Home Blog Page 1874

អាល្លឺម៉ង់ ទាត់ចោលការផ្ដល់យន្ដហោះចម្បាំង ទៅដល់អ៊ុយក្រែន

0

រដ្ឋធានីប៊ែរឡាំង៖ រហូតមកដល់ពេលនេះ អ៊ុយក្រែន បានអំពាវនាវជាថ្មី ស្នើសុំការផ្គត់ផ្គង់យន្ដហោះចម្បាំងជាច្រើនគ្រឿង សម្រាប់ជួយដល់កងទ័ពរបស់ខ្លួន និង កាត់បន្ថយដល់សមត្ថភាពអាវុធរបស់ទាហានរុស្ស៊ី ប៉ុន្ដែលោកអធិការបតីអាល្លឺម៉ង់ បានច្រានចោលនូវសំណើទាំងនេះ។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៣០ ខែមករា ថា លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ បានផ្ដល់បទសម្ភាសន៍មួយជាមួយនឹងកាសែតរបស់អាល្លឺម៉ង់ ដោយបានព្រមានប្រឆាំងនឹងសង្គ្រាម ដែលកំពុងតែបន្ដ។ ប៉ុន្ដែលោកអធិការបតី បានបដិសេធ ចំពោះការបញ្ជូនយន្ដហោះចម្បាំង ទៅកាន់ប្រទេសអ៊ុយក្រែន។ ការច្រានចោលរបស់មេដឹកនាំក្រុងប៊ែរឡាំង បានកើតឡើង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការផ្គត់ផ្គង់រថក្រោះដ៏ទំនើបរបស់ខ្លួន ប្រភេទ Leopard 2 ជាច្រើនគ្រឿង ទៅជួយដល់ក្រុងកៀវ។Germany heads for political dogfight over replacing the Tornado | Financial  Times

ក្រុមមន្រ្ដីអ៊ុយក្រែន បានស្នើដល់បណ្ដាប្រទេស ជាសម្ពន្ធមិត្ត ត្រូវតែបង្កើតសម្ពន្ធភាពយន្ដហោះចម្បាំង ដើម្បីពង្រឹងនូវសមត្ថភាពកងទ័ពរបស់ខ្លួន។ ចំណែកសហរដ្ឋអាមេរិក បានអះអាង ថា ក្រុងវ៉ាស៊ីនតោន នឹងពិភាក្សា អំពីគំនិតផ្ដល់យន្ដហោះចម្បាំងជាច្រើនគ្រឿងយ៉ាងប្រុងប្រយ័ត្នបំផុត ជាមួយនឹងក្រុងកៀវ នៅថ្ងៃព្រហស្បតិ៍។

លោក អូឡហ្វ សូលហ្ស៍ អធិការបតីអាល្លឺម៉ង់ បានប្រាប់ដល់កាសែត Tagesspiegel (តាហ្គេសស្ពៀហ្គែល) ថា គោលដៅរបស់គាត់ បានផ្ដោតលើរថក្រោះ Leopard 2 ផលិតដោយអាល្លឺម៉ង់ សម្រាប់ការបញ្ជូន ទៅកាន់ប្រទេសអ៊ុយក្រែន។

លោកអធិការបតី បានសង្កត់ធ្ងន់ ថា «ជាការពិតណាស់ យើងបានសម្រេចចិត្តលើការបញ្ជូនរថក្រោះ ហើយការពិភាក្សាដេញដោលគ្នា នាពេលក្រោយទៀត កំពុងតែផ្ទុះឡើង នៅក្នុងប្រទេសអាល្លឺម៉ង់ ដែលមើលទៅហាក់បីដូចជាមិនសមហេតុផលទាល់តែសោះឡើយ។Leopard 2 will bring the 73rd Tank Battalion the long-awaited capabilities  at the level expected by our allies | CZDEFENCE - czech army and defence  magazine

អល្លឺម៉ង់ កាលពីថ្ងៃពុធសប្ដាហ៍មុន បានផ្ដល់រថក្រោះ Leopard 2 ចំនួន១៤គ្រឿង ជួយដល់ប្រទេសអ៊ុយក្រែន ក្រោយរងសម្ពាធ អស់រយៈពេលជាច្រើនសប្ដាហ៍ ពីសម្ពន្ធមិត្តរបស់អង្គការណាតូ និង ប្រទេសជាដៃគូរបស់លោកខាងលិច។ ការសម្រេចចិត្តរបស់ក្រុងប៊ែរឡាំង បានកើតឡើងភ្លាមៗ ក្រោយពេលក្រុងវ៉ាស៊ីនតោន បានសម្រេចផ្ដល់រថក្រោះផលិតនៅអាមេរិក M1 Abrams ចំនួន៣១គ្រឿង ជួយដល់ក្រុងកៀវ។

លោក អេនឌ្រី មែលនីក (Andrii Melnyk) អនុរដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ុយក្រែន បានអំពាវនាវ សុំឲ្យបង្កើនសម្ពន្ធភាពយន្ដហោះចម្បាំង ដែលនឹងផ្ដល់ឲ្យអ៊ុយក្រែន ជួយនឹងយន្ដហោះចម្បាំងរបស់សហរដ្ឋអាមេរិក ប្រភេទ F-16 និង F-35 ក៏ដូចជា យន្ដហោះចម្បាំង Eurofighter, Tornado, យន្ដហោះចម្បាំងរបស់បារាំង ប្រភេទ Rafale (រ៉ាហ្វែល) និង យន្ដហោះរបស់ស៊ុយអែត Gripen (ហ្គ្រីផែន) ។ យន្ដហោះចម្បាំងទាំងនេះ នឹងកាត់បន្ថយដល់សមត្ថភាពគ្រឿងសព្វាវុធរបស់ទាហានរុស្ស៊ីបាន៕

មកដឹងពីវិធីសាស្ត្រការពារទិន្នន័យពីការលួចយក ឬកែប្រែដោយខុសច្បាប់!

