Home Blog Page 1887

អង់គ្លេសជំរុញឲ្យអាល្លឺម៉ង់ អនុញ្ញាតដល់ប្រទេសផ្សេង បញ្ជូនរថក្រោះ Leopard II ទៅឲ្យអ៊ុយក្រែន

0

រាជធានីឡុងដ៍៖ ស្របពេលបណ្ដាប្រទេសបស្ចិមលោកមួយចំនួន កំពុងតែត្រៀមខ្លួន បញ្ជូនរថក្រោះរបស់អាល្លឺម៉ង់ ទៅជួយដល់អ៊ុយក្រែន នោះ រដ្ឋមន្រ្ដីក្រសួងការពារជាតិចក្រភពអង់គ្លេស ក៏បានបង្ហាញនូវការរិះគន់យ៉ាងខ្លាំង ដល់ប្រទេសមហាសេដ្ឋកិច្ចកំពូលរបស់អឺរ៉ុបមួយនេះ ជុំវិញភាពស្ទាក់ស្ទើររបស់ក្រុងប៊ែរឡាំង នៅក្នុងការបញ្ជូនរថក្រោះដ៏ទំនើប ទៅជួយដល់ក្រុងកៀវ។

សារព័ត៌មាន Telegraph របស់ចក្រភពអង់គ្លេស បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៦ ខែមករា ថា លោក បែន វ៉ាលឡេស (Ben Wallace) រដ្ឋមន្រ្ដី ក្រសួងការពារជាតិចក្រភពអង់គ្លេស បានចូលរួមអំពាវនាវដល់ក្រុងប៊ែរឡាំង សុំឲ្យបញ្ជូនរថក្រោះដ៏ទំនើប Leopard II (ឡេអូផាដ ២) ផលិតនៅក្នុងប្រទេសអាល្លឺម៉ង់ បញ្ជូនទៅកាន់អ៊ុយក្រែន។ ការអំពាវនាវរបស់លោករដ្ឋមន្រ្ដី បានកើតឡើង ស្របពេលចក្រភពអង់គ្លេស បានប្រកាសផ្ដល់ជំនួយយោធាថ្មី ជួយដល់ក្រុងកៀវ។Slovakia is to receive Leopard 2 A4 tanks | CZDEFENCE - czech army and defence magazine

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិចក្រភពអង់គ្លេស បានចូលរួមចុះបញ្ជីឈ្មោះ សម្រាប់ការអំពាវនាវ ដល់ប្រទេសអាល្លឺម៉ង់ ដើម្បីអនុញ្ញាត ដល់បណ្ដាប្រទេសផ្សេងៗទៀត បញ្ជូនរថក្រោះ Leopard II ទៅកាន់ប្រទេសអ៊ុយក្រែន។ ជាមួយនឹងការអំពាវនាវនោះ លោក Ben Wallace ថែមទាំងបានជំរុញឲ្យក្រុងប៊ែរឡាំង បើកភ្លើងខៀវ អនុញ្ញាតដល់រថក្រោះ Leopard II ត្រូវបរិច្ចាគ ជួយដល់អ៊ុយក្រែន។

ស្របគ្នានេះដែរ ប្រមុខការពារជាតិចក្រភពអង់គ្លេស បានបញ្ជាក់ ថា ក្រុងឡុងដ៍ បានសន្យាផ្ដល់រថក្រោះ ប្រភេទ Challenger 2 ចំនួន១៤គ្រឿង និង ប្រព័ន្ធកាំភ្លើងធំបាញ់ ចម្ងាយឆ្ងាយ ជួយដល់អ៊ុយក្រែន។ ជំនួយយោធារបស់បស្ចិមលោក នឹងជួយដល់ក្រុងកៀវ ឲ្យឆាប់ទទួលបានជ័យជម្នះ។

ទន្ទឹមនឹងការផ្ដល់រថក្រោះ និង កាំភ្លើងធំ AS-90 នោះ លោក Wallace បានសន្យា ថា គ្រាប់រ៉ុក្កែតណែនាំផ្លូវជាក់លាក់ រាប់រយគ្រាប់ និង គ្រាប់សម្រាប់ប្រព័ន្ធការពារដែនអាកាស នឹងត្រូវបានបញ្ជូន ក៏ដូចជា ការចំណាយលុយ ចំនួន២០លានផោន (លុយអង់គ្លេស) ឬស្មើនឹងប្រហែលជាង២៤,៣លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ទិញយន្តហោះគ្មានមនុស្សបើក ឬដ្រូន នាំទៅផ្គត់ផ្គង់ ដល់កងទ័ពការពារទឹកដីអ៊ុយក្រែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-bMR1mNv-EAswYR4Ydibw-Z5FuqH7AJ5N0UYwJqhyYaZM0A-Ciw0W9zFjfOXQDnJSrmRLG1p9xtJKH3d1X-IMwqojASaeRrHUUs0UGrWxKuXYYd0a1Yrq7BNPE2UlI4u3VcqJZ6X25cpMqbt2YLJUs-tkEyHvZFJxlvrlvvRcRpUQ9JCoiMbztAfF/s557/photo_2023-01-17_12-21-17.jpg

លោករដ្ឋមន្រ្ដីក្រសួងពារជាតិ បានសង្កត់ធ្ងន់ ថា កញ្ចប់ជំនួយយោធាទាំងនេះ ត្រូវគេរំពឹង ថានឹងត្រូវពង្រឹង ដោយគ្រឿងបរិក្ខារ មកពីប្រទេសផ្សេងៗទៀត។ នេះមានន័យ ថា អ៊ុយក្រែន អាចវាយបក និង ទប់ទល់ រហូតឈានដល់ការបណ្តេញកម្លាំងទាហានរុស្ស៊ី ចេញអស់ពីប្រទេស»។

ថ្លែងទៅកាន់រដ្ឋសភា លោករដ្ឋមន្រ្ដី បានទទួលស្គាល់ អំពីការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅក្នុងរយៈពេល៤សប្ដាហ៍កន្លងមកនេះ។ ចំណែកទាហានរុស្ស៊ី នៅតែបន្ដវាយប្រហារ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងប្រទេសអ៊ុយក្រែន។

