Home Blog Page 1875

វណ្ណដា នឹងលេចមុខលើកឆាកតន្រ្តី HipHop ធំជាងគេបំផុតក្នុងពិភពលោក ជាមួយតារារ៉េបស្រី Cardi B

0

កាលពីពេលថ្មីៗនេះ ព្រឹត្តិការណ៍ប្រគុំតន្ត្រី Hip Hop ដ៏ធំជាងគេនៅលើពិភពលោក បានបញ្ចេញបញ្ជីឈ្មោះតារាចម្រៀង ដែលត្រៀមសម្តែងនៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។

កម្មវិធីនេះ នឹងដំណើរការ៣ថ្ងៃជាប់គ្នា នៅថ្ងៃទី១៣,១៤,១៥ ខែមេសា ខាងមុខនេះ ដោយក្នុងនោះកំពូលតារាចម្រៀងជួរមុខកម្ពុជា លោកវណ្ណដា នឹងត្រូវសម្តែងនៅថ្ងៃបើកឆាកតែម្តង ដែលអមជាមួយនឹងតារាចម្រៀងល្បីៗជាច្រើនរូបរួមមាន Cardi B, Lil Uzi Vert, Rae Sremmurd និង ASAP Ferg ផងដែរ។Cardi B wins over $4 million in libel lawsuit against YouTuber

ម្ចាស់បទ Time To Rise រូបនេះ គឺជាសិល្បៈករកម្ពុជាដំបូងគេបង្អស់ ដែលបានឡើងសម្តែងលើកឆាកតន្ត្រី Hip Hop ដ៏ធំសម្បើមជាងគេនេះ។

ដោយឡែកចំពោះតម្លៃសំបុត្រវិញមានពីរជម្រើសគឺ៣៦៦ដុល្លារ និង៧៦២ដុល្លារ ក៏ប៉ុន្តែសំបុត្រទាំងនេះ ត្រូវបានលក់អស់តាំងពីរមួយខែមុនមកម្ល៉េះ។Thailand gets a taste of Rolling Loud festival next year - Asia News - Mixmag Asia

Rolling Loud Thailand គឹជាព្រឹត្តិការណ៍ប្រគុំតន្ត្រី Hip Hop ទីមួយដ៏ធំជាងគេនៅលើពិភពលោក ដែលមានវត្តមាននៅក្នុងទ្វីបអាសុី។

គួរបញ្ជាក់ផងដែរថា Rolling Loud ធ្លាប់មានគម្រោងទៅប្រគុំនៅហុងកុង ក៏ប៉ុន្តែដោយសារតែវិបត្តិកូវីដ និងស្ថាភាពនយោបាយផងនោះ ក៏សម្រេចចិត្តប្តូរមកប្រទេសថៃវិញ៕No photo description available.

 

ទឹកលិចអាកាសយានដ្ឋានអូកឡិនបណ្តាលឱ្យប៉ះពាល់ដល់ជើងហោះហើរ

0

ប្រទេសនូវែលសេឡង់ ៖ AFP បានរាយការណ៍កាលពីថ្ងៃទី២៧ ខែមករា ថា អូកឡិន (Auckland) ជាទីក្រុងធំបំផុតរបស់ប្រទេសនូវែលសេឡង់ កំពុងតែប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងរហូតដល់កើតទឹកលិចភ្លាមៗ ។ អាជ្ញាធរនៅក្នុងទីក្រុងនេះក៏បានប្រកាសអាសន្នភ្លាមៗដើម្បីទប់ទល់នឹងគ្រោះមហន្តរាយ ។

ជំំនន់ទឹកភ្លៀងនេះបានបណ្តាលឱ្យផ្លូវជាច្រើនខ្សែនៅក្នុងទីក្រុងអូកឡិនក្លាយជាទន្លេ ប៉ុន្តែមិនមានអ្នកណាម្នាក់រងរបួសទេ ខណៈនៅតំបន់ខ្លះមានកម្ពស់ទឹកខ្ពស់មិនអាចធ្វើចរាចរណ៍បាន ហើយអាគារនានា និងលំនៅឋានរបស់ពលរដ្ឋក៏រងផលប៉ះពាល់ដែរ ។ គេគិតថា ភ្លៀងនឹងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ហើយធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ជាងនេះទៀត ។Auckland Airport closes due to torrential flooding - AviationSource News

គេបានបញ្ជាឱ្យបិទអាកាសយានដ្ឋានអូកឡិន ជាអាកាសយានដ្ឋានធំបំផុតរបស់ប្រទេសនូវែលសេឡង់ ដែលបានរងផលប៉ះពាល់ដោយសារទឹកលិចនៅកន្លែង check in និងបរិវេណអគារអ្នកដំណើរចូលប្រទេស ក៏ដូចជាប៉ះពាល់ដល់ជើងហោះហើរជាច្រើន ។ ហេតុការណ៍នេះ អាកាសយានដ្ឋានបញ្ជាក់ថា គ្មានជើងយន្តហោះចូលប្រទេស ឬចេញពីប្រទេសទេ ។

