Home Blog Page 1886

ក្រសួងសុខាភិបាល ក្រើនរំលឹកពីការចម្លងវីរុសកូវីដ-១៩ ការពុលចំណីអាហារ នាឱកាសរៀបចំសែនដូនតា និងបុណ្យចូលឆ្នាំខ្មែរ

0

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹក ស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ ជំងឺផ្តាសាយបក្សី និងការបង្ការការពុលចំណីអាហារ ឬពុលស្រា ស ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសរៀបចំសែនដូនតា និងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។

 

យោងតាមសេចក្ដីណែនាំក្រើនរំលឹករបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា វីរុសកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ រីឯស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកបម្លែងថ្មីៗដូចជា XBB ឬ XBB.1.5 នៅតែបន្តមាននៅឡើយនៅលើសាកលលោក និងនៅក្នុងតំបន់ ធ្វើឱ្យមានកំណើនជាបន្តបន្ទាប់នូវអ្នកឈឺ និងអ្នក ស្លាប់ដោយសារជំងឺកូវីដ-១៩ នៅតាម បណ្ដាប្រទេសមួយចំនួន ហើយក៏អាចមានការបន្តចរាចរនូវពពួកវីរុសកូវីដ-១៩ បម្លែងថ្មីៗ ពីប្រទេសមួយទៅប្រទេសមួយ ដែលគួរឱ្យមានការព្រួយបារម្ភលើលទ្ធភាពអាចនឹងមានការផ្ទុះឡើងវិញនូវការរាតត្បាតក្នុងសហឪគមន៍ ប្រសិនបើភាពស៊ាំបុគ្គល និងភាពស៊ាំសហគមន៍មានការថមថយចុះខ្លាំង ព្រមទាំងខ្វះការប្រុងប្រយ័ត្ន ដែលតម្រូវឱ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ជាប់ជានិច្ច និងសូមអញ្ជើញទៅទទួលយកការចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដូសទី៣ ទី៤ ទី៥ ទី៦ និងដូសបន្តបន្ទាប់) ឱ្យបានត្រឹមត្រូវបើដល់វេនចាក់។

 

ក្រសួងបានឲ្យដឹងទៀតថា ដោយសង្កេតឃើញថា ជារៀងរាល់ឆ្នាំ បងប្អូនប្រជាពលរដ្ឋយើងមួយចំនួន បានប្រារព្ធពិធីសែនដូនតាផ្សេងៗ ដែលមានការ ទិញទំនិញ និងការចរាចរនូវបសុបក្សីជាច្រើនដែលអាចមានហានិភ័យនៃការចម្លងនូអ៊ឺរុសផ្តាសាយបក្សី ដែលមាននៅលើសត្វ និងនៅ ក្នុង បរិស្ថាន មកមនុស្សបានគ្រប់ពេលវេលា ប្រសិនបើមិនមានការបង្ការបានត្រឹមត្រូវទេនោះ នឹងអាចមានការជួបជុំពិសារអាហារជុំ គ្នាច្រើន ឬក្នុងទ្រង់ទ្រាយធំ ម្យ៉ាងវិញទៀត ជំងឺដង្កាត់ផ្សេងៗ និងការពុលចំណីអាហារ ឬពុលស្រា ស ក៏តែងតែសង្កេតឃើញកើត មានឡើងនៅតាមតំបន់ ឬទីតាំងមួយចំនួនក្នុងប្រទេសផងដែរនោះ យើងទាំងអស់គ្នា ចាំបាច់ត្រូវបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ ដោយបុគ្គលម្នាក់ៗ ត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អប្រសើរ និងចៀសវាងការពុលចំណីអាហារនៅគ្រប់កាលៈទេសៈ។

អាស្រ័យហេតុនេះ ក្រសួងសូមអំពាវនាវ និងធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពពីការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកអូមីក្រុងបម្លែងថ្មីៗ ជំងឺ ផ្តាសាយបក្សី និងជំងឺផ្សេងៗ រួមទាំងការបង្ការសុខភាពបណ្តាលមកពីការពុលចំណីអាហារ ឬ ពុលស្រា ស នៅក្នុងការរស់នៅជាប្រចាំថ្ងៃរបស់ខ្លួន ក៏ដូចជានារដូវបុណ្យទាន ជាពិសេសពិធីសែនដូនតាផ្សេងៗ និងនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ៕

ខេត្តចំនួន៤នេះ នឹងចុះត្រជាក់រហូតដល់១៧អង្សា

0

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ខេត្តចំនួន១០នៅក្នុងប្រទេសកម្ពុជាអាចចុះត្រជាក់។ ស្ថានភាពបែបនេះ បណ្ដាលមកពីទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្តបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ មកលើកម្ពុជា។

