បរទេស៖ ក្រោយពីមានករណីនៃការធ្លាក់យន្តហោះ Yeti Airlines ដែលបានសម្លាប់មនុស្សចំនួន៧០នាក់នៅក្នុងប្រទេសនេប៉ាល់ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនិងឧបទ្ទវហេតុដ៏រន្ធត់នេះ។

ទោះជាយ៉ាងណាបញ្ហានៃគ្រោះថ្នាក់នេះមិនមែនជាលើកទីមួយសម្រាប់ប្រទេសមួយនេះ ដោយសារតែហានិភ័យនៃគ្រោះថ្នាក់យន្តហោះហាក់ដូចជាខ្ពស់ជាងគេសម្រាប់ប្រទេសនេប៉ាល់ ដែលត្រូវបានគេទទួលស្គាល់ថាជា “ប្រទេសគ្រោះថ្នាក់បំផុតរបស់ពិភពលោកដែលមានហានិភ័យធ្លាក់យន្តហោះខ្លាំង បំផុតក្នុងពិភពលោក។

ពិតណាស់ឧស្សាហកម្មអាកាសចរណ៍របស់នេប៉ាល់បានរីកចម្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែក្ដី បារម្ភពីសុវត្ថិភាពដោយសារតែខ្វះការហ្វឹកហ្វឺន និង ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ភាគច្រើនខ្វះសមត្ថភាពថែទាំយន្តហោះហើយជារឿយៗតែងប្រើម៉ាស៊ីនដែលមានអាយុកាលសេវាកម្មយូរ បង្កើនហានិភ័យបំផុត។

លើសពីនេះអ្នកជំនាញបញ្ជាក់ថា កត្តាដែលរួមចំណែកញឹកញាប់ក្នុងការធ្លាក់យន្តហោះនៅប្រទេសនេប៉ាល់ គឺអាកាសធាតុមិនល្អ បណ្ដាលឱ្យការមើលឃើញទាប និងភាគច្រើនប្រទេសនេះជាតំបន់ភ្នំ ដោយនៅលើពិភពលោកមានភ្នំខ្ពស់បំផុតចំនួន ១៤ ដែលក្នុងនោះមាន ៨ ភ្នំទៅហើយដែលមានទីតាំងនៅប្រទេសនេប៉ាល់ ក្នុងនោះរួមទាំងភ្នំ Everest ដោយភ្នំទាំងនេះធ្វើឲ្យអាកាសយានិកពិបាកក្នុងការធ្វើដំណើរ ជាពិសេសក្នុងអំឡុងពេលអាកាសធាតុអាក្រក់ រហូតបណ្ដាលឱ្យយ៉ាងហោចណាស់នឹងមានការធ្លាក់យន្តហោះមួយ ស្ទើរតែរៀងរាល់ឆ្នាំនៅក្នុងប្រទេសមួយនេះ។

បញ្ហានេះបានធ្វើឱ្យសហភាពអឺរ៉ុបហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍របស់នេប៉ាល់ទាំងអស់មិនឱ្យហោះហើរចូលទៅក្នុងដែនអាកាសរបស់ខ្លួនដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព។

ទាក់ទងនិងនឹងហានីភ័យខាងលើ របាយការពិភពលោកបានបង្ហាញឱ្យដឹងថា បើរាប់ចាប់តាំងពីឆ្នាំ ២០០០ មកមានការធ្លាក់យន្តហោះនៅនេប៉ាល់ចំនួន ១៨ ដង ដែលមានអ្នកស្លាប់សរុបជាង ៣៤០ នា

ក់។

ដោយការធ្លាក់យន្តហោះចំនួន ១៨ ដងនោះរួមមានៈ

ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០០០ – យន្តហោះ Royal Nepal Airlines បានធ្លាក់នៅភាគខាងលិចប្រទេសនេប៉ាល់ អ្នកស្លាប់ ២៥ នាក់។

ថ្ងៃទី ១៧ ខែកក្កដាឆ្នាំ ២០០២ – ធ្លាក់យន្តហោះនៅភាគខាងលិចប្រទេសនេប៉ាល់សម្លាប់មនុស្ស ៤ នាក់។

ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០០២ – យន្តហោះ Shangri La Air បានធ្លាក់នៅលើភ្នំ ស្លាប់១៨នាក់។

ថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០០៤ – យន្តហោះដឹកទំនិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Yeti សមាជិកនាវិក ៣ នាក់ត្រូវបានសម្លាប់

ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០០៦ – យន្តហោះ Yeti Airlines បានធ្លាក់មុនពេលចុះចត ស្លាប់៩នាក់។

ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០០៨ – ការធ្លាក់ឧទ្ធម្ភាគចក្របានសម្លាប់មនុស្ស ១០ នាក់ក្នុងនោះ ៤ នាក់ជាបុគ្គលិកអង្គការសហប្រជាជាតិ។

ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០០៨ដូចគ្នា – យន្តហោះតូចមួយបានធ្លាក់នៅភាគឦសានប្រទេសនេប៉ាល់  យ៉ាងហោចណាស់មនុស្ស ១៨ នាក់បានស្លាប់។

ថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០១០ – យន្តហោះធុនតូច Agni Air បានធ្លាក់ដោយសម្លាប់មនុស្ស ១៤ នាក់។

ថ្ងៃទី ១៦ ខែធ្នូឆ្នាំ ២០១០ – យន្តហោះតូចមួយបានធ្លាក់ចូលទៅក្នុងជើងភ្នំហិម៉ាឡៃយ៉ា អ្នកស្លាប់ចំនួន២២នាក់។

ថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០១១ – យន្តហោះតូចមួយបានធ្លាក់នៅជិតរដ្ឋធានីនៃប្រទេសនេប៉ាល់ មនុស្ស ១៩ នាក់បានស្លាប់។

ថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០១២ – យន្តហោះ propeller បានធ្លាក់ សម្លាប់មនុស្ស ១៩នាក់។

ថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០១៤ – យន្តហោះតូចមួយរបស់ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់បានធ្លាក់ ស្លាប់១៨នាក់។

ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៦ – យន្តហោះធុនតូច Tara Air បានធ្លាក់ អ្នកស្លាប់ចំនួន២៣នាក់។

ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៦ – យន្តហោះធុនតូចមួយគ្រឿងដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Kathmandu Airlines បានធ្លាក់សម្លាប់មនុស្សពីរនាក់។

ថ្ងៃទី ១២ ខែមីនាឆ្នាំ ១០១៨ – យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ US-Bangla បានធ្លាក់មុនពេលចុះចតដោយសម្លាប់មនុស្ស ៥១នាក់ និង 20 នាក់នៅរស់រានមានជីវិត។

ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩ – ឧទ្ធម្ភាគចក្រធ្លាក់នៅភាគខាងកើតប្រទេសនេប៉ាល់ មនុស្ស ៧ នាក់បានស្លាប់រួមទាំងរដ្ឋមន្ត្រីទេសចរណ៍នេប៉ាល់ម្នាក់ផងដែរ។

ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២២ – យន្តហោះ Tara Air បានធ្លាក់បន្ទាប់ពីហោះចេញពី Pokhara  អ្នកដំណើរ ២២ នាក់បានស្លាប់

ថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២៣ថ្មីនេះ ដោយយន្តហោះ Yeti Airlines បានធ្លាក់សម្លាប់មនុស្ស ៧០ នាក់ និង២ នាក់កំពុងបាត់ខ្លួន៕ ប្រភព៖ pptvhd36