ជាមួយនឹងការអំពាវនាវនេះ លោករដ្ឋមន្រ្ដីក្រសួងការពារជាតិចក្រភពអង់គ្លេស ក៏បានរិះគន់ដល់ភាពស្ទាក់ស្ទើររបស់អាល្លឺម៉ង់ នៅក្នុងការបញ្ជូនរថក្រោះ ផលិតនៅក្នុងប្រទេសមួយនេះ សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។ លោករដ្ឋមន្រ្ដី បានជំរុញដល់ក្រុងប៊ែរឡាំង ជាអ្នកផលិតរថក្រោះ ត្រូវផ្ដល់ការអនុញ្ញាតដ៏ចាំបាច់ សម្រាប់ធ្វើឲ្យប្រទេសចំនួន១៤ផ្សេងទៀត ដែលប្រើប្រាស់រថក្រោះ Leopard II អាចបញ្ជូនទៅឲ្យក្រុងកៀវ វាយបណ្ដេញទាហានរុស្ស៊ី ឲ្យចេញពីប្រទេសរបស់ពួកគេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkfr5IimYrBd8ZWn_SV88ZgEjfb6pGR1yh2fFap6qZyvBcuVwYl3qCdubA4CEoxsQSkgpNXMtgl53Qoxq3G4RXJ6r1p4YfhoHjm14dgb_nd_Dli4mNzHeJZ7jvMdxVN9jDRw9g6lmUwMvnFcfY2Q1FQGq4Nci8VQmlMk6qc059YUZlSBuAKN5hJ4We/s1042/photo_2023-01-17_08-49-34.jpg

ដែលចាប់អារម្មណ៍! មានប្រទេសជាង២០០លើលោក ហេតុអ្វីលិខិតឆ្លងដែន មានតែ៤ពណ៌?

0

​លិខិត​ឆ្លង​ដែន​ ​ឬ Passport ​គឺ​​​ជា​​លិខិត​ស្នាម​​សំខាន់​បំផុត​មួយ​​​ ដែល​អាច​ឱ្យអ្នក​​​​ធ្វើ​ដំណើរ​ទៅ​កាន់​​ប្រទេស​ដទៃ​បាន។ ​លោក​អ្នក​ប្រហែល​​​​ធ្លាប់​បាន​កត់​ចំណាំ​ខ្លះ​​អំពី​ពណ៌ ​ខណៈ​រង់​ចាំ​​​ពិនិត្យ​​​លិខិត​​ឆ្លង​ដែន​ ដែល​មាន​ចំនួន​ពណ៌​ពីរ​បី​ប៉ុណ្ណោះ។

ជាទូទៅ​​លិខិត​​​ឆ្លង​ដែន​​​​​នៅ​​ទូទាំង​ពិភព​លោក​​មាន​តែ​ពណ៌​ក្រហម​ ​បៃតង ខៀវ ​និង​​ខ្មៅ​ប៉ុណ្ណោះ ​​ដែល​ជា​ពណ៌​សំខាន់​ជាង​គេ។ ​ប៉ុន្តែ​​​​ពណ៌​ទាំង​ ៤​នេះ​​ត្រូវ​បាន​បំបែក​​ទៅ​​​ជា​​ពណ៌​ស្រាល ​ឬ​ដិត​​​​បន្ត​ទៀត។

​​​ដំណើរ​ការ​ជ្រើស​រើស​ពណ៌​

​​​ការ​ជ្រើស​រើស​​មាន​​វិធី​​ជាច្រើន​​ទៅ​តាម​ប្រទេស​​ ​ដូច​ជា​​បណ្ដា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​ពណ៌​​ឈាម​ជ្រូក​ ​ដែល​​​គេ​យល់​ថា​ភាគ​ច្រើន​​មក​ពី​ប្រទេស​ទាំង​នោះ​ធ្លាប់​​​​​​មាន​ប្រវត្តិ​​​ជា​ប្រទេស​កុម្មុយនិស្ត​កាល​ពី​អតីតកាល​។​ ឯ​ពណ៌​លិខិត​ឆ្លង​ដែន​ពណ៌​ខៀវ​​ជា​ទូទៅ​​​ជា​និមិត្ត​រូប​ប្រទេស​ទើប​កើត​ ដូច​ជា​អាមេរិក​ខាង​ជើង ​អាមេរិក​ខាង​ត្បូង និង Oceania​ ជា​ដើម។

​ចំណែក​ប្រទេស​​​​​ប្រកាន់​ជំនឿ​​ខ្លាំង​ ​ភាគ​ច្រើន​​​​សាសនា​ឥស្លាម ​ប្រើ​លិខិត​ឆ្លង​ដែន​​ពណ៌​​បៃតង​ ​​ដោយ​សារ​​​​ជា​ពណ៌​សំខាន់​សម្រាប់​​សាសនា​ពួកគេ។ ពណ៌បៃតង​ ក៏​ជា​ពណ៌​​សំណព្វ​ចិត្ត​របស់​​ព្រះ​ Prophet Muhammad ​​ជា​​និមិត្ត​រូប​នៃ​ជីវិត និង​ធម្មជាតិ។ ​ប្រទេស​ឥស្លាម​​​ប្រើ​ពណ៌​នេះ​ ​​ភាគច្រើន​​​​នៅ​មជ្ឈិមបូព៌ា។What's the Meaning Behind Passport Colors? | Passport Health

ចំណែក​ប្រទេស​​​ផ្សេង​ទៀត​ ​​​ជ្រើស​រើស​ពណ៌​​​​ដើម្បី​​​ឆ្លុះ​បញ្ចាំង​​ពី​អត្តសញ្ញាណ​ និង​អត្តចរិត​ជាតិ​សាសន៍​ខ្លួន​​​ ដូច​​ជា​ប្រទេស​ស្វីស​​​ប្រើ​ក្រហម​​ឆើត​។ ​ឯ​សហរដ្ឋ​អាមេរិក​ ​ត្រូវ​គេ​​កត់​​សម្គាល់​ថា​ ​បាន​ដូរ​ពណ៌​លិខិត​ឆ្លង​ដែន​​ជា​ច្រើន​ដង ដូច​ជា​ក្រហម​ បៃតង និង​ឥឡូវ​ខៀវ។

បើ​និយាយ​ពី​ការ​រចនា​រូបរាង​តាម​ប្រទេស​នីមួយ​ៗ​​វិញ​​ គេ​មិន​បាន​ឃើញ​មាន​​ការ​ផ្លាស់ប្ដូរ​​ច្រើន​​ឡើយ ​នៅ​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ៕

តុលាការឥណ្ឌូនេសុី ចាប់ផ្តើមសវនការកាត់ទោស ករណីរត់ជាន់គ្នាស្លាប់មនុស្ស ១៣៥នាក់

0

តុលាការនៅឥណ្ឌូណេស៊ី កាលពីថ្ងៃចន្ទ បានចាប់ផ្តើមការកាត់ក្តី លើមន្ត្រីប៉ូលីស និងអ្នករៀបចំការប្រកួតបាល់ទាត់ដោយចោទប្រកាន់ពីបទធ្វេសប្រហែសព្រហ្មទណ្ឌ ចំពោះតួនាទីរបស់ពួកគេនៅក្នុងការរត់ជាន់គ្នានៃកីឡដ្ឋានបាល់ទាត់ដ៏សាហាវបំផុតមួយក្នុងពិភពលោក នៅកោះជ្វា កាលពីខែតុលា។Police officers in court next to a video screen as the trial of five police officers and match officials begins in Surabaya, Indonesia.

