Home Blog Page 1888

ស្វាមីល្អ នឹងមិនទុកប្រពន្ធចោលនូវកាលៈទេសៈទាំង៣យ៉ាងនេះដាច់ខាត

0

ទោះ​បី​មនុស្ស​ស្រី​នោះ​រឹង​មាំ​កម្រិត​ណា ​ក៏​ខាង​ក្នុង​របស់​នាង​នៅ​តែ​មាន​ភាព​ទន់​ខ្សោយ ចៀស​មិន​បាន។ ​ពេល​ខ្លះ ​នាង​ក៏​ត្រូវ​ការ​បុរស​ម្នាក់​ឲ្យ​យល់​ចិត្ត​របស់​នាង​ដែរ ពិសេស​គឺ​វត្តមាន​ស្វាមី​តែ​ម្តង។

​១. ​នៅ​ពេល​ជួប​ការ​លំបាក ឬ អស់​សង្ឃឹម

​ជីវិត​គឺ​មិន​ងាយ​ស្រួល​ឡើយ ​នរណា​ក៏​មាន​ការ​លំបាក​ដែរ។ ​នៅ​ពេល​ប្រឈម​នឹង​បញ្ហា​ ​មនុស្ស​ស្រី​ឆាប់​អស់​សង្ឃឹម​ណាស់។ ​នៅ​ដំណាក់​កាល​នេះ ​មនុស្ស​ដំបូង​ដែល​នាង​នឹក​ដល់​មុន​គេ ​គឺស្វាមី​របស់​នាង។

​ដូច្នេះ ​​​មនុស្ស​ប្រុស​សូម​កុំ​ទុក​នាង​ចោល ​នាង​ពិត​ជា​ត្រូវ​ការ​អ្នក​ខ្លាំង​ណាស់។ ​អ្នក​មិន​គួរ​ស្តី​បន្ទោស​នាង​ឡើយ ​តែ​គួរ​និយាយ​អ្វី​កំប្លែង​ៗ ​ប្រាប់​​នាង​​ញ៉ាំ​ឲ្យ​បាន​ច្រើន ​ធ្វើ​ឲ្យ​នាង​សើច​ឲ្យ​បាន​ច្រើន។ ជួយ​នាង​​ចាក​ចេញ​ពី​​រឿង​អាក្រក់​ៗ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​បាន។ ​វិធី​នេះ ​នាង​នឹង​ជឿ​ជាក់​លើ​អ្នក ព្រម​ទាំង​មាន​សង្ឃឹម​លើ​អ្នក​ផង​ដែរ។9 Things Highly Happy Couples Talk About - Talkspace

​២. ​នៅ​ពេល​ឈឺ

នៅ​ពេល​ឈឺ ​នរណា​ក៏​មាន​អារម្មណ៍​ទន់​ខ្សោយ​ផ្នែក​អារម្មណ៍​ដែរ ពិសេស​គឺ​មនុស្ស​ស្រី​តែ​ម្តង។ ​ហេតុ​នេះ ​ពេល​នាង​មិន​ស្រួល​ខ្លួន ​នាង​តែ​ង​តែ​ចង់​​ឲ្យ​មនុស្ស​ម្នាក់​មើល​ថែ​ទាំ​នាង​គ្រប់​ពេល។ ​មាន​ពេល​ខ្លះ ​មនុស្ស​ស្រី​ងាយ​​នឹង​កើត​​គំនិត​ទុទិដ្ឋិនិយម​ណាស់ ។ ​ដូច្នេះ ​បុរស​ត្រូវ​តែ​ចំណាយ​ពេល​ខ្លះ​ដើម្បី​ថែ​ទាំ​នាង។

​អំឡុង​ពេល​នេះ ​​មនុស្ស​ប្រុស​ត្រូវ​ស្រលាញ់​និង​មើល​ថែ​​​ទាំ​នាង ​ឲ្យ​នាង​ឃើញ​​ពី​ទឹក​ចិត្ត​ពិត​របស់​អ្នក ​​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា ​នាង​មិន​បាន​រើស​មនុស្ស​ប្រុស​ខុស​ឡើយ។

​៣. ​​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​

​​ពេល​មាន​ផ្ទៃ​ពោះ ​មនុស្ស​ស្រិ​រំភើប​ខ្លាំង​ណាស់​ តែ​នាង​ក៏​បារម្ភ​ណាស់​ដែរ ព្រោះ​​លើក​ដំបូង​ដែល​ក្លាយ​ជា​ម្តាយ​គេ គឺ​មិន​ងាយ​ស្រួល​ឡើយ។ ​ហេតុ​នេះ ​នាង​ចាំ​បាច់​ត្រូវ​មើល​ថែ​ទាំ​ខ្លួន​ឯង​ផង ​មើល​ថែ​ទាំ​កូន​ក្នុង​ផ្ទៃ​ផង។ ​ដូច្នេះ ​នាង​ត្រូវ​ការ​​ស្វាមី​​ជា​ចាំ​បាច់ ឲ្យ​នៅ​​ជួយ​គាំ​ទ្រ​និង​មើល​ថែ​​ទាំ​នាង​ដូច​គ្នា។ ​ស្វាមី ​គួរ​ជម្រុញ​ទឹក​ចិត្ត​ប្រពន្ធ​រាល់​ថ្ងៃ ​ដើម្បី​ឲ្យ​នាង​កាន់​តែ​ជឿ​ជាក់ ​សប្បាយ​ចិត្ត​ជា​និច្ច​ពេល​នៅ​ជាមួយ​អ្នក៕15 Things Every Husband Should Do for His Pregnant Wife

 

