បរទេស៖ មានករណីនៃការវាយប្រហារនៅក្រសួងការបរទេសនៃទីក្រុងកាប៊ុល ប្រទេសអាហ្វានីស្ថាន ដែលបានសម្លាប់មនុស្សជាង២០នាក់នៅក្នុងហេតុការណ៍នេះ។

នាថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការពីសារព័ត៌មាន BBC បានឱ្យដឹងអំពីវឌ្ឍនភាពបន្ទាប់ពី ការវាយប្រហារ ដោយគ្រាប់បែកអត្តឃាត នៅខាងក្រៅ ក្រសួងការបរទេស អាហ្វហ្គានីស្ថាន ក្នុងទីក្រុងកាប៊ុលនៅម៉ោងប្រហែល ៤:០០ រសៀលថ្ងៃពុធ ទី១១ ខែមករា កន្លងទៅនេះ។
ដែលជាលទ្ធផលមនុស្សយ៉ាងតិច ២០ នាក់បានស្លាប់ ដែលក្នុងនោះមាន ៥ នាក់ជាជនស៊ី វិល និង មានអ្នករងរបួសរាប់សិបនាក់ផ្សេងទៀត។
ជាមួយគ្នានោះមន្ត្រីរដ្ឋាភិបាលតាលីបង់បាននិយាយថា ក្រុមអ្នកវាយប្រហារបានព្យាយាមទម្លុះចូលទៅក្នុងការិយាល័យក្រសួងការបរទេស ប៉ុន្តែមិនបានសម្រេច ហើយសម្រេចចិត្តបំផ្ទុះខ្លួនឯងនៅខាងក្រៅច្រកចូល។
ទោះជាយ៉ាងណាក្រោយកើតហេតុ ក្រុមរដ្ឋអ៊ីស្លាមនៃខេត្ត Khorasan (IS-K) ដែលមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) បានសារភាពថា ខ្លួនគឺជាអ្នកនៅពីក្រោយការវាយប្រហារនេះ។

យ៉ាងណាមិញឧបទ្ទវហេតុនេះបានធ្វើឱ្យប្រជាជនមានការភ័យខ្លាចថា អំពើនេះអាចនឹងមានការវាយប្រហារ និងកើតមានជាបន្តបន្ទាប់ទៀត ព្រោះកន្លែងកើតហេតុជាទីតាំងបណ្ដុំនៃស្ថានទូតបរទេសជាច្រើនរួមទាំងស្ថានទូតទួរគី និងប្រទេសចិនជាដើម៕ ប្រភព៖ Khaosod
.jpg)