គួររម្លឹកថា មានមនុស្ស១៣៥នាក់បានស្លាប់ បន្ទាប់ពីការប្រកួតបាល់ទាត់ នៅកីឡដ្ឋាន កាន់ជូរូហាន (Kanjuruhan) ក្នុងទីក្រុង ម៉ាឡាង (Malang) កោះជ្វាខាងកើត ដែលបង្កឱ្យមានចម្ងល់អំពីការផ្តល់សុវត្ថិភាព និងការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដែលជាវិធានការគ្រប់គ្រងហ្វូងមនុស្ស ដែលត្រូវបានហាមឃាត់ដោយស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) ។Rini Hanifah sitting on a wooden bench outside the Surabaya court holding a picture of her son Agus Riyansah who died in the October stampede. Rini is with a friend and she is crying.

តុលាការក្នុងទីក្រុង ស៊ូរ៉ាបាយ៉ា (Surabaya ) បើកសវនាការលើការចោទប្រកាន់លើមនុស្ស ៥នាក់ រួមទាំងមន្ត្រីប៉ូលិសបីនាក់ និងមន្ត្រីសន្តិសុខម្នាក់ និងអ្នករៀបចំការប្រកួត។ បើរកឃើញថាមានទោសមែន ពួកគេប្រឈមនឹងការជាប់ពន្ធនាគារអតិបរមា រយៈពេល ៥ឆ្នាំ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យតុលាការ លោក អាហ្គុង ប្រាណាតា (Agung Pranata) បាននិយាយថា ការជំនុំជម្រះកំពុងត្រូវបានធ្វើឡើងតាមរយៈវីដេអូ ដោយសារការព្រួយបារម្ភផ្នែកសន្តិសុខ៕Indonesian Soccer Tragedy: Fans Fled as Police Fired Tear Gas, Causing  Deadly Rush For Exits - The New York Times

ប្រភព៖ AL Jazeera

រាប់ចាប់ពីឆ្នាំ២០០០ នេប៉ាល់ធ្លាក់យន្តហោះចំនួន១៨ដង រហូតគេចាត់ទុកជាប្រទេសគ្រោះថ្នាក់ផ្នែកអាកាសចរ​ច្រើនជាងគេលើពិភពលោក

0

បរទេស៖ ក្រោយពីមានករណីនៃការធ្លាក់យន្តហោះ Yeti Airlines ដែលបានសម្លាប់មនុស្សចំនួន៧០នាក់នៅក្នុងប្រទេសនេប៉ាល់ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនិងឧបទ្ទវហេតុដ៏រន្ធត់នេះ។

ទោះជាយ៉ាងណាបញ្ហានៃគ្រោះថ្នាក់នេះមិនមែនជាលើកទីមួយសម្រាប់ប្រទេសមួយនេះ ដោយសារតែហានិភ័យនៃគ្រោះថ្នាក់យន្តហោះហាក់ដូចជាខ្ពស់ជាងគេសម្រាប់ប្រទេសនេប៉ាល់ ដែលត្រូវបានគេទទួលស្គាល់ថាជា “ប្រទេសគ្រោះថ្នាក់បំផុតរបស់ពិភពលោកដែលមានហានិភ័យធ្លាក់យន្តហោះខ្លាំង បំផុតក្នុងពិភពលោក។

ពិតណាស់ឧស្សាហកម្មអាកាសចរណ៍របស់នេប៉ាល់បានរីកចម្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែក្ដី បារម្ភពីសុវត្ថិភាពដោយសារតែខ្វះការហ្វឹកហ្វឺន និង ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ភាគច្រើនខ្វះសមត្ថភាពថែទាំយន្តហោះហើយជារឿយៗតែងប្រើម៉ាស៊ីនដែលមានអាយុកាលសេវាកម្មយូរ បង្កើនហានិភ័យបំផុត។

លើសពីនេះអ្នកជំនាញបញ្ជាក់ថា កត្តាដែលរួមចំណែកញឹកញាប់ក្នុងការធ្លាក់យន្តហោះនៅប្រទេសនេប៉ាល់ គឺអាកាសធាតុមិនល្អ បណ្ដាលឱ្យការមើលឃើញទាប និងភាគច្រើនប្រទេសនេះជាតំបន់ភ្នំ ដោយនៅលើពិភពលោកមានភ្នំខ្ពស់បំផុតចំនួន ១៤ ដែលក្នុងនោះមាន ៨ ភ្នំទៅហើយដែលមានទីតាំងនៅប្រទេសនេប៉ាល់ ក្នុងនោះរួមទាំងភ្នំ Everest ដោយភ្នំទាំងនេះធ្វើឲ្យអាកាសយានិកពិបាកក្នុងការធ្វើដំណើរ ជាពិសេសក្នុងអំឡុងពេលអាកាសធាតុអាក្រក់ រហូតបណ្ដាលឱ្យយ៉ាងហោចណាស់នឹងមានការធ្លាក់យន្តហោះមួយ ស្ទើរតែរៀងរាល់ឆ្នាំនៅក្នុងប្រទេសមួយនេះ។

បញ្ហានេះបានធ្វើឱ្យសហភាពអឺរ៉ុបហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍របស់នេប៉ាល់ទាំងអស់មិនឱ្យហោះហើរចូលទៅក្នុងដែនអាកាសរបស់ខ្លួនដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព។

ទាក់ទងនិងនឹងហានីភ័យខាងលើ របាយការពិភពលោកបានបង្ហាញឱ្យដឹងថា បើរាប់ចាប់តាំងពីឆ្នាំ ២០០០ មកមានការធ្លាក់យន្តហោះនៅនេប៉ាល់ចំនួន ១៨ ដង ដែលមានអ្នកស្លាប់សរុបជាង ៣៤០ នា