កាហ្វេស្រឡាញ់បរិស្ថានមានរសជាតិឆ្ងាញ់ តែមិនបានផលិតពីគ្រាប់កាហ្វេ

0

អ្នកចូលចិត្តផឹកកាហ្វេទាំងអស់ជ្រាបទេថា ការដាំកាហ្វេបានបញ្ចេញកាបូនឌីអុកស៊ីតមកលើបរិយាកាស ។ ពេលនេះ គេបានបង្កើតកាហ្វេមិនប៉ះពាល់ដល់បរិស្ថាន ដោយកែច្នៃវាឡើងពីគ្រាប់ឪឡឹក គ្រាប់ល្មើ និងជាតិកាហ្វេអ៊ីនមកពីតែ បង្កើតបានជា Sustainable Coffee ជាកាហ្វេស្រឡាញ់បរិស្ថាន ដែលជួយកាត់បន្ថយកាបូនឌីអុកស៊ីតរហូតដល់៩៣% ។

Sustainable Coffee ឬកាហ្វេស្រឡាញ់បរិស្ថាន គឺជាគំនិតរបស់ Andy Kleitsch និង Jarret Stopforth អ្នកបង្កើតក្រុមហ៊ុន Atomo Coffee ស្ថិតនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។ ក្រុមហ៊ុនបានផលិតកាហ្វេសិប្បនិម្មិត Beanless Brew ដោយមិនប្រើប្រាស់គ្រាប់កាហ្វេ មនុស្សជាច្រើនឆ្ងល់ថា តើកាហ្វេស្រឡាញ់បរិស្ថាននេះមកពីណា ?

Beanless Brew ឬ Molecular Coffee របស់ក្រុមហ៊ុន Atomo Coffee វាពិសេសជាងកាហ្វេធម្មតាត្រង់ថា វាត្រូវបានផលិតឡើងពីគ្រាប់ធញ្ញជាតិផ្សេងៗដែលសល់ពីការប្រើប្រាស់ដូចជា គ្រាប់ទំពាំងបាយជូ គ្រាប់ឪឡឹក សម្បកឈើ គ្រាប់ល្មើ ហើយរសជាតិកាហ្វេអ៊ីនផ្សំមកពីតែ ។ គេបានយកវត្ថុធាតុដើមទាំងអស់មកកូរបញ្ចូលគ្នារួចផលិតជាកាហ្វេមានរសជាតិឈ្ងុយឆ្ងាញ់មិនចាញ់កាហ្វេល្បីៗឡើយ ។

ក្រៅពីកាហ្វេសិប្បនិម្មិត Beanless Brew មានរសជាតិឈ្ងុយឆ្ងាញ់ហើយ វាជួយកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតមកលើបរិស្ថានរហូតដល់៩៣% ។ កាហ្វេស្រឡាញ់បរិស្ថានជាជម្រើសមួយដែលជួយដល់អ្នកចូលចិត្តកាហ្វេអាចភ្លក់រសជាតិបាន ដោយវាមិនបំពុលបរិស្ថាន បញ្ចេញកាបូនឌីអុកស៊ីតតិចបំផុត ប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ហើយមិនបន្សល់ទុកកាកសំណល់អាហារ ៕

ប្រភព ៖ SpringNews

ឈ្វេងយល់! តើពាក្យ England, Great Britain និងUK ខុសគ្នាដូចម្តេច?

0

ប្រសិន​បើអ្នក​អានអត្ថបទ ព័ត៌មាន ឬសៀវភៅ​ដែល​និយាយ​ពី​ប្រទេស​អង់គ្លេស គឺ​ចៀសមិនផុតនោះទេ​ពីការ​ឃើញពាក្យ The British Isles, Great Britain, UK និង England។

  • Great Britain

សំដៅលើកោះ​ធំជាងគេបំផុត​នៃ The British Isles។ កោះមួយ​នេះមានប្រទេស៣ គឺ England ស្កុតឡែន និង​វែល។

  • United Kingdom (UK) (នយោបាយ)

ជារដ្ឋអធិបតេយ្យភាព​មួយ ដែលច្របាច់បញ្ចូលគ្នា​រវាង​ប្រទេស​៣ខាងលើ នៃ Great Britain បូកនឹង​​ប្រទេស​អៀងឡង់​ខាងជើង (Northern Ireland) មួយទៀត ​ហើយ​ស្ថិតក្រោម​នាយករដ្ឋមន្រ្តី​តែម្នាក់។

  • England

ជាប្រទេស​ធំជាងគេនៅក្នុង UK ហើយមានក្រុងឡុងដ៏ ដែលជារាជធានីរបស់ UK៕

ប្រភព៖​ Brilliantmaps

ចិនជញ្ជូនប្រេងពី រុស្ស៊ីសម្រាប់លក់នៅអាស៊ី ក្រោយវិធានការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី

0

បរទេស៖ បើតាមប្រភពពាណិជ្ជកម្ម និង ព័ត៌មានតាមដានយ៉ាងហោចណាស់មាននាវាដឹកប្រេងចិន ៤ គ្រឿងកំពុងដឹកប្រេងឆៅអ៊ុយរ៉ាល់របស់រុស្ស៊ីទៅកាន់ប្រទេសចិន ដោយសារតែរដ្ឋាភិបាលក្រុងម៉ូស្គូ ស្វែងរកកប៉ាល់នាំចេញ បន្ទាប់ពីតម្លៃប្រេងឡើងដល់កំពូលក្នុងចំណោមប្រទេសឧស្សាហកម្មឈានមុខគេទាំងប្រាំពីរ ឬ “G7” ដែលកំណត់ការប្រើប្រាស់សេវាកម្មដឹកជញ្ជូន និងធានារ៉ាប់រងរបស់លោកខាងលិច។

កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣ រ៉យទ័របានរាយការណ៍ពីប្រទេសសិង្ហបុរីថា ចិនដែលជាប្រទេស នាំចូលប្រេងដ៏ធំជាងគេលើពិភពលោក បាននឹងបន្តទិញប្រេងពីរុស្ស៊ី ទោះបីជារដ្ឋាភិបាលក្រុងមូស្គូស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិចក៏ដោយ។

ការទិញប្រេងពីរុស្ស៊ី ពីសំណាក់ប្រទេសចិនគឺ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបង្ហាញនូវអ្វីដែលហៅថា “ភាពជាដៃគូយុទ្ធសាស្ត្រគ្មានដែនកំណត់” មុនពេលសង្គ្រាមនៅអ៊ុយក្រែនកើតឡើង។

ខណៈពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ព្យាយាមរារាំងប្រាក់ចំណូលថាមពលរបស់រដ្ឋាភិបាលក្រុងម៉ូស្គូ ដើម្បីកំណត់សមត្ថភាពរបស់អ៊ុយក្រែនក្នុងការផ្តល់ហិរញ្ញប្បទានសង្គ្រាម ដូច្នេះ រុស្ស៊ីបានបង្វែរការនាំចេញប្រេងរបស់ខ្លួនយ៉ាងខ្លាំងកាលពីឆ្នាំមុន ដែលភាគច្រើនបង្វែពីការនាំចូលទៅ អឺរ៉ុបងាកមកកាន់អាស៊ីជំនួសវិញ។

ទោះជាយ៉ាងណាក៏ដោយក្រសួងថាមពលនិងក្រសួងដឹកជញ្ជូននៃប្រទេសរុស្ស៊ី បានបដិសេធមិនធ្វើអត្ថាធិប្បាយ និងក្រសួងការបរទេសចិន ក៏មិនទាន់មានការឆ្លើយតបនៅឡើយទេ បន្ទាប់ពីទីក្រុងប៉េកាំងធ្លាប់ហៅការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ីថា “ខុសច្បាប់”៕ ប្រភព៖ Dailynews

ព្រោះតែសត្វចម្លែកមួយក្បាល ទើបមានការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន

0

ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន គឺ​ជា​ពិធី​បុណ្យ​វប្បធម៌​ ដែល​មាន​អាយុកាល​ចំណាស់​ជាង​គេ​បំផុត​​នៅ​ក្នុង​ប្រទេស​ចិន។

បើ​យោង​តាម​រឿង​ដំណាល​បុរាណ​របស់​ចិន បាន​ឱ្យដឹង​ថា ដើម​ហេតុ​នៃ​ការ​ចាប់​ប្រារព្ធ​ពិធី​នេះ​ឡើង​គឺ​ផ្ដើម​កើត​ពី​សត្វ​ចម្លែក​១​ក្បាល ដែល​មាន​ឈ្មោះ​ថា “Nian (年)”។ វា​មាន​ធ្មេញ​ស្រួចៗ ហើយ​និង​ស្នែង​នៅ​លើ​ក្បាល។ សត្វ​ចម្លែក​នេះ​រស់នៅ​ក្នុង​បាត​សមុទ្រ​ដ៏​ជ្រៅ​អស់​រយៈពេល​ជា​យូរ​ណាស់​មក​ហើយ។ ឱ្យ​តែ​ដល់​​ថ្ងៃ​​ថ្មី​នៃ​​ការ​ចាប់ផ្ដើម​ប្រតិទិន​ចន្ទ​គតិ វា​​​នឹង​ចេញ​មក​លើ​គោក ដើម្បី​​ចាប់​មនុស្ស ឬ​សត្វ​ពាហនៈ​ជា​ចំណី។ ហេតុដូច្នេះ​ទើប​មនុស្ស​ម្នា​នៅ​ក្នុង​ភូមិ​រមែង​តែ​​ឡើង​ទៅ​លើ​ភ្នំ​នៅ​ចំ​ថ្ងៃ​នោះ ដើម្បី​គេច​ពី​ការ​វាយ​ប្រហារ​របស់​សត្វ “Nian”។ រឿង​រ៉ាវ​នេះ​បាន​កើត​ឡើង​ជា​រៀងរាល់​ឆ្នាំ រហូត​ដល់​មាន​ម្ដង​នោះ​អ្វីៗ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ក្រោយ​ពេល​មាន​បុរស​ចំណាស់​ម្នាក់​​ស្លៀក​ពាក់​​ខោអាវ​កញ្ចាស់​​មាន​កាន់​ឈើ​ច្រត់​​បាន​ធ្វើ​ដំណើរ​​ចូល​មក​ក្នុង​ភូមិ។aibe eeee - 年兽-夕

ដូច​សព្វ​មួយ​ដង អ្នក​ភូមិ​មាន​ការ​ភិតភ័យ ប្រញាប់​ប្រញាល់​រៀបចំ​​​បង្វៀច​​ គេច​ខ្លួន​ទៅ​លើ​ភ្នំ។ ស្ថិត​ក្នុង​សភាព​ច្របូកច្របល់​ដូច្នេះ គ្មាន​នរណា​ម្នាក់​ខ្វល់​ពី​​អ្នក​ចំណូល​ថ្មី​នោះ​ឡើយ លើក​លែង​តែ​ស្ត្រី​វ័យ​ជរា​ម្នាក់។ ស្ត្រី​នោះ​បានឱ្យអាហារ​មួយ​ចំនួន​ទៅ​កាន់​បុរស​នោះ ហើយ​ប្រាប់​គាត់​អំពី​សត្វ​ចម្លែក​ដ៏​កាច​សាហាវ ដោយ​បញ្ចុះ​បញ្ចូល​ឱ្យគាត់​រត់​គេច​ខ្លួន​ទៅ​ជាមួយ​អ្នក​ភូមិ។ យ៉ាង​ណា​មិញ បុរស​នោះ​​ហាក់​មិន​ចាប់​អារម្មណ៍​នឹង​សម្ដី​ដែល​បាន​ប្រាប់ តែ​គាត់​បាន​ត្រដុស​ព្រុយ​ពុកមាត់​យ៉ាង​រំភើយ ដោយ​តប​ទៅ​វិញ​ថា គាត់​សុំ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​ស្ត្រី​ចំណាស់​នោះ​​មួយ​យប់ ហើយ​គាត់​នឹង​បណ្ដេញ​សត្វ​ចម្លែក​នេះ​ឱ្យ​បាន​ជា​ការ​តប​ស្នង​គុណ។