កម្ពុជា រងទ្រនុងសម្ពាធខ្ពស់ពីចិន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃ២៤ខែមករា ដែលអាចបណ្ដាលឱ្យតំបន់ទំនាបកណ្ដាលអាចចុះត្រជាក់ក្នុងកម្រិតមធ្យម។ តំបន់ទំនាបភាគពាយ័ព្យដូចជា ខេត្តកំពង់ធំ សៀមរាប ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន នឹងចុះត្រជាក់ពី ២០អង្សា ដល់២៣ អង្សា។

តំបន់ខ្ពង់រាប អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមានដូចជាខេត្ត មណ្ឌលគិរី រតនគិរី ឧត្តរមានជ័យ និងខេត្តព្រះវិហារ នឹងចុះត្រជាក់ពី ១៧ ដល់២១ អង្សា។ ចំណែកឯ តំបន់មាត់សមុទ្រ អាកាសធាតុ អាចចុះត្រជាក់កម្រិតខ្សោយចាប់ពី ២២ ដល់២៤ អង្សា៕

ប្រទេសចិនមានសន្ទុះការនាំចេញសាច់ជ្រូកច្រើនជាងគេលើពិភពលោកក្នុងឆ្នាំ២០២២

0

បរទេស៖ ប្រទេសចិនបានចេញផ្សាយពីផលិតកម្មនៃការផលិតសាច់ជ្រូកសម្រាប់ឆ្នាំ ២០២២ នេះឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៨ឆ្នាំក្នុងបរិមាណខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៤មក។

នាថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងប៉េកាំង ប្រទេសចិនថាការិយាល័យស្ថិតិជាតិនៃប្រទេសចិន (NBS) បានរាយការណ៍ ពីទិន្នផលសាច់ជ្រូករបស់ប្រទេសចិនក្នុងឆ្នាំ ២០២២ បានឈានដល់កំណត់ត្រា ៥៥.៤១ លានតោនក្នុងរយៈពេល ៨ ឆ្នាំកន្លងមក ឬចាប់តាំងពីឆ្នាំ ២០១៤ និងការកើនឡើងពីផលិតកម្មបរិមាណ ៥២.៩៦ លានតោនក្នុងឆ្នាំ ២០២១ ឬ ៤.៦ភាគរយ។

ខណៈពេលដែលរបាយការណ៍របស់ NBS បានបង្ហាញថាផលិតកម្មសាច់គោរបស់ប្រទេសចិនកាលពីឆ្នាំមុនមានបរិមាណ ៧.១៨ លានតោន ដែលកើនឡើង ៣ភាគរយ បើធៀបនឹងកំណត់ត្រាឆ្នាំ ២០២១ ផលិតកម្មបសុបក្សីមានចំនួន ២៤.៤៣ លានតោនកើនឡើង ២.៦ភាគ ហើយផលិតកម្មសាច់ចៀមកើនឡើង ២ភាគរយ ពីឆ្នាំ ២០២១ ដល់ ៥.២៥ លានតោនកាលពីឆ្នាំមុន។

ជាមួយគ្នានោះប្រទេសចិនបានកាត់បន្ថយការនាំចូលសាច់ពីបរទេសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងបង្កើនការគាំទ្រសម្រាប់ប្រតិបត្តិការកសិករក្នុងស្រុក បន្ទាប់ពីការផ្ទុះឡើងនៃវិបត្តិជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF) ក្នុងអំឡុងឆ្នាំ ២០១៨ ដល់ ឆ្នាំ២០១៩ និងស្ថានភាពរីករាលដាលនៃកូវីដ-១៩កាលពីកន្លងទៅ។

ទោះជាយ៉ាងណាក៏ដោយ បើងាកមកតម្រូវការទីផ្សារសាច់ជ្រូកក្នុងស្រុកវិញ មិនមានសកម្មភាពដូចមុននោះឡើយ ក្នុងអំឡុងឆ្នាំមុនដែលជាពេលវាលារីករាលដាលខ្លាំងនៃជំងឺកូវីដ ដោយសារតែតំបន់ភាគច្រើនក្នុងប្រទេសចិនបានស្ថិតក្រោមវិធានការបិទ ប្រទេសជាបន្តបន្ទាប់ជាយូរមកហើយ រួមទាំងទីក្រុងធំៗដូចជាសៀងហៃ និងស្រុកមួយចំនួននៃទីក្រុងប៉េកាំង ធ្វើឱ្យអ្នកប្រើប្រាស់ពន្យារពេលការទិញ៕ ប្រភព៖ Dailynews

