ប្រទេសកូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើងបានទម្លាក់កំហុសលើអាមេរិក ពាក់ព័ន្ធនឹងការសន្យារបស់អាមេរិកថា នឹងបញ្ជូនរថក្រោះប្រយុទ្ធទៅឱ្យអ៊ុយក្រែន ។ កូរ៉េខាងជើងនិយាយថា អាមេរិកបានដើររំលងខ្សែបន្ទាត់ក្រហម ដើម្បីក្លាយជាមហាអំណាចលើពិភពលោកតាមរយៈសង្គ្រាម ។

គីម យ៉ូជុង ប្អូនស្រីរបស់លោក គីម ជុងអ៊ុន មេដឹកនាំកំពូលរបស់កូរ៉េខាងជើង បានធ្វើសេចក្តីថ្លែងការណ៍មួយដែលត្រូវបានសារព័ត៌មាន KCNA ចុះផ្សាយថា កូរ៉េខាងជើងនឹងឈរនៅខាងទាហាន និងប្រជាជនរុស្ស៊ី ក្នុងការតស៊ូជាមួយអ៊ុយក្រែន ។

អ្នកនាង គីម យ៉ូជុង និយាយថា ៖ «ខ្ញុំសូមបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះអាមេរិក ដែលបានយកស្ថានការណ៍សង្គ្រាមដោយការបញ្ជូនគ្រឿងសព្វាវុធសម្រាប់ការឈ្លានពានទឹកដីទៅឱ្យអ៊ុយក្រែន ហើយខ្ញុំសូមដាក់ទោសចំពោះទង្វើខាងលើនេះយ៉ាងខ្លាំង » ។ នាងបន្ថែមថា អាមេរិកបានដើររំលងខ្សែបន្ទាត់ក្រហម ដើម្បីក្លាយជាប្រទេសមហាអំណាចក្នុងពិភពលោក តាមរយៈការធ្វើសង្គ្រាមបំផ្លាញប្រទេសរុស្ស៊ី ហើយអាមេរិកគឺជាឧក្រិដ្ឋជនដ៏អង់អាច ។South Korea has spent $220,000 on Kim Jong Un's sister at Olympics

អាមេរិកបានប្រកាសកាលពីសប្តាហ៍នេះថា នឹងគាំទ្រអ៊ុយក្រែន ដោយការស្វែងរករថក្រោះ M1 Abrams ដែលជារថក្រោះប្រយុទ្ធទំនើបបំផុតចំនួន៣១គ្រឿងទៅឱ្យអ៊ុយក្រែន ក្រោយពីអាល្លឺម៉ង់ប្រកាសថា នឹងបញ្ជូនរថក្រោះ Leopard 2 ឱ្យអ៊ុយក្រែនដូចគ្នា ។

ចំណែកប្រទេសរុស្ស៊ីបានរិះគន់ការគាំទ្ររបស់ប្រទេសលោកខាងលិច ដោយនិយាយថា ណាតូបានចូលរួមក្នុងសង្គ្រាមកាន់តែខ្លាំងឡើង តាមរយៈការបញ្ជូនអាវុធឱ្យអ៊ុយក្រែន ។ ប្រទេសទាំងនេះនឹងទទួលការសងសឹកវិញ ដោយរុស្ស៊ីនឹងដុតបំផ្លាញរថក្រោះគ្រប់ប្រភេទដែលបញ្ជូនមកកាន់ដែនដីជម្លោះ ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ ប្រទេសកូរ៉េខាងជើងបានសាកល្បងមីស៊ីលរបស់ខ្លួនជាច្រើនមិនធ្លាប់មានពីមុន រួមទាំងមីស៊ីលឆ្លងទ្វីប (ICBM) ដែលអាចបាញ់បានឆ្ងាយទៅដល់ដែនដីរបស់អាមេរិក ។ រដ្ឋាភិបាលអាមេរិក និងកូរ៉េខាងត្បូងបានដាស់តឿនថា កូរ៉េខាងជើងនឹងត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៧ ៕Factbox: North Korea's new Hwasong-17 'monster missile' | Reuters

ប្រភព ៖ TNN World