ស្ត្រី​នោះ​មិន​ជឿ​ពាក្យ​សម្ដី​របស់​បុរស​​នោះ​ឡើយ ហើយ​នៅ​បន្ត​បញ្ចុះ​បញ្ចូល​គាត់​ឱ្យចាកចេញ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បុរស​នោះ​មិន​​ផ្លាស់ប្ដូរ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ទេ។ គ្រប់​គ្នា​បាន​ចាកចេញ​ស្ងាត់​ភូមិ នៅ​ឡើយ​តែ​បុរស​នោះ។ លុះ​ដល់​ពាក់​កណ្ដាល​យប់ ស្រាប់​តែ​សត្វ​ចម្លែក​បាន​ចេញ​មក​មែន។ ប៉ុន្តែ​វា​​បាន​សង្កេត​​ឃើញ​រឿង​រ៉ាវ​ប្លែក​ខុស​ពី​រាល់​ឆ្នាំ។ រាល់​ដង មនុស្ស​ម្នា​ចាក​ចេញ ហើយ​ភូមិ​​ពុំ​មាន​ភ្លើង​បំភ្លឺ ពោល​គឺ​ងងឹត​សូន្យ​ឆឹង តែ​លើក​នេះ​ចម្លែក​ត្រង់​ថា​ផ្ទះ​នៅ​ភាគ​ខាង​កើត​១​ខ្នង​មាន​អុជ​ទាន​បំភ្លឺ​ទៅ​វិញ។ វា​បាន​ដើរ​ចូល​ទៅ​កាន់​ផ្ទះ​នោះ​ដោយ​យឺតៗ រួច​ប្រទះ​ឃើញ​​​នៅ​លើ​ទ្វារ​ និង​បង្អួច​ មាន​បិទ​ក្រដាស​ពណ៌​ក្រហម ហើយ​នៅ​ក្នុង​ផ្ទះ​មាន​អុជ​ទាន​ជា​ច្រើន​ដើម។年兽”到底是个“什么鬼”-手机新民网

សត្វ​ចម្លែក​ “Nian” ពិត​ជា​ភ័យ​ខ្លាំង ហើយ​​ក៏​ខឹង​​​យ៉ាង​ខ្លាំង​ផង​ដែរ ទើប​សម្រេច​​​ដើរ​ទៅ​​ទ្វារ​ខាង​មុខ។ ពេល​នោះ​ស្រាប់​តែ​​មាន​សំឡេង​ក្ដុងក្ដាំង​យ៉ាង​​ឮ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​វា​រអា​មិន​ហ៊ាន​ទៅ​ជិត។ ទ្វារ​មុខ​ក៏​បើក ហើយ​​មាន​ចាំង​ពន្លឺ​ភ្លឺ​​ព្រោងព្រាត បុរស​ចំណាស់​ម្នាក់​នោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មាន​ស្លៀក​ពាក់​សំពត់​វែង​ក្រហម​នៅ​ឈរ​ចំ​​ពី​មុខ ហើយ​គាត់​បាន​បញ្ចេញ​សំឡេង​សើច។ ក្នុង​សភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូច្នេះ សត្វ​ចម្លែក​ក៏​​ភិតភ័យ​​ខ្លាំង រួច​រត់​យ៉ាង​លឿន​​ចូល​ទៅ​ទី​ងងឹត​បាត់​សម្រាល​តែ​ម្ដង។

ព្រឹក​ឡើង​​​ពេល​អ្នក​ភូមិ​​ចុះ​ពី​ភ្នំ​មក​វិញ សភាព​នៅ​ក្នុង​ភូមិ​គ្មាន​ការ​ខូចខាត​​នោះ​ទេ។ ពួក​គេ​ពិត​ជា​ភ្ញាក់​ផ្អើល​ណាស់។ ខណៈ​នោះ​ស្ត្រី​ចំណាស់​​ដែល​ឱ្យ​ផ្ទះ​បុរស​មិន​ស្គាល់​នោះ​ស្នាក់​នៅ ក៏​​បាន​ប្រាប់​អ្នក​ភូមិ​ពី​​​ការ​សន្យា​របស់​បុរស​​ម្នាក់​នោះ។ ព្រោះ​ចង់​ដឹង​ថា​មាន​រឿង​អី​កើត​ឡើង គ្រប់​គ្នា​បាន​សម្រុក​ទៅ​មើល​ផ្ទះ​របស់​ស្ត្រី​នោះ ហើយ​ឃើញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មាន​បិទ​ក្រដាស​ក្រហម​ពេញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រាត​នៅ​លើ​បង្អួច និង​មាត់​ទ្វារ រួម​ទាំង​ទាន​ជា​ច្រើន​ដើម​នៅ​ក្នុង​ផ្ទះ ឯ​នៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទីធ្លា​​ផ្ទះ​មាន​បំពង់​​ឫស្សី​ដែល​ដុត​​កាំជ្រួច​រួច​ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQhcn18T8YqfhovLQjEJRPo0IO4sQlztOLQA4GJBGgnWNUQ_zEMiX7BEfWlpMineRrkHWmKEi9s2gHc9DlWdqI4mKzRJKR-qBpDXI5x_Pu6pUVdGhJWCqrOggmCqjf39TaGbw_VmnOvoE5m1sHKcvPKeWNAN246wPUkucMSowfJIqL81ZFTayMxlyZ/s900/838ba61ea8d3fd1f4134aabe6d00321f95cad0c8f1ab.webp