 

ប្រធានាធិបតីវៀតណាម លោក ង្វៀន សួនហ៊្វុក ប្រកាសចុះចេញពីតំណែង

0

អន្តជាតិ៖ នៅថ្ងៃអង្គារនេះ គណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនិស្តវៀតណាម បានសម្រេចយល់ព្រមឱ្យលោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) លាលែងពីតំណែងជាប្រធានាធិបតីនៃប្រទេសវៀតណាម ព្រមទាំងពីតំណែងជាសមាជិកនៅក្នុង​ការិយាល័យនយោបាយ ក៏ដូចជានៅក្នុងគណៈកម្មាធិការមជ្ឈិម ដោយស្របទៅតាមការស្នើរបស់លោកផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។

ក្រោយការកោះប្រជុំវិសាមញ្ញមួយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានចេញសេចក្តីថ្លែងការណ៍ថា ក្នុងនាមជាមេដឹកនាំ លោក ហ៊្វុក បានបណ្តោយឱ្យមន្រ្តីរដ្ឋាភិបាលមួយចំនួន ក្នុងនោះរួមមានទាំងឧបនាយករដ្ឋមន្រ្តី២រូប ហើយនិងរដ្ឋមន្រ្តី២រូប ប្រព្រឹត្តទង្វើខុសឆ្គងផ្សេងៗ ដែលបានបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ។

សេចក្តីថ្លែងការណ៍ខាងលើបានបន្តថា ឧបនាយករដ្ឋមន្រ្តីវៀតណាមទាំង២រូប ត្រូវបានដកហូតតំណែង ខណៈរដ្ឋមន្រ្តី២រូប និងមន្រ្តីមួយចំនួនផ្សេងទៀត កំពុងប្រឈមការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ។ ដូច្នេះហើយដោយដឹងច្បាស់អំពីការទទួលខុសត្រូវរបស់ខ្លួន លោក ហ៊្វុក បានសម្រេចចិត្តដាក់ពាក្យលាលែងពីតួនាទីទាំងអស់ ហើយចូលនិវត្តន៍ពីនយោបាយតែម្តង។

គួរបញ្ជាក់ថា លោក ង្វៀន សួនហ៊្វុក ដែលមានវ័យ៦៩ឆ្នាំ គឺជាសមាជិកនៅក្នុងគណៈកម្មាធិការមជ្ឈិមរបស់បក្សកុម្មុយនិស្ត នៅក្នុងការិយាល័យនយោបាយ និងនៅក្នុងរដ្ឋសភាជាច្រើនអាណត្តិមកហើយ។ ចាប់តាំងពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៦ លោក គឺជាប្រធានគណៈកម្មាធិការប្រជាជនប្រចាំខេត្តក្វាងណាំ (Quang Nam)។ ក្រោយមក លោក ហ៊្វុក ត្រូវបានតែងតាំងជា ប្រធាន​ការិយាល័យរដ្ឋាភិបាល នៅឆ្នាំ២០០៦ និងជាឧបនាយករដ្ឋមន្រ្តីនៅឆ្នាំ២០១១ មុនក្លាយជានាយករដ្ឋមន្រ្តីនៅឆ្នាំ២០១៦។ ជាចុងក្រោយ លោកត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធានាធិបតីវៀតណាម កាលពីខែមេសា ឆ្នាំ២០២១៕

អត្រាថយចុះនៃចំនួនប្រជាជនចិនជាលើកដំបូង

0

ប្រទេសចិន ៖ កាលពីថ្ងៃទី១៧ ខែមករា ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងប៉េកាំងថា ស្ថិតិប្រជាពលរដ្ឋក្នុងប្រទេសចិន គឺស្មើប្រមាណ១,៤១១.៧៥លាននាក់រហូតដល់ចុងឆ្នាំ២០២២ ខណៈស្ថិតិពលរដ្ឋកាលពីឆ្នាំមុននេះស្មើប្រមាណ១,៤១២.៦០លាននាក់ ។ វាជាការធ្លាក់ចុះលើកដំបូងក្នុងប្រវត្តិសាស្ត្រ បើគិតតាំងពីឆ្នាំ១៩៦១ មក ។The Largest Cities In China - WorldAtlas