ក់។

ដោយការធ្លាក់យន្តហោះចំនួន ១៨ ដងនោះរួមមានៈ

ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០០០ – យន្តហោះ Royal Nepal Airlines បានធ្លាក់នៅភាគខាងលិចប្រទេសនេប៉ាល់ អ្នកស្លាប់ ២៥ នាក់។

ថ្ងៃទី ១៧ ខែកក្កដាឆ្នាំ ២០០២ – ធ្លាក់យន្តហោះនៅភាគខាងលិចប្រទេសនេប៉ាល់សម្លាប់មនុស្ស ៤ នាក់។

ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០០២ – យន្តហោះ Shangri La Air បានធ្លាក់នៅលើភ្នំ ស្លាប់១៨នាក់។

ថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០០៤ – យន្តហោះដឹកទំនិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Yeti សមាជិកនាវិក ៣ នាក់ត្រូវបានសម្លាប់

ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០០៦ – យន្តហោះ Yeti Airlines បានធ្លាក់មុនពេលចុះចត ស្លាប់៩នាក់។

ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០០៨ – ការធ្លាក់ឧទ្ធម្ភាគចក្របានសម្លាប់មនុស្ស ១០ នាក់ក្នុងនោះ ៤ នាក់ជាបុគ្គលិកអង្គការសហប្រជាជាតិ។

ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០០៨ដូចគ្នា – យន្តហោះតូចមួយបានធ្លាក់នៅភាគឦសានប្រទេសនេប៉ាល់  យ៉ាងហោចណាស់មនុស្ស ១៨ នាក់បានស្លាប់។

ថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០១០ – យន្តហោះធុនតូច Agni Air បានធ្លាក់ដោយសម្លាប់មនុស្ស ១៤ នាក់។

ថ្ងៃទី ១៦ ខែធ្នូឆ្នាំ ២០១០ – យន្តហោះតូចមួយបានធ្លាក់ចូលទៅក្នុងជើងភ្នំហិម៉ាឡៃយ៉ា អ្នកស្លាប់ចំនួន២២នាក់។

ថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០១១ – យន្តហោះតូចមួយបានធ្លាក់នៅជិតរដ្ឋធានីនៃប្រទេសនេប៉ាល់ មនុស្ស ១៩ នាក់បានស្លាប់។

ថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០១២ – យន្តហោះ propeller បានធ្លាក់ សម្លាប់មនុស្ស ១៩នាក់។

ថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០១៤ – យន្តហោះតូចមួយរបស់ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់បានធ្លាក់ ស្លាប់១៨នាក់។

ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៦ – យន្តហោះធុនតូច Tara Air បានធ្លាក់ អ្នកស្លាប់ចំនួន២៣នាក់។

ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៦ – យន្តហោះធុនតូចមួយគ្រឿងដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Kathmandu Airlines បានធ្លាក់សម្លាប់មនុស្សពីរនាក់។

ថ្ងៃទី ១២ ខែមីនាឆ្នាំ ១០១៨ – យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ US-Bangla បានធ្លាក់មុនពេលចុះចតដោយសម្លាប់មនុស្ស ៥១នាក់ និង 20 នាក់នៅរស់រានមានជីវិត។

ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩ – ឧទ្ធម្ភាគចក្រធ្លាក់នៅភាគខាងកើតប្រទេសនេប៉ាល់ មនុស្ស ៧ នាក់បានស្លាប់រួមទាំងរដ្ឋមន្ត្រីទេសចរណ៍នេប៉ាល់ម្នាក់ផងដែរ។

ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២២ – យន្តហោះ Tara Air បានធ្លាក់បន្ទាប់ពីហោះចេញពី Pokhara  អ្នកដំណើរ ២២ នាក់បានស្លាប់

ថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២៣ថ្មីនេះ ដោយយន្តហោះ Yeti Airlines បានធ្លាក់សម្លាប់មនុស្ស ៧០ នាក់ និង២ នាក់កំពុងបាត់ខ្លួន៕ ប្រភព៖ pptvhd36

 

 

កំណើននៃការនាំចេញឧស្ម័នរាវរបស់អាមេរិកក្នុងរយៈពេល១១ខែចុងក្រោយនេះ

0

សហរដ្ឋអាមេរិក ៖ គណៈកម្មការអឺរ៉ុបបានបង្ហាញរបាយការណ៍មួយថា អាមេរិកបាននាំចេញឧស្ម័នធម្មជាតិរាវ (LNG) ទៅកាន់សហភាពអឺរ៉ុប (EU) កើនឡើងទ្វេដងក្នុងរយៈពេល១១ខែដំបូងឆ្នាំ២០២២ (ចាប់ពីខែមករា ដល់ខែវិច្ឆិកា) បើធៀបនឹងឆ្នាំ២០២១ ។

ជាមួយគ្នានេះ សហភាពអឺរ៉ុបបាននាំចូលឧស្ម័នធម្មជាតិរាវចំនួន៥២.០០០លានម៉ែត្រគូបពីអាមេរិកតាំងពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ បើធៀបនឹងឆ្នាំ២០២១ សហភាពអឺរ៉ុបនាំចូលឧស្ម័នធម្មជាតិ LNG ចំនួន២២.០០០លានម៉ែត្រគូប ។Gas gap in Europe drives U.S. LNG exports to record high | Reuters

សហភាពអឺរ៉ុបបានធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិកកាលពីឆ្នាំមុន ដើម្បីបង្កើនការនាំចូលឧស្ម័នធម្មជាតិ LNG បន្ទាប់ពីសហភាពអឺរ៉ុបសម្រេចចិត្តកាត់បន្ថយការទិញឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ី ។ ក្រៅពីនេះ កាលពីខែធ្នូឆ្នាំមុន អាល្លឺម៉ង់ជាអ្នកប្រើប្រាស់ឧស្ម័នធម្មជាតិច្រើននៅសហភាពអឺរ៉ុប បានបើកឱ្យប្រើប្រាស់ស្ថានីយទទួលឧស្ម័នធម្មជាតិអណ្តែតទឹកដំបូងគេ ហើយកាលពីដើមខែមករាឆ្នាំនេះ ស្ថានីយខាងលើរបស់អាល្លឺម៉ង់បានទទួលនាវាផ្ទុកហ្គាស LNG ពីអាមេរិក ។

