តុលាការនៅឥណ្ឌូណេស៊ី កាលពីថ្ងៃចន្ទ បានចាប់ផ្តើមការកាត់ក្តី លើមន្ត្រីប៉ូលីស និងអ្នករៀបចំការប្រកួតបាល់ទាត់ដោយចោទប្រកាន់ពីបទធ្វេសប្រហែសព្រហ្មទណ្ឌ ចំពោះតួនាទីរបស់ពួកគេនៅក្នុងការរត់ជាន់គ្នានៃកីឡដ្ឋានបាល់ទាត់ដ៏សាហាវបំផុតមួយក្នុងពិភពលោក នៅកោះជ្វា កាលពីខែតុលា។Police officers in court next to a video screen as the trial of five police officers and match officials begins in Surabaya, Indonesia.

គួររម្លឹកថា មានមនុស្ស១៣៥នាក់បានស្លាប់ បន្ទាប់ពីការប្រកួតបាល់ទាត់ នៅកីឡដ្ឋាន កាន់ជូរូហាន (Kanjuruhan) ក្នុងទីក្រុង ម៉ាឡាង (Malang) កោះជ្វាខាងកើត ដែលបង្កឱ្យមានចម្ងល់អំពីការផ្តល់សុវត្ថិភាព និងការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដែលជាវិធានការគ្រប់គ្រងហ្វូងមនុស្ស ដែលត្រូវបានហាមឃាត់ដោយស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) ។Rini Hanifah sitting on a wooden bench outside the Surabaya court holding a picture of her son Agus Riyansah who died in the October stampede. Rini is with a friend and she is crying.

តុលាការក្នុងទីក្រុង ស៊ូរ៉ាបាយ៉ា (Surabaya ) បើកសវនាការលើការចោទប្រកាន់លើមនុស្ស ៥នាក់ រួមទាំងមន្ត្រីប៉ូលិសបីនាក់ និងមន្ត្រីសន្តិសុខម្នាក់ និងអ្នករៀបចំការប្រកួត។ បើរកឃើញថាមានទោសមែន ពួកគេប្រឈមនឹងការជាប់ពន្ធនាគារអតិបរមា រយៈពេល ៥ឆ្នាំ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យតុលាការ លោក អាហ្គុង ប្រាណាតា (Agung Pranata) បាននិយាយថា ការជំនុំជម្រះកំពុងត្រូវបានធ្វើឡើងតាមរយៈវីដេអូ ដោយសារការព្រួយបារម្ភផ្នែកសន្តិសុខ៕Indonesian Soccer Tragedy: Fans Fled as Police Fired Tear Gas, Causing  Deadly Rush For Exits - The New York Times

ប្រភព៖ AL Jazeera