អ្នកវិភាគប្រជាសាស្ត្រថា បច្ចុប្បន្ននេះ ចំនួនពលរដ្ឋធ្លាក់ចុះដោយសារតែលទ្ធផលនៃការអនុវត្តគោលនយោបាយកូនតែម្នាក់អស់រយៈពេលយូរ គឺចន្លោះឆ្នាំ១៩៨០-២០១៥ ហើយការចំណាយប្រចាំថ្ងៃកើនឡើងតាមស្ថានការណ៍សេដ្ឋកិច្ច ។ លើសពីនេះ ពលរដ្ឋជំនាន់ថ្មីបានទទទួលការសិក្សាកាន់តែខ្ពស់ ធ្វើឱ្យពួកគេមិនត្រូវការមានកូនលើសពីម្នាក់ ឬពួកគេជ្រើសរើសការគ្មានកូន បើទោះជារដ្ឋាភិបាលព្យាយាមចេញនយោបាយទាក់ទាញ ដូចជា កាត់បន្ថយពន្ធ ជួយចេញថ្លៃស្នាក់នៅ និងបន្ថែមចំនួនថ្ងៃឈប់សម្រាកលំហែមាតុភាពក្តី ។China's very crowded class of 2022 fights for fewer jobs - Nikkei Asia

ក្រៅពីនេះ រដ្ឋាភិបាលក្រុងប៉េកាំងបានប្រើប្រាស់គោលនយោបាយកូវីដស្មើសូន្យ ដើម្បីគ្រប់គ្រងស្ថានការណ៍ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ យ៉ាងតឹងរឹង បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ចំនួនពលរដ្ឋចិន អស់រយៈពេល៣ឆ្នាំកន្លងមក ។

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ អង្គការសហប្រជាជាតិ (UN) បានរាយការណ៍ថា ចំនួនពលរដ្ឋឥណ្ឌានឹងវ៉ាដាច់ចិន ដោយឥណ្ឌាក្លាយជាប្រទេសដែលមានពលរដ្ឋច្រើនបំផុតក្នុងពិភពលោកនៅឆ្នាំ២០២៣នេះ ខណៈចិនកំពុងប្រឈមនឹងអត្រាការកើតតិច និងសង្គមមនុស្សចាស់ ៕

ប្រភព ៖ dailynews

បែកធ្លាយព័ត៌មាន! ចិនទំនងជាអស់ប្រាក់ក្នុងការទប់ទល់កូវីដ-១៩ ទើបបើកប្រទេសឱ្យប្រជាជនដើរហើរសេរី

0

ប្រទេសចិន៖ មានការវិភាគមួយរបស់ពិភពលោកអំពីមូលហេតុដែលចិនបានបន្ធូរបន្ថយវិធានការប្រឆាំងនឹងកូវីដ-១៩ ព្រមទាំងបានបើកប្រទេសដោយសេរី ខណៈប្រទេសខ្លួនកំពុងតែឆ្លងរីករាលដាលយ៉ាងខ្លាំង ដែលតាមពិតវាប្រហែលមិនមែនដោយសារតែមានសម្ពាធពីការតវ៉ារបស់ប្រជាជននោះទេ ប៉ុន្តែដោយសារអស់ថវិកាក្នុងការគ្រប់គ្រងវិធានការបន្ត។

ការបើកប្រទេស និងបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ចិនត្រូវបានចាត់ទុកថាជាការភ្ញាក់ផ្អើលមួយសម្រាប់ពិភពលោក ព្រោះគ្មាននរណាគិតទេថាអាជ្ញាធរចិនដែលមានច្បាប់ដ៏តឹងរ៉ឹងក្នុងការ បង្ការជំងឺកូវីដ-១៩ រយៈពេល៣ ឆ្នាំកន្លងមកនេះនឹងបោះបង់ចោលយ៉ាងងាយលើវិធានការទប់ស្កាត់មួយនេះ បើទោះបីជាមានសម្ពាធពីការតវ៉ាទូទាំងប្រទេសដែលកម្រមានបំផុតក្នុងប្រទេសចិនក៏ដោយ។

ទោះជាយ៉ាងណាកាលពីពេលថ្មីៗនេះអ្នកវិភាគលើពិភពលោកជាច្រើនបានបង្ហាញ និងសន្មត់មួយថា មូលហេតុដែលចិនដកវិធានការរឹតត្បិត តាមពិតមិនមែនមកពីការមិនពេញចិត្តពីប្រជាជនទេ ប៉ុន្តែដោយសារ «អាជ្ញាធរចិនមិនមានថវិកាគ្រប់គ្រាន់ដើម្បីអនុវត្តវិធានការនេះបន្ត»។

