ស៊ី Wagner Group (វ៉េគណឺរ ហ្គ្រូប) ដែលជាមនុស្សជំនិតបំផុតមួយរូបរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃពុធ បានជំរុញឲ្យដណ្ដើម កាន់កាប់ទីក្រុងសូឡេដា។ ប៉ុន្ដែទាហានរបស់ក្រុមហ៊ុនស៊ីឈ្នួលមួយនេះ ក៏បានរងការបាត់បង់យ៉ាងច្រើនផងដែរ។Ukraine war latest: 'Very difficult' situation in Soledar amid Russian  advance in Donetsk Oblast

ជាមួយគ្នានេះ លោកស្រី ហានណា ម៉ាល់យ៉ា (Hanna Malyar) អនុរដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ថា «កម្លាំងសត្រូវបានបន្ដវាយប្រហារយ៉ាងខ្លាំង ប៉ុន្ដែរុស្ស៊ី បានបាត់បង់កម្លាំងទាហានយ៉ាងច្រើន ហើយពួកគេនឹងមិនទទួលបានជោគជ័យនោះឡើយ»៕

វិស័យទេសចរណ៍របស់ចិនងើបឡើងវិញនៅដើមឆ្នាំ២០២៣

0

ប្រទេសចិន ៖ កាលពីថ្ងៃទី១២ ខែមករា ការកក់សំបុត្រយន្តហោះតាមបណ្តាញអ៊ីនធើរណេតរបស់ចិនទាំងចេញពីប្រទេស និងចូលប្រទេសបានកើនឡើងជាបន្តបន្ទាប់ ក្រោយពីចិនប្រកាសបើកប្រទេស និងបន្ធូរបន្ថយវិធានការជំងឺកូវីដកាលពីថ្ងៃទី៨ ខែមករា កន្លងមក ។

Tongcheng Travel ក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍អនឡាញឱ្យដឹងថា ចំនួនការកក់សំបុត្រយន្តហោះចេញ-ចូលប្រទេសចិនបានស្ទុះងើបឡើងវិញ ក្រោយចិនបិទប្រទេសអស់រយៈពេល៣ឆ្នាំដោយសារជំងឺកូវីដ ។ ជើងហោះហើរចូលប្រទេសចិន រួមមាន Shanghai Nanjing Guangzhou Chengdu និង Nanning រីឯជើងហោះហើរទៅក្រៅប្រទេស គឺស្មើ៥៣ប្រទេសនិងតំបន់ ។How the tourism industry in China is finding new ways to engage customers

តាមទិន្នន័យពី Trip.com Group បង្ហាញថា ជើងហោះហើរមកពីតំបន់ម៉ាកាវរបស់ចិន ហុងកុង បាងកក សិង្ហបុរី និងភ្នំពេញ បានទទួលការពេញនិយមយ៉ាងខ្លាំងសម្រាប់អ្នកដំណើរចិន គិតចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ។ ក្នុងនោះការហោះហើររបស់ក្រុមហ៊ុន Spring Airlines ពីព្រលានយន្តហោះ Shanghai Pu Dong ទៅកាន់ហុងកុង ម៉ាកាវ តូក្យូ និងភូកេត ក្នុងចន្លោះពីថ្ងៃទី២-៨ ខែមករា បានកើនឡើងស្មើដើម ។Things to do in Shanghai | Tourism - Cathay Pacific

ប្រធានវិទ្យាស្ថានស្រាវជ្រាវទេសចរណ៍ចិនថ្លែងថា ទីផ្សារទេសចរណ៍ចេញក្រៅប្រទេស និងចូលប្រទេសរបស់ចិនបានងើបឡើងវិញជាបន្តបន្ទាប់នៅដើមឆ្នាំ២០២៣នេះ ។ ភ្ញៀវទេសចរចូលចិត្តទៅកម្សន្តនៅក្រុមប្រទេសដំបូងដូចជា ជប៉ុន កូរ៉េខាងត្បូង ថៃ ហុងកុង ម៉ាកាវ បន្ទាប់មកទៅអាស៊ីខាងលិច និងអឺរ៉ុប ។