ក្រោយ​មក​អ្នក​ភូមិ​ក៏​បាន​ដឹង​ថា របស់របរ​ទាំង​នោះ​គឺ​ជា​សោ​មាស​សម្រាប់​បណ្ដេញ​សត្វ​ចម្លែក​។ ជា​ការ​អបអរ​លើ​ជ័យជម្នះ​នេះ អ្នក​ភូមិ​បាន​ស្លៀក​ពាក់​ខោអាវ​ថ្មី ហើយ​ចែក​រំលែក​ក្ដី​សប្បាយ​រីករាយ​ជា​មួយ​គ្នា។ ពួក​គេ​ក៏​​បាន​​បន្ត​ធ្វើ​ដូច្នេះ​តៗ​គ្នា​ជា​រៀង​រាល់​ថ្ងៃ​ថ្មី​នៃ​ប្រតិទិន​ចន្ទគតិ ដោយ​មាន​បិទ​ផ្ទាំង​ក្រដាស​ក្រហម​ជុំវិញ​ផ្ទះ អុជ​ទាន និង​ដុត​កាំជ្រួច ដើម្បី​បណ្ដេញ​សត្វ​ចម្លែក។ ទម្លាប់​នេះ​ក៏​បន្ត​ធ្វើ​រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ៕

ប្រភព៖ travelchinaguide

តុលាការ សម្រេចឃុំខ្លួន លោក ថាច់ សេដ្ឋា នៅពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងករណីចេញសែកស្អុយ

0

ភ្នំពេញ៖ លោក ទិត ដាលីន ចៅក្រមស៊ើបសួរ​នៃសាលាដំបូងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានសម្រេចឃុំខ្លួន លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន នៅពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងករណីចេញសែកស្អុយ។ នេះបើតាមដីការឃុំខ្លួនបណ្តោះអាសន្ន ដែលបណ្តាញព័ត៌មាន ទទួលបានពី លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នពេញ។

តាមដីការនេះ ចៅក្រមស៊ើបសួរ បានបង្គាប់៣ចំណុចដូចតទៅ៖

១៖ ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស អាយុ ៦៥ឆ្នាំ សញ្ជាតិខ្មែរ (មានសាវតាជាតិដួចខាងលើ) ទៅមណ្ឌលអប់រំកែប្រែទី១ (ម១) ដោយអនុវត្តឱ្យបានត្រឹមត្រូវ តាមនីតិវិធីនៃច្បាប់។
២៖ ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) ទទួល និងឃុំខ្លួនជននេះរហូតដល់មានបញ្ហាថ្មីសម្រេចផ្សេងពីនេះ។
៣៖ ឱ្យគ្រប់ភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឱ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញ ក្នុងករណីចាំបាច់។

សូមបញ្ជាក់ថា កម្លាំងនគរបាលនៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានឃាត់ខ្លួនលោក ថាច់​ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន តាមដីការបស់តុលាការក្រោមបទចោទប្រកាន់ «មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន» (សែកស្អុយ)។

ការចាប់ខ្លួនថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សភ្លើងទៀនរូបនេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ។

មន្រ្តីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា កម្លាំងនគរបាលពិតជាបានឃាត់ខ្លួនលោក ថាច់ សេដ្ឋា ប្រាកដមែននៅម្តុំវត្តសំរោងអណ្តែត ខណ្ឌសែនសុខ ដោយអនុវត្តដីកាបង្គាប់ឲ្យខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមដីកាតុលាការ បានឱ្យដឹងថា លោក ថាច់ សេដ្ឋា ធ្លាប់ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ បទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាមមាត្រា ២៣១ នៃច្បាប់ស្ដីពីឧបករណ៍ អាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់។ ប៉ុន្តទោះជាយ៉ាងនេះក្តី នាពេលកន្លងមក តុលាការបានរកឃើញថា លោកមិនបានបំពេញកាតព្វកិច្ច តាមការបង្គាប់របស់តុលាការឡើយ៕

កម្ពុជារងឥទ្ធិពលសម្ពាធខ្ពស់ពីចិន នឹងធ្វើឲ្យចុះត្រជាក់ដល់១៧អង្សាសេ

0

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថានៅសប្តាហ៍ខាង មុខនេះតំបន់មួយចំនួនរបស់កម្ពុជានិងត្រជាក់រហូតដល់១៧អង្សាសេ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកស្តីពី ស្ថានភាពធាតុអាកាស បានឲ្យដឹងថា ទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ត បក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ បន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ។

ក្រសួងធនធានទឹកបញ្ជាក់ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖តំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម ពិសេសទំនាបភាគពាយ័ព្យមានជាអាទិ៍៖ ខេត្តកំពង់ធំ សៀមរាប ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន។

២៖តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ១៧-២១ °C សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C អាកាសធាតុអាចចុះត្រជាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ពិសេសផ្ដុំភ្នំដងរែក និងខ្ពង់រាបឦសាន្តមានជាអាទិ៍៖ ខេត្តមណ្ឌលគិរី រតនគិរី ឧត្តរមានជ័យ និងខេត្តព្រះវិហារ ។