បុគ្គលិកព្រលានយន្តហោះបានណែនាំទៅកាន់អ្នកដំណើរទាំងអស់ឱ្យទាក់ទងជាមួយក្រុមហ៊ុនអាកាសចរណ៍ ឬពិនិត្យមើលកម្មវិធីធ្វើដំណើរតាមយន្តហោះ ដើម្បីមើលទិន្នន័យចុងក្រោយពីការហោះហើររបស់ខ្លួន ។ បុគ្គលិកព្រលានយន្តហោះបន្តថា ក្រុមការងារធ្វើការគ្រប់ពេលវេលា ដើម្បីឱ្យព្រលានយន្តហោះបើកដំណើរការតាមធម្មតាឡើងវិញ ៕Auckland Airport domestic terminal reopens, no international departures  until 5pm | Stuff.co.nz

ប្រភព ៖ 3Plus News

សត្វមួយប្រភេទមានមុខដូចនាគ លេចវត្តមាននៅប្រទេសហ្វីលីពីន

0

សត្វប្រកួយសមុទ្រហ្វីលីពីន (The Philippine sailfin lizard) ត្រូវបានគេទទួលស្គាល់ថា វាមានរូបរាងដូចទៅនឹងសត្វនាគ ហើយបច្ចុប្បន្នវាបានលេចវត្តមាននៅបណ្តាកោះមួយចំនួននៅប្រទេសហ្វីលីពីន។

សត្វនេះ ជា​ប្រភេទ​សត្វ​ត្រូវបានគេអភិរក្សនៅ​ក្នុង​ប្រទេស​ប្រទេស​ហ្វីលីពីន ហើយ​វាក៏​ជា​គោលដៅ​សម្រាប់​ទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាសត្វដ៏កម្រនៅលើលោកមួយនេះផងដែរ។ Hydrosaurus, aka the Sailfin Dragon, is found in the rainforests of the Philippines : r/Damnthatsinteresting

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ សត្វនេះអាចរត់លើផ្ទៃទឹក ដោយប្រើជើងទាំងពីរបានថែមទៀតផង។ ដោយសារតែរូបរាង និងសម្រស់ប្រៀបបានទៅនឹងសត្វនាគ បានធ្វើឱ្យសត្វប្រកួយសមុទ្រហ្វីលីពីន រងការគំរាមកំហែងពីសំណាកការបរបាញ់ ដោយភាគច្រើនគេចាប់វាយកទៅធ្វើជាសត្វចិញ្ចឹម។

ដោយឡែកចំពោះការបន្តពូជវិញ សត្វនេះអាចបង្កកំណើតបានមួយឆ្នាំម្តងតែប៉ុណ្ណោះ ដោយជាធម្មតាចន្លោះពី២កូន ទៅ៨កូន។ ស៊ុតទាំងនេះត្រូវបានកប់ទៅក្នុងដីរយៈពេលពីរខែមុនពេលញាស់

ជាទូទៅសត្វនេះ មានតែ៥អម្បូរប៉ុណ្ណោះ ក្នុងនោះ៤អម្បូរ រកឃើញក្នុងប្រទសឥណ្ឌូនេសុី និង១ទៀតនៅក្នុងប្រទេសហ្វីលីពីន៕Sailfin Dragon Care Sheet | Reptiles' CoveSailfin Lizard Facts - CRITTERFACTS

ប្រទេសយក្សអាសុី ​កំណត់​ឱ្យ​ការប្រើប្រាស់​កញ្ឆាជាអំពើស្របច្បាប់

0

រដ្ឋាភិបាលជប៉ុន ​​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​កញ្ឆា​វេជ្ជសាស្ត្រ​ ដើម្បី​ព្យាបាលរាល់​អ្នកជំងឺ​ណា ដែល​មាន​ជំងឺ​ពិបាកព្យាបាល​ ឬក៏ពិបាកស៊ូទ្រាំក្នុងអំឡុងពេលព្យាបាល។

ការអនុញ្ញាតនេះ ធ្វើឡើងក្រោយពីកិច្ចប្រជុំរបបអាហារប្រចាំឆ្នាំនៅក្នុងប្រទេសជប៉ុន ដោយបានកែប្រែច្បាប់ខ្លះទាក់ទងនិងការនាំចូលកញ្ឆា។Legalization Is Approaching Japan: an Aging Citizenry Triggers the Demand  for Medical Cannabis

បច្ចុប្បន្ន ការប្រើប្រាស់កញ្ឆានៅក្នុងប្រទសជប៉ុន ជាអំពើខុសច្បាប់ ក៏ប៉ុន្តែដោយសារតែការអនុញ្ញាតពីរាជរដ្ឋាភិបាល កសិករជប៉ុនមួយចំនួន ក៏ងាកមកដាំកញ្ឆាវិញ ដើម្បីប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រ។

បើក្រឡេកទៅមើលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ថ្នាំដែលផលិតពីរុក្ខជាតិកញ្ឆាត្រូវបានប្រើដើម្បីព្យាបាលអ្នកជំងឺដែលមានជំងឺឆ្កួតជ្រូក និងជំងឺផ្សេងទៀត ក្រោមហេតុផលថាថ្នាំដែលមានស្រាប់មិនមានប្រសិទ្ធភាព៕More Bad Ideas from the Japanese Gov't: 18 Year Olds and Medical Marijuana  | JAPAN Forward