សារព័ត៌មាន Bloomberg រាយការណ៍ថា តម្រូវការប្រើប្រាស់ថាមពលបានកើនឡើងនៅអឺរ៉ុប ដែលធ្វើឱ្យអាមេរិកនាំចេញឧស្ម័នធម្មជាតិ LNG កើនឡើងនៅឆ្នាំ២០២២ ហើយអាមេរិកបានក្លាយជាអ្នកនាំចេញឧស្ម័នធម្មជាតិ LNG ដ៏ធំក្នុងពិភពលោក ។US LNG exports to Europe: Biden faces climate dilemma

ទីភ្នាក់ងារព័ត៌មានថាមពលសហរដ្ឋអាមេរិកថា ក្នុងរយៈពេល៩ខែដំបូងឆ្នាំ២០២២ អាមេរិកបាននាំចេញឧស្ម័នធម្មជាតិរាវ និងបង្កើតប្រាក់ចំណូលចំនួន៣៥.០០០លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ទទួលបានប្រាក់ចំណូល៨៣០០លានដុល្លារអាមេរិក ។

អ្នកវិភាគរបស់ Kpler ជាក្រុមហ៊ុនវិភាគទិន្នន័យរបស់សហភាពអឺរ៉ុបប៉ាន់ស្មានថា ការនាំចេញឧស្ម័នធម្មជាតិ LNG របស់អាមេរិកនឹងលូតលាស់ជាបន្តបន្ទាប់នៅឆ្នាំ២០២៣នេះ ស្របតាមតម្រូវការរបស់អឺរ៉ុបដើម្បីមានថាមពលប្រើប្រាស់គ្រប់គ្រាន់ក្នុងរដូវត្រជាក់ ៕

ប្រភព ៖ TNN World

ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយឱសថឈ្មោះ Yasmin ដែលគ្មានគ្មានការទទួលស្គាល់ពីក្រសួង

0

ភ្នំពេញ៖ ក្រសួងសុខាភិបាលពិនិត្យឃើញមានគណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ MaLy HG ធ្វើការផ្សព្វផ្សាយ ចែកចាយ និងលក់ ឱសថ Yasmin®គ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល ស្រដៀងនឹងឱសថឈ្មោះ Yasmin® មានលេខបច្ឆិកា CAM R 4496IP-4()7 ដែលចែកចាយដោយក្រុមហ៊ុន DKSH (Cambodia) Ltd។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យ រាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ញិកាពីក្រសួងសុខាភិបាល។ ដូច្នេះសូមប្រជាពលរដ្ឋមុននឹងទិញឱសថគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត បញ្ញិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ ក្រុមហ៊ុន ២-ផ្នែកខាងក្រោមមានលេខបញ្ញិកា ដូចមានគំភ្ជាប់មកជាមួយ។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ឱសថដែល គា្មនលេខបញ្ញិកាខាងលើ ជាបន្តទៀត ព្រោះឱសថនេះមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ ហើយអាចជាឱសថក្លែងក្លាយ បណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។ ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ឱសថគ្មានលេខបញ្ញិកាខាងលើ រួមទាំងជនពាក់ព័ន្ធ ដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ឱសថខាងលើនេះជាបន្ទាន់។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយ ឬលក់ឱសថគ្មានលេខបញ្ញិកា ឱសថក្លែងក្លាយ និងជនពាក់ព័ន្ធដទៃទៀតទៅ តាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ឱសថដែលគ្មានលេខបញ្ជីកា សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន និងត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿង សំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១២ ៩០៤ ៣៨៥, ០១២ ៩៨៣៣៣៤, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦,០១៧ ៨៦៦ ៧៦០៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJwSRXZTFy6Mqj9NeUTeOrOhrpevr2MWxvKMeNReji6ikzW4rGtZJM8qWY_qAYQbh8kIPhBlV9A50N_jTVIglzwM5jokxZ5qghpqGUuPJBsTtaEKMYM4dnTNatA_GwnL-xRvjlbW_2gvPt7L49XQsB_ljasUa9DF9EmZLB1WiZlhU2aRzYV-QIQge-/s960/photo_2023-01-17_11-25-25%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjioUkZJOAYg-s2vETtpMET7PIkHLu0h4t-ZRi_0H3vtZdzFj1Eb66fFP-Mp0c2vFmnssnz6hNV1Th74nlX--LffLRQAmk43ZXlZFTtNznw92MYIQJW61Q2PTuaUl_v-Pm-Go3s1l7TNXChDSItp-tpWju__WK5HxQLrDA9Ec2zQefndEe2NZzLEUQv/s1280/photo_2023-01-17_11-25-23.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHgnD9Du4RH8Oitnkz4Pk-DKD49Mn_zDfcUkZW5X4BDTaaFB34P5jRf4XLD7us07NQCqWZMLBgtqrnbrmyJwrr0F9VWUPdlZt-Ohb820LUKwYFWvbTDHtS1s5A8rd3K8UyfwxCtw1R1VRLR1gEYO_FLsnM45SZGJDjZwr9ij43JZM1JSheLFoh86MK/s1280/photo_2023-01-17_11-25-24.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgouVruyAniQukeQyEo4AY2HSugoYXVylHlgOqadzh0SwzoCwgFDGlQv74uskjAGF-QkVNbPoIwLs2rQgse9hhjMBvjT0q-c34nyGSNi49Pp9ChitOXARan1tyQVDNj3uV4xJiAdA9E5HPgtgfboLAi92Sp9ZLnHbfvYXr2buX25WYa4XlLr3VBlQsc/s1280/photo_2023-01-17_11-25-25.jpg

ការប្រកបអាជីវកម្មតូច-ធំក្តីរបស់ជនបរទេសនៅប្រទេសថៃ ដាច់ខាតត្រូវតែសុំការអនុញ្ញាត

0

ប្រទេសថៃ ៖ នាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មបាននិយាយថា ជនបរទេសមកប្រកបរបរលក់ម្ហូបអាហារ និងភេសជ្ជៈនៅប្រទេសថៃ ត្រូវតែទទួលបានការអនុញ្ញាតជាមុនសិន បើរំលោភច្បាប់ គឺត្រូវជាប់គុកមិនលើសពី៣ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី១០ម៉ឺនបាត ទៅ១លានបាត ឬទាំងជាប់គុក ទាំងពិន័យប្រាក់ ។

គេសង្កេតឃើញថា មានជនជាតិចិនបើកហាងលក់ម្ហូបអាហារនៅផ្លូវយ៉ាវរ៉ាត់ ទីក្រុងបាងកក ពួកគេកាន់ទិដ្ឋាការភ្ញៀវទេសចរប៉ុណ្ណោះ ប៉ុន្តែពួកគេបានមកប្រកបអាជីវកម្មច្រើនយ៉ាងនៅប្រទេសថៃ ហើយផលប៉ះពាល់ គឺប្រាក់បាតនឹងចែកចាយទៅក្នុងប្រទេសថៃកាន់តែតិច ។Foreign ownership of a Thailand company - Thai partner mandatory?