Shen Jia Ni អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវ Ctrip Research Institute សម្លឹងឃើញថា ការជឿជាក់ក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរចិននឹងងើបឡើងវិញយ៉ាងឆាប់រហ័ស ខណៈមានការកែសម្រួលវិធានការទប់ស្កាត់ជំងឺកូវីដ និងនយោបាយធ្វើដំណើរចេញ-ចូលប្រទេសរបស់ចិន ៕

ប្រភព ៖ The Reporters

ក្រសួងសុខាភិបាល ណែនាំឲ្យបញ្ឈប់ការប្រើប្រាស់ឱសថ AMBRONOL SYRUP ជាបន្ទាន់

0

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានណែនាំដល់វេជ្ជបណ្ឌិត ឱសថការី ម្ចាស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រឹះស្ថានលក់ឱសថ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ ឱ្យបញ្ឈប់ការប្រើប្រាស់ឱសថ AMBRONOL SYRUP ជាបន្ទាន់។

យោងតាមសេចក្តិជូនព័ត៌មាន របស់ក្រសួងសុខាភិបាល បានឱ្យថា យោងតាម RAPID ALERT SYSTEM របស់អង្គការសុខភាពពិភពលោក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានរកឃើញថាឱសថ AMBRONOL SYRUP ដែលមានផ្ទុកសារធាតុសកម្មឱសថ Ambroxol Hydrochloride 15mg/5mL ផលិតដោយរោងចក្រផលិតឱសថ MARION BIOTECH PVT. LTD, India (មានលេខឡូតិ៍ AAS2103, AAS2201, AAS2202 និង AAS2204 ដែលកំពុងចរាចរនៅប្រទេស Uzbekistan) មានផ្ទុកសារជាតិគីមី Diethylene Glycol និង Ethylene Glycol លើសកម្រិតបទដ្ឋានស្តង់ដារ អាចបង្កឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កុមារ ឬឈានដល់បាត់បង់ជីវិត ព្រមទាំងមានផលរំខានធ្ងន់ធ្ងរដូចជា៖ ឈឺពោះ ក្អួត រាគ ពិបាកនោម ឈឺក្បាល ស្ថានភាពផ្លូវចិត្តប្រែប្រួល និងវិបត្តិតម្រងនោមស្រួចស្រាល់ដែលអាចបង្កឱ្យស្លាប់បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBx_6nK5hzMuIKWbgmzt3CPPUb27BKUDZU-O56fwYlQp3tKH9zDo5aKpxXsNF8p-BMVx6S7pBEOefaLOkaDR5J2gGo_-Zoek7SjorfZFxAqvlq-i-JS7dpWxsJjOVaaDdQltwYcZ98BNQtsCc11tTLsS0tqvZS4q235hFAjCY5xaz6udr1Pow8fz5b/s1280/photo_2023-01-12_23-07-02.jpg

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ដោយឡែកឱសថ AMBRONOL SYRUP មានលេខឡូតិ៍ AAS2203 កំពុងចរាចរនៅលើទីផ្សារព្រះរាជាណាចក្រកម្ពុជា ដែលនាំចូលដោយគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ Quramax (Cambodia) Limited និងមានអត្តសញ្ញាណ ដូចខាងក្រោម៖

ដែលមានឈ្មោះឱសថ AMBRONOL SYRUP, វេចខ្ចប់ Box/ Bottle, រោងចក្រ MARION BIOTECH PVT.LTD, ក្រុមហ៊ុននាំចូល Quramax (Cambodia) Limited និងមានលេខបញ្ជីកា CAMN 00012IP-20 ដែលផលិតនៅប្រទេសឥណ្ឌា។

ក្រសួងបានឱ្យដឹងថា អនុលោមតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងដើម្បីធានាបាននូវសុវត្ថិភាពដល់អ្នកប្រើប្រាស់ក្រសួងសុខាភិបាលសូមមានវិធានការ ដូចតទៅ៖

