មាន​ទម្លាប់​មួយ​ចំនួន​ដែល​បំផ្លាញ​ដល់​សុខភាព​ស្បែក នាំ​ឲ្យ​រន្ធ​រោម​​លើ​ស្បែក​មុខ​ប្រែ​ជា​រីក​ធំ​។ ​ទាំង​នោះ​ដោយសារ​តែ​កំហុស​ដូច​ខាង​ក្រោម៖

១ ញិចមុន

នៅពេល​អ្នក​ញិច​មុន​មិន​បាន​ត្រឹម​ត្រូវ នឹង​ធ្វើ​ឲ្យ​ស្បែក​ងាយ​ឆ្លង​បាក់តេរី ពិសេស​នៅ​ពេល​មុន​មិន​ទាន់​ទុំ។ ​មេរោគ​នឹង​ចូល​​ដល់​ក្នុង​ស្រទាប់​ស្បែក ធ្វើ​ឲ្យ​​មុន​កាន់​តែ​រីក​ធំ ហើយ​រន្ធ​រោម​នឹង​រីក​ធំ​​ផង​ដែរ។

២ ​ខាត់​ស្បែក​ញឹក​ញាប់

អ្នក​គួរ​តែ​ខាត់​ស្បែក​យ់ាង​តិច​២​ដង​ក្នុង​មួយ​សប្តាហ៍ ព្រោះ​បើ​ខាត់​ច្រើន​ដង​នឹង​ធ្វើ​ឲ្យ​ស្បែក​ស្ងួត។ ស្បែក​មុខ​ដែល​គ្មាន​ជាតិ​ប្រេង​នឹង​ទាក់​ទាញ​ធូលី​ដី​ធ្វើ​ឲ្យ​រន្ធ​រោម​កាន់​តែ​ធំ។ បន្ថែម​ពី​នេះ លាង​មុខ​ច្រើន​ជាង​២​ដង​ក្នុង​មួយ​ថ្ងៃ ក៏​លុប​បំបាត់​ជាតិប្រេង​ពី​ធម្មជាតិ​លើ​ស្បែក​មុខ​ផង​ដែរ។ ដូច្នេះ​ហើយ ស្បែក​ងាយ​នឹង​រងភាព​កខ្វក់​ពី​ខាង​ក្រៅ នាំ​ឲ្យ​រលាក​និង​កើត​មុន។

៣ ​ទុក​ស្បែក​ឲ្យស្ងួត​យូរពេក

ស្បែក​ស្ងួត​ងាយ​ណឹង​ធ្វើ​ឲ្យ​រន្ធ​រោម​រីកធំ​បំ​ផុត ដូច្នេះ​អ្នក​​ត្រូវ​ផ្តល់​សំណើម​ដល់​ស្បែក​របស់​អ្នក​ជាមួយ​ការ​លាប Toner និង​ឡេ​ដែល​សក្តិសម​សម្រាប់​ស្បែក​មុខ​របស់​អ្នក។8 Effective Tips to Get Smooth, Clear Skin | Garnier PH

៤ ​តប់​ម្សៅ​ក្រាស់ៗ​ហើយ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ

​ការ​លាប​ម្សៅ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ពិបាក​បញ្ចេញ​ជាតិ​ប្រេង​ពី​ធម្មជាតិ​។ ដែល​ទាំង​នេះ​ ងាយ​នឹង​កើត​មុន ហើយ​រន្ធ​រោម​ក៏​រីក​ធំ​ទៀត។

៥ ញ៉ាំ​អាហារ​មិន​ល្អ​

សុរា ​អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ ​ជាតិ​ប្រៃ ហិរ និង​ខ្លាញ់ សុទ្ធតែ​ប៉ះ​ពាល់​ដល់​ស្បែក​មុខ។ វា​ធ្វើ​ឲ្យ​ស្បែក​រលាក បញ្ចេញ​ញើស​ច្រើន ​ដែល​អ្នក​គួរ​តែ​ងាក​មក​ញ៉ាំ​បន្លែ ឬ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​វិញ ល្អ​ជាង។

៦ មិន​បាន​ប្រើ​ឡេ​ការពារ​កម្តៅ​ថ្ងៃ

ពន្លឺ​ថ្ងៃ​ធ្វើ​ឲ្យ​ស្បែក​រង​ការ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង ពិសេស​នាំ​ឲ្យ​បាត់​បង់​ខូឡាជែន​ដល់​​ស្បែក​ថែម​ទៀត​ផង ដែល​នាំ​ឲ្យ​ស្បែក​ឆាប់​ជ្រួញ ហើយ​ឡើង​ជា​រន្ធ​រោម​រីក​ធំ​ថែម​ទៀត៕16 Ways To Get Clear, Soft & Radiant Skin! – SkinKraft