លើសពីនេះ ជនជាតិថៃដែលប្រកបអាជីវកម្មនានានឹងជួបបញ្ហារយៈពេលយូរ ខណៈអ្នកលក់ដូរចិនទាំងនេះចាយវាយប្រាក់បាតជាមួយជនជាតិចិនគ្នាឯង ហើយពួកគេអាចបើកបញ្ជីធនាគារបាន ប៉ុន្តែមិនដឹងថា ពួកគេផ្ញើប្រាក់ទៅប្រទេសចិនឬយ៉ាងណា តែពួកគេមិនបានបង់ពន្ធដូចអ្នកប្រកបរបរក្នុងប្រទេសទេ ។

កាលពីថ្ងៃទី១៥ ខែមករា លោក ថាក់សុផុល ថងសុបុត អគ្គនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មនៃក្រសួងពាណិជ្ជកម្ម ថ្លែងថា យោងតាមច្បាប់ការប្រកបអាជីវកម្មរបស់ជនបរទេស ឆ្នាំ១៩៩៩ គឺជនបរទេសដែលប្រកបមុខរបរលក់អាហារ និងភេសជ្ជៈ ត្រូវទទួលការអនុញ្ញាតពីអគ្គនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មសិន ។Where Do British Expats Live In Thailand? | Adam Fayed

កន្លងមក អគ្គនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មបានសហការគ្នាជាមួយក្រសួងការងារ ចុះពិនិត្យមើលអ្នកប្រកបមុខរបរនេះតាមទីកន្លែងនានា ហើយបើរកឃើញថា មានជនបរទេសមករកស៊ីគ្មានការអនុញ្ញាតនោះ គឺពួកគេនឹងខុសច្បាប់របស់ក្រសួងការងារ និងក្រសួងពាណិជ្ជកម្ម ហើយក្នុងករណីជនជាតិថៃចុះឈ្មោះនៅក្រសួងពាណិជ្ជកម្មជំនួសជនបរទេស ក៏ខុសច្បាប់ដូចគ្នា ។ ទោះយ៉ាងណា អគ្គនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មនឹងសហការគ្នាជាមួយស្ថាប័នពាក់ព័ន្ធចុះពិនិត្យមើលការរកស៊ីរបស់ជនបរទេស និងបង្ខំពួកគេអនុវត្តច្បាប់ឱ្យបានហ្មត់ចត់ ។

ជនជាតិថៃដែលយកឈ្មោះរបស់ខ្លួន ឬគាំទ្រការប្រកបអាជីវកម្មរបស់ជនបរទេស ដោយបង្ហាញថា ជាអាជីវកម្មរបស់ជនជាតិថៃ ដើម្បីឱ្យជនបរទេសប្រកបរបររកស៊ីខុសច្បាប់ គឺត្រូវជាប់គុកមិនលើសពី៣ឆ្នាំ ឬពិន័យជាប្រាក់ពី១០ម៉ឺនបាត ដល់១លានបាត ឬទាំងជាប់គុក និងពិន័យជាប្រាក់ ។ លើសពីនេះ នៅមានទោសពិន័យគិតតាមចំនួនថ្ងៃទៀត គឺ១ថ្ងៃពិន័យពី១ម៉ឺនបាត ដល់៥ម៉ឺនបាត ៕

ប្រភព ៖ thairath

មកស្គាល់សវតាពិតរបស់ ម៉ាដាម​ ប៉ាង ដែលជាអ្នកនៅពីក្រោយភាពជោគជ័យរបស់ក្រុមដំរីសឹកថៃ

0

ក្រុមជម្រើសជាតិថៃបាក្លាយជាម្ចាស់ជើងឯក AFF Mitsubishi Electric Cup 2022 ក្រោយពីបំបាក់ក្រុមវៀតណាមទាំងពីរជើងនៅក្នុងលទ្ធផល​៣-២ ដោយទទួលបានប្រាក់រង្វាន់សរុប១លានដុល្លារ ក្នុងនោះ៦០មុឺនដុល្លារ បានមកពី ម៉ាដាម​ ប៉ាង (Madam Pang)។

ម៉ាដាម​ ប៉ាង (Madam Pang) ដែលមានឈ្មោះពេញ ណូលផាន់ ឡាំសាប(Nualphan Lamsam) គឺជាអ្នកគ្រប់គ្រង និងអ្នកចាត់ការទូទៅនៃក្រុមបាល់ទាត់ជម្រើសជាតិថៃ  និងជាម្ចា់ក្លិប Port F.C របស់ថៃផងដែរ។Nualphan Lamsam Archives

លោកស្រី គឺជាមហាសេដ្ឋីជនជាតិថៃ ដែលជាអ្នកស្នងមរតក នៃជំនាន់ទី៥ នៃគ្រួសារ ឡាំសាប (Lamsam)ថៃ-ចិនដ៏មានឥទ្ធិពលមួយនៅក្នុងប្រទេសថៃ។

គ្រួសារ ឡាំសាប (Lamsam) របស់លោកស្រី គឺជាអ្នកបង្កើតធនាគារ កា ហ្សុី កន(Kasikorn) ឬ KBank ដែលគេស្គាល់ថា ជាអ្នកផ្តល់ប្រាក់កម្ចីធំជាងគេមួយរបស់ប្រទេសថៃ ដែលមានទ្រព្យសកម្មដល់ទៅ៩៨ពាន់លានដុល្លារអាមេរិក។Madam Pang: 'HLV Park thay đổi cục diện bóng đá Đông Nam Á' - VnExpress Thể thao

មិនតែប៉ុណ្ណោះ គ្រួសាររបស់លោកស្រី ក៏ជាប់លំដាប់ទី២៩នៃកំពូលមហាសេដ្ឋីទាំង១០០ នៅក្នុងប្រទេសថៃផងដែរ ដោយមានទ្រព្យ១ពាន់លានដុល្លារឯណោះ។