0

នាយកដ្ឋានព័ត៌មានវិទ្យាបានឲ្យដឹងថា ទិន្នន័យ ឬឯកសារ មានជាទម្រង់ឌីជីថល ឬក្រដាស ដែលផ្ទុកនូវព័ត៌មានចែកចេញជា ០៤ប្រភេទ គឺ (១) ព័ត៌មានបើកចំហរជាសាធារណៈ (២) ព័ត៌មានផ្ទៃក្នុងសម្រាប់អង្គភាព (៣) ព័ត៌មានសម្ងាត់សម្រាប់បុគ្គល ឬក្រុមមនុស្សចាំបាច់ (៤) ព័ត៌មានសម្ងាត់បំផុតដែលអាចបង្កឲ្យមាននូវមហន្តរាយជាតិ ឬអង្គភាព ករណីមានការបែកធ្លាយ ឬចូលទៅកែប្រែដោយខុសច្បាប់។

លំហូរទិន្នន័យត្រូវបានបែងចែកជា ០៣ ដំណាក់កាល៖

១- ទិន្នន័យស្ថិតក្នុងពេលប្រើប្រាស់ (Data in process)

២- ទិន្នន័យស្ថិតក្នុងពេលបញ្ជូន (Data in transmit)

៣- ទិន្នន័យត្រូវបានទុកដាក់ ឬផ្ទុកក្នុងអង្គចងចាំ (Data at rest)

ដើម្បីគាំពារទិន្នន័យទាំងនោះ អង្គភាព ឬអ្នកទទួលបន្ទុក ត្រូវបង្កើតនូវយន្តការ ឬក្របខ័ណ្ឌលំហូរទិន្នន័យ ដោយធ្វើការផ្សព្វផ្សាយ ធានាការអនុវត្តក្នុងរូបភាពបទដ្ឋានរួមរបស់អង្គភាព ពោលគឺរវាងម្ចាស់ទិន្នន័យ ប្រព័ន្ធផ្ទុក ឬបញ្ជូន និងអ្នកទទួលទិន្នន័យ។

ខាងក្រោមនេះគឺជាវិធីសាស្ត្រមូលដ្ឋាន ចំនួន ០៥ ដើម្បីការពារសុវត្ថិភាពទិន្នន័យ៖

១- ធ្វើចំណាត់ថ្នាក់ទិន្នន័យដើម្បីបញ្ជាក់អំពីប្រភេទនៃព័ត៌មាន (Classification & Labeling)

២- ដាក់លេខកូដសម្ងាត់ការពារទិន្នន័យ (Data Encryption) ឬដាក់ក្នុងប្រអប់សំបុត្រសម្រាប់ឯកសារក្រដាស

៣- ធ្វើការទុកដាក់ឯកសារនៅទីកន្លែងសុវត្ថិភាព មានជាអាទិ៍ ទូរដែក ឬថតតុចាក់សោរ

៤- ធ្វើការបម្រុងទុកទិន្នន័យ និងរក្សាទុកនៅកន្លែងសុវត្ថិភាព (Data Backup)

៥- ធ្វើការកិនកំទេចឯកសារ ឬបំផ្លាញទិន្នន័យនៅពេលអស់សុពលភាព (Data Destruction)៕

ថៃនាំចេញពោតជាប់លំដាប់លេខ១ ក្នុងពិភពលោក

0

ប្រទេសថៃ ៖ ក្រៅពីអង្ករ និងទុរេន មានផលិតផលកសិកម្មមួយទៀតដែលប្រទេសថៃបាននាំចេញច្រើនបំផុតក្នុងពិភពលោក គឺពោត ។ នៅឆ្នាំ២០២៣នេះ ថៃបាននាំចេញពោតស្មើទឹកប្រាក់៦.៨០០លានបាត ។ ហេតុអ្វីបានថៃជាអ្នកនាំមុខទីផ្សារពោតក្នុងពិភពលោក ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUyqhfp-wnTQl-OqYoEhsWOviLaRKgJkdmI64-Hlvl3AM5gZty6NNzyPbtiNGndWjhaW2pvv7r3iLbizFZ6Xrt6Ya4i70tH7wbQl1PjUuQfyZJk0Ugkr7_kBHDVYL7pqtVJvfu-nKpI27cJ_vWc8maAjk0sD1SomVU082lazIdTLXR6SM-ZLwqeTnL/s1280/photo_2023-01-28_15-46-08.jpg

ការនាំចេញពោតទូទាំងពិភពលោក យើងសង្កេតឃើញថា សហរដ្ឋអាមេរិក គឺជាអ្នកផលិត និងនាំចេញច្រើនបំផុតទូទាំងពិភពលោក ប៉ុន្តែពោតដែលអាមេរិកផលិត និងនាំចេញនោះ ភាគច្រើនជាពោតប្រើសម្រាប់ផលិតអាហារសត្វ ឬដើម្បីយកទៅផលិតអេតាណុល ប៉ុន្តែប្រទេសថៃបាននាំចេញពោតសម្រាប់មនុស្សទទួលទាន ។

ប្រទេសថៃជាអ្នកនាំចេញពោត ជាពិសេស ពូជ Seamay Sakkarata ច្រើនបំផុតក្នុងពិភពលោក ហើយទទួលបានពាននាំចេញអស់រយៈពេល១០ឆ្នាំ ។ ពោតប្រភេទនេះ ភាគច្រើនថៃបាននាំចេញដាក់ក្នុងកំប៉ុង ឬថង់ប្លាស្ទិក ខណៈថៃមានចំណុចខ្លាំងក្នុងការផលិត និងកែច្នៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn3Co7LfWqc8ZtB1xJkjYYoV_bl3INvWFLHfN62jUZEVI8qiA-kUnexE_Xq-4Zg7nYoLAZ4KAdDIZVwPB4QnLSfVkrQxGB9cBZGP88w2RV-9rSYWRZdboHQBx4kqvWbPYnmKrapxML5EqUetgXCWXOwBfC-hy85F63vtaL2sWdVoYwGTJBMF-Yu4Wd/s1280/photo_2023-01-28_15-46-09.jpg