៣៖ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតខ្សោយ។

ជាមួយគ្នានេះក្រសួងធនធានទឹក បានអំពាវនាវដល់សាធារណជន បង្កើនការប្រុងប្រយ័ត្ន ចំពោះស្ថានភាពចុះត្រជាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-cZqKNjHyDYKkabwg3cHsVXfkX6ZfEjf4pOdFN92uFYkLdbAJse9_uXmwSMolNsd655TyF84XzQ1Oz6VGd_8QtGrXc0bzuOkuZcVPccbeUR0uUdJKnS3fm3AGDFpHXIU7rObdbCbLa1ssYZ_kFNhLCW2vFpmhdzNkP3ORq-_3kJCNvxLnSbCZI-Qu/s1280/photo_2023-01-17_09-02-02.jpg

មេបញ្ជាការទាហានស៊ីឈ្នួលម្នាក់របស់ក្រុមហ៊ុនមិត្តភក្ដិជិតស្និទ្ធនឹងពូទីន រត់ចោលសមរភូមិ

0

រាជធានីអូស្លូ (Oslo)៖ សង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានអូសបន្លាយអស់រយៈពេល៣២៨ថ្ងៃ គិតត្រឹមថ្ងៃទី១៧ ខែមករា ខណៈជម្លោះរវាងប្រទេសធ្លាប់រស់នៅក្រោមដំបូលអតីតសហភាពសូវៀតទាំង២នេះ កំពុងតែបន្ដវាយប្រយុទ្ធស៊ីសាច់ហុតឈាមគ្នាយ៉ាងសាហាវ ហើយកំពុងតែបង្កនូវមហាវិនាសកម្ម និង សម្លាប់មនុស្ស រាប់សែននាក់ ប៉ុន្ដែឥឡូវនេះ មានសេចក្ដីរាយការណ៍ អំពីមេបញ្ជាការទាហានស៊ីឈ្នួលម្នាក់ បានសុខចិត្តបោះបង់កាំភ្លើងចោល រត់ទៅសុំសិទ្ធិជ្រកកោណ នៅក្នុងប្រទេសលោកខាងលិច។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៧ ខែមករា ថា លោក អេនដ្រេ មេដវេដេវ (Andrey Medvedev) អាយុ២៦ឆ្នាំ ជាអតីតមេបញ្ជាការទាហានស៊ីឈ្នួលមួយរូបរបស់ក្រុមហ៊ុន Wagner Group បានរត់ទៅសុំសិទ្ធិជ្រកកោណ នៅក្នុងប្រទេសន័រវ៉ែស។ គាត់បានឆ្លងកាត់ព្រំដែន ចូលទៅក្នុងប្រទេសអឺរ៉ុបខាងជើងមួយនេះ កាលពីថ្ងៃសុក្រមុន ក្រោយពេលចាកចេញពីទាហានស៊ីឈ្នួល ហើយក៏ត្រូវបានឆ្មាំការពារព្រំដែន ចាប់ឃាត់ខ្លួនសួរនាំ។Ukrainian tennis legend Andrei Medvedev fights against the Russian invasion  | Marca

លោក ប៊្រីនជូលហ្វ៍ រ៉ៃស្នេស (Brynjulf Risnes) ជាមេធាវីរបស់ទាហានស៊ីឈ្នួលរូបនេះ បានប្រាប់ដល់បណ្ដាញទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC ថា ឥឡូវនេះ លោក អេនដ្រេ មេដវេដេវ (Andrey Medvedev) ត្រូវបានឃុំខ្លួន នៅក្នុងទីក្រុងអូស្លូ។ កូនក្ដីរបស់គាត់ ត្រូវប្រឈមមុខនឹងការការចោទប្រកាន់ ពីការចូលមកក្នុងប្រទេសន័រវ៉ែស ដោយខុសច្បាប់។

លោកមេធាវី Brynjulf Risnes បានបញ្ជាក់ ថា កូនក្ដីរបស់គាត់ បានចាកចេញពីក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី Wagner ក្រោយពេលផ្ដល់សក្ខីកម្មឧក្រិដ្ឋកម្មសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។

ឆ្មាំការពារព្រំដែនរបស់ប្រទេសន័រវ៉ែស បានប្រាប់ដល់ BBC ថា បុរសជនជាតិរុស្សីម្នាក់នេះ ត្រូវបានឃុំខ្លួន ក្រោយពេលគាត់ឆ្លងកាត់ព្រំដែន ប្រវែង១៩៨គីឡូម៉ែត្រ ជាប់ជាមួយនឹងប្រទេសរុស្ស៊ី។ ប៉ុន្តែឆ្មាំព្រំដែន មិនអាចធ្វើអត្ថាធិប្បាយអ្វីបន្ថែមនោះដែរ ដោយលើកឡើង អំពី«ហេតុផលសុវត្ថិភាព និង ឯកជនភាពរបស់ទាហានស៊ីឈ្នួលរូបនេះ»។Ukraine War Live Updates: Not Trying To "Overthrow" Ukrainian Government,  Says Russia

លោក តាជេ ស៊ើរម៉ា-ថែលឡេហ្វសេន (Tarjei Sirma-Tellefsen) មេប៉ូលិសន័រវ៉ែស ប្រចាំនៅតំបន់ Finnmark (ហ៊្វិនម៉ាក) បានបញ្ជាក់ ថា បុរសរុស្ស៊ីម្នាក់នេះ ត្រូវបានឃាត់ខ្លួន សួរនាំដោយក្រុមឆ្មាំល្បាតព្រំដែន ហើយគាត់ក៏បានដាក់ពាក្យសុំសិទ្ធិជ្រកកោណផងដែរ។