ប្រភព៖ national Thailand

IMF ពិចារណាផ្តល់ប្រាក់ជំនួយទៅកាន់ប្រទេសអ៊ុយក្រែន

0

ប្រទេសអ៊ុយក្រែន ៖ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានពិចារណាផ្តល់ប្រាក់ជំនួយចំនួន១ម៉ឺន៦ពាន់លានដុល្លារអាមេរិកគាំទ្រហិរញ្ញវត្ថុរបស់អ៊ុយក្រែនទាំងផ្នែកឯកជន និងរដ្ឋ ។ គម្រោងជំនួយនេះមានរយៈពេល៣-៤ឆ្នាំ ស្មើទឹកប្រាក់១ម៉ឺន៤ពាន់ ដល់១ម៉ឺន៦ពាន់លានដុល្លារអាមេរិក ។ ប្រាក់នេះនឹងបែងចែកទៅឱ្យអ៊ុយក្រែនក្នុងឆ្នាំដំបូងពី៥ពាន់លានដុល្លារអាមេរិក ដល់៧ពាន់លានដុល្លារអាមេរិក ហើយគម្រោងជួយសង្គ្រោះអ៊ុយក្រែននេះនឹងអនុម័តនៅចុងខែមីនា ។

ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនមិនបានបញ្ចេញយោបល់ពីការផ្តល់ជំនួយទេ ប៉ុន្តែក្រសួងហិរញ្ញវត្ថុសង្ឃឹមថា នឹងទទួលបានគម្រោងនេះពី IMF ។ កាលពីខែធ្នូ ឆ្នាំ២០២២ IMF វាយតម្លៃថា ប្រទេសអ៊ុយក្រែនចាំបាច់ត្រូវពឹងផ្អែកលើប្រាក់ជំនួយពីក្រៅប្រទេស មិនក្រោម៣៩.៥០០លានដុល្លារអាមេរិកដើម្បីជួយសេដ្ឋកិច្ច ។The IMF: The World's Controversial Financial Firefighter | Council on  Foreign Relations

ទោះយ៉ាងណា អ៊ុយក្រែននឹងត្រូវការប្រាក់ជំនួយបន្ថែមទៀតចំនួន៨ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលបានខូចខាតដោយសារការវាយលុករបស់រុស្ស៊ី ។

ចំណែកសហភាពអឺរ៉ុប (EU) ក៏បានសន្យាផ្តល់ជំនួយហិរញ្ញវត្ថុដល់អ៊ុយក្រែនចំនួន១៩.៥០០លានដុល្លាររអាមេរិកក្នុងឆ្នាំនេះផងដែរ ខណៈសហរដ្ឋអាមេរិករំពឹងថា នឹងផ្តល់ប្រាក់ចំនួន១ម៉ឺនលានដុល្លារអាមេរិក ។

ស្ថិតក្រោមគម្រោង IMF រដ្ឋាភិបាលអ៊ុយក្រែនត្រូវចាត់វិធានការបង្កើនចំណូលពន្ធ និងកាត់បន្ថយការចំណាយប្រាក់របស់ធនាគារកណ្តាលក្នុងសង្គ្រាម ។ នៅពេលសង្គ្រាមស្ងប់ អ៊ុយក្រែនចាំបាច់ត្រូវទទួលបានការគាំទ្រហិរញ្ញវត្ថុដើម្បីបង្រួបបង្រួមជាតិឡើងវិញ ។ ធនាគារកណ្តាលអ៊ុយក្រែនសង្ឃឹមថា សេដ្ឋកិច្ចអាចងើបឡើងវិញយឺតស្មើ០,៣% បន្ទាប់ពីឆ្នាំ២០២២ ធ្លាក់ចុះ៣០,៣% ៕

ប្រភព ៖ TNN World

ប្រវត្តិនៃនំ ឆាខ្វៃ ដ៏គួរឱ្យចាប់អារម្មណ៍ ដែលលោកអ្នកមិនធ្លាប់បានដឹង

0

ទាក់ទងជាមួយនឹងប្រវត្តិនៃនំជាច្រើនរបស់ខ្មែរភាគច្រើនត្រូវបានបុព្វបុរស ឬដូនតាខ្មែរយើងតែងតែតំណាលតៗគ្នាពីមាត់មួយទៅមាត់មួយ ដោយមានបញ្ញវន្តមួយចំនួនបានចងក្រងជាប្រវត្តិនៃនំទាំងនោះទុកធ្វើជាចំណេះដឹងសម្រាប់បន្តដល់កូនខ្មែរជំនាន់ក្រោយៗទៀត។

ដោយឡែកសម្រាប់នំមួយប្រភេទដែលខ្មែរយើងនិយមទទួលទានដែរនោះគឺនំ យ៉ាវឆាខ្វៃ មានប្រវត្តិក៏មានធម្មតានោះដែរ។របៀបធ្វើ នំចាខ្វៃ!! | www.the-iconmedia.com