ថៃមានប្រៀបរឿងអាកាសធាតុសមស្របក្នុងការដុះដាំ ដូច្នេះ ថៃទទួលបានទិន្នផលពោតមានគុណភាព និងរសជាតិឆ្ងាញ់ជាងប្រទេសផ្សេងៗ ។ ប្រទេសថៃអាចដាំដុះពោតជាច្រើនដងក្នុង១ឆ្នាំ ខណៈគូប្រជែងអាចដាំដុះបានត្រឹមតែម្តងប៉ុណ្ណោះក្នុង១ឆ្នាំ ។ ទិន្នផលផលិត៦០% របស់ថៃ គឺមកពីភាគខាងជើង ហើយខេត្តដែលផលិតបានទិន្នផលច្រើនបំផុត គឺឈៀងម៉ៃ ឈៀងរ៉ៃ និងឡាំប៉ាង ។

នៅឆ្នាំ២០២១ បរិមាណការនាំចេញពោតទូទាំងពិភពលោក ស្មើ៨៨១.៩០០តោន ហើយមាន៣ប្រទេសបាននាំចេញច្រើនបំផុតគឺ ៖
-លេខ១ ប្រទេសថៃ ២០៧.៨០០តោន
-លេខ២ ប្រទេសហុងគ្រី ១៨៦.៩០០តោន
-លេខ៣ ប្រទេសបារាំង ១០៦.៥០០តោន

ក្នុងនោះប្រទេសដែលថៃបាននាំចេញពោតច្រើនបំផុត រួមមាន ជប៉ុន២២%, កូរ៉េខាងត្បូង១៥% និងតៃវ៉ាន់៩% ។Non-GMO Thailand Seed Canned Sweet Kernel Corn Golden Yellow Corn - China Canned Sweet Corn and Corn

ក្រុមហ៊ុននាំចេញពោតរបស់ថៃ រួមមាន ក្រុមហ៊ុន AgriPure Holding Public Company Limited (APURE) និងក្រុមហ៊ុន Sunsweet Public Company Limited (SUN) ។ ក្រុមហ៊ុនទាំងពីរនេះបាននាំចេញពោតកំប៉ុង និងពោតក្នុងថង់ប្លាស្ទិក ស្មើ៧០% នៃប្រាក់ចំណូលទាំងអស់ ។ លើសពីនេះ ក្រុមហ៊ុនទាំងពីរមានប្រាក់ចំណូលពីក្រៅប្រទេសប្រមាណ៨០% ដោយមានទីផ្សារធំៗដូចជា ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ។

បើទោះជាថៃជាប់លេខ១ ក្នុងការនាំចេញពោតទៅក្រៅប្រទេសក្តី ប៉ុន្តែវាមានតម្លៃថោកជាងពោតរបស់ហុងគ្រី និងបារាំង ។ ថៃមានបរិមាណនាំចេញច្រើនជាងគេ ប៉ុន្តែតម្លៃនាំចេញត្រឹមតែ៦.៩១៧លានបាតប៉ុណ្ណោះ ។ ដូច្នេះ ពោតរបស់ថៃអាចលក់ដាច់ច្រើន ព្រោះមានតម្លៃថោកជាងគូប្រជែង ប៉ុន្តែថៃត្រូវកែលម្អផលិតផលបន្ថែមទៀត ដើម្បីបន្ថែមតម្លៃការនាំចេញឱ្យបានច្រើន ៕Thai Grilled Sweet Corn | Bangkok Thailand Street Food - YouTube

ប្រភព ៖ Longtunman

Elon Musk ស្នើឱ្យមានការបន្ធូរបន្ថយតម្លៃលើការជួសជុលរថយន្ត Tesla

0

រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla ត្រូវបានគេល្បីថាការជួសជុលថ្លៃ បើទោះជាការជួសជុលត្រឹមបន្តិចបន្តួចក្តី ធ្វើឱ្យអ្នកប្រើប្រាស់រថយន្តជាច្រើននាក់រអ៊ូរទាំថា ហេតុអ្វីបានជាថ្លៃបែបនេះ ។Elon Musk | Biography, SpaceX, Tesla, Twitter, & Facts | Britannica

លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានថ្លែងថា លោកបានជ្រាបអំពីការរអ៊ូរទាំរបស់អតិថិជនហើយ ពេលនេះ ក្រុមហ៊ុនកំពុងចេញវិធានការដើម្បីកាត់បន្ថយថ្លៃជួសជុលរថយន្ត និងប្រាក់ធានារ៉ាប់រងគ្រោះថ្នាក់ផងដែរ ។ លោកបន្តថា ប្រាក់ធានារ៉ាប់រងគ្រោះថ្នាក់ពីក្រុមហ៊ុនមួយចំនួនមានតម្លៃខ្ពស់ពេក ដូច្នេះ Tesla បានចរចាជាមួយក្រុមហ៊ុនធានារ៉ាប់រងទាំងនេះ ដើម្បីស្នើសុំតម្លៃមួយសមរម្យ និងថោកជាងនេះសម្រាប់អតិថិជន ។

