បរទេស៖ មេដឹកនាំតួរគីបានផ្តល់ឱសានវាទ ដល់ស៊ុយអែត និងហ្វាំងឡង់ត្រូវតែឆ្លើយតបនឹងរដ្ឋាភិបាលទីក្រុងអង់ការ៉ា ក្នុងលក្ខខណ្ឌទាំងអស់ សម្រាប់សមាជិកភាពអង្គការណាតូ។

ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួរគី នាថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣នេះថា ប្រធានាធិបតីលោក Recep Tayyip Erdogan បាននិយាយអំពីជំហរបច្ចុប្បន្នរបស់ប្រទេសទួរគី នៃការប្រឆាំងនឹងស៊ុយអែត ព្រមទាំងប្រទេសហ្វាំងឡង់ ដែលចង់ក្លាយជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬNATO ។

ជាមួយគ្នានោះមេដឹកនាំតួរគីបានសង្កត់ធ្ងន់លើលក្ខខណ្ឌសំខាន់ៗមួយចំនួន ហើយអង្គការនៅតែតាមដានយ៉ាងជិតស្និទ្ធ ថាតើប្រទេសទាំងពីរអាច “រក្សាកិច្ចសន្យា” និង “អនុវត្តលក្ខខណ្ឌ” ដែលបានព្រមព្រៀងគ្នាដែរឬទេ?

ការតាមដាននេះធ្វើឡើង ខណៈពេលដែលប្រទេសទាំងពីរ បានបំពាន ការបញ្ជា និងការស្នើសុំឱ្យប្រទេសទាំងពីរត្រូវតែធ្វើមាតុភូមិនិវត្តន៍ “ភេរវករ” ដែលសំដៅលើសមាជិកប្រហែល ១៣០ នាក់នៃគណបក្សពលករឃឺដ (PKK) និងកងកម្លាំងស្វ័យការពារជនជាតិឃឺដ ទៅកាន់រដ្ឋាភិបាលទីក្រុងអង់ការ៉ា។ ហើយដរាបណារឿងនេះមិនទាន់កើតឡើង សភារបស់ប្រទេសទួរគីនឹងមិនទាន់ផ្តល់សច្ចាប័នលើច្បាប់នេះនៅឡើយទេ។

ទោះជាយ៉ាងណាទាក់ទងនឹងបញ្ហាខាងលើ ប្រទេសតួរគីបានលុបចោលការគ្រោងធ្វើដំណើរទៅកាន់ ទីក្រុងអង់ការ៉ា តាមការស្នើសុំ ខណៈស៊ុយអែតបានធ្វើសកម្មភាពស្របតាមកិច្ចព្រមព្រៀង ជាមួយរដ្ឋាភិបាលទីក្រុងអង់ការ៉ា។

គួរបញ្ជាក់ថាកាលពីខែមិថុនាឆ្នាំមុន អង្គការណាតូ  បានយល់ព្រមឱ្យស៊ុយអែត និងហ្វាំងឡង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង “យល់ព្រមជាគោលការណ៍” ដោយបើកផ្លូវឱ្យហ្វាំងឡង់ និងស៊ុយអែតក្លាយជាសមាជិកណាតូ នៅក្រោមលក្ខខណ្ឌមួយចំនួនដែលបានប្រកាស និងត្រូវបានលាតត្រដាង ក្នុងនោះ ស៊ុយអែត និងហ្វាំងឡង់ ក៏បានបញ្ចប់ការបិទផ្លូវដោយប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងអង់ការ៉ាកាលឆ្នាំ ២០១៩ ក្នុងការតវ៉ាចំពោះការចូលរួមរបស់យោធាតួកគីនៅក្នុងប្រទេសស៊ីរី៕ ប្រភព៖ Dailynews