នំយ៉ាវឆាខ្វៃ ចេញមកពីពាក្យពាក្យផ្សំរបស់ចិនដែលសរសេរថា យ៉ាវ “ខ្លាញ់” + ឆា “ចម្រាញ់” + ខ្វៃ “មនុស្សក្បត់ម្នាក់ឈ្មោះខ្វៃ” ដែលពាក្យទាំងបីនេះផ្សំចូលគ្នាអានថា យ៉ាវឆាខ្វៃ ដែលត្រូវបានគេដឹងថាជាឈ្មោះនំចិនមួយបែប ជានំដែលគេធ្វើទុកឱ្យជាគ្រឿងសម្គាល់នូវរឿងរ៉ាវនៃមនុស្សក្បត់ផែនដីម្នាក់ឈ្មោះ ខ្វៃ ដែលរាជការសឹកចិនក្នុងបុរាណសម័យព្រេងនាយ បានចាប់យកមកធ្វើទារុណកម្មដោយអារសាច់ទាំងរស់ ចម្រាញ់ធ្វើជានំឱ្យឈ្មោះ ខ្វៃ ស៊ីសាច់របស់វា ហើយគេឱ្យជាងឆ្លាក់ថ្មធ្វើជារូបវាទុកនៅទីមួយជាសញ្ញាផ្ចាញ់ផ្ចាល់ កុំឲ្យជនឯទៀតៗយកតម្រាប់តាម, គេឱ្យធ្វើនំមួយបែនទុកជាព័ស្តុតាង ដើម្បីឱ្យបច្ចាជនទាំងពួងស្គាល់ឈ្មោះជនក្បត់ផែនដីនោះតៗមក គេឱ្យឈ្មោះនំនោះថា យ៉ាវឆាខ្វៃ “នំចម្រាញ់ខ្លាញ់អាខ្វៃ”។Youtiao Recipe

ចិននៅប្រទេសកម្ពុជា ពពាយនាយលក់នំនេះថា យ៉ាវឆាខ្វៃ!; អ្នកខ្លះហៅនំនេះថា នំឆាខ្វៃ, អ្នកខ្លះហៅ នំប្រៃៗ ពីព្រោះនំនេះមានរសប្រៃបន្តិចៗ, អ្នកខ្លះទៀតហៅ នំប្រៃឡមៗ, គេច្រើនប្រើបរិភោគផ្សំជាមួយនឹងទឹកកាហ្វេ ឬគុយទាវជាដើម តាមទម្លាប់ប្រើ ។ រូបថ្មអាខ្វៃនោះមាននៅប្រទេសចិនដរាបមកដល់សព្វថ្ងៃនេះ ៕

ប៊ូខាវ ចេញមុខប្រឆាំងនៅការដាក់ឈ្មោះ “គុនខ្មែរ” នៅសុីហ្គេម

0

Muay Thai ត្រូវបានដកចេញពីវិញ្ញាសារប្រដាល់សេរីនៃព្រឹត្តិការណ៍ស៊ីហ្គេមភ្នំពេញ ដែលបង្កឱ្យមានការផ្ទុះកំហឹងជាខ្លាំងពីសំណាកប្រជាជនថៃ ដោយជំនួសមកវិញនូវពាក្យថា “គុនខ្មែរ” របស់កម្ពុជា។

ទន្ទឹមគ្នានោះប៊ូខាវ ដែលគេទទួលស្គាល់ថាជាជើងខ្លាំងប្រចាំថៃ បានរំលឹកពិភពលោកអំពីឫសគល់បុរាណនៃកីឡានៅក្នុងប្រទេសថៃ ដោយខ្លួនបានលើកឡើងថា “Muay Thai មានពិធីពិសេសមួយក្នុងការថ្វាយបង្គំគ្រូមុនពេលប្រកួតនីមួយៗ គួបផ្សំនឹងរបបបណ្តុះបណ្តាលជាប្រព័ន្ធ និងបច្ចេកទេសផ្សេងៗដែលបង្កើតឡើងដោយបុព្វបុរសរបស់យើង”សំខាន់ជាងនេះទៅទៀត ក្បាច់គុននេះត្រូវបានប្រើប្រាស់ដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្ររបស់យើងតាំងពីបុរាណកាលមក។ Muay Thai ជា​កីឡា​ជាតិ​របស់​ប្រទេស​ថៃ​ដែល​ទទួល​ស្គាល់​ដោយ​ពិភពលោក”Buakaw blasts rival in Phnom Penh - Khmer Times

ដោយសារតែ Muay Thai ត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិក្នុងខែកក្កដា ឆ្នាំ ២០២១ ហេតុនេះទើបថៃអះអាងថាក្បាច់គុននោះជារបស់គេ។

តែយ៉ាងណាមិញ សម្រាប់ខាងភាគីកម្ពុជានឹងតែប្រកាន់ជំហរ ប្រើឈ្មោះ “គុនខ្មែរ” ដោយមិនខ្វល់ពីប្រទេសថៃចូលរួមឬអត់៕What Is Buakaw Banchamek's Net Worth? (Updated 2023)

ប្រភព៖ National Thailand

ហេតុអ្វីប្រទេសជប៉ុនជាវិនិយោគិនឈានមុខនៅតំបន់អាស៊ីអាគ្នេយ៍ ?