លោកបន្ថែមថា Tesla នឹងបញ្ចុះថ្លៃជួសជុលរថយន្តក្នុងករណីរថយន្តមានការប៉ះទង្គិចគ្នា ព្រោះលោកយល់ឃើញថា គ្រឿងបន្លាស់រថយន្តដែលចាំបាច់សម្រាប់ការជួសជុលក្នុងករណីរថយន្តបុកគ្នា វាចាំបាច់ខ្លាំងសម្រាប់ថ្លៃជួសជុលទាំងមូល ។ ដូច្នេះ ក្រុមហ៊ុននឹងបញ្ចុះតម្លៃការផ្លាស់ប្តូរគ្រឿងបន្លាស់ រួមទាំងស្លាកស្នាមតិចតួចលើរថយន្តផងដែរ ។Tesla wants to 'revolutionize' service with bigger centers and more  specialization | Electrek

ទោះយ៉ាងណា កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន Tesla ពីរឿងការជួសជុលរថយន្តមានតម្លៃថ្លៃ ក៏មិនបានកាត់បន្ថយប្រជាប្រិយភាពរបស់ក្រុមហ៊ុន និងតម្រូវការរថយន្តធ្លាក់ចុះសូម្បីតែបន្តិច ព្រោះបច្ចុប្បន្ននេះ មានអតិថិជនមកពីទូទាំងពិភពលោកកក់ច្រើន ។ លោក Musk និយាយថា ក្រុមហ៊ុនកំពុងតែដំណើរការដោយរលូន ហើយចាត់ទុកថា វាលើសពីការរំពឹងទុកទៅទៀត ៕

ប្រភព ៖ beartai BRIEF

កូរ៉េខាងជើងថា អាមេរិកជាឧក្រិដ្ឋជនដ៏អង់អាច

0

ប្រទេសកូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើងបានទម្លាក់កំហុសលើអាមេរិក ពាក់ព័ន្ធនឹងការសន្យារបស់អាមេរិកថា នឹងបញ្ជូនរថក្រោះប្រយុទ្ធទៅឱ្យអ៊ុយក្រែន ។ កូរ៉េខាងជើងនិយាយថា អាមេរិកបានដើររំលងខ្សែបន្ទាត់ក្រហម ដើម្បីក្លាយជាមហាអំណាចលើពិភពលោកតាមរយៈសង្គ្រាម ។

គីម យ៉ូជុង ប្អូនស្រីរបស់លោក គីម ជុងអ៊ុន មេដឹកនាំកំពូលរបស់កូរ៉េខាងជើង បានធ្វើសេចក្តីថ្លែងការណ៍មួយដែលត្រូវបានសារព័ត៌មាន KCNA ចុះផ្សាយថា កូរ៉េខាងជើងនឹងឈរនៅខាងទាហាន និងប្រជាជនរុស្ស៊ី ក្នុងការតស៊ូជាមួយអ៊ុយក្រែន ។

អ្នកនាង គីម យ៉ូជុង និយាយថា ៖ «ខ្ញុំសូមបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះអាមេរិក ដែលបានយកស្ថានការណ៍សង្គ្រាមដោយការបញ្ជូនគ្រឿងសព្វាវុធសម្រាប់ការឈ្លានពានទឹកដីទៅឱ្យអ៊ុយក្រែន ហើយខ្ញុំសូមដាក់ទោសចំពោះទង្វើខាងលើនេះយ៉ាងខ្លាំង » ។ នាងបន្ថែមថា អាមេរិកបានដើររំលងខ្សែបន្ទាត់ក្រហម ដើម្បីក្លាយជាប្រទេសមហាអំណាចក្នុងពិភពលោក តាមរយៈការធ្វើសង្គ្រាមបំផ្លាញប្រទេសរុស្ស៊ី ហើយអាមេរិកគឺជាឧក្រិដ្ឋជនដ៏អង់អាច ។South Korea has spent $220,000 on Kim Jong Un's sister at Olympics

អាមេរិកបានប្រកាសកាលពីសប្តាហ៍នេះថា នឹងគាំទ្រអ៊ុយក្រែន ដោយការស្វែងរករថក្រោះ M1 Abrams ដែលជារថក្រោះប្រយុទ្ធទំនើបបំផុតចំនួន៣១គ្រឿងទៅឱ្យអ៊ុយក្រែន ក្រោយពីអាល្លឺម៉ង់ប្រកាសថា នឹងបញ្ជូនរថក្រោះ Leopard 2 ឱ្យអ៊ុយក្រែនដូចគ្នា ។

ចំណែកប្រទេសរុស្ស៊ីបានរិះគន់ការគាំទ្ររបស់ប្រទេសលោកខាងលិច ដោយនិយាយថា ណាតូបានចូលរួមក្នុងសង្គ្រាមកាន់តែខ្លាំងឡើង តាមរយៈការបញ្ជូនអាវុធឱ្យអ៊ុយក្រែន ។ ប្រទេសទាំងនេះនឹងទទួលការសងសឹកវិញ ដោយរុស្ស៊ីនឹងដុតបំផ្លាញរថក្រោះគ្រប់ប្រភេទដែលបញ្ជូនមកកាន់ដែនដីជម្លោះ ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ ប្រទេសកូរ៉េខាងជើងបានសាកល្បងមីស៊ីលរបស់ខ្លួនជាច្រើនមិនធ្លាប់មានពីមុន រួមទាំងមីស៊ីលឆ្លងទ្វីប (ICBM) ដែលអាចបាញ់បានឆ្ងាយទៅដល់ដែនដីរបស់អាមេរិក ។ រដ្ឋាភិបាលអាមេរិក និងកូរ៉េខាងត្បូងបានដាស់តឿនថា កូរ៉េខាងជើងនឹងត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៧ ៕Factbox: North Korea's new Hwasong-17 'monster missile' | Reuters