ជាការពិតណាស់ ទាំងនេះគ្រាន់តែជាការសន្មត់ និងគំនិតផ្ទាល់ខ្លួនរបស់អ្នកជំនាញប៉ុណ្ណោះ ប៉ុន្តែនៅពេលជាមួយគ្នានេះដែរមានព័ត៌មានដែលហាក់ដូចជាបញ្ជាក់ពីលទ្ធភាពនៃការពិតអំពីការវិភាគមួយនេះ។

ដោយព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនដែលគ្រប់គ្រងដោយរដ្ឋរបស់ចិនធ្លាប់បង្ហាញពីទិន្នន័យនិងការចំណាយលើការការពារ ក៏ដូចជាគ្រប់គ្រងជំងឺកូវីដ-១៩ នៅមុនមួយថ្ងៃនៃការបើកប្រទេសនៅថ្ងៃទី ៨ ខែមករាឆ្នាំ២០២៣កន្លងទៅនេះថា “វាពិបាកក្នុងការកំចាត់មេរោគកូវីថ-១៩ ដែលតម្រូវឱ្យមានការចំណាយទាំងស្រុងបានកើនឡើង។

ជាមួយគ្នានោះគេក៏បានបង្ហាញពី តួលេខនៃការចំណាយប្រចាំឆ្នាំរបស់រដ្ឋាភិបាលមូលដ្ឋាននៅតាមខេត្តនានាទូទាំងប្រទេសត្រូវបានចេញផ្សាយកាលពីសប្តាហ៍មុនផងដែរ។

ដោយក្នុងនោះបើតាមរបាយការណ៍ថវិកាគេរកឃើញថា ខេត្តក្វាងទុងត្រូវចំណាយទឹកប្រាក់សម្រាប់វិធានការការពារសរុបចំនួន ១.៤៦ ពាន់លានយន់ ឬស្មើ ២១៧ លានដុល្លារ ត្រូវបានចំណាយលើការការពារ និងគ្រប់គ្រងកូវីដ-១៩ ក្នុងរយៈពេល ៣ ឆ្នាំ។

ថវិកានេះគ្របដណ្តប់លើការធ្វើតេស្ត កូវីង-១៩ ការចាក់វ៉ាក់សាំង និងការចំណាយទាក់ទងនឹងការអនុវត្តគោលនយោបាយ  ការចំណាយលើការព្យាបាលផ្សេងទៀតមិនត្រូវបានរាប់បញ្ចូលទេ រួមទាំងការចំណាយលើសុខភាពសាធារណៈផងដែរ។

សម្រាប់ទីក្រុងប៉េកាំងវិញ រដ្ឋធានីនៃប្រទេសចិនត្រូវចំណាយ ជិត៣ម៉ឺនលានយន់ ឬស្មើនឹង ៤៤ លានដុល្លារជាង។

ដោយឡែកសម្រាប់ខេត្ត Fujian ដែលជាខេត្តជាប់មាត់សមុទ្រនៅភាគខាងកើត Guangdong  ត្រូវចំណាយទឹកប្រាក់ចំនួន ៣.០៥ ម៉ឺនលានយន់ ឬស្មើនឹង ៤៥លានដុល្លារ ។

ទិន្នន័យទាំងនេះបានឆ្លុះបញ្ចាំងអំពី រដ្ឋាភិបាលក្នុងតំបន់ជាច្រើនរបស់ចិនកំពុងប្រឈមមុខនឹងការខ្វះខាតសាច់ប្រាក់ដោយសារតែគោលនយោបាយរយៈពេលបីឆ្នាំនៃការរ៉ឹតបណ្តឹងជំងឺកូវីដ-១៩​ ដែលនេះជាការដាក់សម្ពាធបន្ថែមលើស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ។

បូករួមទាំងការមិនមានអ្នកចូលមកវិនិយោគថ្មី  អ្នកជំនួញមួយចំនួនចាកចេញពីប្រទសចិនព្រោះជំងឺកូវីដ បន្ថែមពីនោះមនុស្សម្នាមិនអាចចេញចូលមកធ្វើការបានទេ ខណៈពេលដែលទីផ្សារអចលនទ្រព្យក្នុងប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំង ហើយដើមទុនដែលត្រូវប្រើប្រាស់ចរាចរក្នុងប្រទេសគឺមានតិចតួចសម្រាប់ការប្រើប្រាស់៕ ប្រភព៖​ pptvhd36


 

 