0

ប្រទេសជប៉ុន ៖ ការផ្តល់ភាពសំខាន់នៃតំបន់អាស៊ីអាគ្នេយ៍បានអភិវឌ្ឍន៍រីកចម្រើន ដែលធ្វើឱ្យគម្រោងថ្មីៗវិនិយោគដោយជប៉ុន ផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្តង់ដារ សុខភាព សេដ្ឋកិច្ចឌីជីថល ការលើកកម្ពស់ហិរញ្ញវត្ថុ និងការវិនិយោគផ្អែកលើគំនិតផ្តួចផ្តើមការផ្លាស់ប្តូរថាមពលអាស៊ី ក្នុងគោលបំណងសម្រេចបាននូវកំណើនប្រកបដោយចីរភាព និងអព្យាក្រឹតនៅអាស៊ី ។

ជប៉ុនជាអ្នកគាំទ្រដ៏សំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃតំបន់អាស៊ីអាគ្នេយ៍ តាំងពីសម័យសង្គ្រាមត្រជាក់ មិនថាស្ពាន Nhat Tan នៅប្រទេសវៀតណាម រហូតដល់អាកាសយានដ្ឋានអន្តរជាតិ Bohol នៅហ្វីលីពីន និងកំពង់ផែសមុទ្រជ្រៅ Patimban នៅឥណ្ឌូណេស៊ី ។ ជប៉ុនជាវិនិយោគិនធំបំផុតក្នុងភូមិភាគនេះ ដោយក្រុមហ៊ុនជប៉ុនបានរួមចំណែកក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ។

អ្នកវិភាគនិយាយថា «ឥទ្ធិពលផ្នែកសេដ្ឋកិច្ច និងសង្គម» ដែលកើនឡើងរបស់ចិនក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជាកត្តាជំរុញនៅពីក្រោយនៃការគាំទ្រគម្រោងធំៗរបស់ជប៉ុន ។ ទោះយ៉ាងណា ការជួយផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់ជប៉ុន មិនគ្រាន់តែទប់ទល់នឹងឥទ្ធិពលចិននៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែវាអាចជួយបើកទីផ្សារថ្មីៗឱ្យអាជីវកម្មរបស់ជប៉ុនផងដែរ ហើយការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទាំងនេះត្រូវបានចាត់ទុកជាតួនាទីសំខាន់ក្នុងគោលគំនិត Free and Open Indo-Pacific របស់ជប៉ុន ។

ការវិនិយោគអាចឱ្យជប៉ុនរក្សាឥទ្ធិពលនយោបាយ ការទូត និងសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ ខណៈប្រទេសក្នុងតំបន់រកវិធីប្រឆាំងនឹងប្រទេសមហាអំណាច ។ ធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) បានផ្តល់ប្រាក់កម្ចី៤ម៉ឺនលានយេនសម្រាប់៣០គម្រោងក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ជំនួយនេះបង្ហាញឱ្យឃើញពីភាពជាអ្នកដឹកនាំរបស់ជប៉ុន ក្នុងការជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ។

លើសពីនេះ ជប៉ុនមានគម្រោងរថភ្លើងក្រោមដីនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន, កំពង់ផែកុងតឺន័រថ្មីនៅក្រុងព្រះសីហនុ ប្រទេសកម្ពុជា និងគម្រោងតភ្ជាប់ប្រទេសវៀតណាម ឡាវ កម្ពុជា ថៃ និងមីយ៉ាន់ម៉ា ដើម្បីកម្ពស់ពាណិជ្ជកម្ម ការវិនិយោគដោយផ្ទាល់ពីបរទេស និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមហាអនុតំបន់ទន្លេមេគង្គ ។ នៅខែវិច្ឆិកា ឆ្នាំ២០២២ ជប៉ុនក៏បានផ្តល់ប្រាក់កម្ចីចំនួន១៣ម៉ឺនលានយេនដល់ប្រទេសឥណ្ឌូណេស៊ី សម្រាប់គម្រោងរថភ្លើងក្រោមដីនៅក្រុងហ្សាកាតា និងជាផ្លូវតភ្ជាប់រវាងកំពង់ផែ Patimba ជាមួយក្រុងហ្សាកាតា ។

ជប៉ុនមានគោលបំណងបញ្ឈប់ឥទ្ធិលរបស់ចិនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីអាគ្នេយ៍ ហើយដើម្បីសម្រេចបំណងនេះ ជប៉ុនបានចេញយន្តការ និងគំនិតផ្តួចផ្តើមថ្មីៗ រួមទាំងក្រុមហ៊ុនវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្រៅប្រទេស ដើម្បីអភិវឌ្ឍន៍ការដឹកជញ្ជូន និងអភិវឌ្ឍន៍ទីក្រុងនៅឆ្នាំ២០១៤ ។Balancing Rivalry and Cooperation: Japan's Response to the BRI in Southeast  Asia