ប្រភព ៖ TNN World

៥តំបន់ទេសចរណ៍ ដ៏មានសក្តានុពលនៅក្នុងខេត្តពោធិ៍សាត់

0

១.ភ្នំ១៥០០ ផ្លូវអន្ទង់អាំង

កាលពីមុនបើចង់ឡើងលើភ្នំ ១៥០០ យើងត្រូវចំណាយពេលច្រើនថ្ងៃ ប៉ុន្តែឥលូវនេះបើចង់ឡើងទៅលើភ្នំ គឺជារឿងងាយស្រួលខ្លាំងណាស់ ព្រោះគេបានធ្វើផ្លូវលេខ ៥៥ ដែលហៅថា“ផ្លូវអន្ទង់អាំង” បានយ៉ាងស្អាត និងជាផ្លូវសរសៃឈាមសេដ្ឋកិច្ចថ្មីមួយដ៏សំខាន់តភ្ជាប់ពីទីរួមខេត្តពោធិ៍សាត់ កាត់តាមស្រុកវាលវែងរហូតដល់ថ្មដាព្រំដែនកម្ពុជា-ថៃ។ផ្លូវតាមជ្រលងភ្នំអន្ទង់អាំងស្អាតយ៉ាងនេះ មិនចាំបាច់ទៅដល់មណ្ឌលគិរីទេ ​ការពិតនៅខេត្តជិតៗនេះសោះ! – Knongsrok២.ជួរភ្នំក្រវាញ

តំបន់នេះបានភ្ជាប់មកជាមួយនូវប្រវត្តិសាស្ត្រដ៏ជូរចត់ ធ្លាប់ជាបន្ទាយចុងក្រោយមួយសម្រាប់ទាហានខ្មែរក្រហម។ បន្ទាប់ពីការដួលរលំនៃរបបដឹកនាំដោយប៉ុល-ពតក្នុងឆ្នាំ ១៩៧៩ ទាហានជាច្រើនបានភៀសខ្លួនទៅក្នុងព្រៃ ដោយបន្តការប្រយុទ្ធរបស់ពួកគេជាមួយនឹងអ្នកស្រុកមិនប៉ុន្មាននាក់ដែលរស់នៅទីនោះ។តំបន់​ជួរ​ភ្នំក្រវាញ​និង​បឹង​ទន្លេសាប​មាន​សារៈសំខាន់​សម្រាប់​ពលរដ្ឋ​កម្ពុជា​ប្រមាណ៥​លាន​នាក់ – Koh Santepheap Daily

៣.កោះសំពៅមាស

កោះសំពៅមាស ជាទីដ៏សែនមនោរម្យសម្រាប់ប្រជាជនក្នុងស្រុកទៅលេងលំហែកាយ និងអារម្មណ៍ ក៏ដូចជាភ្ញៀវទេសចរពីនាយពីអាយផងដែរ។ ជាពិសេសនៅពេលយប់ប្រលប់កោះសំពៅមាសមានពន្លឺចាំងចែងស្អាតហាក់ដូចជាត្បូងមានពន្លឺ មិនចាញ់ពន្លឺភ្លើងទីក្រុងនាពេលរាត្រីឡើយ។

៤.អូរសោម

អូរសោម​ គឺជាជង្រុកនៃសម្បត្តិធម្មជាតិមួយដែលស័ក្តិសមនឹងអ្នកចូលចិត្តដើរផ្សងព្រេងខ្លាំងណាស់។ ទៅទីនោះលោកអ្នកអាចងូតទឹកធ្លាក់ដ៏ត្រជាក់ស្រេបលេង ជិះទូក ឬកាយ៉ាក់តាមបឹងដ៏ធំអូរសោម និងមើលថ្ងៃអស្ដង្គត ដើរព្រៃ ឡើងលើភ្នំ បោះតង់ និងគយគន់មើលទស្សនីយ៍ភាពនៃរុក្ខជាតិ និងភាវៈមានជីវិតដែលមាននៅតំបន់នោះ ជាពិសេសនៅទីនោះគេមានកន្លែងអភិរក្សសត្វក្រពើ។អភិបាលខេត្តពោធិ៍សាត់ ព្រមានចាត់ការចំពោះអ្នកកាប់រានទន្ទ្រានដីព្រៃនៅតំបន់ អូរសោម - Khmerhome

៥.ទឹកធ្លាក់ច្រងល្អៀង

ទឹកធ្លាក់ច្រកល្អៀង គឺជាទឹកធ្លាក់ដែលល្បីល្បាញខាងសម្រស់ស្អាតជាងគេក្នុងចំណោមទឹកធ្លាក់ទាំងអស់នៅខេត្ត ពោធិ៍សាត់ ដោយសារតែវាជាតំបន់ទេសចរណ៍មួយសម្បូរទៅដោយទេសភាពធម្មជាតិមានទឹកជ្រោះ និងព្រៃឈើពណ៌ខៀវស្រងាត់ មិនចាញ់ទឹកជ្រោះប៊ូស្រាប៉ុន្មាននោះទេ៕

តើពាក្យ «សង្ក្រាន្ត» មានដើមកំណើតពីប្រទេសណាឱ្យប្រាកដ ?

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែមករា កន្លងមក ប្រទេសថៃបានប្រកាសថា អង្គការយូណេស្កូ (UNESCO) បានត្រៀមពិចារណាចុះឈ្មោះប្រពៃណីសង្ក្រាន្ត (Songkran in Thailand, traditional Thai New Year festival) បញ្ចូលក្នុងបញ្ជីឈ្មោះបឋម (Tentative list) ក្នុងកិច្ចប្រជុំដើម្បីឱ្យប្រពៃណីសង្ក្រាន្តក្លាយជា «បេតិកភណ្ឌវប្បធម៌អរូបី» ទី៤ របស់ប្រទេសថៃ ។

