បរទេស៖ ណាសាបានរកឃើញភពដែលអាចរស់នៅបានមួយទៀតមានឈ្មោះថា TOI 700 E ដែលមានចម្ងាយប្រហែល ១០០ ឆ្នាំពន្លឺពីផែនដី។

កាលពីពេលថ្មីៗកន្លងទៅនេះ បេសកកម្មអង្កេតផ្កាយរណប Exoplanet Survey (TESS) របស់ NASA បានរបាយការណ៍ ពីការរកឃើញភពមួយបន្ថែមទៀត ដែលត្រូវបានគេរំពឹងថានឹងអាចឱ្យមនុស្សរស់នៅបាន ដែលភពនេះមានទំហំប្រហាក់ប្រហែលនឹងផែនដី និងប្រហែល ១០០ ឆ្នាំពន្លឺ ឬចម្ងាយ 9.46 ពាន់ពាន់លានគីឡូម៉ែត្រពីផែនដី។
ដោយភពនេះមានឈ្មោះថា TOI 700 E ឬ ផ្កាយ អ៊ី (e) ដែលជាភពថ្មីមានទំហំប្រហែល ៩៥ភាគរយនៃទំហំផែនដី។
គួរបញ្ជាក់ថានៅដើមឆ្នាំ ២០២០ គេក៏បានរកឃើញភពមួយ ដែលមានឈ្មោះថា TOI 700 D ឬផ្កាយ ឌី(D ) ជាមួយនឹងក្ដីសង្ឃឹមថា ភពនេះអាចឱ្យមនុស្សរស់នៅបានផងដែរ។
ពិតណាស់ភព ដែលទើបរកឃើញថ្មីទាំងពីរ TOI 700 E និង TOI 700 D ដែលបានរកឃើញពីមុន ទាំងអស់គឺជាភពដែលវិលជុំវិញតារា Dwarf Star ដែលជាប្រភេទផ្កាយមួយ ជាមួយនឹងចម្ងាយមួយដ៏សមស្រប ដែលនេះអនុញ្ញាតឱ្យទឹកនៅលើភពនោះនៅតែមានលក្ខណៈរាវ និងមិនមានការហួតចេញពីកំដៅនៃភព Dwarf Star នោះឡើយ ដែលបង្ហាញថាភពទាំងពីរនេះអាចរស់នៅបាន។
ក្នុងនោះអ្នកវិទ្យាសាស្ត្រ បានបង្ហាញបន្ថែមថា ភព TOI 700 D ត្រូវចំណាយពេល ៣៧ ថ្ងៃ និង ភព TOI 700 E ត្រូវចំណាយពេល ២៨ ថ្ងៃដើម្បីគោចរជុំវិញភព Dwarf Star ដែលនេះមានន័យថាភព TOI 700 E នៅជិតភព Dwarf Star ជាងភព TOI 700 D ។
ទោះជាយ៉ាងណា ណាសាក៏បានបង្ហាញ និងបញ្ជាក់ផងដែរថា នៅក្នុងប្រព័ន្ធនៃភព Dwarf Star មិនមែនមានតែភព TOI 700 D និង ភព TOI 700 E នោះទេ ប៉ុន្តែកាលពីកន្លងមកក៏អ្នកវិទ្យាសាស្ត្របានរកឃើញភពចំនួន ពីរផ្សែងទៀតដែលមានឈ្មោះថា TOI 700 B និងភព TOI 700 C ដែលទំហំ ២.៥ដងនៃផែនដី និងវិលនៅក្នុងគន្លងនៃភព Dwarf Starដូចគ្នា ដែលស័ក្តិសមសម្រាប់ជីវិតរស់នៅ បើទោះបីភពទាំងពីរនេះមានចម្ងាយឆ្ងាយពីភព Dwarf Star ជាងភព TOI 700 E ក៏ដោយ៕ ប្រភព៖ pptvhd36











