ក្រុមជម្រើសជាតិថៃបាក្លាយជាម្ចាស់ជើងឯក AFF Mitsubishi Electric Cup 2022 ក្រោយពីបំបាក់ក្រុមវៀតណាមទាំងពីរជើងនៅក្នុងលទ្ធផល​៣-២ ដោយទទួលបានប្រាក់រង្វាន់សរុប១លានដុល្លារ ក្នុងនោះ៦០មុឺនដុល្លារ បានមកពី ម៉ាដាម​ ប៉ាង (Madam Pang)។

ម៉ាដាម​ ប៉ាង (Madam Pang) ដែលមានឈ្មោះពេញ ណូលផាន់ ឡាំសាប(Nualphan Lamsam) គឺជាអ្នកគ្រប់គ្រង និងអ្នកចាត់ការទូទៅនៃក្រុមបាល់ទាត់ជម្រើសជាតិថៃ  និងជាម្ចា់ក្លិប Port F.C របស់ថៃផងដែរ។Nualphan Lamsam Archives

លោកស្រី គឺជាមហាសេដ្ឋីជនជាតិថៃ ដែលជាអ្នកស្នងមរតក នៃជំនាន់ទី៥ នៃគ្រួសារ ឡាំសាប (Lamsam)ថៃ-ចិនដ៏មានឥទ្ធិពលមួយនៅក្នុងប្រទេសថៃ។

គ្រួសារ ឡាំសាប (Lamsam) របស់លោកស្រី គឺជាអ្នកបង្កើតធនាគារ កា ហ្សុី កន(Kasikorn) ឬ KBank ដែលគេស្គាល់ថា ជាអ្នកផ្តល់ប្រាក់កម្ចីធំជាងគេមួយរបស់ប្រទេសថៃ ដែលមានទ្រព្យសកម្មដល់ទៅ៩៨ពាន់លានដុល្លារអាមេរិក។Madam Pang: 'HLV Park thay đổi cục diện bóng đá Đông Nam Á' - VnExpress Thể thao

មិនតែប៉ុណ្ណោះ គ្រួសាររបស់លោកស្រី ក៏ជាប់លំដាប់ទី២៩នៃកំពូលមហាសេដ្ឋីទាំង១០០ នៅក្នុងប្រទេសថៃផងដែរ ដោយមានទ្រព្យ១ពាន់លានដុល្លារឯណោះ។

កើតក្នុងត្រកូលគ្រួសារអ្នកមាន លោកស្រី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទីផ្សារពីសកលវិទ្យាល័យ ឈូ ឡា ឡុង កន(Chulalongkorn) ដ៏មានកិត្យានុភាព ដែលជាគ្រឹះស្ថានឧត្តមសិក្សាចំណាស់ជាងគេមួយនៅក្នុងប្រទេសថៃ។ ក្រោយមកនាងបានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងនៅសាកលវិទ្យាល័យបូស្តុន (Boston) សហរដ្ឋអាមេរិកMadam Pang chết lặng khi Văn Thanh ghi bàn - Bóng đá Việt Nam

ក្រៅពីជាអ្នកចាត់ការទូទៅនៃក្រុមបាល់ទាត់ជម្រើសជាតិថៃ លោកស្រី ក៏ជានាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Muang Thai ហើយក៏ជាអ្នកនិពន្ធសៀវភៅ និងជាកុងស៊ុលកិត្តិយស នៃស្ថានកុងស៊ុលរបស់លីទុយអានីក្នុងទីក្រុងបាងកកផងដែរ។

ត្រឹមវ័យ៥៤ឆ្នាំ លោកស្រីមានកូនស្រីម្នាក់វ័យ២៣ឆ្នាំ ដែលបច្ចុប្បន្នកាន់តំណែងជាអនុប្រធានក្លិប Port បន្ទាប់ពីលោកស្រី។ ដោយឡែក ក្នុងនាមជាអ្នកជំនួញស្រីដ៏មានភាពល្បីនៅក្នុងប្រទេសថៃ លោកស្រីផ្ទាល់មានទ្រព្យសម្បត្តិប្រមាណជា២៥លានដុល្លារអាមេរិកផងដែរ៕