ភូមិរ៉ាក់ថៃជារមណីយដ្ឋានទេសចរណ៍ក្នុងក្តីស្រមៃរបស់ភ្ញៀវទេសចរ

0

ប្រទេសថៃ ៖ នៅរដូវត្រជាក់បែបនេះ បើសួររឿងទីកន្លែងទេសចរណ៍ណាមួយដែលភ្ញៀវទេសចរចង់ទៅកម្សាន្តខ្លាំងបំផុត ក្នុងចំណោមនោះ គឺរមណីយដ្ឋានភូមិរ៉ាក់ថៃ (ភូមិស្រឡាញ់ថៃ) ស្ថិតនៅខេត្តមេហុងសន ជាខេត្តជាយដែនភាគខាងជើងរបស់ថៃ ។

ភូមិនេះ មានពលរដ្ឋថៃជាប់ខ្សែស្រឡាយចិនរស់នៅយូរមកហើយ ហើយទីនេះបានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិអស់រយៈពេលច្រើនឆ្នាំមកហើយ ។ ហេតុអ្វី អ្នកណាៗក៏ចង់មកកាន់ទីនេះ យើងនឹងនាំគ្រប់គ្នាទៅរកចម្លើយ ។Ban Rak Thai: Chinese Village in Mae Hong Son | Olsen Tours

ភូមិរ៉ាក់ថៃ ស្ថិតនៅកណ្តាលជ្រលងភ្នំនៅស្រុកមឿងមេហុងសន ។ ចំណុចពិសេសរបស់ភូមិនេះ គឺមានបឹងដ៏ធំមួយនៅចំកណ្តាលភូមិ ។ នាពេលព្រឹក នឹងមានអ័ព្ទអណ្តែតពីលើផ្ទៃទឹក ដែលជាបរិយាកាសដ៏សែនរ៉ូមែនទិក និងជារូបភាពក្នុងក្តីសុបិនរបស់មនុស្សគ្រប់គ្នា ។

នៅក្នុងភូមិមានទាំងកន្លែងស្នាក់នៅ ហាងលក់ម្ហូបអាហារ និងហាងលក់សម្ភារៈជាច្រើនកន្លែង ។ ជនជាតិចិននៅទីនេះនិយាយថា បើយើងបានចូលទៅក្នុងភូមិនេះ គឺដូចយើងចូលទៅប្រទេសចិនអីចឹងដែរ ។ វាជាមន្តស្នេហ៍របស់ភូមិរ៉ាក់ថៃ ដែលធ្វើឱ្យមនុស្សគ្រប់គ្នាចូលចិត្ត ។Visiting Ban Rak Thai, a Chinese village in Thailand - The Stupid Bear

អ្វីដែលហាមខកខានបើយើងបានមកទីនេះ គឺការជិះទូកឈើបុរាណទស្សនាទេសភាពផ្ទៃបឹង យើងនឹងឃើញបរិយាសនៅក្នុងភូមិពេញទៅដោយភ្នំស្រស់ស្អាតខ្លាំង ។ ទាំងអស់នេះជាការផ្តិតអារម្មណ៍របស់ភ្ញៀវទេសចរដែលបានមកស្រូបបរិយាកាសផ្ទាល់នៅទីនេះ មុននឹងអស់ខ្យល់ត្រជាក់ ៕Ban Rak Thai |Ban Rak Thai - The Most Beautiful Village in Thailand - Chiang Mai TravellerPremium Photo | Ban rak thai village in mae hong son province, thailand.

ប្រភព ៖ SanookNews

ថៃ គ្រោងបង្កើតកាស៊ីណូស្របច្បាប់

0

សភាជាន់ទាបប្រទេសថៃបានគាំទ្រការសិក្សាលទ្ធភាព បង្កើត កាស៊ីណូស្របច្បាប់នៅប្រទេសថៃ ក្នុងបុព្វហេតុបង្កើនចំណូលពន្ធ ទាក់ទាញទេសចរ និងក្នុងបំណងស្តារសេដ្ឋកិច្ចដែលជួបវិបត្តិដោយ សារកូវីដ១៩។
របាយការណ៍សិក្សានេះត្រូវបានបង្កើតឡើងដោយគណៈកម្មាធិការពិសេសរបស់សភានឹងបញ្ជូនទៅខុទ្ទកាល័យសភាដើម្បីពិចារណា។សមាជិកសភាថៃ បានពិភាក្សាគ្នាលើរបាយការណ៍សិក្សានេះ ដែលគ្របដណ្តប់លើការប្រមូលចំណូលពន្ធនិងវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងល្បែងស៊ីសងខុសច្បាប់។

សមាជិកសភាជាច្រើនរូបបានស្នើឱ្យគណៈកម្មាធិការពង្រឹងរបាយការណ៍ជាមួយនឹងវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងល្បែងអនឡាញខុសច្បាប់ និងការលាងលុយកខ្វក់។House Speaker places new parliament building under tight security | Thai PBS World : The latest Thai news in English, News Headlines, World News and News Broadcasts in both Thai and English.