ទី១៖ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ Quramax (Cambodia) Limited ដែលបាននាំចូល និងចែកចាយឱសថខាងលើ ត្រូវប្រមូលមកវិញនូវឱសថខាងលើនេះ ពីគ្រឹះស្ថានលក់ឱសថ (ឱសថស្ថាន) នានា ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទី២៖ គ្រប់មន្ទីរពេទ្យរដ្ឋ ឯកជន គ្លីនីក បន្ទប់ពិគ្រោះជំងឺ បន្ទប់ព្យាបាលជំងឺ គ្រប់សេវាសុខាភិបាលផ្សេងៗទៀត និងសាធារណជនត្រូវបញ្ឈប់ការប្រើប្រាស់ឱសថខាងលើ ចាប់ពីថ្ងៃចេញសេចក្តីជូនព័ត៌មាននេះតទៅ។
ទី៣៖ គ្រឹះស្ថានលក់ឱសថ (ឱសថស្ថាន) ទាំងអស់ ត្រូវបញ្ឈប់ការលក់ឱសថខាងលើនេះ ចាប់ពីថ្ងៃចេញសេចក្តីជូនព័ត៌មាន
ទី៤៖ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ឱសថស្ថានឱសថស្ថានរង ទាំងឡាយណាដែលនៅតែបន្តការលក់ឱសថខាងលើនេះ។

ក្នុងករណីបងប្អូនបានប្រទះឃើញឱសថ AMBRONOL SYRUP សូមបងប្អូនប្រញាប់ផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៣៥៥ ១៦១, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9pWgHXDODG9z0in9CrTlWn9C0naAJk2G0iCemHMT10vCO7Qk4qSGn1KI3X8F8EVsHZjAO2rmcrG8slrmaub5gK1y3OZ0aPomYlApHJ4VmmD6eqCO734qXVddzPUwIA0HZDJTrR_LQnu-U3ic2BEGMdaeVSXluROn6fD-s6EuAGrMSSPE0g5vnOl9X/s1280/photo_2023-01-12_23-07-07.jpg

ហាមដាច់ខាត មិនឱ្យមានការដុតផាវ កាំជ្រួចបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម

0

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានហាមមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន និងវៀតណាមនោះទេ។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ខាងមុនេះ។

ក្នុងសេចក្ដីជូនដំណឹងបញ្ជាក់ថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសពិធីបុណ្យនេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជន ក្នុងរាជធានីភ្នំពេញដូចតទៅ៖ចូល​ឆ្នាំ​ចិន​ក្រុង​ដាក់​បម្រាម​ការ​លក់​និង​ដុត​ផាវ​សែន បង្ក​ស្នូរ​ផ្ទុះ​តាម​ផ្លូវ | ភ្នំពេញ ប៉ុស្ដិ៍

ទី១៖ ហាមដាច់ខាត មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត។

ទី២៖ នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ដោយឡែក ការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុត ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ។

៣៖ ចាប់ពីពេលនេះតទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការឱ្យម៉ឹងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។

ទី៤៖ មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវអញ្ជើញបណ្តាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។

ទី៥៖ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ និងអង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការ កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំនេះ ឱ្យមានប្រសិទ្ធភាព។

ទី៦៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋាន យោធភូមិភាគពិសេស ត្រូវចេញបទបញ្ជាឱ្យម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួន ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។

ទី៧៖ ជនណាបំពានលើសេចក្តីណែនាំនេះ ឬប្រព្រឹត្តល្មើសបង្កឱ្យមានចល័ចលក្នុងសង្គម បាត់សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈត្រូវទទួលទោសតាមច្បាប់ជាធរមាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBGratvcbVnTrVetMmaxt9oIWWXBR5ymYSOBKCEabYZJn-bh85fko4ZNF6U3YoId2olz7geUGxnqp8rLPgQKIh62evlQ_qgEaaJ6-BrUA42_6tcwJZMkaA1hzWmmxgB2r1b3RqPp1pdTwoUUiyg97HHrEylad04dCVrt42CEkO-EsMcLBXyyVuEnH9/s1280/photo_2023-01-12_16-14-28.jpg