ពាក់ព័ន្ធនឹងការត្រៀមបញ្ចូលសង្ក្រាន្តជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ថៃនេះ សារព័ត៌មានថៃ បូរាណណាមម៉ា បានចុះផ្សាយថា ប្រទេសកម្ពុជាបានប្រើប្រាស់ពាក្យ «សង្ក្រាន្ត» ហៅតាមភាសាថៃ ខណៈកាលពីមុនខ្មែរយើងហៅថា «ចូលឆ្នាំថ្មី» ចំណែកថៃហៅថា «សង្ក្រាន្ត» ដែលពាក្យនេះមកពីភាសាសំស្ក្រឹត គឺសំដៅដល់អត្ថន័យ «ពិធីបុណ្យចូលឆ្នាំថ្មីរបស់ថៃ» ។ ប៉ុន្តែប្រទេសកម្ពុជាបានហៅថា «សង្ក្រាន្ត» តាមថៃ ហើយកម្ពុជាអះអាងថា ឃើញពាក្យសង្ក្រាន្តនេះសរសេរនៅលើផ្ទាំងថ្ម ។ បើទោះជានៅលើផ្ទាំងថ្មមានពាក្យសង្ក្រាន្តក៏ដោយ ប៉ុន្តែកម្ពុជាមិនបានប្រើពាក្យនេះពីមុនមកទេ ។ ផ្ទុយទៅវិញ ប្រទេសថៃបានធ្វើឱ្យពិភពលោកស្គាល់ពាក្យសង្ក្រាន្ត គឺជនបរទេសនឹងគិតដល់ប្រទេសថៃមុន មិនមែនប្រទេសកម្ពុជានោះទេ ។Tourism Authority of Thailand reveals 2019 Songkran increases in tourist  revenue - TAT Newsroom

មិនតែប៉ុណ្ណោះ សារព័ត៌មាននេះបន្តថា សង្ក្រាន្តនៅប្រទេសថៃបានទទួលជោគជ័យលំដាប់ពិភពលោក ធ្វើឱ្យថៃល្បីល្បាញ និងទទួលបានប្រាក់ចំណូលយ៉ាងច្រើនពីភ្ញៀវទេសចរបរទេស ជាហេតុធ្វើឱ្យកម្ពុជាគិតថា ការប្រើឈ្មោះដើម «ចូលឆ្នាំថ្មី» មិនទទួលជោគជ័យ ល្បីល្បាញដូចថៃ និងមិនអាចប្រមូលប្រាក់ពីភ្ញៀវទេសចរបាន ទើបកម្ពុជាផ្លាស់ប្តូរមកហៅថា «សង្ក្រាន្ត» ដែរ ។

អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យទីស្តីការនាយកដ្ឋមន្ត្រី លោក អានុឆា ប៊ូរ៉ាផាឆៃស្រ៊ី (Anucha Burapachaisri) ថ្លែងថា លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានអរគុណដល់អង្គការយូណេស្កូ ដែលអនុម័តឱ្យប្រពៃណីសង្ក្រាន្តបញ្ចូលក្នុងបញ្ជីឈ្មោះបឋម ដើម្បីត្រៀមពិចារណានៅចុងឆ្នាំ២០២៣ នេះ ។ លោកក៏បានបន្ថែមទៀតថា វាជាមោទនភាពរបស់ជនជាតិថៃទាំងអស់ ដែលអង្គការយូណេស្កូអនុម័តឱ្យប្រពៃណីសង្ក្រាន្តចូលក្នុងបញ្ជីឈ្មោះបឋម ។Every April brings Songkran celebrations in Thailand | Britannica

លោកថ្លែងថា ៖ «លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា រីករាយណាស់ និងមានមោទនភាពយ៉ាងខ្លាំង ដែលប្រពៃណីសង្ក្រាន្តជាប្រពៃណីដ៏ស្រស់ស្អាតរបស់ប្រទេសថៃ បានទទួលការពិចារណាឱ្យក្លាយជាបេតិកភណ្ឌវប្បធម៌អរូបី ។ ចំណុចនេះកាន់តែឆ្លុះបញ្ចាំងឱ្យឃើញថា ពិភពលោកផ្តល់ភាពសំខាន់ចំពោះថៃ ដោយសារពិភពលោកមើលឃើញពីគុណតម្លៃ និងអត្តសញ្ញាណលេចធ្លោរបស់វប្បធម៌ថៃ ។ គ្រប់ប្រពៃណី និងវប្បធម៌ទាំងអស់របស់ថៃសុទ្ធមានតម្លៃ និងអាចឈានទៅសម្រេចជោគជ័យតាមរយៈការអភិវឌ្ឍសេដ្ឋកិច្ចនាថ្ងៃអនាគត» ។

លើសពីនេះ ប្រទេសថៃនិយាយថា ខ្លួននៅមានបេតិកភណ្ឌវប្បធម៌អរូបីជាច្រើនទៀតត្រៀមពិចារណាចុះឈ្មោះជាមួយអង្គការយូណេស្កូផងដែរ ដូចជា ប្រដាល់ថៃ កញ្ឆាថៃ ម្ហូបថៃ និងបាយដំណើបស្វាយទុំ ។

គួរបញ្ជាក់ថា កន្លងមក ប្រទេសថៃធ្លាប់បានចុះឈ្មោះក្នុងបេតិកភណ្ឌវប្បធម៌អរូបីមួយចំនួនរួចហើយ ដូចជា ៖
-ល្ខោនខោលថៃ ចុះឈ្មោះឆ្នាំ២០១៨
-ម៉ាស្សាបែបថៃ ចុះឈ្មោះឆ្នាំ២០១៩
-រាំឈុតមនោរាហ៍ភាគខាងត្បូង ចុះឈ្មោះឆ្នាំ២០២១ ៕The Survival Guide to Songkran | Wayfairer Travel