គណៈកម្មាធិការគ្រោងនឹងស្នើឱ្យរដ្ឋាភិបាល ធ្វើឱ្យស្របច្បាប់ កាស៊ីណូនៅក្នុងតំបន់ចំនួនប្រាំ ក្នុងគោលបំណងបង្កើន ប្រាក់ ចំណូលរដ្ឋពីការបង់ពន្ធ ដោយចូលរួមបង្ក្រាបល្បែងស៊ីសង ខុសច្បាប់។
ទីតាំងចំនួនប្រាំដែលថៃ កំណត់សម្រាប់កាស៊ីណូស្របច្បាប់រួមមាន ខាងជើងនៅខេត្តឈៀងរ៉ៃ ឬឈៀងម៉ៃ ខាងកើតនៅប៉ាតាយ៉ា ខាងត្បូងនៅខេត្តភូកេត ផាងង៉ា ឬ ក្រប៊ី ឦសានអ៊ូប៊ុន រ៉ាថានី អ៊ូដនថានី ឬ ខនខេន និងទីតាំងចុងក្រោយនៅបាងកក។
អនុប្រធានគណៈកម្មាធិការសភា លោក Phichet Cheumuangphan បានមានប្រសាសន៍ថា កាស៊ីណូចំនួន ប្រាំទូទាំងប្រទេសត្រូវតម្រូវឱ្យក្លាយជាទីតាំងលេងល្បែងស្របច្បាប់ រួមមានការលេងល្បែងស៊ីសងទាំងប្រពៃណី និងអន្តរជាតិ ព្រមទាំង លេងល្បែងតាមបណ្តាញអនឡាញផង។Thailand mulls building casino-entertainment complex to attract foreign visitors - Pattaya Mail

ទោះជាយ៉ាងណា ការចូលទៅកាន់កាស៊ីណូថៃនឹងត្រូវដាក់កម្រិត ចំពោះ ជនជាតិថៃដែលមានទ្រព្យសម្បត្តិ និងជនបរទេស។

សព្វថ្ងៃ អាជ្ញាធរថៃប៉ាន់ស្មានថាជារៀងរាល់ឆ្នាំពលរដ្ឋថៃចាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីលេងល្បែងខុសច្បាប់ទាំងកាស៊ីណូងងឹត និង ល្បែងអនឡាញ។អ្នកលេងល្បែងថៃសម្រុកចូលកាស៊ីណូតាមព្រំដែនប្រទេសជិតខាងដូចជា កម្ពុជា ឡាវ និងសិង្ហបុរី ដែលកាស៊ីណូដើរតួជាមេដែកសម្រាប់ ភ្ញៀវទេសចរបរទេស៕Thailand's Online Gambling Industry Size in 2022 - Thai News

ប្រភព៖ Thai Enquire

បឹងចម្លែក! អាថ៌កំបាំង​ នៃទឹក​បឹង​ពណ៌​ផ្កាឈូក

0

​​បឹង​​​មួយ​​​មាន​ឈ្មោះ​ថា Lake Hillier​ ស្ថិត​នៅ​ប្រជុំ​​​កោះ Recherche ​​ភាគ​ខាង​លិច​​ប្រទេស​អូស្ត្រាលី​ ជាបឹង​ដែល​​មានទឹក​ពណ៌​ផ្កាឈូក​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកហើយ។ តើ​ហេតុអ្វី​ បាន​ជា​ទឹក​បឹង​នេះ មាន​ពណ៌​ខុស​ប្រក្រតី​បែបនេះ?Lake Hillier

​​​​​​ក្រុម​អ្នក​ស្រាវ​ជ្រាវ​​​​បាន​រកឃើញ​ថា ទឹក​ពណ៌​ផ្កា​ឈូក​​នេះ​ កើត​ឡើង​ដោយសារ​​វត្តមាន​សារាយ​​ម្យ៉ាង​​​​​នៅ​​បាត​បឹង។ ​​​​​​