កើតក្នុងត្រកូលគ្រួសារអ្នកមាន លោកស្រី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទីផ្សារពីសកលវិទ្យាល័យ ឈូ ឡា ឡុង កន(Chulalongkorn) ដ៏មានកិត្យានុភាព ដែលជាគ្រឹះស្ថានឧត្តមសិក្សាចំណាស់ជាងគេមួយនៅក្នុងប្រទេសថៃ។ ក្រោយមកនាងបានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងនៅសាកលវិទ្យាល័យបូស្តុន (Boston) សហរដ្ឋអាមេរិកMadam Pang chết lặng khi Văn Thanh ghi bàn - Bóng đá Việt Nam

ក្រៅពីជាអ្នកចាត់ការទូទៅនៃក្រុមបាល់ទាត់ជម្រើសជាតិថៃ លោកស្រី ក៏ជានាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Muang Thai ហើយក៏ជាអ្នកនិពន្ធសៀវភៅ និងជាកុងស៊ុលកិត្តិយស នៃស្ថានកុងស៊ុលរបស់លីទុយអានីក្នុងទីក្រុងបាងកកផងដែរ។

ត្រឹមវ័យ៥៤ឆ្នាំ លោកស្រីមានកូនស្រីម្នាក់វ័យ២៣ឆ្នាំ ដែលបច្ចុប្បន្នកាន់តំណែងជាអនុប្រធានក្លិប Port បន្ទាប់ពីលោកស្រី។ ដោយឡែក ក្នុងនាមជាអ្នកជំនួញស្រីដ៏មានភាពល្បីនៅក្នុងប្រទេសថៃ លោកស្រីផ្ទាល់មានទ្រព្យសម្បត្តិប្រមាណជា២៥លានដុល្លារអាមេរិកផងដែរ៕

ដោយសារតែបញ្ហាប្រយោជន៍ ធ្វើឱ្យមន្ត្រីនគរបាលចរាចរណ៍នៅខេត្តកំពង់ស្ពឺ មួយចំនួនអនុវត្តច្បាប់ខុសឆ្គងយ៉ាងអាម៉ាស់

0

ខេត្តកំពង់ស្ពឺ៖ ស្នងការ​ដ្ឋាន​នគរបាលខេត្ដ​កំពង់ស្ពឺ​ សូមជម្រាបជូន​សាធារណៈ​និងអ្នកនិយម​បណ្ដាញទំនាក់ទំនងស​ង្គម​ហ្វេសប៊ុក​ទាំងអស់មេត្ដាជ្រាប​ ៖

កាលពីថៃ្ង​ទី១៦​ មករា​ ២០២៣នេះ​ មានគណនី​ ហ្វេសប៊ុក​ ឈ្មោះ​ គង្គារ​ លំអរ​មង្គល​ “​ ថាប្រយ័ត្ន​អ្នកជិះផ្លូវជាតិលេខ​ ៤​ ប៉ូ​លីស​កំពង់ស្ពឺ​ផាក់សាហាវណា​ស់​ដឹងយេីងប្រញាប់​ផាក​200$​ អោយបា​ញ់​ចូ​ល​កុងហេីយ​ បណ្លំមិនអោយ​ វិក័​យទៀត​ហេីយ​ប៉ូលីស​ឈ្មោះ​ដូចក្នុ​ង​ A​BA (Khem Sothea​rith)បា​ន​យ​ក​ទូរស័ព្ទខ្ញុំលុបរូបទៀតចេញទៀ​ត​​គ្រាន់តែច្ញុំថតប្រាប់អ្នកផ្ទះថាប៉ូ​លី​ស​ចាប់”។

យោងតាម​ព័ត៌មាន​ខាងលេី​ ស្នងការ​ដ្ឋាន​នគរបាលខេត្ដ​កំពង់ស្ពឺ​ បានឆែក​និងពិនិត្យ​ស្វែងរក​ឈ្មោះ​ K​hem S​othearith​ ដូចគណនេយ្យ​ AB​A​ដែលអះអាង​ថា​ជានគរបាល​ខេត្ដកំពង់ស្ពឺ​ ជាលទ្ធផល​គណ​នេ​យ្យ​ABA Kh​em S​othearith​ ពិតជា​របស់លោក​អ​នុសេនីយ៍​ឯក​ ខែម​ សុធារិទ្ធ​ អត្ដលេ​ខ​ ៧៥​៧៤៣​ តួនាទី​ នា​យ​ផ្នែក​ ការិយា​ល័យ​ចរា​ចរ​ណ៍​ផ្លូវគោ​ក​ នៃស្នងការដ្ឋាន​នគរបា​លខេត្តកំព​ង់​ស្ពឺ​ ។

សូមជម្រាបជូន​សាធារណៈ​ជនមេត្ដាជ្រាបថាកាល​ពី​ថ្ងៃទី​១៤​ ខែមករា​ ឆ្នាំ​២០២៣​ សមត្ថកិច្ច​នគរបាល​ ចរាចរណ៍​ខេត្ដ​កំពង់ស្ពឺ​ បានបំពេញ​បេសកកម្ម​​រឹតប​ណ្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅចំណុច​ផ្លូវជាតិលេ​ខ​៤​ គីឡូម៉ែត្រ​៧៩-៨០​ និងបានឃាត់​រថយន្ដ​កូរ៉េ​ដឹកទំនិញ​សំពីងសំពោង​ មួយគ្រឿង​ស្លាក​លេខ​ភ្នំពេញ​ 2BP_46​6​2​ ក្នុងទិស​ដៅពីខាងកេីតទៅទិសខាង​លិច​ ឆ្ពោះ​ទៅ​ខេត្ដ​ព្រះសីហនុ​​ សមត្ថកិច្ច​បានឃាត់ពិនិត្យរក​ឃេីញអ្នកបេីកបរ​ឈ្មោះ​ នី​ វ៉ាន់ហេង​ ភេទប្រុស​ អាយុ​២២ឆ្នាំ​ គ្មាន​ប័ណ្ណ​បើកបរ​ និ​ងដឹក​ទំ​និញ​សំ​ពីងសំពោង​ល្មេីស​ច្បាប់។