ក្រុមសិទ្ធិមនុស្សរុស្ស៊ី Gulagu (ហ្គូឡាហ្គូ) ដែលបានជួយលោក Medvedev ឲ្យចាកចេញ ពីប្រទេសរុស្ស៊ី បានបញ្ជាក់ អំពីអត្តសញ្ញាណរបស់គាត់។ ការរត់គេចខ្លួនរបស់បុរសរុស្ស៊ីម្នាក់នេះ ត្រូវគេជឿ ថា ក្លាយជាករណីលើកដំបូង សម្រាប់ទាហានស៊ីឈ្នួលរបស់ក្រុមហ៊ុន Wagner (វ៉ែកណឺរ) បានរត់គេចខ្លួនទៅកាន់ប្រទេសលោកខាងលិច។

លោក វ៉្លាឌីមៀ អូសេចឃីន (Vladimir Osechkin) ស្ថាបនិកក្រុមសិទ្ធិមនុស្សរុស្ស៊ី Gulagu បានប្រាប់ដល់ BBC ថា លោក មេដវេដេវ បានចូលរួមជាមួយនឹងក្រុមទាហានប៉ារ៉ា Wagner នៅក្នុងខែកក្កដា ឆ្នាំ២០២២ ដោយមានកិច្ចសន្យា រយៈពេល៤ខែ។ ប៉ុន្ដែគាត់បានបោះបង់ចោលការងារ នៅក្នុងក្រុមហ៊ុនទាហានស៊ីឈ្នួល ក្រោយពេលមើលឃើញ អំពីការរំលោភសិទ្ធិមនុស្ស និង ឧក្រិដ្ឋកម្មសង្គ្រាមជាច្រើន នៅក្នុងអំឡុងពេលបំពេញការងារ នៅក្នុងប្រទេសអ៊ុយក្រែន។Wishful thinking in the Ukraine-Russia war - The Boston Globe

ស្ថាបនិកអង្គការសិទ្ធិមនុស្សរុស្ស៊ី រូបនេះ បានបញ្ជាក់ ថា លោក មេដវេដេវ ជាអតីតទាហាន នៅក្នុងជួរកងទ័ពរុស្ស៊ី ហើយក្រោយមក គាត់បានជាប់ពន្ធនាគារ ចន្លោះឆ្នាំ២០១៧-១៨ មុនពេលចូលបម្រើការងារមួយនឹងក្រុមហ៊ុន Wagner Group ។ គាត់ត្រូវបានក្រុមហ៊ុន Wagner បញ្ជូនទៅធ្វើសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ជាកន្លែងដែលគាត់គ្រប់គ្រងទាហាន ចន្លោះប្រហែល៣០-៤០នាក់។

អង្គការសិទ្ធិមនុស្សរុស្ស៊ី Gulagu បានបង្ហាញនូវឃ្លីបវីដេអូមួយ អំពីការអះអាងរបស់លោក មេដវេដេវ ថា គាត់បានចាកចេញពីប្រទេសអ៊ុយក្រែន កាលពីខែវិច្ឆិកា ក្រោយពេលទទួលបានព័ត៌មាន ថា ក្រុមហ៊ុនទាហានស៊ីឈ្នួល មានចេតនា ពង្រីកកិច្ចសន្យារបស់គាត់ គ្មានពេលកំណត់។

សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីថ្ងៃចន្ទ ថា អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា រុស្ស៊ី បានបាត់បង់កម្លាំងទាហាន កើនដល់១១៦ ០៨០នាក់ ចាប់តាំងពីការផ្ទុះសង្គ្រាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣៕Russia's Ukraine War Has Narrowed — But Not its Goals | United States  Institute of Peace

រថភ្លើងអាកាសពណ៌លឿងនឹងបើកឱ្យប្រើប្រាស់នៅខែមិថុនា

0

ប្រទេសថៃ ៖ អ្នកនាង ថិផាណាន់ ស៊ិរិឆៈណាក់ អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី បានឱ្យដឹងថា រដ្ឋាភិបាលថៃលោក ប្រាយុទ្ធ ចាន់អូចា បានកំណត់ផែនការយុទ្ធសាស្ត្ររយៈពេល២០ឆ្នាំ (ឆ្នាំ២០១៨-ឆ្នាំ២០៣៧) ដោយផ្តល់ភាពសំខាន់ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងប្រទេសថៃ ជាពិសេស ប្រព័ន្ធដឹកជញ្ជូនផ្លូវដែក ។ លោក ប្រាយុទ្ធ បានជំរុញអភិវឌ្ឍន៍ប្រព័ន្ធគមនាគមន៍ផ្លូវដែកជាបន្តបន្ទាប់ ទាំងរថភ្លើងអាកាស រថភ្លើងផ្លូវដែកស្របគ្នា២ខ្សែទូទាំងប្រទេស រួមទាំងគម្រោងបណ្តាញផ្លូវរថភ្លើងល្បឿនលឿនសម្រាប់ដឹកជញ្ជូនពលរដ្ឋជាសាធារណៈនៅទីក្រុងបាងកក ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិផងដែរ ។

កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ គណៈរដ្ឋមន្ត្រីបានអនុម័តគម្រោងរថភ្លើងអាកាសខ្សែពណ៌លឿង (ចាប់ពីតំបន់ឡាតប្រាវទៅកាន់សាំរ៉ូង) ដោយប្រើប្រាស់ថវិកាប្រមាណ៤៨.១២៥លានបាត ។ បច្ចុប្បន្ន គម្រោងនេះសម្រេចបាន៩៨,០៩%ហើយ និងបានកំណត់បើកឱ្យប្រើប្រាស់នៅខែមិថុនា ឆ្នាំ២០២៣ ។Monorail Yellow refurbished - March 2021 - Photo 13 of 17

