សហរដ្ឋអាមេរិក ៖ Lockheed Martin ជាក្រុមហ៊ុនផលិតអាវុធរបស់អាមេរិកបញ្ជាក់ថា ខ្លួននឹងបង្កើនកម្លាំងផលិត ប្រសិនជាប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបត្រូវការទិញយន្តហោះចម្បាំង F-16 បញ្ជូនទៅឱ្យអ៊ុយក្រែន ។ ក្រសួងការបរទេសអាមេរិកបានបង្ហាញទិន្នន័យការនាំចេញគ្រឿងសព្វាវុធរបស់អាមេរិកកាលពីឆ្នាំ២០២២ កើនឡើង៥០% ។

លោក Frank St John នាយកប្រតិបត្តិក្រុមហ៊ុន Lockheed Martin ថ្លែងទៅកាន់ Financial Times ថា ក្រុមហ៊ុនបានជជែកគ្នាជាច្រើនជាមួយប្រទេសផ្សេងៗ ដែលត្រូវការទិញយន្តហោះចម្បាំង F-16 ដើម្បីបញ្ជូនទៅឱ្យអ៊ុយក្រែន ប៉ុន្តែក្រុមហ៊ុនមិនពាក់ព័ន្ធផ្ទាល់ក្នុងការចរចារឿងបញ្ជូនយន្តហោះយោធាទៅឱ្យអ៊ុយក្រែនទេ ។ លោក John ថ្លែងថា ៖ «ក្រុមហ៊ុនលោកមានផែនការបន្ថែមកម្លាំងផលិតយន្តហោះចម្បាំង ដើម្បីលក់ឱ្យប្រទេសសម្ព័ន្ធមិត្តណាដែលចាប់អារម្មណ៍ចង់ទិញបញ្ជូនឱ្យអ៊ុយក្រែន ដើម្បីបង្ហាញពីសក្តានុពលរបស់ខ្លួន» ។

ក្រុមហ៊ុន Lockheed Martin លើកឡើងបែបនេះ បន្ទាប់ពីអាមេរិក និងអាល្លឺម៉ង់ប្រកាសថា នឹងបញ្ជូនរថក្រោះទៅឱ្យអ៊ុយក្រែន ខណៈអ៊ុយក្រែនស្នើសុំអាវុធអាចបាញ់បានឆ្ងាយ និងយន្តហោះចម្បាំងបន្ថែម ។ ប៉ុន្តែបច្ចុប្បន្ន អាមេរិកនៅតែស្ទាក់ស្ទើរក្នុងការបញ្ជូនយន្តហោះចម្បាំងផ្សេងៗឱ្យអ៊ុយក្រែន ដោយសារបារម្ភថា នឹងត្រូវប្រើដើម្បីវាយប្រហារទឹកដីរុស្ស៊ី និងធ្វើឱ្យសង្គ្រាមកាន់តែអូសបន្លាយយូរទៀត ។US uses sales of second-hand arms as bait to expand influence, but  irresponsible transfers risk empowering terrorists, criminals - Global Times

ក្រៅពីនេះ ការលក់យន្តហោះចម្បាំងផលិតដោយអាមេរិក ចាំបាច់ត្រូវឆ្លងកាត់ការយល់ព្រមពីសេតវិមានសិន ។ មន្ត្រីការពារជាតិអាមេរិកនិយាយថា បើទោះជាអាមេរិកពិភាក្សាជាមួយប្រទេសសម្ព័ន្ធមិត្ត និងអ៊ុយក្រែនជាប្រចាំពីតម្រូវការ និងការស្នើសុំរបស់ពួកគេក្តី ប៉ុន្តែពេលនេះ មិនទាន់មានអ្វីពាក់ព័ន្ធនឹងយន្តហោះចម្បាំង F-16 ទេ ។ ចំណែកនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Olaf Scholz បញ្ជាក់ថា អាល្លឺម៉ង់មិនបញ្ជូនយន្តហោះ F-16 ទៅឱ្យអ៊ុយក្រែនទេ ។

ទីបំផុត ប្រទេសរុស្ស៊ីដាស់តឿនថា បណ្តាប្រទេសលោកខាងលិចកំពុងនាំមុខផ្តល់អាវុធឱ្យអ៊ុយក្រែន កាន់តែធ្វើឱ្យមានចំណែករួមក្នុងសង្គ្រាមលើកនេះ ហើយប្រទេសដែលបញ្ជូនអាវុធឱ្យអ៊ុយក្រែន កងទ័ពរុស្ស៊ីនឹងវាយប្រហារពួកគេវិញ ។

ស្ថានីយទូរទស្សន៍ CCTV របស់ចិនបានរាយការណ៍ផ្អែកតាមទិន្នន័យពីក្រសួងការបរទេសអាមេរិកថា នៅឆ្នាំ២០២២ អាមេរិកបានបញ្ជូនគ្រឿងសព្វាវុធក្នុងបរិមាណច្រើន ស្មើ៤៨% ។

ក្រសួងការបរទេសអាមេរិកថា មូលហេតុសំខាន់ដែលធ្វើឱ្យការនាំចេញគ្រឿងសព្វាវុធនៅឆ្នាំ២០២២ កើនឡើងនោះ គឺដោយសារការបញ្ជូនអាវុធឱ្យអ៊ុយក្រែន ចាប់តាំងពីមានជម្លោះជាមួយរុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២២ ៕F-16 Fighting Falcon | Lockheed Martin

ប្រភព ៖ TNN World