សមត្ថកិច្ច​បានប្រាប់ថា​បទល្មេីស​ខាង​លេី​ គឺពិន័យ​ ១,២០០,០០០​ រៀល​ និង​ពិន័យ​ ១​៥០,០០០​ រៀលប​ន្ថែ​ម​ល្មេីសទំនិញសំពីងសំពោង​ ពេលនោះ​អ្នករួ​មដំ​ណើរ​និងជាម្ចាស់សំអាងការ​បា​ន​ប្រាប់ថា​សុំសំ​រួល​ ដោយសុំជូនជាប្រាក់​២០០ដុល្លា​ តែសុំលេខ​ ABA ដេី​ម្បី​ឱ្យអ្នកផ្ទះបា​ញ់លុយចូលព្រោះខ្លួនមិ​នមាន​ប្រាក់ជាប់ខ្លួន។ ក្រោយបាញ់លុយ​២​០០​ដុ​ល្លា​រួច​ក៏​បានបន្ដដំណេី​រទៅ​បា​ត់​។

បច្ចុប្បន្ន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ បានស្រាវជ្រាវ​និងចំណាត់ការ​លេីមន្រ្ដីចរាចរណ៍ទាំ​ង​១​០​នាក់​ យកមកទុកបណ្ដោះអាស​ន្ននៅការរិ​យាល័យ​បុគ្គលិក​ អនុវត្ត​តាមវិន័យបទបញ្ជាកងកំលាំងនគ​របាលជា​តិ​ និងបន្ដធ្វើ​ការ​ស្រាវជ្រាវ​ដេីម្បី​ចំណាត់​ការ​នីតិវិធី​បន្ដ​ ចំពោះ​ម្ចាស់​រថយន្ត​ខាងលេី​ស្នងការដ្ឋាន​នគរ​បា​ល​ខេត្ត​កំពង់ស្ពឺ​និងស្រាវជ្រាវ​ទាក់ទង​ដេីម្បី​សុំធ្វេីកា​រជួបនិងប្រគល់ថវិកាចំនួន២០០ដុល្លា​ជូនគាត់វិញ។

អាស្រ័យ​ហេតុនេះ​សូមសាធារណៈជន​ និងអ្នកនិ​យ​ម​បណ្ដាញទំនាក់ទំនងស​ង្គម​ហ្វេសប៊ុក​ មេត្ដា​ជ្រាប​និងចូលរួមសហការផ្ដល់ព័ត៌មាននានាពាក់ព័ន្ធ​និងអំ​ពេីអសកម្មរបស់មន្រ្ដីនគរបាលដែលបានខុសឆ្គងនិ​ងវិជ្ជាជីវៈដេីម្បីរួមចំណែកស្ថាបនាកែលំម្អរចំណុចខ្វះខាតដោយបុគ្គលមួយចំនួនតូច​ ៕

ប្រទេសតួរគីព្រមាន ស៊ុយអែត និងហ្វាំងឡង់ត្រូវតែគោរពតាមលក្ខខណ្ឌទាំងអស់ បើចង់ចូលរួមក្នុងអង្គការ NATO

0

បរទេស៖ មេដឹកនាំតួរគីបានផ្តល់ឱសានវាទ ដល់ស៊ុយអែត និងហ្វាំងឡង់ត្រូវតែឆ្លើយតបនឹងរដ្ឋាភិបាលទីក្រុងអង់ការ៉ា ក្នុងលក្ខខណ្ឌទាំងអស់ សម្រាប់សមាជិកភាពអង្គការណាតូ។

ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួរគី នាថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣នេះថា ប្រធានាធិបតីលោក Recep Tayyip Erdogan បាននិយាយអំពីជំហរបច្ចុប្បន្នរបស់ប្រទេសទួរគី នៃការប្រឆាំងនឹងស៊ុយអែត ព្រមទាំងប្រទេសហ្វាំងឡង់ ដែលចង់ក្លាយជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬNATO ។

ជាមួយគ្នានោះមេដឹកនាំតួរគីបានសង្កត់ធ្ងន់លើលក្ខខណ្ឌសំខាន់ៗមួយចំនួន ហើយអង្គការនៅតែតាមដានយ៉ាងជិតស្និទ្ធ ថាតើប្រទេសទាំងពីរអាច “រក្សាកិច្ចសន្យា” និង “អនុវត្តលក្ខខណ្ឌ” ដែលបានព្រមព្រៀងគ្នាដែរឬទេ?

ការតាមដាននេះធ្វើឡើង ខណៈពេលដែលប្រទេសទាំងពីរ បានបំពាន ការបញ្ជា និងការស្នើសុំឱ្យប្រទេសទាំងពីរត្រូវតែធ្វើមាតុភូមិនិវត្តន៍ “ភេរវករ” ដែលសំដៅលើសមាជិកប្រហែល ១៣០ នាក់នៃគណបក្សពលករឃឺដ (PKK) និងកងកម្លាំងស្វ័យការពារជនជាតិឃឺដ ទៅកាន់រដ្ឋាភិបាលទីក្រុងអង់ការ៉ា។ ហើយដរាបណារឿងនេះមិនទាន់កើតឡើង សភារបស់ប្រទេសទួរគីនឹងមិនទាន់ផ្តល់សច្ចាប័នលើច្បាប់នេះនៅឡើយទេ។

ទោះជាយ៉ាងណាទាក់ទងនឹងបញ្ហាខាងលើ ប្រទេសតួរគីបានលុបចោលការគ្រោងធ្វើដំណើរទៅកាន់ ទីក្រុងអង់ការ៉ា តាមការស្នើសុំ ខណៈស៊ុយអែតបានធ្វើសកម្មភាពស្របតាមកិច្ចព្រមព្រៀង ជាមួយរដ្ឋាភិបាលទីក្រុងអង់ការ៉ា។

គួរបញ្ជាក់ថាកាលពីខែមិថុនាឆ្នាំមុន អង្គការណាតូ  បានយល់ព្រមឱ្យស៊ុយអែត និងហ្វាំងឡង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង “យល់ព្រមជាគោលការណ៍” ដោយបើកផ្លូវឱ្យហ្វាំងឡង់ និងស៊ុយអែតក្លាយជាសមាជិកណាតូ នៅក្រោមលក្ខខណ្ឌមួយចំនួនដែលបានប្រកាស និងត្រូវបានលាតត្រដាង ក្នុងនោះ ស៊ុយអែត និងហ្វាំងឡង់ ក៏បានបញ្ចប់ការបិទផ្លូវដោយប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងអង់ការ៉ាកាលឆ្នាំ ២០១៩ ក្នុងការតវ៉ាចំពោះការចូលរួមរបស់យោធាតួកគីនៅក្នុងប្រទេសស៊ីរី៕ ប្រភព៖ Dailynews