ភ្នំពេញ៖ ក្រសួងសុខាភិបាលពិនិត្យឃើញមានគណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ MaLy HG ធ្វើការផ្សព្វផ្សាយ ចែកចាយ និងលក់ ឱសថ Yasmin®គ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល ស្រដៀងនឹងឱសថឈ្មោះ Yasmin® មានលេខបច្ឆិកា CAM R 4496IP-4()7 ដែលចែកចាយដោយក្រុមហ៊ុន DKSH (Cambodia) Ltd។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យ រាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ញិកាពីក្រសួងសុខាភិបាល។ ដូច្នេះសូមប្រជាពលរដ្ឋមុននឹងទិញឱសថគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត បញ្ញិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ ក្រុមហ៊ុន ២-ផ្នែកខាងក្រោមមានលេខបញ្ញិកា ដូចមានគំភ្ជាប់មកជាមួយ។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ឱសថដែល គា្មនលេខបញ្ញិកាខាងលើ ជាបន្តទៀត ព្រោះឱសថនេះមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ ហើយអាចជាឱសថក្លែងក្លាយ បណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។ ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ឱសថគ្មានលេខបញ្ញិកាខាងលើ រួមទាំងជនពាក់ព័ន្ធ ដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ឱសថខាងលើនេះជាបន្ទាន់។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយ ឬលក់ឱសថគ្មានលេខបញ្ញិកា ឱសថក្លែងក្លាយ និងជនពាក់ព័ន្ធដទៃទៀតទៅ តាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ឱសថដែលគ្មានលេខបញ្ជីកា សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន និងត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿង សំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១២ ៩០៤ ៣៨៥, ០១២ ៩៨៣៣៣៤, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦,០១៧ ៨៦៦ ៧៦០៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJwSRXZTFy6Mqj9NeUTeOrOhrpevr2MWxvKMeNReji6ikzW4rGtZJM8qWY_qAYQbh8kIPhBlV9A50N_jTVIglzwM5jokxZ5qghpqGUuPJBsTtaEKMYM4dnTNatA_GwnL-xRvjlbW_2gvPt7L49XQsB_ljasUa9DF9EmZLB1WiZlhU2aRzYV-QIQge-/s960/photo_2023-01-17_11-25-25%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjioUkZJOAYg-s2vETtpMET7PIkHLu0h4t-ZRi_0H3vtZdzFj1Eb66fFP-Mp0c2vFmnssnz6hNV1Th74nlX--LffLRQAmk43ZXlZFTtNznw92MYIQJW61Q2PTuaUl_v-Pm-Go3s1l7TNXChDSItp-tpWju__WK5HxQLrDA9Ec2zQefndEe2NZzLEUQv/s1280/photo_2023-01-17_11-25-23.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHgnD9Du4RH8Oitnkz4Pk-DKD49Mn_zDfcUkZW5X4BDTaaFB34P5jRf4XLD7us07NQCqWZMLBgtqrnbrmyJwrr0F9VWUPdlZt-Ohb820LUKwYFWvbTDHtS1s5A8rd3K8UyfwxCtw1R1VRLR1gEYO_FLsnM45SZGJDjZwr9ij43JZM1JSheLFoh86MK/s1280/photo_2023-01-17_11-25-24.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgouVruyAniQukeQyEo4AY2HSugoYXVylHlgOqadzh0SwzoCwgFDGlQv74uskjAGF-QkVNbPoIwLs2rQgse9hhjMBvjT0q-c34nyGSNi49Pp9ChitOXARan1tyQVDNj3uV4xJiAdA9E5HPgtgfboLAi92Sp9ZLnHbfvYXr2buX25WYa4XlLr3VBlQsc/s1280/photo_2023-01-17_11-25-25.jpg