​លិខិត​ឆ្លង​ដែន​ ​ឬ Passport ​គឺ​​​ជា​​លិខិត​ស្នាម​​សំខាន់​បំផុត​មួយ​​​ ដែល​អាច​ឱ្យអ្នក​​​​ធ្វើ​ដំណើរ​ទៅ​កាន់​​ប្រទេស​ដទៃ​បាន។ ​លោក​អ្នក​ប្រហែល​​​​ធ្លាប់​បាន​កត់​ចំណាំ​ខ្លះ​​អំពី​ពណ៌ ​ខណៈ​រង់​ចាំ​​​ពិនិត្យ​​​លិខិត​​ឆ្លង​ដែន​ ដែល​មាន​ចំនួន​ពណ៌​ពីរ​បី​ប៉ុណ្ណោះ។

ជាទូទៅ​​លិខិត​​​ឆ្លង​ដែន​​​​​នៅ​​ទូទាំង​ពិភព​លោក​​មាន​តែ​ពណ៌​ក្រហម​ ​បៃតង ខៀវ ​និង​​ខ្មៅ​ប៉ុណ្ណោះ ​​ដែល​ជា​ពណ៌​សំខាន់​ជាង​គេ។ ​ប៉ុន្តែ​​​​ពណ៌​ទាំង​ ៤​នេះ​​ត្រូវ​បាន​បំបែក​​ទៅ​​​ជា​​ពណ៌​ស្រាល ​ឬ​ដិត​​​​បន្ត​ទៀត។

​​​ដំណើរ​ការ​ជ្រើស​រើស​ពណ៌​

​​​ការ​ជ្រើស​រើស​​មាន​​វិធី​​ជាច្រើន​​ទៅ​តាម​ប្រទេស​​ ​ដូច​ជា​​បណ្ដា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​ពណ៌​​ឈាម​ជ្រូក​ ​ដែល​​​គេ​យល់​ថា​ភាគ​ច្រើន​​មក​ពី​ប្រទេស​ទាំង​នោះ​ធ្លាប់​​​​​​មាន​ប្រវត្តិ​​​ជា​ប្រទេស​កុម្មុយនិស្ត​កាល​ពី​អតីតកាល​។​ ឯ​ពណ៌​លិខិត​ឆ្លង​ដែន​ពណ៌​ខៀវ​​ជា​ទូទៅ​​​ជា​និមិត្ត​រូប​ប្រទេស​ទើប​កើត​ ដូច​ជា​អាមេរិក​ខាង​ជើង ​អាមេរិក​ខាង​ត្បូង និង Oceania​ ជា​ដើម។

​ចំណែក​ប្រទេស​​​​​ប្រកាន់​ជំនឿ​​ខ្លាំង​ ​ភាគ​ច្រើន​​​​សាសនា​ឥស្លាម ​ប្រើ​លិខិត​ឆ្លង​ដែន​​ពណ៌​​បៃតង​ ​​ដោយ​សារ​​​​ជា​ពណ៌​សំខាន់​សម្រាប់​​សាសនា​ពួកគេ។ ពណ៌បៃតង​ ក៏​ជា​ពណ៌​​សំណព្វ​ចិត្ត​របស់​​ព្រះ​ Prophet Muhammad ​​ជា​​និមិត្ត​រូប​នៃ​ជីវិត និង​ធម្មជាតិ។ ​ប្រទេស​ឥស្លាម​​​ប្រើ​ពណ៌​នេះ​ ​​ភាគច្រើន​​​​នៅ​មជ្ឈិមបូព៌ា។What's the Meaning Behind Passport Colors? | Passport Health

ចំណែក​ប្រទេស​​​ផ្សេង​ទៀត​ ​​​ជ្រើស​រើស​ពណ៌​​​​ដើម្បី​​​ឆ្លុះ​បញ្ចាំង​​ពី​អត្តសញ្ញាណ​ និង​អត្តចរិត​ជាតិ​សាសន៍​ខ្លួន​​​ ដូច​​ជា​ប្រទេស​ស្វីស​​​ប្រើ​ក្រហម​​ឆើត​។ ​ឯ​សហរដ្ឋ​អាមេរិក​ ​ត្រូវ​គេ​​កត់​​សម្គាល់​ថា​ ​បាន​ដូរ​ពណ៌​លិខិត​ឆ្លង​ដែន​​ជា​ច្រើន​ដង ដូច​ជា​ក្រហម​ បៃតង និង​ឥឡូវ​ខៀវ។

បើ​និយាយ​ពី​ការ​រចនា​រូបរាង​តាម​ប្រទេស​នីមួយ​ៗ​​វិញ​​ គេ​មិន​បាន​ឃើញ​មាន​​ការ​ផ្លាស់ប្ដូរ​​ច្រើន​​ឡើយ ​នៅ​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ៕