​អ្នក​ស្រាវ​ជ្រាវ​​បាន​​​ប្រមូល​ល្បាប់​​ដី​ និង​ទឹក​​ពី​ក្នុង​​​បឹង ​ដើម្បីរក​​មើល​​ជាតិ​សារាយ​ ​និង​​បាក់តេរី​​​​​ផ្សេង​ទៀត​​​រស់​នៅ​ក្នុង​ទឹក។ ​ចុង​ក្រោយ​​ គេ​​​​​ពិនិត្យ​​ឃើញ​​​សារាយ​សំខាន់​ជាង​គេ​ឈ្មោះ​​​ Dunaliella Salina​ ​​ជា​អ្នក​ផលិត​ជាតិ​ពណ៌​ដ៏​ច្រើន​​​ឈ្មោះ Carotenoids។Lake Hillier - Australia's Pink Lake — Skratch

ទោះ​​ជា​យ៉ាង​ណា​ ​សារាយ​ D.Salina នេះ ​​​​​​​​​មិន​​​​មែន​​​​​​ជា​​​​​​​​អ្នក​ចូល​រួម​​តែ​មួយ​​មុខ​គត់​ទេ​ ​​នៅ​មាន​សារធាតុ​​ជាច្រើន​ទៀត​​​ ដូច​ជា​ប្រភេទ​បាក់តេរី​ Salinibacter ruber ​និង​បាក់តេរី​ក្រអូប​ Dechloromonas។​ ​ក្រៅ​ពី​​​​បឹង​នៅ​អូស្ត្រាលី ​គេ​ក៏​ឃើញ​មាន​​សារាយ​​​បែប​នេះ​នៅ ក្នុង​បឹង Lake Retba ​ប្រទេស​សេណេហ្កាល់​ផងដែរ៕Lake Hillier

ប្រភព៖ Wikipedia

រកឃើញប្រអប់ខ្មៅទាំងពីររបស់យន្តហោះដឹកអ្នកដំណើរ ដែលធ្លាក់នៅនេប៉ាល់

0

អន្តរជាតិ៖ ក្រុមអ្នករុករកនៅថ្ងៃចន្ទនេះបានរកឃើញ ប្រអប់ខ្មៅទាំងពីរ គឺប្រអប់ថតសំឡេងនិងប្រអប់កត់ត្រាទិន្នន័យហោះហើរ របស់យន្តហោះដឹកអ្នកដំណើរ ដែលបានធ្លាក់នៅប៉ាល់ ហើយផ្តាច់ជីវិតមនុស្សយ៉ាងហោច៦៨នាក់ ខណៈវាគឺជាគ្រោះថ្នាក់ធ្លាក់​យន្តហោះ ដ៏អាក្រក់បំផុតរបស់ប្រទេសមួយនេះ ក្នុងអំឡុងពេល៣០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣។

ព័ត៌មាននៅក្នុងប្រអប់ខ្មៅទាំងពីរខាងលើ អាចជួយក្រុមអ្នកស៉ើបអង្កេតកំណត់អំពីមូលហេតុ ដែលនាំឱ្យយន្តហោះធុន ATR 72 រប់សក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ Yeti Airlines ផ្ទុកមនុស្សសរុប៧២នាក់ ធ្លាក់នៅក្រោមលក្ខខណ្ឌអាកាសធាតុល្អធម្មតា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មុនពេលត្រូវចុះចតនៅទីក្រុងប៉ូខារ៉ា (Pokhara) ភាគកណ្តាលប្រទេសនេប៉ាល់ តែបន្តិចប៉ុណ្ណោះ។​អាជ្ញាធរនេប៉ាល់បានឱ្យដឹងថា ប្រអប់ខ្មៅទាំងពីរនោះ មិនបានរងការខូចខាតអ្វីឡើយ ហើយពួកវានឹងបញ្ជូនទៅកាន់ក្រុមជំនាញ សម្រាប់ការវិភាគទិន្នន័យ។

គួរបញ្ជាក់ថា យន្តហោះខាងលើ មានគោលដៅមកពីរដ្ឋធានីកដ្ឋមណ្ឌូរបស់នេប៉ាល់ ដោយដឹកអ្នកដំណើរ៦៨នាក់ និងក្រុមសហសេវិក៤នាក់ ដែលរួមមានជនជាតិនេប៉ាល់៥៧នាក់ ឥណ្ឌា៥នាក់ រុស្ស៉ី៤នាក់ កូរ៉េខាងត្បូង២នាក់ អាហ្សង់ទីន១នាក់ អៀរឡង់១នាក់ អូស្រ្តាលី១នាក់ និងបារាំង១នាក់។ មកទល់ពេលនេះ ក្រុមសង្រ្គោះរកឃើញសាកសពមនុស្ស៦៨នាក់ ខណៈ៤នាក់ នៅមិនទាន់រកឃើញ៕