ប្រភព ៖ MGROnline

ការកើនឡើងចំណូលរបស់អាមេរិកពីការលក់គ្រឿងសព្វាវុធក្នុងឆ្នាំ២០២២

0

សហរដ្ឋអាមេរិក ៖ Lockheed Martin ជាក្រុមហ៊ុនផលិតអាវុធរបស់អាមេរិកបញ្ជាក់ថា ខ្លួននឹងបង្កើនកម្លាំងផលិត ប្រសិនជាប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបត្រូវការទិញយន្តហោះចម្បាំង F-16 បញ្ជូនទៅឱ្យអ៊ុយក្រែន ។ ក្រសួងការបរទេសអាមេរិកបានបង្ហាញទិន្នន័យការនាំចេញគ្រឿងសព្វាវុធរបស់អាមេរិកកាលពីឆ្នាំ២០២២ កើនឡើង៥០% ។

លោក Frank St John នាយកប្រតិបត្តិក្រុមហ៊ុន Lockheed Martin ថ្លែងទៅកាន់ Financial Times ថា ក្រុមហ៊ុនបានជជែកគ្នាជាច្រើនជាមួយប្រទេសផ្សេងៗ ដែលត្រូវការទិញយន្តហោះចម្បាំង F-16 ដើម្បីបញ្ជូនទៅឱ្យអ៊ុយក្រែន ប៉ុន្តែក្រុមហ៊ុនមិនពាក់ព័ន្ធផ្ទាល់ក្នុងការចរចារឿងបញ្ជូនយន្តហោះយោធាទៅឱ្យអ៊ុយក្រែនទេ ។ លោក John ថ្លែងថា ៖ «ក្រុមហ៊ុនលោកមានផែនការបន្ថែមកម្លាំងផលិតយន្តហោះចម្បាំង ដើម្បីលក់ឱ្យប្រទេសសម្ព័ន្ធមិត្តណាដែលចាប់អារម្មណ៍ចង់ទិញបញ្ជូនឱ្យអ៊ុយក្រែន ដើម្បីបង្ហាញពីសក្តានុពលរបស់ខ្លួន» ។

ក្រុមហ៊ុន Lockheed Martin លើកឡើងបែបនេះ បន្ទាប់ពីអាមេរិក និងអាល្លឺម៉ង់ប្រកាសថា នឹងបញ្ជូនរថក្រោះទៅឱ្យអ៊ុយក្រែន ខណៈអ៊ុយក្រែនស្នើសុំអាវុធអាចបាញ់បានឆ្ងាយ និងយន្តហោះចម្បាំងបន្ថែម ។ ប៉ុន្តែបច្ចុប្បន្ន អាមេរិកនៅតែស្ទាក់ស្ទើរក្នុងការបញ្ជូនយន្តហោះចម្បាំងផ្សេងៗឱ្យអ៊ុយក្រែន ដោយសារបារម្ភថា នឹងត្រូវប្រើដើម្បីវាយប្រហារទឹកដីរុស្ស៊ី និងធ្វើឱ្យសង្គ្រាមកាន់តែអូសបន្លាយយូរទៀត ។US uses sales of second-hand arms as bait to expand influence, but  irresponsible transfers risk empowering terrorists, criminals - Global Times

ក្រៅពីនេះ ការលក់យន្តហោះចម្បាំងផលិតដោយអាមេរិក ចាំបាច់ត្រូវឆ្លងកាត់ការយល់ព្រមពីសេតវិមានសិន ។ មន្ត្រីការពារជាតិអាមេរិកនិយាយថា បើទោះជាអាមេរិកពិភាក្សាជាមួយប្រទេសសម្ព័ន្ធមិត្ត និងអ៊ុយក្រែនជាប្រចាំពីតម្រូវការ និងការស្នើសុំរបស់ពួកគេក្តី ប៉ុន្តែពេលនេះ មិនទាន់មានអ្វីពាក់ព័ន្ធនឹងយន្តហោះចម្បាំង F-16 ទេ ។ ចំណែកនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Olaf Scholz បញ្ជាក់ថា អាល្លឺម៉ង់មិនបញ្ជូនយន្តហោះ F-16 ទៅឱ្យអ៊ុយក្រែនទេ ។

ទីបំផុត ប្រទេសរុស្ស៊ីដាស់តឿនថា បណ្តាប្រទេសលោកខាងលិចកំពុងនាំមុខផ្តល់អាវុធឱ្យអ៊ុយក្រែន កាន់តែធ្វើឱ្យមានចំណែករួមក្នុងសង្គ្រាមលើកនេះ ហើយប្រទេសដែលបញ្ជូនអាវុធឱ្យអ៊ុយក្រែន កងទ័ពរុស្ស៊ីនឹងវាយប្រហារពួកគេវិញ ។

ស្ថានីយទូរទស្សន៍ CCTV របស់ចិនបានរាយការណ៍ផ្អែកតាមទិន្នន័យពីក្រសួងការបរទេសអាមេរិកថា នៅឆ្នាំ២០២២ អាមេរិកបានបញ្ជូនគ្រឿងសព្វាវុធក្នុងបរិមាណច្រើន ស្មើ៤៨% ។

ក្រសួងការបរទេសអាមេរិកថា មូលហេតុសំខាន់ដែលធ្វើឱ្យការនាំចេញគ្រឿងសព្វាវុធនៅឆ្នាំ២០២២ កើនឡើងនោះ គឺដោយសារការបញ្ជូនអាវុធឱ្យអ៊ុយក្រែន ចាប់តាំងពីមានជម្លោះជាមួយរុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២២ ៕F-16 Fighting Falcon | Lockheed Martin

ប្រភព ៖ TNN World

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ស្នើអភិបាលរាជធានី-ខេត្ដ ចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះ ដែលគ្មានជំនាញបច្ចេកទេស

0

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ស្នើដល់អភិបាលរាជធានី-ខេត្ដ ចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះ ដែលគ្មានជំនាញបច្ចេកទេសនិងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលកំពុងឈរជើងប្រចាំការនៅតាម ដង ផ្លូវសាធារណៈគ្មានសណ្ដាប់ធ្នាប់ រង់ចាំដឹកអ្នករងរបួសយក ទៅមូលដ្ឋានសុខា ភិបាល ឯក ជន។

សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ដែលចុះហត្ថលេខាដោយ លោល ម៉ម ប៊ុនហេង បានឱ្យដឹងថា មួយរយៈកាលកន្លងមកនេះ ក្រសួងសុខាភិបាលធ្លាប់ធ្វើសេចក្ដីណែនាំច្រើនលើកច្រើនសារួចមកហើយ ដោយ មិនអនុញ្ញាតឱ្យរថយន្ដគិលានសង្គ្រោះខុសច្បាប់ និងរថយន្ដគិលានសង្គ្រោះរបស់មូលដ្ឋានសុខាភិបាលឯកជន ទៅ ដឹកអ្នករងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ដោយមូលហេតុរថយន្ដគិលានសង្គ្រោះរបស់មូលដ្ឋាន ពុំមានគ្រូ ពេទ្យ ជំនាញ និងពុំមានឧបករណ៍សម្ភារបរិក្ខារពេទ្យត្រឹមត្រូវ គ្រប់គ្រាន់ក្នុងការសង្គ្រោះបន្ទាន់នៅទីកន្លែង ទាំងការលើកដាក់ និងការបញ្ជូនជូនរងគ្រោះ។

លោកថ្លែងបន្ដថា “ក្នុងន័យនេះ សូមឯកឧត្ដម លោកជំទាវ ធ្វើការណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធាន ការចំពោះរថយន្ដគិលានសង្គ្រោះខុសច្បាប់ទាំងនោះទៅតាមបទបញ្ញាត្ដិជាធរមាននិងឈានទៅបិទមូលដ្ឋានសុខា ភិបាលឯកជន ទាំងឡាយណាដែលនៅតែបន្ដសហការជាមួយ ម្ចាស់រថយន្ដគិលាន សង្គ្រោះខុសច្បាប់ទាំងនោះ”។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ដ្រី ក៏បានស្នើឱ្យអភិបាលរាជធានីខេត្ដ ណែនាំក្រើនរំលឹកឱ្យមន្ទីរសុខាភិបាលនៃរដ្ឋ បា ល រាជធានី-ខេត្ដពង្រឹងបន្ថែមនូវសេវារថយន្ដគិលានសង្គ្រោះបម្រើការក្នុងសេវាសាធារណៈ នៅក្នុងដែនសមត្ថ កិច្ចរៀងៗ ខ្លួនៗឱ្យកាត់តែប្រសើរឡើងថែមទៀត ដើម្បីចាត់វិធានការតាមការណែនាំខាងលើ ឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCfBRSqiiOKHxpV4_si0dNaM1S5KH07dKpGUMNLQiaB-sc6U_564s4HbPnxSFXuD3H-Y8S3BPxfY_fEjT5nZ4F9IXQKlKcWvM6ZxGHZcrl9ACbkq24xtzqC6TmckkqAjhPmVA70cuN88CCRjW4JzkG1-Vp_bhB9ck21wJfNXyU16nJ2yHjgom26VIZ/s1280/photo_2023-01-28_10-48-46.jpg

តើប្រទេសក្នុងអាស៊ានមួយណាដែលមាន GDP ខ្ពស់ក្នុងឆ្នាំ២០២២ ?

0

ប្រទេសហ្វីលីពីន ៖ សារព័ត៌មាន Nikkei Asia រាយការណ៍ថា GDP ប្រទេសហ្វីលីពីនបានកើនឡើងនៅក្នុងឆ្នាំ២០២២ កន្លងមក ស្មើ៧,៦% គឺកើនលើសពីគោលដៅរបស់រដ្ឋាភិបាលកំណត់ពី៦,៥% ដល់៧,៥% ដោយសារការប្រើប្រាស់ក្នុងស្រុកបានកើនឡើងជាបន្តបន្ទាប់ បើទោះជាប្រទេសនេះប្រឈមមុខនឹងអតិផរណាខ្ពស់ក្តី ។

ជាមួយគ្នានេះ ប្រទេសហ្វីលីពីនឱ្យដឹងថា ការកើនឡើងនៃផលិតផលក្នុងស្រុកសរុប (GDP) នៅត្រីមាសទី៤ ឆ្នាំ២០២២ គឺស្មើ៧,២% ចាត់ទុកថាខ្ពស់ ។ អ្នកវិភាគធ្លាប់រំពឹងកាលពីមុននេះថា GDP អាចមានកំណើនជាមធ្យម៦,៥% បើទោះជាហ្វីលីពីនប្រឈមនឹងការធ្លាក់ចុះសេដ្ឋកិច្ចដោយសារកត្តាជាច្រើន ។Philippines - What you need to know before you go - Go Guides

ទោះយ៉ាងណា ហ្វីលីពីននៅតែប្រឈមនឹងតម្លៃទំនិញកើនឡើងខ្ពស់ ដោយសារអតិផរណាកាលពីខែធ្នូ ឆ្នាំ២០២២ ដែលកើនខ្ពស់បំផុតក្នុងរយៈពេល១៤ឆ្នាំកន្លងមក គឺស្មើ៨,១% បណ្តាលឱ្យអតិផរណាជាមធ្យមប្រចាំឆ្នាំស្មើ៥,៨% គឺខ្ពស់ជាងគោលដៅអតិផរណារបស់ធនាគារកណ្តាលរំពឹងទុកថា ស្មើពី២% ទៅ៤% ។

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២២ ការនាំចូលរបស់ប្រទេសហ្វីលីពីនបានថយចុះ៩,៩% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ជាការថយចុះខ្លាំងបំផុតចាប់តាំងពីខែមករា ឆ្នាំ២០២១ ។ ចំណែកការនាំចេញវិញថយចុះ៩,៧% ជាការថយចុះខ្លាំងបំផុតចាប់តាំងពីខែសីហា ឆ្នាំ២០២០ ៕Philippines | UNOPS

ប្រភព ៖ The Better