ការវិនិយោគផ្សេងៗក្នុងរយៈពេល១០ឆ្នាំមកនេះ មិនត្រឹមតែជួយបង្កើតទំនាក់ទំនងសេដ្ឋកិច្ចរយៈពេលយូរជាមួយប្រទេសផ្សេងៗក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែបានជួយរៀបចំការវិនិយោគហេដ្ឋារចនាសម្ព័ន្ធពីជប៉ុនសម្រាប់គម្រោងផ្សេងៗដែរ ដូចជា គម្រោងស្ពានអ្នកលឿង ប្រទេសកម្ពុជា និងរថភ្លើងក្រោមដីនៅក្រុងហូជីមិញ ប្រទេសវៀតណាម ។

ជប៉ុនមានប្រៀបជាងប្រទេសផ្សេងៗ បើទោះជាជប៉ុនមានងាយនឹងរងគ្រោះពីធម្មជាតិ ដូចជា រំជួយដី ភ្លៀង និងព្រិលធ្លាក់ខ្លាំង ។ បណ្តាក្រុមហ៊ុនជប៉ុនមានជំនាញ និងបច្ចេកវិទ្យាទំនើបទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ និងអាចប្រើប្រាស់បច្ចេកវិទ្យាទាំងនេះក្នុងភូមិសាស្ត្រខុសៗគ្នា ។ លើសពីនេះ ជប៉ុនបានទទួលប្រយោជន៍ខាងសេដ្ឋកិច្ចពីក្រុមហ៊ុនជប៉ុនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូច្នេះ គេចាត់ទុកជាគោលដៅទី១ នៃការវិនិយោគដោយផ្ទាល់របស់ជប៉ុន ។

បើទោះជាជប៉ុនមានប្រៀបជាងក្តី ប៉ុន្តែនៅតែប្រឈមនឹងការប្រជែងជាមួយចិន ដោយសារជប៉ុនមិនអាចប្រជែងហិរញ្ញប្បទានជាមួយចិនបានទេ ។ ប៉ុន្តែជប៉ុនបានផ្តល់ប្រាក់កម្ចីរយៈពេលវែង និងអត្រាការប្រាក់ទាប បើទោះជាតម្លៃសាងសង់របស់ជប៉ុនត្រូវចំណាយខ្ពស់ក្តី ប៉ុន្តែសំណង់ជប៉ុនមានគុណភាពស្តង់ដារខ្ពស់ ។

ជប៉ុនជាប្រទេសឈានមុខគេជាមួយហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់ កាលពីខែមិថុនា ជប៉ុនបានសហការជាមួយក្រុមប្រទេសឧស្សាហកម្ម៧ប្រទេស ដោយសន្យាផ្តល់មូលនិធិចំនួន៦០ម៉ឺនលានដុល្លារអាមេរិក ដើម្បីវិនិយោគគម្រោងផ្សេងៗក្នុងប្រទេសកំពុងអភិវឌ្ឍទូទាំងពិភពលោក ក្នុងរយៈពេល៥ឆ្នាំខាងមុខ ។ គេរំពឹងថា ការខិតខំរបស់ជប៉ុននឹងធ្វើឱ្យគេចាប់អារម្មណ៍ និងជាឱកាសរបស់ក្រុមហ៊ុនសំណង់ជប៉ុនកាន់តែច្រើន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3AiQDS_5E23KVkN6DOYOC4xx8IUrh8zWvJ7ZceVp1xQr9shedF5aRhKpceRLbKPujmFafDrgj0p3TlujrYP7mOj2elqR7eguvdebKgDUGWfOzNUMawW_3sarZcxW199M3uH9gtKYnjafRDseG_xoMHR2tRQeFiV7pbev7DPDKgQja20N9ARK5OClx/s620/photo_2023-01-27_16-24-05.jpg

ប្រភព ៖ AEC Connect

បុរសម្នាក់ជាប់ទោសជិត៣០ឆ្នាំ ក្រោយប្រមាថព្រះមហាក្សត្រថៃ

0

តុលាការក្នុងប្រទេសថៃបានកាត់ទោសសកម្មជននយោបាយអាយុ២៧ឆ្នាំម្នាក់ឱ្យជាប់គុក ២៨ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក្រោយពីរូបគេបង្ហោះសារនៅលើហ្វេសប៊ុក “បរិហារកេរ្តិ៍រាជាធិបតេយ្យទៅកាន់ព្រះមហាក្សត្រថៃ”។

បុរសរូបនេះមានឈ្មោះ មង្គល ទីរ៉ាកុត (Mongkol Tirakote) អាយុ២៧ឆ្នាំ  ត្រូវបានតុលាការនៅទីក្រុងឆៀងរ៉ាយ (Chiang Rai) ភាគខាងជើងប្រទេសថៃ រកឃើញថាពិតជាមានទោស ក្នុងបទល្មើសប្រមាថព្រះមហាក្សត្រ ចំនួន២ករណី។Mongkhon has been sentenced to 28 years in prison for the crime of insulting the king in posts he uploaded to Facebook.