រថភ្លើងអាកាសលឿង គឺជាគម្រោងផ្លូវដែកតែមួយ (monorail) និងប្រើប្រាស់ថវិកាតិចជាងគម្រោងរថភ្លើងផ្លូវគូ ។
បើគម្រោងនេះរួចរាល់ វានឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងតំបន់ឡាតប្រាវ រ៉ាមកាំផែង និងស្រ៊ីណាក់ខាក់រីន ដែលជាចំណុចជួបបញ្ហាស្ទះចរាចរណ៍ខ្លាំង ។ គម្រោងនេះមានចម្ងាយផ្លូវសរុប៣០,៤គីឡូម៉ែត្រ រួមមាន២៣ស្ថានីយ ដែលតភ្ជាប់ការធ្វើដំណើររវាងរថភ្លើងខ្សែខៀវនៅស្ថានីយរ៉ាចឆាដា ជាមួយប្រព័ន្ធដឹកជញ្ជូន៤ខ្សែទៀត ។

កន្លងមក លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានជំរុញ និងតាមដានដំណើរការសាងសង់របស់គម្រោងរថភ្លើងអាកាសលឿងនេះរហូតមក ដើម្បីជាជម្រើសក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋពីក្រុងបាងកកទៅកាន់បរិម៉ុនថុន ។ រថភ្លើងអាកាសងាយស្រួលធ្វើដំណើរ ដោយវាជួយកាត់បន្ថយចរាចរណ៍ណែនខ្លាំង ប្រយ័ត្នពេលវេលា ងាយស្រួស ឆាប់រហ័ស សុវត្ថិភាព និងកាត់បន្ថយជាតិពុល ហើយវាជាការលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជំរុញការរីកលូតលាស់ទីក្រុង និងជាតំបន់សេដ្ឋកិច្ចនៅតាមបណ្តោយផ្លូវរថភ្លើងផងដែរ ៕Spend a Day on the Walt Disney World Monorail!

ប្រភព ៖ SpringNews

ចាប់ពីពេលនេះពលរដ្ឋកម្ពុជាទៅលេងប្រទេសម៉ាល់ឌីវ លែងត្រូវការទិដ្ឋាការទៀតហើយ

0

ភ្នំពេញ៖ កាលពីរសៀលថ្ងៃ១៦ ខែមករា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតីម៉ាល់ឌីវ បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមគ្នា ក្នុងឱកាសសម្តេចតេជោ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នានោះផងដែរ បានបង្ហាញឲ្យដឹងថា ប្រទេសកម្ពុជា និងប្រទេសម៉ាល់ឌីវ បានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យសំខាន់ៗជាច្រើនក្នុងនោះ ប្រទេសទាំងពីរក៏បានឈានដល់កិច្ចព្រមព្រៀង លើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរ រយៈពេល៣០ថ្ងៃ ហើយ ប្រជាជនកម្ពុជា និងប្រជាជនម៉ាល់ឌីវ អាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការ។

នៅឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវការផ្តាំផ្ញើ និងការអញ្ជើញរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញឯកឧត្តមប្រធានាធិបតីម៉ាល់ឌីវ មកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ជាពិសេសអំឡុងពេលដែលកម្ពុជារៀបចំស៊ីហ្គេមនៅពាក់កណ្ដាលឆ្នាំ២០២៣។

ក្នុងសន្និសីទសារព័ត៌មាននេះ សម្តេចតេជោបានជ្រើសរើសផ្លូវមួយខ្សែ នៅខេត្តមាត់សមុទ្រ ដាក់ជាឈ្មោះជាផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ ហើយ នឹងរកពេលវេលាសមស្របណាមួយដើម្បីសម្ពោធរួមគ្នាតែម្ដង។ សម្តេចតេជោក៏បានស្នើឱ្យមានការពង្រីកវិសាលភាពវិស័យវប្បធម៌រវាងកម្ពុជា-ម៉ាល់ឌីវ ផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងអំពីការផ្តល់អាហារូករណ៍ទៅវិញទៅមកដល់និស្សិតកម្ពុជា និងម៉ាល់ឌីវ ទទួលបាននូវការសិក្សាចំណេះដឹងផ្សេងៗរវាងប្រទេសទាំងពីរ។ សម្តេចតេជោបានលើកឡើងថា ប្រទេសម៉ាល់ឌីវជាតំបន់ទេសចរណ៍ដ៏គួរឱ្យទាក់ទាញ ហើយសម្តេចចង់ឱ្យតំបន់តារាសាគររបស់ប្រទេសកម្ពុជា អភិវឌ្ឍដូចមាត់សមុទ្រម៉ាល់ឌីវ ដែរ។

ក្នុងសន្និសីទសារព័ត៌មាននេះ សម្តេចតេជោ សង្ឃឹមថា អង្ករកម្ពុជា ដែលជាប់ចំណាត់ថ្នាក់លេខ១ រយៈពេល៥ឆ្នាំ និងកំពុងឈរលេខ១ នឹងទទួលបានការពេញនិយមពីប្រជាជនម៉ាល់ឌីវ និងភ្ញៀវទេសចរក្នុងប្រទេសនេះ។ជាមួយគ្នានោះ សម្តេចតេជោបានលើកឡើងថា ផលិតផលត្រីរបស់ម៉ាល់ឌីវ ក៏អាចនាំទៅកាន់ប្រទេសកម្ពុជាផងដែរ ជាពិសេសសម្រាប់ត្រីខកំប៉ុងដែលកម្ពុជាត្រូវការច្រើនបំផុតក្នុងមួយឆ្នាំៗ។ សម្តេចតេជោសង្ឃឹមថា ម៉ាល់ឌីវ ក៏នឹងគាំទ្រកម្ពុជា ក្នុងការក្លាយជាសមាជិកសង្កេតការណ៍ នៃអង្គការ OIC នៅពេលខាងមុខ​ ៕