លោក មង្គល ទីរ៉ាកុត (Mongkol Tirakote) គ្រោងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនេះ ខណៈតុលាការបានអនុញ្ញាតឱ្យរូបលោក អាចនៅក្រៅឃុំជាបណ្តោះអាសន្ន ជាមួយថវិកាតម្កល់ ៣០០,០០០បាត ឬស្មើនឹងជិត១០,០០០ដុល្លារ។

មិនតែប៉ុណ្ណោះ លោក មង្គល ក៏ប្រឈមនឹងបទចោទប្រកាន់ទី៣ ដាច់ដោយឡែកមួយទៀតផងដែរ ពាក់ព័ន្ធការប្រមាថព្រះមហាក្សត្រ ជុំវិញការបង្ហោះសារអនឡាញ កាលពីឆ្នាំមុន ហើយនឹងត្រឡប់ទៅបង្ហាញវត្តមានក្នុងតុលាការ សាជាថ្មីនៅខែមីនា៕ Man jailed for 35 years in Thailand for insulting monarchy on Facebook |  Thailand | The Guardian

រុស្ស៊ី អួតអាងអំពីវិធីសាស្រ្ដងាយស្រួលកម្ទេចរថក្រោះ Abrams របស់អាមេរិក បញ្ជូនទៅឲ្យអ៊ុយក្រែន ដូចបកចេក

0

រដ្ឋធានីកៀវ៖ ក្រោយពេលប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាស កាលពីថ្ងៃពុធ អំពីការផ្គត់ផ្គង់រថក្រោះប្រយុទ្ធធុនធ្ងន់ ប្រភេទ M1 Abrams ចំនួន៣១គ្រឿងនោះមក ក៏មានប្រទេសចំនួន១២ បានសម្រេចផ្ដល់រថក្រោះ Leopard 2 ផលិតដោយអាល្លឺម៉ង់ ចំនួន១០០គ្រឿង បញ្ជូនទៅកាន់ជួយដល់ប្រទេសអ៊ុយក្រែន ប៉ុន្ដែឥឡូវនេះ ក្រុមអ្នកជំនាញរុស្ស៊ី បានបញ្ចេញនូវភៅណែនាំមួយ អំពីវិធីសាស្រ្ដកម្ទេចរថក្រោះទំនើបរបស់សហរដ្ឋអាមេរិក។

សារព័ត៌មាន The Eurasia Times បានចេញផ្សាយ កាលពីរសៀល ថ្ងៃសុក្រ ទី២៧ ខែមករា ថា នៅមុនការទៅដល់ នៃរថក្រោះប្រយុទ្ធធុនធ្ងន់ដ៏ទំនើបរបស់សហរដ្ឋអាមេរិក ប្រភេទ M1 Abram និង រថក្រោះរបស់អាល្លឺម៉ង់ ប្រភេទ Leopard 2 នោះ មានរូបភាពមួយ បានលេចចេញជាថ្មី នៅលើបណ្ដាញផ្សព្វផ្សាយសង្គម ដោយបានបង្ហាញ អំពីភាពងាយរងគ្រោះ នៃការកម្ទេចរថក្រោះ M1 Abrams ផលិតនៅសហរដ្ឋអាមេរិក ជាមួយនឹងការណែនាំ អំពីកន្លែងដែលត្រូវវាយប្រហារ និង ប្រភេទអាវុធ ដែលត្រូវប្រើប្រាស់។M1A2 Abrams Main Battle Tank | Military.com

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៥ ខែមករា បានសន្យា ផ្ដល់រថក្រោះ Abrams (អេប្រាមស៍) ចំនួន៣១គ្រឿង បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។ សកម្មភាពនេះ ទំនងជាបង្ហាញ អំពីការជំរុញ ឬ ដាក់សម្ពាធ ទៅដល់អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) ឲ្យផ្គត់ផ្គង់រថក្រោះ Leopard 2 ជាច្រើនគ្រឿង បញ្ជូនទៅកាន់ប្រទេសដែលកំពុងតែហែកហួរ ដោយសារសង្គ្រាម នៅក្នុងតំបន់អឺរ៉ុបខាងកើតមួយនេះ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ នៅចំពោះមុខ លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិ និង លោក អេនតូនី ប៊ីលនខែន (Anthony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេសរបស់គាត់ ថា «ថ្ងៃនេះ ខ្ញុំកំពុងតែប្រកាស ថា សហរដ្ឋអាមេរិក នឹងបញ្ជូនរថក្រោះ Abrams ចំនួន៣១គ្រឿង ស្មើនឹងមួយកងពលតូចរថក្រោះ ទៅកាន់ប្រទេសអ៊ុយក្រែន។ រថក្រោះទាំងនេះ នឹងអាចទប់ទល់ ហើយការពារប្រជាជន និង ទឹកដីរបស់អ៊ុយក្រែន បាន»។

ដោយឡែក រុស្ស៊ី បានប្រតិកម្មយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក នៅក្នុងការបញ្ជូនរថក្រោះទាំងនោះ ទៅជួយដល់ប្រទេសអ៊ុយក្រែន ដោយចាត់ទុក ថា នេះជាសកម្មភាព បង្កឲ្យប្រជាជន នៅក្នុងប្រទេសនេះ រងទុក្ខកាន់តែធ្ងន់ទៅវិញទេ។ ចំណែកមេដឹកនាំរុស្ស៊ី ក៏កំពុងតែបង្ហាញទំនុកចិត្ត ថា រថក្រោះ Abrams ទាំងនេះ នឹងមិនមែន ជាការគំរាមកំហែងជាយុទ្ធសាស្រ្ដដ៏សំខាន់នោះឡើយ។Biden admin clears potential $6 billion Abrams tank sale for Poland amid  Ukraine situation - Breaking Defense

ក្រុមអ្នកនិយមលេងអ៊ីនធើរណេតរបស់រុស្ស៊ី បានបង្ហោះរូបភាពរថក្រោះ Abrams នៅតាមបណ្ដាញសង្គម ដោយពណ៌នា អំពីផ្នែកងាយរងគ្រោះរបស់វា ហើយថែមទាំងណែនាំ អំពីរបៀបកម្ទេចរថក្រោះ ប្រភេទនេះ។ រូបភាពដែលបានឃើញនេះ ពិតជារូបចាស់ ហើយវាមានភាពល្បីល្បាញ នៅក្នុងប្លុករុស្ស៊ី អមដោយការសរសេរលម្អិត អំពីរបៀបបំផ្លាញ ឬ បំផ្លាញតួ Abrams ។

នៅក្នុងដ្យាក្រាមនោះ មានការណែនាំជាច្រើន រួមមាន ទី១-ណែនាំឱ្យវាយប្រហារទៅលើប្រព័ន្ធកាំភ្លើងធំរបស់រថក្រោះ ជាមួយនឹងអាវុធធុនតូច ឬ កាំភ្លើងយន្ត។ ទី២-ណែនាំ ឲ្យវាយលុកត្រង់ចន្លោះគម្លាតរវាងប៉មរថក្រោះ និងទី៣- ណែនាំឲ្យវាយប្រហារបំបុកសងខាង ដែលអាចទម្លុះ សូម្បីតែប្រើគ្រាប់បែកដៃចាស់ៗ សម្រាប់ជាឧបករណ៍បាញ់គ្រាប់បែក RPG-7 រួមមាន PG-7 និង PG-7V, PG-7 VM …ជាដើម។ ការណែនាំឲ្យវាយប្រហារទាំងនេះ ទំនងជាផ្អែកលើការវាយតម្លៃ លើក្រោះ M1 Abrams ក៏ដូចជា រថក្រោះ M1A1 និង M1A2 ត្រូវបានការពារយ៉ាងរឹងមាំ នៅផ្នែកខាងមុខ។Ukraine war: Germany won't block export of its Leopard 2 tanks, foreign  minister says - BBC News

សេចក្ដីរាយការណ៍ ជាភាសារុស្សី បានណែនាំឲ្យវាយប្រហារបំបុក ទៅលើធុងសាំងរបស់រថក្រោះ ដែលមានទីតាំង នៅផ្នែកខាងមុខ ទាំងសងខាងរបស់អ្នកបើកបរ។ ឥន្ធនៈដែលឆេះនោះ ត្រូវបានគេរំពឹង ថា នឹងធ្លាក់ចូលក្នុងបន្ទប់ម៉ាស៊ីន ហើយវាបណ្តាលឱ្យម៉ាស៊ីនឆេះ និងផ្ទុះឡើង។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ចំពោះស្ថានភាពបែបនេះ គឺរថក្រោះ M1 Abrams មានប្រព័ន្ធពន្លត់អគ្គិភ័យ សម្រាប់បន្ទប់ម៉ាស៊ីន ហើយត្រូវគេរាយការណ៍ ថា មានដបចំនួនពីរ និង បំពង់ពន្លត់អគ្គិភ័យចល័តមួយចំនួនផងដែរ។

ដើម្បីប្រឈមមុខនឹងគ្រាប់មីនបង្កប់ នៅក្នុងដីនោះ រថក្រោះ M1 Abrams ក៏បានបំពាក់ទៅដោយឧបករណ៍ សម្រាប់រុញគ្រាប់មីនឲ្យឃ្លាតចេញពីផ្លូវ ដើម្បីជួយដល់រថពាសដែកផ្សេងៗទៀត បើកបរតាមពីក្រោយវា ប្រកបដោយមានសុវត្ថិភាព ផងដែរ។ ដោយឡែក ការលើកឡើងទាំងអស់នេះ គេមិនដឹង ថា វាមានប្រសិទ្ធភាព នៅក្នុងការកម្ទេចរថក្រោះដ៏ទំនើបរបស់អាមេរិក ដល់កម្រិតណានោះដែរ។ រថក្រោះស៊េរីនេះ ធ្លាប់ចូលប្រឡូក នៅក្នុងសមរភូមិធំៗជាច្រើន រួមមាន អាហ្វហ្កានីស្ថាន និង អ៊ីរ៉ាក់…ជាដើម។ ដោយឡែក ទាហានថ្មើរជើងរបស់រុស្ស៊ី មិនបានបំពាក់រថក្រោះប្រយុទ្ធដ៏ទំនើបធុនធ្ងន់បែបឡើយ ទើបធ្វើឲ្យខាតបង់រថក្រោះយ៉ាងច្រើន នៅក្នុងការប្រយុទ្ធជាមួយនឹងកងទ័ពអ៊ុយក្រែន៕